28.1 C
Phnom Penh

TAG

paywall

បុរស​ជនជាតិ​រុស្ស៊ី​ត្រូវ​បាន​ដោះ​លែង ​បន្ទាប់ពី​បើក​បរ​ទាំង​ស្រវឹង​បង្ក​របួស​ដល់​ក្មេង​ប្រុសម្នាក់​​

ជនជាតិ​រុស្ស៊ី​ម្នាក់​ដែល​បាន​ធ្វើ​ឲ្យ​ក្មេងប្រុស​អាយុ​១៤​ឆ្នាំ​ម្នាក់​រង​របួស​​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ បន្ទាប់​ពី​បើកបរម៉ូតូទាំង​ស្រវឹង​ជ្រុល​ទៅបុក​រទេះ​ប្រមូល​សំរាម​របស់​ក្មេង​ប្រុស​រងគ្រោះ​កាលពី​ថ្ងៃ​អង្គារ ត្រូវ​បាន​ដោះលែង​ពី​មន្ទីរ​ឃុំឃាំង​របស់​នគរ​បាល​កាលពី​ថ្ងៃពុធ នេះ​បើ​យោង​តាម​មន្ត្រី​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ម្សិលមិញ។ យោង​តាម​លោក ព្រំ ពៅ នាយ​ការិយាល័យ​នគរ​បាល​ចរាចរ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ថា ខណៈពេល​បុរស​ជនជាតិ​រុស្ស៊ី​ដែល​មានឈ្មោះ អ៊ែនឌ្រូ ហ្វេរ៉ូវ (Andrew Ferov) អាយុ​២៤​ឆ្នាំ កំពុង​បើក​បរ​ត្រឡប់​ទៅ​កាន់​ផ្ទះ​សំណាក់​ដែល​ខ្លួន​ស្នាក់​នៅ​ក្នុង​សង្កាត់​លេខ៣​ក្រុង​ព្រះសីហនុវិញ ក៏​ស្រាប់​តែ​រេចង្កូត​ជ្រុល​ទៅ​បុក​រទេះ​ដឹក​​សំរាមតែ​ម្ដង​។ លោក​បាន​មាន​ប្រសាសន៍​ថា "ជនសង្ស័យ​ជនជាតិ​រុស្ស៊ី​បាន​បុក​រទេះ​ ហើយ​រទេះ​ក៏​បាន​​បុក​ត្រូវ​ក្មេង​ប្រុស​ដែល​​កំពុង​រើស​ដប​។ ក្មេង​ប្រុស​រូបនោះ​បាន​រង​របួស​ស្រាល"។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ជនជាតិ​រុស្ស៊ី​រូប​នេះ​ត្រូវ​បាន​ដោះ​លែង​វិញ​ បន្ទាប់ពី​មេធាវី​របស់​គាត់​បាន​ដាក់​សំណើ​សុំដោះលែង​ទៅ​សាលា​ដំបូង​ខេត្តព្រះសីហនុ។ ព្រះរាជអាជ្ញារង​ រស់ សារ៉ាំ...

អ្នកទោស​​​វាយ​​​ដំ​​​សន្តិសុខ​​​នៅពន្ធនាគារ​​​ខេត្ត​​​កំពង់​​​ស្ពឺ

មន្ត្រី​​​ម្នាក់​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អ្នក​​​ទោស​​​បួន​​​នាក់​​​នៅ​​​ពន្ធនាគារ​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​ បាន​​​វាយ​​​ដំ​​​សន្តិសុខ​​​ម្នាក់​​​កាល​​​ពី​​​ថ្ងៃ​​​ពុធ ដោយ​​​ដាល់​​​មុខ​​​របស់​​​សន្តិសុខ​​​រូប​​​​​​នេះ​​​ម្តង​​​ហើយ​​​ម្តង​​​ទៀត​​​។ លោក កាក់ សាវុន ប្រធាន​​​ពន្ធនាគារ​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ទោស​​​ទាំង​​​បួន​​​នាក់​​​នោះ​​​បាន​​​វាយ​​​ដំ​​​សន្តិ​​​សុខ​​​ម្នាក់​​​ឈ្មោះ​​​ សាត សុភ័ក្រ អាយុ​​​២៥​​​ឆ្នាំ ខណៈ​​​សន្តិសុខ​​​រូប​​​នេះ​​​បាន​​​​​​ឲ្យ​​​អ្នក​​​ទោស​​​ទាំង​​​នេះ​​​​​​ចេញ​​​ពី​​​ពន្ធនាគារ​​​មក​​​ហាត់​​​ប្រាណ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ក្រោយ​​​ពេល​​​សន្តិសុខ​​​បាន​​​បើក​​​ទ្វារ​​​ភ្លាម​​​ អ្នក​​​ទោស​​​ទាំង​​​នេះ​​​បាន​​​ទៅ​​​ព័ទ្ធ​​​គាត់​​​ ហើយ​​​វាយ​​​ដំ​​​គាត់​​​ដួល​​​ទៅ​​​នឹង​​​ដី​​​។ អ្នក​​​ទោស​​​ទាំង​​​នេះ​​​បាន​​​អះ​​​អាង​​​ថា ពួក​​​គេ​​​វាយ​​​ដំ​​​គាត់​​​ព្រោះ​​​គាត់​​​កាច​​​ ហើយ​​​ប្រើ​​​ពាក្យ​​​សម្តី​​​មិន​​​សម​​​រម្យ​​​លើ​​​ពួក​​​គេ​​​"។ លោក​​​ សាវុន បាន​​​លើក​​​ឡើង​​​បន្ត​​​ថា លោក សុភ័ក្រ បាន​​​រង​​​របួស​​​ស្រាល​​​ដោយ​​​មាន​​​ស្នាម​​​ជាំ និង​​​ដាច់​​​រលាត់​​​លើ​​​មុខ​​​ ហើយ​​​ត្រូវ​​​បាន​​​ព្យាបាល​​​ដោយ​​​បុគ្គលិក​​​ពេទ្យ​​​នៅ​​​ក្នុង​​​ពន្ធនាគារ​​​។ លោក សុភ័ក្រ ក៏បាន​​​ដាក់​​​ពាក្យ​​​ប្តឹង​​​ទៅ​​​កាន់​​​សាលា​​​ដំបូង​​​ខេត្ត​​​ផង​​​ដែរ​​​កាល​​​ពី​​​ម្សិលមិញ។ អ្នក​​​ទោស​​​ទាំង​​​នេះ​​​​​​នឹង​​​ត្រូវ​​​ដាក់​​​ទោស​​​ទណ្ឌ ប៉ុន្តែ លោក​​​បាន​​​បដិសេធ​​​មិន​​​ប្រាប់​​​ឈ្មោះ​​​​​​ ឬក៏​​​ប្រាប់​​​ថា ទោស​​​ទណ្ឌ​​​អ្វី​​​ដែល​​​ពួក​​​​​​គេ​​​ត្រូវ​​​ប្រឈម​​​នោះ​​​ឡើយ​​​។ លោក ស្វាយ​​​ ចាន់​​​ស៊ីថា អ្នក​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​អំពីពន្ធនាគារ​​​នៅ​​​អង្គការ​​​លីកាដូ បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ទោស​​​ទាំង​​​បួន​​​នាក់​​​នេះ​​​សុទ្ធ​​​តែ​​​មាន​​​អាយុ​​​ខ្ទង់​​​២០​​​ឆ្នាំ ហើយ​​​ថា អ្នក​​​ទោស​​​ចំនួន​​​បី​​​នាក់​​​ដែល​​​មាន​​​ឈ្មោះ​​​ដូច​​​ជា សុខ ធូរីដា ខៃ ភក្តី និង​​​ ថាន ឡេង ត្រូវ​​​បាន​​​បញ្ជូន​​​មក​​​ពន្ធនាគារ​​​ពីបទ​​​ប្រើ​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា រីឯអ្នក​​​ទោស​​​ទី​​​៤ ឈ្មោះ ជុំ សីលា ត្រូវ​​​បាន​​​បញ្ជូន​​​​​​មក​​​ពន្ធនាគារ​​​ពីបទ​​​​​​ចោរកម្ម​​​ អម​​​ដោយ​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា។ លោក ចាន់ស៊ីថា បានមាន​​​ប្រសាសន៍​​​ថា "យើង​​​នៅ​​​តែ​​​ធ្វើ​​​ការ​​​​​​សើុប​​​អង្កេត​​​ ដើម្បី​​​រក​​​ឲ្យ​​​ឃើញ​​​ថា អ្វី​​​នឹង​​​កើត​​​ឡើង​​​ចំពោះ​​​ពួក​​​គេ​​​"៕ស៊ុយឈាង​​​​​​  

នគរ​បាល​​បង្ហាញ​អត្តសញ្ញាណ​គ្រូពេទ្យ​​ចិន​​ ​ដែល​វះកាត់​គីស​ក្នុង​ស្បូន​​បណ្ដាល​ឲ្យ​ស្ត្រី​ខ្មែរ​ម្នាក់​ស្លាប់​

កាលពី​ម្សិលមិញ ​​​នគរ​បាល​ខេត្ត​ពោធិ៍សាត់​បាន​បង្ហាញ​អត្តសញ្ញាណ​​គ្រូពេទ្យ​​ម្នាក់​ក្នុង​ចំណោម​គ្រូពេទ្យ​ជនជាតិ​ចិន​ពីរ​នាក់ ដែល​កំពុង​​មាន​សេរីភាព​នៅឡើយ​ បន្ទាប់ពី​រត់​គេច​ខ្លួន​ពី​គ្លីនិក​គ្មាន​អាជ្ញាប័ណ្ណ​របស់ពួកគេ នៅពេល​ស្ត្រី​ខ្មែរ​ម្នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​ច័ន្ទ អំឡុង​ការ​វះកាត់​​ខ្វះ​​ជំនាញ​ដើម្បី​យក​គីស​ចេញពី​ស្បូន​របស់​ស្ត្រី​រងគ្រោះ​។ លោក​ តូ តាំងអេង នាយការិយាល័យ​បច្ចេកទេស​​ និង​វិទ្យាសាស្ត្រ​នៃ​ស្នង​ការដ្ឋាន​ខេត្ត​ពោធិ៍សាត់ បាន​បង្ហាញ​អត្តសញ្ញាណ​​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​ជនសង្ស័យ​​​ទាំងពីរ​នាក់ ដែល​មាន​ឈ្មោះ វ៉ាង ចានជូ (Wang Zhan Zhu) អាយុ​៥២​ឆ្នាំ ហើយ​បាន​មាន​ប្រសាសន៍​ថា ជំនួយការ​គ្រួពេទ្យ​​ម្នាក់​ដែល​​គេ​មិន​ស្គាល់​អត្តសញ្ញាណ​ក៏​ត្រូវ​នគរ​បាល​តាម​ចាប់​ខ្លួន​ដែរ។ លោក​បាន​លើក​ឡើង​បន្ថែម​ទៀត​ថា " យើង​កំពុង​តាម​ចាប់​ខ្លួន​ពួកគេ​ចំពោះ​​ការ​​ពាក់ព័ន្ធ​របស់ពួកគេ​នៅ​ក្នុង​ការ​វះកាត់​​​ដែល​បាន​បណ្ដាល​ឲ្យ​ស្ត្រី​​ស្លាប់​"។ អ្នកស្រី​ ស៊ឹង...

រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​​​​ជួប​ប្រជុំជាមួយ​គណៈកម្មការ​​អភិវឌ្ឍន៍​ជនបទ​នៃ​រដ្ឋសភា​

កាលពី​ម្សិលមិញ លោក ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍បទ ​បានជួប​ប្រជុំ​ជាមួយ​​​គណៈ​កម្មការ​​អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធានទឹក​នៃ​រដ្ឋសភា ​សម្រាប់​ការ​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ការ​ងារ​របស់​​ក្រសួង​​លោក​ក្នុង​រយៈ​ពេល​១ឆ្នាំ​មក​នេះ​។ លោក ប៉ុល ហំម ​តំណាង​រាស្ត្រ​ជាន់​ខ្ពស់​របស់​គណបក្ស​សង្គ្រោះជាតិ​​​ ដែល​ជា​ប្រធាន​គណៈ​កម្មការ​នេះ​ បាន​ប្រាប់​ក្រុម​អ្នក​យកព័ត៌មាន​បន្ទាប់ពី​កិច្ច​ជំនួប​បិទ​ទ្វារ​កាលពី​ម្សិល​មិញ​ថា ក្រុម​តំណាង​រាស្ត្រ​បាន​ផ្ដោត​សំណួរ​របស់​ខ្លួន​ទៅ​លើ​ការ​ចាត់​វិធានការ​ពង្រឹង​សេដ្ឋកិច្ច​នៅ​តាម​​តំបន់​ជនបទ​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា​​​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក​​ ដើម្បី​ស្វែង​រក​ការ​ងារ​ធ្វើ​។ លោក​បានមាន​ប្រសាសន៍​ថា "សមាជិក​គណៈកម្មការ​នេះ​បាន​កោត​សរសើរ​កិច្ច​ប្រឹង​ប្រែង​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ប៉ុន្តែ​យើង​បាន​ស្នើ​សុំ​​លោក​រដ្ឋមន្ត្រី​​ឲ្យ​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​នៅ​តាម​តំបន់​ជនបទ និង​ជា​ពិសេស​​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កម្រិត​ជីវភាព​របស់​អ្នកភូមិ​ ដើម្បី​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក​។ បញ្ហា​សំខាន់​ដែល​​គណៈកម្មការ​មើល​ឃើញ​គឺ​ការ​ធ្វើ​ចំណាក​ស្រុក​"។ យោង​តាម​អង្គការ​ពលកម្ម​អន្តរជាតិ​ ILO បាន​ឲ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រមាណ​១លាន​នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​សរុប​ជាង​១៥​លាន​នាក់...

ការ​ធ្វើជំរឿន​រក​ឃើញ​ជន​បរទេស​​៨០.០០០នាក់​រស់នៅ ក្នុង​ប្រទេស​កម្ពុជា​ស្រប​ច្បាប់

ចាប់តាំងពី​ការ​ធ្វើ​ជំរឿន​ជន​បរទេស​ទូទាំង​ប្រទេស​​បាន​​ចាប់​ផ្តើម​​កាលពី​ខែ​សីហាមក អគ្គ​នាយកដ្ឋាន​អន្តោ​ប្រវេសន៍​ក្រសួង​មហាផ្ទៃ​បាន​រក​ឃើញ​ជន​បរទេស​​៨០.០០០នាក់​​​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ស្រប​​ច្បាប់ គឺ​កើនឡើង​១០.០០០នាក់​ពី​ការ​ធ្វើ​ជំរឿន​ឆ្នាំ​២០០២ នេះបើ​តាម​ប្រធាន​នាយក​ដ្ឋាននេះ​បាន​លើកឡើង​កាលពី​ម្សិលមិញ។ ថែ្លង​ទៅកាន់អ្នក​យក​ព័ត៌មាន​​ប​ន្ទាប់ពី​កិច្ច​ប្រជុំ​សម្ងាត់​នៅ​ក្រសួង​មហាផ្ទៃ​ពិភាក្សាពី​ការ​ពង្រឹង​គោលនយោបាយ​អន្តោប្រវេសន៍​ដែលមានការ​ចូលរួម​ពី​ក្រុម​មន្ត្រី​មក​ពី​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​ក្រុង​ទាំង​២៤នោះ លោក សុខ​ ផល ប្រធាននាយកដ្ឋាន​អន្តោ​ប្រវេសន៍​បាន​មាន​ប្រសាសន៍​ថា ជន​បរទេស​៨០.០០០នាក់​​ជា​អ្នក​ដែលមាន​ឯកសារ​ស្នាក់នៅ​មាន​សុពល​ភាព ហើយ​ភាគច្រើន​គឺ​ជាជន​ជា​តិ​វៀត​ណាម។ ឧត្តម​សេនីយ៍ សុខ ផល បាន​មាន​ប្រសាសន៍ថា "នេះគឺ​ជាតួលេខ​បណ្តោះ​អាសន្ន" ដោយ​ពន្យល់ថា ត​ួលេខនេះ​នឹង​ប្រែប្រួល​​នៅពេល​​ជំរឿន​បាន​បញ្ជប់ ប៉ុន្តែលោកមិន​បាន​និយាយ​ថា ចប់​នៅពេលណានោះទេ។ ឧត​្តមសេនីយ៍ សុខ ផល ក៏បាន​មាន​ប្រសាសន៍​ផងដែរ​ថា​គិត​ត្រឹម​ថ្ងៃទី​៣១ ខែធ្នូ ជន​បរ​ទេស​​១.២៩៩នាក់​មក​ពី​៣១ប្រទេស​ផ្សេង​គ្នា​​​...

នគរ​បាល​​ឆែក​ឆេរ​រក​ឃើញ​អាវុធ​​បន្ថែម​ទៀត​នៅ​ក្នុង​​ផ្ទះ​របស់​លោក ថោង សារ៉ាត់

កាលពី​ម្សិលមិញ​ នគរ​បាល​រាជធានី​ និង​មន្ត្រី​តុលាការ​​បាន​ចូល​ទៅ​ឆែកឆេរ​ក្នុង​គេហដ្ឋាន​ចំនួន​បី​ទៀត​របស់​គ្រួសារ​​ឧត្ដម​សេនីយ៍ទោ​ ថោង សារ៉ាត់​ អតីត​មន្ត្រី​នៅ​ក្រសួង​​ការ​ពារ​ជាតិ​​ដែល​កំពុង​រត់គេច​ខ្លួន​ ដោយ​​រឹបអូស​បាន​កំាភ្លើង​អាកា​៤៧​ចំនួន​បី​ដើម នៅ​ក្នុង​គេហដ្ឋាន​មួយ​ក្នុង​ចំណោម​គេហដ្ឋាន​ទាំង​បី​នេះ​ មួយ​ថ្ងៃ​បន្ទាប់ពី​សាលា​ឧទ្ធរណ៍​បដិសេធ​​សំណើ​សុំនៅ​ក្រៅឃុំ​របស់​​ឪពុក​ម្ដាយ​​ឧត្ដម​សេនីយ៍​ទោ​រូប​នេះ​។​ ​ការ​រឹបអូស​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ជាង​១ខែ​ បន្ទាប់ពីការ​ឆ្មក់​ចូល​ស្រដៀង​គ្នា​នេះ​ទៅ​ក្នុង​ភូមិគ្រឹះ​ផ្សេង​​ៗ​ទៀត​​របស់​លោក ថោង សារ៉ាត់ ​អតីត​នាយ​រង​ខុទ្ទការល័យ​​​នៅ​​ក្រសួង​ការ​ពារ​ជាតិ​ ដែល​​នគរ​បាល​បាន​លើក​ឡើង​ថា បាន​ជួយ​ខ្លួន​​ឲ្យ​​រក​ឃើញ​ភ័ស្តុ​តាង​ដែល​ដាក់​បន្ទុក​លើ​អតីត​ឧត្ដម​សេនីយ៍ទោរូប​នេះ​ នៅ​ក្នុង​ការ​ធ្វើ​ឃាត​លោក អុឹង ម៉េងជឺ ប្រធាន​​ក្រុម​ហ៊ុន Shimmex កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា។ លោក ថោង ចំរើន និង​អ្នកស្រី...

មនុស្ស​បី​នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពីបទ​​ជួញដូរ​​ស្ត្រី​ខ្មែរ​ទៅ​ប្រទេស​ចិន​

នគរ​បាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​​បាន​ចាប់​ខ្លួន​ជនសង្ស័យ​ចំនួន​បី​នាក់ កាលពី​ពីរ​ថ្ងៃ​​កន្លង​មក​នេះ​ពីបទ​បញ្ជូន​​ស្ត្រី​ខ្មែរ​យ៉ាង​តិច​ចំនួន​បួន​នាក់​ ឲ្យ​ទៅ​រៀបការ​ជាមួយ​បុរស​នៅ​ក្នុង​ប្រទេស​ចិន​កាលពី​មួយ​ឆ្នាំ​មុន​។ លោក កែវ ធា នាយការិយាល័យ​នគរ​បាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​រាជធានី​​ បាន​លើក​ឡើង​ថា ​ស្ត្រី​ខ្មែរ​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ខ្មែរ​ទាំង​បួន​នាក់​​​​ដែល​ត្រូវ​បាន​បញ្ជូនទៅ​ប្រទេស​ចិន​​​បាន​ត្រឡប់​មក​​វិញ​ហើយ​​កាលពី​ថ្ងៃអង្គារ បន្ទាប់​ពី​នគរ​បាល​ចិន​បាន​ឃាត់​នាង​នៅ​​អាកាស​យានដ្ឋានមួយ​ក្នុង​ប្រទេស​ចិន​កាលពី​ថ្ងៃ​អាទិត្យ​។ ​លោក​​បាន​មាន​ប្រសាសន៍​ថា ​"នគរ​បាល​ចិន​បាន​ឃាត់​នាង​​នៅ​អាកាស​យាន​ដ្ឋាន​"។ លោក​បាន​គូស​បញ្ជាក់​​ថា នាង​​បាន​វង្វេង​ផ្លូវ​ ហើយ​​បាន​សុំជំនួយពី​នគរ​បាល​ចិន​។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា "នៅ​ពេល​នគរ​បាល​ចិន​​បាន​បញ្ជូន​នាង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ជនសង្ស័យ​បាន​ដឹង​រឿង​នេះ​ ហើយ​ទាមទារ​ប្រាក់​​១០.០០០​ដុល្លារពីនាង​​ជា​ថ្លៃ​សម្រាប់​ការ​រៀបចំ​​នៅ​ក្នុង​ការ​បញ្ជូន​នាង​ឲ្យ​ទៅ​រៀបការ​ជាមួយ​បុរស​នៅ​ក្នុង​ប្រទេស​ចិន​"។ លោក កែវ ធា បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា "ជនសង្ស័យ​បាន​សារភាព​ថា ចាប់​តាំង​ពី​​ឆ្នាំ​​មុន​មក ​ពួកគេ​បាន​ជួញដូរ​ស្ត្រី​អស់​ចំនួន​បីនាក់​​រួច​ហើយ​ដើម្បី​ឲ្យ​ទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​​"។ លោក កែវ...

លោក ស ខេង​ លើក​ឡើង​ថា ជន​ភៀស​ខ្លួន​បី​នាក់​មក​​​ជួប​ជាមួយ​​គណៈ​ប្រតិភូ​កម្ពុជា​​

លោក​​​ ស ខេង រដ្ឋ​មន្ត្រី​​​ក្រសួង​​​មហា​ផ្ទៃ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពីម្សិល​មិញ​​​ថា ជន​​​ភៀស​​​ខ្លួន​​​បី​​​នាក់​​​ដែល​​​ប្រទេស​​​អូស្ត្រាលី​​​​កំពុង​​​ឃុំ​​​ខ្លួន​​​នៅ​​​មណ្ឌល​​​ឃុំ​​ខ្លួន​​​​ក្នុង​​​ប្រទេស​​​ណូរូ​​​ជា​​​ប្រទេស​​​ដែន​​​កោះ​​​បា៉ស៊ីហ្វិក​​​ខាង​​​ត្បូង​​​ បាន​​​យល់​ព្រម​​​ជួប​​​ជា​​​មួយ​​​មន្ត្រី​​​កម្ពុជា​​​ដែល​​​បាន​​​ធ្វើ​​​ដំណើរ​​​​​​ទៅ​​​ទី​​​នោះ​​​កាល​​​ពី​​​សប្តាហ៍​​​មុន ដើម្បី​​​វាយ​​​តម្លៃ​​​លទ្ធភាព​​​នៃ​​​ការ​​​តាំង​​​ទី​​​លំនៅ​​​ថ្មី​​​ដល់​​​អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​មួយ​​​ចំនួន​​​ក្នុង​​​ប្រទេស​​​កម្ពុជា។ ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ បន្ទាប់​​​ពី​​​កិច្ច​​​ប្រជុំ​​​នៅ​​​ក្រសួង​​​មហាផ្ទៃ លោក ស ខេង បាន​មាន​ប្រសាសន៍ថា មាន​​​ជន​​​ភៀស​​​ខ្លួន​​​តែ​​​បី​​​នាក់​​​ប៉ុណ្ណោះ​​​ក្នុង​​​ចំណោម​​​ជន​​​ភៀស​​​ខ្លួន​​​រាប់​​​រយ​​​នាក់​​​ដែលបច្ចុប្បន្ន​នេះ​​​កំពុង​​​ត្រូវ​​​ឃុំ​​​ខ្លួន​​​នៅ​​​មណ្ឌល​​​នោះ​​​បាន​​​និយាយ​​​ជា​​​មួួ​​យ​​​ក្រុម​​​មន្ត្រី​​​កម្ពុជា​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "គណៈ​ប្រតិភូ​​​ជាន់​​​ខ្ពស់​​​ម្នាក់​​​​បានធ្វើដំណើរ​​​ទៅ​​​ប្រទេស​​​ណូរូ​​​ ហើយ​​​បា​​​នជួប​​​ជាមួយ​ជន​​​ភៀស​​​ខ្លួន​​​តែ​​​បី​​​នាក់​​​ប៉ុណ្ណោះ ប៉ុន្តែ អ្នក​​​ផ្សេង​​​ទៀត​​​បាន​​​បដិសេធ​​​មិន​​​ព្រម​​​ជួប"​​​​ជា​​​មួយ​​​ក្រុម​​​មន្ត្រី​​​ទាំង​​​នោះ​​​ឡើយ​​​។ ការ​​​អត្ថាធិប្បាយ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ផ្ទុយ​​​ទៅ​​​នឹង​​​របាយការណ៍​​​ដំបូង​​​នៃ​​​ដំណើរ​​​ទស្សន​​​កិច្ច​​​របស់​​​សម្ព័ន្ធ​​​សកម្មភាព​​​ជន​​​ភៀស​​​ខ្លួន  ជា​​​អង្គការ​​​តស៊ូ​​​មតិ​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ក្នុង​​​ទីក្រុង​​​សីុដ​​​នី និង​​​នៅ​​​ក្នុង​​​បណ្តាញ​​​​​​ផ្សព្វ​​​ផ្សាយ​​​អូស្ត្រាលី ដែល​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ស្វែង​​​រក​​​សិទ្ធិ​​​ជ្រក​​​កោន​​​ទាំ​​​ង​​​អស់​​​មិន​​​អើពើនឹង​​​គណៈ​​​ប្រតិភូ​​​កម្ពុជា​​​ឡើយ​​​។ នៅ​​​ពេល​​​ត្រូវ​​​បាន​​​សួរ​​​ថា តើ​​​ជន​​​ភៀស​​​ខ្លួន​​​ទាំង​​​បី​​​នាក់​​​ចាប់​​​អារម្មណ៍​​​ក្នុង​​​ការ​​​តាំង​​​ទី​​​លំ​​​នៅ​​​ថ្មី​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា ឬ​​​យ៉ាង​​​ណា​​​នោះ លោក ស ខេង បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​ប្រាកដ​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​មិន​​​ដឹង​​​ថា តើ​​​មាន​​​មនុស្ស​​​ប៉ុន្មាន​​​នាក់​​​មក​​​ ឬ​​​ប៉ុន្មាន​នាក់​មិន​​​មក​​​នោះ​​​ឡើយ"។ ​​​ ប្រទេស​​​កម្ពុជា​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រមព្រៀង​​​ដ៏​​​ចម្រូង​​​ចម្រាស​​​ជា​​​មួយ​​​ប្រទេស​​​អូស្ត្រាលី​​​កាល​​ពី​​​ខែ​​​កញ្ញា ក្នុង​​​ការ​​​ទទួល​​​យក​​​ជន​​​ភៀស​​​ខ្លួន​​​ក្នុង​​​ចំនួន​​​មិន​​​ជាក់​​​លាក់​​​ជា​​​ថ្នូរ​​​នឹង​​​ប្រាក់​​​ជំនួយ​​​ចំនួន​​​៣៥​​​លាន​​​ដុល្លារបន្ថែម​ ប៉ុន្តែ មិន​​​ទាន់​​​ទទួល​​​បាន​​​​​​ម្នាក់​​​នៅ​​​ឡើយ​​​ទេ​​​៕សារុន​​​​​​​​​​​​​​  

តុលាការ​​​ចោទ​​​ប្រកាន់​​​បុគ្គលិក​​​ពីរ​​​នាក់​​​​​​ពីបទ​​​លួច​​​គ្រឿង​​​អលង្ការ​​​របស់​​​ឧត្តមសេនីយ​​​៍ឯក​​​​នៅ​​​សណ្ឋាគារ​​​សូហ្វីតែល ​​​លំដាប់​​​ផ្កាយ​​​៥​​​

កាល​​​ពី​​​ម្សិល​​​មិញ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ បាន​​​ចោទ​​​ប្រកាន់​​​បុគ្គលិក​​​សណ្ឋាគារ​​​សូហ្វីតែល​​​ ពីរ​​​នាក់​​​ពី​​​បទ​​​លួច​​​គ្រឿងអលង្ការ​​​ដែល​​​មាន​​​តម្លៃ​​​ជាង​​​២០០.០០០​​​ដុល្លារ ចេញ​​​ពី​​​ទូ​​​ដាក់​​​សម្ភារ​​​របស់​​​ឧត្តម​​​សេនីយ៍ទោ​​​មួយ​​​រូប​​​នៅ​​​ក្លឹប​​​ហាត់​​​ប្រាណ​​​ក្នុង​​​សណ្ឋាគារ​​​នេះ​​​ នេះ​​​បើ​​​តាម​​​យោង​​​តាម​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​។ លោក កែវ សុជាតិ ព្រះរាជ​​​អាជ្ញារង​​​អម​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ឧត្តម​​​សេនីយ៍​​​ឯក​​​ សៀក សុជាតិ ដែល​​​ជា​​​នាយក​​​ទី​​​ចាត់​​​ការ​​​ការ​​​ងារ​​​ព្រំ​​​ដែន​​​នៃ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​​​​​​​បានផ្អើល​​​ឆោ​​​ឡោ​​​​​​បាត់​​​គ្រឿង​​​អលង្ការ​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ នៅ​​​ពេល​​ គ្រឿង​​​អលង្ការ​​​ទាំង​​​នោះ​​​បាន​​​បាត់​​​ពីទូ​​​ដាក់ស​​​ម្ភារ​​​របស់​​​លោក​​​ បន្ទាប់​​​ពី​​​ហែល​​​ទឹក​​​ក្នុង​​​សណ្ឋាគារ​​​ដ៏​​​ប្រណីត​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នេះ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ជន​​​រង​​​គ្រោះ​​​​​​បាន​​​បាត់​​​ខ្សែក​​​មួយ​​​ខ្សែ​​​ ផ្លាក​​ដៃ​​​មួយ​​​ខ្សែ និង​​​ចិញ្ចៀន​​​​​​មួយ​​​វង់​​​​​​ ដែល​​​មាន​​​តម្លៃ​​​សរុប​​​ជាង​​​២០​​​០.០០០​​​ដុល្លារ"។ លោក កែវ សុជាតិ បាន​​​មាន​​​ប្រសាសន៍​​​ថា កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ នគរ​​​បាល​​​ព្រ​​​ហ្មទណ្ឌ​​​នៃ​​​ក្រសួង​​​មហាផ្ទៃ​​​ បាន​​​ចាប់ខ្លួន​​​អ្នក​​​ទទួល​​​ភ្ញៀវ​​​ម្នាក់​​​ និង​​​​​​គ្រូ​​​បង្ហាត់​​​ហែល​​​ទឹក​​​ម្នាក់​​​ដែល​​​បម្រើ​​​ការ​​​ងារ​​​​​​នៅ​​​សណ្ឋាគារ​​​នេះ​​​ ប៉ុន្តែ លោក​​​មិន​​​បាន​​​បញ្ចេញ​​​ឈ្មោះ​​​របស់​​​ពួក​​​គេ​​​ទេ​​​។ ផ្អែក​​​លើ​​​របាយការណ៍​​​របស់​​​មន្ត្រី​​​សើុប​​​អង្កេត លោក កែវ សុជាតិ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​បាន​​​ចោទ​​​ប្រកាន់​​​ពួក​​​គេ​​​កាល​​​ពី​​​ម្សិលមិញ​​​ពី​​​បទ​​​ចោរកម្ម​​​។ លោក​​​បាន​​​លើក​​​ឡើង​​​ថា "នៅ​​​ពេល​​​ខ្ញុំ​​​សាក​​​សួរ​​​ពួក​​​គេ​​​ ពួក​​​គេ​​​ទាំង​​​ពីរ​​​បាន​​​បដិសេធ​​​ថា ពួក​​​គេ​​​មិន​​​បាន​​​លួច​​​គ្រឿង​​​អលង្ការ​​​ទាំង​​​នោះ​​​ទេ​​​​​​"។ លោក​​​ ឡឹក វណ្ណៈ នាយ​​​រង​​​នគរ​​​បាល​​​ព្រហ្ម​​​ទណ្ឌ បាន​​​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​របស់​​​លោក​​​បាន​​​ចាប់​​​ខ​​​្លួន​​​ជន​​​សង្ស័យ​​​ទាំង​​​នេះ​​​ បន្ទាប់​​​ពី​​​មើល​​​រូប​​​ភាព​​​វីដេអូ​​​កាមេរ៉ា​​​សុវត្ថិភាព​​​ ហើយ​​​បាន​​​ពិនិត្យ​​​មើល​​​ឃើញ​​​ថា គ្រូ​​​បង្ហាត់​​​ហែល​​​ទឹក​​​បាន​​​ប្រើ​​​កូន​​​សោ​​​មួយ​​​ដែល​​​អ្នក​​​ទទួល​​​ភ្ញៀវ​​​ក្នុង​​​សណ្ឋាគារ​​​ផ្តល់​​​ឲ្យ​​​ដើម្បី​​​បើក​​​ទូ​​​ដាក់​​​សម្ភារ​​​របស់​​​ឧត្តម​​​សេនីយ៍​​​ទោ សៀក សុជាតិ និង​​​លួច​​​យក​​​របស់​​​របប​​​មាន​​​តម្លៃ​​​របស់​​​លោក​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ពួក​​​គេ​​​បាន​​​លួច​​​គ្រឿង​​​អលង្ការ​​​ទាំង​​​នោះ ប៉ុន្តែ រហូត​​​មក​​​ទល់​​​ពេល​​​នេះ​​​ យើង​​​មិន​​​ទាន់​​​រក​​​វា​​​ឃើញ​​​ទេ​​​"។ លោក​​​បាន​​​បន្ត​​​ថា ឧត្តម​​​សេនីយ៍​​​ទោ សៀក សុជាតិ​​​ ត្រូវ​​​បាន​​​អម​​​ការ​​​ពារ​​​ដោយ​​​អង្គរក្ស​​​ម្នាក់​​​ដែល​​​បាន​​​ដើរ​​​តាម​​​លោក​​​ចូល​​​ទៅ​​​ក្នុង​​​ក្លឹប​​​ហាត់​​​ប្រាណ​​​ ប៉ុន្តែ​​​ មិន​​​បាន​​​ស្ថិត​​​នៅ​​​ក្នុង​​​បន្ទប់​​​ផ្លាស់​​​សម្លៀក​​​បំពាក់​​​ និង​​​រក្សា​​​ទុក​​​សម្ភារ​​​ទេ​​​។ លោក​​​ ឆាល​​​ ហេន​​​រី​​​ ឆេវីដ (Charles Henri Chevet) នាយក​​​គ្រប់​​​គ្រង​​​ទូទៅ​​​នៃ​​​សណ្ឋាគារ​​​សូហ្វីតែល បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ក៏​​​បាន​​​មើល​​​រូប​​​ភាព​​​វីដេអូ​​​កាមេរ៉ា​​​សុវត្ថិភាព​​​ដែរ ហើយ​​​ជឿ​​​ថា បុគ្គលិក​​​របស់​​​លោក​​​គ្មាន​​​កំហុស​​​ទេ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​អាច​​​មើល​​​ឃើញ​​​យ៉ាង​​​ច្បាស់​​​ថា បុគ្គលិក​​​ម្នាក់​​​ក្នុង​​​ចំណោម​​​បុគ្គលិក​​​ទាំង​​​នេះ​​​មិន​​​ដែល​​​បាន​​​ដើរ​​​​​​​​​ចូល​​​ទៅ​​​ក្នុង​​​​​​​​​​​​​​​​​បន្ទប់​​​ផ្លាស់​​​សម្លៀក​​​បំពាក់​​​ និង​​​រក្សា​​​ទុក​​​សម្ភារ​​​ទេ​​​ ហើយ​​​បុគ្គលិក​​​ម្នាក់​​​ទៀត​​​បាន​​​​​​​​​​​​ដើរ​​​ចេញ​​​ចូល​​​​​​បន្ទប់​​​ផ្លាស់​​​សម្លៀក​​​បំពាក់ និង​​​រក្សា​​​ទុក​​​សម្ភារ។ នៅ​​​ពេល​​​ជា​​​មួយ​​​គ្នា​​​នោះ​​​អង្គរក្ស​​​ស្ថិត​​​បាន​​​​​​នៅ​​​ក្នុង​​​បន្ទប់​​​រក្សា​​​ទុក​​​​​​សម្ភារ​​​​​​រហូត​​​។ វា​​​ស្ទើរ​​​តែ​​​មិន​​​អាច​​​ទៅ​​​រួច​​​ទេ​​​ដែល​​​ថា ​​​បុគ្គលិក​​​របស់​​​យើង​​​មាន​​​កំហុស​​​"។ លោក​​​បាន​​​លើក​​​ឡើង​​​បន្ត​​​ថា សណ្ឋាគារ​​​បាន​​​ប្រគល់​​​​​​រូប​​​ភាព​​​វីដេអូ​​​កាមេរ៉ា​​​សុវត្ថិភាព​​​ឲ្យ​​​ទៅ​​​នគរ​​​បាល​​​ និង​​​តុលាការ​​​រួច​​​ហើយ​​​។ "ចៅ​​​ក្រម​​​មិន​​​ព្រម​​​មើល​​​រូ​ប​​​ភាព​​​វីដេអូ​​​កាមេរ៉ា​​​សុវត្ថិភាព​​​ដែល​​​យើង​​​ផ្តល់​​​​​​ឲ្យ​​​ទេ​​​។ ខ្ញុំ​​​គិត​​​ថា ពួក​​​គេ​​​ចាំ​​​បាច់​​​ត្រូវ​​​តែ​​​ស្វែង​​​រក​​​អ្នក​​​ដែល​​​មាន​​​កំហុស​​​ អ្នក​​​ដែល​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​"។ ចៅ​​​ក្រម​​​ស៊ើប​​​សួរ​​​ ម៉ុង មុនីសោភា បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​នឹង​​​មើល​​​វីដេអូ​​​នោះ​​​នៅ​​​ថ្ងៃ​​​នេះ​​​។ លោក​​​បាន​​មាន​​​ប្រសាសន៍ទៀត​​​ថា ជន​​​សង្ស័យ​​​កំពុង​​​ជាប់​​​ឃុំ​​​នៅក្រសួង​​​មហាផ្ទៃ​​​។ "យើង​​​ចាំ​​​បាច់​​​ត្រូវ​​​សាក​​​សួរ​​​ពួក​​​គេ​​​បន្ថែម​​​ទៀត​​​ និង​​​មើល​​​វីដេអូ​​​បាន​​​មក​​​ពី​​​សណ្ឋាគារ​​​"៕សុខុម​​​    

អតីត​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនា​គមន៍​ទទួល​មរណភាព

លោក សូរ ឃុន រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ប្រៃ​​​សណីយ៍​​​ និង​​​ទូរគមនា​គមន៍​​​រយៈ​​​ពេល​​​ពីរ​​​ទសវត្សរ៍​​​​​​បាន​​​ទទួលមរណភាពនៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដោយសារ​​​ជំងឺ​​​កាល​​​ពី​​​ម្សិល​​​មិញ នេះ​​​បើ​​​តាម​​​ការ​​​អះ​​​អាង​​​របស់​​​កូន​​​ប្រុស​​​លោក​​​។ លោក សុខន បញ្ញារិទ្ធ បាន​​​និយាយ​​​ថា "ឪពុក​​​របស់​​​ខ្ញុំ​​​ធ្លាក់​​​ខ្លួន​​​ឈើ​​​​​​ពីរ​​​ខែ​​​មក​​​ហើយ ហើយ​​​ គាត់បាន​​​សម្រាកព្យាបាល​​​នៅ​​​ផ្ទះ​​​​​ក្នុង​​​ខណ្ឌ​​​ទួល​​​គោក​​​រហូត​​​ដល់​​​គាត់​​​បាន​​​ស្លាប់​​​នៅ​​​ថ្ងៃ​​​នេះ​​​"។ លោក បញ្ញារិទ្ធ បាន​​​លើក​​​ឡើង​​​ថា ឪពុក​​​របស់​​​​​​លោក​​​បាន​​​ធ្វើ​​​ជា​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ប្រៃ​​​ស​ណីយ៍​​​ និង​​​ទូរគមនាគមន៍ ពី​​​ឆ្នាំ​​​១៩៩៣​​​រហូតដល់​​​ខែ​​​កញ្ញា​​​ ឆ្នាំ​​​២០១៣ ​​​ដែលនៅ​​​ពេល​​​នោះ​​​គាត់​​​​ត្រូវ​​​បាន​ជំនួសដោយ​​​លោក​​​ ប្រាក់​​​ សុខុន អតីត​​​រដ្ឋលេខាធិការ​​​ទីស្តីការ​គណៈ​​​រដ្ឋ​​​មន្ត្រី ហើយ​​​គាត់​​​បានក្លាយ​ជា​​​សមាជិក​​​សភា​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មណ្ឌល​​​​​​តាកែវ​​​។ អំឡុង​​​លោក សូរ ឃុន កាន់​​​តំណែង​ ​​វិស័យ​​​ទូរគមនាគមន៍​​​បាន​​​កើនឡើង​​​​​​​រួម​​​មាន​​​ក្រុម​​​ហ៊ុន​​​ទូរស័ព្ទ​​​ចល័ត​​​ជិត​​​១២​​​។ លោក បញ្ញារិទ្ធ​​​ បាន​​​និយាយ​​​ថា ឪពុក​​​របស់​​​លោក​​​បាន​​​ស្លាប់​​​ចោល​​​ប្រពន្ធរបស់គាត់​​​​ កូន​​​ប្រាំ​​​មួយ​​​នាក់​​​ និ​​​ងចៅ​​​១១​​​នាក់ ហើយ​​​សព​​​របស់​​គាត់​​​នឹង​​​ត្រូវ​​​បូជា​​​នៅ​​​មុខ​​​វត្ត​​​បទុម​​​វតី​​​​ក្នុង​​​រាជ​​​​​​ធានី​​​ភ្នំពេញ​​​នៅ​​​ថ្ងៃ​​​អាទិត្យ​​​៕សារុន​​​​​​​​​​​​​​​  

Latest news

© 2021, ដេលី. All rights reserved.