25.8 C
Phnom Penh

TAG

ស ខេង

អភិបាល​ខេត្ត​ព្រះសីហនុ​ថា​ពិបាក​ស្វែងរក​ភស្តុតាង​បទល្មើស​ជួញដូរ​មនុស្ស​ព្រោះ​ពួកគេ​ឆ្លាតវៃ​ជាង​សមត្ថកិច្ច

អភិបាល​ខេត្ត​ព្រះសីហនុ អះអាង​ថា កម្លាំង​សមត្ថកិច្ច​ពិបាក​ក្នុង​ការ​ស្វែងរក​ភស្តុតាង​ចោទ​ប្រកាន់​បទល្មើស​នៃ​អំពើ​ជួញដូរ​មនុស្ស​ខុស​ច្បាប់​នៅ​លើ​ទឹកដី​របស់​ខ្លួន​នា​ពេល​បច្ចុប្បន្ន​នេះ ដោយសារ​ពួក​ឧក្រិដ្ឋជន​បាន​ប្រើប្រាស់​ពលកម្ម​ឆ្លាតវៃ និង​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ឆ្លាតវៃ។ លោក គួច ចំរើន លើកឡើង​ក្នុង​កិច្ចពិភាក្សា​ជាមួយ​ប្រធាន​អង្គការ វីនរ៉ក់​អន្តរជាតិ លោក ម៉ាក ថេយ៍លឺរ៍ កាលពី​ថ្ងៃទី​១២ ខែ​តុលា ថា មិន​ទាន់​មាន​បណ្តឹង​ថ្មី​ទាក់ទង​នឹង​អំពើ​ជួញដូរ​មនុស្ស​នៅឡើយ​ទេ បន្ទាប់ពី​រដ្ឋាភិបាល​បាន​បើក​យុទ្ធនាការ​រយៈពេល ៤៥​ថ្ងៃ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស​ដែល​ត្រូវ​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​២ ខែ​តុលា ឆ្នាំ​២០២២ កន្លងទៅ​នេះ។ លោក គួច ចំរើន លើកឡើង​ថា...

លោក ស ខេង៖ ក្រសួង​មហាផ្ទៃ​មិន​មែន​ជា​កន្លែង​ប្រមូលផ្ដុំ​អំណាច​ដូច​រដ្ឋមន្ត្រី​មួយ​ចំនួន​ចោទ​ឡើយ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ច្រានចោល​ចំពោះ​ការ​ចោទប្រកាន់​របស់​រដ្ឋមន្ត្រី​មួយ​ចំនួន​ដែល​ថា ក្រសួង​មហាផ្ទៃ​ជា​កន្លែង​ប្រមូល​អំណាច និង​ចាត់ទុក​អ្នក​ដែល​ចោទ​នេះ​ថា​បណ្ដាល​មកពី​រដ្ឋមន្ត្រី​ទាំងនោះ​បារម្ភ​ខ្លាច​បាត់​អំណាច​ខ្លួនឯង។ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​សិក្សា និង​សមិទ្ធផល​ផ្សេងៗ​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង កាលពី​ថ្ងៃទី​១០ ខែ​តុលា លោក ស ខេង ថ្លែង​ថា មន្ត្រី​មួយ​ចំនួន​បាន​ចោទប្រកាន់​ទាំង​មិន​យល់ និង​ក្ដាប់​គោលការណ៍​គតិយុត្តិ​មិន​ជាប់ ស្រប​ពេល​កន្លងមក លោក​បាន​ណែនាំ​ឲ្យ​មន្ត្រី​ទាំងអស់​ខិតខំ​កំណែ​ទម្រង់​រដ្ឋបាល​ក្រោម​ជាតិ​ឲ្យ​ខ្លាំង ដើម្បី​ចាត់ចែង​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន។ លោក​ចាត់ទុក​រដ្ឋមន្ត្រី និង​មន្ត្រី​មួយ​ចំនួន​ដែល​ចោទប្រកាន់​ក្រសួង​មហាផ្ទៃ​នោះ ថា​បណ្ដាល​មកពី​មន្ត្រី​រូប​នោះ​បារម្ភ​ខ្លាច​បាត់​អំណាច​ខ្លួនឯង ដោយ​មិន​ចង់​ផ្ទេរ​អំណាច​ទៅ​ឲ្យ​ថ្នាក់​ក្រោម​ជាតិ ព្រោះ​បាត់​ផលប្រយោជន៍​ខ្លួន...

លោក ស ខេង ស្នើ​ចិន​បន្ត​គាំទ្រ​ការ​ស្រាវជ្រាវ​និង​ស៊ើបអង្កេត​រក​មេខ្លោង​ប្រព្រឹត្ត​បទល្មើស​ឆ្លងដែន

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ស្នើ​ទៅ​ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឲ្យ​ជួយ​បន្ត​គាំទ្រ​ការងារ​ស្រាវជ្រាវ និង​ស៊ើបអង្កេត ដើម្បី​បង្ក្រាប​មេខ្លោង​នៅ​ក្នុង​ប្រទេស​សាមី​ដែល​ពួកគេ​មាន​បណ្ដាញ​ទំនាក់ទំនង​ប្រព្រឹត្ត​បទល្មើស​ឆ្លងដែន​ខុស​ច្បាប់ ខណៈ​ពួក​ឧក្រិដ្ឋជន​ទាំងនោះ​ក៏​កំពុង​មាន​នៅ​កម្ពុជា។ លោក ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី​បាន​លើកឡើង​នៅ​ក្នុង​ជំនួប​ជាមួយ​លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​នៅ​កម្ពុជា ថា ការ​បង្ក្រាប​បទល្មើស​ឆ្លងដែន​គ្រប់​ប្រភេទ​ក្នុង​រយៈពេល​ចុងក្រោយ គឺ​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួង​មហាផ្ទៃ មាន​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការ​សហការ​ជាមួយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​ភាគី​ជា​មិត្ត ព្រមទាំង​បណ្ដា​ភាគី​មិត្ត​ក្នុង​តំបន់​ទាំងអស់​ដែរ។...

សមត្ថកិច្ច​ចាប់​ខ្លួន​ជនបរទេស​ជិត​៥០០​នាក់​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ​មនុស្ស​និង​សញ្ចរកម្ម​នៅ​កម្ពុជា

សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ចាប់​ខ្លួន​ជនបរទេស​ជិត ៥០០​នាក់​ដែល​មាន ១០​សញ្ជាតិ​ពាក់ព័ន្ធ​នឹង​បទល្មើស​ជួញដូរ​មនុស្ស និង​សញ្ចរកម្ម​នៅ​កម្ពុជា រួម​មាន​ជនជាតិ​ចិន ជនជាតិ​ចិន​តៃវ៉ាន់ ជនជាតិ​វៀតណាម ជនជាតិ​ម៉ាឡេស៊ី ជនជាតិ​ឥណ្ឌូនេស៊ី ជនជាតិ​ឥណ្ឌា ជនជាតិ​ថៃ ជនជាតិ​បង់ក្លាដេស ជនជាតិ​ភូមា និង​ជនជាតិ​រុស្ស៊ី ផង​ដែរ ក្នុង​នោះ​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ៥​នាក់​ទៅ​តុលាការ ដើម្បី​បន្ត​ស៊ើបអង្កេត​បទល្មើស​សម្អាត​ប្រាក់​ថែម​ទៀត។ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ...

សមត្ថកិច្ច​ទទួល​សំណើ​១៦​ករណី​ទៀត​ឲ្យ​ជួយ​សង្គ្រោះ​ជនបរទេស​៥២​នាក់​ដែល​ត្រូវ​បាន​ជួញដូរ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​មហាផ្ទៃ អះអាង​ថា សមត្ថកិច្ច​កម្ពុជា​បាន​ទទួល​សំណើ​ចំនួន ១៦​ករណី​ទៀត​ដែល​បាន​ស្នើ​ឲ្យ​ជួយ​សង្គ្រោះ​ជនបរទេស ៥២​នាក់ បន្ទាប់ពី​ពួកគេ​ត្រូវ​បាន​ជួញដូរ​នៅ​លើ​ទឹកដី​កម្ពុជា។ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​សារព័ត៌មាន​ស្រុក​ថា សំណើ​ដែល​ស្នើ​ឲ្យ​ជួយ​ជនរងគ្រោះ​ទាំង ១៦​ករណី​ដែល​សមត្ថកិច្ច​ទទួល​បាន​ម្សិលមិញ (ថ្ងៃទី​២១ កញ្ញា) ក្នុង​នោះ​ស្នើ​ឲ្យ​សង្គ្រោះ​ជនជាតិ​ចិន ២៨​នាក់ ហើយ​ចិន​តៃវ៉ាន់​ម្នាក់ ខណៈ​ជនជាតិ​ឥណ្ឌា​ចំនួន ៦​នាក់ និង​វៀតណាម ៦​នាក់ ព្រមទាំង​ជនជាតិ​ស៊ូដង់​ម្នាក់ និង​បង់ក្លាដេស ១១​នាក់។ លោក​បញ្ជាក់​ថា...

អ្នក​ឃ្លាំមើល៖ វិធានការ​លោក ហ៊ុន សែន បង្ក្រាប​ល្បែងស៊ីសង​គឺ​ទប់ស្កាត់​កម្លាំង​ចុះ​បង្ក្រាប​របស់​លោក ស ខេង

អ្នក​ឃ្លាំមើល​សង្គម រិះគន់​ថា ការ​ចេញ​វិធានការ​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​របស់​បុរស​ខ្លាំង​លោក ហ៊ុន សែន គឺ​ដើម្បី​ទប់ស្កាត់​កម្លាំង​ចុះ​បង្ក្រាប​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​នឹង​អនុវត្ត​ច្បាប់​លើ​ម្ចាស់​ល្បែងស៊ីសង​ខុស​ច្បាប់​ធំៗ​នៅ​កម្ពុជា ដែល​ជា​បក្ខពួក​គ្រួសារ​ត្រកូល «ហ៊ុន» តែប៉ុណ្ណោះ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily...

រដ្ឋាភិបាល​បញ្ចប់​មុខ​តំណែង​ឧត្តមសេនីយ៍ត្រី​ចំនួន​៣​នាក់​ពី​ក្រសួង​មហាផ្ទៃ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ចប់​មុខតំណែង​មន្ត្រី​នគរបាល ៣​រូប​នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​កីឡា​នៃ​ក្រសួង​មហាផ្ទៃ បន្ទាប់ពី​មាន​សំណើ​របស់​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។ ក្នុង​អនុក្រឹត្យ​ដែល​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​១៣ ខែ​កញ្ញា ប៉ុន្តែ​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ​នា​ថ្ងៃ​អង្គារ ទី​២០ កញ្ញា នេះ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​សម្រេច​បញ្ចប់​មុខតំណែង​ឧត្តមសេនីយ៍ត្រី​ទាំង ៣​នាក់​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា​នេះ​តទៅ។ ឧត្តមសេនីយ៍ត្រី​ទាំង ៣​នាក់ ក្នុង​នោះ​មាន​លោក ជា ប៊ុនវិបុល...

លោក ស ខេង ថា​ល្បែងស៊ីសង​ខុស​ច្បាប់​ជា​មហារីក​សង្គម​នាំ​ឱ្យ​មាន​ការ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ទទួលស្គាល់​ថា​ល្បែងស៊ីសង​ខុស​ច្បាប់ គឺជា​ជំងឺ​មហារីក​សង្គម​ដែល​នាំ​ឲ្យ​កម្ពុជា​ក្លាយ​ជា​ទីតាំង​នៃ​ការ​ជួញដូរ​មនុស្ស ដែល​តម្រូវ​ឲ្យ​កម្ពុជា​ប្រញាប់​ដោះស្រាយ​ដើម្បី​កុំ​ឲ្យ​មេរោគ​នេះ​រីក​រាលដាល​ខ្លាំង​ទៅ​ថ្ងៃ​អនាគត។ ការ​ថ្លែង​របស់​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ទៅ​កាន់​អ្នក​សារព័ត៌មាន ធ្វើឡើង​ក្រោយ​ពេល​លោក​ដឹកនាំ​កិច្ចប្រជុំ​ណែនាំ​កិច្ចការ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២២។ លោក ស ខេង ថ្លែង​ថា ដើមចម​នៃ​ការ​ជួញដូរ​មនុស្ស​បាន​កើតឡើង​ដោយសារ​តែ​ល្បែង​ខុស​ច្បាប់ ដែល​កំពុង​រីក​រាលដាល​នៅ​ក្នុង​ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន។ លោក​ចាត់ទុក​ល្បែងស៊ីសង​ខុស​ច្បាប់​ថា​ជា​ជំងឺ​មហារីក​សង្គម ហេតុ​ដូច្នេះ​ហើយ​ទើប​កម្ពុជា​ប្រញាប់​ដោះស្រាយ ដើម្បី​កុំ​ឲ្យ​មេរោគ​នេះ​រីក​រាលដាល​ខ្លាំង ដែល​ធ្វើ​ឲ្យ​សង្គម​កម្ពុជា​កាន់តែ​មាន​ភាព​ស្មុគស្មាញ។ លោក​បញ្ជាក់​ថា ការ​ដាក់​ចេញ​នូវ​បញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ឲ្យ​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​នេះ ដោយសារ​វា​នឹង​បង្ក​ជា​បទល្មើស​ផ្សេងៗ​ទៀត​ដែល​នឹង​ប៉ះពាល់​ដល់​ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌​នៅ​ក្នុង​កម្ពុជា​ផង​ដែរ។ កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា រដ្ឋាភិបាល​ក៏​បាន​បង្កើត​ក្រុម​ការងារ​បង្ក្រាប​ល្បែងស៊ីសង​ខុស​ច្បាប់​គ្រប់​ប្រភេទ​នៅ​ទូទាំង​ប្រទេស...

រដ្ឋាភិបាល​ព្រមាន​ចាត់​វិធានការ​ច្បាប់​ចំពោះ​អំពើ​ជួញដូរ​និង​រត់ពន្ធ​មនុស្ស​គ្រប់​ទម្រង់​នៅ​កម្ពុជា

រដ្ឋាភិបាល​កម្ពុជា​ព្រមាន​ចាត់​វិធានការ​ច្បាប់​ដោយ​ស្មើ​ភាព និង​ម៉ឺងម៉ាត់ និង​គ្មាន​ការ​លើកលែង ដើម្បី​ស្រាវជ្រាវ​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ទីតាំង និង​បុគ្គល​ដែល​ពាក់ព័ន្ធ​អំពើ​ជួញដូរ និង​រត់ពន្ធ​មនុស្ស​គ្រប់​ទម្រង់​ដែល​កំពុង​កើតមាន​យ៉ាង​ផុសផុល​នៅ​កម្ពុជា​សព្វថ្ងៃ។ ទីស្ដីការ​គណៈរដ្ឋមន្ត្រី​បាន​ចេញ​លិខិត​ផ្លូវការ​មួយ កាលពី​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០២២ ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៤ កញ្ញា នេះ​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដើម្បី​សង្គ្រោះ​ជនរងគ្រោះ ស្រាវជ្រាវ​រក​ជនល្មើស​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់ និង​បង្ក្រាប​ល្បែង​ស៊ីសង​ខុស​ច្បាប់​ដែល​មាន​ការ​ពាក់ព័ន្ធ​ទាំងអស់។ ក្នុង​នោះ ចំពោះ​ករណី​ដែល​ត្រូវ​បាន​រក​ឃើញ​ថា​មាន​ការ​ពាក់ព័ន្ធ​នឹង​អំពើ​ជួញដូរ​មនុស្ស​ពិតប្រាកដ ឬ​ការ​ជួញដូរ​កម្លាំង​ពលកម្ម ឬ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ នឹង​ត្រូវ​ពន្លាត​ការ​ស្រាវជ្រាវ​ដើម្បី​សំដៅ​ទៅ​រក​បទល្មើស​សម្អាត​ប្រាក់​បន្ថែម​ទៀត។ ប្រភព​ដដែល ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ពាក់ព័ន្ធ សំដៅ​ត្រួតពិនិត្យ...

កម្ពុជា​ត្រូវ​គេ​ចាត់​ចូល​ក្នុង​ប្រទេស​ដែល​លាង​លុយ​កខ្វក់​និង​ជួញដូរ​មនុស្ស​កម្រិត​ខ្ពស់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថា​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​ដាក់​ក្នុង​បញ្ជី​ប្រផេះ​នៃ​ក្រុម​ប្រទេស​ដែល​មាន​ហានិភ័យ​ខ្ពស់​ខាង​លាង​លុយ​កខ្វក់ និង​ចំណាត់ថ្នាក់​ទី​៣ ក្នុង​បញ្ជី​ខ្មៅ​នៃ​ក្រុម​ប្រទេស​ជួញដូរ​មនុស្ស។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ពិធី​សម្ពោធ​អគារ​រដ្ឋបាល និង​អគារ​សាល​ប្រជុំ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២ ថា មាន​បញ្ហា​ប្រឈម​ពីរ​សម្រាប់​មុខមាត់​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ ដែល​ត្រូវ​រំដោះ​ខ្លួន​ចេញពី​ការ​ចាត់​ថ្នាក់​ប្រទេស​នេះ​ទៅ​ក្នុង​បញ្ជី​ប្រផេះ​នៅ​ក្នុង​វិស័យ​ធនាគារ ដោយ​គេ​ចាត់ទុក​ថា ប្រទេស​កម្ពុជា​បាន​ធ្វើ​ចរាចរណ៍​លុយ​ខ្មៅ និង​ការ​ទម្លាក់​ប្រទេស​នេះ​ទៅ​ក្នុង​ចំណាត់ថ្នាក់​ទី​៣​ក្នុង​បញ្ជី​ខ្មៅ​នៃ​ការ​ជួញដូរ​មនុស្ស។ លោក ស ខេង អះអាង​ថា ប្រសិនបើ​យើង​មិន​ខិតខំ​ប្រឹងប្រែង​រំដោះ​ខ្លួន​ចេញពី​បញ្ជី​ប្រផេះ​ទេ...

Latest news

© 2021, ដេលី. All rights reserved.