TAG
Patrick Murphy
បណ្ដាប្រទេសលោកសេរីថាការកាត់ទោសលោក កឹម សុខា ជាកំហុសក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា
បណ្ដាប្រទេសលោកសេរី និងអង្គការសិទ្ធិមនុស្សអន្តរជាតិ សម្ដែងការសោកស្ដាយដោយចាត់ទុកការកាត់ទោសលោក កឹម សុខា ឱ្យជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ និងដកសិទ្ធិមិនឲ្យធ្វើនយោបាយនេះ ថាដើម្បីបំបិទសំឡេងលោក កឹម សុខា និងជារឿងប្រឌិត ហើយក៏ជាកំហុសនៅក្នុងប្រព័ន្ធយុត្តិធម៌ដែលនឹងធ្វើឲ្យប៉ះពាល់មុខមាត់ប្រទេសកម្ពុជា។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ លោក កូយ សៅ នៅថ្ងៃសុក្រ ទី៣ មីនា នេះ បានប្រកាសសាលក្រមផ្ដន្ទាទោសលោក កឹម សុខា ឲ្យជាប់ពន្ធនាគារ...
លោក កឹម សុខា៖ អាមេរិកឈរលើគុណតម្លៃប្រជាធិបតេយ្យក្នុងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជានិងក្នុងតំបន់
លោក កឹម សុខា លើកឡើងថា សហរដ្ឋអាមេរិកបានបង្ហាញពីចេតនាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជា និងតំបន់ ដោយឈរលើគុណតម្លៃនៃប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងយុត្តិធម៌សង្គម។
ប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានសរសេរលើហ្វេសប៊ុករបស់លោកថា នាថ្ងៃអង្គារ ទី១០ មករា នេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy និងសហការីដែលបានចូលជួបលោកដល់គេហដ្ឋានក្នុងរាជធានីភ្នំពេញ។
ក្នុងជំនួបទ្វេភាគីនោះ ឯកអគ្គរដ្ឋទូតអាមេរិកក៏បានបញ្ជាក់ថា...
សង្គមស៊ីវិល៖ វត្តមានលោក ហ៊ុន សែន នៅទូតអាមេរិកមិនប្រាកដថាកម្ពុជា-អាមេរិកមានទំនាក់ទំនងល្អនោះទេ
សង្គមស៊ីវិលអះអាងថា បើទោះបីលោក ហ៊ុន សែន បង្ហាញវត្តមាននៅក្នុងស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដែលជាវត្តមានដ៏កម្រក៏ដោយ ក៏នៅមិនទាន់អាចវាយតម្លៃបានថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកមានភាពល្អជាងមុននៅពេលនេះដែរ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៦ ធ្នូ នេះថា ដើម្បីឱ្យគេទទួលស្គាល់ដោយពិតប្រាកដជុំវិញទំនាក់ទំនងកម្ពុជា និងអាមេរិក ថានឹងមានភាពល្អប្រសើរជាងពេលកន្លងមកនោះ លុះត្រាកម្ពុជាបង្ហាញពីការអនុវត្តរបស់ខ្លួនតាមការស្នើសុំរបស់អាមេរិក ជុំវិញការគោរពសិទ្ធិមនុស្ស...
លោក កឹម សុខា៖ ប្រទេសណាមានការរំលោភសិទ្ធិមនុស្សគឺប្រទេសនោះគ្មានសន្តិភាពពិតប្រាកដទេ
ប្រធានគណបក្សសង្គ្រោះជាតិដែលកំពុងរងនូវការរឹតត្បិតសេរីភាព លោក កឹម សុខា អះអាងថា បើមានការរំលោភសិទ្ធិមនុស្សដែលនាំឲ្យមានការឈឺចាប់ បង្ហាញថាប្រទេសនោះគ្មានសន្តិភាពពិត។
មេដឹកនាំបក្សប្រឆាំងដែលកំពុងតស៊ូដើម្បីសិទ្ធិសេរីភាព លោក កឹម សុខា បានលើកឡើងដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ កាលពីចុងសប្តាហ៍កន្លងទៅថា គុណតម្លៃនៃសិទ្ធិមនុស្ស គឺមិនអាចកាត់ថ្លៃបានឡើយ ព្រោះវាជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងការអភិវឌ្ឍ ហើយវាក៏ជាសេចក្តីថ្លៃថ្នូររបស់មនុស្សដែលមានតាំងពីកំណើតដែលមនុស្សគ្រប់រូបត្រូវការជាចាំបាច់។
លោកអះអាងថា ការផ្ទុះសង្គ្រាមលើពិភពលោកកន្លងមក គឺជាទង្វើនៃការរំលោភសិទ្ធិមនុស្សជាសកល ដែលនាំឲ្យមនុស្សមានការឈឺចាប់ ដូច្នេះការលើកឡើងពីស្ថានភាពនៃការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសខ្លះដែលមានការំលោភសិទ្ធិពលរដ្ឋពីសំណាក់អង្គការសហប្រជាជាតិ មិនមែនជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនៃប្រទេសនោះឡើយ។
កាលពីថ្ងៃទី១០ ខែធ្នូ...
អាមេរិកចង់ឱ្យកម្ពុជាផ្តល់សិទ្ធិនយោបាយជូនលោក កឹម សុខា ឡើងវិញដើម្បីប្រយោជន៍ជាតិ
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Partick Murphy អះអាងថា សហរដ្ឋអាមេរិកមានគោលបំណងចង់ឲ្យរដ្ឋាភិបាលកម្ពុជាផ្ដល់សិទ្ធិដល់លោក កឹម សុខា ធ្វើនយោបាយពេញលេញ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជាឡើងវិញ។
លោក Partick Murphy បានសរសេរលើបណ្ដាញធ្វីតធឺរបស់លោក បន្ទាប់ពីជួបពិភាក្សាជាមួយមេដឹកនាំគណបក្សសង្គ្រោះជាតិ លោក កឹម សុខា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។
លោក Partick Murphy បន្តថា វាដល់ពេលហើយដែលត្រូវផ្ដល់សិទ្ធិនយោបាយ...
ទូតអាមេរិកថ្លែងការណ៍អំពីករណីក្ដីចុងក្រោយនិងការតម្កល់សាលក្រមលើលោក ខៀវ សំផន
តុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងសាលាក្ដីខ្មែរក្រហមនៅកម្ពុជា (ECCC) នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ នេះបានសម្រេចតម្កល់សាលក្រម និងទោសជាប់ពន្ធនាគារជាលើកទី២ នៃអតីតប្រធានរដ្ឋខ្មែរក្រហមឈ្មោះ ខៀវ សំផន ពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ហើយនិងបទរំលោភធ្ងន់ធ្ងរប្រឆាំងនឹងអនុសញ្ញាទីក្រុងហ្សឺណែវ។
សេចក្តីថ្លែងការណ៍របស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានចេញផ្សាយនៅថ្ងៃទី២២ កញ្ញា នេះថា ក្នុងពេលដែលសាលាក្ដីខ្មែរក្រហមបិទបញ្ចប់ករណីចុងក្រោយរបស់ខ្លួននៅក្នុងដំណើរការក្តីដែលអូសបន្លាយអស់ជាង ១៧ឆ្នាំមកនេះ ECCC បានបន្សល់ទុកជាកេរដំណែលមួយដែលបង្ហាញច្បាស់លាស់នូវបទឧក្រិដ្ឋដ៏អាក្រក់បំផុតប្រឆាំងនឹងមនុស្សជាតិនៅក្នុងប្រវត្តិសាស្ត្រសម័យទំនើប និងការរួមវិភាគទានចំពោះការស្វែងរកការពិត ការផ្សះផ្សាគ្នា និងយុត្តិធម៌នៅព្រះរាជាណាចក្រកម្ពុជា។
ដោយបានធ្វើការជិតស្និទ្ធជាមួយអង្គការសហប្រជាជាតិ...
សហរដ្ឋអាមេរិកផ្តល់ជំនួយជាអគារនិងម៉ាស៊ីនផលិតអុកស៊ីសែនថ្មីមួយសម្រាប់ខេត្តព្រះវិហារ
រដ្ឋាភិបាលសហរដ្ឋអាមេរិក បានសម្រេចផ្តល់ជំនួយជាអគារ និងម៉ាស៊ីនផលិតអុកស៊ីសែនថ្មីមួយមានទីតាំងនៅក្នុងខេត្តព្រះវិហារ នៃប្រទេសកម្ពុជា ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់ពលរដ្ឋជិត ៣សែននាក់។
រោងចក្រនេះមានទីតាំងនៅមន្ទីរពេទ្យបង្អែកខេត្ត ១៦ មករា និងជាមូលនិធិរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍអន្តរជាតិ (USAID) ហើយត្រូវបានសាងសង់ក្នុងភាពជាដៃគូជាមួយអង្គការយូនីសេហ្វ (UNICEF) និងក្រសួងសុខាភិបាលកម្ពុជា។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy មានប្រសាសន៍ថា៖ «ម៉ាស៊ីននេះនឹងបំពេញតម្រូវការផលិតអុកស៊ីសែនសម្រាប់សេវាសំខាន់ៗ ដូចជាការព្យាបាលអ្នកជំងឺ COVID-19 ការតាមដាន និងការព្យាបាលជំងឺសង្គ្រោះបន្ទាន់»។
លោកបន្តថា វាជាផ្នែកមួយក្នុងទឹកប្រាក់ជាង...
អាមេរិកប្រកាសអនុវត្តគម្រោងថវិកា២៥លានដុល្លារដើម្បីលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា
សហរដ្ឋអាមេរិកបើកពិធីប្រកាសជាផ្លូវការនូវគម្រោងថ្មីមួយក្នុងកញ្ចប់ថវិកា ២៥លានដុល្លារអាមេរិកដែលមានបំណងជំរុញកំណើនសេដ្ឋកិច្ចឲ្យមានភាពទូលំទូលាយ និងប្រកបដោយចីរភាព តាមរយៈការបង្កើនកម្មវិធីប្រកួតប្រជែងនៅក្នុងវិស័យកសិកម្មកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ឲ្យដឹងថា ថវិកាចំនួន ២៥លានដុល្លារអាមេរិកនេះស្ថិតនៅក្នុងគម្រោងមួយដែលមានឈ្មោះថា «កម្ពុជាហាវែស III» ជាគម្រោងមានរយៈពេល ៥ឆ្នាំ ទទួលបានការគាំទ្រថវិកាពីគំនិតផ្ដួចផ្ដើមសន្តិសុខស្បៀងសម្រាប់អនាគតរបស់អាមេរិកដែលគ្រប់គ្រងដោយទីភ្នាក់ងារជំនួយអាមេរិក USAID។
ឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy មានប្រសាសន៍នៅក្នុងពិធីប្រកាសបញ្ចេញកញ្ចប់ថវិកា ២៥លានដុល្លារនេះថា «នៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលអាមេរិកបានផ្តល់ថវិកាប្រមាណជិត ១០០លានដុល្លារក្នុងរយៈពេលជាងមួយសតវត្សរ៍ចុងក្រោយនេះ ដើម្បីលើកស្ទួយអាហារូបត្ថម្ភ និងបង្កើនប្រាក់ចំណូលក្នុងគ្រួសារតាមរយៈការពង្រឹងវិស័យកសិកម្ម»។
លោកបន្តថា ក្នុងពេលដែលពិភពលោកកំពុងជួបវិបត្តិស្បៀងអាហារនេះ...
ជំនួយការរដ្ឋមន្ត្រីការបរទេសអាមេរិកថាកម្ពុជានឹងទទួលផលបើបើកសិទ្ធិលោក កឹម សុខា
ជំនួយការរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink ថ្លែងថា ប្រទេសកម្ពុជាអាចនឹងទទួលបាននូវផលប្រយោជន៍ជាទីគាប់ចិត្តសម្រាប់ពលរដ្ឋខ្លួនពីដំណោះស្រាយនយោបាយ តាមរយៈបើកសិទ្ធិសេរីភាពនយោបាយឲ្យលោក កឹម សុខា ឡើងវិញ។
លោក Daniel J. Kritenbrink បានសរសេរលើបណ្ដាញសង្គមធ្វីតធឺ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ នេះថា លោកពិតជាមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានជួបជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម...
លោក កឹម សុខា ថាសហគមន៍អន្តរជាតិផ្តល់តម្លៃដល់លោកដោយសារមិនរត់ចោលស្រុក
មេដឹកនាំបក្សប្រឆាំងដែលកំពុងរងការរឹតត្បិតសេរីភាពពីបក្សកាន់អំណាច លោក កឹម សុខា អះអាងថា ជំនួបរបស់លោកជាមួយតំណាងទូតនៃប្រទេសជាមិត្តកម្ពុជាកន្លងមក គឺបណ្តាប្រទេសទាំងនោះបានផ្តល់តម្លៃដល់រូបលោកដែលមិនរត់ចោលមាតុភូមិកម្ពុជា ដើម្បីស្វែងរកដំណោះស្រាយក្នុងការស្ដារលទ្ធិប្រជាធិបតេយ្យតាមរយៈនៃការប្រកាន់យកនូវគោលការណ៍អហិង្សា។
ប្រធានគណបក្សសង្គ្រោះជាតិដែលមិនទាន់មានសេរីភាពពេញលេញឡើងវិញ លោក កឹម សុខា បានសរសេរលើទំព័រហ្វេសប៊ុករបស់លោក បន្ទាប់ពីជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy នៅថ្ងៃទី១១ ឧសភា ថា ក្នុងជំនួបនេះ លោកបានពិភាក្សាផ្លាស់ប្ដូរទស្សនៈគ្នាជុំវិញបច្ចុប្បន្នភាពនៃព្រឹត្តិការណ៍សំខាន់ៗដែលកំពុងកើតមាននៅសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងនៅកម្ពុជា នាពេលថ្មីៗនេះ។
មេដឹកនាំបក្សប្រឆាំងរូបនេះអះអាងថា...