38.8 C
Phnom Penh

បុរ​​​ស​​​ជន​​​ជាតិ​​​បា៉ាគីស្ថាន​​​បដិសេធ​​​ថា ខ្លួ​​​ន​​​មិន​​​បាន​​​លួច​​​ប្រាក់​​​ចំនួន​​​៤៩​​​.០០០​​​ដុល្លារ​​​ឡើយ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ សាលាដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​របស់​​​បុរស​​​ជន​​​ជាតិ​​​ប៉ាគីស្ថាន​​​ម្នាក់​​​ ដែល​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​កាល​​​ពី​​​ខែ​​​កក្កដា ពីបទ​​​ចោរ​​​កម្ម​​​ និង​​​ប្រើ​​​ប្រាស់​​​ឯកសារ​​​ខ្លែង​​​ក្លាយ​​​ បន្ទាប់​​​ពី​​​ជន​​​នេះ​​​បាន​​​ដក​​​ប្រាក់​​​​​​បាត​​​ដែល​​​គិត​​​ជា​​​ដុល្លារ​​​ចំនួន​​​៤៩.០០០​​​ដុល្លារ​​​ពី​​​កាត​​​ឥណទាន​​​របស់​​​បុរស​​​ម្នាក់​​​ទៀត​​​នៅ​​​ក្នុង​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​។

តុលាការ​​​បាន​​​និយាយ​​​ថា លោក​​​ ខាន អាហ្ស​​​ហា​​​ ហាមីដ (Khan Azhar Hameed) អាយុ​​​៤៨​​​ឆ្នាំ ជន​​​ជាតិ​​​ប៉ាគី​​​ស្ថាន​​​ ត្រូវ​​​​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃទី​​​២៨​​​ ខែ​​​កក្កដា ពីបទ​​​សង្ស័យ​​​ថា បាន​​​ប្រើ​​​ប្រាស់​​​កាត​​​ឥណទាន​​​របស់​​​មនុស្ស​​​ម្នាក់​​​ផ្សេង​​​ទៀត​​​ ដើម្បី​​​ដក​​​ប្រាក់​​​ពី​​​ម៉ាស៊ីន​​​ដកប្រាក់​​​ (ATM) នៅ​​​ហាង​​​ Sweet Diamond and Gold ក្នុង​​​ក្រុង​​​ប៉ោយ​​​ប៉ែត​​​ចំនួន​​​បួន​​​លើក​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ ដោយ​​​ប្រើ​​​លិខិត​​​ឆ្លង​​​ដែន​​​ខ្លែង​​​ក្លាយ​​​ធ្វើជា​​​ប័ណ្ណ​​​សម្គាល់​​​ខ្លួន។​​​

លោក​​​ ខាន បាន​​​ប្រាប់​​​តុលាការ​​​ថា ខ្លួន​​​​​​ត្រូវ​​​មិត្ត​​​ជន​​​ជាតិ​​​ចិន​​​​​​ឈ្មោះ ភេធ័រ (Peter) ដែល​​​​​​សន្យា​​​ថា នឹង​​​កាត់​​​ប្រាក់​​​មួយ​​​ចំនួន​​​មក​​​ឲ្យ​​​ខ្លួន​​​ស្នើ​​​ឲ្យធ្វើ​​​ដូច្នេះ​​​។ លោក ខាន​​​ បាន​​​និយាយ​​​ថា “កាត​​​ឥណទាន​​​នេះ​​​ជា​​​របស់​​​ ភេធ័រ ។ ភេធ័រ​​​ បាន​​​ឲ្យវា​​​​​​មក​​​ខ្ញុំ​​​ដើម្បី​​​ដក​​​ប្រាក់​​​ឲ្យ​​​ខ្លួន​​​ ហើយ​​​សន្យា​​​ថា នឹង​​​ឲ្យ​​​ខ្ញុំ​​​៥ភាគ​​​រយ​​​នៃ​​​ប្រាក់​​​ដែល​​​ដក​​​​​​បាន​​​។ ខ្ញុំ​​​គ្មាន​​​ប្រាក់​​​ជាប់​​​នឹង​​​ខ្លួន​​​ទេ ដោយ​​​សារ​​​ចាញ់​​​ល្បែង​​​ស៊ី​​​សង​​​ ហេតុ​​​ដូច្នេះ​​​​​​ទើប​​​ខ្ញុំ​​​ធ្វើ​​​បែប​​​នេះ​​​​​​”។

លោក​​​ ខាន បាន​​​លើក​​​ឡើង​​​បន្ថែម​​​ទៀត​​​ថា ទោះ​​​ជា​​​យ៉ាង​​​ណា​​​ ភេធ័រ​​​មិន​​​បាន​​​រក្សា​​​ពាក្យ​​​សន្យា​​​របស់​​​ខ្លួន​​​ឡើយ​​​  ហើយ​​​ ភេធ័រ​​​ បាន​​​ឲ្យ​​​លិខិត​​​​​​ឆ្លង​​​ដែន​​​ក្លែង​​​ក្លាយទៅ​​​គាត់​​​ បន្ទាប់​​​ពី​​​​​​គាត់​​​បាន​​​បាត់​​​លិខិត​​​ឆ្លង​​​ដែន​​​ផ្ទាល់​​​ខ្លួន​​​។

នៅ​​​ពេល​​​ទាក់​​​ទង​​​កាល​​​ពី​​​ម្សិលមិញ លោក វ៉ា សក្កដា ព្រះ​​​រាជ​​​អាជ្ញារង​​​អម​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ បាន​​​លើក​​​ឡើ​​​ង​​​ថា ​​​ការ​​​ចោទ​​​ប្រកាន់​​​​​​នេះ​​​ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​តំណាង​​​របស់​​​ធនាគារ​​​ថៃ​​​បាន​​​​​​ដាក់​​​ពាក្យ​​​ប្តឹង​​​មក​​​នគរ​​​បាល​​​៕ស៊ុយ​​​ឈាង​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស