34 C
Phnom Penh

នគរបាល​ចាប់ខ្លួន​ជន​បោក​ប្រាស់​ដោយ​ការ​ប្តូរ​មាស​ក្លែង​ក្លាយ​និង​ការដូរលុយ ក្នុង​ខេត្ត​កោះកុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​និយាយ​កាលពី​ម្សិល​មិញ​ថា ​​កាល​ពី​ថ្ងៃ​ពុធ​​នគរ​បាល​ខេត្ត​កោះ​កុង បាន​ចាប់​ខ្លួន​ជន​ជាតិ​វៀតណាម​បួន​នាក់​ដែល​ជាប់​ចោទ​ថា​ ​បាន​បោក​ប្រាស់​​អាជីវករ​យក​ប្រាក់​អស់​រាប់​ពាន់​ដុល្លារ​ ​តាមរយៈ​​ការ​ប្ដូរ​មាស​ក្លែង​ក្លាយ​និងការ​ដូរ​លុយ​​​។

លោក ឡាយ ម៉េង​លាំង ​នាយ​ការិ​យាល័យ​​នគរ​បាល​​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តបាន​មាន​ប្រសាសន៍​ថា នគរ​បាល​កំពុង​ស្វែក​រក​មេខ្លោង​បោក​ប្រាស់​​ពីរ​នាក់​ទៀត។

លោក ម៉េងលំាង បាន​មាន​ប្រសាសន៍​ថា “នៅ​ពេល​ពួកគេ​​​​​បង្ហាញ​ខ្សែករ​មាស​ដល់​​អ្នក​លក់​ដូរ​ ពួកគេ​បង្ហាញ​ខ្សែករ​​ពិត​ ​ ប៉ុន្តែ​បន្ទាប់​ពី​អ្នក​លក់​បាន​យល់ព្រម​​ថា មាស​នោះ​ពិត រួច​​ពួកគាត់​បាន​​ឲ្យ​ខ្សែកនោះមក​​វិញ​ ហើយ​ជនសង្ស័យ​ទាំង​នោះ​បាន​ប្ដូរ​ជាមួយ​នឹង​មាស​​ក្លែង​ក្លាយ​”។ លោក​បាន​បន្ថែម​ថា ការ​​បោក​ប្រាស់​ដូច​គ្នា​នេះ​ដែរ​ត្រូវ​បាន​​​ប្រើ​ជា​មួយ​នឹង​​ប្រាក់​ដុល្លារ​ក្លែង​ក្លាយ​ដូរ​យក​​ប្រាក់​បាត​ថៃ។ ពួកគេ​ជំនាញ​ក្នុង​រឿង​នេះ​ណាស់”។ លោក​ ម៉េងលាំង បាន​មាន​ប្រសាសន៍​ថា “ពួកគេ​​បាន​បំបែក​គ្នា​ជាពីរ​ក្រុម ហើយ​បាន​ទៅ​កាន់​ហាង​ផ្សេង​​គ្នា ដើម្បីប្រើល្បិច​បោកប្រាស់​”។

លោក​បានមាន​ប្រសាសន៍ថា កាល​ពី​ព្រឹក​ថ្ងៃ​ពុធ នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ ជនសង្ស័យ​ពីរ​នាក់​បាន​បោក​ប្រាស់​អាជីវករ​ម្នាក់​នៅ​ផ្សារ​ដង​ទង់​ ​សង្កាត់​ស្មាច់​មានជ័យ ដោយ​លក់​ខ្សែករ​មាស​ក្លែង​ក្លាយ​ឲ្យ​ពួកគាត់​​ក្នុង​តម្លៃ​​១.៣០០ដុល្លារ​។ ប៉ុន្មាន​ម៉ោង​ក្រោយ​មក នៅ​ក្នុង​​ស្រុក​កោះ​កុង ជន​សង្ស័យពីរ​នាក់​ទៀត​នៅ​ក្នុង​ឃុំ​កោះ​កាពិ បាន​ដូរ​​លុយ​ដុល្លារ​អាមេរិក​ក្លែង​ក្លាយ​ចំនួន​៩.០០០​ដុល្លារ​យក​លុយ​បាត​ថៃ។

លោក ស៊ុំ យៀម អធិការ​នគរ​បាល​ស្រុក​កោះ​កុង​បាន​មាន​ប្រសាសន៍​ថា អ្នក​ទាំង​បួន​នាក់​នេះ​ត្រូវ​បាន​ចាប់​ខ្លួន នៅពេល​ពួកគេ​​បាន​ព្យាយាមមក​ជួប​គ្នា​ក្នុង​ស្រុក​របស់​លោក​តាម​ផ្លូវ​ជាតិ​លេខ​៤៨​នៅម៉ោង​ប្រហែល​១រសៀល​។

លោក​បាន​មាន​ប្រសាសន៍​ថា “ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន ខណៈ​ដែល​ព្យាយាម​គេចខ្លួន​តាម​ទូក​​។ ជនសង្ស័យ​ទាំង​នេះ​កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ស្នង​ការដ្ឋាន​នគរ​បាល​ខេត្ត​ ដើម្បី​សាក​សួរ​នៅ​ពេល​ខាង​មុខ​”។

លោក ស៊ុំ យៀម បាន​បង្ហាញ​អត្តសញ្ញាណ​ជនសង្ស័យ​ដែល​ចាប់​ខ្លួន​បាន​​គឺ​ឈ្មោះ ឡេ តាន​លិច អាយុ​៤០​ឆ្នាំ ហ៊ុញ ង៉ុកត្រាញ់ អាយុ​៤០​ឆ្នាំ​ ង្វៀន វ៉ានម៉ាញ់ អាយុ​២៨​ឆ្នាំ និង​ ង្វៀន វ៉ាន់ថយ អាយុ​៣៥​ឆ្នាំ។ លោក​​មិន​ចេញ​ឈ្មោះ​ជនសង្ស័យ​ពីរ​នាក់​ទៀតទេ​ គឺ​បុរស​ជន​ជា​តិ​វៀត​ណាមម្នាក់​ និង​ស្ត្រី​ម្នាក់ ពីព្រោះ​នគរ​បាល​កំពុង​ស្វែង​រក​ពួកគេ​នៅ​ឡើយ​៕ សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស