ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
30.6
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ស ខេង
ច្បាប់
លោក ស ខេង៖ យុត្តិធម៌នៅថ្នាក់មូលដ្ឋានសំខាន់ជាងអំណោយដែលចែកជូនពលរដ្ឋ
ខេមបូឌា ដេលី
-
March 4, 2022
អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង អះអាងថា បើសិនជាបញ្ហាក្នុងមូលដ្ឋានមិនត្រូវបានដោះស្រាយ និងគ្មានយុត្តិធម៌ ហើយមានការប្រកាន់និន្នាការនយោបាយទៀតនោះ ទោះបីជាយកអំណោយទៅចែកជូនពលរដ្ឋ ក៏ពួកគាត់មិនជឿមកលើគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលដែរ។ ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នាថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានអំពាវនាវដល់រដ្ឋបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាប្រឈមតាមសំណើសំណូមពរនៅមូលដ្ឋានឱ្យបានល្អ។ លោកបន្តថា ការផ្ដល់ជំនួយមនុស្សធម៌ជាសម្ភារៈ ជាថវិកា...
នយោបាយ
ក្រសួងមហាផ្ទៃលុបឈ្មោះគណបក្សបេះដូងជាតិចេញពីបញ្ជីដោយសារបញ្ហាស្នាមមេដៃ
ខេមបូឌា ដេលី
-
March 4, 2022
ក្រសួងមហាផ្ទៃ សម្រេចលុបឈ្មោះគណបក្សបេះដូងជាតិ ចេញពីបញ្ជីបង្កើតគណបក្សនយោបាយ តាមបទប្បញ្ញត្តិស្ដីពីច្បាប់គណបក្សនយោបាយ ក្រោយពីរកឃើញភាពមិនប្រក្រតីក្នុងការប្រមូលស្នាមមេដៃដើម្បីស្នើសុំចុះបញ្ជីនាពេលកន្លងមក។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណបក្សកាន់អំណាច លោក ស ខេង កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានចុះហត្ថលេខាយល់ព្រមលុបឈ្មោះគណបក្សបេះដូងជាតិ ចេញពីបញ្ជីបង្កើតគណបក្សនយោបាយ បន្ទាប់ពីគណបក្សនេះរងការចោទប្រកាន់ថាបានក្លែងបន្លំស្នាមផ្ដិតមេដៃនៅពេលដែលបានសុំបង្កើតគណបក្សនយោបាយកាលពីអំឡុងឆ្នាំ២០២១ កន្លងមក។ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានអះអាងថា ស្នាមមេដៃសមាជិកជាង ៤ពាន់នាក់របស់គណបក្សបេះដូងជាតិ ចំនួន ២០រូប...
នយោបាយ
លោក ស ខេង ហាមមន្ត្រីរាជការយកម៉ោងការងាររដ្ឋទៅធ្វើសកម្មភាពបក្សនយោបាយ
ខេមបូឌា ដេលី
-
February 26, 2022
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ហាមមន្ត្រីរាជការស៊ីវិលយកម៉ោងបម្រើការងាររដ្ឋ សម្ភារៈ ទីកន្លែង និងមធ្យោបាយដឹកជញ្ជូនរបស់រដ្ឋ ទៅធ្វើសកម្មភាពឃោសនាបោះឆ្នោតឲ្យគណបក្សនយោបាយ។ លោក ស ខេង បានចេញលិខិតណែនាំមួយចុះនៅថ្ងៃទី២២ ខែកុម្ភៈ ផ្ញើជូនទៅកាន់អភិបាលរាជធានី-ខេត្ត ស្ដីពីការសុំច្បាប់ឈប់សម្រាករបស់មន្ត្រីរាជការស៊ីវិល និងការសុំច្បាប់ឈប់ពិសេសរបស់មន្ត្រីរាជការស៊ីវិល ដែលបានឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ថា ចំពោះមន្ត្រីរាជការដែលមានបំណងឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ មន្ត្រីរាជការនោះត្រូវដាក់ពាក្យសុំឈប់ពិសេសឲ្យបានយ៉ាងតិចមុន ៧ថ្ងៃនៃការមកដល់ថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។ លិខិតដដែលថា ក្នុងរយៈពេលឃោសនាបោះឆ្នោត មន្ត្រីរាជការស៊ីវិល និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមច្បាប់ស្ដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់...
នយោបាយ
មន្ត្រីជាន់ខ្ពស់មហាផ្ទៃថាវៀតណាមមិនព្រមទទួលយកពលរដ្ឋខ្លួនទៅស្រុកកំណើតវិញ
ខេមបូឌា ដេលី
-
February 24, 2022
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លើកឡើងថា រដ្ឋាភិបាលវៀតណាមមិនព្រមទទួលយកពលរដ្ឋវៀតណាមដែលកំពុងរស់នៅកម្ពុជា ទៅស្រុកកំណើតវិញនោះទេ ហើយករណីនេះលោកជំរុញឱ្យមានការធ្វើវិសោធនកម្មច្បាប់អន្តោប្រវេសន៍ឆ្នាំ១៩៩៤ ជាបន្ទាន់ ដើម្បីធានាអំពីប្រសិទ្ធភាពនៃការគ្រប់គ្រងជនអន្តោប្រវេសន៍ដែលរស់នៅខុសច្បាប់ក្នុងប្រទេសកម្ពុជា។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងទិសដៅបន្តរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ លោក ប៉ោ ភក្តិ លើកឡើងថា អាជ្ញាធរវៀតណាម មិនព្រមទទួលយកជនអន្តោប្រវេសន៍វៀតណាមដែលរឹងរូស និងជនជាតិវៀតណាមដែលមានបំណងចង់ត្រឡប់ទៅប្រទេសកំណើតវិញឡើយ ដែលករណីនេះជាបញ្ហាប្រឈមសម្រាប់កម្ពុជា។ ប្រភពដដែលបន្តថា បញ្ហាប្រឈមមួយទៀតនោះ មិនមានការសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធក្នុងការរាយការណ៍អំពីវត្តមានជនបរទេសដែលមកស្នាក់នៅកម្ពុជាដោយខុសច្បាប់ និងផុតកំណត់ទិដ្ឋាការ រួមទាំងការចាប់បញ្ជូនជនបរទេសខុសច្បាប់...
គ្រឿងញៀន
លោក ស ខេង បង្ហាញក្ដីបារម្ភដោយសារបទល្មើសគ្រឿងញៀន មនុស្សឃាត និងការរំលោភផ្លូវភេទនៅតែកើតឡើង
ខេមបូឌា ដេលី
-
February 23, 2022
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បង្ហាញក្ដីបារម្ភចំពោះសង្គមជាតិ ខណៈបញ្ហាគ្រឿងញៀន បទល្មើសលួច អំពើមនុស្សឃាត អំពើហិង្សា ការរំលោភផ្លូវភេទ ដែលលោកថាកំពុងកើតមានច្រើននៅទូទាំងប្រទេស។ ក្នុងសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែកុម្ភៈ លោក ស ខេង បានលើកឡើងថា បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់ផ្ទៃក្នុងប្រទេសដែលបង្កក្ដីបារម្ភនៅក្នុងសង្គមនាពេលបច្ចុប្បន្ននេះ គឺការចរាចរ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ រួមទាំងការលួចប្រើប្រាស់សារធាតុគីមីផ្សំ...
គ្រឿងញៀន
លោក ស ខេង ស្នើសង្គមស៊ីវិលនិងភាគីពាក់ព័ន្ធជួយទប់ស្កាត់គ្រឿងញៀនដែលកំពុងបំផ្លាញសង្គម
ខេមបូឌា ដេលី
-
February 10, 2022
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ស្នើទៅគ្រប់ភាគីទាំងអស់ត្រូវសហការគ្នាជួយទប់ស្កាត់ដើម្បីកុំឱ្យគ្រឿងញៀនបំផ្លាញសុខភាពសាធារណៈ និងសង្គមជាតិ ខណៈបញ្ហាគ្រឿងញៀនកំពុងវាយលុកធ្ងន់ធ្ងរនៅកម្ពុជា។ ក្នុងកិច្ចប្រជុំបូកសរុបសុវត្ថិភាពចរាចរណ៍ប្រចាំឆ្នាំនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៩ ខែកុម្ភៈ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជំរុញឱ្យអាជ្ញាធរបន្តខិតខំទប់ស្កាត់បទល្មើសគ្រឿងញៀនបន្ថែមទៀតដូចការទប់ស្កាត់ Covid-19 ប៉ុន្តែលោកថាបញ្ហា Covid-19 នឹងឈានដល់ទីបញ្ចប់ តែសម្រាប់បញ្ហាគ្រឿងញៀនវិញ គឺពិបាកនឹងឈានទៅដល់ទីបញ្ចប់ណាស់ ដោយសារតែបញ្ហានេះវាបានកើតឡើងសឹងតែគ្រប់ទិសទីទៅហើយនោះ។ លោក ស ខេង...
នយោបាយ
លោក ស ខេង ស្នើអាជ្ញាធរមូលដ្ឋានបង្កបរិយាកាសងាយស្រួលដល់គ្រប់គណបក្សក្នុងការបើកស្នាក់ការ
ខេមបូឌា ដេលី
-
February 9, 2022
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើឲ្យអភិបាលរាជធានី-ខេត្តបង្កបរិយាកាសនយោបាយងាយស្រួលដល់គ្រប់គណបក្សទាំងអស់ អាចបើកទីស្នាក់ការគណបក្ស លើកស្លាកសញ្ញាគណបក្ស និងជួបជុំមន្ត្រីគណបក្សដែលស្ថិតក្នុងទីតាំងឯកជន មិនចាំបាច់សុំការអនុញ្ញាតពីអាជ្ញាធរឃុំ-សង្កាត់ឡើយ ដើម្បីបង្កលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។ សេចក្តីណែនាំរបស់រដ្ឋមន្ត្រីមហាផ្ទៃ ចុះថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា អ្វីដែលគណបក្សសាមីត្រូវធ្វើ គឺគ្រាន់តែជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរឃុំ-សង្កាត់ប៉ុណ្ណោះអំពីការបើកទីស្នាក់ការរបស់គណបក្ស ការលើកស្លាកសញ្ញាគណបក្ស និងការជួបជុំមន្ត្រីគណបក្សដែលស្ថិតក្នុងលំនៅឋានឯកជន ឬទីតាំងឯកជន។ លិខិតដដែលរបស់លោក ស ខេង...
ព័ត៌មានជាតិ
អាល្លឺម៉ង់ប្រកាសគាំទ្រលោក ស ខេង ដែលជំរុញឱ្យភាគីពាក់ព័ន្ធដោះស្រាយវិវាទការងារក្រុមហ៊ុនណាហ្គា
ខេមបូឌា ដេលី
-
February 3, 2022
តំណាងស្ថានទូតអាល្លឺម៉ង់ប្រចាំនៅប្រទេសកម្ពុជា បានបង្ហាញការគាំទ្រចំពោះប្រសាសន៍របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ក្រោយពីបានជំរុញទៅស្ថាប័នពាក់ព័ន្ធឱ្យពន្លឿនការដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World)។ មេដឹកនាំជាន់ខ្ពស់គណបក្សកាន់អំណាច លោក ស ខេង បានជំរុញទៅភាគីពាក់ព័ន្ធកាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ឲ្យដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ឱ្យបានឆាប់ ខណៈជម្លោះនេះឈានដល់ការចាប់ខ្លួនតំណាងសហជីព ៨នាក់ឃុំខ្លួនដាក់ពន្ធនាគារ ក្រោមបទចោទ «ញុះញង់» ក្រោយពួកគេតវ៉ាអហិង្សាទាមទារលក្ខខណ្ឌការងារប្រសើរ។ លោក គ្រីសស្ទៀន...
ព័ត៌មានជាតិ
លោក ស ខេង ជំរុញឱ្យដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ឱ្យបានឆាប់
ខេមបូឌា ដេលី
-
January 26, 2022
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី២៥ មករា បានជំរុញទៅភាគីពាក់ព័ន្ធឱ្យដោះស្រាយបញ្ចប់វិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ (NAGA World) ឲ្យបានឆាប់ចប់ ក្រោយពីវិវាទការងារនេះបានអូសបន្លាយអស់រយៈពេលជាង ១ខែមកហើយ មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរបានចាប់ខ្លួនតំណាងសហជីព ៨នាក់ឃុំខ្លួនដាក់ពន្ធនាគារទៀតផង។ ក្នុងពិធីប្រគល់រថយន្តជូននគរបាលការពារព្រំដែននៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ថ្លែងថា ការតវ៉ារបស់បុគ្គលិក...
គ្រឿងញៀន
លោក ស ខេង៖ រដ្ឋមន្ត្រីក្រសួងមួយអនុញ្ញាតឱ្យនាំចូលសារធាតុញៀនដោយស្របច្បាប់
ខេមបូឌា ដេលី
-
January 26, 2022
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង រិះគន់ចំពោះរដ្ឋមន្ត្រីក្រសួងមួយដែលអនុញ្ញាតឱ្យនាំចូលគ្រឿងផ្សំសារធាតុញៀនរាប់រយតោនចូលមកកម្ពុជាដោយស្របច្បាប់ និងបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធស្វែងរកអ្នកទទួលខុសត្រូវដើម្បីទប់ស្កាត់ការបំផ្លាញសុខភាពសាធារណៈនៅកម្ពុជា។ ក្នុងពិធីប្រគល់រថយន្តឱ្យនគរបាលការពារព្រំដែននៅអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រឹកថ្ងៃអង្គារ ទី២៥ ខែមករា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានរិះគន់ចំពោះរដ្ឋមន្ត្រីក្រសួងមួយដែលបានអនុញ្ញាតឱ្យនាំចូលគ្រឿងផ្សំសារធាតុញៀនដោយស្របច្បាប់រាប់រយតោន ដែលជនទុច្ចរិតស្នើសុំនាំចូលដើម្បីផលិតជី ប៉ុន្តែសមត្ថកិច្ចបានរកឃើញថាយកមកកែច្នៃ និងផលិតគ្រឿងញៀនទៅវិញ។ លោកបន្តថា ចុងក្រោយនេះ សមត្ថកិច្ចបានរកឃើញសារធាតុញៀនជាង ១០០តោនដែលគេដឹកចូលមកដោយស្របច្បាប់ ដោយគ្រឿងញៀននេះនាំចូលតាមច្រកព្រំដែនឡាវ ព្រំដែនថៃ និងតាមព្រំដែនវៀតណាម...
1
...
9
10
11
...
14
Page 10 of 14
Latest news
រាជរដ្ឋាភិបាលខ្មែរ ចោទរាជរដ្ឋាភិបាលថៃ ថាពន្យារពេលចរចារឿងព្រំដែន
July 22, 2026
ស្ថានភាពសេដ្ឋកិច្ចជាតិ និង ទំនាក់ទំនងពាណិជ្ជការអន្តរជាតិ
July 22, 2026
ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ ព្យាករសេដ្ឋកិច្ចប្រទេសកម្ពុជា នឹងស្រុតចុះតទៅទៀតដល់៣%
July 12, 2026
មន្រ្តីរាជរដ្ឋាភិបាល នៅតែនិយាយហើយ និយាយទៀតថា ប្រាសាទតាមាន់ធំ នៅក្នុងដីខ្មែរ
July 12, 2026
នាយករដ្ឋមន្រ្តីខ្មែរ សម្ពោធថ្នល់ជាតិលេខ៧ ប្រើថវិកាចិន ក្នុងគម្រោង ខ្សែក្រវាត់និងផ្លូវ
July 12, 2026
© 2021,
ដេលី
. All rights reserved.