40.6 C
Phnom Penh

រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សុខាភិបាល​​​ត្រូវ​​​បាន​​​កោះហៅ​​​ទៅ​​​ឆ្លើយ​​​បំភ្លឺ​​​នៅ​​​រដ្ឋ​​​សភា​​​នា​​​សប្តាហ៍​​​ក្រោយ​​​ជំុវិញ​​​ករណី​​​ផ្ទុះ​​​មេរោ​​​គ​​​អេដស៍​​​​​​នៅ​​​ឃុំ​​​រកា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ម៉ម ប៊ុន​​​ហេង រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សុខាភិបាល​​​​​​ ត្រូវ​​​បាន​​​គណៈកម្មការ​​​សុខាភិបាល​​​នៃ​​​រដ្ឋសភា ​​​កោះ​​​ហៅ​​​ទៅ​​​ឆ្លើយ​​​បំភ្លឺ​​​នៅ​​​សប្តាហ៍​​​ក្រោយ​​​ជុំវិញ​​​ករណី​​​ផ្ទុះ​​​មេរោគ​​​អេដស៍​​​ក្នុង​​​ចំណោម​​​អ្នក​​​ភូមិ​​​នៅ​​​ក្នុង​​​ឃុំ​​​រកា​​​ខេត្ត​​​បាត់​​​ដំបង​​​ នេះ​​​បើ​​​យោង​​​តាម​​​អគ្គលេខាធិការ​​​នៃ​​​គណៈកម្មការ​​​នេះ​​​បាន​​​បញ្ជាក់​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ។

ប្រធាន​​​គណៈកម្មការ​​​នេះ​​​ដែល​​​ជា​​​តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ ម៉ម ប៊ុន​​​ហេង ត្រូវ​​​បាន​​​អញ្ជើញ​​​ឲ្យ​​​​​​បង្ហាញ​​​វត្ត​​​មាន​​​នៅ​​​ចំពោះ​​​មុខ​​​គណៈកម្មការ​​​នេះ​​​នៅ​​​ថ្ងៃ​​​អង្គារ ដើម្បី​​​ជជែក​​​អំពី​​​វិបត្តិ​​​សុខាភិបាល​​​នៅ​​​ក្នុង​​​ឃុំ​​​រកា ស្រុក​​​សង្កែ។

ប្រធាន​​​គណៈកម្មការ​​​នេះ​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា លោក​​​ស្រី​​​ទទួល​​​បាន​​​របាយការណ៍​​​មួយ​​​ពី​​​ក្រសួង​​​សុខាភិបាល​​​​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍ ដែល​​​បញ្ជាក់​​​ថា ចន្លោះ​​​ពី​​​ថ្ងៃ​​​ទី​​​៨ ខែ​​​ធ្នូ ដល់​​​ថ្ងៃ​​​ទី​​​៣១​​​ ខែ​​​ធ្នូ​​​ ប្រជា​​​ពល​​​រដ្ឋ​​​សរុប​​​ចំនួន​​​២១២​​​នាក់​​​ត្រូ​​​វបាន​​​កត់​​​ត្រា​​​ថា បាន​​​ឆ្លង​​​មេរោគ​​​អេដស៍​​​ ដោយ​​​ក្នុង​​​នោះ​​​រួម​​​មាន​​​​​​កុមារ​​​ចំនួន​​​៣៩​​​នាក់​​​ដែល​​​មាន​​​អាយុ​​​ក្រោម​​​១៤​​​ឆ្នាំ​​​​​​។

លោក​​​ សឿម ឆុំ អាយុ​​​៦៣​​​ឆ្នាំ ដែល​​​ជា​​​ជំទប់​​​ឃុំរកា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ដឹង​​​ថា មាន​​​ប្រជា​​​ពល​​​រដ្ឋ​​​ចំនួន​​​២៣៩​​​នាក់​​​បាន​​​​​​ធ្វើ​​​តេស្ត​​​ឃើញ​​​មេរោគ​​​អេដស៍​​​នៅ​​​មណ្ឌល​​​សុខភាព​​​ក្នុង​​​មូល​​​ដ្ឋាន​​​គិត​​​រហូត​​​មក​​​ទល់​​​ដំណាច់​​​សប្តាហ៍​​​មុន​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក​​​ ម៉ម ប៊ុន​​​ហេង​​​ រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​សុខាភិបាល​​​ មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ៕សុខុម​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស