34.7 C
Phnom Penh

TAG

ហ៊ុន សែន

សកម្មជន​បក្ស​ប្រឆាំង​ថា​ជាប់​គុក​ព្រោះ​សង្គ្រាម​នយោបាយ​រវាង សម រង្ស៊ី-ហ៊ុន សែន

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន ៤​នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​រយៈពេល​ជិត ២​ឆ្នាំ បាន​ប្រើប្រាស់​ឱកាស​ចុងក្រោយ​សំណូមពរ​ទៅ​ចៅក្រម​ឱ្យ​ផ្ដល់​យុត្តិធម៌​ដល់​ខ្លួន ព្រោះ​ពួកគេ​ជា​ជនរងគ្រោះ​ដោយសារ​សង្គ្រាម​នយោបាយ​រវាង​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន តែប៉ុណ្ណោះ។ ការ​សំណូមពរ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ អំឡុង​ពេល​ចៅក្រម​បាន​ឱ្យ​មេធាវី​ជន​ជាប់ចោទ និង​តំណាង​អយ្យការ រួម​ទាំង​ជន​ជាប់ចោទ​ធ្វើ​សេចក្ដី​សន្និដ្ឋាន និង​សំណូមពរ​ចុងក្រោយ បន្ទាប់ពី​សវនាការ​សួរ​ដេញដោល​ចំនួន ២២​ដង​លើ​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់»។ សកម្មជន​បក្ស​សង្គ្រោះ​ជាតិ លោក ទុំ ប៊ុនថត បាន​អះអាង​ក្នុង​បន្ទប់​សវនាការ​ថា...

អតីត​មេដឹកនាំ​និស្សិត​ប្រកាស​ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន នៅ​អាមេរិក

អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ អំពាវនាវ​ឱ្យ​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ពី​តាម​បណ្តា​រដ្ឋ​នានា​ក្នុង​សហរដ្ឋ​អាមេរិក នាំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​វត្តមាន​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន ដែល​មក​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អាមេរិក​នៅ​ថ្ងៃ​ទី​១២ និង​ទី​១៣ ខែ​ឧសភា ខាងមុខ​នេះ ប្រសិនបើ​រដ្ឋាភិបាល​កម្ពុជា​មិន​ព្រម​ទម្លាក់​ចោល​ការ​ចោទប្រកាន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឱ្យ​មាន​សេរីភាព និង​សិទ្ធិ​ធ្វើ​នយោបាយ​ពេញលេញ​ឡើងវិញ​ទេ​នោះ។ អតីត​ប្រធាន​ចលនា​និស្សិត​ដើម្បី​ប្រជាធិបតេយ្យ (SMD) លោក សារ៉ូ សូវិជ័យ បាន​លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន...

លោក ហ៊ុន សែន បញ្ជា​ឲ្យ​ជ្រើសរើស​ទ័ព​ជាង​៣០០​នាក់​សម្រាប់​ការពារ​ដែន​អាកាស​កម្ពុជា

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន បញ្ជា​ឲ្យ​ជ្រើសរើស​កងទ័ព​ជាង ៣០០​នាក់​សម្រាប់​ការពារ​ដែន​អាកាស​កម្ពុជា ដោយ​មិន​ចាំបាច់​ប្រើ​យន្តហោះ​ចម្បាំង​នោះ​ទេ ហើយ​កម្ពុជា​មិន​មាន​ការ​ចាំបាច់​ត្រូវ​បាញ់​នរណា​ម្នាក់​នោះ​ដែរ។ លោក ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​ជួប​សំណេះសំណាល​ផ្ដល់​រង្វាន់​លើក​ទឹកចិត្ត​ដល់​សិស្ស​ប្រឡង​ជាប់​និទ្ទេស​អេ (A) ក្នុង​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប ឆ្នាំ​សិក្សា​២០២០-២០២១ សរុប ១៧៥៣​នាក់ នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២២ ថា កន្លងទៅ​មាន​ការ​អត្ថាធិប្បាយ​ខ្លះ​លើកឡើង​ថា កម្ពុជា​ខ្វះ​យន្តហោះ​ចម្បាំង ខ្វះ​នាវាមុជទឹក។...

បទ​អត្ថាធិប្បាយ៖ តើ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​រដ្ឋាភិបាល​សន្តិភាព ឬ​រដ្ឋាភិបាល​ភ័យខ្លាច?

ភាព​សង្ស័យ​ច្រើន គឺជា​រោគសញ្ញា​នៃ​ការ​ភ័យខ្លាច។ សកម្មភាព​នៃ​ការ​សង្ស័យ គឺ​រមែង​ស្តែង​ចេញ​តាមរយៈ​ការ​លាប​ពណ៌ ចោទ និង​ចាប់​អ្នក​ដទៃ​ក្រោម​រូបភាព​នៃ​ការ​បង្កើត​លេស​ផ្សេងៗ។ របប​គ្រប់គ្រង​មួយ​ដែល​ទន់ខ្សោយ គឺ​រមែង​មាន​ភាព​ភ័យ​ខ្លាច​ខ្លាំង។ ម្ល៉ោះ​ហើយ​របប​គ្រប់គ្រង​បែប​នោះ តែងតែ​ខិតខំ​បំភិតបំភ័យ​មនុស្ស​នានា​ដែល​ខ្លួន​មិន​ទុកចិត្ត ឬ​គិត​ថា​ជា​សត្រូវ​របស់​ខ្លួន និង​ព្យាយាម​ប្រមូលផ្ដុំ​អំណាច​សម្រាប់​ខ្លួនឯង និង​ក្រុម​គ្រួសារ។ គណបក្ស​ប្រជាជន​កម្ពុជា បាន​កាន់កាប់​អំណាច​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ខែ​មករា ឆ្នាំ​១៩៧៩ មក តាមរយៈ​ការ​លើក​បន្តុប​ដោយ​រដ្ឋាភិបាល​វៀតណាម។ ការ​ស្ថិត​ក្នុង​អំណាច​ដ៏​យូរលង់ បាន​ធ្វើ​ឱ្យ​គណបក្ស​នេះ​មាន​លទ្ធភាព​ប្រមូលផ្ដុំ​អំណាច​តាមរយៈ​នៃ​ការ​ប្រើប្រាស់​យន្តការ​រដ្ឋ​ទាំងអស់​ជា​របស់​ខ្លួន​តាម​មាគ៌ា​លទ្ធិ​កុម្មុយនីស្ត​ផ្ដាច់ការ “បក្ស និង​រដ្ឋ គឺ​តែ​មួយ”។ ម្យ៉ាង​ទៀត គេ​ថា​បក្ស​ប្រៀប​បាន​នឹង​ក្បាលម៉ាស៊ីន​រថភ្លើង រីឯ​ប្រជាជន​ជា​ទូ​រទេះភ្លើង​ដែល​ត្រូវតែ​បត់បែន​ពត់ពេន​ទៅ​តាម​ក្បាលម៉ាស៊ីន​នាំ​មុខ។ ជាមួយ​គ្នា​នេះ...

បទវិភាគ៖ តើ​មេដឹកនាំ​ផ្ដាច់ការ​ខ្លាំង ឬ​អ្នក​នៅ​ជុំវិញ​ខ្លួន​គាត់​ជា​អ្នក​ខ្លាំង?

ក្នុង​សង្គម​ផ្ដាច់ការ មេដឹកនាំ​ផ្ដាច់ការ​តាំង​ខ្លួន​ជា​ម្ចាស់​អំណាច និង​ជា​ម្ចាស់​សង្គម​ដែល​ខ្លួន​កំពុង​គ្រប់គ្រង​នោះ។ ក្នុង​សង្គម​បែប​នេះ ច្បាប់ និង​យន្តការ​រដ្ឋ​ទាំងអស់ គឺ​សម្រាប់​បម្រើ​តែ​គោលបំណង និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​ក្រុម​គ្រួសារ។ ប៉ុន្តែ​បើ​ទោះបី​មាន​អំណាច​ដ៏​មហិមា​បែប​នេះ​ក្តី គេ​តែងតែ​ឃើញ​មន្ត្រី ឬ​ឈ្មួញ​ទុច្ចរិត​ប្រព្រឹត្ត​អំពើ​ទុច្ចរិត និង​ពុករលួយ​ស្រេច​តែ​ចិត្ត និង​ពុំ​មាន​ទោសពៃរ៍​អ្វី​ឡើយ។ តើ​ភាព​គ្មាន​ទោសពៃរ៍​របស់​ជន​ទុច្ចរិត​ទាំងនោះ គឺ​ដោយសារតែ​ពួកគេ​មាន​អំណាច​ខ្លាំង ឬ​យ៉ាង​ណា? ជា​ធម្មតា មេដឹកនាំ​ផ្ដាច់ការ​តែង​គិត​ថា​មាន​តែ​ខ្លួន​ទេ​ដែល​ខ្លាំង ដោយសារ​មាន​មន្ត្រី​ពុករលួយ ក្រុម​ជើងកាង និង​មាន​មេទ័ព​ដៃដល់​ជាច្រើន​នៅ​ហែហម​អម​ជុំវិញ​ខ្លួន ហើយ​អ្នក​ទាំងនោះ​តែង​ស្តាប់​បទបញ្ជា​គ្រប់​យ៉ាង​តាម​អ្វី​ដែល​ខ្លួន​ចង់​ធ្វើ។ ក្នុង​ពេល​មាន​អំណាច គេ​ឃើញ​មនុស្ស​ជុំវិញ​ខ្លួន​មេដឹកនាំ​ផ្ដាច់ការ​ទាំងនោះ​ហាក់ដូចជា​សសរ​ទ្រូង​ដ៏​រឹងមាំ​ដែល​កំពុង​ទ្រទ្រង់​នូវ​អំណាច​ដ៏​មហិមា​នោះ ប៉ុន្តែ​ពេល​អស់​អំណាច ទើប​មេដឹកនាំ​ផ្ដាច់ការ​ភាគច្រើន​តែង​ដឹង​ខ្លួន​ថា មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន​ទាំងនោះ​ហើយ​ដែល​បាន​ទាញ​ខ្លួន​ឱ្យ​ធ្លាក់​នរក​អវិចី​ទៅវិញ។ អតីត​ប្រធានាធិបតី​នៃ​ប្រទេស​ហ្ស៊ីមបាវ៉េ...

IDEA TALK៖ (វគ្គ​២) តើ​វត្តមាន​របស់​លោក ហ៊ុន សែន មក​កាន់​សហរដ្ឋ​អាមេរិក​ប្រឈម​នឹង​ភាព​ចម្រូងចម្រាស​បែប​ណា​ខ្លះ​ក្នុង​សហគមន៍​ខ្មែរ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​វត្តមាន​របស់​លោក ហ៊ុន សែន មក​កាន់​សហរដ្ឋ​អាមេរិក​ប្រឈម​នឹង​ភាព​ចម្រូងចម្រាស​បែប​ណា​ខ្លះ​ក្នុង​សហគមន៍​ខ្មែរ?»។

IDEA TALK៖ (វគ្គ​១) តើ​វត្តមាន​របស់​លោក ហ៊ុន សែន មក​កាន់​សហរដ្ឋ​អាមេរិក​ប្រឈម​នឹង​ភាព​ចម្រូងចម្រាស​បែប​ណា​ខ្លះ​ក្នុង​សហគមន៍​ខ្មែរ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​វត្តមាន​របស់​លោក ហ៊ុន សែន មក​កាន់​សហរដ្ឋ​អាមេរិក​ប្រឈម​នឹង​ភាព​ចម្រូងចម្រាស​បែប​ណា​ខ្លះ​ក្នុង​សហគមន៍​ខ្មែរ?»។

ប្រធាន​មន្ទីរ​កិច្ចការ​នារី​ព្រួយបារម្ភ​ពី​ការ​ធ្លាក់ចុះ​សីលធម៌​សង្គម​ដែល​អាច​ទៅ​ជា​សង្គម​អណាធិបតេយ្យ

ប្រធាន​មន្ទីរ​កិច្ចការ​នារី បារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​សីលធម៌​សង្គម​កម្ពុជា​សព្វថ្ងៃ ដែល​បាន​កើត​មាន​នូវ​អំពើ​កាប់​សម្លាប់ ការ​បំពាន​ផ្លូវភេទ​ទៅ​លើ​ស្ត្រី និង​កុមារ អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​ការ​ប្រើប្រាស់​គ្រឿងញៀន នឹង​ធ្វើ​ឱ្យ​សង្គម​ខ្មែរ​ក្លាយជា​សង្គម​អណាធិបតេយ្យ បើ​មិន​ទប់ស្កាត់​ឱ្យ​បាន​ទាន់​ពេល​ទេ​នោះ។ ប្រធាន​មន្ទីរ​កិច្ចការ​នារី​រាជធានី​ភ្នំពេញ អ្នកស្រី កាន់ រតនៈឧប្បុល បាន​លើកឡើង​ក្នុង​ពិធី​ប្រារព្ធ​វេទិកា​ស្ដីពី​សីលធម៌​សង្គម តម្លៃ​ស្ត្រី និង​គ្រួសារ​ខ្មែរ​ក្នុង​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២២ នេះ​ថា នៅ​ពេល​ដែល​សីលធម៌​សង្គម​ធ្លាក់ចុះ ទោះបីជា​មាន​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សេដ្ឋកិច្ច​ឡើង​ខ្ពស់​ដល់​កម្រិត​ណា​ក៏ដោយ ក៏​មិន​អាច​ធ្វើ​ឲ្យ​សង្គម​នោះ​មាន​សេចក្តី​សុខ​ក្សេមក្សាន្ត​បាន​ដែរ។ អ្នកស្រី កាន់...

លោក ស ខេង៖ ការ​បោះឆ្នោត​ឃុំ-សង្កាត់​ឆ្នាំ​២០២២ គឺ​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អះអាង​ថា ការ​បោះឆ្នោត​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ​កន្លងមក រួម​ទាំង​ការ​បោះឆ្នោត​អាណត្តិ​ទី​៥ ឆ្នាំ​២០២២ ខាងមុខ​នេះ គឺ​ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស និង​ពង្រឹង​នីតិរដ្ឋ។ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ប្រចាំ​ឆ្នាំ​ចាប់ពី​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០២៤ នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០២២ ថា ដំណើរការ​នៃ​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​នា​ពេល​ខាងមុខ​នេះ គឺជា​ដំណាក់កាល​តស៊ូ​ប្រកប​ដោយ​ការ​ប្រកួតប្រជែង​យ៉ាង​តឹងតែង...

សង្គម​ស៊ីវិល​ស្នើ​លោក ហ៊ុន សែន ចេញ​មុខ​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ជំរុញ​ឲ្យ​លោក ហ៊ុន សែន ផ្ទាល់​ត្រូវ​ចេញ​មុខ​ដោះស្រាយ​លើ​ទំនាស់​រវាង​កម្មករ​និយោជិត និង​ក្រុមហ៊ុន​ណាហ្គា​វើលដ៏ (NAGA World) ខណៈ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​នេះ អំពាវនាវ​រក​ជំនួយ​សប្បុរសធម៌​ដោយសារ​វិវាទ​ការងារ​បាន​បន្ត​ជាង ៤​ខែ​មក​ហើយ។ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២២ ថា ដើម្បី​ឱ្យ​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៥ ឆ្នាំ​២០២២ នេះ​អាច​ធ្វើ​ឡើង​ដោយ​ក្តី​សប្បាយ​រីករាយ​ទៅ​បាន កម្ពុជា​គួរ​តែ​លើក​យក​ករណី​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៏ និង​កម្មករ​និយោជិត​មក​ដោះស្រាយ​ឱ្យ​បាន​ឆាប់...

Latest news