25 C
Phnom Penh

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន លើក​ឡើង​អំពី​ឱកាស​របស់​អាស៊ាន​អំឡុង​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​នៅ​ទីក្រុង​ដាវ៉ូស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃសុក្រ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ទៅ​កាន់​​វេទិកា​ពិភាក្សា​មួយ​អំឡុង​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក ដែល​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស​ថា លោក​មាន​សង្ឃឹម​យ៉ាង​មុត​មាំ​ចំពោះ​សមាហរណកម្ម​សេដ្ឋកិច្ច​​នៃ​ប្រទេស​សមាជិក​អាស៊ាន ដែល​គ្រោង​នឹង​​បញ្ចូល​គ្នា​នៅ​ក្នុង​ឆ្នាំ​នេះ​។

ពេល​មាន​វត្តមាន​ជាមួយ​លោក​ Pham Binh Minh រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​វៀតណាម​ លោក​ Pridiyathorn Devakula ឧបនាយកដ្ឋមន្ត្រីថៃ និង​លោក Abdul Wahid Omar រដ្ឋមន្ត្រី​ទទួល​បន្ទុក​ផ្នែក​ផែន​ការ​សេដ្ឋកិច្ច​របស់​ប្រទេស​ម៉ាឡេស៊ី​ លោក ហ៊ុន សែន បាន​លើក​ឡើង​ថា ការ​ធ្វើ​សមាហរណកម្ម​នេះ​គឺ​នឹង​កើត​ឡើង​ចំពេល​​សេដ្ឋកិច្ច​ក្នុង​តំបន់​មាន​ភាព​ខ្លាំង។

លោក​នាយករដ្ឋមន្ត្រី​បានមាន​ប្រសាសន៍​ថា “អាស៊ាន​នឹង​ទទួល​បាន​​​ប្រយោជន៍​យ៉ាង​ច្រើន​ពី​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ដែល​កំពុង​តែ​កើន​ឡើង​ជា​ទៀងទាត់ និង​សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌា​ដែល​កំពុង​​កើន​ឡើង​​ជា​​​បណ្ដើរ​ៗ ព្រមទាំង​​​ពី​សេដ្ឋកិច្ច​របស់​ប្រទេស​ជប៉ុន និង​ប្រទេស​កូរ៉េ​​ខាង​ត្បូង​ផង​ដែរ ដែល​នឹង​បង្កើត​ឲ្យ​មានឱកាស​​ពាណិជ្ជកម្ម​ និង​ការវិនិយោគ​ដ៏ធំ​បន្ថែម​ពីលើ​ទីផ្សារ​របស់​អាស៊ាន​ ដែល​ធ្លាប់​តែ​ចាប់​ដៃគូ​ជាមួយ​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប”។

ប៉ុន្តែ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា ភាព​ខុស​គ្នា​​មួយ​ចំនួន​នៃ​វប្បធម៌​​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ប្រហែល​ជា​ធ្វើ​ឲ្យ​មាន​ការ​លំបាក​ ទោះបី​ជា​មាន​ការ​ធ្វើ​សមាហរណកម្ម​ហើយ​ក្ដី។

លោក​បានមាន​ប្រសាសន៍​ថា “ខ្ញុំ​ចង់​បញ្ជាក់​ឲ្យ​បាន​ច្បាស់​នូវ​រឿង​មួយ​ដែល​មិន​អាច​​ធ្វើ​ឡើង​ឲ្យ​ស្របគ្នា​បាន​គឺ​ថា អាស៊ាន​មាន​ផ្លូវ​ដែល​ប្រកាន់​ឆ្វេង​ និង​ប្រកាន់​ស្ដាំ។ នេះ​គឺជា​ចំណុច​មួយ​ដ៏លំបាក។ វា​លំបាក​នៅ​ក្នុង​ការ​ដោះ​ស្រាយ​​​ប្រព័ន្ធ​ផ្លូវ​ច្បាប់​នេះ ព្រោះ​ថា ប្រទេស​ដែល​ធ្លាប់​នៅ​ក្រោម​អាណានិគម​បារាំង​​​ប្រើ​រថយន្ត​ចង្កូត​​ឆ្វេង រីឯប្រទេស​ដែល​ធ្លាប់​នៅ​ក្រោម​អាណានិគម​អង់គ្លេស​​ប្រើ​រថយន្ត​ចង្កូត​ស្ដាំ៕ ស៊ុយឈាង​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស