33 C
Phnom Penh

​តុលាការ​ផ្តន្ទា​ទោស​ស្ត្រី​ពីរនាក់​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​៧ឆ្នាំ​ពីបទ​សញ្ចរកម្ម​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ​​​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​​បាន​ផ្ដន្ទាទោស​ជនជាតិ​វៀតណាម​​អាយុ​៤២​ឆ្នាំ​ម្នាក់ និង​អ្នក​សម​គំនិត​ជនជាតិ​ខ្មែរ​ម្នាក់​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៧ឆ្នាំ ពីបទ​លក់​​​​​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់​ឲ្យ​រួមភេទ​កាលពី​ឆ្នាំមុន​។

កៅ ធីហៀន ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ខាង​ក្រៅ​​សណ្ឋាគារ​ឡាក់គីស្តារ ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ​ខណ្ឌទួលគោក កាលពី​​ថ្ងៃទី​២៨ ខែ​ឧសភា ចំណែក​អ្នក​សមគំនិត​ឈ្មោះ ចាន់ បុប្ផា អាយុ​៣៨​ឆ្នាំ​កំពុង​រត់គេច​ខ្លួន​នៅ​ឡើយ​។

លោក ម៉េង តូនី ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា ” តុលាការ​ផ្ដន្ទាទោស​ កៅ ធីហៀន អាយុ​៤២​ឆ្នាំ​​ឲ្យ​ជាប់ពន្ធនាគារ​​៧ឆ្នាំ​ពីបទ​ធ្វើ​សញ្ចរកម្ម​​កុមារ​តាម​មាត្រា ២៥ និង​២៦ នៃ​ច្បាប់​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​”។​ លោក​បាន​បន្ថែម​ថា ស្ត្រីឈ្មោះ បុប្ផា ត្រូវ​បាន​ផ្ដន្ទាទោស​កំបាំង​មុខ​។

លោក ជា ណារ៉ា មេធាវី​តំណាង​ក្មេង​ស្រី​រងគ្រោះ​បាន​មាន​ប្រសាសន៍​តាមទូរស័ព្ទ​កាល​ពី​ម្សិលមិញថា អំឡុង​សវនាការ​កាត់​ក្ដី​ កៅ ធីហៀន បាន​សារភាព​ថា បាន​ធ្វើ​សញ្ចរ​កម្ម​​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​នេះ​តែ​មួយ​លើក​ប៉ុណ្ណោះ។

លោក ណារ៉ា បានមាន​ប្រសាសន៍ថា “នៅ​ថ្ងៃ​បើក​សវនាការ​កាត់​ក្ដី​ ស្ត្រីរូបនេះ​​បាន​និយាយ​ថា គាត់​បាន​​​នាំក្មេង​ស្រី​ម្នាក់​​ទៅ​ឲ្យ​ភ្ញៀវ”៕ សារុន​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស