34.7 C
Phnom Penh

រថយន្ត​​​ម៉ាក​​​សឺ​​​ដេស​​​ទំនើប​​​​​​ពីរ​​​គ្រឿង​​​បង្ក​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​ក្នុង​​​ថ្ងៃ​​​សៅរ៍​​​ដូចគ្នា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មាន​​​គ្រោះ​ថ្នាក់​ចរា​​​ចរណ៍​​​ពីរ​លើក​កាលពី​ថ្ងៃ​​​សៅរ៍​​​ជាប់​ៗ​គ្នា​ ដែល​​​ក្នុង​នោះ​រថយន្ត​ម៉ាក​​​សឺ​​​ដេស​ពណ៌ស​មួយ​គ្រឿង​ម៉ាក SLS AMG ដែល​​មាន​តម្លៃ​ជាង​២០០.០០០​ដុល្លារ​​បាន​ជាប់​​​ពាក់ព័ន្ធ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​ដែល​បើក​បរ​ក្នុង​ល្បឿន​លឿន​ ដោយ​​​បុក​រះ​របាំង​ផ្លូវ​អស់​១៣​ផ្ទាំង​នៅ​តាម​​មហាវិថី​ព្រះសីហនុ។

លោក​ សែម គន្ធា នាយ​​​រង​​​នគរ​បាល​ចរាចរ​រាជធានី​ភ្នំពេញ​បាន​​​មាន​ប្រសាសន៍​កាលពី​ម្សិល​​​មិញ​ថា នគរ​បាល​បាន​ទៅ​ដល់​កន្លែង​កើត​ហេតុ​នៅ​ម៉ោង​១និង​២០​នាទី​រំលង​អធ្រាត្រ​ថ្ងៃសៅរ៍​ តាម​រយៈ​​ការ​​​ផ្តល់​​​ព័ត៌​​​មា​​​ន​​​ពី​​​អ្នក​​​ដែល​បាន​ឃើញ​គ្រោះ​ថ្នាក់​ចរាចរណ៍​រថយន្ត​នោះ​។

លោក​បាន​​​មាន​ប្រសាសន៍​ថា “មុន​ពេល​គ្រោះ​ថ្នាក់​កើត​ឡើង សាក្សី​បាន​ឃើញ​រថយន្ត​ម៉ាក​​​សឺ​​​ដេស​ពណ៌ស​នេះ​ដែល​ឥតមាន​ស្លាក​លេខ​​បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​តាម​បណ្ដោយ​មហាវិថី​ព្រះសីហនុ។ នៅ​ពេល​រថយន្ត​នោះ​មក​ដល់​កន្លែង​កើត​ហេតុ វា​បាន​រេ​ចង្កូត​​ ហើយ​ជ្រុល​ទៅ​បុក​របាំង​ផ្លូវ​អស់​១៣ផ្ទាំង​”។

លោក គន្ធា​​ បាន​បន្ថែម​ថា បន្ទាប់​មក​អ្នក​បើ​ក​បរ​បាន​​​រត់​គេច​ពី​កន្លែង​កើត​ហេតុ ហើយ​ឥឡូវ​នេះ​នគរ​បាល​កំពុង​តាម​រក​ចាប់​ខ្លួន​។

លោក​បាន​មាន​ប្រសាសន៍​ថា “រថយន្ត​នេះ​បាន​បង្ក​​​គ្រោះ​​​ថ្នាក់​​​ចរាចរណ៍​​​​ រហូត​​​​បែក​កង់​ខាង​ឆ្វេង បន្ទាប់​មក​នៅ​តែ​បន្ត​បើក​ទៅ​មុខ ហើយ​សាក្សី​បាន​ឃើញ​អ្នក​បើក​បរ​ និង​អ្នក​រួម​ដំណើរ​ម្នាក់​បើក​ទ្វារ​រថយន្ត​រត់​គេច​ពី​កន្លែង​កើត​ហេតុ​យ៉ាង​លឿន​មុន​ពេល​នគរ​បាល​មក​ដល់​​​ទី​​​នោះ​”។

កាលពី​ថ្ងៃ​​​ទី​១៧ ខែ​មករា កូនប្រុស​​ឧកញ៉ា​​​ខាង​អចលនទ្រព្យ​ម្នាក់​បាន​​បង្ក​គ្រោះ​ថ្នាក់​​​ដោយ​​​ជិះ​​​រថយន្ត​​​ស៊េរី​ដូច​គ្នា​នេះ​​​ដែរ ដោយ​បាន​បុក​រថយន្ត​ទំនើប​មួយ​គ្រឿង​​​ទៀត​ដែល​ចត​ចោល​ ខណៈ​ដែល​បើក​បរ​ក្នុង​ល្បឿន​យ៉ាង​លឿន​​នៅ​ម្ដុំ​​​វត្តភ្នំ​​ក្នុង​រាជ​​​ធានី​​​ភ្នំពេញ​៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស