26.6 C
Phnom Penh

TAG

paywall

ក្មេង​ប្រុសជនជាតិ​ខ្មែរ​​អាយុ​៣ឆ្នាំ​ម្នាក់​ស្ថិត​ក្នុង​ចំណោម​អ្មក​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​នៅ​ប្រទេស​ថៃ​

បុគ្គលិក​ម្នាក់​នៅ​ក្នុង​ក្រុម​ហ៊ុន​រថយន្ត​តាក់ស៊ី​មួយ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ក្មេង​ប្រុស​អាយុ​៣ឆ្នាំ​ម្នាក់ គឺ​ស្ថិត​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ចំនួន​បួន​នាក់​​ ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​ខេត្ត​សុង​ក្លា ប្រទេស​ថៃ កាលពី​ថ្ងៃ​សុក្រ​ បន្ទាប់ពី​រថយន្ត​តាក់ស៊ី​ដែល​ពួកគេ​ជិះ​បាន​ធ្លាក់​ផ្លូវ​​។ លោក មូល សា អ្នក​លក់​សំបុត្រ​នៅ​ក្រុម​ហ៊ុន​រថយន្ត​តាក់ស៊ី​ May Maih ដែល​​​​​​​មាន​សាខា​លក់​សំបុត្រ​នៅ​ផ្សារ​រុង​ឃ្លឿ​ក្នុង​ស្រុកអារញ្ញប្រាថេត ​ខេត្ត​ស្រះកែវ បាន​​ប្រាប់​ពី​អត្តសញ្ញាណ​ជនរងគ្រោះ​​ដែល​ជា​ជនជាតិ​ខ្មែរ​​ទាំង​នេះ​ថា មាន​ឈ្មោះ​ដូចជា ង៉ែត ខ្នេន អាយុ​៦៤ឆ្នាំ រ៉េម រី អាយុ​៤៧ឆ្នាំ រ៉ូហានី ប៊ីនទីមូសា...

នគរបាល​​​ចាប់ខ្លួន​​​មនុស្ស​​​បួន​​​នាក់​​​ក្នុង​​​ការ​​​បង្ក្រាប​​​​​​ល្បែង​​​ឆ្នោត​​​ក្នុង​​​ខេត្ត​​​កំពង់ចាម​​​

នគរបាល​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ស្ត្រី​​​បួន​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​កត់​​​ឆ្នោត​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​ស្រុក​​​កោះសូទិន ខេត្ត​​​កំពង់ចាម​​​កាលពី​​​ថ្ងៃសៅរ៍​​​បន្ទាប់ពី​​​អ្នកភូមិ​​​ត្អូញត្អែរ​​​ប្រាប់​​​អាជ្ញាធរ។ លោក ម៉ា ចិន្តា​​​​​​អធិការ​​​នគរបាល​​​ស្រុក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​របស់​​​លោក​​​​​​បាន​​​សហការ​​​ជាមួយ​​​​​​នគរបាល​​​ខេត្ត​​​​​​ធ្វើការ​​​ចាប់ខ្លួន​​​ក្នុង​​​ទីតាំង​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "​​​យើង​​​បាន​​​បំបែក​​​កម្លាំង​​​របស់​​​យើង​​​ឲ្យ​​​ប្រចាំការ​​​​​​តាម​​​គោលដៅ​​​នីមួយៗ។ នៅ​​​ពេល​​​យើង​​​ទទួល​​​បានការ​​​ជូន​​​ដំណឹង​​​មក​​​​​​មន្ត្រី​​​នគរបាល​​​សម្ងាត់​​​របស់​​​យើងហើយ​​​ យើង​​​បាន​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ប្រតិបត្តិការ​​​​​​នៅ​​​ពេល​​ជាមួយ​​​គ្នា​​​តែ​​​ម្តង"។ លោក ចិន្តា បាន​​​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​បាន​​​ចាប់ខ្លួន​​​ ភោគ ណន អាយុ​​​៦២ឆ្នាំ និង​​​ ឃុន សុត អាយុ​​​៤៥ឆ្នាំ​​​​​​នៅ​​​​​​ក្នុង​​​ឃុំ​​​ព្រែក​​​តានង់ សៀង ឆេង អាយុ​​​៥៩ឆ្នាំ នៅ​​​ក្នុង​​​ឃុំ​​​មហា​​​ខ្ញូង​​​ និង​​​ ឈុន ណាតរីម អាយុ​​​៣៦ឆ្នាំ​​​នៅ​​​ក្នុង​​​ឃុំ​​​កំពង់​​​រាប។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "យើង​​​បាន​​​ចាប់ខ្លួន​​​​​​មនុស្ស​​​បួន​​​នាក់​​​ និង​​​ដក​​​ហូត​​​បាន​​​វត្ថុ​​​តាង​​​មួយ​​​ចំនួន​​​ រួមមាន​​​លុយ ក្រដាស​​​ឆ្នោត​​​ និង​​​សម្ភារ​​​មួយ​​​ចំនួន​​​ទៀត"។ ​​​លោក ប៉ែន រ័ត្ន ស្នងការ​​​នគរបាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​នគរបាល​​​បាន​​​​​​ចាប់ខ្លួន​​​រយៈ​​​ពេល​​​តែ​​​ពីរ​​​ម៉ោង​​​ប៉ុណ្ណោះ​​​​​​បន្ទាប់ពី​​​ទទួល​​​បាន​​ការ​​​ត្អូញ​​​​​​ត្អែរ​​​​​​ជា​​​ច្រើនអំ​​​ពី​​​ស្ត្រី​​​ទាំង​​​នេះ។ លោក រ័ត្ន បាន​​​មាន​​​ប្រសាសន៍​​​ថា "ប្រជាជន​​​បាន​​​រាយការណ៍​​​មក​​​នគរបាល​​​របស់​​​យើង​​​អំពី​​​ការ​​​ការ​​​លេង​​​ល្បែង​​​ខុស​​​ច្បាប់​​​ ហើយ​​​បាន​​ត្អូញ​​​ត្អែរ​​​ថា នគរបាល​​​មូលដ្ឋាន​​​ធ្វើ​​​មិន​​​ដឹង​​​មិន​​​ឮ​​​អំពី​​​សំណើ​​​មុនៗ​​​របស់​​​ពួកគាត់​​​"។ លោក​​​បាន​​​បន្ថែម​​​ថា ជន​​​សង្ស័យ​​​ទាំងនេះ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​តុលាការ​​​នៅ​​​ថ្ងៃ​​​នេះ៕សារុន  

​តុលាការ​ផ្តន្ទា​ទោស​ស្ត្រី​ពីរនាក់​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​៧ឆ្នាំ​ពីបទ​សញ្ចរកម្ម​

កាលពី​ម្សិលមិញ​​​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​​បាន​ផ្ដន្ទាទោស​ជនជាតិ​វៀតណាម​​អាយុ​៤២​ឆ្នាំ​ម្នាក់ និង​អ្នក​សម​គំនិត​ជនជាតិ​ខ្មែរ​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៧ឆ្នាំ ពីបទ​លក់​​​​​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់​ឲ្យ​រួមភេទ​កាលពី​ឆ្នាំមុន​។ កៅ ធីហៀន ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​​សណ្ឋាគារ​ឡាក់គីស្តារ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ​ខណ្ឌទួលគោក កាលពី​​ថ្ងៃទី​២៨ ខែ​ឧសភា ចំណែក​អ្នក​សមគំនិត​ឈ្មោះ ចាន់ បុប្ផា អាយុ​៣៨​ឆ្នាំ​កំពុង​រត់គេច​ខ្លួន​នៅ​ឡើយ​។ លោក ម៉េង តូនី ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា " តុលាការ​ផ្ដន្ទាទោស​ កៅ ធីហៀន អាយុ​៤២​ឆ្នាំ​​ឲ្យ​ជាប់ពន្ធនាគារ​​៧ឆ្នាំ​ពីបទ​ធ្វើ​សញ្ចរកម្ម​​កុមារ​តាម​មាត្រា ២៥ និង​២៦...

កម្មករ​ពីរនាក់​ស្លាប់​ដោយ​ថ្ម​ភ្នំបាក់​សង្កត់​នៅ​ការដ្ឋាន​យក​ថ្ម​

​នគរ​បាល​បាន​និយាយ​កាលពី​ម្សិលមិញ​ថា កម្មករ​ពីរ​នាក់​បាន​ស្លាប់​​កាលពី​ថ្ងៃពុធ​នៅ​ការដ្ឋាន​យក​ថ្ម​មួយក​ន្លែង​​​ក្នុង​ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង។ លោក ទឹម ចន្ធី អធិការ​នគរ​បាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា កម្មករ​ទាំង​ពីរ​នាក់​នេះ​នៅ​​ក្នុង​កាប៊ីន​ត្រាក់ទ័រ​​ ដែល​កំពុង​​ជីក​យក​ថ្ម​ពី​ចំហៀង​ភ្នំ​ ស្ថិត​ក្នុង​ឃុំពង្រ ស្រាប់​តែ​គ្រឿង​ចក្រ​នោះ​ត្រូវ​ដីបាក់សង្កត់​នៅ​ម៉ោង​ប្រហែល​៨​ព្រឹក។ លោក​បាន​មាន​ប្រសាសន៍​ថា "ជនរង​គ្រោះ​ទាំង​ពីរ​នាក់​បាន​ស្លាប់​នៅ​ពេល​ថ្ម​ភ្នំ​បាក់​សង្កត​់​លើ​​ពួក​គេ​។ ថ្ម​ទាំង​នោះ​ធ្លាក់​ពី​កម្ពស់​ប្រហែល​៨​ម៉ែត្រ។ វា​ធ្ងន់​ខ្លាំង​ណាស់​"។ ​លោក ចន្ធី បាន​បង្ហាញ​អត្ត​សញ្ញាណ​ជន​រងគ្រោះ​ទាំង​ពីរ​នាក់ គឺ​ឈ្មោះ សៅ ប៊ុននឿន អាយុ​៣៣​ឆ្នាំ​ និង​​ឈ្មោះ ថុន ប៉ែន អាយុ​២៥​ឆ្នាំ។ លោក​...

​តុលាការ​​ច្រាន​ចោល​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​អតីត​ភរិយា​​​ឧកញ៉ា ក្នុង​ករណី​​រំលោភ​ និង​ធ្វើ​ឃាត​​

កាលពី​ម្សិលមិញ សាលា​ដំបូង​រាជធានី​ភ្នំពេញ​​បាន​ច្រាន​ចោល​សំណើ​​សុំ​នៅ​ក្រៅ​ឃុំ​សម្រាប់​អតីត​ភរិយា​​​របស់​ឧកញា៉​​ម្នាក់​ ​​ក្នុង​ចំណោម​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​​​ធ្វើ​បត្យាប័ន​​​ពី​ប្រទេស​ថៃ​មក​វិញ​កាលពី​ថ្ងៃ​អង្គារ ជុំ​វិញ​ការ​ជាប់​ពាក់​ព័ន្ធ​របស់​គាត់​នៅ​ក្នុង​ផែន​ការ​​រំលោភ និង​សម្លាប់​ភរិយា​ និង​កូនស្រី​របស់​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​។ លោកស្រី ឡាយ ហួង អាយុ​៤៩​ឆ្នាំ​ ត្រូវ​បាន​នគរ​​បាល​អាំងទែប៉ូល​​​ចុច​ឈ្មោះ​ថា ​ជាប់​ចោទ​​ពីបទ​​ធ្វើ​ជា​​ "មេខ្លោង​ក្នុង​ករណី​ប៉ុន​ប៉ង​​រំលោភ​ និង​​​សម្លាប់​" ​មនុស្ស​ជាទី​ស្រឡាញ់​របស់​លោក ស៊ុន ចាន់ថុល កាល​ពី​ខែ​តុលា ឆ្នាំ​២០១២ ប៉ុន្តែ​កាលពី​ម្សិលមិញ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​បាន​ចាត់​ទុក​ថា សំណុំ​រឿង​របស់​គាត់​នៅ​តែ​បើក​ចំហ​​នៅ​ឡើយ​។ ចៅក្រម​ជំនុំជម្រះ​...

នគរបាល​ចាប់ខ្លួន​ជន​បោក​ប្រាស់​ដោយ​ការ​ប្តូរ​មាស​ក្លែង​ក្លាយ​និង​ការដូរលុយ ក្នុង​ខេត្ត​កោះកុង

នគរ​បាល​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា ​​កាល​ពី​ថ្ងៃ​ពុធ​​នគរ​បាល​ខេត្ត​កោះ​កុង បាន​ចាប់​ខ្លួន​ជន​ជាតិ​វៀតណាម​បួន​នាក់​ដែល​ជាប់​ចោទ​ថា​ ​បាន​បោក​ប្រាស់​​អាជីវករ​យក​ប្រាក់​អស់​រាប់​ពាន់​ដុល្លារ​ ​តាមរយៈ​​ការ​ប្ដូរ​មាស​ក្លែង​ក្លាយ​និងការ​ដូរ​លុយ​​​។ លោក ឡាយ ម៉េង​លាំង ​នាយ​ការិ​យាល័យ​​នគរ​បាល​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តបាន​មាន​ប្រសាសន៍​ថា នគរ​បាល​កំពុង​ស្វែក​រក​មេខ្លោង​បោក​ប្រាស់​​ពីរ​នាក់​ទៀត។ លោក ម៉េងលំាង បាន​មាន​ប្រសាសន៍​ថា "នៅ​ពេល​ពួកគេ​​​​​បង្ហាញ​ខ្សែករ​មាស​ដល់​​អ្នក​លក់​ដូរ​ ពួកគេ​បង្ហាញ​ខ្សែករ​​ពិត​ ​ ប៉ុន្តែ​បន្ទាប់​ពី​អ្នក​លក់​បាន​យល់ព្រម​​ថា មាស​នោះ​ពិត រួច​​ពួកគាត់​បាន​​ឲ្យ​ខ្សែកនោះមក​​វិញ​ ហើយ​ជនសង្ស័យ​ទាំង​នោះ​បាន​ប្ដូរ​ជាមួយ​នឹង​មាស​​ក្លែង​ក្លាយ​"។ លោក​បាន​បន្ថែម​ថា ការ​​បោក​ប្រាស់​ដូច​គ្នា​នេះ​ដែរ​ត្រូវ​បាន​​​ប្រើ​ជា​មួយ​នឹង​​ប្រាក់​ដុល្លារ​ក្លែង​ក្លាយ​ដូរ​យក​​ប្រាក់​បាត​ថៃ។ ពួកគេ​ជំនាញ​ក្នុង​រឿង​នេះ​ណាស់"។ លោក​ ម៉េងលាំង បាន​មាន​ប្រសាសន៍​ថា...

ចោរ​ប្លន់​ប្រដាប់​អាវុធ​ប្លន់​មាស​នៅ​ផ្សារមួយ​ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ

ក្រុម​មន្ត្រី​ និង​អាជីវករ​ម្នាក់​បាន​និយាយ​កាលពី​ម្សិលមិញ​ថា ចោរ​ប្លន់​ប្រដាប់​អាវុធ​បី​នាក់​បាន​ប្លន់​តូប​លក់​គ្រឿង​អលង្ការ​មួយ​នៅ​ផ្សារ​ក្នុង​ស្រុក​អន្លង់​វែង ខេត្ត​ឧត្ដរ​មានជ័យ​ កាលពី​រសៀល​ថ្ងៃ​ពុធ ដោយ​បាញ់​កាំភ្លើង​​បណ្ដាល​ឲ្យ​ជាង​មាស​បី​នាក់​រង​រប​ួស​ធ្ងន់​ ដែល​បាន​ព្យាយាម​ធ្វើ​អន្តរាគមន៍​។ លោក វង្ស ភក្ត្រ មេឃុំ​អន្លង់វែង​បាន​មាន​ប្រសាសន៍​ថា បុរស​ទាំង​បី​នាក់​នេះ​បាន​ចូល​ក្នុង​ផ្សារ​ធំ ក្នុង​ស្រុក​អន្លង់​វែង​នៅ​ម៉ោង​ប្រហែល​៤​និង​៤០​នាទី​រសៀល ប្រដាប់​ដោយ​កាំភ្លើង​អាកា-៤៧​ពីរ​ដើម និង​កំាភ្លើង​ខ្លី​មួយ​ដើម​លាក់​ក្នុង​ការុង បន្ទាប់​មក​បាន​ដើរ​ទៅ​កាន់​ប្លុក​លក់​គ្រឿង​អលង្ការ​។ លោក​ វង្ស ភក្ត្រ បាន​មាន​ប្រសាសន៍​ថា " ពួកគេ​បាន​លាក់​កាំភ្លើង​ក្នុង​ការុង​គ្រប​ចំបើង​ពី​លើ ដើម្បី​កុំ​ឲ្យ​មនុស្ស​ក្នុង​ផ្សារ​មើល​ឃើញ ហើយ​បាន​ចាប់​ផ្ដើម​ធ្វើ​ប្រតិបត្តិការ​នៅ​ពេល​ពួកគេ​មក​ដល់​តូប​លក់គ្រឿង​អលង្ការ។ នៅ​ពេល​មនុស្ស​ម្នា​បាន​ប្រវាយ​ប្រតប់​ជាមួយ​ពួកគេ ខ្មាន់​កាំភ្លើងទាំងនេះ​​បាន​ដក​កាំ​ភ្លើង​​បាញ់​បណ្ដាល​ឲ្យ​បុរស​បី​នាក់​រង​របួស​ធ្ងន់​​"។ លោក​បាន​បន្ថែម​ថា...

តុលាការ​កោះហៅ​អ្នក​ភូមិ​ដែល​ជាប់​ពាក់​ព័ន្ធវិវាទដីធ្លី​មក​សាកសួរ​

អ្នកភូមិ​ជន​ជាតិ​ដើម​ភាគតិច​ព្នង​៧នាក់​​ដែលជាប់ពាក់ព័ន្ធវិវាទដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូដែលកាន់កាប់ដោយ​វៀត​​ណាម​​នៅក្នុង​ខេត្ត​មណ្ឌលគិរី​ ត្រូវ​សាលាដំបូង​ខេត្ត​កោះ​ហៅ​មក​សាកសួរ​​បន្ទាប់ពី​​ក្រុមហ៊ុន​នេះ​បាន​ចោ​ទ​ប្រកាន់​ពួកគាត់​ថា បាន​កាន់កាប់​ដី​របស់​ខ្លួន​ដោយ​ខុស​ច្បាប់នៅក្នុង​​ស្រុក​កែវ សីមា។ អ្នកភូមិ​ជន​ជាត​ិ​ដើម​ភាគ​ត​ិច​ព្នង​ប្រហែល​២០០គ្រួសារ​​នៅក្នុង​ឃុំ ស្រែ​ឈូក ​អះ​អាង​ថា ក្រុមហ៊ុនចម្ការ​កៅស៊ូ Binh Phuoc 1 ​​បាន​រំលោភ​យក​ដី​របស់​ខ្លួន​ ដែលពួកគាត​់​លើក​ឡើង​ថា ពួកគាត់​​បាន​ធ្វើ​ស្រែ​ចម្ការ​​ច្រើន​ជំនាន់​មកហើយ។ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​លើកឡើង​ថា ក្រុមហ៊ុន​ទទួលបាន​ដីសម្បទាន​ពី​រដ្ឋាភិបាល ហើយ​មន្ត្រី​មូលដ្ឋាន​លើក​ឡើង​ថា គ្រួសារ​ទាំង​នេះ​គឺ​ជាអ្នក​ចំណូលថ្មី​តែ​ប៉ុណ្ណោះ។ អាជ្ញាធរ​បាន​បំផ្លាញ​ផ្ទះ​ជាច្រើន​ខ្នង​កាលពី​សប្តាហ៍ ប៉ុន្តែ​​កសិករ​ទាំង​នោះ​បាន​ត្រឡប់មក​វិញ ហើយ​បាន​សង់​ជម្រក​ស្នាក់​នៅ​ចំនួន​១២នៅ​កន្លែង​នោះ។ ដីកាកោះ​ហៅ​ចុះកាល​បរិច្ឆេទ​ថ្ងៃអង្គារ​ ហើយ​ចុះ​ហត្ថលេខាដោយ​លោក ជា សុវណ្ណថេត​ ព្រះ​រាជ​អាជ្ញារង​​មាន​ខ្លឹម​សារថា ជន​សង្ស័យ​ទាំង​នេះ​ត្រូវ​តែបង្ហាញ​មុខ​នៅ​តុលាកា​រនៅ​ថ្ងៃសុក្រ ដើម្បី​សាកសួរ។ លោក​...

នាយករដ្ឋមន្ត្រី​លើក​សរសើរ​ស្ថានីយ​វារីអគ្គិសនី​ថ្មី​នៅ​ខេត្ត​កោះកុង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ច័ន្ទ​បាន​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ស្ថានីយ​វា​រី​អគ្គិសនី​ ដែល​មាន​​កម្លាំង​៣៣៨​មេហ្គា​វ៉ា​ត់​ក្នុង​ខេត្ត​កោះកុង និង​បាន​មាន​ប្រសាសន៍​ថា​ វា​ជា​ជំហាន​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​ការ​កាត់​បន្ថយ​តម្លៃ​អគ្គិសនី​ក្នុង​ប្រទេស​នេះ។ ថ្លែង​ទៅ​កាន់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​នៅ​ស្រុក​មណ្ឌលសីមា៉ ខេត្ត​កោះកុង លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ស្ថានីយ​វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម​នេះ នឹង​ជួយ​កាត់​បន្ថយ​តម្លៃ​អគ្គិសនី​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទី​ប្រជុំជន​ស្រុក​ស្រែ​អំបិល​និង​បទុមសាគរ​ក្នុង​ខេត្ត​នេះ ដោយ​ចាប់​ផ្តើម​ពី​ចុង​ខែ​នេះ​ទៅ។ លោក​បាន​បន្ថែម​ថា ប្រជាពលរដ្ឋ​នឹង​ឃើញ​ការ​ចុះ​តម្លៃ​បន្ថែម​ទៀត​ក្នុង​ខែ​មីនា​ឆ្នាំ​២០១៦​ខាង​មុខ​នេះ។ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​នៃ​ក្រុង​ខេមរភូមិន្ទ និង​ស្រុក​មណ្ឌល​សីម៉ា ដែល​សព្វថ្ងៃ​ពឹង​ផ្អែក​លើ​អគ្គិសនី​នាំចូល​ពី​ប្រទេស​ថៃ​នោះ អាច​រំពឹង​ថា​...

សម្បទាន​របស់​រោងចក្រ​កាត់​ដេរនៅ​តាកែវ​ ​​បាន​បញ្ចប់​កូដកម្ម​រយៈពេលពីរ​ថ្ងៃ​

កម្មករ​ប្រហែល​១.០០០​នាក់​នៅ​រោងចក្រ​កាត់​ដេរ​មួយ​កន្លែង​​ក្នុង​ខេត្ត​តាកែវ ដែល​បាន​ធ្វើ​កូដកម្ម​តាំង​ពី​ថ្ងៃ​ច័ន្ទ​មក នឹង​ត្រូវ​វិល​ត្រឡប់​ចូល​​ធ្វើ​ការ​វិញ​​នៅ​ថ្ងៃ​នេះ បន្ទាប់ពី​ការ​ចរចា​រវាង​តំណាង​សហជីព​ និង​រោងចក្រ​បាន​បញ្ចប់ទៅ​ដោយ​ជោគ​ជ័យ​កាលពី​ម្សិលមិញ។ ខណៈ​កម្មករ​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​ទ្វារ​ចូល​រោងចក្រ​ CS Gold Way Textile (Cambodia) Co. Ltd. របស់​ចិន​​កាលពី​ព្រឹក​ម្សិលមិញ គណៈគ្រប់​គ្រង​រោងចក្រ​បាន​យល់​ព្រម​តាម​ការ​ទាម​ទារ​ទាំង​២៩​ចំណុច​របស់​កម្មករ ​លើក​លែង​តែ​ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការ​ធ្វើ​ដំណើរ​១៥​ដុល្លារ​ក្នុង​មួយខែ និង​ប្រាក់​រង្វាន់​​​សម្រាប់​វត្តមាន​ទៀត​ទាត់​២០​ដុល្លារ ដែល​ពួកគេ​បាន​កំណត់​យក​ត្រឹម​៩​ដុល្លារ​ និង​១០​ដុល្លារ។ រោងចក្រ​នេះ​ក៏​បាន​យល់​ព្រម​លុប​ចោល​ការ​តម្រូវ​ឲ្យ​​ធ្វើ​ការ​បន្ថែម​ម៉ោង​ជា​កំហិត និង​យល់ព្រម​បើក​ឲ្យ​​​៥០ភាគរយ​នៃ​ប្រាក់ខែ​ធម្មតា​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​អំឡុង​​ពេល​សម្រាក​​លំហែមាតុភាព​​រយៈពេល​បីខែ​ ដែល​ពួកគេ​មិន​ធ្វើ​ការ​​ ជំនួស​ឲ្យ​ការ​បើក​ប្រាក់​ខែ​ពេញ​តាម​ការ​ទាមទារ​របស់​កម្មករ​​ផង​ដែរ​។ លោក​ស្រី កែន ឆេងឡេង អនុប្រធាន​សហព័ន្ធ​សហជីព​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់​ដេរ​កម្ពុជា...

Latest news

© 2021, ដេលី. All rights reserved.