35 C
Phnom Penh

TAG

អ្នកស្រី ចក់ សុភាព

សង្គម​ស៊ីវិល​ស្នើ​លោក ហ៊ុន សែន ចេញ​មុខ​ដោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ជំរុញ​ឲ្យ​លោក ហ៊ុន សែន ផ្ទាល់​ត្រូវ​ចេញ​មុខ​ដោះស្រាយ​លើ​ទំនាស់​រវាង​កម្មករ​និយោជិត និង​ក្រុមហ៊ុន​ណាហ្គា​វើលដ៏ (NAGA World) ខណៈ​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​នេះ អំពាវនាវ​រក​ជំនួយ​សប្បុរសធម៌​ដោយសារ​វិវាទ​ការងារ​បាន​បន្ត​ជាង ៤​ខែ​មក​ហើយ។ នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០២២ ថា ដើម្បី​ឱ្យ​ការ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៥ ឆ្នាំ​២០២២ នេះ​អាច​ធ្វើ​ឡើង​ដោយ​ក្តី​សប្បាយ​រីករាយ​ទៅ​បាន កម្ពុជា​គួរ​តែ​លើក​យក​ករណី​វិវាទ​ការងារ​រវាង​ក្រុមហ៊ុន​ណាហ្គា​វើលដ៏ និង​កម្មករ​និយោជិត​មក​ដោះស្រាយ​ឱ្យ​បាន​ឆាប់...

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​បន្ត​ស៊ើបអង្កេត​ឃាតកម្ម​លើ​សកម្មជន​ការពារ​ព្រៃឈើ​លោក ឈុត វុទ្ធី

ក្រុម​សង្គម​ស៊ីវិល​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​យុត្តិធម៌​ជូន​ដល់​លោក ឈុត វុទ្ធី និង​គ្រួសារ រួម​ទាំង​សកម្មជន​ផ្សេង​ទៀត​ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នា​ពេល​កន្លងមក ដើម្បី​លុបបំបាត់​វប្បធម៌​និទ្ទណ្ឌភាព​នៅ​កម្ពុជា។ ការ​ទាមទារ​នេះ ធ្វើឡើង​នៅ​ក្នុង​វិធី​បុណ្យ​បង្សុកូល​ដើម្បី​ឧទ្ទិស​កុសល​មួយ​ដល់​លោក ឈុត វុទ្ធី សកម្មជន​ព្រៃឈើ​កម្ពុជា​ដែល​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​កាលពី ១០​ឆ្នាំ​មុន​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា ឆ្នាំ​២០១២ នៅ​ខេត្ត​កោះកុង។ ក្រៅពី​ពិធី​បង្សុកូល​នា​ព្រឹក​នេះ ក្រុម​សង្គម​ស៊ីវិល​ក៏​បាន​បន្ត​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ស្វែងរក​យុត្តិធម៌​ជូន​ដល់​លោក ឈុត វុទ្ធី និង​គ្រួសារ រួម​ទាំង​សកម្មជន​ផ្សេង​ទៀត​ដែល​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​នា​ពេល​កន្លងមក។ នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) អ្នកស្រី ចក់ សុភាព ថ្លែង​ថា...

បុរស​ខ្លាំង​កម្ពុជា​កាត់​ផ្ទៃដី​បឹងតាមោក​បន្ថែម​ទៀត​ឱ្យ​ប្អូនស្រី​និង​ជំនួយការ​របស់​ខ្លួន

បុរស​ខ្លាំង​កម្ពុជា លោក ហ៊ុន សែន សម្រេច​កាត់​ផ្ទៃដី​បឹងតាមោក​បន្ថែម​ទៀត​ដើម្បី​ប្រគល់​ឱ្យ​ប្អូនស្រី និង​ជំនួយការ​របស់​លោក​ធ្វើជា​កម្មសិទ្ធិ។ ចាប់ពី​ឆ្នាំ​២០១៨ ដល់​ចុង​ឆ្នាំ​២០២១ ផ្ទៃ​បឹងតាមោក​នេះ​ត្រូវ​បាន​លោក ហ៊ុន សែន កាត់​ជាង ២​ពាន់​ហិកតារ​ហើយ។ ក្នុង​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​សម្រេច​កាត់​ដី​ផ្ទៃ​បឹងតាមោក​ជាង ២​ហិកតារ​ស្ថិត​ក្នុង​ភូមិ​ត្រពាំងពោធិ៍ សង្កាត់​គោករកា ខណ្ឌ​ព្រែកព្នៅ ប្រគល់​ឱ្យ​លោក ក្រូច...

សាលា​ឧទ្ធរណ៍​លើក​ពេល​សវនាការ​មន្ត្រី​អាហុដក​៥​រូប​ដោយសារ​មេធាវី​ជាប់​ធ្វើ​ចត្តាឡីស័ក

សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ លើក​ពេល​សវនាការ​ក្នុង​សំណុំរឿង​អ្នក​ការពារ​សិទ្ធិមនុស្ស​អាដហុក ៥​រូប ដោយសារ​មេធាវី​មួយ​រូប​ជាប់​ធ្វើ​ចត្តាឡីស័ក។ កាលពី​ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​២០១៨ មេធាវី​ការពារ​ក្ដី​ឱ្យ​អ្នក​ការពារ​សិទ្ធិមនុស្ស​អាដហុក​ចំនួន ៤​រូប និង​មេធាវី​ការពារ​ក្ដី​ឱ្យ​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត លោក នី ចរិយា បាន​ដាក់​បណ្ដឹង​សារទុក្ខ​ទៅ​សាលា​ឧទ្ធរណ៍ បន្ទាប់ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​អ្នក​ទាំង ៥​រូប​ដាក់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន ៥​ឆ្នាំ​ពី​បទ​ចោទប្រកាន់ «សូកប៉ាន់​សាក្សី និង​សមគំនិត​សូកប៉ាន់​សាក្សី» កាលពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០១៨។ ក្រោយ​ពី​ដាក់​បណ្ដឹង​ជិត ៥​ឆ្នាំ សាលាឧទ្ធរណ៍​បាន​យក​បណ្ដឹង​ដែល​ក្រុម​មេធាវី​បាន​ដាក់​នោះ​មក​បើក​សវនាការ​នៅ​ថ្ងៃ​ទី​២៥ មីនា...

ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា​៨​នាក់​ត្រូវ​បាន​ដោះលែង​ខណៈ​សមាជិក​៣​នាក់​ទៀត​នៅ​ក្នុង​ពន្ធនាគារ

ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា​វើលដ៍ (NAGA World) ចំនួន ៨​នាក់ ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាលពី​យប់​ថ្ងៃ​ទី​១៤ ខែ​មីនា ឆ្នាំ​២០២២ ខណៈ​សមាជិក ៣​នាក់​ទៀត​នៅ​ក្នុង​ពន្ធនាគារ បន្ទាប់ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បាន​ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​កន្លងមក។ ការ​ដោះលែង​នេះ បាន​ធ្វើឡើង​បន្ទាប់ពី​ថ្នាក់​ដឹកនាំ​សហជីព​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ទាំង ៨​នាក់​បាន​ដាក់​លិខិត​ទៅ​ក្រសួង​ការងារ និង​ក្រសួង​យុត្តិធម៌ ដើម្បី​ស្នើសុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ក្រោយពី​សាលា​ឧទ្ធរណ៍​បាន​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ពួកគេ​កាលពី​ថ្ងៃ​ទី​១០ ខែ​មីនា។ បើ​តាម​លិខិត​ចំនួន​៨ ដាច់ដោយឡែក​ពី​គ្នា តែ​មាន​អត្ថន័យ​ដូចៗ​គ្នា បញ្ជាក់​ថា...

សង្គម​ស៊ីវិល​និង​កូដករ​ខកចិត្ត​ដែល​តុលាការ​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា

សង្គម​ស៊ីវិល និង​កូដករ​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ ដែល​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា​វើលដ៍ (NAGA World) ទាំង ៨​រូប ក្រោម​ហេតុផល​ដើម្បី​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ និង​បារម្ភ​ខ្លាច​បង្ក​ចលាចល​ក្នុង​សង្គម។ ការ​បដិសេធ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​របស់​មេធាវី​ការពារ​ក្ដី​ឱ្យ​ថ្នាក់​ដឹកនាំ​សហជីព​ទាំង ៨​រូប ធ្វើឡើង​បន្ទាប់ពី​ប្រធាន​ក្រុមប្រឹក្សា​សាលា​ឧទ្ធរណ៍​បាន​បើក​សវនាការ​អសាធារណៈ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១០ មីនា នេះ។ សហ​មេធាវី​ការពារ​ក្ដី​ឱ្យ​ថ្នាក់​ដឹកនាំ​សហជីព​ទាំង ៨​រូប បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍ លោក ឃុន លាងម៉េង បាន​តម្កល់​សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដដែល ដោយ​នៅ​បន្ត​ឃុំ​ខ្លួន​ថ្នាក់​ដឹកនាំ​សហជីព​ទាំង ៨​រូប​នៅ​ពន្ធនាគារ...

រដ្ឋាភិបាល​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ» ដោយ​គ្មាន​កាលកំណត់

រដ្ឋាភិបាល​របស់​បុរស​ខ្លាំង​កម្ពុជា បាន​សម្រេច​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ​ស្ដីពី «ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ» ដោយ​គ្មាន​កាលកំណត់ ដោយសារតែ​បារម្ភ​ពី​ការ​រាតត្បាត​នៃ​ជំងឺ​ឆ្លង Covid-19 និង​បន្ត​ការពារ​អនុក្រឹត្យ​នោះ​ថា ការ​បង្កើត​នេះ​គឺ​ក្នុង​គោលបំណង​ពង្រឹង​សន្តិសុខ​ជាតិ និង​ការ​ប្រមូល​ពន្ធ។ រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក មាស ប៉ូ បាន​ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ថា មូលហេតុ​នៃ​ការ​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ «ច្រក​ទ្វារ​អ៉ីនធឺណិត​ជាតិ» គឺ​ដោយសារតែ​បារម្ភ​ពី​ការ​រាតត្បាត​នៃ​ជំងឺ​ឆ្លង Covid-19។ លោក មាស ប៉ូ បាន​បដិសេធ​ចំពោះ​ការ​លើកឡើង​ថា ការ​ពន្យារពេល​អនុវត្ត​អនុក្រឹត្យ​នេះ​បណ្ដាល​មកពី​ការ​រិះគន់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ។...

សង្គម​ស៊ីវិល​ស្នើ​សភា​និង​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​រក​ដំណោះស្រាយ​វិវាទ​ការងារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍

ក្រុម​អង្គការ​សង្គម​ស៊ីវិល​នាំគ្នា​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋសភា និង​ស្ថាប័ន​ពាក់ព័ន្ធ ឱ្យ​ជួយ​រក​ដំណោះស្រាយ​វិវាទ​ការងារ និង​ដោះលែង​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ណាហ្គា​វើលដ៍ (NAGA World) ទាំង ៨​នាក់​វិញ ខណៈ​កូដករ​កំពុង​តវ៉ា​ត្រូវ​ហាមឃាត់​ក្រោម​ហេតុផល​រក​ឃើញ​មាន​ករណី​ឆ្លង​ជំងឺ Covid-19។ អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព​ដែល​ធ្វើការ​លើ​វិស័យ​លើក​កម្ពស់ និង​ការពារ​សិទ្ធិមនុស្ស សិទ្ធិ​ស្ត្រី និង​សិទ្ធិ​ការងារ​របស់​កម្មករ​និយោជិត​នៅ​កម្ពុជា​ចំនួន ១៣៤​ស្ថាប័ន បាន​ធ្វើ​លិខិត​ចំហ​ដាក់​ជូន​តំណាងរាស្ត្រ​នៅ​រដ្ឋសភា និង​ក្រសួង​មហាផ្ទៃ រួម​ទាំង​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត។ ការ​ធ្វើ​លិខិត​ចំហ​រក​កិច្ច​អន្តរាគមន៍​ដាក់​ទៅ​ស្ថាប័ន​ធំៗ​ទាំងនោះ គឺ​ដើម្បី​ទាមទារ​ឱ្យ​មាន​ការ​ដោះលែង​ជាបន្ទាន់ និង​ទម្លាក់​ចោល​រាល់​ការ​ចោទប្រកាន់​ដោយ​ឥត​លក្ខខណ្ឌ​លើ​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ទាំង ៨​នាក់​ដែល​ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ...

សង្គម​ស៊ីវិល​សោកស្តាយ​ដែល​តុលាការ​មិន​អនុញ្ញាត​ឱ្យ​ចូល​សួរ​សុខទុក្ខ​តំណាង​សហជីព​ណាហ្គា​វើលដ៍

សង្គម​ស៊ីវិល​បង្ហាញ​ការ​សោកស្តាយ​ដែល​តុលាការ​មិន​អនុញ្ញាត​ឱ្យ​ពួកគាត់​ចូល​ជួប​សួរ​សុខទុក្ខ​ថ្នាក់​ដឹកនាំ​សហជីព​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NAGA World) ទាំង ៨​នាក់ ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស ក្រោយ​ពី​អ្នក​ទាំង ៨​នាក់​ត្រូវ​បាន​ជាប់​ឃុំ​ខ្លួន​អស់​រយៈពេល​ជាង ១​ខែ​មក​ហើយ​នោះ។ ការ​លើកឡើង​នេះ បន្ទាប់ពី​អង្គការ​សង្គម​ស៊ីវិល ក្នុង​នោះ​ក៏​មាន​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​ដាក់​សំណើ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ចូល​សួរ​សុខទុក្ខ​ថ្នាក់​ដឹកនាំ​សហជីព​ណាហ្គា​វើលដ៍ ក្នុង​មួយ​ខែ​ម្ដងៗ​ចាប់ពី​ខែ​មករា ឆ្នាំ​២០២២ តទៅ។ ឆ្លើយតប​នឹង​សំណើ​នេះ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​លិខិត​មួយ​កាល​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០២២ ដោយ​លើកឡើង​ថា សំណើ​សុំ​សួរ​សុខទុក្ខ​ឈ្មោះ...

លោក ហ៊ុន សែន កាត់​ដី​បឹងតាមោក ៧០​ហិកតារ​បន្ថែម​ទៀត​ឱ្យ​គ្រួសារ​មេបញ្ជាការ​រង «ង៧០» ជា​លើក​ទី​៥

រដ្ឋាភិបាល​កាត់​ដី​បឹងតាមោក​ជិត ១០០​ហិកតារ​បន្ថែម​ទៀត​ទៅ​ឱ្យ​គ្រួសារ​មេបញ្ជាការ​រង​នៅ​អង្គភាព «ង៧០» និង​បុគ្គល​ម្នាក់​ទៀត​កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២១ ខណៈ​ដី​បឹង​ធម្មជាតិ​ជាង ១០០​ហិកតារ​ទៀត​ក៏​ត្រូវ​បាន​លោក ហ៊ុន សែន សម្បទាន​ឱ្យ​គ្រួសារ​សមាជិក​លេខា​លោក ហ៊ុន សែន ដែរ។ កាលពី​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ឆ្នាំ​២០២១ លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​កាត់​ផ្ទៃដី​បឹងតាមោក ឬ​បឹង​ទំនប់កប់ស្រូវ​ចំនួន ៧០​ហិកតារ ស្ថិត​នៅ​សង្កាត់​ព្រែកព្នៅ សង្កាត់​ពញាពន់ និង​សង្កាត់​គោករកា...

Latest news