TAG
paywall
ក្រុមមន្ត្រីនឹងជួបប្រជុំដើម្បីបូកសរុបលទ្ធផលនៃការធ្វើជំរឿនជនបរទេសនៅទូទាំងប្រទេស
មន្ត្រីអន្តោប្រវេសន៍មួយរូបបានលើកឡើងកាលពីម្សិលមិញថា នៅថ្ងៃពុធនេះ នាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ នឹងរាយការណ៍ពីលទ្ធផលនៃការធ្វើជំរឿនជនបរទេសនៅទូទាំងប្រទេសដែលបានចាប់ផ្តើមដំណើរការកាលពីខែសីហា ។
លោក អ៊ុក ហៃសិលា ប្រធាននាយកដ្ឋានសុើបអង្កេត និងនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានមានប្រសាសន៍ថា "អគ្គនាយកដ្ឋានអន្តោប្រវេសន៍នឹងរៀបចំកិច្ចប្រជុំដើម្បីបូកសរុប នៅថ្ងៃទី២១ ខែកក្កដា នៅក្រសួងមហាផ្ទៃ។ ជំរឿនប្រហែលជាបញ្ចប់នៅមុនពេលកិច្ចប្រជុំនេះចាប់ផ្តើម"។
លោកបានមានប្រសាសន៍ទៀតថា ចាប់តាំងពីជំរឿននេះចាប់ផ្តើមដំណើរការមក ជនបរទេសចំនួន១.២៩១នាក់មកពីប្រទេសចំនួន២៩ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា ហើយក្នុងចំណោមជនបរទេសដែលត្រូវបានបណ្តេញចេញទាំងនោះមាន១.១៣៤នាក់ជាជនជាតិវៀតណាម។
មន្ត្រីនាយកដ្ឋានអន្តោប្រវេសន៍បានលើកឡើងនៅមុននេះថា ជនជាតិឥណ្ឌា រុស្ស៊ី នីហ្សេរីយ៉ា ថៃ ហ្វីលីពីន បារាំង កូរ៉េខាងជើង និងអាហ្វហ្គានីស្ថាន ក៏ត្រូវបានបណ្តេញចេញពីកម្ពុជាដែរនៅក្នុងការធ្វើជំរឿននេះ។
លោក អ៊ុក ហៃសិលា បាមានប្រសាសន៍ថា ពេលធ្វើជំរឿន លោកបានរកឃើញថា ប្រហែល៦០ភាគរយនៃជនបរទេសបានស្ថិតនៅក្នុងប្រទេសកម្ពុជាដោយប្រើទិដ្ឋាការជំនួញ ហើយគ្មានប័ណ្ណការងារ។
លោកបានលើកឡើងបន្តទៀតថា នៅថ្ងៃអនាគត ជនបរទេសណាដែលត្រូវនគរបាលរកឃើញថា នៅក្នុងប្រទេសកម្ពុជាដោយប្រើទិដ្ឋាការជំនួញ ហើយគ្មានប័ណ្ណការងារ ពួកគេនឹងត្រូវទទួលការពិន័យ ប៉ុន្តែ លោកមិនទាន់ដឹងថា តើពិន័យចំនួនប៉ុន្មានឲ្យប្រាកដនៅឡើយទេ៕សុខុម
សាលាក្រុងច្រានចោលសំណើសុំធ្វើបាតុកម្មរបស់ក្រុមអ្នកតវ៉ា ប្រឆាំងការបណ្តេញចេញពីដី
កាលពីម្សិលមិញ អាជ្ញាធររាជធានីភ្នំពេញបានច្រានចោលសំណើរបស់ក្រុមអ្នកតវ៉ាសុំធ្វើបាតុកម្មរយៈពេល១ខែ នៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ ដើម្បីទាមទារឲ្យដោះលែងសកម្មជន១០នាក់ ដែលជាប់ពន្ធនាគារ ហើយបានបដិសេធមិនទទួលយកញត្តិរបស់ពួកគាត់ទាមទារឲ្យរកដំណោះស្រាយចំពោះវិវាទដីធ្លីជាយូរមកហើយឡើយ។
អ្នកភូមិប្រហែល១០០នាក់មកពីតំបន់បឹងកក់ និងបុរីកីឡាកន្លែងដែលពួកគាត់បានធ្វើការតវ៉ានឹងការបណ្ដេញចេញដោយបង្ខំពីសហគមន៍របស់ខ្លួនរយៈពេលច្រើនឆ្នាំមកហើយនោះ បានប្រមូលផ្តុំគ្នានៅមុខសាលារាជធានីភ្នំពេញកាលពីព្រឹកម្សិលមិញ ដើម្បីបន្តទាមទារសុំជំនួយ។
កាលពីខែវិច្ឆិកា សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសសកម្មជន១០នាក់ដាក់ពន្ធនាគារ ដែលប្រាំបួននាក់មកពីតំបន់បឹងកក់ និងម្នាក់មកពីតំបន់បុរីកីឡានៅក្នុងបាតុកម្មចំនួនពីរលើក ដោយផ្ដន្ទាទោសពួកគេដាក់ពន្ធនាគាររយៈពេល១ឆ្នាំ។
ក្រៅពីច្រានចោលសំណើរបស់ក្រុមអ្នកតវ៉ាកាលពីម្សិលមិញសុំធ្វើបាតុកម្មរយៈពេល១ខែទាមទារឲ្យដោះលែងសកម្មជននោះ សាលារាជធានីមិនបានបញ្ជូនមន្ត្រីណាម្នាក់ឲ្យចេញមកទទួលយកញត្តិរបស់ពួកគាត់ឡើយ។
ញត្តិនោះទាមទារឲ្យសាលារាជធានីដាក់សម្ពាធលើក្រុមហ៊ុនឯកជន ដែលអភិវឌ្ឍតំបន់បុរីកីឡាឲ្យសាងសង់ប្លុកផ្ទះល្វែងពីរចុងក្រោយក្នុងចំណោមប្លុកផ្ទះល្វែងទាំង១០ ដែលបានសន្យាចំពោះអ្នកដែលត្រូវបានបណ្ដេញចេញទាំងនោះ។
ញត្តិនេះក៏បានស្នើឲ្យសាលារាជធានីអនុញ្ញាតឲ្យអ្នកភូមិបឹងកក់១៦គ្រួសារ ដែលរស់នៅផ្នែកខាងលិចនៃអតីតតំបន់នេះផ្លាស់ទៅរស់នៅលើដីទំហំ១២,៤៤ហិកតានៅផ្នែកខាងកើត ហើយផ្តល់ប័ណ្ណកម្មសិទ្ធិដល់ពួកគាត់។
លោក ចាន់ ពុទ្ធិស័ក្តិ អ្នកតវ៉ាម្នាក់បាននិយាយថា យើងមិនអាចរង់ចាំយូរជាងនេះពាក់ព័ន្ធវិវាទដីធ្លីនេះបានឡើយ។ អ្នកភូមិជាច្រើនត្រូវបានចាប់ដាក់ពន្ធនាគារ ប៉ុន្តែបញ្ហានៅតែមិនត្រូវបានដោះស្រាយដដែល។
បន្ទាប់ពីត្រូវបានរុញច្រានឲ្យចេញពីសាលារាជធានីដោយសន្តិសុខរាជធានី...
គម្រោងអគ្គិសនីថ្មីនឹងផ្ដល់អត្ថប្រយោជន៍ដល់កម្មករ
មិនដល់មួយសប្ដាហ៍ផងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសគម្រោងបញ្ចុះតម្លៃអគ្គិសនីដែលកម្មករកាត់ដេរត្រូវបង់នៅក្នុងរាជធានីភ្នំពេញ សាលារាជធានីបានរៀបចំវេទិការសាធារណៈចំនួន១២កាលពីម្សិលមិញ ដើម្បីពិភាក្សាអំពីគម្រោងបង់ថ្លៃអគ្គិសនីថ្មី ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គិសនីកម្ពុជា (EDC)។
នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ម្ចាស់ផ្ទះកុំឲ្យទទួលបានប្រាក់ចំណេញច្រើនហួសហេតុពីការលក់អគ្គិសនីបន្តទៅឲ្យអ្នកជួលបន្ទប់របស់ខ្លួន រដ្ឋាភិបាលមានគម្រោងដាក់កុងទ័រផ្ទាល់ខ្លួនជូនអ្នកជួលបន្ទប់រាប់ម៉ឺននាក់នៅក្នុងរាជធានីភ្នំពេញ ដោយអ្នកជួលបន្ទប់នឹងត្រូវបង់ថ្លៃអគ្គិសនីចន្លោះពី៦១០រៀល ដល់៨២០រៀលក្នុង១គីឡូវ៉ាត់ម៉ោងដោយផ្ទាល់ទៅឲ្យ EDC។
បច្ចុប្បន្នម្ចាស់ផ្ទះដែលមានកុងទ័រអគ្គិសនីផ្ទាល់ខ្លួន បានចែកចាយអគ្គិសនីបន្តទៅឲ្យអ្នកជួលបន្ទប់ដោយយកថ្លៃអគ្គិសនីខ្ពស់ជាងអ្វីដែលខ្លួនត្រូវបង់ទៅឲ្យ EDC ។
នៅក្នុងវេទិការសាធារណៈដែលមានម្ចាស់ផ្ទះជាង២០០នាក់ ក្នុងខណ្ឌសែនសុខបានចូលរួម លោក អុឹម សោភ័ណ ប្រធាន EDC នៅក្នុងខណ្ឌនេះបានលើកឡើងថា កុងទ័រអគ្គិសនីថ្មីនឹងត្រូវតម្លើងទូទាំងរាជធានីភ្នំពេញនៅប៉ុន្មានខែខាងមុខនេះ។
លោកបានមានប្រសាសន៍ថា "យើងកំពុងតែរង់ចាំកុងទ័រភ្លើងដែលទិញពីប្រទេសថៃមក។...
ចៅស្រីឃើញគេចាក់ជីដូនរបស់ខ្លួនរហូតដល់ស្លាប់
ក្រុមមន្ត្រីបានឲ្យដឹងកាលពីម្សិលមិញថា ស្ត្រីអាយុ៦៥ឆ្នាំម្នាក់ត្រូវគេចាក់ជាច្រើនកាំបិត ហើយបានស្លាប់កាលពីថ្ងៃអាទិត្យនៅក្នុងផ្ទះរបស់ខ្លួនដែលស្ថិតនៅក្នុងខេត្តកំពង់ធំ ខណៈចៅស្រីអាយុ១២ឆ្នាំរបស់ស្ត្រីរងគ្រោះដែលពួននៅក្រោមគ្រែបានឃើញអំពើឃាតកម្មដ៏សាហាវនេះដោយផ្ទាល់ភ្នែក។
លោក ពេជ្រ សុ នាយរងនគរបាលប៉ុស្តិ៍ឃុំចុងដូងបានឲ្យដឹងថា អ្នកស្រី សៀង គឹមហ៊ូ កំពុងដេកលេងនៅក្នុងអង្រឹងនៅផ្ទះរបស់អ្នកស្រីក្នុងឃុំចុងដូងកាលពីថ្ងៃអាទិត្យ នៅពេលបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានបាញ់គ្រាប់ព្រួញដែកចូលក្នុងផ្ទះរបស់អ្នកស្រី។
លោក ពេជ្រ សុ បានលើកឡើងទៀតថា គ្រាប់ព្រួញនោះមិនត្រូវអ្នកស្រី សៀង គឹមហ៊ូ ឬក៏ចៅស្រីណាម្នាក់ក្នុងចំណោមចៅស្រីទាំងបីនាក់របស់អ្នកស្រីដែលក៏នៅក្នុងផ្ទះនោះដែរឡើយ។ ប៉ុន្តែបន្ទាប់មកឃាតករមិនស្គាល់អត្តសញ្ញាណដែលពាក់អាវដៃវែងប៉ារ៉ាបានចូលទៅក្នុងផ្ទះនោះ ហើយចាក់អ្នកស្រី សៀង គឹមហ៊ូ ជាច្រើនកាំបិត។
លោក...
រដ្ឋាភិបាលចង់ចុះបញ្ជីទីក្រុងចំនួនបីក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានរាយការណ៍កាលពីថ្ងៃសុក្រថា រដ្ឋាភិបាលកម្ពុជាមានផែនការស្នើសុំជាផ្លូវការឲ្យអង្គការយូណេស្កូដាក់បញ្ជូលទីក្រុងចំនួនបីរបស់ប្រទេសកម្ពុជាក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជាបានឲ្យដឹងថា ទីក្រុងទាំងនោះគឺក្រុងបាត់ដំបង ក្រុងកំពត និងក្រុងក្រចេះ។
លោក ច័ន្ទ សុផល អភិបាលខេត្តបាត់ដំបងបានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា គោលបំណងចម្បងនៃសំណើរបស់រដ្ឋាភិបាល ទាក់ទិននឹងទីក្រុងក្នុងខេត្តរបស់លោក គឺដើម្បីអភិរក្សអគារសម័យអាណានិគមបារាំងចំនួនរាប់រយនៅទីនោះ។
លោកបានមានប្រសាសន៍ថា "គោលបំណងនៃការចុះបញ្ជីនេះ គឺទី១ ការពារអគារដែលមានរចនាបថសិល្បៈនាសម័យមុន ទី២ ការពារទ្រព្យសម្បត្តិវប្បធម៌ដែលបន្សល់ទុកដោយមនុស្សជំនាន់មុនៗ និងទី៣ ធ្វើឲ្យទីក្រុងរបស់យើងល្បីល្បាញ"។
លោក សុផល មានប្រសាសន៍ថា ក្រុមការងារកំពុងធ្វើការកំណត់អត្តសញ្ញាណអគារដែលត្រូវការពារ ត្រូវគេរំពឹងថានឹងបញ្ចប់ការងាររបស់ខ្លួននៅត្រឹមខែកក្កដាខាងមុខនេះ។
ទាំងលោក...
សម្រាប់លោក ហ៊ុន សែន រយៈពេលកាន់តំណែង៣០ឆ្នាំដ៏ល្អក់កករជានាយករដ្ឋមន្ត្រី
នៅថ្ងៃនេះកាលពី៣០ឆ្នាំមុន លោក ហ៊ុន សែន ដែលពេលនោះមានអាយុ៣៣ឆ្នាំ ទទួលការតែងតាំងឲ្យធ្វើជានាយករដ្ឋមន្ត្រីដោយសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា ហើយបានក្លាយជាប្រមុខរដ្ឋាភិបាលវ័យក្មេងបំផុតលើពិភពលោក។
ចំពោះអតីតមេបញ្ជាការកងវរសេនាធំខ្មែរក្រហមរូបនេះ ដែលបានភៀសខ្លួនទៅប្រទេសវៀតណាមនៅខែមិថុនាឆ្នាំ១៩៧៧ ចំពេលមានការកម្ចាត់ក្រុមមិនស្មោះត្រង់នឹង ប៉ុល ពត ពេលនោះហើយដែលជាការចាប់ផ្តើមនៃយុគសម័យមួយ ដែលលោកបានឆ្លងកាត់ចលាចលស្ទើរឥតឈប់ឈរដើម្បីលើកខ្លួនឯងធ្វើជាមេដឹកនាំគ្មានគូប្រៀបនៃប្រទេសកម្ពុជា។
ឥឡូវនេះ ជាមេដឹកនាំកាន់តំណែងយូរជាងគេទី៦លើពិភពលោក គឺនៅបន្ទាប់ពីលោក រ៉ូប៊ឺត មូហ្គាបេ នៃប្រទេសហ្ស៊ីមបាបវេបន្តិច លោក ហ៊ុន សែន បានបង្វែរ ឬជម្នះរាល់បញ្ហាប្រឈមធំៗចំពោះការដឹកនាំរបស់លោកក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ។
ការកើនឡើងនៃក្រុមចលនាតស៊ូដែលគាំទ្រដោយសហរដ្ឋអាមេរិកនិងប្រទេសចិនក្នុងទសវត្សរ៍ឆ្នាំ១៩៨០ អន្តរកាលដែលចាត់ចែងដោយអង្គការសហប្រជាជាតិឈានទៅរកលទ្ធិប្រជាធិបតេយ្យនៅដើមទសវត្សរ៍ឆ្នាំ១៩៩០...
សាលានគរបាលដែលឧបត្ថម្ភដោយវៀតណាមសម្ពោធក្នុងខេត្តកំពង់ស្ពឺ
យោងតាមវិបសាយនគរបាលជាតិបានឲ្យដឹងថា លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសមភាគីវៀតណាមរបស់លោកដែលកំពុងធ្វើទស្សនកិច្ច គឺលោក ត្រឹង ដាយក្វាង បានសម្ពោធសាលានគរបាលដែលចំណាយទឹកប្រាក់២,២លានដុល្លារក្នុងខេត្តកំពង់ស្ពឺកាលពីថ្ងៃសៅរ៍ ដែលសាងសង់ដោយថវិកាវៀតណាម។
ព័ត៌មានលើវិបសាយបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសវៀតណាមបានធ្វើអធិបតីក្នុងការបើកសម្ពោធដាក់ឲ្យប្រើប្រាស់សាលានេះ ដែលស្ថិតនៅលើផ្ទៃដី៣៦ហិកតា ចម្ងាយប្រហែល៩០គីឡូម៉ែត្រ ភាគនិរតីនៃក្រុងភ្នំពេញ។
លោករដ្ឋមន្ត្រីទាំងពីរក៏បានចុះហត្ថលេខាលើផែនការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មតាមបណ្តោយព្រំដែនរួមរបស់ប្រទេសខ្លួន ដែលភាគច្រើននៅមិនទាន់កំណត់ជាផ្លូវការនៅឡើយ និងបានព្រមព្រៀងថា ប្រទេសកម្ពុជានឹងបញ្ជូននគរបាលទៅប្រទេសវៀតណាមដើម្បីទទួលការបណ្តុះបណ្តាល។
អ្នកនាំពាក្យនគរបាលជាតិនិងក្រសួងមហាផ្ទៃមិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជាបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា លោក ដាយក្វាង បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនដែរក្នុងក្រុងភ្នំពេញកាលពីថ្ងៃសុក្រ ប៉ុន្តែមិនបានផ្តល់សេចក្តីពិស្តារថាអ្នកទាំងពីរបានពិភាក្សាគ្នាអំពីអ្វីនោះទេ។
នៅថ្ងៃសៅរ៍នោះដែរ...
អង្គការសហប្រជាជាតិលើកឡើងថា ជនជាតិភាគតិចប្រាំបួននាក់ទៀតដែលមកដល់ខេត្តរតនគិរី
ពីរសប្ដាហ៍បន្ទាប់ពីអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិម៉ុងតាញ៉ាចំនួនប្រាំនាក់ បានឆ្លងកាត់ព្រំដែនពីប្រទេសវៀតណាមចូលមកខេត្តរតនគិរី អង្គការសហប្រជាជាតិបានលើកឡើងកាលពីម្សិលមិញថា សេចក្ដីរាយការណ៍អំពីការមកដល់នៃអ្នកស្វែងរកសិទ្ធិជ្រកកោនជនជាតិម៉ុងតាញ៉ាចំនួនប្រាំបួននាក់បន្ថែមទៀត ក្នុងនោះរួមមានទាំងក្មេងៗបីនាក់ផង គឺត្រូវបានបន្ថែមចូលទៅក្នុងស្ថានភាពមួយដែលត្រូវជួយសង្គ្រោះជាបន្ទាន់។
អ្នកភូមិជនជាតិដើមភាគតិចចារ៉ាយចំនួនពីរនាក់ ដែលរស់នៅក្នុងខេត្តរតនគិរីបានឲ្យដឹងថា ជនជាតិភាគតិចម៉ុងតាញ៉ាចំនួនប្រាំបួននាក់បានមកដល់កាលពីថ្ងៃសៅរ៍ ហើយកំពុងតែលាក់ខ្លួននៅក្នុងព្រៃក្នុងស្រុកអណ្ដូងមាស។ ជនជាតិភាគតិចម៉ុងតាញ៉ាគឺជាក្រុមជនជាតិភាគតិចដែលមកពីតំបន់ខ្ពង់រាបភាគកណ្ដាលនៃប្រទេសវៀតណាម។
លោកស្រី វ៉ានហៀ លី (Wan-Hea Lee) ប្រធានប្រចាំប្រទេសនៅការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានលើកឡើងតាមរយៈអុីម៉េលមួយកាលពីម្សិលមិញថា ការិយាល័យរបស់លោកស្រីកំពុងតែពិភាក្សាអំពីជនជាតិភាគតិចម៉ុងតាញ៉ាជាមួយក្រសួងមហាផ្ទៃនៅឡើយ ប៉ុន្តែលោកស្រីមិនបាននិយាយថា តើអង្គការសហប្រជាជាតិនឹងមានបំណងចូលទៅជួបពួកគេឬក៏អត់ឡើយ។
លោកស្រីបានមានប្រសាសន៍ថា " OHCHR កំពុងព្រួយបារម្ភអំពីសេចក្ដីរាយការណ៍ក្នុងពេលថ្មីៗនេះដែលថា មានក្រុមជនជាតិភាគតិចម៉ុងតាញ៉ាថ្មីបានឆ្លងកាត់ព្រំដែនមក...
ក្រុមមន្ត្រីកម្ពុជាត្រឡប់មកវិញនៅថ្ងៃនេះបន្ទាប់ពីធ្វើដំណើរទៅពិនិត្យមើលជំរំជនភៀសខ្លួននៅប្រទេសណូរូ
មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយថា គណៈប្រតិភូរដ្ឋាភិបាលដែលបានធ្វើដំណើរទៅប្រទេសណូរូ ជាប្រទេសដែនកោះបា៉ស៊ីហ្វិកខាងត្បូងកាលពីសប្ដាហ៍មុន ដើម្បីសិក្សាអំពីលទ្ធភាពនៃការតាំងទីលំនៅថ្មីដល់ជនភៀសខ្លួននៅក្នុងប្រទេសកម្ពុជាដែលបច្ចុប្បន្ននេះត្រូវបានឃុំខ្លួននៅទីនោះ នឹងត្រឡប់មកដល់រាជធានីភ្នំពេញវិញនៅថ្ងៃនេះ។
ប្រទេសកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងទឹកប្រាក់៣៥លានដុល្លារជាមួយប្រទេសអូស្ត្រាលីកាលពីខែកញ្ញា ដើម្បីទទួលយកជនភៀសខ្លួនក្នុងចំនួនមិនជាក់លាក់ ប៉ុន្តែមិនទាន់បានតាំងទីលំនៅដល់ពួកគេនៅឡើយទេ។
នៅពេលត្រូវបានទាក់ទងកាលពីម្សិលមិញនៅក្នុងរាជធានីភ្នំពេញ លោក សុខ វាសនា ប្រធាននាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា លោក កែម សារិន ប្រធានសេវាកម្មជនភៀសខ្លួនរបស់នាយកដ្ឋាននេះ បានដឹកនាំគណៈប្រតិភូទាំងនេះ។
លោកបានមានប្រសាសន៍ថា " គាត់ស្ថិតក្នុងប្រទេសណូរូ ហើយគ្រោងត្រឡប់មកវិញនៅថ្ងៃស្អែកនេះ"។
លោក វាសនា បានមានប្រសាសន៍ថា លោកមិនដឹងថាតើគណៈប្រតិភូទាំងនោះបានធ្វើអ្វីខ្លះនៅក្នុងប្រទេសណូរូឡើយ ហើយក្រុមមន្ត្រីនាយកដ្ឋានអន្តោប្រវេសន៍ផ្សេងទៀតបានលើកឡើងដូចគ្នានេះដែរ។ គេមិនអាចទាក់ទងលោក...
គ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តរតនគិរីបណ្តាលឲ្យមនុស្សពីរនាក់ស្លាប់និងបីនាក់រងរបួស
នគរបាលខេត្តរតនគិរីបាននិយាយថា ពួកគេកំពុងស្វែងរកអ្នកបើកបររថយន្តម្នាក់ដែលបានបុកក្មេងជំទង់ពីរនាក់ស្លាប់ និងធ្វើឲ្យមនុស្សបីនាក់ទៀតរងរបួសកាលពីល្ងាចថ្ងៃសុក្រនៅក្នុងគ្រោះថ្នាក់ចរាចរណ៍ពីរដាច់ដោយឡែកពីគ្នា។
លោក ថាក់ ឡៅ អធិការនគរបាលស្រុកបានមានប្រសាសន៍ថា ខាត់ អង្គួក អាយុ១៥ឆ្នាំ និង ធុញ កាថាញ អាយុ១៦ឆ្នាំ ជាជនដើមភាគតិចជាតិគ្រឹង បានស្លាប់នៅកន្លែងកើតហេតុបន្ទាប់ពីរថយន្តដែលបើកឆ្ពោះទៅទិសខាងលិចកាត់ស្រុកអូរជុំតាមផ្លូវជាតិលេខ៧៨បានបុកម៉ូតូរបស់ពួកគេពេញទំហឹងតែម្តង។
លោក ឡៅ បានមានប្រសាសន៍ថា បុរសទី៣ជិះម៉ូតូរបស់ខ្លួននិងមនុស្សពីរនាក់ជិះម៉ូតូមួយគ្រឿងទៀតត្រូវរថយន្តបុករងរបួសផងដែរ។
យោងតាមការរៀបរាប់របស់សាក្សីបានឲ្យដឹងថា "អ្នកបើកបរបានបង្កើនល្បឿន ហើយរេចង្កូតទៅបុកម៉ូតូទី១...។ អ្នកបើកបរបានឈប់ បន្ទាប់មកបើកទៅមុខបានចម្ងាយ២០ម៉ែត្រ ហើយបានបុកម៉ូតូមួយគ្រឿងទៀត"។
លោក ឡៅ បានមានប្រសាសន៍ថា អ្នកបើកបរបានទុករថយន្តចោលដែលបានបើកធ្លាក់ប្រឡាយ ហើយកំពុងរត់គេចខ្លួននៅឡើយគិតមកដល់ថ្ងៃម្សិលមិញ។
លោក យិន នឿន នាយរងនគរបាលចរាចរខេត្តបានមានប្រសាសន៍ថា រថយន្តនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ទ្រី សាន ១៦៨ ជាក្រុមហ៊ុនលក់សម្ភារសំណង់ដែលលោកបានមានប្រសាសន៍ថា បានទាក់ទងទៅក្រុមគ្រួសារក្មេងជំទង់ទាំងពីរនាក់ដែលបានស្លាប់ដើម្បីចរចាអំពីសំណង។
លោកបានមានប្រសាសន៍ថា ក្រុមហ៊ុនបានផ្តល់ប្រាក់ដល់ក្រុមគ្រួសារជនរងគ្រោះរួចហើយក្នុងមួយគ្រួសារៗចំនួន១លានរៀលសម្រាប់រៀបចំពិធីបុណ្យសព៕សារុន
Latest news
© 2021, ដេលី. All rights reserved.

