41.3 C
Phnom Penh

TAG

ស ខេង

លោក ស ខេង៖ កម្ពុជា​បន្ត​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ក្រោយ​រក​ឃើញ​មាន​អំពើ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា រដ្ឋាភិបាល​កម្ពុជា​នៅតែ​ប្ដេជ្ញា​ក្នុង​ការ​អនុវត្ត​ច្បាប់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ក្រោយ​ពេល​រក​ឃើញ​ថា​មាន​អំពើ​ជួញដូរ​មនុស្ស​ធ្ងន់ធ្ងរ​នៅ​កម្ពុជា តាមរយៈ​មេខ្លោង​នៅ​ក្នុង​ប្រទេស​របស់​ពួកគេ និង​មាន​បក្សពួក​នៅ​កម្ពុជា​ឆបោក​ឱ្យ​ឆ្លងដែន​ដោយ​ខុស​ច្បាប់ ក្រោម​ការ​សន្យា​ផ្តល់​ការងារ​ដែល​ទទួល​បាន​ប្រាក់ឈ្នួល​ខ្ពស់។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ចេញ​លិខិត​អំពាវនាវ​នៅ​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា ក្នុង​រយៈពេល​ជាង​មួយ​ឆ្នាំ​មក​នេះ អាជ្ញាធរ​កម្ពុជា​បាន​ទទួល​សំណើ​សុំ​អន្តរាគមន៍​ជួយ​សង្គ្រោះ​ជាច្រើន ដោយ​អះអាង​ថា ពួកគេ​ជា​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ និង​រត់​ពន្ធ​មនុស្ស​ដែល​ជា​បទល្មើស​ដ៏​ធ្ងន់ធ្ងរ​មួយ​ក្នុង​ចំណោម​ឧក្រិដ្ឋកម្ម​ឆ្លងដែន​ដែល​មាន​អង្គការ​ចាត់តាំង​ច្បាស់លាស់។ លោក ស ខេង...

តើ​លោក ស ខេង ជា​នរណា?

លោក ស ខេង ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​អ្នក​នយោបាយ​ចាស់ទុំ​មួយ​រូប​ក្នុង​ចំណោម​ឥស្សរជន​នយោបាយ​មួយ​ចំនួន​ទៀត​ក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​កាន់​អំណាច​នៅ​កម្ពុជា។ ថ្វីបើ​ប្រធាន​គណបក្ស​នេះ គឺ​លោក ហ៊ុន សែន ត្រូវ​បាន​មហាជន​ចាត់ទុក​ថា​កំពុង​អនុវត្ត​អំណាច​ផ្ដាច់ការ ឃោរឃៅ និង​ហិង្សា​ទៅ​លើ​មន្ត្រី​របស់​បក្ស​ខ្លួន និង​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​ក៏ដោយ ប៉ុន្តែ​ទស្សនៈ​ភាគច្រើន​តែង​មើល​ឃើញ​ថា លោក ស ខេង គឺជា​បុគ្គល​ដែល​មាន​លក្ខណៈ​សម្បត្តិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​បក្ស​កាន់​អំណាច ដែល​ជា​អតីត​បក្ស​កុម្មុយនីស្ត​មួយ​នេះ។ តើ​របៀប​ដឹកនាំ​របស់​លោក ស ខេង ដូច​លោក ហ៊ុន សែន ដែរ​ឬ​ទេ?...

លោក ស ខេង ថា​ការ​បោះឆ្នោត​នៅ​កម្ពុជា​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ជានិច្ច

អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង អះអាង​ថា ការ​បោះឆ្នោត​នៅ​កម្ពុជា​ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ​ស្រប​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ជានិច្ច និង​ប្រព្រឹត្ត​ទៅ​ដោយ​គ្មាន​អំពើ​ហិង្សា ហើយ​ពលរដ្ឋ​បាន​ចូលរួម​ដោយ​សេរី។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​ជំនួប​ជាមួយ​អ្នក​រាយការណ៍​ពិសេស​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​កម្ពុជា លោក វីទិត ម៉ុនតាប៊ន កាលពី​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០២២ ថា កម្ពុជា​តែង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន ក្នុង​នោះ កម្ពុជា​បាន​អនុវត្ត​នូវ​ការ​បោះឆ្នោត​យ៉ាង​ទៀងទាត់ ទាំង​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់...

លោក ស ខេង ព្រមាន​ចាត់​វិធានការ​ច្បាប់​លើ​គ្រូ​នគរបាល​ម្នាក់ បើ​មិន​ប្រគល់​ដី​សាលា​ជូន​រដ្ឋ​វិញ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ព្រមាន​ដក​តំណែង និង​ចាត់​វិធានការ​ច្បាប់​លើ​អតីត​នាយក​សាលា​នគរបាល​ជាតិ​ភូមិភាគ​១ ខេត្ត​ស្ទឹងត្រែង លោក យស ផន និង​ជា​គ្រូ​នគរបាល​ជាតិ​នៃ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា​បច្ចុប្បន្ន ក្នុង​ករណី​ដែល​អតីត​គ្រូ​នគរបាល​ជាតិ​រូប​នេះ​មិន​ព្រម​ប្រគល់​ដី​ដែល​ខ្លួន​កាន់កាប់​សព្វថ្ងៃ​នេះ​ជូន​សាលា​នគរបាល​ជាតិ​ភូមិ​ភាគ​១ ខេត្ត​ស្ទឹងត្រែង វិញ។ ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល និង​សួរ​សុខទុក្ខ​សិស្ស​នគរបាល​ជាតិ​នៃ​សាលា​នគរបាល​ជាតិ​ភូមិ​ភាគ​១ នៅ​ខេត្ត​ស្ទឹងត្រែង កាលពី​ថ្ងៃទី​២៣ ខែ​សីហា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា...

ក្រសួង​បរិស្ថាន​អំពាវនាវ​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ចូលរួម​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ​ដើម្បី​ការពារ​ព្រៃឈើ​ខ្មែរ

មន្ត្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន អំពាវនាវ​ឱ្យ​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ មន្ត្រី​ឧទ្យានុរក្ស មន្ត្រី​អនុវត្ត​ច្បាប់ និង​អាជ្ញាធរ​ដែនដី ចូលរួម​ការពារ និង​អភិរក្ស​តំបន់​ការពារ​ធម្មជាតិ ដើម្បី​ថែរក្សា​ព្រៃឈើ​ខ្មែរ​ទុក​ជា​ឧត្តម​ប្រយោជន៍​របស់​កម្ពុជា​ត​កូន​ត​ចៅ​ជំនាន់​ក្រោយ និង​មនុស្ស​ជាតិ​ទាំងមូល​ទៅ​ថ្ងៃ​អនាគត។ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក សៅ សុភាព បាន​លើក​ឡើង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​ពាក់ព័ន្ធ​នឹង​វិស័យ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​ដែល​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១២ ខែ​សីហា ឆ្នាំ​២០២២ នេះ​ថា មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​ត្រូវតែ​ចូលរួម​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ឱ្យ​មាន​ប្រសិទ្ធភាព ទើប​អាច​សម្រេច​តាម​ផែនការ និង​គោលដៅ​ជា​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​កិច្ច​គាំពារ​បរិស្ថាន​បាន។ ប្រភព​ដដែល​អះអាង​ថា ក្រសួង​បរិស្ថាន​មាន​គោលការណ៍​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ដល់​ភាគី​ពាក់ព័ន្ធ ដើម្បី​ឱ្យ​ពួកគេ​បាន​យល់ដឹង​អំពី​ទិដ្ឋភាព​ច្បាប់...

លោក ស ខេង ថា​កម្ពុជា​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស ខណៈ​សង្ស័យ​ថា​កំពុង​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​ធំ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា កម្ពុជា​ប្ដេជ្ញា​បន្ត​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស​បន្ត​ទៀត ខណៈ​រង​នូវ​ការ​សង្ស័យ​ថា​កំពុង​ប្រព្រឹត្ត​អំពើ​ជួញដូរ​មនុស្ស​យ៉ាង​ធំ​ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧក្រិដ្ឋជន​លាង​លុយ​ជនជាតិ​ចិន។ លោក ស ខេង អះអាង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ប្រតិបត្តិការ​បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ​កាលពី​ថ្ងៃទី​៩ ខែ​សីហា ឆ្នាំ​២០២២ ថា ការ​ប្រយុទ្ធ​ប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស ជួញដូរ​ពលកម្ម និង​អាជីវកម្ម​ផ្លូវភេទ គឺ​ដើម្បី​ការពារ​សិទ្ធិមនុស្ស​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង។ លោក ស ខេង អះអាង​ថា ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​អំពើ​ជួញដូរ​មនុស្ស​នេះ ក៏​ជា​ការ​ប្រយុទ្ធ​ប្រឆាំង...

លោក ស ខេង ណែនាំ​សមាជិក​បក្ស​របស់​ខ្លួន​ដែល​ជាប់​ឆ្នោត​ត្រូវ​រួម​គ្នា​បម្រើ​ពលរដ្ឋ

អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង ណែនាំ​ឱ្យ​សមាជិក​បក្ស​របស់​ខ្លួន​ដែល​បាន​ជាប់​ឆ្នោត​ជា​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ត្រូវ​រួម​គ្នា​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ប្រជាពលរដ្ឋ​ឱ្យ​បាន​ល្អ ដោយ​យកចិត្ត​ទុកដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស និង​ប្រកប​ដោយ​ប្រសិទ្ធភាព​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​អនុប្រធាន​បក្ស​កាន់​អំណាច លោក ស ខេង បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ជាមួយ​សមាជិក​របស់​ខ្លួន​ក្នុង​ខេត្ត​ព្រៃវែង កាលពី​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២២ ថា សមាជិក​គណបក្ស​កាន់​អំណាច​ទាំងអស់​ដែល​បាន​ជាប់​ជា​មេឃុំ ជំទប់​ឃុំ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ត្រូវ​តែ​ខិតខំ​យកចិត្ត​ទុកដាក់​ដោះស្រាយ​ក្ដី​កង្វល់ សំណើ សំណូមពរ និង​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ​ឱ្យ​បាន​ឆាប់​រហ័ស...

លោក ស ខេង ស្នើ​រដ្ឋាភិបាល​រៀបចំ​ច្បាប់​ថ្មី​ដើម្បី​គ្រប់គ្រង​សារធាតុ​គីមី​ផ្សំ​នាំចូល​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ប្រកាស​ថា ក្រសួង​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​សុំ​ធ្វើ​សេចក្ដី​ព្រាងច្បាប់​ថ្មី​មួយ​សម្រាប់​គ្រប់គ្រង​សារធាតុ​គីមី​ផ្សំ​ដែល​នាំចូល​មក​កម្ពុជា ដើម្បី​ទប់ស្កាត់​កុំ​ឱ្យ​មាន​ការ​លួច​កែច្នៃ​សារធាតុ​គីមី​ទាំងនោះ​ទៅ​ជា «គ្រឿងញៀន» ក្នុង​ប្រទេស​កម្ពុជា។ ការ​ស្នើ​របស់​លោក ស ខេង បាន​ធ្វើ​ឡើង​បន្ទាប់ពី​សមត្ថកិច្ច​បាន​បង្ក្រាប និង​រឹបអូស​បាន​សារធាតុ​គីមី​ដែល​យក​មក​កែច្នៃ ដើម្បី​ផលិត​ជា​គ្រឿងញៀន​ជាច្រើន​តោន​នា​ពេល​ថ្មីៗ​នេះ។ ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​សិក្សា​មួយ​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ឱ្យ​ដឹង​ថា ការ​មាន​ច្បាប់​មួយ​សម្រាប់​គ្រប់គ្រង​សារធាតុ​គីមី​នាំចូល​កម្ពុជា​នេះ នឹង​ជួយ​ទប់ស្កាត់​ការ​ចរាចរ​សារធាតុ​គីមី​ផ្សំ​ដែល​អាច​យក​មក​កែច្នៃ​ដើម្បី​ផ្សំ​ធ្វើជា​គ្រឿងញៀន​នៅ​ប្រទេស​កម្ពុជា។ លោក​ថា...

លោក ស ខេង ថា​កម្ពុជា​មិន​ដកថយ​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ទោះបីជា​អាមេរិក​ទម្លាក់​មក​កម្រិត​អាក្រក់

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង សម្ដែង​ការ​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក​បាន​ដាក់​ប្រទេស​កម្ពុជា​ក្នុង​ចំណាត់ថ្នាក់​អាក្រក់ ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​មនុស្ស​អន្តរជាតិ ប៉ុន្តែ​កម្ពុជា​នៅ​តែ​មាន​ឆន្ទៈ​មិន​ដកថយ​ចំពោះ​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដោយ​នឹង​ខិតខំ​រក​ឱ្យ​ឃើញ​អំពី​ចំណុច​ខ្សោយ​ដើម្បី​ដោះស្រាយ។ ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អគារ​សិក្សា​សាលា​បឋមសិក្សា​មួយ និង​សមិទ្ធផល​នានា​នៅ​ខេត្ត​កណ្តាល កាលពី​ថ្ងៃទី​២៣ ខែ​កក្កដា ឆ្នាំ​២០២២ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​ថា ក្នុង​ឋានៈ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស រូបលោក​តែង​សហការ​ជាមួយ​ដៃគូ​អន្តរជាតិ ជាពិសេស​អង្គការ​សហប្រជាជាតិ និង​សហរដ្ឋ​អាមេរិក​តែម្ដង ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស។ លោក​បង្ហាញ​ការ​ព្រួយបារម្ភ និង​ភ្ញាក់ផ្អើល​នៅ​ពេល​ដែល​រដ្ឋាភិបាល​អាមេរិក​សម្រេច​ដាក់​កម្ពុជា​ក្នុង​ចំណាត់ថ្នាក់​លេខ​៣ នៃ​ប្រទេស​ដែល​មាន​ឈ្មោះ​អាក្រក់​ខាង​អំពើ​ជួញដូរ​មនុស្ស។...

សមត្ថកិច្ច​បង្ក្រាប​និង​រឹបអូស​គ្រឿងញៀន​ជិត​២០០​តោន​និង​សារធាតុ​គីមី​ផ្សំ​ជិត​៣០០​តោន

សមត្ថកិច្ច​ប្រឆាំង​បទល្មើស​គ្រឿងញៀន ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៧ ខែ​កក្កដា ឆ្នាំ​២០២២ កន្លងទៅ​នេះ សមត្ថកិច្ច​បង្ក្រាប​កន្លែង​កែច្នៃ និង​ផលិត​គ្រឿងញៀន​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន ៣ ដោយ​រឹបអូស​បាន​សារធាតុ​ញៀន​សរុប​ជិត ២០០​តោន សារធាតុ​គីមី​ជិត ៣០០​តោន និង​ឃាត់​ខ្លួន​ជនជាតិ​ចិន​ចំនួន ១១​នាក់។ យោង​តាម​នាយកដ្ឋាន​ប្រឆាំង​គ្រឿងញៀន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​ខ្លួន​នៅ​ថ្ងៃ​ពុធ ទី​១៣ កក្កដា នេះ ថា ទីតាំង​ចំនួន​៤ ដែល​ក្រុម​ជនជាតិ​ចិន​បាន​យក​ធ្វើជា​កន្លែង​កែច្នៃ...

Latest news