32.5 C
Phnom Penh

នគរបាល​​​ចាប់ខ្លួន​​​មនុស្ស​​​បួន​​​នាក់​​​ក្នុង​​​ការ​​​បង្ក្រាប​​​​​​ល្បែង​​​ឆ្នោត​​​ក្នុង​​​ខេត្ត​​​កំពង់ចាម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ស្ត្រី​​​បួន​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​កត់​​​ឆ្នោត​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​ស្រុក​​​កោះសូទិន ខេត្ត​​​កំពង់ចាម​​​កាលពី​​​ថ្ងៃសៅរ៍​​​បន្ទាប់ពី​​​អ្នកភូមិ​​​ត្អូញត្អែរ​​​ប្រាប់​​​អាជ្ញាធរ។

លោក ម៉ា ចិន្តា​​​​​​អធិការ​​​នគរបាល​​​ស្រុក​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា មន្ត្រី​​​របស់​​​លោក​​​​​​បាន​​​សហការ​​​ជាមួយ​​​​​​នគរបាល​​​ខេត្ត​​​​​​ធ្វើការ​​​ចាប់ខ្លួន​​​ក្នុង​​​ទីតាំង​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “​​​យើង​​​បាន​​​បំបែក​​​កម្លាំង​​​របស់​​​យើង​​​ឲ្យ​​​ប្រចាំការ​​​​​​តាម​​​គោលដៅ​​​នីមួយៗ។ នៅ​​​ពេល​​​យើង​​​ទទួល​​​បានការ​​​ជូន​​​ដំណឹង​​​មក​​​​​​មន្ត្រី​​​នគរបាល​​​សម្ងាត់​​​របស់​​​យើងហើយ​​​ យើង​​​បាន​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ប្រតិបត្តិការ​​​​​​នៅ​​​ពេល​​ជាមួយ​​​គ្នា​​​តែ​​​ម្តង”។

លោក ចិន្តា បាន​​​មាន​​​ប្រសាសន៍​​​ថា នគរ​​​បាល​​​បាន​​​ចាប់ខ្លួន​​​ ភោគ ណន អាយុ​​​៦២ឆ្នាំ និង​​​ ឃុន សុត អាយុ​​​៤៥ឆ្នាំ​​​​​​នៅ​​​​​​ក្នុង​​​ឃុំ​​​ព្រែក​​​តានង់ សៀង ឆេង អាយុ​​​៥៩ឆ្នាំ នៅ​​​ក្នុង​​​ឃុំ​​​មហា​​​ខ្ញូង​​​ និង​​​ ឈុន ណាតរីម អាយុ​​​៣៦ឆ្នាំ​​​នៅ​​​ក្នុង​​​ឃុំ​​​កំពង់​​​រាប។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ចាប់ខ្លួន​​​​​​មនុស្ស​​​បួន​​​នាក់​​​ និង​​​ដក​​​ហូត​​​បាន​​​វត្ថុ​​​តាង​​​មួយ​​​ចំនួន​​​ រួមមាន​​​លុយ ក្រដាស​​​ឆ្នោត​​​ និង​​​សម្ភារ​​​មួយ​​​ចំនួន​​​ទៀត”។

​​​លោក ប៉ែន រ័ត្ន ស្នងការ​​​នគរបាល​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​នគរបាល​​​បាន​​​​​​ចាប់ខ្លួន​​​រយៈ​​​ពេល​​​តែ​​​ពីរ​​​ម៉ោង​​​ប៉ុណ្ណោះ​​​​​​បន្ទាប់ពី​​​ទទួល​​​បាន​​ការ​​​ត្អូញ​​​​​​ត្អែរ​​​​​​ជា​​​ច្រើនអំ​​​ពី​​​ស្ត្រី​​​ទាំង​​​នេះ។ លោក រ័ត្ន បាន​​​មាន​​​ប្រសាសន៍​​​ថា “ប្រជាជន​​​បាន​​​រាយការណ៍​​​មក​​​នគរបាល​​​របស់​​​យើង​​​អំពី​​​ការ​​​ការ​​​លេង​​​ល្បែង​​​ខុស​​​ច្បាប់​​​ ហើយ​​​បាន​​ត្អូញ​​​ត្អែរ​​​ថា នគរបាល​​​មូលដ្ឋាន​​​ធ្វើ​​​មិន​​​ដឹង​​​មិន​​​ឮ​​​អំពី​​​សំណើ​​​មុនៗ​​​របស់​​​ពួកគាត់​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ជន​​​សង្ស័យ​​​ទាំងនេះ​​​នឹង​​​ត្រូវ​​​បញ្ជូន​​​ទៅ​​​តុលាការ​​​នៅ​​​ថ្ងៃ​​​នេះ៕សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស