32.9 C
Phnom Penh

TAG

Naga World

អ្នក​ឃ្លាំមើល៖ ការ​មិន​អើពើ​ដោះស្រាយ​វិវាទ​ណាហ្គា​ជា​ចេតនា​គប់គិត​រវាង​ក្រសួង​ការងារ​និង​ថៅកែ

ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ថា​ការ​មិន​អើពើ​ដោះស្រាយ​បញ្ហា​សហជីព​ពី​សំណាក់​ក្រសួង​ការងារ បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ប៉ុនប៉ង​ក្នុង​ការ​រំលាយ​សហជីព​ដែល​មាន​ការ​ឃុបឃិត​គ្នា​រវាង​ក្រសួង​ការងារ និង​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១២ មករា នេះ​ថា ការ​ដោះស្រាយ​បញ្ហា​ជុំវិញ​វិវាទ​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នេះ មិនមែន​ត្រឹមតែ​ទូទាត់​នូវ​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យា​ការងារ​ជាមួយ​ក្រុមហ៊ុន​រួច​ហើយ គឺ​ចប់​នោះ​ទេ ប៉ុន្តែ​ត្រូវ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ទទួលយក​បុគ្គលិក​ដែល​ខ្លួន​បាន​បញ្ឈប់​ឱ្យ​ចូល​ធ្វើការ​វិញ ព្រោះ​ថា​ការ​បញ្ឈប់​ដោយ​គ្មាន​ការ​ព្រមព្រៀង​ពី​បុគ្គលិក​សហជីព​ទាំងនោះ គឺជា​រំលោភ​លើ​មាត្រា ៩៥ នៃ​ច្បាប់​ស្ដីពី​ការងារ និង​អនុសញ្ញា​អន្តរជាតិ​លេខ...

កូដករ​ណាហ្គា​បន្ត​យុទ្ធនាការ​នៅ​មុខ​ពន្ធនាគារ​ព្រៃស​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ

ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) ជិត ១០០​នាក់ ធ្វើ​យុទ្ធនាការ​នៅ​មុខ​ពន្ធនាគារ​ព្រៃស ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ និង​ទាមទារ​ឱ្យ​ទម្លាក់​ចោល​រាល់​បទ​ចោទប្រកាន់​ទាំងអស់។ ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ធ្វើ​យុទ្ធនាការ​នៅ​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២៣ នេះ ដោយ​បង្ហោះ​ប៉េងប៉ោង​ដែល​ភ្ជាប់​ជាមួយ​នឹង​បដា ដោយ​សរសេរ​ថា «ដោះលែង​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់» ក្នុង​នោះ​ក្រុម​កូដករ​ក៏​បាន​ចង​ក្រណាត់​ពណ៌​ទឹកក្រូច​លើ​ក្បាល​ដោយ​សរសេរ​ថា «វិវាទ​ការងារ សូម​កុំ​លាប​ពណ៌​ទៅ​ជា​រឿង​ផ្សេង» ផង​ដែរ។ តំណាង​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា...

អង្គការ​សង្គម​ស៊ីវិល​ថា​តុលាការ​មាន​កំហុស បើ​កញ្ញា ឈឹម ស៊ីថរ ជាប់​បម្រាម​ដូច​ការ​ចោទប្រកាន់

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស​ជាច្រើន​ស្ថាប័ន បដិសេធ​ថា ប្រសិនបើ​តំណាង​សហជីព​កញ្ញា ឈឹម ស៊ីថរ មាន​ជាប់​បម្រាម​របស់​តុលាការ​ដូច​ការ​ចោទប្រកាន់ នោះ​គឺជា​កំហុស​របស់​តុលាការ​ទាំងស្រុង។ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សមាគម​នានា ដូចជា​សមាគម​ការពារ​សិទ្ធិមនុស្ស និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា (ADHOC) មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) និង​អង្គការ​ស្ថាប័ន​ជាច្រើន​ផ្សេង​ទៀត បាន​នាំគ្នា​ធ្វើ​យុទ្ធនាការ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​អំឡុង​ពេល​ដែល​កញ្ញា ឈឹម ស៊ីថរ ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​អស់​រយៈពេល ៥​សប្តាហ៍ ដោយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ដោះលែង​តំណាង​សហជីព​រូប​នេះ​ជាបន្ទាន់ និង​ដោយ​ឥត​លក្ខខណ្ឌ។ អង្គការ​សមាគម​ខាងលើ​អះអាង​ថា...

សង្គម​ស៊ីវិល៖ ឫសគល់​វិវាទ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​គឺ​ការ​ប៉ុនប៉ង​រំលាយ​សហជីព

មន្ត្រី​សង្គម​ស៊ីវិល​ធ្វើការ​លើ​វិស័យ​សិទ្ធិ​ការងារ​នៅ​កម្ពុជា លើកឡើង​ថា ឫសគល់​នៃ​បញ្ហា​របស់​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) មិន​ស្ថិត​នៅ​លើ​ការ​ដោះស្រាយ​សំណង​របស់​កម្មករ​និយោជិត​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​នោះ​ទេ គឺ​ការ​ប៉ុនប៉ង​រំលាយ​វត្តមាន​សហជីព​ប៉ុណ្ណោះ។ អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស លោក ឃុន ថារ៉ូ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៩ ធ្នូ នេះ​ថា កន្លងមក ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មិន​ដែល​ដោះស្រាយ​ប្រភព​បញ្ហា​ដើម​ដំបូង​ដែល​នាំ​ទៅ​ដល់​ការ​បញ្ឈប់​បុគ្គលិក​ទ្រង់ទ្រាយ​ធំ​រហូត​ដល់​រាប់​ពាន់​នាក់​នោះ​ទេ។ លោក​បន្ថែម​ថា ក្រសួង​បាន​អូស​បន្លាយ​បញ្ហា​នេះ​រហូត​ដោយ​គ្មាន​ដំណោះស្រាយ​មក​ទល់​នឹង​ពេលនេះ។ លោក...

ឧទ្ធរណ៍​បន្ត​ឃុំ​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ក្រោម​ហេតុផល​រក្សា​ជន​ជាប់​ចោទ​ទុក​ជូន​តុលាការ​បន្ត​នីតិវិធី

សាលា​ឧទ្ធរណ៍​នៃ​រដ្ឋអំណាច​ក្រុង​ភ្នំពេញ បដិសេធ​មិន​អនុញ្ញាត​ឲ្យ​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​តាម​ការ​ស្នើសុំ​ពី​មេធាវី​នោះ​ទេ ក្រោម​ហេតុផល​ថា រក្សា​ជន​ជាប់​ចោទ​ទុក​ជូន​តុលាការ​បន្ត​នីតិវិធី ខណៈ​សំណុំរឿង​នេះ​ត្រូវ​បាន​បញ្ជូន​ទៅ​ជំនុំជម្រះ។ ការ​សម្រេច​របស់​សាលា​ឧទ្ធរណ៍ ធ្វើឡើង​បន្ទាប់ពី​តុលាការ​បាន​បើក​សវនាការ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ស្នើ​ដោយ​មេធាវី​ការពារ​ក្ដី​ឲ្យ​កញ្ញា ឈឹម ស៊ីថរ នា​ថ្ងៃ​ពុធ ទី​២៨ ធ្នូ នេះ ហើយ​សម្រេច​ប្រកាស​សាលដីកា​នា​ថ្ងៃ​ដដែល។ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលា​ឧទ្ធរណ៍ បាន​ប្រកាស​សាលដីកា​ដោយ​សម្រេច​មិន​អនុញ្ញាត​ឲ្យ​កញ្ញា ឈឹម ស៊ីថរ នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន...

សង្គម​ស៊ីវិល​បន្ត​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ

មន្ត្រី​ជាន់ខ្ពស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ (Naga World) កញ្ញា ឈឹម ស៊ីថរ ជាបន្ទាន់​ដោយ​ឥត​លក្ខខណ្ឌ ក្នុង​យុទ្ធនាការ​សប្តាហ៍​ទី​៤ នេះ ក្រោយ​តុលាការ​សម្រេច​ឃុំ​ខ្លួន​តំណាង​កម្មករ​រូប​នេះ​ទាំង​អយុត្តិធម៌។ អ្នក​គ្រប់គ្រង​សិទ្ធិ​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក ឃុន ថារ៉ូ បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២៦ ធ្នូ នេះ​ថា ការ​ចាប់​ខ្លួន​តំណាង​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ ដោយ​លើក​យក​មូលហេតុ​ថា​កញ្ញា​មិន​បាន​គោរព​តាម​លក្ខខណ្ឌ​នៃ​ការ​ដាក់​ឱ្យ​នៅ​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ...

ក្រុម​អ្នក​ការពារ​សិទ្ធិ​ថា​ការ​ដោះស្រាយ​វិវាទ​ការងារ​ណាហ្គា​ពី​ក្រសួង​ការងារ​ជា​ការ​សម្ដែង

មន្ត្រី​ជាន់ខ្ពស់​នៃ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិ​ការងារ ចាត់ទុក​ដំណើរការ​នៃ​ការ​ដោះស្រាយ​វិវាទ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​របស់​ក្រសួង​ការងារ គឺជា​ការ​សម្ដែង​ឱ្យ​តែ​ល្អ​មើល ព្រោះ​កម្មករ​នៅតែ​មិន​ទាន់​ទទួល​បាន​យុត្តិធម៌​អស់​រយៈពេល​ជាង ១​ឆ្នាំ​មក​ហើយ។ នាយក​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ ធ្នូ នេះ​ថា បើ​ក្រសួង​ការងារ នៅតែ​បន្ត​ដឹកនាំ​ដោះស្រាយ​វិវាទ​នេះ​ដូច​ពេល​កន្លងមក ដំណោះស្រាយ​នៅតែ​អាច​កើត​មាន​ដដែល ស្រប​ពេល​ដែល​ខាង​ក្រុមហ៊ុន និង​ខាង​អាជ្ញាធរ​បាន​ធ្វើ​ទុក្ខបុកម្នេញ​លើ​កម្មករ​ទាំងនោះ​យ៉ាង​ធ្ងន់ធ្ងរ​ជា​បន្តបន្ទាប់។ លោក មឿន តុលា...

អង្គការ​សង្គម​ស៊ីវិល​ប្រកាស​ធ្វើ​យុទ្ធនាការ​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ រាល់​សប្តាហ៍

ក្រុម​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​ធ្វើការ​លើ​វិស័យ​សិទ្ធិមនុស្ស អះអាង​ថា ការ​ប្រកាស​ធ្វើ​យុទ្ធនាការ​របស់​អង្គការ​សមាគម​ដែល​ទាមទារ​ឱ្យ​ដោះលែង​កញ្ញា ឈឹម ស៊ីថរ រាល់​សប្តាហ៍ គឺ​ដើម្បី​ជំរុញ​ឱ្យ​តុលាការ​អនុវត្ត​នូវ​ប្រព័ន្ធ​យុត្តិធម៌​របស់​ខ្លួន​ឱ្យ​មាន​អព្យាក្រឹតភាព។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ ធ្នូ នេះ​ថា ការ​ចាប់​ខ្លួន​កញ្ញា ឈឹម ស៊ីថរ ចំពោះ​ការ​ខកខាន​ក្នុង​ការ​អនុវត្ត​នូវ​លក្ខខណ្ឌ​ដែល​តុលាការ​មិន​បាន​ប្រាប់​សាមី​ខ្លួន និង​មេធាវី​ឲ្យ​ដឹង​មុន គឺជា​ភាព​អយុត្តិធម៌​ធ្ងន់ធ្ងរ​បំផុត​សម្រាប់​តំណាង​កម្មករ​រូប​នេះ។ លោក​បន្ថែម​ថា ការ​ចាប់​ខ្លួន​មេដឹកនាំ​សហជីព...

ជនជាតិ​ចិន​និង​ខ្មែរ​៥​នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រាប់បែក​នៅ​មុខ​ណាហ្គា​វើលដ៍

សមត្ថកិច្ច​ឃាត់​ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ ៥​នាក់​កាលពី​ថ្ងៃទី​១៥ ធ្នូ ដោយ​សង្ស័យ​ថា ពួកគេ​ពាក់ព័ន្ធ​នឹង​គ្រាប់បែក​មួយ​គ្រាប់​ដែល​ត្រូវ​បាន​អ្នក​បោស​សំរាម​ម្នាក់​ប្រទះ​ឃើញ​នៅ​លើ​សួនច្បារ​ខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​២ និង​ក្បែរ​រដ្ឋសភា​ជាតិ​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ សារព័ត៌មាន​ដែល​ស្និទ្ធ​នឹង​លោក ហ៊ុន សែន គឺ Fresh News បាន​ដកស្រង់​សម្ដី​របស់​អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ លោក ឆាយ គឹមខឿន ចុះផ្សាយ​នៅ​ថ្ងៃទី​១៦ ខែ​ធ្នូ នេះ​ថា ជនជាតិ​ចិន ៤​នាក់ និង​ខ្មែរ​ម្នាក់ ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ចំណុច​ផ្ទះ​លេខ​១៩...

គ្រាប់បែក​ដៃ​មួយ​គ្រាប់​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​លើ​សួនច្បារ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​២​ក្បែរ​វិមាន​រដ្ឋសភា

អ្នក​ប្រមូល​សំរាម​នៅ​មុខ​វិមាន​រដ្ឋសភា​ជាតិ​កម្ពុជា ប្រទះ​ឃើញ​គ្រាប់បែក​ដៃ​មួយ​គ្រាប់​ដែល​ទំនង​ជា​មាន​គេ​ផ្លុង​ចោល​នៅ​លើ​សួនច្បារ​ខាងមុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​២ ក្បែរ​វិមាន​រដ្ឋសភា​ជាតិ​កម្ពុជា ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ធ្នូ។ ស្ត្រី​ម្នាក់​ដែល​ជា​អ្នក​បោស​សំរាម បាន​អះអាង​នៅ​ថ្ងៃ​នេះ​ថា ខ្លួន​បាន​ប្រទះ​ឃើញ​គ្រាប់បែក​ដៃ​មួយ​គ្រាប់​រុំ​ព័ទ្ធ​ដោយ​វត្ថុ​ពណ៌​ស​ម្យ៉ាង ដែល​មាន​សភាព​ស្អិត​នៅ​លើ​សួនច្បារ​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​២ ក្បែរ​វិមាន​រដ្ឋសភា​ជាតិ​កម្ពុជា ស្ថិត​ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ។ ស្ត្រី​រូប​នោះ​បញ្ជាក់​ថា នៅ​ពេល​ដែល​ខ្លួន​សម្គាល់​បាន​ថា​វត្ថុ​នោះ​គឺជា​គ្រាប់បែក​ដៃ ខ្លួន​ក៏​បាន​ប្រញាប់​រាយការណ៍​ទៅ​សមត្ថកិច្ច​តែម្តង។ ជុំវិញ​បញ្ហា​នេះ អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កម្ចាត់​មីន​កម្ពុជា (CMAC) លោក ហេង រតនា អះអាង​នៅ​ថ្ងៃទី​១៥ ធ្នូ...

Latest news

© 2021, ដេលី. All rights reserved.