26.2 C
Phnom Penh

TAG

paywall

គណបក្ស​ប្រជាជន​កម្ពុជា​ជំរុញ​ឲ្យ​កាត់​បន្ថយ​រយៈ​ពេល​យុទ្ធនាការ​បោះឆ្នោត​ពាក់​កណ្តាល

ឧប​នាយករដ្ឋមន្ត្រី​ ប៊ិន ឈិន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​ច័ន្ទ​ថា រយៈ​ពេល​ធ្វើ​យុទ្ធនាការ​បោះ​ឆ្នោត​ជា​ផ្លូវការ​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ ត្រូវតែ​កាត់​បន្ថយ​ពី​រយៈ​ពេល​៣០​ថ្ងៃ​មក​ត្រឹម​១៤​ថ្ងៃ​វិញ ដោយ​ការ​ដើរហែ​តាម​ផ្លូវ​អនុញ្ញាត​ឲ្យ​ធ្វើ​តែ​នៅ​ពេល​ថ្ងៃ​បើក​និង​ថ្ងៃ​បិទ​ប៉ុណ្ណោះ ដើម្បី​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍។ លោក ប៊ិន ឈិន កំពុង​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​ក្នុង​ការ​ចរចា​ជាមួយ​គណៈប្រតិភូ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក គុយ ប៊ុនរឿន ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ជាតិ​របស់​ប្រទេស​កម្ពុជា ដើម្បី​បង្គ្រប់​ច្បាប់​ដែល​ពួកគេ​បាន​ចរចា​គ្នា​កាលពី​ចុង​ឆ្នាំ​មុន ក្នុង​ការ​បង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទ្វេបក្ស​ថ្មី (NEC)។ លោក​បាន​ប្រាប់​អ្នក​កាសែត​បន្ទាប់ពី​ការ​ប្រជុំ​កាលពី​ថ្ងៃ​ច័ន្ទ​ថា “យើង​ចង់​ឲ្យ​ការ​ដើរ​ហែ​ឃោសនា​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​បើក​និង​ថ្ងៃ​បិទ ពីព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​ចង់​កាត់​បន្ថយ​ការ​ប្រឈម​ក្នុង​សង្គម។ ដូច​យើង​នៅ​ភ្នំពេញ ជា​ឧទាហរណ៍​ស្រាប់ វា​អាច​ធ្វើ​ឲ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍ ប្រសិនបើ​មាន​ការ​ហែ​ក្បួន​រាល់​ថ្ងៃ​នោះ"។ សព្វ​ថ្ងៃ​នេះ...

កង​រាជ​អាវុធ​ហត្ថ​ចាប់​ខ្លួន​ប្ដី​ប្រពន្ធ​ពីរ​​​នាក់​ពីបទ​យក​កាំបិត​គំរាម​មន្ត្រី​រដ្ឋ​បាល​ព្រៃឈើ​

ក្រុម​មន្ត្រី​​​និង​​​បុគ្គលិក​​​សិទ្ធិមនុស្ស​​​បាន​​​និយាយ​ថា កាល​ពីម្សិលមិញ កង​​​រាជ​​​អាវុធ​ហត្ថ​​​ខេត្ត​​​ព្រះ​វិហារ​​​​​​បាន​​ចាប់​​​ខ្លួន​​​ប្តី​ប្រពន្ធ​​​វ័យ​​​កណ្តាល​​​ម្នាក់​​​ដែល​ជាប់​ចោទ​ពីបទ​​​​​​គំរាមប្រើ​​​អំពើ​​​ហិង្សា​​​មក​លើ​​​​​​មន្ត្រី​​​រដ្ឋបាល​​​ព្រៃឈើ​​​ជុំវិញ​​ដីរដ្ឋ​​​ដែល​មាន​​​វិវាទ​​​នៅក្នុង​​​ស្រុក​​​ឆែប។ យោង​​​តាម​​​លោក ឡុង​​​ ស៊ីថា ព្រះ​​​រាជ​​​អាជ្ញា​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​ព្រះ​​​វិហារ​​​បាន​​​ឲ្យ​​​ដឹង​​​ថា លោក សន វុទ្ធី អាយុ​​​៤៥ឆ្នាំ និង​ប្រពន្ធ​របស់​គាត់​ឈ្មោះ លឹម សុឃីម អាយុ​៤៣​ឆ្នាំ កាលពី​ថ្ងៃ​ច័ន្ទបាន​កាន់​កាំបិត​ និង​ពូថៅ​ប៉ុន​ប៉ង​បំភិត​បំភ័យមន្ត្រី​​​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​ព្រះ​វិហារ ដែល​មក​ចរចា​ជាមួយ​ពួកគាត់​ជុំវិញ​​ដីរដ្ឋ​ទំហំ​៨៤​ហិកតា។ លោក ស៊ីថា បាន​មាន​ប្រសាសន៍​ថា "យើង​បាន​ចាប់​ខ្លួន​ពួក​គាត់​ ពីព្រោះ​ពួកគាត់​​កាន់​កាំបិត​ ហើយ​គំរាម​កាប់​អាជ្ញាធរ​របស់​យើង​" ដោយ​លោក​អះអាង​ថា ពួកគាត់​ក៏​បាន​ប្រើ​​​ពូថៅ​ផង​ដែរ​។ ​​ដោយ​សំដៅ​ដល់​អ្នក​​​ភូមិ​១០០គ្រួសារ​ ដែល​អះអាង​ថា ​ពួកគាត់​បាន​រស់​នៅ​ក្នុង​តំបន់​នេះ​​តាំង​ពី​ចុង​ទសវត្សរ៍​ឆ្នាំ​២០០០​នោះ លោក​បាន​បន្ថែម​ថា "ដី​នេះ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​បាល​​ព្រៃ​ឈើ ប៉ុន្តែ​​ពួកគាត់​បាន​កាន់​​កាប់​​​ដី​នេះ​ដោយ​ខុស​​ច្បាប់​"។ លោក ឡោ ចាន់ អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ត​នេះ​បាន​មាន​ប្រសា​សន៍​ថា អ្នកភូមិ​​ប្រហែល​៥០​នាក់​បាន​​តវ៉ា​នៅ​ខាង​ក្រៅ​ទីស្នាក់​ការ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​កាល​ពី​ម្សិលមិ​ញ​អំពាវ​នាវ​ឲ្យ​ដោះ​លែង​ប្ដី​ប្រពន្ធ​ទាំង​ពីរ​នាក់​នេះ​។ លោក​បាន​មាន​ប្រសាសន៍​ថា...

លោក ហែម ថ​ុន កីឡាករ​ហែល​ទឹក​ដ៏ល្បី​ឈ្មោះ​ក្នុង​ទសវត្សរ៍​៦០​​ស្លាប់​ក្នុ​ងអាយុ​៧១ឆ្នាំ​

លោក ហែម ថុន ដែល​គេ​ចាត​់ទុកថា ជា​កីឡាករ​​ហែល​ទឹក​ដ៏ល្បីឈ្មោះ​​ក្នុង​ប្រទេស​កម្ពុជា​បាន​ស្លាប់​​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​​ល្ងាច​ថ្ងៃ​ច័ន្ទ ក្នុង​អាយុ​៧១​ឆ្នាំ​។ លោក ហែម គិរី កូន​ប្រុស​របស់​លោក ហែម ថុន និង​ជា​អនុប្រធាន​សម្ព័ន្ធ​កីឡា​ហែល​ទឹក​ខ្មែរ​បាន​មាន​ប្រសាសន៍​ថា ​ឪពុក​របស់​លោក​​​ដែល​ឈ្នះ​​មេដាយ​​​អន្តរជាតិ​​​ចំនួន​១២​ ក្នុង​ទស​វត្សរ៍​ឆ្នាំ​១៩៦០ និង​ ៧០​​ ហើយ​ក្រោយ​មក​បាន​ក្លាយ​ជា​អគ្គលេខាធិការ​រង​នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ស្លាប់​នៅ​ម៉ោង​៦និង​៤៥​នាទី​ល្ងាច​ម្សិលមិញ បន្ទាប់​ពីពុះពារ​​ជំងឺ​សួត​ និង​ជំងឺ​ថ្លើម​ជាយូរ​មក​ហើយ​។ លោក​ គិរី​ បាន​មាន​​ប្រសាសន៍​កាលពី​ម្សិលមិញ​អំឡុង​ពិធី​មួយ​នៅ​ផ្ទះ​របស់​ឪពុក​លោក​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ថា " ឪពុក​របស់​ខ្ញុំ​ទើប​តែ​​បាន​ធូរ​ស្រាល​ពី​ជំងឺ​ថ្មីៗ​នេះប៉ុណ្ណោះ ប៉ុន្តែ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ម្ដង​ទៀត​កាលពី​​ព្រឹក​ថ្ងៃ​សៅរ៍ ខណៈ​គាត់​មិន​ស្រួល​ខ្លួន​"។ លោក​បាន​បន្ថែម​ថា...

លោក​​​ ហ៊ុន សែន ចង់​​​ឲ្យ​​​មាន​​​ការ​​​បញ្ចុះ​​​តម្លៃ​​​អគ្គិសនី​​​ដល់​​​អ្នក​​​ប្រើ​​​ប្រាស់​​​ដែល​​​ខ្សត់ខ្សោយ​​​

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​ស្ថាប័ន​​​រដ្ឋ​​​នានា​​​ជួយ​​​បញ្ចុ​​​ះ​​​តម្លៃ​​​អគ្គិសនី​​​ដល់​​​អ្នក​​​ប្រើ​​​ប្រាស់​​​នៅ​​​ទូទាំង​​​ប្រទេស ហើយ​​​ស្នើ​​​ឡើង​​​នូវ​​​គម្រោង​​​មួយ​​​ដើម្បី​​​ទប់​​​ស្កាត់​​​ម្ចាស់​​​ផ្ទះ​​​កុំ​​​ឲ្យ​​​កិប​​​កេង​​​ពី​​​កម្មករ​​​ដោយ​​​ត​​​អគ្គិសនី​​​​​​ទៅ​​​ឲ្យ​​​អ្នក​​​ជួល​​​បន្ទប់​​​ដោយ​​​ផ្ទាល់​​​តែ​​​ម្តង​​​។ នៅ​​​ក្នុង​​​ពិធី​​​សម្ពោធ​​​ដាក់​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​ទំនប់​​​វារី​​​អគ្គិសនី​​​ស្ទឹង​​​ឫស្សី​​​ជ្រុំ​​​ក្រោម កម្លាំង​​​៣៣៨​​​មេហ្គាវ៉ាត់​​​នៅ​​​ក្នុង​​​ខេត្ត​​​កោះ​​​កុង​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក ហ៊ុន សែន បាន​​​ស្នើ​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​អគ្គិសនី​​​កម្ពុជា​​​(EdC)គ្រប់​​​គ្រង​​​ដោយ​​​រដ្ឋ​​​ ក្រសួង​​​រ៉ែ​​​ និង​​​ថាម​​​ពល​​​និង​​​សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​ឲ្យ​​​ធ្វើ​​​ការ​​​រួម​​​គ្នា​​​ដើម្បី​​​ធានា​​​ឲ្យ​​​បាន​​​ថា ម្ចាស់​​​ផ្ទះ​​​នឹង​​​មិន​​​យក​​​ថ្លៃ​​​ភ្លើង​​​ខ្ពស់​​​ពី​​​កម្មករ​​​។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ​​​​​​​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា "ប្រសិន​​​បើ​​​ម្ចាស់​​​ផ្ទះ​​​ផ្គត់​​​ផ្គង់​​​ភ្លើង​​​ដោយ​​​សម្ងាត់​​​ ហើយ​​​យក​​​ថ្លៃ​​​​​​ខុស​​​ពី​​​អ្វី​​​ដែល​​​​​​ពួក​​​គេ​​​បង់​​​មក​​​ឲ្យ​​​យើង យើង​​​នឹង​​​ចាប់​​​ផ្តើម​​​ត​​​អគ្គិសនី​​​​​​ទៅ​​​ឲ្យ​​​កម្មករ​​​ប្រើ​​​ដោយ​​​ផ្ទាល់​​​តែ​​​ម្តង"។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា យោង​​​តាម​​​គម្រោង​​​របស់​​​លោក​​​ កម្មករ​​​ណា​​​ដែល​​​ប្រើ​​​តិច​​​ជាង​​​៥០​​​គីឡូវ៉ាត់​​​ម៉ោង​​​ក្នុង​​​មួយ​​​ខែ​​​នឹង​​​ត្រូវ​​​បង់​​​ត្រឹម​​​តែ​​​៦១០​​​រៀល​​​ប៉ុណ្ណោះ​​​ក្នុង​​​មួយ​​​គីឡូវ៉ាត់​​​ម៉ោង​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា "ប្រសិនបើ​​​ពួក​​​គាត់​​​ប្រើ​​​ត្រឹម​​​តែ​​​អំពូល​​​ពីរ​​​ និង​​​កង្ហារ​​​មួយ​​​ អគ្គិសនី​​​ដែល​​​ពួក​​​គាត់​​​ប្រើ​​​ប្រាស់​​​នឹង​​​មិន​​​លើ​​​សពី​​​៥០​​​គីឡូវ៉ាត់​​​ម៉ោង​​​ឡើយ​​​"។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​​​​​​​​​​មិន​​​បាន​​​បញ្ជាក់​​​ថា តើ​​​កម្មករ​​​ណា​​​ដែល​​​លោក​​​បាន​​​សំដៅ​​​ទៅ​​​លើ​​​​​​ឲ្យ​​​ពិត​​​ប្រាកដ​​​នោះ​​​ទេ ប៉ុន្តែ លោក​​​បាន​​​ផ្តោត​​​លើ​​​កម្មករ​​​ដែល​​​រស់​​​នៅដោយ​​​ជួល​​​​​​បន្ទប់​​​​គេ​​​។ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​បាន​​​លើក​​​ឡើង​​​បន្ថែម​​​ថា កម្មករ​​​ប្រហែល​​​១៥០.០០០នាក់​​​​​​មក​​​ពីបណ្តា​​​ខេត្ត​​​នានា​​​សព្វ​​​ថ្ងៃ​​​កំពុង​​​ជួល​​​បន្ទប់​​​ប្រហែល​​​៣០.០០០បន្ទប់​​​នៅ​​​ក្នុង​​​រាជ​​ធានី​​​ភ្នំពេញ​​​ដោយ​​​​​​ពួក​​​គាត់​​​​​​បាន​​​បង់ថ្លៃ​​​ភ្លើង​​​​​​ចន្លោះ​​​ពី​​​៨៥០រៀលដល់​​​២.៥០០​​​រៀល​​​ក្នុង​​​មួយ​​​គីឡូវ៉ាត់​​​ម៉ោង​​​។តម្លៃ​​​ភ្លើង​​​ដែល​​​រដ្ឋ​​​បាន​​​កំណត់​​​គឺ​​​ចាប់​​​ពី​​​៦១០​​​រៀល​​​ដល់​​​៨២០​​​រៀល​​​ក្នុង​​​មួយ​​​គីឡូវ៉ាត់​​​ម៉ោង​​​។ លោក​​​​​​មិន​​​បាន​​​ពន្យល់​​​ថា តើ​​​​​​ពេល​​​ណា​​​​​​​​​គម្រោង​​​នេះ​​​នឹង​​​ចាប់​​​ផ្តើម​​​ឡើយ​​​ ប៉ុន្តែ ថា​​​គម្រោង​​​នេះ​​​ក៏​​​នឹង​​​​​​ទៅ​​​ដល់​​​បណ្តា​​​ខេត្ត​​​នានា​​​ផង​​​ដែរ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ក្រៅ​​​ពី​​​រាជ​​​ធានី​​​ភ្នំពេញ​​​ គម្រោង​​​​​​នេះ​​​នឹង​​​ទៅដល់​​​បណ្តា​​​ខេត្ត​​​នានា​​​ដែល​​​អគ្គិសនី​​​ត្រូវ​​​បាន​​​ផ្គត់​​​ផ្គង់​​​ដោយ​​​រដ្ឋ​​​ និង​​​ដែល​​​ក៏​​​មាន​​​បន្ទប់​​​ជួល​​​ដែរ​​​នោះ"។ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​លោក កែវ​​​ រតនៈ​​​ អគ្គនាយក​​​អគ្គិសនី​​​កម្ពុជា​​​ដើម្បី​​​សុំ​​​ការធ្វើ​​​​​​អត្ថាធិប្បាយ​​​បាន​​​​​​ឡើយ​​​។ តែ​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ នៅ​​​ក្នុង​​​កិច្ច​​​សម្ភាសន៍​​​មួយ​​​ជា​​​មួយ​​​កាសែត​​​ដើម​​​អម្ពិល​​​ដែល​​​ចេញ​​​ផ្សាយ​​​កាល​​​ពី​​​ម្សិលមិញ លោក កែវ រតនៈ​​​ បាន​​​លើក​​​ឡើង​​​ថា អគ្គិសនី​​​កម្ពុជា​​​មាន​​​គម្រោង​​​​​​ចំណាយ​​​ប្រាក់​​​ចំនួន​​​២លាន​​​ដុល្លារ​​​ ដើម្បី​​​ត​​​អគ្គិសនី​​​តាម​​​បន្ទប់​​​ជួល​​​នីមួយ​​​ទូទាំង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដោយ​​​ប្រើ​​​ខ្សែភ្លើង​​​ប្រមាណ៤០.០០០​​​ម៉ែត្រ​​​។ លោក​​​មិន​​​បាន​​​ប្រាប់​​​ថា ពេល​​​ណា​​​ការ​​​ងារ​​​នេះ​​​នឹ​​​ងចាប់​​​ផ្តើម​​​ឡើយ​​​។ លោក​​​បាន​​​ប្រាប់​​​កាសែត​​​នេះ​​​ថា "ទោះ​​​បី​​​ជា​​​ ​​​​​​ ស្នើ​​​ឲ្យ​​​យើង​​​ធ្វើ​​​ក្នុង​​​ពេល​​​ឥឡូវ​​​នេះ​​​ក៏​​​ដោយ ​​​​​​តែ​​​យើង​​​ត្រូវ​​​ការ​​​ពេល​​​វេលា​​​ច្រើន​​​ដើម្បី​​​ទិញ​​​ខ្សែ​​​ភ្លើង​​​ និង​​​ខ្សែ​​​កាប​​​"។ អ្នក​​​ខ្លះ​​​បាន​​​ចោទ​​​សួរ​​​អំពី​​​លទ្ធផល​​​នៃ​​​គម្រោង​​​នេះ។ បន្ទប់​​​ជួល​​​ជា​​​ច្រើន​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​សុទ្ធ​​​តែ​​​ត្រូវ​​​បាន​​​ជួល​​​ដោយ​​​​​​កម្មករ​​​កាត់​​​ដេរ​​​ក្បែរ​​​រោង​​​ចក្រ ដែល​​​ពួកគាត់​​ធ្វើ​​​ការ​​​។ លោក អាត់​​​ ធន់ ដែល​​​ដឹក​​​នាំ​​​សហជីព​​​ឯករាជ្យ​​​ធំបំផុត​​​នៅ​​​កម្ពុជា​​​បាន​​​លើក​​​ឡើង​​​ថា កម្មករ​​​ភាគ​​​ច្រើន​​​ខ្វះ​​​ឯកសារ​​​ដែល​​​រដ្ឋ​​​តម្រូវ​​​ឲ្យ​​​មាន​​​​​​ដើម្បីអាច​​​ត​​អគ្គិសនី​​​បាន ព្រោះ​​​ថា ពួក​​​គាត់​​​ម្តង​​​រើ​​​ទៅ​​​នេះ​​​ម្តង​​​រើ​​​ទៅ​​​នោះ​​​។ លោក​​​ កែន លូ អគ្គលេខាធិការ​​​សមាគម​​​រោង​​​ចក្រ​​​​​​នៅ​​​កម្ពុជា ដែល​​​តំណាង​​​ឲ្យ​​​រោង​​​ចក្រ​​​នានា​​​បាន​​​យល់​​ស្រប​​​ថា ការ​​​ដំឡើង​​​ថ្លៃ​​​អគ្គិសនី​​​គឺ​​​ជា​​​រឿង​​​ប្រឈម​​​សម្រាប់​​​កម្មករ​​​ ប៉ុន្តែ លោក​​​​​​សង្ស័យ​​​ថា ម្ចាស់​​​ផ្ទះ​​​នឹង​​​មិន​​​ព្រម​​​ឲ្យ​​​រដ្ឋាភិបាល​​​តភ្លើង​​​ដោយ​​​ផ្ទាល់​​​ចូល​​​តាម​​​បន្ទប់​​​នីមួយ​​​ៗ​​​ឡើយ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា "ខ្ញុំ​​​មិន​​​ដឹង​​​ឡើយ​​​ថា តើ​​​វា​​​អាច​​​ទៅ​​​រួច​​​ ឬក៏​​​អត់​​​នោះ​​​"៕ស៊ុយ​​​ឈាង​​​​​​​​​​​​  

យោធា​​​ម្នាក់​​​ត្រូវ​​​បាន​​​ចោទ​ប្រកាន់​​​ពី​​​បទ​​​បាញ់​​​គំរាម​​​អ្នក​​​ធ្វើ​​​ដំណើរ ឆ្លង​​​កាត់​​​ស្ពាន​​​មិន​​​ព្រម​​​បង់​​​ប្រាក់

នគរ​​​បាល​​​មូល​ដ្ឋាន​​​ម្នាក់​​​បាន​​​និយាយ​​​ថា យោធា​​ម្នាក់​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​​​​ត្រូវ​​​បាន​​​ចាប់​ខ្លួន​​​កាល​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ពី​​​បទ​​​បាញ់​​​កាំភ្លើង​​​ឡើង​​​លើ​​​ និង​​​គំរាម​​​​​​ប្រជា​​​ជន​​​ដែល​​​មិន​​​ព្រម​​​បង់​​​ប្រាក់​​​សម្រាប់​​​ការ​​​ឆ្លង​​​កាត់​​​ស្ពាន​​​ឈើ​​​ដែល​​​មន្ត្រី​​​យោធា​ម្នាក់​ទៀត​​​​​​បាន​​​សាង​សង់​​​​​​កាត់​​​ស្ទឹង​​​។ យោង​​​តាម​​​លោក​​​ អៀម ចាន់ថា ​​​អធិការ​​​រង​​​នគរ​​​បាល​​​ស្រុក​​​​​​បានឲ្យ​​​ដឹង​​​ថា លោក ហុក សុផាត អាយុ​​​៣៦​ឆ្នាំ ជា​​​អនុ​សេនីយ៍​ឯក​​​នៅ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​​​​​​​បាន​​​ដាក់​​​កុង​​​ត្រូល​​​​​​ដើម្បី​​​យក​​​លុយ​ចំនួន​​​​​​៥.០០០រៀល​​​​​​ពី​​​យាន​យន្ត​​​មួយ​គ្រឿង​​​​​ៗដែល​​​ចង់​​​ឆ្លង​កាត់​​​ស្ពាន​នេះ​​​ដែល​​​ស្ថិត​​​ក្នុង​​​​​​ឃុំ​​​ត្រពាំង​ជោ  ស្រុក​​​​ឱរ៉ាល់។ ស្ពាន​នេះ​​​ត្រូវ​​​បាន​​​សាង​សង់​​​កាត់​​​ស្ទឹង​​​​​​កាល​ពី​​​ខែ​​​សីហា ដោយ​​​លោក មាស តារា វរសេនីយ៍​ទោនៅ​​​ក្រសួង​​​ការ​​​ពារ​​​ជាតិ​​​ ដែល​​​បាន​​​បញ្ជូន​​​លោក សុផាត ឲ្យ​​​ទៅ​​​​​​ដាក់​កុង​​​ត្រូល និង​​​យក​​​ថ្លៃ​ពី​​​អ្នក​​​ចង់​​​ឆ្លង​​​កាត់​ស្ពាន។ លោក ចាន់ថា បាន​​​មាន​​​ប្រសាសន៍​ថា ទោះ​​​ជាយ៉ាង​ណា​​​​​​តាម​​​ទម្លាប់​​​អនុសេនីយ៍​ឯក​​​រូប​នេះ​​​​​​តែង​​​តែមាន​​​កំហឹង​​​នៅពេល​​​​​​អ្នក​​​ធ្វើ​​​ដំណើរ​​​មិន​​​ព្រម​​​បង់​​​ប្រាក់​​​ ហើយបាន​​​​យក​​​កាំភ្លើង​​​អាកា-៤៧​​​បាញ់​​​ឡើង​​​លើ​​​ដើម្បី​បន្លាច​ពួកគាត់។ លោក​​​បាន​មាន​​​ប្រសាសន៍​ថា "យើង​​​បាន​​​ចាប់​ខ្លួន​លោក សុផាត ​​បន្ទាប់ពី​​​​​​ប្រជាជន​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​​​​ប្តឹង​​​គាត់​​​ពី​​​បទ​​​បាញ់​​​បោះ​​​គំរាម​​​ និង​​​ជំរិត​​​ទារប្រាក់​​​ពី​​​ប្រជាជន នៅពេល​​​ពួកគាត់​​​មិនព្រម​​​​​​បង់​​​ប្រាក់​​​ក្នុង​ការ​​​ឆ្លងកាត់​​​ស្ពាន"។ លោក ចាន់ថា បាន​ពន្យល់ថា បើទោះ​ជា​កុង​ត្រូល​នេះ​មិន​ខុស​ច្បាប់ក៏ដោយ ក៏ទាហាន​រូបនេះ​មាន​អាកប្បកិរិយា​ហិង្សាដែរ។ លោក​​​បានមាន​​​ប្រសាសន៍​ថា "​​​យើង​​​មិនបាន​​​ចាប់​​​ខ្លួន​​​គាត់​​ ដោយ​សារ​​​យក​​​លុយ​ទេ ប៉ុន្តែ​​​យើង​​​ចោទ​​​ប្រកាន់​​​គាត់​​​​​​ពី​​​បទ​​​​​​ប្រើ​​​ប្រាស់​​​អាវុធ​​​ខុស​​​ច្បាប់​​​ និង​​​បាញ់​​​គំរាម​​​ប្រ​​​ជាជន"។ យោង​​​តាម​​​​​​លោក កែវ ពិសី ស្នង​ការ​​​នគរ​បាល​​​ខេត្ត​​​​​​ដែល​​​បាន​​​បដិសេធ​​​មិន​​​និយាយ​​​ពីរឿង​​​នេះ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​នគរ​បាល​​​ខេត្ត​​​បាន​​​សាក​​​សួរ​​​លោក សុផាត នៅ​​​ស្នង​ការ​​​ដ្ឋាន​​​របស់​ខ្លួន​​​។ លោក វរសេនីយ៍​ទោ តារា ដែល​បាន​សាង​​​សង់​​​ស្ពាន​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​ថា លោក​​​បាន​​​ចំណាយ​​​ប្រាក់​​​ចំនួន​​​១១.៦០០ដុល្លារ​​​ក្នុងការ​​​សាង​​​សង់​​​ស្ពាន​​​នេះ ហើយ​​​ថា អាជ្ញា​​​ធរ​​​មូល​​​ដ្ឋាន​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​រូប​លោក​​​យក​​​ថ្លៃ​​​​​​ពី​​​អ្នក​ដំណើរ​​​ក្នុង​ការ​​​ឆ្លង​​​កាត់​​​ស្ពាន។ លោក​​​បាន​​​មាន​​​ប្រសាសន៍​ថា លោក​​​ទើប​​​តែ​​​ចាប់​​​ផ្តើម​​​យក​​​ប្រាក់​​​កាល​ពី​​​ខែធ្នូតែ​ប៉ុណ្ណោះ ហើយប្រមូល​​​​បាន​​​ប្រាក់​សរុប​​​ប្រហែល​​​២៥០ដុល្លារ​​​​​​នៅខែ​​​នោះ។ ដោយ​សង្កត់​​​ធ្ងន់ថា កុងត្រូលនេះ​​​មិន​​​ខុស​​​ច្បាប់នោះ លោក​​​បាន​​​មាន​​​ប្រសាសន៍​ថា "ខ្ញុំ​​​បាន​​​ចាត់​​​តាំង​​​​​​លោក សុផាត ឲ្យ​​​ឈរ​​ជើង​​​នៅ​​​ទីនោះ​​​ដើម្បី​​យក​លុយ​ពី​​​​​​អ្នក​​​ធ្វើ​​​ដំណើរ​​​ឆ្លង​​​កាត់​​​ស្ពាន"។ លោក តារា បាន​​​មាន​​​ប្រសាសន៍​​​បន្ថែមថា "​​​ខ្ញុំមិនទាន់​​​បានទទួល​​​ការ​​​ហៅ​​​ទូរស័ព្ទ​​​​​​ពី​​​អាជ្ញា​ធរ​​​ខេត្ត​​​សុំឲ្យ​​​ខ្ញុំពន្យល់​​​​​​ពី​​​ការ​​​ដាក់​​​កូន​​​ចៅ​​​របស់​​​ខ្ញុំ​​​នៅ​​​កុង​​​ត្រូល​នេះ​​​នៅ​ឡើយ​​​ទេ ប៉ុន្តែខ្ញុំ​​​នឹង​​​ស្នើ​​​សុំ​​​ឲ្យ​​​ដោះ​លែង​​​កូន​​​ចៅ​​​របស់​ខ្ញុំ​​​ ពីព្រោះ​​​គាត់​​​មិន​​​បាន​ធ្វើ​​​អ្វី​​​ខុស​​​ទេ ពីព្រោះ​​​គាត់​​​គ្រាន់​តែ​បាញ់​​​ដោយ​​​អចេតនា​​​តែ​​​ប៉ុណ្ណោះ"៕សារុន  

ជនសង្ស័យ​​ក្នុង​ករណី​ជួញដូរ​គ្រឿង​ញៀន​នៅ​ព្រះវិហារ​គ្រិស្ត​ត្រូវ​បាន​សាក​សួរ​ និង​ឃុំខ្លួន​

បុរស​ជនជាតិ​នីហ្សេរីយា៉​ប្រាំបី​នាក់ និង​ស្ត្រី​ជនជាតិ​ខ្មែរ​ម្នាក់​​​ដែល​​​ជួញដូរ​គ្រឿង​ញៀន​​បាន​​ពី​ព្រះវិហារ​គ្រិស្ត​មួយ​កន្លែង​នៅ​ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស​កាលពី​ម្សិលមិញ បន្ទាប់ពី​​សាកសួរ​រួច​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ ​ជនសង្ស័យទាំង​ប្រាំបួន​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ជួញដូរ​គ្រឿង​ញៀន​​កាលពី​ថ្ងៃច័ន្ទ បន្ទាប់​ពី​នគរ​បាល​សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ​ បាន​ចាប់​ខ្លួន​ពួកគេ​នៅ​ក្នុង​ប្រតិបត្តិការ​បន្លំ​ខ្លួន​ដាក់​អន្ទាក់​មួយ​​កាលពី​សប្ដាហ៍​មុន​។ នគរ​បាល​ជឿ​ថា ពួកគេ​​បាន​ជួញដូរ​​គ្រឿង​ញៀន​មេតំហ្វេតាមីន​ចេញ​ពី​ព្រះវិហារ​ Mountain of Fire and Miracles Ministries Church។ ​ព្រះវិហារ​នេះ​​ទទេស្អាត និង​​ចាក់​សោ​ចោល​កាលពី​ម្សិលមិញ​ ប៉ុន្តែ​នៅ​តែ​មាន​ស្លាក​សញ្ញា​តូច​មួយ​​ចង​ភ្ជាប់​​នឹង​ទ្វារ​មុខ​ ដោយ​បង្ហាញ​ថា វា​ជា​សាខា​របស់​ព្រះវិហារ​គ្រិស្ត​ដែល​មាន​ទីស្នាក់​ការ​កណ្ដាល​​នៅ​ក្នុង​ប្រទេស​នីហ្សេរីយ៉ា​​ និង​​ដែល​មាន​សាខា​នៅ​អាស៊ី​ អាហ្វ្រិក អឺរ៉ុប និង​អាមេរិក​ខាង​ជើង​...

មន្ត្រី​តុលាការ​មួយ​រូប​បាន​លើក​ឡើង​ថា កាលពី​ម្សិលមិញ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បាន​ចាប់​ផ្ដើម​សាកសួរ​អតីត​សាមណេរ​​​អាយុ​១៨​ឆ្នាំ ដែល​ជាប់​ចោទ​ពីបទ​ចាក់​សម្លាប់​ភិក្ខុ​សង្ឃ​មួយ​អង្គ​ឲ្យ​សុគត​នៅ​វត្ត​សាមគ្គីរង្សី កាលពី​ថ្ងៃ​ច័ន្ទ​។ អតីត​សាមណេរ​ ចាន់ សុភ័ក្ត្រ ​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទ​ធ្វើ​គតព្រះតេជគុណ ​ថាច់ ខាន់ ព្រះជន្ម​៣៧​ព្រះវស្សា ​គ្រូសូត្រ​ឆ្វេង​នៅ​វត្ត​នេះ​ នឹង​កាំបិត​ចិត​បន្លែ​អំឡុង​ពេល​ឈ្លោះ​គ្នា​នៅ​​វត្ត​​ក្នុង​ខណ្ឌ​មានជ័យ​នេះ​កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ។ ព្រះរាជអាជ្ញា​រង​ ជា មេ៉ត បាន​មាន​​ប្រសាសន៍​ថា "យើង​បាន​សាកសួរ​​ជន​នេះ​ហើយ​​ ប៉ុន្តែ​យើង​មិន​ទាន់​ធ្វើ​ការ​ចោទ​ប្រកាន់​ទេ។ យើង​នឹង​បន្ត​សាកសួរ​ជននេះ​នៅ​ថ្ងៃ​ស្អែក ហើយ​បន្ទាប់​មក​នឹង​បញ្ជូនជន​នេះ​ទៅ​ឲ្យ​ចៅក្រម​ស៊ើបសួរ​" មុនពេល​លោក​​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​។ ទោះជាយ៉ាង​ណា លោក ជួន ណារិន ស្នង​ការ​រង​រាជធានី​ភ្នំពេញ​បាន​​លើក​ឡើង​​ផ្ទុយ​ពី​​លោក...

ការ​ដំឡើង​ប្រាក់​ខែ​សម្រាប់​មន្ត្រី​នគរ​បាល​​ និង​ទាហាន​​ដែល​មាន​ឋានន្តរសក្តិ​ទាប ​ត្រូវ​បាន​ប្រកាស​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ​ថា មន្ត្រី​នគរ​បាល និង​ទាហាន​ដែល​មាន​ឋានន្តរសក្តិ​ទាប​ នឹង​ទទួល​បាន​ការ​ដំឡើង​ប្រាក់​ខែ​មុន​​​ចូល​ឆ្នាំ​ខ្មែរ នៅ​ពាក់​កណ្ដាល​ខែ​មេសា។ នៅឯ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ទំនប់​វារីអគ្គិសនី​ថ្មី​មួយ​នៅ​ក្នុង​ខេត្ត​កោះកុង លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ​មន្ត្រី​​នគរ​បាល​ជាតិ​​ដែល​មាន​ឋានន្តរសក្ដិ​ជាពលបាល​ត្រី នឹង​ទទួល​បាន​​ការ​ដំឡើង​ប្រាក់​ខែ​​ ៣៥,៣ ភាគរយ​ ពី​៤៧៣.០០០​រៀល​ ​ក្នុង​មួយ​ខែ​ដល់​៦៤០.០០០​រៀល​ ក្នុង​មួយ​ខែ​ ចំណែក​ឯ​ទាហាន​ដែល​មាន​ឋានន្តរសក្តិ​ទាប​បំផុត នឹង​ទទួល​បាន​ការ​ដំឡើង​​ប្រាក់​ខែ​ពី​ ៣៥៥.០០០រៀល​...

មេតុង​​​ទីន​​​ម្នាក់​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ពីរ​​​ឆ្នាំ​​​ ពីបទ​​​ឆបោក​​​

កាល​​​ពីម្សិលមិញ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ផ្តន្ទាទោស​​​ស្ត្រី​​​អាយុ​​​៤២​​​ឆ្នា​​​ំ​​​ម្នាក់​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ពីរ​​​ឆ្នាំ​​​ ពី​​​បទ​​​ឆបោក​​​ប្រាក់​​​ចំនួន​​​៣៦៦​​​.៩០៦​​​ដុល្លារ​​​ពី​​​មនុស្ស​​​ចំនួន​​​៣៥​​​នាក់​​​ដែល​​​លេង​​​តុង​​​ទីន​​​ជាមួយ​​​ស្ត្រី​​​រូប​​​នេះ​​​។ អ្នកស្រី លឹម ច័ន្ទវីតា ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ពីបទ​​​ឆបោក​​​ និង​​​រំលោភ​​​លើ​​​សេចក្តី​​​ទុក​​​ចិត្ត​​​ បន្ទាប់​​​ពី​​​​​​គាត់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​ឧសភា​​​ឆ្នាំ​​​មុន​​​ពីបទ​​​សង្ស័យ​​​ថា បាន​​​ឆ​​​បោក​​​អ្នក​​​ដែល​​​​​​លេង​​​តុង​​​ទីន​​​ជា​​​មួយ​​​ខ្លួន​​​​​​នៅ​​​ក្នុង​​​​​​ខណ្ឌ​​​មាន​​​ជ័យ។ បន្ទាប់​​​ពី​​​ផ្តន្ទាទោស​​​រួច​​​ ចៅ​​​ក្រម ឆែ វីរៈ បាន​​​បង្គាប់​​​ឲ្យ​​​អ្នកស្រី ច័ន្ទវីតា ដែល​​​ជា​​​មេតុង​​​ទីន​​​នៅ​​​ក្នុង​​​សង្កាត់​​​បឹង​​​ទំពុន​​​សង​​​ប្រាក់​​​​​​លេង​​​តុង​​​ទីន​​​ និង​​​សំណង​​​ជំងឺ​​​ចិត្ត​​​ទៅ​​​ឲ្យ​​​ជន​​​រង​​​គ្រោះ​​​ចំនួន​​​បី​​​នាក់ ​​​​​​​​​​​ក្នុង​​​ទឹក​​​ប្រាក់​​​ជិត​​​២០១.៥០០​​​ដុល្លារ​​​។ អ្នក​​​លេង​​​តុង​​​ទីន​​​ចំនួន​​​៣២​​​នាក់​​​ដែល​​​នៅ​​​សេស​​​សល់​​​ផ្សេង​​​ទៀត ត្រូវ​​​តែ​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​ដើម្បី​​​ទទួល​​​ប្រាក់​​​របស់​​​ខ្លួន​​​មក​​​វិញ​​​។ អ្នក​​​ស្រី ចិន សុគន្ធា ជន​​​រងគ្រោះ​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ជ​​ន​​​រង​​​គ្រោះ​​​ទាំង​​​អស់​​​បាន​​​លើក​​​ឡើង​​​ថា អ្នក​​​ស្រី ច័ន្ទ​​​វីតា គឺ​​​ជាអ្នកជិត​​​ខាង​​​របស់​​​គាត់ ហើយ​​​បាន​​​ប្រើ​​​សម្តី​​​ផ្អែម​​​ដើម្បី​​​បញ្ចុះ​​​បញ្ចូល​​​ឲ្យគាត់​​​​​​លេង​​​តុងទីន​​​ជាមួយ​​​។ អ្នកស្រី​​​ សុគន្ធា បាន​​​និយាយ​​​ថា "គាត់​​​បាន​​​ធានា​​​ថា នឹង​​​មិន​​​ឲ្យ​​​​​​បាត់​​​លុ​​​យ​​​របស់​​​ខ្ញុំ​​​នោះទេ​​​ដោយ​​​ហ៊ាន​​​ដាក់​​​ជីវិត​​​ ហេតុ​​​ដូច្នេះ​​​ហើយ​​​ទើប​​​ខ្ញុំ​​​ហ៊ាន​​​លេង​​​តុង​​​ទីន​​​ជាមួយ​​​គាត់​​​"៕ស៊ុយឈាង​​​​​​  

បុរស​ម្នាក់​កំពុង​រត់​គេច​ខ្លួន​បន្ទាប់​ពី​វាយ​ដំ​អតីត​មិត្តស្រី​របស់​ខ្លួន​នៅ​ហាង​ខារ៉ា​អូខេ

នគរ​​​បាល​​​ខេត្ត​​​កំពង់​​​ចាម​​​កំពុង​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន​​​បុរស​​​អាយុ​​​៣៤​​​ឆ្នាំ​​​ម្នាក់​​​ពី​​​បទ​បង្ករបួសស្នាម​​​ បន្ទាប់​​​ពី​​​ស្ត្រី​​ម្នាក់​​​ដែល​​​ធ្វើ​​​ការ​​​នៅ​​​ហាង​​​ខារ៉ាអូខេ​​​មួយ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ដោយ​​​ចោទ​​​ប្រកាន់​​​​​​បុរសរូបនេះថា បាន​​​វាយ​​​ដំ​​​លើ​​​រូប​​​នាង​​​យ៉ាង​​​ធ្ងន់​​​ធ្ងរ និង​បង្ខំ​​​រួម​​​ភេទ។ លោក ប៉ែន រ័ត្ន ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា លោក ជឿន ហេង ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​វាយ​​​ដំ​​​ស្ត្រី​​​ម្នាក់​​​អាយុ​​​២៨​​​ឆ្នាំ​​​ កាល​​​ពី​​​ថ្ងៃ​​​ពុធ​​​ សប្តាហ៍​​​មុន នៅ​​​កន្លែង​​​ធ្វើ​​​ការ​​​របស់​​​នាង​​​ក្នុង​​​ក្រុង​​​កំពង់​​​ចាម។ លោក​​​បាន​​​មាន​​​ប្រសាសន៍ដោយ​​​លើកឡើង​​​​ពីការដែល​លោក​​​ទទួល​​​បាន​​​ពាក្យ​​​បណ្តឹង​​​ពី​​​ស្ត្រី​​​រូប​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​ថា "យើង​​​កំពុង​​​ស្វែង​​​រក​​​ជន​​​ដៃ​​​ដល់​​​រូប​​​េនះ​​​ ប៉ុន្តែ ឥឡូវ​​​នេះ​​​ជននេះ​​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ​​​" ។ ឥឡូវ​​​នេះ​​​យើង​​​ស្គាល់​​​អត្ត​​​សញ្ញាណ​​​ជន​​​នេះ​​​ហើយ ហើយ​​​យើង​​​នឹង​​​រាយ​​​ការណ៍​​​ទៅ​​​តុលាការ​​​។ លោក ប៉ែន រ័ត្ន បាន​​​បន្ថែម​​​ថា លោក ជឿន ហេង ធ្លាប់​​​ធ្វើ​​​ជា​​​អ្នក​​​​​​គ្រប់​​​គ្រង​​​​​​ឲ្យ​​​​​​ឧកញ៉ា លី​​​ ឈុន​​​អួន ហើយ​​​​​​គាត់​​​បាន​​​លា​​​ឈប់​​​ពី​​​ការ​​​ងារ​​​រយៈ​​​ពេលប្រហែល​​​មួយ​​​ឆ្នាំ​​​មក​ហើយ។ ​​​​​​​​​​​​នៅ​​​ក្នុង​​​បទ​សម្ភាស​ថតជា​ខ្សែអាត់​​​វីដេអូ​​​ជាមួយ​​​គេ​​​ហទំព័រ​​​ព័ត​​​៌​​​មាន​​​ដើម​​​អម្ពិល​​​ ស្ត្រី​​​រូប​​​នេះ​​​បាន​​​ចោទ​​​ប្រកាន់​​​លោក ជឿន​​​ ហេង ដែល​​​ជា​​​អតីត​​​មិត្ត​​​ប្រុស​​​របស់​​​នាង​​​ពីបទ​​​វាយ​​​ដំ​​​លើ​​​រូប​​​នាង​​​ បន្ទាប់​​​​​​ពី​​​នាង​​​បាន​​​បដិសេធ​​​មិន​​​ព្រមមក​សប្បាយជាមួយគាត់​​​​​​ និង​​​មិត្ត​​​ភក្តិ​​​របស់​​គាត់​​​នៅ​​​​​​ក្លឹប​​​នោះ។ នាង​​​បាន​​​​​​និយាយ​​​នៅ​​​ក្នុង​​​​​វីដេអូ​​​ឃ្លីប​​​នោះ​​​ថា "ដោយ​​​សារ​​​ខ្ញុំ​​​ចង់​​​ចេញ​​​ពី​​​បន្ទប់​​​ ហើយ​ខ្ញុំចេះ​តែ​និយាយពាក្យនេះ​ដដែលៗ គាត់​​​បាន​​​វាយ​​​ខ្ញុំ​​​រហូត​​​ដល់​​​ខ្ញុំមើលទៅ​​​ដូច​​​នេះ។​​​ គាត់​​​បាន​​​​​​ប្រើ​​​ដៃ​​​និង​ជើង​​​វាយ​​​និងទាត់​​​​ធាក់​​​ផ្ទៃមុខ​​​ និង​​​ក្បាល​​​របស់​​​ខ្ញុំ​​​។ ឥឡូវ​​​នេះ​​​ក្បាល​​​របស់​​​ខ្ញុំ​​​ហើម​​​យ៉ាង​​​ខ្លាំង​​​"។ នៅ​​​ក្នុង​​​ច្បាប់​​​ចម្លង​​​នៃ​​​ពាក្យ​​​បណ្តឹង​​​ដែល​​​បាន​​​ចុះផ្សាយ​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយព័ត៌​​​មាន​​​ក្នុង​​​ស្រុក​​​ Fresh News នាង​​​ក៏បាន​​​ចោទ​​​ប្រកាន់​​​លោក​​​ ជឿន ហេង ពី​​​បទ​​​អូស​​​នាង​​​ចូល​​​ទៅ​​​ក្នុង​រថយន្ត ហើយ​​​ចាប់​​​រំលោភ​​​​ផង​​​ដែរ៕សារុន​​​​​​​​​    

Latest news

© 2021, ដេលី. All rights reserved.