30.5 C
Phnom Penh

TAG

paywall

អាជ្ញាធរ​​រារាំង​ក្រុម​អ្នក​ត​វ៉ា​ប្រឆាំង​កា​របណ្តេញ​ចេញ​ពីដី មិន​ឲ្យ​ចូល​ទីលាន​ប្រជា​ធិប​តេយ្យ

មួយ​​​​​ថ្ងៃ​​​បន្ទាប់​​​ពី​​​អាជ្ញាធរ​​​រាជ​​​ធានី​​​ភ្នំពេញ​​​​​​ចាត់​​​ទុក​​​ការ​​​តវ៉ា​​​ប្រឆាំង​​​ការ​​​បណ្តេញ​​​ចេញ​​​ពី​​​ដី​​​រយៈ​​​ពេល​​​មួយ​​​ខែ​​​ថា ខុស​​​ច្បាប់​​​មក​​​ សន្តិសុខ​​​ខណ្ឌ​​​កាល​​​ពី​​​ម្សិលមិញ​​​បាន​​​រារាំង​​​អ្នក​​​តវ៉ា​​​មួយ​​​ក្រុម​​​មាន​​​គ្នា​​​២០​​​នាក់​​​ មិន​​​​​​​​​ឲ្យ​​​ចូល​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ ហើយ​​​ពួក​​​គេបាន​​​​ជាប់នៅ​​​​​ចិញ្ចើម​​​ផ្លូវ ដែលមានការ​​​​ដាក់​​​របាំង​​​បិទ​ផ្លូវ​​​អស់​រយៈ​​​ពេល​​​២​​​ម៉ោង​​​។ ក្រុម​​​អ្នក​​​តវ៉ា​​​មក​​​ពី​​​សហគមន៍​​​ដែល​​​ញាំញី​​​ដោយការ​​​បណ្តេញ​​​ចេញ​​​រួម​​​មាន​​​តំបន់​​​បឹង​​​កក់ និង​​តំបន់​​​បុរី​​​កីឡា​​​ បាន​​​អំពាវ​​​នាវ​​​សុំ​​​អន្តរាគមន៍​​​ពាក់​​​ព័ន្ធ​​​វិវាទ​​​ដី​​​ធ្លី​​​របស់​​​ពួក​​​គាត់​​​ ហើយ​​​អំពាវ​​​នាវ​​​ឲ្យ​​​ដោះ​​​លែង​​​សកម្មជន​​​ដី​​​ធ្លី​​​១០​​​នាក់​​ ដែល​​​ជាប់ពន្ធនាគារ។ នៅពេល​​​ពួក​​​គាត់​​​​​​ទៅ​​​ដល់ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​មុន​​​ម៉ោង​​​១០​​​ព្រឹក​​​ម្សិល​មិញ​​​បន្តិច សន្តិសុខ​​​ខណ្ឌ​​​បាន​​​យក​​​របាំង​​​ផ្លូវ​​​​​បិទ​​​ផ្លូវ​​​លេខ៥១ ​​​រារាំង​​​មិន​​​ឲ្យ​​​ពួក​​​គាត់​​​ចេញ​​​ចូល​​​បាន​​​។ ក្រុម​​​អ្នក​​​តវ៉ា​​​បាន​​​ព្យាយាម​​​ផ្លាស់​​​ទៅ​​​សួន​​​នៅ​​​ជាប់​​​គ្នា​​​នោះ ប៉ុន្តែ សន្តិសុខ​​​បាន​​​ប្រើ​​​រថយន្ត​​​ និង​​​របាំង​​​បិទ​​​ផ្លូវ​​​​​​ ដោយធ្វើឲ្យ​​​ពួក​​​គាត់​​ជាប់​នៅ​​​ចិញ្ចើម​​​ផ្លូវ​​​​​​រយៈ​​​ពេល​​​២​​​ម៉ោង​​​ មុន​​​ពេល​​​អនុញ្ញាត​​​ឲ្យ​​​ពួក​​​គាត់​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​សួន​​​ក្បែរ​​​នោះ​​​រហូត​ដល់​​​ម៉ោង​​​៤​​​ល្ងាច។ អ្នក​​​ស្រី យ៉ោម បុប្ផា សកម្ម​​​ជន​​​បឹង​​​កក់​​​បាន​​​និយាយ​​​ថា អ្នកស្រី​​​ខក​​​ចិត្ត​​​ដែល​​​ក្រុម​​​នេះ​​​មិន​​​ត្រូវ​​​​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​ក្នុង​​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ ប៉ុន្តែ នឹង​​​បន្ត​​​ព្យាយាម​​​ទៀត​​​។ អ្នកស្រី​​​បាន​​​និយាយ​​​ថា បើ​​​ទោះ​​​ជា​​​ពួក​​​គេ​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​យើង​​​ចូល​​​ក្នុង​​​ក៏​​​ដោយ ក៏​​​យើង​​​បន្ត​​​ធ្វើ​​​ការ​​​តវ៉ា​​​រហូត​​​ទទួល​​​បាន​​​ជោគ​​​ជ័យ​​​"។ លោក ឡុង​​​ ឌីម៉ង់ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជ​​​ធានី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា សាលា​​​រាជ​​​ធានី​​​នឹង​​​បន្ត​​​រារាំង​​​អ្នក​​​តវ៉ា​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​រារាំង​​​ពួក​​​​​​គាត់​​​មិន​​​ឲ្យ​​​ចូល​​​ក្នុង​​ទី​​​លាន​​​ប្រជា​​​ធិបតេយ្យ​​​ឡើយ​​​...ដោយសារ​​​ការ​​​តវ៉ា​​​នេះ​​​ខុស​​​ច្បាប់​​​"៕សារុន​​​  

របាយការណ៍​និយាយ​ថា​អំពើ​ពុក​រលួយ​និង​ទារុណកម្ម​នៅ​តែ​មាន​ច្រើន​ក្នុង​ពន្ធនាគារ

យោងតាម​របាយការណ៍​មួយ​ដែល​ចេញ​ដោយ​អង្គការ​សិទ្ធិ​មនុស្ស លីកាដូ កាលពី​ថ្ងៃ​អង្គារ​បាន​ឲ្យ​ដឹង​ថា អ្នកទោស​នៅ​តាម​ពន្ធនាគារ​ទូទាំង​ប្រទេស​កម្ពុជា​បន្ត​ប្រឈម​នឹង​ការ​រំលោភ​បំពាន​ជា​ប្រព័ន្ធ ស្ថានភាព​រស់នៅ​កខ្វក់​ស្មោកគ្រោក និង​បញ្ហា​ពុក​រលួយ​ថែម​ទៀត។ របាយការណ៍ "សិទ្ធិ​នៅ​លើ​ការ​ទិញ​ដូរ៖ ជីវិត​នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា" ផ្អែក​លើ​បទ​សម្ភាស​ជាច្រើន​ជាមួយ​អ្នក​ទោស អតីត​អ្នក​ទោស សាច់ញាតិ​របស់​ពួកគេ និង​បុគ្គលិក​នៅ​ពន្ធនាគារ​១៨​កន្លែង​ក្នុង​ឆ្នាំ​កន្លង​មក។ របាយការណ៍​នេះ​ហៅ​ប្រព័ន្ធ​តុលាការ​និង​ពន្ធនាគារ​របស់​ប្រទេស​កម្ពុជា​ថា​ជា​"រចនា​សម្ព័ន្ធ​នយោបាយ​ពុក​រលួយ​កើត​ឡើង​ដោយ​គ្រួសារ​និយម"​ដែល​រួមគ្នា​បង្កើត​ឲ្យ​មាន​ជា​ការ​ប្រព្រឹត្ត​ព្រៃផ្សៃ​លើ​អ្នក​ទោស។ មន្ត្រី​ពន្ធនាគារ​ម្នាក់​បាន​ហៅ​លទ្ធផល​រក​ឃើញ​នេះ​ថា​ជាការ​"បំផ្លើស"។ របាយការណ៍​នេះ​និយាយ​ថា "អ្នក​ខ្លះ​ត្រូវ​គេ​បោក​ក្បាល​នឹង​ជញ្ជាំង។ វត្ថុ​ដែល​ប្រើ​ក្នុង​ពេល​វាយ​ធ្វើ​បាប​រួម​មាន​កាំភ្លើង ដំបង សរសៃ​ដែក ដំបងឆក់ អាយកូម ខ្នោះ ច្រវាក់ ខ្សែពួរ ខ្សែភ្លើង...

​អាជ្ញាធរ​អប្សរា​ថា ចំនួន​ភ្ញៀវទេស​ចរ​បរទេស​ដែល​ទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត​​ កើន​ឡើង​១,៩​ភាគរយ​

ភ្ញៀវទេសចរ​បរទេស​ជិត​២,៤លាន​នាក់​​បាន​ទៅ​​កម្សាន្ត​នៅ​ខេត្ត​សៀមរាប ​កាលពី​ឆ្នាំ​មុន ហើយ​​ប្រហែល​២លាន​នាក់​ក្នុង​ចំណោម​នោះ​​បានទៅ​ទស្សនា​ប្រាសាទ​អង្គរវត្ត ដោយ​តួលេខ​ទាំងពីរ​នេះ​​កើន​ឡើង​តិច​តួច​​បើ​ធៀប​ទៅ​នឹង​​ឆ្នាំ​២០១៣ នេះ​បើ​យោង​តាម​តួលេខ​​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ​។ អាជ្ញាធរ​អប្សរា​ដែល​គ្រប់​គ្រង​ឧទ្យាន​បុរាណ​អង្គរ​ បាន​លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា ជនបរទេស​ចំនួន​២​.០៥៩.៧០២​នាក់​បាន​ទៅ​ទស្សនា​នៅ​ឧទ្យាន​បុរាណ​អង្គរ​កាលពី​ឆ្នាំ​មុន ដោយ​កើន​ឡើង​១,៩ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៣ ​នៅ​ក្នុង​ចំណោម​​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​២.៣៥០.៩៣៧​នាក់​ដែល​បាន​ទៅ​កម្សាន្ត​នៅ​ខេត្ត​សៀមរាប ហើយ​​ចំណូល​បាន​​ពី​​ការ​លក់​សំបុត្រ​​មាន​ចំនួន​៥៩​,៣៤លាន​​ដុល្លារ។ អាជ្ញាធរ​នេះ​និយាយ​ថា ជនបរទេស​​ចំនួន​២.០២១​.៧១៥​នាក់​​បាន​​មក​ទស្សនា​​ឧទ្យាន​​បុរាណ​​អង្គរនៅ​ក្នុង​ឆ្នាំ​២០១៣ ​នៅក្នុង​ចំណោម​ទេសចរ​បរទេស​ចំនួន​​២.២៣៧.២៨៦​នាក់ ដែល​បាន​ទៅ​កម្សាន្ត​នៅ​ខេត្ត​សៀមរាប ហើយ​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​មាន​ចំនួន​​​៥៧,៦៨​លាន​ដុល្លារ។ សម្រាប់​ជនបរទេស​​បង់​​ថ្លៃ​២០ដុល្លារ​សម្រាប់​សំបុត្រ​ចូល​ទស្សនា​​ប្រាសាទ​អង្គរ​វត្ត​រយៈពេល​១ថ្ងៃ ៤០ដុល្លារសម្រាប់​​រយៈ​ពេល​បីថ្ងៃ និង​៦០​ដុល្លារ​សម្រាប់​រយៈពេល​១សប្ដាហ៍​។ តួលេខចេញ​ផ្សាយ​នេះ​ក៏​បាន​គូស​បញ្ជាក់​ដែរ​ថា ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ប្រមាណ​២,៧​លាន​នាក់​បាន​ទៅ​កម្សាន្ត​នៅ​ខេត្ត​សៀមរាបកាលពី​ឆ្នាំមុន ដោយ​កើន​ឡើង​២២ភាគរយ​ធៀប​នឹង​ឆ្នាំ​២០១៣​។ ទោះ​ជាយ៉ាង​ណា តួលេខ​នេះ​មិន​បាន​ពន្យល់​​ពី​វិធី​​រាប់ចំនួន​ភ្ញៀវ​​ទេសចរ​ក្នុង​ស្រុកទេ។ ការ​លក់​សំបុត្រ​សម្រាប់​ចូល​ទស្សនា​​ប្រាសាទ​អង្គរវត្ត​​​ដែល​​មើល​ការ​ខុស​ត្រូវ​​ដោយ​​ក្រុម​ហ៊ុន​មួយ​របស់​​លោក សុខ គង់​ ជា​ពាណិជ្ជ​ករ​ដែល​មាន​ខ្នង​បង្អែក​ក្រាស​...

តុលាការ​បដិ​សេធ​មិន​ផ្តល់​ឲ្យ​ឪពុក​ម្តាយ​របស់​ឧត្តម​សេនីយ៍ទោ ថោង សារ៉ាត់ នៅ​ក្រៅឃុំ

កាល​​​ពីម្សិល​​​មិញ សាលា​ឧទ្ធរណ៍​​​បាន​​​បដិសេធ​​​មិនផ្ត​ល់​​​​ឲ្យ​​​ឪពុក​​​ម្តាយ​​​មន្ត្រី​​​ជាន់ខ្ពស់​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​​​​ម្នាក់​ដែល​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​នៅ​​​ឡើយនោះឲ្យនៅ​ក្រៅ​ឃុំឡើយ​​​ជុំវិញ​​​ការ​​​ចោ​ទ​​​ប្រកាន់​​ថា លោក​​​បាន​​​រៀប​​​ចំ​​​ការ​​​សម្លាប់​​​​​​ពាណិជ្ជករ​​​ម្នាក់​​​​កាលពី​​​ខែ​​​វិច្ឆិកា។ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​ចោទ​ប្រកាន់​​​​​​ឧត្តម​​​សេនីយ៍ទោ​​​ ថោង​​​ សារ៉ាត​​់​​​ កាលពី​​​ថ្ងៃទី​​​៥ ខែ​​​ធ្នូពីបទ ​រៀបចំការ​​​សម្លាប់​​​លោក អឹុង  ម៉េងជឺ ប្រធាន​​​ក្រុមហ៊ុន Shimmex កាលពី​​​ថ្ងៃទី​​​២២ ខែ​​​វិច្ឆិកា ​​​ដែលត្រូវ​​​បាន​​​បាញ់​​​៦គ្រាប់​​​​​​នៅខាង​​​ក្រៅ​​​​​​តូបលក់​​​ផ្លែឈើ​​​មួយ​​​នៅក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ។ នគរ​បាល​​​ក៏បាន​​​ចាប់ខ្លួន​​​​​​ឪពុកម្តាយ​​​​​​ឧត្តម​​​សេនីយ៍ទោ ថោង​​​ សារ៉ាត់ គឺលោក ថោង ចំរើន និង​​​​​​ប្រពន្ធរបស់គាត់​​​គឺ​​​អ្នកស្រី កែវ សាវី ជាផ្នែក​​​មួយ​​​នៃការ​​​ស៊ើបអង្កេត​​​របស់ខ្លួន។ អ្នកទាំង​​​ពីរ ត្រូវ​​​បាន​​​ចាប់​ដាក់​ពន្ធនាគារ​​​​​​កាលពី​​​ថ្ងៃទី​​​៧ ខែ​​​ធ្នូ ជុំវិញ​​​ការ​​​ចោទ​ប្រកាន់​​​ពីបទ​​​មាន​​​អាវុធ​​​​​​​​​​​​ខុស​​​ច្បាប់​។ អង្គរក្ស​​​បួននាក់​​​ក្នុង​​​ចំណោម​​​អង្គរក្ស​​​របស់​​​ឧត្តម​​​សេនីយ៍​​​រូបនេះ​​​ ដែល​​​បច្ចុប្បន្ន​​​​​​ត្រូវ​​​បាន​​​ឃុំ​ខ្លួន​​​បណ្តោះ​​​អាសន្ន​​​ គឺពីរនាក់​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​មនុស្ស​​​ឃាត និង​​​ពីរនាក់ទៀត​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​សម​​​គំនិត​​​​​​ តាម​​​ចោទថា បាន​​​ប្រព្រឹត្ត​​​អំពើ​​​មនុស្ស​​​ឃាត ជាថ្នូរ​​​នឹង​​​ផ្ទះ​​​​ល្វែង​​​​​​​​​ក្នុង​ម្នាក់​មួយ​ល្វែង​​​។ លោក ឃុន លាងម៉េង ​​​ចៅក្រម​​​ប្រធាន​ក្រុម​​​ប្រឹក្សា​​​ជំនុំជម្រះ​​​បាន​​​អះ​​​អាង​​​​​​នៅ​​​ខាងក្រៅ​​​សាលា​​​ឧទ្ធរណ៍​​​កាល​ពី​​​ម្សិល​មិញ​ថា លោក​​​បាន​​​បដិ​សេធ​​​មិន​​​ផ្តល់​​​ឲ្យ​​​ឪពុកម្តាយ​​​របស់​គាត់​​​នៅ​​​ក្រៅ​​​ឃុំ ប៉ុន្តែ​​​បាន​​​បដិសេធ​​​​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ឡើយ។ លោកចៅក្រម​​​ លាងម៉េង បានមាន​​​ប្រសាសន៍ថា "យើង​​​បាន​​​បដិសេធ​​​មិន​​​ផ្ត​ល់ឲ្យ​​​ពួក​គាត់​​​នៅ​ក្រៅឃុំទេ"។ លោក​​​បានលើកឡើង​​​ថា "ខ្ញុំមិនអាច​​​ធ្វើ​​​អត្ថាធិប្បាយ​​​​​​បានទេ ពីព្រោះ​​​ឯក​​​ឧត្តម​​​​​​មិន​​​អនុញ្ញាត​​​​​​ឲ្យ​​​ខ្ញុំ​​​ធ្វើ​​​អត្ថាធិប្បាយ​​ឡើយ" ដោយ​​​លោក​បដិសេធ​​​មិន​​​និយាយ​​​ថា តើ​​​ថ្នាក់​លើ​​​​​រូប​​​ណាដែល​​​ប្រាប់លោកមិន​ឲ្យ​​​និយាយ​​​នោះឡើយ។ លោក ស៊ី សត្យា មេធាវី ការ​ពារ​ប្តីប្រពន្ធ​​​ទាំង​​​ពីរនេះ​​​បានមាន​​​ប្រសាសន៍​នៅខាង​​​ក្រៅ​​​តុលាការ​​​ថា លោក​​​ខក​​​ចិត្ត​​​ជាមួយ​​​សេច​​​ក្តី​​​សម្រេច​​​នេះ​​​ណាស់។ លោក​​​បាន​​​មាន​​​ប្រសា​​​សន៍​​​ថា "វា​​​មិន​​​យុត្តិ​​​ធម៌​​​សម្រាប់​​​កូនក្តី​​​របស់​​​ខ្ញុំ​​​ទេ ពីព្រោះ​​​ពួកគាត់​​​មាន​​​បញ្ហា​​​សុខភាព។ ជាពិសេស​​​ លោក ថោង ចំរើន មាន​​​ជំងឺ"។ ប្តី​​​ប្រពន្ធ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​បាន​​​បដិ​​​សេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយទេ​​​ខណៈដែលពួកគេ​​​បាន​​​ចាក​​​ចេញ​​​ពី​​​សាល​​​សវនាការ​​​កាលពី​​​ម្សិលមិញ ប៉ុន្តែ​​​​​​លោក​​ ចំរើន បាន​​​ត្អូញ​​​ត្អែរ​​​ពី​​​សម្ពាធ​​​ឈាមឡើង​​​​ខ្ពស់ ខណៈគាត់​​​ចូលរួម​សវនាការ​​​សុំនៅក្រៅឃុំនោះ​​​។ លោក​​​បាននិយាយ​ថា "ខ្ញុំ​​​មាន​​​សម្ពាធ​​​ឈាម​​​ឡើង​ខ្ពស់​​​ ហើយ​​​ខ្ញុំ​​​ត្រូវ​​​​ទៅ​​​ព្យាបាល​​​រយៈ​​​ពេល​​​ប្រាំ​​​ពីរ​​​ខែ​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​មួួ​​យ​​​ក្នុង​​​ប្រទេស​​​វៀតណាម"។ លោក លឹម សុខារស្មី ប្រធាន​​​ស្តីទី​​​ការ​​​ិយាល័យ​​​នគរបាល​អាំងទែប៉ូល​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​បាន​មាន​​​ប្រសាសន៍​​​ថា កន្លែង​​​លាក់​​​ខ្លួន​​​របស់​​​ឧត្តមសេនីយ៍​​​ទោ​​​ ថោង សារ៉ាត់ ដែល​​​បាន​​​លាក់​​​ខ្លួន​​​នៅ​​​ថ្ងៃ​​​ចាប់ខ្លួន​​​​​​ឪពុក​​​ម្តាយ​​​របស់​​​លោក​​​​​​នោះ គេមិន​​​ទាន់​​​ដឹង​​​នៅ​​​ឡើយ​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​កំពុង​​​ស្វែង​​​រក​​​គាត់​​​ ប៉ុន្តែ យើង​​​មិន​​​ដឹង​​​ថា គាត់​​​នៅ​​​ឯណា​​​ឡើយ​​​។ ប៉ុន្តែ គាត់​​​មិន​​​អាច​​​រត់​​​ទៅ​​​ណា​​​រួច​​​ទេ ពីព្រោះ​​​គាត់​​​ស្ថិត​​​ក្នុង​​​បញ្ជី​​​និវេទន៍​​​ក្រហម​​​"៕សារុន  

ស្ត្រី​​​ម្នាក់​​​ស្លាប់​​​ អំឡុង​​​ការ​​​វះ​​​កាត់​​​នៅ​​​គ្លីនិក​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​មួយ​​​ក្នុង​​​ក្រុង​​​ពោធិ៍​​​សាត់​​​

ស្ត្រី​​​អាយុ​​​៣៣ឆ្នាំ​​​ម្នាក់ បាន​​​ស្លាប់​​​អំឡុង​​​ការ​​​វះកាត់​​​ដែល​​​គ្មាន​​​ជំនាញ នៅ​​​គ្លីនិក​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​មួយ​​​​​​ក្នុង​​​ក្រុង​​​ពោធិ៍សាត់​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​។​​​​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​បិទគ្លីនិក​​​នេះ​​​​​​ម្តង​​​រួច​​​មក​​​ហើយ​​​កាល​​​ពី​​​ដើម​​​ខែ​​​នេះ​​​ ប៉ុន្តែ បាន​​​បើក​​​ឡើង​​​វិញ​​​នៅ​​​ពេល​​​អាជ្ញាធរ​​​មិន​​​បាន​​​ចាប់​​​អារម្មណ៍​​​។ លោក តាំង​​​ អេង នាយ​​​ការិយាល័យ​​​ផ្នែក​​​បច្ចេកទេស​​​ និងវិទ្យាសាស្ត្រ​​​នៃ​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​ឲ្យ​​​ដឹង​​​ថា នគរ​​​បាល​​​ខេត្ត​​​ពោធិ៍សាត់​​​បាន​​​បិទ​​​គ្លីនិក​​​នេះ​​​ជា​​​លើក​​​ទី​​​២​​​កាល​​​ពីម្សិលមិញ​​​ ហើយ​​​បាន​​​ចាប់​​​​​ផ្តើម​​​តាម​​​ស្វែង​​​រក​​​បុគ្គលិក​​​ពេទ្យ​​​ចំនួន​​​ពីរ​​​នាក់​​​ដែល​​​កំពុង​​​រត់​​​គេ​​ច​​​ខ្លួន​​​ និង​​​ដែល​​​គេ​​​សង្ស័យ​​​ថា ជា​​​អ្នក​​​ធ្វើ​​​ឲ្យ​​​ស្ត្រី​​​រូប​​​នេះ​​​បាត់​​​បង់​​​ជីវិត​​​។ លោក​​​ តាំង​​​ អេង បាន​​​ឲ្យ​​​ដឹង​​​បន្ត​​​ថា ក្រុម​​​គ្រួសារ​​​របស់​​​ស្ត្រី​​​រង​​​គ្រោះ សឹង ចាន់​​​ធឿន ដែល​​​រស់​​​នៅ​​​ក្នុង​​​ស្រុក​​​ក្រគរ​​​ បាន​​​នាំ​​​ស្ត្រី​​​រង​​​គ្រោះ​​​នេះ​​​ទៅ​​​គ្លីនិក​​​មួយ​​​ក្នុង​​​សង្កាត់​​​ផ្ទះ​​​ព្រៃ​​​ក្នុង​​​ក្រុង​​​ពោធិ៍សាត់​​​ កាល​​​ពី​​​យប់​​​ថ្ងៃ​​​ច័ន្ទ ដើម្បី​​​វះ​​​កាត់​​​យក​​​គីស​​​ចេញ​​​ពី​​​ស្បូន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​ទទួល​​​បាន​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​ពី​​​ក្រុម​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ព្រោះ​​​ពួក​​​គេ​​​សង្ស័យ​​​ថា ជន​​​រង​​​គ្រោះ​​​បាន​​​​​​ស្លាប់​​​ដោយ​​​​​​សារ​​​ការ​​​វះ​​​កាត់​​​​​​ដោយ​​​គ្រូ​​​ពេទ្យជន​​​ជាតិ​​​ចិន​​​"។ លោក តាំង​​​ អេង បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា បុគ្គលិក​​​ពេទ្យ​​​ទាំង​​​ពីរ​​​នាក់​​​នេះ​​​ ដែល​​​សុទ្ធ​​​តែ​​​ជន​​​ជាតិ​​​ចិន​​​ដូច​​​គ្នា​​​បាន​​​ព្យាយាម​​​​​​សូក​​​ប៉ាន់​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​កុំ​​​ឲ្យ​​​ប្តឹង​​​នគរ​​​បាល​​​ បន្ទាប់​​​ពី​​​ដឹង​​​ថា អ្នក​​​ជំងឺ​​​បាន​​​ស្លាប់​​​នៅ​​​ម៉ោង​​​ប្រហែល​​​១០​​​យប់​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "គ្រូពេទ្យ​​​ជន​​​ជាតិ​​​ចិន​​​បាន​​​ព្យាយាម​​​ចរចា​​​ជា​​​មួយ​​​គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​ដើម្បី​​​កុំ​​​ឲ្យ​​​ប្តឹង​​​ពួក​​​គេ​​​ ប៉ុន្តែ គ្រួសារ​​​ជន​​​រង​​​គ្រោះ​​​មិន​​​ព្រម​​​​​​ចរចា​​​ឡើយ​​​។ គ្លីនិក​​​នេះ​​​ត្រូវ​​​បាន​​​បិទ​​​ ហើយ​​​បរិក្ខាពេទ្យ​​​ត្រូវ​​​បាន​​​រិប​​​អូស​​​"។ លោក វេជ្ជបណ្ឌិត​​​ ច័ន្ទ សុខា ប្រធាន​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​ពោធិ៍សាត់​​​បាន​​​លើក​​​ឡើង​​​ថា គេ​​​បាន​​​ធ្វើ​​​កោសល្យ​​​វិច័យ​​​សាក​​​សព​​​នៅ​​​ម៉ោង​​​ប្រហែល​​​៣​​​​​​ទៀប​​​ភ្លឺ​​​កាល​​​ពី​​​ម្សិលមិញ​​​តាម​​​សំណើ​​​របស់​​​​​​នគរ​​​បាល​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "លទ្ធផល​​​នៃ​​​ការ​​​ធ្វើ​​​កោសល្យ​​​វិច័យ​​​បង្ហាញ​​​ថា ជន​​​រង​​​គ្រោះ​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​ការ​​​វះ​​​កាត់​​​គ្មាន​​​ជំនាញ​​​"។ លោក​​​បាន​​​បន្ថែម​​​​​​ថា អ្នក​​​ស្រី​​​ ចាន់​​​ធឿន បាន​​​បាត់​​​បង់​​​ឈាម​​​ជា​​​ច្រើន​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា "ជា​​​ទូទៅ​​​សម្រាប់​​​ការ​​​វះ​​​កាត់​​​បែប​​​នេះ​​​ យើង​​​ត្រូវ​​ការ​​​គ្រូពេទ្យ​​​យ៉ាង​​​តិច​​​ប្រាំ​​​នាក់​​​ ប៉ុន្តែ ក្នុង​​​ករណី​​​នេះ​​​មាន​​​គ្រូពេទ្យ​​​តែ​​​ម្នាក់ ឬ​​​ពីរ​​​នាក់​​​ប៉ុណ្ណោះ"។ លោក​​​វេជ្ជបណ្ឌិត​​​ សុខា បាន​​​មាន​​​លើក​​​ឡើង​​​ទៀត​​​ថា ​​​គ្រូ​​​ពេទ្យ​​​ជន​​​ជាតិ​​​ចិន​​​បាន​​​ព្យាយាម​​​​​​លាក់​​​បាំង​​​ការ​​​ធ្វេស​​​ប្រហែស​​​របស់​​​ខ្លួន​​​ ដោយ​​​ដេរ​​​ភ្ជាប់​​​មុខ​​​របួស​​​ឡើង​​​វិញ​​​ ខណៈ​​​ការ​​​វះ​​​កាត់​​​នៅ​​​មិន​​​ទាន់​​​ចប់​​​​​​រួច​​​រាល់​​​។ លោក ខូយ ឌី ប្រធាន​​​មន្ទីរ​​​សុខាភិបាល​​​ខេត្ត​​​បាន​​​លើក​​​ឡើង​​​ថា អាជ្ញាធរ​​​បាន​​​បញ្ជា​​​ឲ្យ​​​គ្លីនិក​​​គ្មាន​​​អាជ្ញាប័ណ្ណ​​​នេះ​​​​​​បិទ​​​​​​ទ្វារ​​ម្តង​​​រួច​​​មក​​​ហើយ​​​កាល​​​ពីដើម​​​ខែ​​​នេះ ប៉ុន្តែ បាន​​​បើក​​​ឡើង​​​វិញ​​​ដោយ​​​ស្ងាត់​​​ៗ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "វា​​​គឺ​​​ជា​​​ការ​​​ធ្វេស​​​ប្រហែស​​​របស់​​​យើង​​​​​ ដែល​​​អនុញ្ញាត​​​ឲ្យ​​​គ្លីនិក​​​​​​​​​នេះ​​​បើក​​​ឡើង​​​វិញ​​​ ព្រោះ​​​យើង​​​គ្មាន​​​ធន​​​ធាន​​​​​​ដើម្បី​​​តាម​​​ដាន​​​"៕ស៊ុយ​​​ឈាង  

គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចាក់​បញ្ចាំង​ខ្សែ​ភាព​យន្ត​ស្តីពី​ការ​សម្លាប់លោក ជា វិជ្ជា

គណ​បក្ស​​​សង្គ្រោះ​​​ជាតិ​​​មាន​​​គម្រោង​​​បញ្ចាំង​​​ខ្សែ​​​ភាព​​​យន្ត​​​ឯកសារ​​​ដែល​​​ត្រូវ​​​បាន​​​ហាម​​​ឃាត់​​​ដែល​​​មាន​​​ចំណង​​​ជើង​​​ថា "នរណា​​​សម្លាប់​​​ ជា វិជ្ជា?” នៅ​​​សប្តាហ៍​​​នេះ​​​ដើម្បី​​​រំឭក​​​ខួប​​​លើក​​​ទី​​​១១​​​នៃ​​​ការ​​​សម្លាប់​​​មេដឹក​​​នាំ​​​សហជីព​​​សេរី​​​កម្ម​​​ករ​នៅមុខ​​​តូប​​​កាសែត​​​មួយ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២២​​​ ខែ​​​មករា ឆ្នាំ​​​២០០៤។ លោក​​​ស្រី មូរ សុខហួរ ប្រធាន​​​កិច្ច​​​ការ​​​សាធារណៈ​​​គណបក្ស​​​សង្គ្រោះជាតិ​​​បាន​​​ប្រកាស​​​តាម​​​ទំព័រ​​​ហ្វេសប៊ុក​​​របស់​​​លោក​​​ស្រី​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ខ្សែ​​​ភា​​​ព​​​យន្ត​​​ដែល​ថា​ រដ្ឋាភិបាល​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​​​​សម្លាប់​​​មេដឹក​​​នាំ​​​សហជីព​​​រូប​​​​​​នេះនោះ ​​​នឹង​​​ត្រូវ​​​បញ្ចាំង​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​កណ្តាល​​​របស់​​​គណ​បក្ស​​​ប្រឆាំងនៅក្នុង​រាជធានីភ្នំពេញ​​​នៅ​​​ម៉ោង​​​៥​​​ល្ងាច​​​ថ្ងៃ​​​ព្រហស្បតិ៍​​​។ លោក ផៃ​​​ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​ទី​​​ស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​​​​ ដែល​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​បាន​​​ព្រមាន​​​ថា អ្នក​​​ដែល​​​បាន​​​បញ្ចាំង​​​ខ្សែ​​​ភាព​​​យន្ត​​​នេះ​​​ជា​​​សាធារណៈ​​​នឹង​​​ប្រឈម​​​មុខ​​​ការ​​​និរទេស​​​ ឬ​​​ការ​​​ចាប់​​​ខ្លួន​​​នោះ​​​ បានមាន​​​​​​ប្រសាសន៍​​​កាល​​​ពី ម្សិលមិញ​​​ថា លោក​​​​​​ជឿ​​​ថា ការ​​​បញ្ចាំង​​​ខ្សែ​​​ភាព​​​យន្ត​​​នៅ​​​ទី​​​ស្នាក់​​​ការ​​​កណ្តាល​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​នឹង​​​ត្រូវ​​​បាន​​​អនុញ្ញាតឲ្យ​ចាក់​បញ្ចាំងបាន​​​​ ពីព្រោះ​​​កន្លែង​​​នោះ​​​ជា​​​កន្លែង​​​ឯក​ជន។ លោក ផៃ​​​ ស៊ីផាន បាន​​​មាន​​​ប្រសាសន៍​​​ថា "ប៉ុន្តែ ប្រសិន​​​បើ​​​បញ្ចាំង​​​ជា​​​សាធារណៈ​​​ នឹង​​​មិន​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ទេ ពីព្រោះ​​​ខ្សែ​​​ភាព​​​យន្ត​​​នេះ​​​ត្រូវ​​​បាន​​​រដ្ឋាភិបាល​​​ហាម​​​ឃាត់​​​"។ លោក​​​បាន​​​​​​បន្ថែម​​​ថា ខ្ញុំ​​​សោក​​​ស្តាយ​​​ណាស់​​​ដែល​​​គណបក្ស​​​ប្រឆាំង​​​ព្យាយាម​​​បង្ហាញ​​​អ្វី​​​ ដែលបង្កឲ្យមានការ​​​​ឈឺ​​​ចាប់​​​ វាយ​​​ប្រហារ​​​រដ្ឋាភិបាល​​​ តាមរយៈការ​​​បញ្ចាំ​​ង​​​ខ្សែភាព​​​យន្ត​​​នេះ​​​ដែល​​​បំផ្លើស​​​ និង​​​ជ្រៀត​​​ជ្រែក​​​​​​កិច្ច​​​ការ​​​តុលាការ​​​"។ កាល​​​ពី​​​ខែ​​​មករា​​​ឆ្នាំ​​​មុន មជ្ឈមណ្ឌល​​​សិទ្ធិ​​​មនុស្ស​​​កម្ពុជា​​​បាន​​​លុប​​​ចោល​​​គម្រោង​​​បញ្ចាំង​​​ខ្សែ​​​ភាពយន្ត​​​នេះ បន្ទាប់​​​ពី​​​មានការ​​​គំរាម​​​កំហែង​​​ពី​​​រដ្ឋាភិបាល​​​​​​ថា អ្នក​​​រៀប​​​ចំ​​​ដែលជាជន​ជាតិខ្មែរ​នឹង​​​ត្រូវ​​​ចាប់ខ្លួន​​​ ហើយ​​​អ្នក​​​រៀប​​​ចំ​​​ជា​​​ជន​​​បរទេស​​​​​​នឹង​​​ត្រូវ​​​និរទេស​​​។ លោក​​​ ផៃ ស៊ី​​​ផាន បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ពេល​​​នោះ​​​ថា "ប្រសិន​​​បើ​​​អ្នក​​​បំពាន​​​បម្រាម​​​នេះ​​​ យើង​​​នឹង​​​ចាត់វិធានការ​។ ប្រសិន​បើ​​​អ្នក​​​ជា​​​ជន​​​ជាតិ​​​​​​ខ្មែរ យើង​​​ចាប់​​​អ្នក​​​​​​ដាក់​​​គុក​​​"។ សហជីព​​​សេរីកម្មករ​​​ដែល​​​បច្ចុប្បន្ន​​​ដឹក​​​នាំ​​​ដោយ​​​លោក ជា​​​ មុនី ប្អូន​​​ប្រុស​​​របស់​​​លោក ជា វិជ្ជា ក៏​​​បាន​​​ជួប​​​ប្រជុំ​​​ជា​​​មួយ​​​សាលា​​​រាជ​​​ធានី​​​កាល​​​ពី​​​ម្សិលមិញ​​​ ហើយ​​​​​​ទទួល​​​បាន​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​រូប​​​សំណាក​​​មេ​​​ដឹកនា​​​ំ​​​សហជីព​​​រូបនេះ​​​ដែល​​​ត្រូវ​​​បានបាញ់​​​សម្លាប់​​​នៅ​​​ជិត​​​វិមាន​​​ឯករាជ្យ​​​ នៅ​​​ព្រឹក​​​ថ្ងៃ​​​ព្រហស្បតិ៍។ លោក​​​ស្រី មូរ សុខហួរ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក សម រង្ស៊ី និង​​​លោក កឹម សុខា មេ​​​ដឹក​​​នាំ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ​​​នឹង​​​ចូល​​​រួម​​​​ពិធី​​​នោះ​​​។ លោក សេង ហាក់ មន្ត្រី​​​សហជីព​​​សេរី​​​កម្មករ​​​ម្នាក់​បាន​​​មាន​​​ប្រសាសន៍​​​ថា សាលា​​​រាជ​​​ធានី​​​បាន​​​អះ​​​អាង​​ថា ការ​​​ជួប​​​ជុំ​​​គ្នា​​​នេះ​​​មិន​​​ត្រូវ​​​​​​ប្រើ​​​ដើម្បី​​​ផលប្រយោជន៍​​​នយោបាយ​​​នោះ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "មន្ត្រី​​​សាលា​​​រាជ​​​ធានី​​​បាន​​​ណែ​​​នាំ​​​ពួក​​​យើង​​​ថា ពួក​​​គេ​​​នឹង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​ឥស្សរជន​​​នយោបាយ​​​ណា​​​ម្នាក់​​​ដែល​មាន​គម្រោង​​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​នោះ​​​ប្រមាថ​​​ថ្នាក់​​​ដឹកនាំ​​​រដ្ឋាភិបាល​​​ ឬ​​​ព្រះ​​​មហា​​ក្សត្រ​​​ឡើយ បើ​​​មិន​​​ដូច្នេះ​​​ទេ យើង​ ជាអ្នក​​​រៀប​​​ចំ​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ចំពោះ​​​មុខ​​​ច្បាប់​​​"។ លោក ឡុង​​​ ឌីម៉ង់​​​ អ្នក​​​នាំ​​​ពាក្យ​​​សាលា​​​រាជធានី​​​បាន​​​មា​​​ន​​​ប្រសាសន៍​​​ថា គោល​​​បំណង​​​នៃ​​​ការ​​​ជួប​​​ជុំ​​​គ្នា​​​នេះ​​​ គឺ​​​ដើម្បី​​​គោរព​​​ដល់​​​លោក ជា​​​ វិជ្ជា ដូច្នេះហើយ ​​​យើង​​​ចង់​​​ឲ្យ​​​មនុស្ស​​​គ្រប់​​​គ្នា​​​រួម​​​ទាំង​​​ឥស្សរ​ជន​​​នយោបាយ​​​ផង​​​រៀបចំ​ពិធី​នេះ​ដើម្បី​​​គោរព​​​ដ​​​ល់​​​អ្នក​​​ដែល​​​បាន​​​ស្លាប់​​​ទៅ​​​"៕សារុន​​​​​  

ទេស​ចរពីរនាក់​ប្តី​ប្រពន្ធ​ជន​ជាតិ​បារាំង ​ជួប​គ្រោះ​ថ្នាក់​ក្រឡាប់​រទេះ​គោ​​ដ៏​កម្រ​

​នគរ​បាល​បាន​​និយាយ​កាល​ពី​​ម្សិល​មិញ​ថា ពីរ​នាក់​ប្ដី​ប្រពន្ធជនជាតិ​បារាំង ​ដែល​​ធ្វើដំណើរ​កម្សាន្ត​តាម​តំបន់ជនបទ​ក្នុង​ខេត្ត​​កំពង់ឆ្នាំង បាន​ជួប​​គ្រោះ​ថ្នាក់​​​​ចៃ​ដន្យកាលពី​ថ្ងៃច័ន្ទ នៅ​ពេល​​រទេះគោ​ដែល​ពួក​គាត់​​ជិះ​​បាន​ក្រឡាប់​​​ធ្លាក់ចូល​ស្នាម​ភ្លោះ។ យោងតាម​លោក ហ៊ុល វាសនា អធិការ​នគរ​បាល​ស្រុក​​បាន​ឲ្យ​ដឹង​ថា លោក​ ហ្គីលប៊ើត រ៉ុងឆាដ (Gilbert Ronchard) អាយុ​៦៣​ឆ្នាំ និង​ប្រពន្ធ​​របស់គាត់​ឈ្មោះ ម៉ារី ឡូរ៉េ (Marie-Laure) អាយុ​៦០​ឆ្នាំ​ បានជួល​​រទេះគោ​​នេះ​ និង​អ្នក​បររទេះ​​ម្នាក់​ដើម្បី​ជិះ​លេង​​កាត់​ភូមិ​ក្នុង​ស្រុក​កំពង់ត្រឡាច ខេត្ត​នេះ។ លោក​បាន​មាន​ប្រសាសន៍​ថា "នៅ​ពេល​ពួកគាត់​កំពុង​​​ធ្វើ​ដំណើរ​ ​មាន​ក្មេងៗ​បួន​ទៅ​ប្រាំនាក់​​បាន​ព្យាយាម​​តាមពួកគាត់...

រដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​ប្រាប់​ទាហាន​ឲ្យ​ប្រឈម​នឹង​បក្ស​ប្រឆាំង

ថ្លែង​ទៅកាន់​ទាហាន​ប្រហែល​៥០០​នាក់​នៅ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​នៃ​កង​ទ័ព​ជើង​ទឹក​កម្ពុជា​នា​មូលដ្ឋាន​របស់​ខ្លួន​ក្នុង​ក្រុង​ភ្នំពេញ លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បាន​ប្រាប់​ទាហាន​ឲ្យ​ប្រឈម​នឹង​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​គណបក្ស​នេះ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​គណបក្ស​កាន់​អំណាច។ ដោយ​អះអាង​ថា ថ្នាក់ដឹកនាំ​បក្ស​ប្រឆាំង​កាន់តែ​បញ្ចេញ​វោហារ​វាយ​ប្រហារ​ខ្លាំង​ឡើង​អំឡុង​ពេល​ថ្លែង​សុន្ទរកថា​នា​ពេល​ថ្មីៗ​នៅ​វេទិកា​សាធារណៈ​ទូទាំង​ប្រទេស​នោះ លោក​ឧត្តម​សេនីយ៍ ទៀ បាញ់ បាន​ប្រាប់​ទាហាន​ឲ្យ​ធ្វើ​អន្តរាគមន៍ ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​វាយ​ប្រហារ​ពាក្យ​សម្តី​មិន​ពិត​លើ​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ឧត្តមសេនីយ៍ ទៀ បាញ់ បាន​មាន​ប្រសាសន៍​ថា​ "កម្តៅ​កំពុង​តែ​កើន​ឡើង​ដោយសារ​ការ​ប្រើ​វោហារ​សាស្ត្រ ការ​ញុះញង់ ការ​បង្ក​ហេតុ និង​ការ​ប្រមូល​រឿង​អាក្រក់​ទាំងអស់​ ដើម្បី​វាយ​ប្រហារ​យ៉ាង​ខ្លាំង​លើ​រដ្ឋាភិបាល និង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ពួកគេ​និយាយ​ថា មាន​តែ​គណបក្ស​សង្គ្រោះ​ជាតិ​ប៉ុណ្ណោះ​អាច​ផ្តួល​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក...

អភិបាល​ខេត្ត​រតនគិរី​សង្ស័យ​អ្នក​ស្រុក​រត់ពន្ធ​ជនជាតិ​ភាគតិច​ម៉ុង​តាញ៉ា​

អភិបាល​ខេត្ត​រតនគិរី​បាន​និយាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា លោក​សង្ស័យ​ថា អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ម៉ុងតាញ៉ា​១៤​នាក់​ដែល​កំពុង​លាក់​ខ្លួន​ក្នុង​ព្រៃ​ស្រុក​អូរយ៉ាដាវ ត្រូវ​បាន​រត់​ពន្ធ​ឆ្លងកាត់​ព្រំដែន​ពី​ប្រទេស​វៀតណាម​ដោយ​ក្រុម​ជនជាតិ​ភាគតិច​ចារ៉ាយ​ក្នុង​តំបន់​នោះ។ អ្នក​ភូមិ​ចារ៉ាយ​មួយ​ក្រុម​ក្នុង​ស្រុក​នេះ​បាន​និង​កំពុង​ជួយ​ជន​ម៉ុងតាញ៉ា​ឲ្យ​គេចពី​អាជ្ញាធរ ចាប់តាំងពី​ក្រុម​មួយ​មាន​គ្នា​ប្រាំ​នាក់​បាន​មក​ដល់​កាលពី​ថ្ងៃទី​៣​ខែ​មករា។ មនុស្ស​ប្រាំបួន​នាក់​ទៀត​បាន​មក​ដល់​កាលពី​ថ្ងៃ​សៅរ៍។ អ្នក​ភូមិ​ដដែល​ក៏​បាន​ជួយ​ជន​ម៉ុងតាញ៉ា​១៣​នាក់​ដែល​បាន​ឆ្លង​ព្រំដែន​កាលពីចុង​ខែ​តុលា ឲ្យ​ទាក់ទង​ជាមួយ​តំណាង​អង្គការ​សហ​ប្រជាជាតិ​កាលពី​ចុង​ខែ​ធ្នូ។ អង្គការ​សហ​ប្រជាជាតិ​បន្ទាប់​មក​បាន​បញ្ជូន​អ្នក​ទាំង​១៣​នាក់​មក​ក្រុង​ភ្នំពេញ ដើម្បី​ដាក់​ពាក្យ​សុំ​ឋានៈ​ជន​ភៀស​ខ្លួន។ អភិបាល​ខេត្ត​រតនគិរី លោក ថង សាវ៉ុន បាន​មាន​ប្រសាសន៍​ថា លោក​ជឿ​ថា ក្រុម​ចារ៉ាយ​បាន​រត់ពន្ធ​ជនជាតិភាគតិច​ម៉ុងតាញ៉ា ដែល​និយាយ​ថា ពួកគេ​កំពុង​រត់​គេច​ចេញពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ខាង​សាសនា​និង​នយោបាយ ពី​ប្រទេស​វៀតណាម​ឆ្លង​មក​ប្រទេស​កម្ពុជា។ លោក សាវ៉ុន បាន​និយាយ​ថា "អ្នក​ដែល​ជួយ​យក​អាសារ​ជន​ចារ៉ាយ​វៀតណាម​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ប្រមូល​មនុស្ស​ទាំង​នោះ និង​ការ​លាក់​ពួក​គេ​ក្នុង​ខេត្ត​រតនគិរី។ យើង​នឹង​ប្តឹង​អ្នក​ទាំង​នោះ​ទៅ​តុលាការ​ពី​បទ​លាក់​មនុស្ស​ដោយ​ខុស​ច្បាប់"។ លោក​ក៏​បាន​អះអាង​ដែរ​ថា...

តុលា​ការ​បង្គាប់​ឲ្យ​ឃុំខ្លួន​លោក ដូរ៉ូសិនកូ ជុំវិញ​វិវាទ​ជាមួយ​​លោក ប៉ូលុនស្គី

យោង​តាម​ឯកសារ​តុលាការ​ដែលទទួល​បាន​កាលពី​ដើម​ខែ​នេះ​បាន​ឲ្យ​ដឹង​ថា សាលា​ដំបូង​ខេត្ត​ព្រះសីហនុ បាន​ចោទ​ប្រកាន់​លោក នីកូឡៃ ដូរ៉ូសិនកូ ​ពាណិជ្ជករ​ជនជាតិ​រុស្ស៊ី​ពី​បទ​រំលោភ​សេចក្ដី​ទុកចិត្ត ហើយ​បាន​បង្គាប់​ឲ្យ​ឃុំខ្លួន​លោក​ចំពោះ​ការ​មិន​ប្រគល់​អាជ្ញាប័ណ្ណ​វិនិយោគ​កោះ​ចំនួន​បួន​នៅ​ក្នុង​សមុទ្រ​ខេត្ត​ព្រះសីហនុ​ទៅ​ឲ្យ​លោក សេរហ្គេ ប៉ូលុនស្គី ជា​គូ​ប្រជែង​របស់​ខ្លួន​យូរ​មក​ហើយនោះ​។ ​មន្ត្រី​​​នគរ​បាល​មាន​​និយាយ​កាល​ពី​ម្សិលមិញ​ថា លោក ដូរ៉ូសិនកូ អាយុ​៥៤​ឆ្នាំ​កំពុង​លាក់​ខ្លួន​។ សេចក្ដី​សម្រេច​របស់​តុលាការ​​​កាលពី​ថ្ងៃទី​២៣ ខែ​ធ្នូ ធ្វើ​ឡើង​បន្ទាប់ពី​មាន​ជម្លោះ​ទាំង​ឯកជន​ និង​រដ្ឋ​រវាង​ជនជាតិ​រុស្ស៊ី​ដ៏​មាន​អំណាច​ទាំងនេះ រួម​មាន​ការ​ប្ដឹង​តបត​គ្នាក្នុង​តុលាការ​​កាលពី​ខែ​ធ្នូ ជុំវិញ​ការ​អះអាង​របស់​លោក ដូរ៉ូសិនកូ ថា លោក ប៉ូឡុន​ស្គី អាយុ​៤២​ឆ្នាំ...

Latest news

© 2021, ដេលី. All rights reserved.