TAG
ហ៊ុន សែន
លោក ហ៊ុន សែន អួតអំពីការស្វាគមន៍របស់អតីតអនុប្រធានាធិបតីអាមេរិក ប៉ុន្តែអ្នកវិភាគចាត់ទុកថាគ្មានន័យ
បុរសខ្លាំងនៅកម្ពុជា លោក ហ៊ុន សែន បានអួតអំពីការស្វាគមន៍ចំពោះបណ្តាមេដឹកនាំពិភពលោកនានា ជាពិសេសគឺការស្វាគមន៍របស់អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ម៉ៃក ភែន (Mike Pence) ដែលជាអតីតអនុប្រធានាធិបតីធ្លាប់តែលើកឡើងពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកពីមូលដ្ឋានយោធាមហាអំណាចចិន នៅតំបន់កំពង់ផែរាម នៅកម្ពុជានាពេលកន្លងមក។
លោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់លោកនៅថ្ងៃទី១១ កុម្ភៈ នេះថា ក្នុងនាមលោកជាសហប្រធានបើកកិច្ចប្រជុំកំពូលសន្តិភាពពិភពលោក នៅថ្ងៃទី១១ ខែកុម្ភៈ...
អ្នកវិភាគថាតុលាការប្រទេសបារាំងគ្មានឥទ្ធិពលចាប់ខ្លួនលោក ហ៊ុន សែន ឡើយ
អ្នកវិភាគនយោបាយ និងក្រុមមេធាវីបានលើកឡើងថា តុលាការប្រទេសបារាំង ពុំមានឥទ្ធិពលអ្វីក្នុងការចាប់ខ្លួនបុរសខ្លាំងកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងករណីគប់គ្រាប់បែកសម្លាប់មនុស្សកាលពីឆ្នាំ១៩៩៧ នោះឡើយ ដោយសារតែលោកនាយករដ្ឋមន្ត្រីនៅមានអភ័យឯកសិទ្ធិ។
បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគសង្គម និងនយោបាយ បានប្រាប់សារព័ត៌មាន The Cambodia Daily ថា តុលាការប្រទេសបារាំង ពុំមានឥទ្ធិពលអ្វីក្នុងការចាប់ខ្លួនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទងករណីគប់គ្រាប់បែកសម្លាប់មនុស្សកាលពីឆ្នាំ១៩៩៧...
ក្រុមអ្នកតស៊ូមតិអំពាវនាវឱ្យពលរដ្ឋខ្មែរនៅអាមេរិកធ្វើបាតុកម្មពេលលោក ហ៊ុន សែន ទៅអាមេរិក
បញ្ញវន្តខ្មែរនៅក្រៅស្រុក អំពាវនាវឱ្យពលរដ្ឋខ្មែរគ្រប់រដ្ឋទាំងអស់ដែលកំពុងរស់នៅសហរដ្ឋអាមេរិក នាំគ្នាធ្វើមហាបាតុកម្មទាមទារឱ្យមេដឹកនាំប្រទេសអាស៊ានផ្សេងទៀត និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន គាបសង្កត់ឱ្យមេដឹកនាំកម្ពុជា លោក ហ៊ុន សែន គោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញក្នុងពេលលោក ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិក នៅពេលខាងមុខនេះ ប្រសិនបើកិច្ចប្រជុំនោះនឹងកើតមានឡើង។
អ្នកវិភាគនយោបាយ សង្គម និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ (PMD) លោក គឹម សុខ...
លោក ហ៊ុន សែន ណែនាំឱ្យអ្នកនិពន្ធរឿងរំលេចជីវិតលោកនិងភរិយាពេលរំដោះកម្ពុជាពីរបប ប៉ុល ពត
មេដឹកនាំខ្មែរដែលវៀតណាមលើកបន្តុប លោក ហ៊ុន សែន បានណែនាំឱ្យគណៈកម្មការនិពន្ធរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ថាត្រូវតែរំលេចឱ្យឃើញនូវដំណើរជីវិតពិតរបស់លោក និងភរិយា ក្នុងការឆ្លងដែនចូលទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកកម្លាំងអ្នកស្នេហាជាតិមករំដោះកម្ពុជាចេញពីរបប ប៉ុល ពត។
បុរសខ្លាំងដើរបញ្ច្រាសទិសនៅកម្ពុជា លោក ហ៊ុន សែន បានលើកឡើងក្នុងពិធីសំណេះសំណាលជាមួយក្រុមផលិតករភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា ដំណើរសាច់រឿងមួយចំនួនធំគួរតែចុះថតដោយផ្ទាល់នៅតាមទីតាំងប្រវត្តិសាស្ត្រ ហើយតួសម្ដែងត្រូវតែមានការហ្វឹកហាត់ បណ្តុះបណ្តាលឲ្យមានការយល់ដឹងច្បាស់លាស់...
របបសឹកភូមា ចាប់ផ្ដើមសាកល្បងរូបមន្តនយោបាយឈ្នះឈ្នះរបស់លោក ហ៊ុន សែន
របបសឹកភូមា ទំនងចាប់ផ្ដើមលេងល្បែងតាមលោក ហ៊ុន សែន ដោយបង្រួបបង្រួមជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច ហើយផាត់ចោលក្រុមប្រជាធិបតេយ្យរបស់អ្នកស្រី អ៊ុងសាន ស៊ូជី ក្រោមលេសថាក្រុមនេះជាក្រុមឧទ្ទាមខុសច្បាប់។
នៅពេលត្រឡប់មកពីប្រទេសភូមាវិញកាលពីថ្ងៃទី៨ ខែមករា លោក ហ៊ុន សែន ពុំបានបើកធ្វើសន្និសីទកាសែតដូចទម្លាប់ដែលលោកតែងតែធ្វើនៅក្នុងបន្ទប់មួយក្នុងព្រលានយន្តហោះក្រុងភ្នំពេញ ឬក៏នៅវិមានសន្តិភាពនោះទេ ប៉ុន្តែលោកបែរជាចាត់តាំងឱ្យលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ធ្វើសន្និសីទជំនួសរូបលោកទៅវិញ។
ក្នុងសន្និសីទនោះ លោក ប្រាក់ សុខុន និយាយរ៉ាយរ៉ាប់...
លោក ហ៊ុន សែន៖ កម្ពុជាផលិតមាសបានជិត ១៨០០គីឡូក្រាមនៅខេត្តមណ្ឌលគិរីរយៈពេលជាង៦ខែ
លោក ហ៊ុន សែន អះអាងថាក្នុងរយៈពេលជាង ៦ខែមកនេះ កម្ពុជាផលិតមាសបានចំនួន ១៧៥១គីឡូក្រាមនៅខេត្តមណ្ឌលគិរី។
នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៧ ក្នុងខេត្តក្រចេះ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នេះ លោក ហ៊ុន សែន ថ្លែងថា ជាទូទៅក្នុងមួយសប្ដាហ៍ កម្ពុជាផលិតមាសបានចន្លោះពី ៨០ ទៅ ១០០គីឡូក្រាម និងកាន់តែច្រើនទៅៗ។ ករណីនេះ លោកនឹងដាក់ខេត្តនៅទិសឦសានមួយនេះជាគោលដៅប៉ូលសេដ្ឋកិច្ច...
អ្នកវិភាគថាលោក ចូ បៃដិន អញ្ជើញលោក ហ៊ុន សែន ចូលរួមប្រជុំគឺជារឿងធម្មតាក្នុងនាមជាប្រធានអាស៊ាន
អ្នកជំនាញខាងផ្នែកទំនាក់ទំនងអន្តរជាតិមួយរូបក្នុងសហរដ្ឋអាមេរិក អះអាងថា គ្មានអ្វីចម្លែកនោះទេដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន អញ្ជើញបុរសខ្លាំងកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិកនៅពេលខាងមុខនេះ ដោយសារតែកម្ពុជាជាប្រធានប្ដូរវេនអាស៊ានឆ្នាំ២០២២ ហើយកម្ពុជាក៏មិនចង់ឃើញកិច្ចប្រជុំកំពូលអាស៊ានពិសេសនឹងត្រូវពន្យារពេលផងដែរ។
អ្នកជំនាញកិច្ចការអន្តរជាតិ និងជាព្រឹទ្ធបុរសរងនៃសាកលវិទ្យាល័យរដ្ឋអារីហ្សូណា បណ្ឌិត អៀ សុផល បានប្រាប់សារព័ត៌មាន The Cambodia Daily ឲ្យដឹងថា គ្មានហេតុផលណាដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន...
អ្នកឃ្លាំមើល៖ មេដឹកនាំបក្សកាន់អំណាចចងដៃចងជើងលោក កឹម សុខា ប៉ុន្តែបើកផ្លូវឱ្យបក្សភ្លើងទៀនរបស់លោក សម រង្ស៊ី
អតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរមួយរូប រិះគន់មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ថាបក្សកាន់អំណាចព្យាយាមបិទសិទ្ធិសេរីភាពនយោបាយរបស់ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនឱ្យធ្វើសកម្មភាពនយោបាយ ប៉ុន្តែពួកគេបើកផ្លូវឱ្យក្រុមមន្ត្រីបក្សប្រឆាំងភាគីលោក សម រង្ស៊ី អាចធ្វើសកម្មភាពនយោបាយទៅវិញ។
អតីតអគ្គទីប្រឹក្សាស្ថានទូតខ្មែរប្រចាំប្រទេសឥណ្ឌូនេស៊ី បណ្ឌិត សូ ណារ៉ូ បានសរសេរលើគណនី Facebook របស់លោកនៅថ្ងៃទី៤ កុម្ភៈ នេះថា មេដឹកនាំបក្សកាន់អំណាច លោក...
អ្នកឃ្លាំមើល៖ លោក ហ៊ុន សែន នឹងជួបវិបត្តិធំៗ៤ ប្រសិនបើមិនបញ្ឈប់ការរំលោភច្បាប់
បញ្ញវន្តខ្មែរនៅក្រៅស្រុក រិះគន់ថា ប្រសិនបើមេដឹកនាំបក្សកាន់អំណាចនៅតែដឹកនាំរំលោភច្បាប់ដូចសព្វថ្ងៃនេះបន្តទៀត កម្ពុជានឹងជួបគ្រោះមហន្តរាយធំៗចំនួន៤ រួមមាន ការបាត់បង់បូរណភាពទឹកដី បញ្ហាជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ បញ្ហាបាត់បង់ដែនសមុទ្រ និងបញ្ហានៅតំបន់ត្រីកោណអភិវឌ្ឍន៍ដែលនឹងបង្កឡើយដោយភាគីវៀតណាម។
ប្រធានក្រុមប្រឹក្សាភិបាលនៃចលនាពលរដ្ឋដើម្បីលទ្ធិប្រជាធិបតេយ្យ (PMD) លោក ម៉ែន ណាត បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីថ្ងៃទី២ ខែកុម្ភៈ នេះថា មេដឹកនាំនយោបាយខ្មែរគ្រប់និន្នាការទាំងអស់មិនត្រូវបណ្តែតបណ្តោយ...
លោក ហ៊ុន សែន អនុញ្ញាតឲ្យក្រុមហ៊ុនជប៉ុនធ្វើបទបង្ហាញអំពីការការពារទឹកជំនន់ស្ទឹងព្រែកត្នោត
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន ណែនាំឲ្យប្រធានសមាគមជប៉ុន-កម្ពុជា លោក Takahashi Fumaiki ទៅជួបជាមួយរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ និងស្ថាប័នពាក់ព័ន្ធដទៃទៀត ដើម្បីឱ្យប្រតិភូរបស់លោក Takahashi Fumaiki ធ្វើបទបង្ហាញពាក់ព័ន្ធនឹងគម្រោងការពារទឹកជំនន់ស្ទឹងព្រែកត្នោត។
មេដឹកនាំរដ្ឋាភិបាលឯកបក្សនៅកម្ពុជា លោក ហ៊ុន សែន បានសរសេរលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី១...