28.4 C
Phnom Penh

TAG

paywall

គ​ណៈកម្មកា​រ​រួមគណបក្ស​សម្រាប់​កែ​ទ​ម្រង់​ប្រព័ន្ធ​​បោះ​​​ឆ្នោ​ត ​បើកកិច្ច​​​ប្រជុំ​លើ​ក​ដំ​បូ​ង​នៅព្រឹក​នេះ

សមាជិក​​នៃគ​ណៈកម្មការ​​កែទម្រង់​ប្រព័ន្ធ​បោះ​ឆ្នោត​ បា​ន​ឲ្យដឹង​កា​ល​​​ពីម្សិល​មិញ​​​ថា គ​ណៈកម្មការថ្មី​​បង្កើត​ឡើ​ង​​​អំឡុ​ង​​​​កិច្ច​​ប្រជុំ​​មួ​យ​​​រវា​ង​​សមាជិ​ក​​ជាន់​ខ្ពស់​​​​របស់​​​គ​ណប​ក្ស​​​​​ប្រជាជ​ន​កម្ពុជាដែល​​កំ​​ពុ​ង​កាន់​​អំណា​ច​​ ​និ​ង​គ​ណ​​បក្ស​​សង្គ្រោះ​​​ជាតិ​​​​កា​ល​​ពី​​ខែ​​មុ​ននេះ ​​នឹ​ង​បើក​​​​កិច្ច​​ប្រជុំ​​​លើ​ក​ដំ​បូ​​ង​​​​របស់​​​ខ្លួ​ន​​​នៅ​ព្រឹក​​នេះ​​ដើម្បី​​​កំ​ណត់​​​របៀ​ប​វា​​រៈ។ ស្ថា​ប័​ន​​ថ្មី​នេះ​​​មា​ន​ភា​​រកិច្ច​​​រៀ​ប​ចំ​​កម្ម​វិធី​កែ​ទ​ម្រង់​​ប្រព័ន្ធបោះ​ឆ្នោ​ត​​សម្រាប់​កា​រ​​បោះ​​ឆ្នោ​ត​​​នៅ​ពេល​​អ​នា​គត។ គួរបញ្ជាក់​ថា​ មេ​ដឹក​​​​នាំ​​​​គ​ណ​បក្ស​​​សង្គ្រោះជាតិ​​បា​ន​លើក​ឡើ​ង​ថា​ពួ​ក​​គេ​​​សង្ឃឹម​​ថា​​​ ការ​បោះឆ្នោត​នឹង​ប្រព្រឹត្ត​​​​ទៅមុន​​​រដ្ឋសភា​​​ផុត​​​អា​​ណត្តិបច្ចុប្បន្ន​​របស់​ខ្លួន​ក្នុ​ង​ឆ្នាំ​២០១៨​ ដើម្បី​កែ​តម្រូ​វ​​នូ​វ​អ្វី​​​ដែល​​​មេ​ដឹក​នាំ​ទាំង​នេះលើក​ឡើង​ថា ជា​ការ​បោះ​ឆ្នោត​​មា​ន​​​កា​រ​​​លួចបន្លំ​​​​​​កា​ល​​ពី​​ក្នុ​ង​ខែ​កក្កដា។ លោក ជាម​​ យៀប ​​សមា​​ជិ​ក​​សភា​​ជាន់​​ខ្ពស់​​​មក​ពីគ​ណ​​បក្ស​​ប្រ​ជា​​ជ​ន​កម្ពុជា ហើយ​​នឹ​ង​ត្រូ​វ​​​ចូ​ល​​រួ​មក្នុង​​កិច្ច​​ប្រជុំ​​នៅ​ព្រឹក​​​នេះដែរ​ បា​ន​ពន្យល់​ថា ​​​វា​​​ជា​បុព្វ​សិទ្ធិ​​​របស់​​គ​ណ​​បក្ស​​សង្គ្រោះ​​​​ជាតិ ដែល​​​អះ​អា​ង​​​ថា ​​មា​ន​​បញ្ហា​​នៅ​ក្នុង​ប្រ​ព័ន្ធ​​​បោះ​ឆ្នោតនោះ​ ក្នុង​ការ​​សំណូម​​​ពរ​​​​នូ​​វ​​អ្វី​​​ដែល​​នឹ​​ង​​ដាក់​​​ក្នុ​ង​​របៀប​​វា​រៈ​។ សំ​ដៅ​​​ដល់​​ចំ​ណុច​​​ចចារ​​របស់​គ​ណ​បក្ស​​សង្គ្រោះ​​​ជាតិនាពេល​កន្លងមកដូច​ជា​​ឲ្យមា​ន​យន្ត​កា​រ​​​ស៊ើប​អង្កេត​ឯក​​រាជ្យ​មួ​យ​​​ក្នុ​ង​កា​រ​​បោះ​ឆ្នោត​​​កា​លពី​ឆ្នាំ​មុន​ ​ឬ​​​សេចក្តីអំ​​ពាវ​នា​វ​ឲ្យ​មា​ន​កា​រ​បោះ​ឆ្នោត​ឡើង​វិញ ជាដើម​នោះ​ លោក​ ​​ជាម​ យៀ​ប ​​បា​ន​មានប្រសាសន៍ថា “អ្វី​ដែល​សំ​​​​ខា​ន់បំផុត​ គឺ​មិ​នត្រូវ​ចាក​ប្រ​ធា​ន​ ដែល​​គ​ណ​បក្ស​​​ទាំ​ង​​ពីរ​​បា​ន​​ជ្រើស​រើ​ស​ នោះគឺ​កម្មវិធី​កែ​​ទម្រង់​ប្រព័ន្ធបោះ​ឆ្នោត”។ ​​គ​ណ​​បក្ស​​ទាំ​ង​​ពីរ​​បា​ន​លើក​ឡើ​ងថា ​​បញ្ហា​​​ទាំង​នេះនឹ​ង​​មិ​នត្រូ​វ​បា​ន​​លើក​យក​​មក​​ពិ​ភាក្សា​​នៅ​ក្នុង​កិច្ច​​ប្រ​​ជុំ​​​​របស់​​គ​ណៈ​កម្មកា​រ​ថ្មី​​នេះ​ទេ​ ហើយ​នឹង​​តម្រូ​វ​ឲ្យ​មា​ន​​​កិច្ច​ប្រជុំ​​​ពិ​សេស​​មួយ​​រវា​ង​លោក​​នា​យ​ក​​រដ្ឋ​មន្ត្រី ហ៊ុន សែ​ន ​​និ​ង​​​លោក សម រង្ស៊ី ​​មេ​ដឹក​នាំ​​គ​ណ​បក្ស​ប្រឆាំ​ង។ លោក ​ជាម ​យៀប ដែល​​នឹ​ង​​ចូ​ល​រួ​ម​​​ជាមួ​យ​សមា​​ជិ​ក​​​ប្រាំ​​រូ​ប​ទៀត​​​​របស់​​គ​ណ​បក្ស​​ប្រជា​ជន​កម្ពុជា​​​ ក្នុ​ង​កិច្ច​ប្រជុំ​​​នា​ព្រឹក​នេះ​​មា​ន​​ប្រ​សាស​​ន៍​​ថា “យើង​​​នឹ​ង​​​រង់​ចាំមើ​ល ​ ​នៅ​​ថ្ងៃ​​ស្អែក​នេះ”។ លោក សុន ឆ័យ ប្រធា​ន​ក្រុ​ម​​​តំ​ណា​ង​​រាស្ត្រ​​​គ​ណ​​​បក្ស​​សង្គ្រោះ​​​ជាតិ​​​ បា​ន​លើក​ឡើង​​ថា លោក​​​និង​សមា​​ជិ​ក​ប្រាំ​​រូ​ប​​ទៀត​​​​នៃ​គ​ណៈ​​ប្រតិភូ​​​​របស់​​​គ​ណ​បក្ស​ស​ង្គ្រោះ​​​ជាតិក្នុង​​​​​​​គ​ណៈ​កម្ម​កា​រ​​នេះ​ ​នឹ​ង​​​ស្នើ​​ឲ្យ​មា​ន​​កា​រ​​​ផ្តោតលើ​​កា​រ​​សិក្សា​​អំ​ពី​​ចំណុច​បរាជ័យ​នៃ​ការ​​បោះ​​ឆ្នោត​ចុង​ក្រោ​យ ក្នុង​ការ​កំណត់​ចំណុច​ដែលត្រូវ​​កែ​​ទម្រង់​។ លោកបាន​មា​ន​​ប្រ​សាស​​ន៍​ថា “កា​រ​​បង្កើត​នីតិ​វិធី​ប្រតិបត្តិ​ការ​របស់​គ​ណៈកម្មកា​រ​​រួ​មនេះ​នឹង​ជា​ចំណុច​​​សំ​ខាន់​ ហើយ​​ប​ន្ទាប់មក​ ​​នឹ​ង​​បន្ត​ទៅ​ចំណុចសិក្សា​​អំពី​កា​រ​បោះ​ឆ្នោត​​​លើក​មុន​​”។ លោក សុន ឆ័យ ​​​បា​ន​​ពន្យល់​​ថា “វា​ជា​​រឿង​សំខាន់​​ដែលយើង​​នឹង​ឃើញ​​​អំ​ពី​ភាព​​​ពិត​​​របស់​​គ​ណ​បក្ស​​ប្រជា​ជន​កម្ពុជា​។ ប្រសិ​​ន​​បើ​ពួ​ក​គេ​​ប្តេជ្ញា​កែ​​ទម្រង់​ ​​ពេល​​នោះ​​​យើង​នឹ​ង​​​ពិ​ភាក្សា​​អំ​ពី​បញ្ហា​​សំ​​​ខាន់​​ៗ​​ដែល​អ​ង្គការ​​ក្រៅ​រដ្ឋាភិ​បាលនានា​បានលើកឡើង”។ ​ដោ​យ​ឡែក សម្ព័ន្ធ​​​អង្គការ​ក្រៅ​រដ្ឋាភិ​បាល​​​កែទម្រង់​កា​រ​​បោះ​ឆ្នោត​ ​ដែល​គេ​ស្គាល់​​​ថា​​ជា “បន្ទប់​ស្ថាន​​ភាព”  (The Situation Room) ​​បា​ន​​ចេញ​សេចក្តី​​ថ្លែ​ងការ​​ណ៍​មួ​យ​កាល​​ពី​​ថ្ងៃ​សៅរ៍​ដើម្បី​អំពាវ​នា​វ​ឲ្យ​​​​គ​ណៈកម្មកា​រថ្មី​​​នេះ យល់​ព្រម​​ឲ្យ​មា​ន​​​កា​រ​កែ​​ទ​ម្រង់​​គ​ណៈ​កម្មាធិ​កា​រ​​ជាតិរៀប​ចំ​ការ​​បោះ​ឆ្នោត​​​​ដែលស្ថិត​នៅ​ក្រោម​ឥទ្ធិ​ពល​គ្រប ដណ្តប់​​​​​ដោ​យ​​សមា​​ជិ​ក​​គ​ណ​បក្សប្រជា​​​​ជ​ន​​កម្ពុជានោះ​ កែ​​ទម្រង់​បញ្ជី​ឈ្មោះ​អ្នក​​​បោះ​ឆ្នោត​ជាតិ​ ​ដែល​​ត្រូ​វ​បា​ន​​ញាំ​​ញីដោយសារ​កា​រ​​​បាត់​ឈ្មោះ  និ​ង​ឈ្មោះ​ស្ទួ​ន ​និ​ង​​​អំពាវ​នាវ​ឲ្យ​មា​ន​កា​របោះ​ឆ្នោត​ជាតិ​​ថ្មី​នៅ​ចុង​ឆ្នាំ​​២០១៥ ពោល​គឺ​នៅ​​ពាក់​កណ្តាល​​អា​​ណត្តិ​​នៃ​ការ​បោះ​ឆ្នោត​បច្ចុប្បន្ន៕ ប៊ុននី​

ព្រះ​សង្ឃ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ចែក​អំណោយ​ទៅ​ឲ្យជន​រងគ្រោះ​ដោយ​សារ​ស្នាដៃ​រដ្ឋាភិបាល​

កាល​ពី​ថ្ងៃសុក្រ​ព្រះ​តេជគុណ​ លួន​ សុវ៉ាត​​ ដែល​​ជា​សកម្ម​ជនជា​ព្រះ​សង្ឃ​ដ៏​ល្បី​ឈ្មោះ​​និង​សមាជិក​សភាជាប់​ឆ្នោត​មក​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​មួយ​រូប​​​ បាន​ចែក​អង្ករ​និង​ប្រាក់​ដែល​ទទួល​បាន​ការ​ឧបត្ថម្ភ​ពី​បង​ប្អូន​ខ្មែរ​រស់​នៅ​ប្រទេស​បារាំង​និង​ប្រទេស​កាណាដា ទៅឲ្យ​ក្រុម​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​និង​ជាប់​ទាក់​ទិន​នៅ​ជម្លោះ​ដី​ធ្លី​ដ៏​រុាំរ៉ៃ​និង​ការ​តវ៉ា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​។ ដោយ​​មាន​សង្ឃដី​​​កា​​នៅ​ក្នុង​ពិធី​មួយ​ក្នុង​វត្ត​សាមគ្គី​រង្សី​ នៅ​ខណ្ឌ​មាន​ជ័យ ​រាជ​ធានី​ភ្នំពេញ​ ព្រះតេជ​គុណ លួន ​ សុវ៉ាត​ បាន​ប្រើ​ព្រឹត្តិការណ៍ ​នេះ​​ដើម្បី​រិះគន់​​គោល​នយោ​បាយ​ដី​ធ្លី​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន​ សែន​។ ដោយ​រំឭក​អ្នក​ចូល​រួម​នៅ​ក្នុង​ព្រឹត្តិការណ៍នេះ​កុំ​ឲ្យ​ភ្លេច​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ របស់​គណបក្ស​​ប្រជា​ជន​កម្ពុជា​កាល​ពី​ឆ្នាំ​២០១៣​ ដែលបាន​អំពាវ​នាវ​ឲ្យ​អ្នក​បោះ​ឆ្នោត​ “អាណិ​​ត​ ស្រឡាញ់​ និង ជឿ​ទុក​ចិត្ត​” លើ​គណ​បក្ស​កាន់​អំណាច​ ព្រះ​តេជ​គុណ​បាន​​​​មា​ន​សង្ឃដី​កា​​បន្ថែម​ថា “ប្រសិន​បើ​អស់​លោក​អាណិត និង​ស្រឡាញ់​ខ្ញុំ​ សូម​កុំ​​​បាញ់​និង​រំលោភ​យក​ដី​ធ្លី​របស់​ខ្ញុំ​អី”​។ ព្រះ​តេជ​គុណ​ លួន​ សុវ៉ាត​ បាន​មាន​សង្ឃ​ដី​កា​ទៅ​កាន់​មនុស្ស​ជាង​១៧០​នាក់​ពី​សហ​គមន៍​បុរី​កីឡា​ និង​សហ​គមន៍​បឹង​កក់​ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​មនុស្ស​ទាំង​២៣​នាក់​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​ អំឡុង​ការ​តវ៉ា​របស់កម្មករ​រោង​ចក្រ​កាត់​ដេរ​កាល​ពី​ខែ​មុន​ថា “ប្រទេស​​​កម្ពុជា​សព្វ​ថ្ងៃ​ គ្មាន​ច្បាប់​រដ្ឋ​ គ្មាន​ការ​គោរព​សិទ្ធិ​មនុស្ស​ទេ​ ព្រោះ​វា​គឺ​ជា​លទ្ធិ​ប្រជា​ធិប​​​តេយ្យ​ក្លែង​ក្លាយ​​”។ លុយ​សុទ្ធ​និង​អង្ករ​ប្រហែល​៤.០០០​ដុល្លារ​​​ ត្រូវ​បាន​ចែក​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​។ អ្នក​ស្រី​ កាន សំនៀង​ អាយុ​២​៤​ឆ្នាំ​ដែល​ប្តី​របស់គាត់​​ឈ្មោះ​ គឹម​ ផលលៀម​ អាយុ​ ២៦​ឆ្នាំ​ត្រូ​វ​គ្រាប់​ស្លាប់​ អំឡុង​ការ​តវ៉ា​នៅ​ផ្លូវ​វេង​ស្រេង​ កាល​ពី​ថ្ងៃ​៣​ ខែ​មករា​ ទទួលបាន​​ប្រាក់​ចំនួន​៨០​ដុល្លារ។ អ្នក​ស្រី​បាន​និយាយ​ថា “ខ្ញុំ​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ទទួល​អំណោយ​នេះ ​ព្រោះ​ខ្ញុំ​មិន​ដែល​ទទួល​បាន​អំណោយ​ពី​រដា្ឋភិបាល​ឡើយ​ បន្ទាប់​ពី​ប្តី​របស់​ខ្ញុំស្លាប់​មក​”។ លោក​ ឡុង​រី​ សមាជិក​សភា​ជាប់​ឆ្នោត​មក​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​​ បាន​ចោទ​ប្រកាន់​មន្ត្រី​រដ្ឋាភិបាល​ថា  “ បាន​បណ្តេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​សំបែង​និង​បាញ​់​សម្លាប់​មនុស្ស​”៕ ស៊ុយឈាង

មនុស្ស​​បី​នាក់​ត្រូវ​ផ្តន្ទាទោសពី​បទ​ជាប់​ទាក់​ទិន​ការ​ប៉ះទង្គិច​គ្នា​ជា​មួយ​នគរបាល​លើ​​ស្ពាន​ព្រះ​មុនីវង្ស​

កាល​ពី​ថ្ងៃ​សុក្រ​ សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​​​បាន​ផ្តន្ទាទោស​ជន​សង្ស័យ​បី​នាក់​ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​ប្រាំ​មួយ​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ពី​បទ​ជាប់ទាក់​ទិន​នឹង​ការ​ប៉ះទង្គិច​គ្នាកាល​ពី​ថ្ងៃ​ទី​១៥​ ខែ​កញ្ញា​ នៅ​លើ​ស្ពាន​ព្រះ​​​មុនី​​​​វង្ស​រវាង​នគរបាល​និង​យុវជន​គប់​ដុំ​ថ្ម​ដែល​អំឡុង​ពេល​នោះ​មាន​​បុរស​ម្នាក់​បាន​ស្លាប់​និង​មនុស្ស​មួយ​ចំនួន​ទៀត​របួស​ដោយ​ការ​បាញ់​ប្រហារ​របស់​នគរបាល​។ នៅ​ពេល​ប្រកាស​សាល​ក្រម​ផ្តន្ទាទោស​ចៅ​ក្រម​ សេង​ នាង​ បាន​លើក​ឡើង​ថា​ ចុង​ចោទ​​​​​ចំនួន​បី​នាក់​ត្រូវ​បាន​រក​ឃើញ​ថា​ មាន​ពិរុទ្ធ​​​ភាព​​​​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​ចេតនា​និង​ពី​បទ​មាន​បំណង​បង្ក​ការ​ខូច​ខាត​ដោយ​ធ្វើ​ឲ្យ​ស្ថាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ​។​ តែ​ទោះ​ជា​យ៉ាង​ណា​ ចៅ​ក្រម​ សេង​ នាង​​ បាន​បន្ធូរ​បន្ថយ​ទោស​ជន​ជាប់​ចោទ​ពីរ​នាក់​ក្នុង​ចំណោម​ជន​ជាប់​ចោទ​ទាំង​បី​ ហើយ​បាន​លើក​លែង​ការ​ចោទ​ប្រកាន់​ចុង​ចោទ​បី​នាក់​ផ្សេង​ទៀត​​ក៏​មាន​វត្ត​មាន​នៅ​ក្នុង​តុលា​ការ​ដែរនោះ ពោល​គឺ​មាន​ន័យ​ថា មាន​តែ​បុរស​ជន​ជាតិ​វៀត​ណាម​ម្នាក់​ប៉ុណ្ណោះ​ដែល​នឹង​ត្រូវ​ជាប់ពន្ធនាគារ​។ ចៅ​ក្រម​ សេង​ នា​ង​ បាន​មាន​ប្រសាសន៍​ថា​ “ តុលាការ​បាន​សម្រេច​ផ្តន្ទាទោស​ ង្វៀន​ ទីតេក​ អាយុ​២០​ឆ្នាំ​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​​បី​ឆ្នាំ​ ប៉ុន្តែ​ជន​នេះ​នឹង​ត្រូវ​ជាប់​ពន្ធ​នា​គារ​​តែ​មួយ​ឆ្នាំ​ប៉ុណ្ណោះ​ ដោយ​ទោស​ជាប់​​​ពន្ធនាគា​រ​ពីរ​ឆ្នាំ​ទៀត​ត្រូវ​បាន​ព្យួរ​”។ ចៅ​ក្រម​ សេង​ នាង​ បាន​បន្ថែម​ថា​ “ឡាញ​​់​ សាមឿន​ អាយុ​១៩​ឆ្នាំ​ និង​ វ៉ា នឿន​ អាយុ​៤០​​ឆ្នាំ​ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​​ពេល​បី​ឆ្នាំ​ដែរ​ ប៉ុន្តែ​ពួក​គេ​​ត្រូវ​បាន​ឃុំ​ខ្លួន​​ជា​បណ្តោះ​អាសន្ន​អស់​រយៈពេល​៣៧​ថ្ងៃ​រួច​មក​ហើយ ​មុន​ពេល​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ថ្ងៃ​ទី​២២​ ខែតុលា ហេតុ​ដូច្នេះ​​​ទោស​ដែល​នៅ​សល់​​ត្រូវ​បាន​ព្យួរ​”។​ លោក​ចៅ​ក្រម​បាន​មាន​ប្រសាសន៍​បន្ថែម​​​ទៀត​ថា “ តុលាការ​បានសម្រេច​លើក​លែង​ការ​ចោទ​ប្រកាន់​ចំពោះ​មនុស្ស​បី​នាក់​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​លើ​មន្ត្រី​នគរបាល​ក្បែរ​ស្ពាន​ព្រះ​មុនីវង្ស​។ ឯក​ ចាន់នូ​ អាយុ​១៧​ឆ្នាំ តាំង ចុង​សេង​ អាយុ​១៩​ឆ្នាំ និង​ សុង​ និស្ស័យ​​ អាយុ​២១​ឆ្នាំ​ សុទ្ធ​តែ​​​ត្រូវ​បាន​លើក​លែង​ការ​ចោទ​ប្រកាន់​”។ លោក​ យិន​ សាវ៉ាត​ មេធាវី​តំណាង​ចុង​ចោទ​​​​​ទាំង​ប្រាំ​មួយ​នាក់​បាន​លើក​ឡើង​ថា​ លោក​​ខក​​​​ចិត្ត​​យ៉ាង​​ខ្លាំ​​ង​​ចំពោះ​សាល​ក្រម​​ ហើយ​លោក​​​​បាន​អះ​​អាង​ថា កូន​ក្តី​របស់​លោក​មិន​ជាប់​ពាក់​​ព័ន្ធ​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​​លើ​ស្ពាន​នៅ​យប់​នោះ​ឡើយ​។ លោក​ សាវ៉ាត​ បាន​ឲ្យ​ដឹង​ថា​​ លោក​នឹង​ពិភាក្សា​ជាមួយ​កូន​ក្តី​របស់​លោក​​​​​ថា តើ​ត្រូវ​ប្តឹងឧទ្ធរណ៍ ឬក៏​អត់។ ការ​ប៉ះ​ទង្គិច​គ្នា​​ដែល​បាន​ធ្វើ​ឲ្យ​នគរបាល​បាញ់​ស្លាប់​អ្នក​ឈរ​តាម​ផ្លូវ​ម្នាក់​ឈ្មោះ​ ម៉ៅ សុខចាន់​ បាន​កើត​ឡើង​នៅ​ពេល​បញ្ចប់​​ថ្ងៃ​ ទី​១​នៃ​មហា​បាតុកម្ម​ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ធ្វើ​រយៈពេល​បី​ថ្ងៃ​ ដើម្បី​ប្រឆាំង​នឹង​​​លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ កាល​ពី​ខែ​កក្កដា​ ឆ្នាំ​មុន​។ បន្ទាប់​ពី​ស្ពាន​ព្រះ​មុនី​វង្ស​ ត្រូវ​បាន​បិទ​ដោយ​របាំង​របស់​នគរបាល​នៅ​ពេល​នោះ​មាន​ការ​​កក​ស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​ដែល​ជា​ហេតុធ្វើ​ឲ្យ​ការ​ប៉ះ​ទង្គិច​បាន​ផ្ទុះ​ឡើង​រវាង​យុវជន​គប់​ដុំ​ថ្ម​និង​នគរបាល​បង្ក្រាប​កុបកម្ម​ប្រដាប់​ដោយ​អាវុធ​ និង​កង​រាជ​អាវុធ​ហត្ថ​។ បន្ថែ​ម​ពីលើ​ការ​ស្លាប់​របស់​ ម៉ៅ សុខចាន់​ដែល​ត្រូវ​គ្រាប់​ចំ​ក្បាល​ស្លាប់​ មនុស្ស​មួយ​ចំនួន​ផ្សេង​ទៀត​ក៏​បាន​រង​របួស​ដោយ​សារ​គ្រាប់​កាំ​ភ្លើង​របស់​នគរបាល​ដែរ​។ នគរបា​ល​បាន​អះ​អាង​ថា​ ខ្លួន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ការ​បាញ់​ប្រហារ​ដោ​យ​មន្ត្រី​របស់​ខ្លួន​ ប៉ុន្តែ​លទ្ធផល​ដែល​បាន​មក​ពី​ការ​ស៊ើប​អង្កេតនៅ​មិន​ទាន់​អាច​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ​នៅ​ឡើយ​ទេ​។ លោក អំ សំអាត​ អ្នក​គ្រប់គ្រង​បច្ចេក​ទេស​​​នៅ​អង្គការ​សិទ្ធិ​មនុស្ស​​លីកាដូ​ បាន​លើក​ឡើង​ថា លោក​ជឿជាក់​ថា មនុស្ស​គ្មាន​ទោស​ កំហុស​ចំនួន​បី​នាក់​ បាន​បង់​ប្រាក់​សម្រាប​​​​់​បទ​ល្មើស​ដែល​ពួក​គេ​មិន​បាន​ប្រព្រឹត្ត​ រីឯ​នគរ​បាល​ដែល​សម្លាប់​និង​ធ្វើ​របួស​អ្នក​ឈរ​តាម​ផ្លូវ​វិញ​មិន​ត្រូវ​បាន​ចាប់​មក​ផ្តន្ទាទោស​ឡើយ​។ លោក​ អំ សំអាត បាន​មាន​ប្រសាសន៍​ថា “យើង​សោក​ស្តាយ​ណាស់​ដែល​តុលាការ​បាន​ផ្តន្ទាទោស​ចំនួន​បី​នាក់​។ យើង​បាន​ឃើញ​​​  និង​កង​រង​អាវុធ​ហត្ថ​​បាញ់​ប្រហារ​​ ធ្វើ​ស្លាប់​និង​ធ្វើ​របួស​មនុស្ស  ​ប៉ុន្តែពួក​គេ​​មិន​ដែល​ត្រូវ​បា​ន​ផ្តន្ទា​ទោស​ឡើយ​។ នេះ​​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា ប្រទេ​ស​កម្ពុជា​នៅ​តែ​មាន​និទណ្ឌភាព​និង​វប្ប​ធម៌​នៃ​ការ​ប្រើ​អំពើ​ហិង្សា”៕​ស៊ុយឈាង​  

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បញ្ជា​ឲ្យ​បិទ​អាជីវកម្ម​ស៊ីសា​

កាលពីថ្ងៃសុក្រ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានព្រមាន​ម្ចាស់​ហាង​ស៊ីសា​ឲ្យ​បញ្ឈប់​អាជីវកម្ម​នេះ​ជា​បន្ទាន់ ដោយ​បាន​លើក​ហេតុ​ផ​ល​ថា ស៊ីសា​ដែល​គេ​ជក់​​នៅ​ក្នុង​​​រាជ​ធានីភ្នំពេញ មាន​ផ្ទុក​ថ្នាំញៀន​។ លោក​បាន​ថ្លែង​ក្នុង​សុន្ទរកថា​បិទ​សន្និបាត​​របស់ក្រសួង​ទេសចរណ៍​នៅ​កោះពេជ្រ​​ក្នុង​រាជ​ធានីភ្នំពេញថា“ ស៊ីសា​មិន​មែន​ត្រូវ​បាន​ហាម​ឃាត់​​ដោយ​សារ​មាន​បម្រាម​  ទេ​​ តែ​​វា​ត្រូវ​បាន​យក​មក​ធ្វើ​តេស្ត​​ ហើយ​យើង​បាន​រក​ឃើញ​ថា វា​មាន​ផ្ទុក​ថ្នាំ​ញៀន​ក្នុង​កម្រិត​ខ្ពស់​”។ លោក ហ៊ុន សែន បាន​បន្ថែម​ថា “ប្រសិន​​​បើ​មើល​ឲ្យ​ដិត​ដល់​​ ស៊ីសា​នេះ​គឺ​ជា​អាភៀន គ្រាន់​តែ​ថា គេ​ជក់​វា​ដោយ​វិធី​ផ្សេង​គ្នា​តាម​បំពង់​មួយ​។កាលសម័យ​ដើម​ ​ត្រូវ​បាន​គេ​ដាក់​ក្នុង​បំពង់​ឫស្សីដែល​មាន​​គម្រប​ហើយ​គេ​ជក​់​វា​រួម​គ្នា​”​។ លោក ហ៊ុន សែន ដែលគេ​ដឹង​ជា​ទូទៅ​ថា ជា​អ្នក​ជក់​បារី​ម្នាក់​ដែរ​នោះ ក៏​បានអះអាង​ផង​ដែរ​ថា ​ហាង​ស៊ីសា​​នេះ​បាន​​ជំរុញ​ឲ្យ​សិស្ស​​គេច​សាលា​។ លោក​​ថ្លែង​ថា “ឪពុក​ម្ដាយ​បារម្ភ​អំពីរឿង​​​នេះ។​ ខ្ញុំ​​សូម​បញ្ជាក់​ថា ​យើង​នឹង​​មិន​​បិទ​ហាង​​​ទាំង​នោះ​ទេ​​ គឺ​យើង​គ្រាន់តែស្នើ​ឲ្យ​បញ្ឈប់​​​​​​ការ​ផ្ដល់​​ស៊ីសា​សម្រាប់​ជក់​ប៉ុណ្ណោះ​។ប៉ុន្តែ​ប្រសិន​បើ​ពួកគេ​​នៅតែ​រឹ​ងទទឹង​ យើង​នឹង​បិទ​ហាង​ចោល​តែ​ម្ដង​​”។ ជំហរ​របស​់​រដ្ឋាភិបាល​ប្រឆាំង​នឹង​ហាង​ស៊ីសា​នេះ​ត្រូវ​បាន​ប្រកាស​ដោយ​លោក បា៉ សុជាតិវង្ស អភិបាល​រាជ​ធានីភ្នំពេញ ​អំឡុង​​សន្និបាត​ប្រចាំឆ្នាំ​​របស់​សាលា​រាជ​ធានី។ អំឡុង​សន្និបាត​នោះ លោក បា៉ សុជាតិវង្ស បាន​លើក​ឡើង​ថា ស៊ីសា​នេះ​គ្មាន​សារធាតុ​​ណាកូទិក​ ដែល​ជា​​ប្រភេទ​គ្រឿងញៀនម្យ៉ាង​ទេ​​ហើយ​ការ​ជក់​ស៊ីសា​នេះ​ក៏គ្មាន​អ្វី​ខុស​ច្បាប់​​​​ដែរ​ ប៉ុន្តែ​អាជីវកម្មនេះ​ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ក្រៅ​ច្បាប់​​ ដោយ​សារ​ផល​ប៉ះពាល​់​លើ​សុខ​ភាព​​​​​​បណ្ដាល​មក​ពីការ​ជក់​ស៊ីសា​នេះ​។ លោក​បាន​ឲ្យ​ដឹង​ថា ហាង​ស៊ីសា​ចំនួន​១៥​​នៅ​ក្នុងរាជ​ធានីភ្នំពេញ ត្រូ​វ​បានបិទគិត​ត្រឹម​ថ្ងៃ​ពុធ​។ លោក មាស វិរិទ្ធ អគ្គលេខាធិការ​អាជ្ញា​ធរ​ជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន ក៏បាន​លើក​ឡើង​ខុស​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ដោយ​​លោកបាន​និយាយ​កាល​​​ពី​​​​​ថ្ងៃ​សុក្រថា ថ្នាំញៀន​តែមួយ​ប្រភេទ​គត់​​ែដល​​​​មាន​នៅ​ក្នុង​ស៊ីសា​នេះ គឺ​សារធាតុ​នីកូ​ទីន​​​ដែល​​​​​​មាន​នៅ​ក្នុង​បារី។ លោក វីរិទ្ធ បានមាន​ប្រសាសន៍​ថា “ គ្មាន​អាភៀន​ទេ មាន​តែ​នីកូទីន​ប៉ុណ្ណោះ​” ដោយ​លោក​បាន​បន្ថែម​ថា គ្មាន​នរណា​ម្នាក់​ធ្លាប់​ត្រូវ​​​បាន​ចាប់​ខ្លួន​​ជំុវិញ​បទចោទ​ប្រកាន់​ពាក់​ព័ន្ធ​នឹង​​​ការ​ជក់​ស៊ីសា​ទេ។ លោក​បាន​បញ្ជាក់​ថា “ប៉ុន្តែ​  ងាយ​​​ស្រួល​ប្រើ​ ដូច្នេះ​វា​អាច​នាំ​ឲ្យ​ឈាន​ដល់​ការ​ប្រើ​ថ្នាំញៀន​បាន​ ដោយ​​មាន​ប្រសាសន៍​ថា “ក្មេង​ៗ​ដែល​ប្រើ​វា​​គឺ​ខ្ជះខ្ជាយ​ពេលវេលា​ដែល​អាច​យក​ទៅ​ប្រើ​ក្នុង​ការ​សិក្សា​ ដូច្នេះ​វាគ្មានប្រយោជន៍អ្វីដល់​សង្គម​ទេ”។ លោក ផៃ ស៊ីផាន អ្នក​នាំពាក្យទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍ពាក់​ព័ន្ធ​នឹង​បម្រាម​នេះថា វា​នឹង​ធ្វើ​ឲ្យ​សុខភាព​ប្រជា​ពលរដ្ឋ​មានភាព​ប្រសើរ​ឡើង​។ ក៏ប៉ុន្តែ​ លោក​បាន​​លើក​ឡើង​ថា បម្រាម​នេះនឹង​មិន​ក្ដោប​ទាំង​ទម្រង់​ផ្សេង​ទៀត​នៃ​ការ​ប្រើ​នីកូទីន​ដូច​ជា​ការ​ជក់​​បារីឡើយ​ ដោយ​​​មាន​ប្រសាសន៍​ថា “បម្រាម​​នេះ​ត្រូវ​បាន​​ដាក់​ដោយ​សម្ដេច​ ព្រោះ​ស៊ីសា​អាច​បំផ្លាញ​​​​សុខ​ភាព​ ​​និង​ធ្វើ​ឲ្យប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម​។ ការ​ជក​់បារី​មិន​ធ្វើ​ឲ្យ​ខូច​សណ្ដាប់​ធ្នាប់​សង្គម​ទេ ​​ប៉ុន្តែ​វា​អាច​បង្ក​ឲ្យ​មាន​អគ្គិភ័យ”​៕ សេរីវុធ​  

រដ្ឋាភិបាលវាយ​បក​ចំពោះលោក សម រង្ស៊ី ដែល​​ប្រៀប​ធៀប​ស្ថានភាព​នៅ​កម្ពុជាជាមួយ​​អ៊ុយ​ក្រែន

កាលពី​ថ្ងៃ​សុក្រ អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​របស់​ទីស្តីការ​គណៈរដ្ឋមaន្ត្រី​បាន​បញ្ចេញ​សេចក្តីរិះ​គន់​សុន្ទ​រកថាមួយ​ធ្វើ​ឡើង​ដោយ​លោក សម រង្ស៊ី មេដឹកនាំគណ​បក្ស​ប្រឆាំង​កាលពី​សប្តាហ៍​មុន។ នៅ​ក្នុង​សុន្ទរកថានោះ លោក​បាន​សន្យា​ចំពោះ​ក្រុម​អ្នក​គាំទ្រ​របស់​លោក​ថា ចលនា​​ផ្លាស់​ប្តូរ​នយោបាយ​ដែល​បណ្តេញ​ប្រធានា​ធិបតី​របស់​ប្រទេស​អ៊ុយ​ក្រែន​ចេញ​ពី​អំណាច​ នឹង​ត្រូវ​បាន​គេ​មើល​ឃើញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នាពេលឆាប់​ៗនេះ​។ សេចក្តី​ថ្លែ​ងការណ៍​របស់​អង្គភាព​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​បាន​បញ្ជាក់​អំពី​ភាព​ខុស​គ្នា​រវាង​ព្រឹត្តិការណ៍​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​សេចក្តី​សម្រេច​កាលពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ​ របស់​រដ្ឋសភា​អ៊ុយ​ក្រែនថា​ បណ្តេញ​លោក​ប្រធានា​ធិបតី​ វីក​ទ័រ យ៉ានូកូវិច (Victor Yanukovich) និង​អំពាវ​នាវ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​មួយ​។ សេចក្តី​ថ្លែង​ការណ៍​នេះ​មាន​ខ្លឹម​សារ​ថា “អ្វី​ដែល​លោក សម រង្ស៊ី និង​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​យល់​គឺ​ថា នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែន​ ទោះបី​ជា​ប្រធានា​ធិបតី​ត្រូវ​បានគេ​​បណ្តេញ​ចេញ​ក៏​ដោយ​ ក៏​ដំណើរការ​នេះ​ត្រូវ​បាន​អនុវត្ត​តាម​ច្បាប់​នៅ​ក្នុង​រដ្ឋសភា​ដែរ​”។ សេចក្តី​អត្ថាធិប្បាយ​របស់​អង្គភាព​ព័ត៌​មាន​ និង​ប្រតិកម្ម​រហ័សមានខ្លឹម​សារ​បន្ត​ទៀត​​ថា “នៅ​ក្នុង​ប្រទេស​កម្ពុជា​ គណបក្ស​ប្រ​ឆាំង​​​​ដើរ​តាម​ផ្លូវ​បញ្ច្រាស​ទៅនឹង​ប្រទេស​អ៊ុយ​ក្រែន គណបក្ស​នេះ​បាន​ព្យាយាមម្តង​ហើយ​ម្តងទៀត​ ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិ​បាល​ជា​ពិសេស​​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ពួកគេ​ធ្វើរឿង​នេះ​ដោយ​អនា​ធិប​តេយ្យ​នៅ​តាម​​ផ្លូវ​ ដោយ​មិន​គោរព​រដ្ឋ​ធម្ម​នុញ្ញ​”។ គណបក្ស​សង្គ្រោះ​ជាតិ​បាន​និង​កំពុង​​ធ្វើ​ពហិការ​អាសនៈ​របស់​ខ្លួន​នៅ​ក្នុង​រដ្ឋសភា​​នៃប្រទេស​កម្ពុជា​ ចាប់​តាំង​ពី​ពេល​បោះ​ឆ្នោត​​ជ្រើស​រើស​តំណាង​រាស្ត្រ​ដ៏​ចម្រូង​​ចម្រាស​​កាលពី​ឆ្នាំ​មុនមក​ ដោយ​អះ​អាង​ថា ការ​បោះ​​ឆ្នោត​នេះ​មាន​បញ្ហា​ដោយ​សារ​ការ​លួច​បន្លំ​ទូទៅ​ និង​ភាព​មិន​ប្រក្រតី​យ៉ាងទូ​លំទូលាយ។ លោក ទិត្យ​ សុធា អ្នក​នាំ​ពាក្យ​អង្គ​ភាព​ព័ត៌​​មាន​និង​ប្រតិកម្ម​រហ័ស ​បាន​ឲ្យ​ដឹង​ថា សេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​ចេញ​ផ្សាយ​ដើម្បី​​​រំលេច​ចេត​នា​អាក្រក់នៅពីក្រោយ​សុន្ទរក​ថារបស់​លោក សម រង្ស៊ី។ លោក​បាន​មាន​ប្រសាសន៍​ថា “សេចក្តី​ប្រកាស​នេះ​ត្រូវ​បាន​សរសេរ​ ដើម្បីពន្យល់​ឲ្យសាធារណជន​យល់​ថា ​អ្វី​ដែល​លោក សម រង្ស៊ី​ បាន​លើក​ឡើង​​ មិនស្រប​តាម​ស្ថានភាព​ពិតទេ​​”៕ ប៊ុននី​​  

ប្រជាជន​​​ដែល​​​រង​​​ផល​​​ប៉ះ​​​ពាល់​​​ដោយ​​​សារ​​​ទំនប់​​​វារី​​​អគ្គិសនី​​​ចង់​​​ឲ្យ​​​ក្រុម​​​ហ៊ុន​​​ផ្ដល់​ដី​និង​សង់​ផ្ទះ​ថ្មី

បន្ទាប់​​​ពី​​​​​​តំណាង​​​ក្រុម​​​ហ៊ុន​​​ចិន​​​​​​ដែល​​​មាន​​​​​​គម្រោង​​​​​​សាងសង់​​​ទំនប់​​​វារីអគ្គិសនី​​​​​​កម្លាំង​​​១០៨​​​​​​មេហ្គាវ៉ាត​​​នៅ​​​​​​ស្ទឹង​​​អារ៉ែង​​​ ក្នុង​​​ខេត្ត​​​កោះកុង​​​ ​​​បាន​​​ចុះ​​​ទៅ​​​​​​មើល​​​​​​តំបន់​​​នោះ​​​ ក្រុម​​​មន្ត្រី​​​ និង​​​ប្រជាជន​​​មូលដ្ឋាន​​​និយាយ​​​ថា ពួក​​​គេ​​​​​​បារម្ភ​​​​​​ថា ការ​​​សាង​​​សង់​​​​​​គម្រោង​​​​​​ដែល​​​​​​តម្រូវ​​​ឲ្យ​​​មាន​​​ការ​​​​ផ្លាស់​​​​​ទី​​​​លំនៅ​​​អ្នកភូមិ​​​ប្រមាណ​​​១.៥០០​​​នាក់​​​នេះ​​​ នឹង​​​ចាប់​​​ផ្ដើម​​​នៅ​​​ពេល​​​ឆាប់​​​ៗនេះ​​​។ លោក​​​ ទូ សាវុធ​​​ អភិបាល​​​ស្រុក​​​​​​ថ្មបាំង​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “កាលពី​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​កុម្ភៈ​​​ ក្រុម​​​ហ៊ុន​​​នេះ​​​បាន​​​ចុះទៅ​​​​​​មើល​​​ទំនប់​​​នោះ​​​​​​ ដើម្បី​​​ធ្វើ​​​ការ​​​សិក្សា​​​​​​និ​​​ង​​​បាន​​​ព្យាយាម​​​ជួល​​​ដី​​​ពី​​​អ្នក​​​ភូមិ​​​ដើម្បី​​​ដាក់​​​ឧបករណ៍​​​សាង​​​សង់​​​​​​”។ លោក​​​ សាវុធ​​​ បាន​​​និយាយថា ប្រជាជន​​​៦០០​​​គ្រួសារ​​​មក​​​ពីឃុំ​​​ចំនួន​​​បី​​​នឹង​​​រង​​​​​​ផល​​​ប៉ះពាល់​​​ដោយ​​​សារ​​​ការ​​​សាង​​​សង់​​​ទំនប់​​​​របស់​​​​​​ក្រុមហ៊ុន​​​​​​ចិន​​​​​​ឈ្មោះ​​​  Guodian Corporation ដែល​​​​​​អាច​​​​​​​​​ធ្វើ​​​ឲ្យ​​​ជន់​​​លិច​​​​​​​​​ផ្ទៃ​​​ដី​​​ជិត​​​២.០០០​​​ហិកតា​​​ ដែល​​​ដី​​​ខ្លះ​​​ជា​​​​​​ដីព្រៃ​​​ពិសិដ្ឋ​​​​​​នៅក្នុង​​​​​​តំបន់​​​ការពារ​​​ភ្នំ​​​ក្រវាញ។ អ្នកជំនាញ​​​បរិស្ថាន​​​បាន​​​និយាយ​​​ថា ប្រភេទ​​​សត្វព្រៃ​​​និង​​​រុក្ខជាតិ​​​កម្រ​​​នៅ​​​ក្នុង​​​ព្រៃ​​​នេះ​​​​​​រួម​​​ទាំង​​​​​​សត្វ​​​ក្រពើ​​​សៀម​ដែល​​​ជិតផុត​​ពូជ​​​ផង​​​នោះ​​​​​​ក៏​​​រង​​​​​​ផលប៉ះពាល់អវិជ្ជមាន​​​ផង​​​ដែរ​​​​​​ដោយ​​​សារ​​​គម្រោង​​​នេះ​​។ លោក​​​ សាវុធ​​​...

ព័ត៌មាន​លម្អិត​ទាក់​ទិន​នឹង​ការ​ដោះ​ដូរ​ដី​របស់​ក្រសួង​បរិស្ថាន​នៅ​តែ​ស្ថិត​ក្នុង​ភាព​ស្រពេច​ស្រពិល​

កាល​ពី​ឆ្នាំ​២០១១​ ក្រសួង​បរិស្ថាន​បាន​ចុះ​​កិច្ច​សន្យា​​ជា​មួយ​ក្រុម​ហ៊ុន​ Ratana Cooperation and Construction ដើម្បី​ដោះ​ដូរ​ដី​ដ៏​មាន​តម្លៃ​​​របស់​ខ្លួន​ទំហំ​២.៤០០​ ម៉ែត្រ​ក្រឡា​​​ដែល​មាន​ទី​តាំង​តាម​បណ្តោ​យ​​មហា​វិថី​ព្រះ​សីហនុ​​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ​រាជ​ធានី​ភ្នំពេញ​ទៅ​កាន់​ដ​ី​​ទំហំ​៩.០០០​ម៉ែត្រ​ក្រឡា​​វិញ​ ដើម្បី​សាង​សង់​អគារ​​ថ្មីនៅ​ខណ្ឌ​មាន​ជ័យ​ដែល​មាន​ចម្ងាយ​ពី​ទីតាំង​ចាស់​២០គីឡូម៉ែត្រ​។ ប៉ុន្តែ​ឥឡូវ​នេះ​ មន្ត្រី​ក្រសួង​បរិស្ថាន​បាន​លើក​ឡើង​ថា ខ្លួន​បាន​ប្រគល់​ដី​និងអគារ​​ថ្មី​របស់​ខ្លួន​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​​​​ Ratana Cooperation and Construction វិញ​ហើយ​។​ ស្រប​ពេល​នោះ​ដែរ​ ក្រសួង​បរិ​ស្ថាន​ ​​បាន​យល​់​ព្រម​ឲ្យ​ក្រុមហ៊ុន​នេះបន្ត​កាន់​កាប់​ដី​ដែលមាន​ទី​តាំង​នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះ​សីហនុ​ដដែល​។ ដី​នេះ​មាន​តម្លៃ​យ៉ាង​តិច​ ១៤, ៤លាន​ដុល្លារ​​ នេះ​បើយោង​តាម​តួ​លេខ​​​នៃ​ការ​វាយ​តម្លៃ​អំពីអចលនទ្រព្យ​កាល​ពី​​ឆ្នាំ​២០១៣​។ ហើយ​ឥឡូវ​នេះ​ ក្រសួង​បរិ​​​ស្ថាន​មាន​គម្រោង​ចំណាយ​ប្រាក់៥លាន​ដុល្លារ​ដើម្បី​សាង​សង់​អគារ​ថ្មី​មួយ​ទៀត​នៅ​លើ​ដី​ដែល​គ្រប​់​គ្រង​ដោយ​រដ្ឋចម្ងាយ​១,៥​គីឡូ​ម៉ែត្រ​ពី​​ក្រសួង​បរិស្ថាន​នា​ពេល​សព្វ​ថ្ងៃ​។​ លោក សែម​ សារឿន​ អគ្គនាយក​នៃ​អគ្គ​នាយក​ដ្ឋាន​រដ្ឋបាល​នៅ​ក្រសួង​បរិស្ថាន​បាន​​មាន​​​ប្រសាសន៍​ថា “ ទី​តាំង​របស់​ក្រសួង​បរិ​ស្ថាន​​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះ​សី​ហ​នុ​គឺ​ជា​​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​ Ratana Cooperation and Construction។​ ទីតាំង​នៃ​​ក្រសួង​បរិស្ថាន​ដែល​ស្ថិត​នៅ​តាម​បណ្តោ​យ​​​​​ផ្លូ​វ​ជាតិ​លេខ​១​ ក៏​ជា​របស់​ក្រុម​ហ៊ុន​​នេះ​ដែរ​ ព្រោះ​ក្រុមហ៊ុន​មិន​បាន​ប្រគល់​អគារ​​នោះ​មក​ឲ្យ​ក្រសួង​បរិស្ថាន​វិញ​ឡើយ​”។ ដី​នៅ​ក្នុង​ខណ្ឌ​មាន​ជ័​យ​​ ដែល​ឥឡូវ​ជា​កម្ម​​សិទ្ធិ​របស់​ក្រុមហ៊ុន​ Ratana Cooperation and Construction គឺ​មាន​តម្លៃ​ចន្លោះ​ពី​ ៣០០ដុល្លារ​ទៅ​១.៥០០​ដុល្លារ​ក្នុងមួយ​​ម៉ែត្រ​ក្រឡា​​ កាល​ពី​ឆ្នា​ំ​២០១២​ ដោយ​ធ្វើ​ឲ្យ​ដីនេះ​មាន​តម្លៃ​យ៉ាង​តិច​ ២,៧​លាន​ដុល្លារ​។ មន្ត្រី​ចំនួន​ពីរ​រូប​នៅ​ក្រសួង​បរិស្ថាន​ដែល​សុំ​មិន​បញ្ចេញឈ្មោះ​ព្រោះ​ខ្លាច​គេ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ក្រុម​ហ៊ុន Ratana Cooperation and Construction ​ បាន​ប្រគល់​ប្រាក់​ដែល​ស្ថិត​នៅ​ក្នុង​កិច្ច​សន្យា​ដោះ​​ដូរ​អំឡុង​លោក​ ម៉ុក​ ម៉ារ៉េត​ នៅ​កាន់​តំណែ​ង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​។ ពួកគេ​មិន​ច្បាស់​ទេ​ថា តើ​ការ​ដោះ​ដូរ​នេះ​​មាន​ចំនួន​ទឹក​ប្រាក់​ចំនួន​ប៉ុន្មាន​​​នោះ​ ប៉ុន្តែ​ពួក​គេ​បាន​ឲ្យ​ដឹង​ថា មន្ត្រី​គ្រប់​រូប​នៅ​ក្នុង​ក្រសួង​នេះ​មិន​សប្បាយ​ចិត្ត​នោះ​ទេ​ ព្រោះ​ថា លោក​ ម៉ុក ម៉ារ៉េត​ មិន​ចែក​រំលែក​ប្រាក់​ខ្លះ​ឲ្យ​ពួក​គេ​ឡើយ​ បន្ទាប់​ពី​ការ​ដោះ​ដូរ​ដី​រួច​។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​លោក​សាយ​​​​ សំអាល់​ ​​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​​ថ្មី​បាន​ចែក​រំលែក​ប្រាក់​ រ៉ាប់​មឺុន​ដុល្លារ​ទៅ​ឲ្យ​មន្ត្រី​ក្រសួង​បរិស្ថាន​ដែល​មាន​ចំនួន​សរុប​៥៨៦​នាក់​។ មន្ត្រី​មួយ​រូប​ក្នុង​ចំណោម​មន្ត្រី​ក្រសួង​បរិស្ថាន​ទាំង​អស់​បាន​និយាយ​ថា “ រដ្ឋ​មន្ត្រី​ថ្មី​បាន​យក​ប្រាក់​ដែល​​នៅ​សល់​ពី​ការ​ដោះ​ដូរ​ដី​មក​ចែក​ឲ្យ​​មន្ត្រី​ទាំង​៥៨៦​នាក់​ដោយ​ក្នុង​ម្នាក់ៗ​ទទួល​បាន​៥០០​ដុល្លារ​ រួម​ទាំង​រដ្ឋ​មន្ត្រី​ផង​ដែរ​ ហើយ​មន្ត្រី​ជាប់​កិច្ច​សន្យា​ជាង​៣០​នាក់​ទទួល​បាន​១០០​ដុល្លារ​ក្នុង​ម្នាក់ៗ”។​ មន្ត្រី​រូប​នេះ​បាន​បន្ត​ថា “ មន្ត្រី​ទាំង​អស់​សុទ្ធ​តែ​ពេញ​ចិត្ត​នឹង​ទង្វើ​របស់​រដ្ឋមន្ត្រី​ថ្មី​ ព្រោះ​​​​​គាត់​ផ្តល់​ភាព​ស្មើ​គ្នា​ទៅ​ឲ្យ​មន្ត្រី​ទាំង​អស់​។​ប្រសិន​បើ​រដ្ឋមន្ត្រី​ចាស់​នៅ​តែ​ដឹក​នាំ​ក្រសួង​នេះ​វិញ​ លោក​នឹង​មិន​ចែក​រំលែ​ក​ប្រាក់់​ទៅ​ឲ្យ​មន្ត្រី​ណា​មួយ​ឡើយ​ ហើយ​យើង​ក៏នឹង​ត្រូវ​​ផ្លាស់​ទៅ​ទី​តាំង​មួយ​ដ៏​ឆ្ងាយ​ផង​ដែរ​”​។ គេ​មិន​អាច​ទាក់​ទង​ក្រុមហ៊ុន​ ​Ratana Cooperation and Construction បាន​ទេ​កាល​ពីម្សិល​មិញ​។ លោក​ សៅ សុភាព​ នាយ​ខុទ្ទកាល័យ​របស់​​​លោក​ សាយ​ សំអាល់​ បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​​មិញ​ថា​ ការ​សាង​សង់​អគារ​ថ្មី​នៅ​លើ​ដី​ទំហំ​៥.០០០​ម៉ែត្រក្រឡា​ ក្បែរ​សណ្ឋាគា​រ​​និង​កាស៊ីណូ ណាហ្គា​វើល​នឹង​ត្រូវ​ចំណាយ​​​​ប្រាក់​យ៉ាងតិច​៥​លាន​ដុល្លារ​​៕ ស៊ុយឈាង (រាយការណ៍បន្ថែម​ដោយ​ Joshua Wilwohl)

ក្រសួង​ការងារ​បដិសេធ​ថា ខ្លួន​មិន​ឈប់​ទទួល​ស្គាល់​សហ​ជីព​នេះ​ទេ​ ទោះមានការអះអាង​ផ្ទុយ​ក៏ដោយ

កាលពី​ម្សិលមិញ ក្រសួង​ការងារ​បាន​ចេញ​​សេចក្តី​ថ្លែងការណ៍​មួយ​ ដើម្បី​បញ្ជាក់​ថា សហ​ជីព​នៅ​តែ​មាន​សិទ្ធិ​សេរី​ភាព​ចុះ​បញ្ជី​ជា​អង្គ​ភាព​ទទួល​ស្គាល់​ដោយ​រាជរដ្ឋាភិបាល​ មួយ​ថ្ងៃ​​បន្ទាប់​ពី​អ្នក​នាំ​ពាក្យ​មួយ​រូប​នៅ​ក្រសួង​នេះ​បាន​លើក​ឡើង​ថា ដំណើរការ​ចុះ​បញ្ជី​សហ​ជីព​ត្រូវ​បាន​ផ្អាក​​ជា​ផ្លូវ​ការ​ ដោយ​មិន​មាន​ពេល​វេលា​កំណត់​ច្បាស់​លាស់​ទេ​។ លោក ជា មុនី​ ប្រធាន​សហជីព​សេរី​កម្មករ បាន​អះ​អាង​កាលពី​ថ្ងៃ​ពុធ​ថា ក្រសួង​ការងារ​បាន​បដិសេធ​សំណើ​របស់​លោក​សុំ​ចុះ​បញ្ជី​សាខា​ថ្មី​ចំនួន​១០​កន្លែង​នៅ​តាម​រោង​ចក្រ​កាត់​ដេរ​ក្នុង​ប្រទេ​សកម្ពុជា​។ លោកបានថ្លែង​​ថា មន្ត្រី​មួយ​រូប​នៅ​នា​យក​ដ្ឋាន​ចុះ​បញ្ជី​នៃ​ក្រសួង​ការងារ​បាន​ប្រាប់​លោក​​កាលពី​សប្តាហ៍​មុន​ថា លោក អិុត សំហេង​ រដ្ឋ​មន្ត្រី​ក្រសួង​ការងារ​ បាន​ផ្អាក​ការ​ចេញ​អាជ្ញា​ប័ណ្ណ​ឲ្យ​សហជីព​។ លោក​ក៏​បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ទៅ​លោក​នា​យក​​រដ្ឋ​មន្ត្រី ​ ដើម្បី​តវ៉ា​ដែរ​។ លោក ហេង សួរ  អ្នក​នាំពាក្យ​ក្រសួង​ការ​ងារ​ក៏​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ផង​ដែរថា សហ​ជីព​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យបើក​សាខា​ថ្មី​​លុះ​ត្រា​តែ​រដ្ឋាភិបាល​ព្រាង​ និង​បន្ទាប់​មក​អនុម័ត​ច្បាប់​គ្រប់​គ្រងសហ​ជីព​នៅ​ពេល​ណា​មួយ​ក្នុង​អនាគត​កាល។ ក្នុង​ពេល​មាន​ការ​រិះ​គន់​ថា រដ្ឋាភិបាល​បាន​ព្យួរ​សិទ្ធិ​បើ​កសហជីព​​ ដែល​ត្រូវ​បាន​ការពារ​ដោយ​សិទ្ធិ​សេរី​ភាព​បង្កើត​សមាគម​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ ក្រសួង​ការងារ​ក៏​បាន​ចេញ​សេចក្តី​បដិសេធ​ជាលាយលក្ខណ៍​​អក្សរ​។ ​​សេចក្តីថ្លែងការណ៍​នោះមាន​ខ្លឹម​សារ​ថា “ ក្រសួង​កំពុង​ពង្រឹង​យន្តការ​ចុះ​បញ្ជី​អង្គការ​ទាំង​អស់​ឲ្យ​មាន​ប្រសិទ្ធភាព​ និងឲ្យ​​ទាន់​ពេល​វេលា​ប្រកប​ដោយ​តម្លាភាព​ស្រប​តាម​ច្បាប់​។ ដូច្នេះ សូម​អង្គការ​ទាំង​អស់​រៀប​ចំ​ឯកសារ​ចុះ​បញ្ជី​ស្រប​ច្បាប់​ទៅ​តាម​ច្បាប់កំណត់​”។ លោក ហេង សួរ អ្នក​នាំ​ពាក្យ​​ក្រសួង​ការ​ងារ និង​ជា​អ្នក​ដែល​បាន​បញ្ជាក់​កាលពី​ដំបូង​អំពី​ការ​ព្យួរ​កិច្ច​ការ​ចុះ​បញ្ជី​សហជីព​កាលពី​ថ្ងៃ​ពុធនោះ បានបក​ស្រាយ​តប​វិញ​ ដោយបាន​អះ​​អាង​ថា ក្រសួង​ការងារ​មិន​បាន​ឈប់​ចុះ​បញ្ជីសហជីព​ទេ​។​​ លោក​បាន​​ថ្លែង​ថា “ ក្រសួង​បាន​ចេញ​សេច​​ក្តី​ថ្លែងការណ៍​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​អង្គការ​មួយ​ចំនួន​ ដូចជា លោក ជា មុនី ជា​ដើម​ ដែល​បាន​ចោទ​ក្រសួង​ថា មិន​ចុះ​បញ្ជី​អង្គការ​របស់​ពួកគេ​។ វា​មិន​មែន​ជា​រឿង​ត្រឹម​ត្រូវ​ទេ​ ពីព្រោះ​ក្រសួង​មិន​ដែលមិន​ព្រម​​ចុះ​បញ្ជី​អង្គ​ការ​ណាមួយ​ទេ​ឲ្យ​តែ​អង្គការ​នោះ​គោរព​តាម​​ច្បាប់​”។ នៅ​ពេល​សួរ​ថា តើ​មូលហេតុ​អ្វី​បាន​ជា​មាន​សេចក្តី​អះ​អាង​ផ្ទុយ​គ្នា​ ទាក់​ទង​ទៅ​នឹង​ការ​ផ្អាក​ដំណើរការ​ចុះ​បញ្ជី​សហជីព​ លោក ហេង សួរ បាន​លើក​ឡើង​ថា ប្រធាន​របស់​លោក​ខឹង​លោក បន្ទាប់​ពី​បាន​អាន​សម្តី​របស់​លោក​នៅ​ក្នុង​កាសែត​។ លោក ហេង សួរ ក៏​​បាន​មិនព្រម​​និយាយ​ថា តើ​អ្វី​ដែល​លោក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ នៅ​ពេល​លោក​បញ្ជាក់​ពីការ​ផ្អាក​ដំណើរ​ការចុះ​បញ្ជី​សហជីព​ គឺ​ជា​រឿង​ត្រឹម​ត្រូវ​ ឬមិន​ត្រឹម​ត្រូវ​ទេ​។ លោក​​ថ្លែង ​ថា “ឯកឧត្តម​រដ្ឋមន្ត្រីបន្ទោស​ខ្ញុំ​។ ខ្ញុំ​គ្រាន់​តែ​ចង់​ប្រាប់​អ្នក​ថា បើ​ខ្ញុំ​ផ្តល់​ចម្លើយ​ត្រឹម​ត្រូវ​​ឲ្យ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ខ្ញុំ​នឹងមិន​​ត្រូវ​មាត​់អ៊ីចឹង​​ទេ ​ប៉ុន្តែ ពេល​ខ្ញុំ​ផ្តល់​ចម្លើយ​ខុស​ ការងារ​​ខ្ញុំ​នឹង​មាន​បញ្ហា​ធំ​”។​ លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ​​បាន​លើក​ឡើង​ថា លោក​មិន​ជឿ​សេចក្តី​ថ្លែង​ការណ៍​កាលពី​ម្សិលមិញរបស់​ក្រសួង​ការងារ​ទេ។ លោក​បាន​បន្ថែមទៀត​​ថា លោក​ជឿ​ថា បម្រាម​មិន​ឲ្យចុះ​បញ្ជី​សហជីព​នៅ​តែ​កំពុង​ត្រូវ​បាន​អនុវត្ត​។ សាខា​ថ្មី​ទាំង​១០​របស់​សហជីព​សេរី​កម្មករ​ដែល​បន្ទាន់​ត្រូវ​បាន​ចុះ​បញ្ជី​ការងារ​នោះ​នឹង​ចាប់​ផ្តើម​ធ្វើប្រតិបត្តិការ​ ទោះ​បី​ជា​មាន​ ឬ​គ្មាន​សេចក្តី​យល់​ព្រម​ពី​ក្រសួង​ការងារ​ក៏​ដោយ​ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក ជា មុនី ។ លោក​បាន​មាន​ប្រសាសន៍​ថា “ យើង​មិន​ត្រូវការ​ដាក់​ពាក្យ​សុំ​ម្តង​ទៀត​ទេ​ ពីព្រោះ​ពាក្យ​សុ​ំ​របស់​យើង​ស្រប​ច្បាប់​រួច​ទៅ​ហើយ​។ យោង​តាម​ច្បាប់​ ប្រសិន​បើ​យើង​ដាក់​ឯកសារ​ស្នើ​សុំ​រួច​ហើយ​ ហើយក្នុង​​រយៈពេល​ពីរខែ​ក្រសួង​មិន​ចុះ​បញ្ជី​ឲ្យ​យើង​ទេ​នោះ យើង​អាច​ធ្វើ​ប្រតិបត្តិការ​បាន​ដោ​យ​ស្របច្បាប់​”។ សហជីព​មិនគាំទ្រ​រដ្ឋាភិបាល​ជាច្រើន​ និង​សមាជិក​របស់​ពួកគេ​ រួម​ទាំង​សហជីព​សេរី​កម្មករ​ផងដែរ​នោះ បាន​ចាប់​ផ្តើម​ធ្វើ​ពហិការ​មិន​ធ្វើការ​បន្ថែម​ម៉ោង​នៅ​តាម​រោង​ចក្រ​នា​នា ហើយ​កំពុង​រៀប​ចំ​ផែនការ​ធ្វើ​កូដកម្ម​ទូ​ទាំង​ប្រទេស ​ដោយ​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១២ ខែ​មីនា ដើម្បី​ទាម​ទារ​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ក្នុង​វិស័យ​កាត់​ដេរ​ ឲ្យ​កើន​ឡើង​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ៕ សុធា​

តំ​ណាង​ស​ហ​​​ជី​​ព​​​ត្រូ​​វ​​​បា​ន​​​ឃាត់​​ខ្លួ​ន​​​​ដោយ​​​សារ​​ចែ​ក​​ចាយ​​​ខិត្តប័ណ្ណ​​​ធ្វើ​​​​កូដកម្មនៅ​​ខែ​ក្រោ​យ​នេះ​

តំណា​​ង​​​សហ​ជីពពីរ​​រូ​ប​​​​ឲ្យ​ដឹង​ថា ​​​ពួ​ក​​គេត្រូ​វ​​បា​ន​​​ឃាត់​​ខ្លួ​ន​​​និ​ង​​​អ​ប់​​រំ​កា​ល​​ពី​ម្សិល​មិញ​ដោ​យ​សារ​​ចែ​ក​​ចាយ​​ខិត្ត​​​ប័​ណ្ណ​​​​អំ​ពាវ​នា​វ​ឲ្យ​កម្មករ​​​ចូ​ល​​រួ​ម​​​ក្នុ​ង​មហា​​​បាតុ​កម្ម​​​មួ​យ​​នៅ​ទូ​​ទាំ​ង​ប្រ​​​ទេស​​​​នៅ​​ខែ​ក្រោ​យ​នេះ។ លោក ​យិ​ន សា​រឿ​ន ​​អ​គ្គ​លេខាធិ​កា​រ​​សម្ព័ន្ធ​ស​​ហ​​ជី​ព​​​​ជាតិ​ ​បា​ន​មា​ន​​ប្រ​សាស​​ន៍​​​ថា​ នគរបាល​​​​បា​ន​​ឃាត់​​​ខ្លួន​​លោក និង​សហ​​​​​ការី​​​របស់​​លោក ​ឈ្មោះ ​​​​ជួ​ប ​នឿក នៅ​ម៉ោង​ប្រ​ហែល១១ព្រឹក​ ​បន្ទា​ប់​​ពី​​ពួ​ក​គា​ត់​​​​​​បា​ន​​ចែ​ក​ចា​​យ​​ខិត្ត​​ប័ណ្ណ​​​ធ្វើ​​កូដកម្ម​​​នៅ​​​ខាង​​ក្រៅ​រោង​​ចក្រកា​ត់​​ដេរ Everygreen ក្នុ​ង​ខណ្ឌឫស្សី​​​​​កែ​វ។ ​​ ពួ​ក​គាត់​​ត្រូ​វ​​​បា​ន​​នាំ​​ខ្លួន​​ទៅ​​​ប៉ុស្តិ៍​​នគរ​បា​ល​​​​ឫស្សី​កែ​វ​ ហើយ​​ត្រូ​វ​បា​ន​​ដោះ​លែ​ង​បន្ទាប់​​ពី​​ពួ​ក​គាត់​​​បា​ន​ផ្តិត​មេដៃ​​ ​ដោ​យ​សន្យា​​ថា ​​ឈប់​​​​ចែ​ក​​​​ចាយ​​ខិត្ត​​ប័​ណ្ណ​នេះ​​​ហើយ​​។ លោក ​​សារឿន បា​ន​​​ឲ្យ​ដឹង​ថា “យើង​ត្រូ​វបា​ន​ពួ​ក​​គេគំ​រា​ម​​​ថា ​ប្រ​សិន​បើ​​ពួ​ក​គាត់​មិ​ន​ធ្វើ​តា​ម​​​បញ្ជា​​​​​​ ​​ពួ​ក​គេ​បា​ន​​​​ដក​ហូ​ត​​​របស់​រ​បរ​​របស់យើង”។ លោក​បា​ន​បន្ថែម​​ថា ​លោក​និ​ង​ លោក​​  ​ជួ​ប ​នឿក ​ត្រូ​វ​បាន​​​ឃាត់​ខ្លួន​​​រយៈពេល​​ជិត​មួយ​​ម៉ោង​។ លោក​បា​ន​បន្ថែម​​ថា “ពួ​​ក​គេ​គ្មាន​សិទ្ធិ​​ចាប់ខ្លួន​​យើង​​​ទេ ​ពី​ព្រោះ​​គ្មាន​​ច្បាប់​​ចែ​ង​​​ថា ការ​ចែក​​ខិត្តប័​ណ្ណ​​ ខុស​​ច្បាប់​​ទេ។ យើង​គ្រាន់​​តែចែក​​​​​​ចាយ​​​ខិត្ត​​ប័​ណ្ណ​​ដើ​ម្បី​ផ្សព្វ​ផ្សាយ​ និង​ឲ្យកម្ម​ករ​​ដឹង​​​​​ពី​ការ​​​ទាម​​ទារ​​​​របស់​​យើង​”។ លោក ហ្វា សា​លី ​ប្រធាន​​​​សហ​​​ជី​​ព​នេះ​​​បា​ន​ឲ្យ​ដឹង​ថា កា​រ​​​ចែក​​​ចាយ​ខិត្ត​ប័ណ្ណ​​នេះ​នឹង​​​នៅ​​​តែ​បន្ត ​​បើ​ទោះ​​​ជា​​​​មា​ន​ការ​​​អន្តរាគម​​ន៍​​ពីអា​ជ្ញា​​ធរ​ក៏​​​ដោ​យ​។ លោក សាលី ​​មា​ន​​ប្រ​សាសន៍​​ថា “ពួ​ក​​គេបា​ន​​ឃាត់​ខ្លួ​ន​បុគ្គលិក​​​របស់​ខ្ញុំ​​​ដូច​​ជា​ចោ​រ​​ប្លន់និង​​​ឆែក​​ឆេរការ​​​បូ​​ប​​​​​​​របស់​​ពួ​ក​គេ និង​សាក​​សួរពួ​ក​គេ​ដោ​យ​គ្មាន​​ដី​កា​រ។ យើង​​នឹ​ង​​ចែក​​​ចាយ​​​​នៅ​ទី​​នោះ​​​ទៀ​ត”​។ លោក ស៊ុន កាណា​​​រ៉េត នាយ​​​ប៉ុស្តិ៍​​សង្កាត់ ឫស្សីកែ​វ ខណ្ឌឫស្សី​កែវ ​​បា​ន​មា​ន​ប្រ​សាស​​ន៍​ថា​ ​​ការ​ឃាត់ខ្លួ​ន​នេះ ត្រឹម​​ត្រូ​វ​​​ហើយ ​​ពី​ព្រោះ​​​​​អ្នក​​ទាំ​ង​​ពីរធ្វើ​ឲ្យ​ប៉ះ​​ពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ។ លោក​បា​ន​ឲ្យ​ដឹង​ថា “កា​រ​​ចែ​ក​​​​ចាយ​ខិត្ត​​ប័ណ្ណ​​នឹ​ង​ធ្វើ​ឲ្យ​​​ប៉ះ​​​ពាល់​​ដល់​សណ្តាប់​ធ្នាប់​សាធារ​​​ណ​ៈ​ ​ហើយ​​​ពួ​ក​គេ​​​គួរ​តែ​ស្នើ​សុំ​​​ការ​អ​នុញ្ញាត​​ពី​​​អាជ្ញា​​ធរ មុន​​ពេល​​ពួ​ក​គេ​​ចែក​ចាយ​​​ខិត្ត​​​ប័​ណ្ណ​​។ ​យើង​​​គ្រាន់​​តែ​​​អ​នុ​​​​វត្ត​​​ច្បាប់ ប៉ុណ្ណោះ”​។ ​​សហ​ជីព​​ទាំង​​នេះ​កំ​​ពុ​ង​​​តែអំ​​ពា​វ​នា​វ​​ឲ្យ​កម្មករ​​ចូ​ល​​រួ​ម​ក្នុ​ង​កូដកម្ម​​​​ដែល​​​ចាប់​ផ្តើម​​​នៅ​ថ្ងៃ​​​ទី១២ ខែ​មី​នា។ ក្នុង​ចំ​ណោម​កា​រ​​​ទាម​ទារ​​​របស់​​​ពួ​ក​គេ គឺ​​​កា​រ​​ដោះ​លែ​ង​​អ្នក​ត​វ៉ា​​​​ចំនួ​ន​​២១​​នាក់ ​ដែល​​ត្រូ​វ​​​បា​ន​​​ចាប់​​ខ្លួ​ន​កាល​​ពី​ក្នុ​ង​​​ខែ​មករា ​​និ​ង​​ទាម​​​ទារ​ឲ្យ​ផ្តន្ទា​ទោស​នគរបាលដែល​បា​ន​សម្លាប់​​​កូដករ​ចំ​នួន​ប្រាំ​នាក់​ ​អំ​​​ឡុង​​​ពេល​​​មា​ន​កា​របង្ក្រាប​​​ទៅ​លើ​​​​កា​រ​តវ៉ា​​​របស់​​កម្មករ​កា​ត់​​ដេរ​​កាល​​ពី​ខែ​​មុន។ពួ​ក​គេ​​ក៏​បា​​ន​​ទាម​​ទារ​​ប្រាក់​​​ឈ្នួល​​​អប្បបរមា​​១៦០ដុល្លារក្នុ​ង​មួយ​ខែ​សម្រាប់​កម្មករ​​កាត់​​ដេរផងដែរ​។ កា​ល​​ពី​ម្សិល​មិញ ​​សហ​ជី​ពនិ​ង​សមា​​​គម​​ចំ​​នួ​ន​​១៧​​​បា​ន​ចុះហត្ថលេខា​​រួ​ម​​លើ​លិខិត​​មួ​យ​​​​ច្បាប់ ដែល​​​​ផ្ញើ​​ជូន​សមា​​គ​ម​​រោង​ចក្រ​កាត់​ដេរក្នុ​ងក​ម្ពុជាក្រសួងការ​​​ងា​រ​ ទីស្តី​កា​រ​​​គ​ណៈរដ្ឋ​មន្ត្រី​​ ​អង្គ​កា​រ​​​ពល​​កម្ម​​​អន្តរ​ជាតិ សាលា​​រាជ​​ធា​​នី​​​និ​ង​​​​អ្នក​​ទិញ​ ដោ​យ​​​ជូ​ន​​ដំ​ណឹង​​​ប្រាប់​​ពួ​ក​គេ​​អំ​​​ពី​ផែ​នកា​រ​​រៀប​ចំ​​ធ្វើ​​​​កូដ​កម្ម​​​នៅ​​​ថ្ងៃ​​​ទី១២ ខែ មី​នា​ ​និង​​​បំណ​ង​​របស់​​​ពួ​ក​គេ​ក្នុង​កា​រ​​​​បង្កើត​វេទិ​កា​​សា​ធារ​​ណៈ​​​​មួ​យ​ស្តី​​​​ពី​​ប្រាក់​​ឈ្នួល​​អប្បបរមា​នៅ​ថ្ងៃ​​ទី​​៨ ខែ​មី​នា​។ លិខិត​នេះ​មា​ន​​ខ្លឹម​សារ​​ថា “និយោជិត​​​ទទួល​ប្រាក់​ចំ​​ណេញ​​ច្រើន​​​​ពី​​​វិ​ស័យ​នេះ​...។ ដូច្នេះ ​​យើង​​​សូម​​​​​ជម្រាប​​ដល់​​​អស់​លោក​​អ្នក​​​អំ​​ពី​​កូដកម្ម​ ដើម្បី​រុញឲ្យ​​រដ្ឋាភិ​បាល ​និង​និ​យោ​​​ជក​​ដោះ​ស្រាយ​​​កា​រ​​ទាម​​ទារ​ប្រាំ​​ពីរចំណុច​​​របស់​​យើង”​។ លោក ឡុង ​ឌីម៉ង់ ​​អ្នក​នំាពាក្យ​​សា​លា​រាជ​ធា​​នី​ភ្នំពេញ​​​បា​ន​បញ្ជាក់​​​​អំ​​ពី​ខ្លឹម​សារ​​​នៃ​​លិខិត​នេះ​​និ​ង​បាន​ឲ្យ​ដឹង​ថា ​​លិខិត​​នេះ​​នឹង​បញ្ជូ​ន​​ទៅ​លោក​ ​ប៉ា សុ​ជាតិ​វង្ស ​​អភិ​បាល​​រាជ​ធានីភ្នំ​​ពេញ​​ដើ​ម្បី​​​​​​ពិ​ចារ​​ណា​៕ ប៊ុននី​

នគរបាល​ចាប់ខ្លួន​ប្តីប្រពន្ធពីរ​នាក់ពីបទ​​សម្លាប់ក្មួយ​របស់ខ្លួន​ដោយ​​សារ​​ជំពាក់ប្រាក់​ប្រាំ​មឺុនរៀល​

នគរ​បាល​បានឲ្យ​ដឹង​កាល​ពីម្សិល​មិញ​ថា ប្តី​ប្រពន្ធ​ពីរនាក់​ត្រូវ​បាន​ចាប់ខ្លួន​​កាល​ពីថ្ងៃ​អង្គារ​ក្នុង​ខេត្ត​ក្រចេះ ដោយ​​ជាប់​សង្ស័យ​ពី​បទ​សម្លាប់​ក្មួយ​ប្រុស​របស់​ខ្លួន​ ដើម្បី​គេច​វេះ​​មិន​សង​បំណុល​ប្រហែល​៥០.០០០ រៀល។ ជន​រង​គ្រោះ​ឈ្មោះ ហ៊ាប យឿន អាយុ​៣៧​ឆ្នាំ​ គឺ​ជា​កម្មករ​ជីករ៉ែ​មាស​ខ្នាត​តូច​ម្នាក់​ដែលបាន​ឲ្យ​ប្រាក់​ម្តាយ​មីង​ និង​ឪពុក​មា​របស់​ខ្លួន​ខ្ចី​ចំនួន​៥០.០០០រៀល​ ប៉ុន្តែ គាត់​បាន​ទាមទារឲ្យពួកគាត់​ទាំង​ពីរ​នាក់​សង​ប្រាក់​ខ្លួនវិញ​។ យោង​តាម​លោកមេឃុំ ឈិត ណន បាន​ឲ្យដឹង​ថា កាល​ពីល្ងាច​ថ្ងៃ​ច័ន្ទ ជន​រង​គ្រោះ ហ៊ាប យឿន បាន​ទៅ​ផ្ទះ​របស់​ពួក​​គាត់​ដែល ស្ថិ​តក្នុង​ភូមិ​កំពង់​ចាម​ ស្រុក​សំបូរ​ ដើម្បី​ទារ​ប្រាក់​ម្តង​ទៀត​ ហើយ​នៅ​ពេល​​ពួកគាត់​មិន​​ព្រម​សង​ គាត់​បាន​សម្រេច​ចិត្ត​ដេក​នៅទី នោះ ​មួយយប់​ដោយ​​ដេកក្នុង​អង្រឹង​ក្រោម​ផ្ទះ។ នៅពេល​ដែ​ល​​ជន​រង​គ្រោះ​​ដេក​លក់​ ឪពុក​មា​ឈ្មោះ មាស​ រ៉ូម អាយុ​៦៤​ឆ្នាំ និង​ម្តាយ​មីង​ឈ្មោះ ទិត្យ...

Latest news

© 2021, ដេលី. All rights reserved.