30.3 C
Phnom Penh

TAG

paywall

ក្រសួង​បរិស្ថាន​សម្រេច​ផ្លាស់​ប្តូរ​ទី​តាំង​ថ្មី​របស់​ខ្លួន​ម្តង​ទៀត​ទៅ​ក្បែរ​កាស៊ីណូនិង​សណ្ឋាគារ ណាហ្គាវើល​

កាល​ពី​ម្សិល​មិញ​ មន្ត្រី​ម្នាក់​បាន​ឲ្យ​ដឹង​ថា ក្រសួង​បរិស្ថាន​​នឹង​ផ្លាស់ប្ដូរ​​​ការិយាល័យ​របស់​ខ្លួន​ទៅ​កាន់​ដី​មួយ​កន្លែង​ក្បែរ​កាស៊ីណូ​និង​សណ្ឋាគារ​ណាហ្គា​វើល​ក្នុង​ខណ្ឌ​ចំការមន  រា​ជ​​ធានី​ភ្នំពេញ​ បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ក្រសួង​បរិ​ស្ថាន​ថ្មី​បាន​លើក​ឡើង​ថា​ ​ទី​ស្នាក់​ការ​ថ្មី​របស់​ខ្លួន​ដែល​​គ្រោង​នឹង​សាង​សង់​នៅ​ខណ្ឌ​មាន​ជ័យ​​ ស្ថិត​នៅ​​ឆ្ងាយ​ពី​កណ្តាល​រាជ​ធានី​ពេក​។ ក្រសួង​បរិស្ថាន​សព្វ​ថ្ងៃ​មាន​ទី​តាំង​នៅ​តាម​​​បណ្តោយ​មហា​វិថី​ព្រះ​​​សីហនុ​នៅ​ក្នុង​សង្កាត់​ទន្លេបា​សាក់​ ខណ្ឌ​ចំការ​ម​ន រាជ​ធានី​ភ្នំពេញ​​ ប៉ុន្តែ​ត្រូវ​បាន​គេ​គ្រោង​ផ្លាស់​​ទៅ​​ដី​មួយ​កន្លែង​ទំហំ​៩.០០០​ ម៉ែត្រ​ការ៉េ​​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១​ក្នុង​ខណ្ឌ​មាន​ជ័​យ ​បន្ទាប់​ពី​ក្រសួង​នេះ​បាន​ដោះ​ដូរ​ដី​ជា​មួយ​ក្រុម​ហ៊ុន​មួយ​ដែល​​​​គេ​មិន​ស្គាល់​ឈ្មោះ​។ ឥឡូវ​ ក្រសួង​នេះ​បាន​សម្រេច​ផ្លាស់​ប្តូរ​មក​កាន់​ដី​មួយ​កន្លែង​ទំហំ​៥.០០០​ម៉ែត្រ​ក្រឡា​​​ចម្ងាយ​ទី​តាំង​ចាស់​ប្រហែល​១,​៥​គីឡូ​ម៉ែត្រ​ នេះ​បើយោង​តាមលោក​ សៅ​ សុភាព​ នាយក​ខុទ្ទកាល័យ​របស់​លោក​ សាយ​ សំអាល់​ រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ដែល​ទើប​តែង​តាំ​ងថ្មី​។ លោក​ សុភាព​ បាន​មាន​ប្រសាសន៍​ថា “ក្រសួង​​​​​បរិស្ថាន​នឹង​ចាប់​ផ្តើម​សាង​សង់ទី​តាំង​​របស់​ខ្លួន​នៅ​ខែ​ក្រោយ​តាម​បណ្តោយ​ទន្លេ​បាសាក់​ក្បែរ​កោះពេជ្រ”។ លោក សុភាព ​បាន​លើក​ឡើង​ថា​ ការ​ផ្លាស់​ប្តូរ​នេះ​​​គឺ​ពី​ព្រោះ​លោក​ សំអាល់​ គិត​ថា ការិយា​ល័យ​​ថ្មី​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១​ វា​ឆ្ងាយ​ពេក​សម្រាប់​មន្ត្រី​​របស់​ក្រសួង​​បរិស្ថាន​​។ លោក​ សុភាព​ បាន​មាន​ប្រសាសន៍បន្ត​ថា “វា​មិន​មែន​ជា​មូល​ហេតុ​ធំនោះ​ទេ​។​ រដ្ឋ​មន្ត្រី​​​គិត​ថា ទី​តាំង​ដំ​បូងរបស់​ក្រសួង​ស្ថិត​នៅ​ឆ្ងាយពេក​​ ហើយ​វា​មាន​ការ​លំបាក​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​​ ខណៈ​មាន​ការ​កក​ស្ទះ​ចរាចរ​ណ៍​នោះ​។​ទី​តាំង​ថ្មី​នៅ​ក្បែរ​កោះ​ពេជ្រ​ គឺ​វា​ផ្តល់ភាព​ងាយ​​​ស្រួល​ក្នុង​ការ​ទាក់​ទង​ជា​មួយ​ដៃ​គូ​របស់​យើង ហើយ​វា​ងាយ​ស្រួល​​សម្រាប់​មន្ត្រី​ក្រសួង​របស់យើង​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើ​ការ​” ។​ លោ​ សុភាព​ បាន​ឲ្យ​ដឹង​ថា ក្រសួង​បាន​ប្រគល់​​អគារដែល​មិន​ទាន់​សាង​សង់ចប់​រួច​រាល់​នៅ​តាម​បណ្តោ​យផ្លូវ​ជាតិ​លេខ​១​ឲ្យ​​​ទៅ​ក្រុម​ហ៊ុន​ Ratana Cooperation and Constuction ជា​ក្រុមហ៊ុ​ន​​មួយ​ដែលបាន​ចុះ​កិច្ច​សន្យា​ទទួល​សាង​សង់​អគារ​របស់​ក្រសួង​បរិស្ថាន​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​ប្រគល់​អគារ​ដំបូង​  ទៅ​ឲ្យ​ក្រុម​ហ៊ុន Ratana Cooperation and Constuction ”។ លោក​ សុភាព​ បាន​បដិសេធ​មិន​ផ្តល់​ព័ត៌​មាន​លម្អិត​ទាក់​ទិន​នឹង​ការ​ផ្លាស់​ប្តូរ​ទី​តាំង​ចុង​ក្រោយ​របស់​ក្រសួង​បរិស្ថាន​ឡើយ​។ លោក​បាន​ប្រសាសន៍​ដោយ​បដិសេធ​មិន​ប្រាប់​ពី​ការ​ចំណាយ​ចំពោះ​ការ​សាងសង់​អគារ​ថ្មី​នេះ​​​ថា “វា​មិន​មែន ​ ទេ​ដែលនឹង​សាង​សង់​អាគារ​ថ្មី​នេះ​។ ឥឡូវ​នេះ​យើង​កំពុង​ចរ​ចា​ជាមួយ​ក្រុម​ហ៊ុ​ន​សំណង់​ថ្មី​ ហេតុ​ដូច្នេះ​ខ្ញុំ​មិន​អាច​ប្រាប់​ឈ្មោះ​ក្រុមហ៊ុន​សំណង់ថ្មី​នេះ​បានទេ”។ លោក​ ខាត់​ ណារិទ្ធិ​ ចៅ​សង្កាត់​ទន្លេ​បា​សាក់​ ​បាន​បញ្ជាក់​ពី​​ទី​តាំង​ថ្មី​របស់​ក្រសួង​បរិ​ស្ថាន​​ថ្មី​នេះ​ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​រៀប​រាប់​ពី​ការ​ផ្លាស់​ប្តូ​រ​នេះ​ឡើយ​។ លោក ខាត់​ ណារិទ្ធិ ​បាន​មាន​ប្រសាសន៍​ថា “មន្ត្រី​ក្រ​សួង​​​បរិស្ថាន​និង​ក្រុម​ហ៊ុន​សំណង់ ​បាន​ចុះ​ទៅ​សិក្សា​នៅ​ដី​នោះ​ហើយ​កាល​ពី​ខែ​មករា​”។ ទី​តាំងនោះ​គឺ​ឆ្លង​មួយ​ផ្លូវ​ពី​កាស៊ីណូ​និង​សណ្ឋាគារ​ណាហ្គាវើល​ ហើយសព្វ​ថ្ងៃ​គឺ​ជា​ចំណត​រថយន្ត​របស់​ណាហ្គាវើល។ និយាយ​ទាក់​ទិន​នឹង​អគារ​ និង​ដី​នៅ​ខណ្ឌ​មាន​ជ័យ​ រាជ​ធានី​ភ្នំពេញ​វិញ លោក​ ឃ្លាំង​ សុ​ឃឿន​ អតីត​អ្នក​គ្រប់​​គ្រងក្រុមហ៊ុន​​​ ​Ratana Cooperation and Constuction បា​ន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ការ​សាង​សង់​ត្រូវ​បញ្ឈប់​កាល​ពី​ខែ​កញ្ញា​ ដោយ​សារ​បញ្ហា​ប្រាក់​​និង​ទី​តាំង​។ លោក​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​ទទួល​បាន​ដំណឹង​ថា គ្មាន​ប្រាក់​សម្រាប់​សាង​សង់​អគារ​​នេះ​ទេ​​​។ ស្រប​ពេល​នឹង​ រ​ដ្ឋ​មន្ត្រី​ក្រសួង​​​​បរិ​ស្ថាន​ថ្មី​ ត្រូវ​បាន​តែង​តាំង​ ហើយ​ខ្ញុំ​ក៏​ទទួល​​បាន​ដំណឹ​ង​ថា រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ថ្មី​មិន​ចង់​បាន​ទី​តាំង​នេះ​”។ បន្ទាប់​ពី​ការ​ផ្លាស់​ប្តូរ​ទី​តាំង​ទៅ​ខណ្ឌ​មាន​ជ័យ​ត្រូវ​បាន​ប្រកាស​ មន្ត្រី​នៅ​ក្រសួង​បរិស្ថាន​​​បាន​រអ៊ូរទាំ​ថា​  ទី​តាំង​នោះ​ស្ថិត​នៅ​ឆ្ងាយ​ពី​កណ្តាល​រាជ​ធានី​ពេក​ ហើយ​បាន​នាំ​គ្នា​ឆ្ងល់​ថា​ តើ​ហេតុ​អ្វី​បាន​ជា​ពួក​គេ​មិន​ត្រូវ​បាន​បន្ថែម​​​ប្រាក់​សម្រាប់​ចំណាយ​លើ​ការ​ធ្វើ​ដំណើរ​ ព្រោះ​រដ្ឋាភិបាល​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ទទួល​បាន​ប្រាក់​យ៉ាង​ច្រើន​ពី​ការ​ផ្លាស់ប្តូរ​ទីតាំងនេះ​។ ហើយ​ទន្ទឹម​នឹង​នោះ​ដែរ​ កាល​ពី​ឆ្នាំ​២០១២​ ទី​តាំង​ចាស់​របស់​ក្រសួង​បរិស្ថាន​ដែល​ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​ព្រះ​​​សីហនុ​ គឺ​មាន​តម្លៃ​ចន្លោះ​ពី​៩,​៦​លាន​ដុល្លារ​ដល់​១២​លាន​ដុល្លារ​។ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ​កាល​ពី​ម្សិល​មិញ​ ថា​តើ​អ្វី​នឹង​កើត​ឡើង​ចំពោះ​ទី​តាំង​ចាស់​នេះ​​ នៅ​ពេល​ក្រសួង​ត្រូ​វ​ផ្លាស់​ប្តូរ​ទៅ​ក្បែរ​ណាហ្គាវើល​៕ ស៊ុយ​ឈាង​  (រា​យ​ការណ៍​បន្ថែម​ដោយ​ Joshua Wilwohl)

សាលាដំបូង​រាជធានី​ភ្នំពេញ​​​ផ្តន្ទា​ទោសបុរស​ម្នាក់​ឲ្យ​ជាប់​ពន្ធនា​គារ​​​​​​​៧ឆ្នាំ​ពី​បទ​ចាប់រំលោភ​កូន​ចុង​​

បុរស​ម្នាក់​​ដែលត្រូវបាន​រក​ឃើញ​ពិរុទ្ធ​ភាព​​​​ពី​បទ​ចាប់រំលោភ​កូន​ចុង​អាយុ​១៣​ឆ្នាំ​របស់​ខ្លួននោះ​​ត្រូវ​បាន​ផ្ត​ន្ទាទោស​ឲ្យ​ជាប់​ពន្ធនា​គារ​​រយៈពេល​ប្រាំពីរឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២លាន​រៀល​។ លោក ម៉េង តូនី ចៅក្រម​នៅ​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញបាន​សម្រេច​ផ្តន្ទា​ទោស​​​បុរស​ឈ្មោះ ធុច សុខា អាយុ​៣៣​ឆ្នាំ​កាល​ពី​ម្សិល​​មិញ។ ដំបូង​​បុរសឈ្មោះ  សុខា​ សារភាពថា គាត់​បាន​ប៉ះពាល់​ក្មេងស្រី​នេះ​តែប៉ុណ្ណោះ ប៉ុន្តែ​បាន​បដិសេធ​ថា គា​ត់មិន​បាន​ចាប់​រំលោភ​​នាង​ទេ។ ជីដូន​របស់ក្មេងស្រី​រូប​​​នេះបាន​ដាក់​ពាក្យ​​​​​​​​បណ្តឹង​ទៅ​តុលាការ​។ជីដូន​​​រូប​​​នេះ​​​ចង់​បាន​​ក្មេងស្រី​នេះ​មក​ចិញ្ចឹមបីបាច់​​​​​​បន្ទាប់ពី​កូន​ប្រុស​របស់​គាត់ដែលត្រូវ​ជា​ឪពុក​របស់​ក្មេង​ស្រី​​នេះ​បាន​​​​ស្លាប់​អស់​​​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។ ស្ត្រី​ជាម្តាយ​របស់ក្មេងស្រី​​ដែលនឹង​ទទួល​​ប្រាក់សំណង​ដោយសារ​ក្មេងស្រី​នេះ​ជា​អនីតិជន​នោះ បាន​ផ្ត​ល់​សក្ខីកម្ម​ប្រឆាំង​ប្តី​របស់គាត់នៅ​​តុលាការ​។ លោក នាង ហៃ មេធាវី​ការ​ពារ​ជន​រង​គ្រោះ​​​បាន​មាន​ប្រសាសន៍ថា ការ​ផ្ត​ន្ទា​ទោស​បែប​​​នេះ​គឺ​​​មិនទាន់ធ្ង​ន់ធ្ង​រ​គ្រប់គ្រាន់នោះ​​​ទេ ហើយ​​​​បុរស​​​ជា​​​ឪពុក​ចុង​​រូបនេះ​សម​នឹង​ទទួល​​​​​​​ទោស​​ធ្ង​ន់​បំផុត​។ លោក នាង ហៃ បាន​មាន​ប្រសា​សន៍ថា “ចំពោះ​ករណី​នេះ គាត់គួរ​​ត្រូវ​ផ្ត​ន្ទា​ទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី​៧ ទៅ​១៥​ឆ្នាំ”។ លោក ម៉ន វិមាន​ចំប៉ា មេធាវី​ការ​ពារ​​ចុង​​ចោទ​ក៏បាន​មាន​ប្រសាសន៍ផងដែរ​ថា លោក​​​គិត​ថា សាលក្រម​នេះ​មិន​យុត្តិ​ធម៌ទេ ហើយ​លោក​នឹ​​ងប្តឹង​ឧទ្ធរណ៍៕សារុន

ព្រះ​​អង្គ​ម្ចាស់​ ​នរោត្តម រណ​ឫទ្ធិ នឹ​ង​​​ចូ​ល​​ប្រឡូកក្នុង​ឆាក​​នយោ​បា​យ​​​​វិញ​​​​​

យោង​តាម​ប្រធាន​ខុទ្ទកាល័យ​របស់​ព្រះ​អង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ បាន​ឲ្យ​ដឹង​ថា ព្រះ​​​​​​​អង្គម្ចាស់​ នរោត្តម​ រណឫទ្ធិ ដែល​ធ្លាប់​ជា​នាយក​​​​​​រដ្ឋមន្ត្រី​ទី​១​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បន្ទាប់​​​​ពីមាន​ការ​បោះ​ឆ្នោត​គាំទ្រ​ដោយ​​អង្គ​ការ​សហ​​​​​​​ប្រជាជាតិ​ក្នុងឆ្នាំ​១៩៩៣​នោះ​ នឹង​បង្កើត​គណ​​​​​​​បក្ស​ថ្មី​មួយ​ និង​ចូល​ប្រឡូក​ក្នុង​ឆាក​នយោ​​​​​​​បាយ​វិញ​។ លោក នរ៉ាណឫទ្ធិ អានន្ទដាយ៉ាត​ ប្រធាន​ខុទ្ទកាល័យ​របស់​ព្រះ​អង្គម្ចាស់​ រណឫទ្ធិ​ បាន​មាន​ប្រសាសន៍​ថា “ព្រះ​អង្គគ្រោង​នឹង​​​បង្កើត​​ គណបក្ស​ថ្មី​មួយ​”។ លោកបាន​ឲ្យ​ដឹង​ថា គណបក្ស​នេះ​នឹង​មាន​ឈ្មោះ​ថា សហ​គមន៍​នៃ​គណបក្ស​អ្នក​រាជា​និយម​។ លោក​បន្ថែម​ថា ព្រះ​អង្គម្ចាស់ រណឫទ្ធិ​ ព្រះ​ជន្ម​៧០​វស្សា មាន​បំណង​ចូល​ប្រឡូក​ក្នុង​នយោបាយ​វិញ​ ដោយ​សារ​ “បញ្ហា​​​​ជា​ច្រើន​” រវាង​គណ​បក្ស​​ប្រជាជន​កម្ពុជា​ដែ​ល​កំពុង​កាន់​អំណាច​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ចាប់​តាំង​ពីការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាលពី​ក្នុង​ខែ​កក្កដា។ ​លោក នរ៉ាណឫទ្ធិ អានន្ទដាយ៉ាត​ បាន​មាន​ប្រសាសន៍​ថា “ មាន​មូលហេតុ​ច្រើន​ណាស់​ដែល​ជំរុញ​ឲ្យ​ព្រះ​អង្គ​បង្កើត​គណបក្ស​នេះ​”។ បន្ទាប់​ពី​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ទី​១​កាលពី​ឆ្នាំ​១៩៩៧​ អំឡុង​​​​​​​ការវាយ​ប្រហារ​គ្នា​ជាមួយ​កង​កម្លាំង​ដែល​ស្មោះ​​​​​​​ស្ម័គ្រ​នឹង​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ព្រះ​អង្គ​​​ម្ចាស់ នរោត្តម​ រណ​ឫទ្ធិ​ បាន​ជួប​ការ​លំបាក​ក្នុង​​​​​​​ការ​រក្សា​កម្លាំង​នយោបាយ​របស់​ព្រះ​អង្គ​។ ព្រះ​បាន​ចាក​ចេញ​ពី​តំណែង​ជា​ប្រធាន​គណបក្ស​ហ៊្វុន​ស៊ីនប៉ិច កាលពី​ឆ្នាំ​២០០៦ ហើយ​បាន​បន្ត​បង្កើត​គណបក្ស​នរោត្តម រណឫទ្ធិ ដែល​ទទួល​បាន​ពីរ​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​អំឡុង​ព្រឹតិ្តការណ៍​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ឆ្នាំ​២០០៨។ គណបក្ស​ នរោត្តម រណឫទ្ធិ បាន​ឈប់​ធ្វើ​សកម្មភាព​មុន​ព្រឹតិ្តការណ៍​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​លើក​ចុង​ក្រោយ​។​ ព្រះ​អង្គម្ចាស់ នរោត្តម រណឫទ្ធិ បច្ចុប្បន្ន​កំពុង​បំពេញ​តួនាទី​ជា​ទីប្រឹក្សារបស់​ព្រះ​មហាក្ស​ត្រ​ នរោត្តម សីហមុនី នៃព្រះរាជា​​ណា​ចក្រ​កម្ពុជា៕ប៊ុននី

ក្រុម​ហ៊ុន​​ UDG រង​ការ​​ចោទ​​ប្រកាន់​ថា បាន​ដាំ​ដំឡូង​មី និង​ដូង​ប្រេង​​ជំនួសឲ្យ​​ការ​បង្កើត​រមណីយដ្ឋាន

សមាជិក​សភា​ជាប់​ឆ្នោតមួយរូប​​​មកពី​គណ​បក្សសង្គ្រោះ​ជាតិ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ​ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ Union Development Group (UDG) ដែល​គ្រប់​គ្រង​ដោយ​ចិន​ក្នុង​ខេត្ត​កោះ​កុង​ កំពុង​ឈូស​ឆាយ​ដី​សម្បទាន​របស់​ខ្លួន​ដែល​ដំបូង​ឡើយ​ត្រូវ​បាន​គ្រោង​ធ្វើ​ជា​រមណីយ​ដ្ឋាន​ទេស​ចរណ៍​ដ៏​ធំ​មួយ​ ដើម្បី​ដាំ​ដំឡូង​មី​ និង​ដើមដូង​ប្រេង​ជំនួស​វិញ​។ លោក សុន​ ឆ័យ​​ សមាជិក​សភា​ជាប់​ឆ្នោត​​និង​ជា​ប្រធាន​ក្រុម​តំណាង​រាស្ត្រ​មក​ពី​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​ចុះ​ទៅ​តំបន់​នោះ​កាល​​ពី​ម្សិល​មិញ​​ ដើម្បី​ជួប​ជាមួយ​គ្រួសារ​ដែល​ផ្ទះ​សំបែង​របស់​ពួក​គាត់​ត្រូ​វ​បាន​ដុត​កម្ទេច​ដោយ​ក្រុមហ៊ុន​​អភិវឌ្ឍ​ន៍ចិន​UDG កាល​ពី​ខែ​មករា​ និង​ដែល​បាន​នាំ​គ្នា​តវ៉ា​កាល​ពី​ដើម​ខែ​នេះ​ដើម្បី​ទាម​ទារ​​ឲ្យ​មាន​ដំណោះ​ស្រាយ​ចំពោះ​វិវាទ​ដី​ធ្លី​ដ៏​រំា​រ៉ៃ​នេះ​។ លោក​ សុន​ ឆ័យ​​ បាន​មាន​ប្រសាសន៍​តាម​​ទូរស័ព្ទ​ថា “យើ់ង​បាន​ជួប​ជា​មួយ​អ្នក​ភូមិ​ប្រហែល​១០០​គ្រួសារ​​ ហើយ​តំណាង​ក្រុម​ហ៊ុន​ម្នាក់​បាន​មក​ដល់​”។ លោក សុន​ ឆ័យ​  បន្ត​ថា “យើង​គិត​ថាវា​នឹង​គ្មាន​ប្រយោជន៍​អ្វី​ទេ​ក្នុង​ការ​ជួប​ជាមួយ​ក្រុម​ហ៊ុន​ចិន​ ព្រោះ​យើង​ដឹង​ហើយ​ថា ដី​សម្បទាន​ទាំង​អស់​នេះ​សុទ្ធ​តែ​ខុស​ច្បាប់​ទាំង​ស្រុង​។វា​មិន​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​ជាមួយ​នឹង​កិច្ច​សន្យា​ដែល​បាន​លើក​ឡើង​នោះ​ទេ​។  បាន​លើក​ឡើង​ថា ខ្លួន​នឹង​អភិវឌ្ឍ​សណ្ឋាគារ​លំដាប់​ខ្ពស់​ ប៉ុន្តែ​ឥឡូវ នេះ​យើង​ឃើញ​ថា​ ពួក​គេ​កំពុង​តែ​យក​ដី​ទំហំ​ដ៏ធំ​​នេះ​ទៅ​ដាំ​ដំឡូង​មី​ទៅវិញ​”។ ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ចិន​UDG ត្រូវ​បាន​រដ្ឋាភិ​បាល​ផ្តល់​ដី​សម្បទាន​​ទំហំ​ ៤៥.​០០០​ហិក​តា​​នៅ​ក្នុង​ព្រំ​ដែន​នៃ​ឧទ្យាន​ជាតិ​បទុម​សាគរ​ កាល​ពី​ឆ្នាំ​២០០៨​ ហើយ​ក្រុម​ហ៊ុន​នេះ​បាន​លើកឡើង​ថា​ ខ្លួន​មាន​បំណង​បង្កើត​រមណី​យ​​ដ្ឋាន​ទេសចរណ៍​ដ៏ធំមួយ​ក្នុង​ទឹក​ប្រាក់​ទំហំ​ ៣,​៨​​ពាន់​លាន​ដុល្លារ​ដោយ​មាន​ការសាង​សង់​សណ្ឋាគារ​ កន្លែង​វាយ​កូន​ ហ្គុលហ៍្វ និង​អាកាស​យាន​ដ្ឋាន​​ឯកជន​មួយ។ ការ​ផ្តល់​ដី​សម្បទាន​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​​​ដែល​រស់​នៅ​ក្នុង​ស្រុក​បទុម​សាគរ​និង​ស្រុក​មួយ​ទៀត​ក្បែរ​នោះ​ គឺ​ ស្រុក​គិរី​សាគរ​។ លោក សុន​ ឆ័យ បាន​អះអាង​ថា “ ពួក​គេ​​បាន​ប្តូរ​កិច្ច​សន្យា​ពី​អ្វី​ដែល​ខ្លួន​​បាន​សន្យា ​​គឺ​ពី​គោល​បំណង​សាង​សង់​រមណីយ​ដ្ឋាន​ទេស​ចរណ៍​ទៅ​ជា​អ្វី​ផ្សេង​”។ លោក សុន​ ឆ័យ ​បន្ថែម​ថា “ គ្មាន​ភ័ស្តុ​​តាង​បង្ហាញ​ពី​​តំបន់​រមណីយដ្ឋាន​ទេ​។ នេះ​គឺ​ជា​ការ​ចាប់​យក​ដី​និង​អំពើ​ពុក​រលួយ​​។ ខ្ញុំ​បាន​និយាយ​ទៅ​កាន់​មន្ត្រី​ម្នាក់​ក្នុង​ចំណោមមន្ត្រី​មួយ​ចំនួន​របស់​ក្រុម​ហ៊ុន​ចិន​ ដែល​ស្លៀកពាក់​ឯកសណ្ឋាន​យោធា​និង​ដែលទទួល​ខុស​ត្រូវ​ចំពោះ​ការ​ឈូស​ឆាយ​ដី​សម្រាប់​ដាំ​ដំឡូង​មី​។ គាត់​បាន​និយា​យ​ថា ពួក​គេ​បាន​យក​ត្រាក់ ទ័រ​ថ្មី​ចំនួន​៥០គ្រឿង​មក​ដើម្បី​ឈូសឆាយ​ដី​សម្រាប់​ដាំ​ដំឡូង​មី​”។ អ្នក​ភូមិ​ម្នាក់​ឈ្មោះ ស៊ុន​ គឹម​សឿន​ អាយុ​៥៨​ឆ្នាំ​ដែលមក​ពី​ឃុំ​តានួន ​ស្រុក​បទុម​សាគរ​​​បាន​អះអាង​ថា នគរបាល​បាន​ដាក់​ខ្នោះ​អ្នក​ស្រី​អស់​រយៈពេល​បី​ម៉ោង​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​មករា​ ខណៈ​ផ្ទះ​បណ្តោះ​អាសន្ន​​ទំហំ​៥​គុណ​៦​ម៉ែត្រ​របស់​អ្នក​ស្រី​កំពុង​ត្រូវ​បាន​គេ​ដុត​កម្ទេច​។​ អ្នក​ស្រី​នៅ​មិន​ទាន់​ទទួល​បាន​ប្រាក់​សំណង​នៅ​ឡើយ​ទេ​។ អ្នក​ស្រី​​និយាយថា​ “ ពួក​គេ​មាន​គម្រោង​​​ដាំ​ដំឡូង​មី​និង​ដាំ​ដើម​ដូង​ប្រេង​”។ អ្នក​ស្រី​បាន​បន្ថែមថា​ ក្រុម​ហ៊ុន​បាន​ដាំ​ដំឡូង​មី​និង​ដើម​ដូង​ប្រេង​ចាប់​តាំង​ពី​ផ្ទះ​សំបែង​ត្រូវ​ដុត​កម្ទេច​មក​ម្លេះ​។ អ្នក​ស្រី​បាន​និយាយ​បន្ថែម​ទៀត​ថា “ពួក​គេ​មិន​បាន​សាង​សង់​ក្រុង​ទេស​​ចរណ៍​នោះ​ទេ​”។ រីឯអ្នកម្នាក់​ទៀត​ឈ្មោះ​ ឡាយ​ គៀត​ បាន​​​លើក​ឡើង​ថា​ អ្នក​ស្រី​ក៏​បាន​ឃើញ​ក្រុម​ហ៊ុន​កំពុង​ដាំ​ដំឡុង​មី​និង​ដើម​ដូង​ប្រេង​ដែរ​។ អ្នក​ស្រី​​និយាយ​ថា​ “ពួកគេ​កំពុង​ដាំ​ដំឡូង​​​​មី​និង​ដើម​ដូង​ប្រេង​ ហើយ​កំពុង​ឈូស​ឆាយ​ ដី​ស្រែ​របស់​ពលរដ្ឋ​។ ពួក​គេមិនទាន់​ចាប់​ផ្តើម​ដាំ​ដំឡូង​មី​និង​ដើម​ដូង​ប្រេង​នៅ​ឡើង​ទេ​ ប៉ុ​ន្តែ​ពួក​គេ​កំពុង​ឈូស​ដើមដូង​​និង​ដើម​ស្វាយ​និង​កំពុង​ឈូសកម្ទេច​​ភ្លឺ​ស្រែ​​ចោល​​”។ លោក​ អ៊ិន​ គង់​ចិត្រ​ អ្នក​សម្រប​សម្រួល​របស់​អង្គការ​សិទ្ធិ​មនុស្ស​លី​កាដូ​ប្រចាំ​ខេត្ត​កោះ​កុង​បាន​លើក​ឡើង​ថា​ លោក​បាន​ដឹង​ថា  ក្រុមហ៊ុន​អភិវឌ្ឍន៍ចិន​UDG  បាន​ដាំ​ដំឡូង​មី​​មួយ​ឆ្នាំ​មក​ហើយ​នៅ​លើ​ដី​​សម្បទាន​ទំហំ​៣០០​ហិកតា​ ជា​តំបន់​ ដែល​អ្ន​ក​ភូមិត្រូវ​បាន​គេ​ប្រាប់​ថា​ គេ​នឹង​សាង​សង់​អាកាសយាន​ដ្ឋាន​​មួយ​នៅ​ទី​នេះ​។ លោក​ អន ភារៈ អភិបាល​ស្រុក​បទុម​សាគរ​​បាន​បញ្ជាក់​ថា ក្រុម​ហ៊ុន​អភិវឌ្ឍន៍​ចិន​UDG​កំពុង​​​ដាំ​ដំណាំ​​ ប៉ុន្តែ​ដំណាំ​ទាំង​នេះ​គឺ​គ្រាន់តែ​សម្រាប់​​តែ​លម្អ​សោភ័ណភាព​ក្រុង​របស់​ពួក​គេ​ប៉ុណ្ណោះ​។  លោក​បាន​លើក​ឡើង​ថា  រាល់​សំណួរ​ទាក់​ទិន​​​លទ្ធភាព​ដែល​ក្រុម​ហ៊ុន​អភិវឌ្ឍ​ន៍​ចិន​UDG អាច​នឹង​ផ្លាស់​ប្តូរ​គោល​បំណង​របស់​ខ្លួន​សម្រាប់​ការ​ធ្វើ​អ្វីៗលើ​ដី​នេះ​គឺ​សួរ​ទៅ​ក្រុម​ហ៊ុន​​ទៅ​។ រីឯ​គណៈ​គ្រប់​គ្រង​​របស់​ក្រុមហ៊ុន​នេះ​មិន​អាច​ទាក់​ទង​បាន​ឡើយ​៕​ស៊ុយឈាង

មានសំឡេងរិះគន់​​​​កាន់តែ​ច្រើន​ទៅលើ​​ផែ​ន​កា​រ​​អ្នក​ស្វែ​ង​រក​សិទ្ធិ​​​ជ្រក​កោ​ន​ចូលទៅ​​ប្រទេ​ស​​​​អូស្ត្រា​លី​

កា​ល​​ពី​ម្សិល​​មិញ រដ្ឋាភិបា​ល​អូស្ត្រាលី​បាន​បន្ត​រង​សំឡេង​រិះ​គន់​នៅ​ក្នុងប្រទេស​របស់ខ្លួន​ ជុំវិញ​ការ​ស្នើ​​ឲ្យកម្ពុជា ដែលស្ថិត​ក្នុង​ចំណោ​ម​ប្រទេស​ក្រីក្រ​បំផុត​នៅ​ក្នុង​តំបន់​ ទទួល​អ្នក​ស្វែង​រក​សិទ្ធិជ្រក​កោន​មួយ​ចំនួន​ក្នុង​ចំណោមអ្នក​ស្វែង​រក​សិទ្ធិជ្រក​កោន​រាប់​ពាន់​នាក់​ដែលបាន​ព្យាយាម​ចូលទៅ​រស់​​ នៅ​ប្រ​ទេស​​​អូស្ត្រាលី។ លោកស្រី ជូលី ប៊ីសប់ (Julie Bishop) រដ្ឋមន្ត្រី​ក្រសួង​ការ​​បរទេស​អូស្ត្រាលី​ បាន​ដាក់​​សំ​ណើ​​ នេះ​ជូនលោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អំឡុង​កិច្ចប្រជុំ​ឯក​ជន​មួយ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ កាលពីថ្ងៃ​សៅរ៍ ហើយ​លោក ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហ​​ប្រតិបត្តិការ​អន្តរជាតិ​ នៃប្រទេស​​កម្ពុជា​​បាន​ឲ្យដឹង​ថា រដ្ឋា​ភិបា​​ល​នឹង​ពិចារណា​ដោយ​យក​​ ចិត្ត​ទុក​ដាក់​ចំពោះ​សំណើ​នេះ​។ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី លោក គ្រីស្ទីន មីលន័រ (Christine Milne) មេដឹកនាំ​គណបក្ស​ប្រឆាំង​​បៃ​តង​​ (Greens) កាលពីថ្ងៃ​ច័ន្ទ បាន​ចោទ​ប្រកាន់​​គណបក្ស​សេរី​និយម (Liberals) ដែល​កំ​ពុ​ង​គ្រប់​គ្រង​អំណាច​ម្ដង​ទៀតថា      ​បា​ន​គាំទ្ររបបមួយ​ពាក់​ព័ន្ធក្នុ​ង​​ការ​​រំលោភ​សិទ្ធិ​មនុស្ស​ នេះ​បើ​យោង​តាម​សារ​ព័ត៌មាន ឌឹ វ៉េស អូស្ត្រាលៀន (The West Australian) ។ សារព័ត៌មានដដែលនេះ​បាន​រាយការណ៍​ថា លោក ខេលវិន ថម​សុន (Kelvin Thomson) សមាជិក​សភា​មកពីគណបក្ស​ការងារ​​ក៏បាន​ចោទ​ប្រកាន់​គណបក្ស​សេរីនិ​យម​​នផង​ដែរ​ថា បាន​ឆ្លៀត​ឱកាស​និយម​នយោបាយ និងមានល្បិច​លាក់ពុតមួយចំនួន បន្ទាប់​ពី​បាន​រារាំង​កិច្ច​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដោះ​ដូរ​មនុស្ស​​​ជាមួយ​ប្រទេស​ម៉ាឡេស៊ី នៅ​ពេល​ខ្លួន​នៅជា​គណបក្ស​ប្រឆាំង​។ យោង​តាម​សេចក្ដីរាយការណ៍​មួយ​នៅ​ក្នុង​​សារព័ត៌មាន ស៊ីដនី ម៉នីង ហឺរ៉ាល់​( Sydney Morning Herald) កាលពីម្សិលមិញ​ បាន​ឲ្យ​ដឹង​ថា លោក រីឆាដ ម៉ាឡេស​ (Richard Marles) អ្នក​នាំពាក្យ​ផ្នែកអន្តោ​ប្រវេសន៍​របស់​គណ​បក្ស​ប្រឆាំង ​បាន​រិះគន់ថា ជន​ជាតិ​អូស្ត្រាលី​កំពុង​ស្វែង​យល់​បន្ថែ​ម​ទៀត​អំពី​សំណើ​របស់​លោកស្រី ប៊ីសប់ តាមរយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បរទេស​​ច្រើន​ជាងតាម​រយៈ​​ក្រសួង​ការ​បរទេស​អូស្ត្រាលី​។ គិតមកទល់​ពេល​នេះ មាន​តែ​មន្ត្រី​កម្ពុជា​ប៉ុណ្ណោះបាន​ធ្វើ​អត្ថាធិប្បាយ​អំពី​សំណើ​របស់​​​​ប្រទេស​អូស្ត្រាលី​។ លោកស្រី ប៊ីសប់ បាន​បដិសេធ​មិន​ឆ្លើយ​តប​នឹង​សំណួរ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ ក្នុង​រាជ​ធានីភ្នំពេញ កាលពីថ្ងៃ​សៅរ៍ ហើយ​ក្រសួង​ការ​បរទេស​នៃប្រទេស​អូស្ត្រាលី​មិ​ន​ទាន់​ចេញ​សេចក្ដី​ថ្លែង​ការ​ណ៍​ណាមួយ​​ទាក់ទងនឹង​សំណើ​នេះ​នៅ​ឡើយ​ទេ។ សេចក្ដី​ថ្លែង​ការណ៍មួយ​ដែល​ស្ថាន​ទូត​អូស្ត្រាលី​ប្រចាំ​រាជ​ធានីភ្នំពេញ​បាន​ចេញ​ផ្សាយ​ភ្លាមៗក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​របស់​​លោកស្រី ប៊ីសប់ គ្រាន់​តែ​មាន​សេចក្តី​បញ្ជាក់​ថា លោកស្រី​​បាន​និយាយ​ជាមួយ​មន្ត្រី​​​ កម្ពុជា​ អំពី​ការ​តាមចាប់​អ្នក​រត់​ពន្ធ​ និង​ធ្វើ​ចំណាក​ស្រុក​តាមផ្លូវ​ទឹកដោយ​ខុស​ច្បាប់​​ក្នុង​ចំណោម​ប្រធា​នបទ​ជា​ច្រើន​ទៀត​។ នៅពេល​ត្រូវ​បាន​ស្នើ​​សុំព័ត៌​មាន​លម្អិត​បន្ថែ​ម​ទៀត​ អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​អូស្ត្រាលី​មួយរូប​​បានណែនាំ​ឲ្យ​ទៅ​ពិនិត្យមើលសេចក្ដី​ថ្លែង​​ការណ៍​ចេញផ្សាយ​កាលពីថ្ងៃ​អាទិត្យ ក៏ប៉ុន្តែ​ អ្នកនាំពាក្យ​រូបនោះ​មិន​បាន​ឆ្លើយ​តប​​ឡើយ​កាលពី​ម្សិលមិញ។ អូស្ត្រាលី​​បាន​រង​នូវ​សំឡេង​រិះ​គន់​​យ៉ាង​ច្រើន​ ដោយ​សារ​តែ​​ការ​ប្រព្រឹត្ត​របស់​ខ្លួន​ទៅ​លើ​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ដែល​បច្ចុប្បន្ន​ខ្លួន​បាន​បញ្ជូន​ទៅ​មណ្ឌល​ឃុំ​ខ្លួននៅ​ប្រទេស​ប៉ាពូអាស៊ីនូវែល​ហ្គីណេនិង​ប្រទេសណូរូ។ កាលពី​ម្សិលមិញ ប្រជាជន​អូស្ត្រាលី​ជា​ច្រើន​ពាន់នាក់​ត្រូវ​បាន​រាយការណ៍​ថា បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា​នៅ​ទូទាំង​ប្រទេស​ជុំ​វិញ​ករណី​សម្លាប់​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ជន​ជាតិ​អីុរ៉ង់​ម្នាក់​ អំឡុង​កុប​កម្ម​នៅ​មណ្ឌល​ឃុំ​ឃាំង​មួយ​នៅ​ប្រទេស​ប៉ាពូអាស៊ីនូវែល​ហ្គី​ណេ​កាលពី​ដើម​ខែ​នេះ​។ អង្គការ​ឧត្តម​ស្នង​ការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​ (United Nations High Commissioner for Refugees) ហៅកាត់​ថា UNHCR បាន​ឲ្យដឹង​ថា មណ្ឌល​នោះគួរតែត្រូវ​បាន​បិទ​លែង​ឲ្យដំណើរការ។ លោកស្រី វីវៀន តាន់ (Vivian Tan) អ្នក​នាំ​ពាក្យ​ការិយាល័យ​ប្រចាំ​តំបន់​របស់​អង្គការ​ UNHCR នៅ​ទីក្រុង​បាងកក បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទាក់​ទង​នឹង​សំណើ​ថ្មី​របស់​ប្រទេស​អូស្ត្រាលី​ ហើយ​ប្រទេស​កម្ពុជា​ទទួល​​​យក​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​ដែល​ចូល​ទៅ​ប្រទេស​ខ្លួន​។ លោកស្រីបាន​មាន​ប្រសាសន៍​ថា “ អង្គ​ការ​​ UNHCR មិន​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​ទ្វេ​ភាគី​ទេ​កាលពី​ចុង​សប្តាហ៍​មុន ហើយ​មិន​អាច​អត្ថាធិប្បាយ​អំពី​អ្វី​ដែល​ត្រូវ​បាន​ពិភាក្សា​ និង​ឯកភាព​គ្នា​ទេ​។ យើង​នឹង​ស្វែង​រក​ព័ត៌មាន​បន្ថែម​ទៀត​ទាក់​ទង​ទៅ​នឹង​រឿង​នេះ​”។ អង្គការ​ UNHCR បាន​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា បន្ទាប់​ពី​បាន​ប្រគល់​ភារកិច្ច​ចាត់​ចែង​ជន​ភៀស​ខ្លួន​ទាំង​អស់​ឲ្យ​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០១១។ លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករង​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី​ (Human Rights Watch) ដែល​បា​ន​រិះ​គន់​ប្រទេស​កម្ពុជា​ជុំ​វិញ​ការប្រព្រឹត្ត​របស់​ ប្រទេស​នេះ​ទៅ​លើ​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​មក​ពី​ប្រទេ​សចិន និង​ប្រទេស​វៀត​ណាម​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ​ នេះ​បើ​យោង​តាម​សំណើ​ថ្មី​របស់​ប្រទេស​អូស្ត្រាលី​ដែល​សម​នឹង​ទទួល​រង​ការ​រិះ​គន់​។ លោក​ ហ្វីល រ៉ូបឺតសុន បាន​លើក​ឡើង​នៅ​​ក្នុង​អីុ​ម៉េល​ថា “ រដ្ឋមន្ត្រី​ការ​បរទេស​អូស្ត្រាលី​ ប៊ីសប់​ បាន​កំណត់​កម្រិត​ថ្មី​មួយ​នៅ​ក្នុង​សំណើ​ដែល​រំលោភ​សិទ្ធិ​ និង​ធ្វើ​ឲ្យ​ខូចកិត្តិ​​យ​ស​​នេះ​”។ លោក​ ហ្វីល រ៉ូបឺតសុន ​មាន​ប្រសាសន៍​ឲ្យដឹង​បន្ថែម​ទៀត​ថា “ ដោយ​មិន​ជំរុញ​ឲ្យ​មេដឹកនាំ​ប្រទេស​កម្ពុជា​បញ្ឈប់​សកម្មភាព​រំលោភ​សិទ្ធិ​មនុស្ស​ លោក​ស្រី​បែរ​ជា​ឲ្យ​មេដឹក​នាំ​ទាំង​នោះ​ជួយ​ក្នុង​​ការ​​គេច​វេស​ពី​កាតព្វកិច្ច​របស់​អូស្ត្រាល​ី​​ ចំពោះ​អ្នក​ស្វែងរក​សិទ្ធិ​ជ្រក​កោន​”៕ សុធា​

លោក ហ៊ុន សែន ជួប​ពិភាក្សា​ជាមួយ​អនុរដ្ឋ​មន្ត្រីបក្ស​កុម្មុយនីស្ត​ចិន

កាល​ពី​ម្សិលមិញ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ជួបជាមួយ​លោក Chen Fengxiang អនុ​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​ទំនាក់ទំនង​​អន្ត​រ​​​ជាតិនៃគណៈ​កម្មាធិការ​កណ្តាល​បក្ស​កុម្មុយ​​នីស្ត​ចិន​ដើម្បី​ពិភាក្សា​រក​វិ​ធី​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។ លោក អៀង សុផាល្លែត​ ជំនួយការ​ផ្ទាល់​របស់លោក​ ហ៊ុន សែន បាន​មាន​ប្រសា​សន៍​ថា​ លោក​ទាំង​ពីរបាន​ពិភាក្សា​គ្នា​ពី​បញ្ហាទូទៅដូច​ជា​ការ​អភិវឌ្ឍ និង​ទំនាក់​ទំនង​នយោបាយ​រវាង​​កម្ពុជា​ និង​ចិនជាដើម។ លោក សុផាល្លែត បាន​មាន​ប្រសា​សន៍​បន្ថែម​​​ដោយ​មិនលើក​ឡើង​លម្អិត​​ថា “សម្តេច​ ហ៊ុន សែន បាន​មាន​ប្រសាសន៍ថា កិច្ច​​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​​តែ​វិវឌ្ឍទៅមុខ ជាពិសេស​បញ្ហា​ដែល​មេ​ដឹក​នាំ​នៃប្រទេស​ទាំងពីរ​បាន​ព្រម​ព្រៀង​​គ្នា​រួច​ហើយ​នោះ”។ អំឡុង​ពេល​មក​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​កម្ពុជា​ លោក Chen ក៏បាន​ជួប​ពិ​ភា​ក្សា​​ការ​ងារ​ជាមួយ​លោក សាយ ឈុំ អនុប្រធាន​ព្រឹទ្ធសភាផងដែរ។ លោក​ សុផាល្លែត បាន​មាន​ប្រសា​សន៍​ថា លោក​ទាំងពីរ​បាន​ពិភាក្សា​​រិះ​រក​​វិធី​ “​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​​យោបល់​ឲ្យ​បាន​ច្រើន​​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា និងបក្ស​កុម្មុយនីស្ត​ចិន​មាន​ទំនាក់​ទំនង​​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត​”​៕សារុន

បុរសជន​​ជាតិ​កាណា​​ដា​ម្នាក់​​ដែលត្រូ​វ​បា​ន​​​ចាប់​ខ្លួ​ន​​​​ពី​​​បទ​​រំ​លោភ​​ផ្លូ​វ​​​ភេទ​​​កុ​មា​រ​ ​​ប៉ុ​ន​​ប៉ង​ធ្វើ​​​​​អត្ត​​ឃាតក្នុ​ង​បន្ទប់​ផ្ទះ​​​ជួល​

នគរ​​​បា​ល​​​បា​ន​ឲ្យដឹង​​កា​ល​​ពី​ម្សិល​មិញ​​​ថាជ​ន​​​ជាតិ​កា​​ណា​​ដា​​​អា​យុ​​៧០ឆ្នាំ​ម្នាក់​ បានយកកាំ​បិតស្លាចាក់​​​ខ្លួ​ន​ឯង​ជា​ច្រើន​កន្លែ​ងកា​ល​​ពី​ថ្ងៃ​​​​អា​ទិត្យ​​នៅក្នុ​ង​បន្ទប់​ផ្ទះ​ជួ​ល​​​​មួ​យ​នៅ​​​​ក្នុង​​ក្រុង​​សៀ​ម​​រាប​ ​ខណៈ​​ដែល​នគរ​បាល​​​បា​ន​​ទៅ​ដល់​​ផ្ទះ​​សំ​ណាក់​​​របស់​​គាត់ដើម្បី​​​ចាប់​​ខ្លួ​ន​​គាត់​ ​​ដោយ​សារ​​បទ​​ល្មើស​​រួ​មភេទ​​ជា​​មួ​យ​​កុមារ។ ​​នគរ​បា​ល​​បា​ន​ទ​ម្លាយ​​​ទ្វារ​ផ្ទះ និង​ដណ្តើម​​យក​​កាំ​​​បិត​​​ពី​​​ឈ្មោះ ​​ព្យ័រ ដេស្លូរីយ័រ (Pierre Deslauriers) មុ​ន​​ពេល​​បញ្ជូ​ន​​​គាត់​​ទៅ​មន្ទីរ​​​ពេទ្យ​​ខេត្ត​​ដើម្បី​​ព្យា​បាល​ ​​និ​ង​ចាប់​ខ្លួ​ន​​​​​គាត់​​​តា​ម​​​កា​រ​​ចោទ​​ប្រកាន់​​ពី​បទ​​រំ​លោភ​ផ្លូ​វ​​ភេទ​​​ក្មេង​​​ប្រុស​​​ចំ​នួ​​ន​​ប្រាំ​នាក់​​អា​យុ​ក្រោម​១៤ឆ្នាំ​ នេះ​បើយោងតា​មលោក ម៉ី​​វុឌ្ឍី នា​យ​រង​នគរ​​បា​ល​​ប្រឆាំ​​ង​កា​​រ​​ជួ​ញ​​ដូរ​មនុស្ស​ខេត្ត​​សៀ​ម​រា​ប។ លោកវរសេនីយ៍​​ត្រី ​​វុឌ្ឍី ​​​បានឲ្យដឹង​​ថា “ជន​សង្ស័​យ​ គឺលោក ​ ដេស្លូរីយ័រ ​​បា​ន​ដឹង​​ថា ​នគរបាល​​​ប្រឆាំ​ង​កា​រ​​​ជួ​ញ​​ដូរ​​មនុស្សរបស់​​​យើង​​​កំ​ពុ​ង​តា​ម​​​ចាប់​គាត់ ហើយ​​​ជន​នេះ​បា​ន​លាក់​​ខ្លួ​ន​ក្នុ​ង​​បន្ទប់​ផ្ទះ​ជួល​​​ដោយ​គ្មាន​សម្លៀក​បំ​ពាក់​ ​និ​ង​បា​ន​ព្យា​យាមធ្វើ​​​​អត្ត​​​​ឃា​ត”។ លោក​បា​ន​បន្ថែ​ម​​ថា ​​នគរ​​បា​ល​​បា​ន​ទទួល​​ពាក្យ​បណ្តឹង​​​ពី​ក្រុម​​គ្រួសារ​​​​ជ​ន​រង​គ្រោះ​ ​និ​ង​​​បា​ន​ចំ​​ណាយ​​​ពេល​​​​ពីរ​​ថ្ងៃ​ ​​តា​ម​​ដាន​​លោក ​ដេស្លូរី​​​យ័រ មុ​ន​ពេល​​ឈានទៅ​រក​ការចាប់​​​ខ្លួន​គាត់​។ ក្មេង​​ប្រុស​​ទាំ​ងនោះ​​​បា​ន​​អះ​អា​ង​​ថា ​​​ដេស្លូរី​​​យ័រ ​​បា​ន​ឲ្យ​ប្រាក់​​ពួ​ក​គេ​ម្នាក់​ៗ​២​ឬ​​​៣​​ដុល្លារ​​ដើម្បី​​​រួម​​ភេទ​​​ជាមួ​យ​​​ពួក​គេ។ លោកវរសេនីយ៍​ត្រី ម៉ី វុទ្ធី បាន​ឲ្យ​ដឹង​ទៀត​ថា ជន​សង្ស័យ​ឈ្មោះ ដេស្លូរីយ័រ បាន​ចាក់​ពោះ​ខ្លួន​ឯង​​ និង​កាត់​ដៃ​ និង​កដៃ​របស់​ខ្លួន​ ក៏​ប៉ុន្តែ របួស​របស់​ជន​សង្ស័យ​នេះ​មិន​បាន​គំរាម​កំហែង​អាយុ​ជីវិត​ទេ។ ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ ​អង្គការសកម្មភាព​ដើម្បី កុមារ​​បាន​លើក​ឡើង​ថា ខ្លួន​បាន​ទទួល​ដំណឹង​កាលពី​ថ្ងៃ​ទី​២០​ ខែកុម្ភៈ ពី​អង្គការ​ដៃគូ​របស់​ខ្លួន​មួយ​នៅ​ខេត្ត​​សៀមរាប​ ទាក់​ទង​ទៅ​នឹងបុរស​ម្នាក់​ត្រូវ​បាន​សង្ស័យ​ថា បាន​រំលោភ​បំពាន​លើ​កុមារា​ពីរនាក់​។ អង្គការ​នេះ​បាន​បញ្ជូ​នដំ​ណឹង​នេះ​បន្ត​ទៅ​នគរបាល​ខេត្ត​សៀមរាប​ និង​ស្នើ​ឲ្យ​នគរបាល​ធ្វើ​អន្តរាគមន៍​​ អំឡុង​ពេល​កំពុង​តាម​ដាន​ជន​សង្ស័យ​ឈ្មោះ ដេស្លូ​រីយ័រ គួរ​បញ្ជាក់​ថា អង្គការ​នេះ​បាន​ស៊ើប​អង្កេត​ និង​ជំរុញឲ្យ​មានការ​នាំ​ជន​សង្ស័យ​ទៅផ្តន្ទា​ទោស​​ពី​បទ​ល្មើស​ផ្លូវ​ភេទ​លើ​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ អង្គការ​សកម្មភាព​ដើម្បី កុមារ ​បាន​ឲ្យ​ដឹង​ទៀត​ថា ភ្នាក់​ងារ​របស់​ខ្លួន​បាន​ឃើញ​ជន​សង្ស័យ​នាំ​ក្មេង​ប្រុស​បួននាក់​ចូល​ទៅ​ក្នុង​ព្រៃ​ ហើយ​បន្ទាប់​មក​នគរបាល​បា​ន​សួរ​នាំ​ក្មេង​ប្រុស​ទាំង​នោះ​ ហើយពួកគេ និយាយ ថា ពួកគេ​ត្រូវ​បានគេ​រំលោភ​បំពាន​។ សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​មាន​ខ្លឹម​សារ​ថា “ដោយ​មាន​ជំនួយ​ពី​អង្គការសកម្មភាព​ដើម្បី កុមារ​ បច្ចុប្បន្ន​ នគរបាល​កំពុង​កំណត់​អត្ត​សញ្ញាណ​ជន​រង​គ្រោះ​ច្រើន​នាក់​ទៀត​ ដើម្បី​នាំ​ពួកគេ​មក​សម្ភាស​”៕ ប៊ុននី

មន្ត្រី​​បណ្តឹងសាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​នឹង​ជួយ​ដោះ​ស្រាយ​វិវាទ​ដី​ធ្លីនៅ​ឯអាកាស​យានដ្ឋាន​

តំណាង​ប្រជា​ជន​រាប់​រយ​គ្រួសារ​ដែល​ប្រឈម​នឹង​ការ​បណ្តេញ​ចេញពី​​ទី​លំនៅ​ដ្ឋាន​ នៅ​ជុំ​វិញ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ បាន​យល់​ព្រម​អនុញ្ញាត​ឲ្យ​មន្ត្រី​ទទួល​បន្ទុក​អង្កេត​បណ្តឹង​ប្រជា​ជន​ របស់​សាជីវកម្ម​ហិរ​ញ្ញវត្ថុ​អន្តរជាតិ ដែលហៅ​កាត់​ថា IFC ​​សម្រប​​សម្រួល​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​ជា​មួយ​រដ្ឋា​ភិបាល​ និង​ក្រុម​ហ៊ុន​គ្រប់គ្រង​អាកាស​យាន​ដ្ឋាន​នេះ​។ គួរ​បញ្ជាក់​ថា សាជីវកម្ម​ IFC ​​ជា​​សេនា​ធិ​ការ​វិនិយោគ​ឯក​ជន​របស់​ធនាគារ​​ពិភពលោក​ (World Bank)។ នៅ​ក្នុង​របាយការណ៍​ចុះ​ខែ​មករា ដែល​​ត្រូវ​បាន​ចេញ​ផ្សាយកាលពី​សប្តាហ៍​មុន​ បាន​ឲ្យ​ដឹង​ថា មន្ត្រី​ទទួល​បន្ទុក​អង្កេត​បណ្តឹង​ប្រ​ជាជន​របស់​សាជីវកម្ម IFC បាន​លើក​ឡើង​ថា រដ្ឋាភិបាល​ និង​ក្រុម​ហ៊ុន​អាកាស​យាន​ដ្ឋាន​កម្ពុជា​​​ ជាក្រុម​ហ៊ុន​ឯកជន​គ្រប់​គ្រងអា​​​​​កាស​យាន​ដ្ឋាន​នេះ ក៏​បាន​អនុញ្ញាត​ឲ្យ​មន្ត្រី​ទាំង​នេះ​ចូល​រួម​សម្រប​សម្រួល​ក្នុង​កិច្ច​ចរចាក៏​ប៉ុន្តែ ពួកគេ​មិន​បាន​បញ្ជាក់​ពីកាល​បរិច្ឆេទ​ ឬ​ក៏​គម្រោង​ពេល​វេលា​សម្រាប់​ដំណើរការ​នៃការ​ដោះ​ស្រាយ​វិវាទ​នេះ​ទេ​។ ប្រជា​ជន​៥៩​គ្រួសារ​បាន​ដាក់​ពាក្យ​បណ្តឹង​​ទៅ​មន្ត្រី​ទទួល​បន្ទុក​អង្កេត​ប​ណ្តឹង​ប្រជា​ជន​របស់​សាជីវកម្ម​ IFC កាលពី​ខែ​មិថុនា បន្ទាប់​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​គំរាម​បណ្តេញ​ប្រជា​ជន​ជិត​៤០០គ្រួសារ​ កាលពី​ចុង​ឆ្នាំ​២០១២ មុន​ពេល​មេដឹក​នាំ​មកពីទូទាំងពិភពលោក​​មក​ដល់​រាជធានី​ភ្នំពេញ​ ដើម្បី​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​ថ្នាក់​តំបន់​ចំនួន​ពីរ​។ ចំណុច​ដែល​ធ្វើ​ឲ្យ​សាជីវកម្ម​ IFC មាន​ការ​ពាក់​ព័ន្ធ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​នេះ​គឺ​ដោយ​សារ​តែ​សាជីវកម្ម​នេះ​បាន​ផ្តល់​ប្រាក់​កម្ចី​១០លាន​ដុល្លារ​ដល់​គម្រោង​អភិវឌ្ឍន៍​អាកាស​យាន​ដ្ឋាន​បី​នៅ​​​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​ត្រូវ​ចំណាយ​ប្រាក់​៧២លាន​ដុល្លារ​។ គួរបញ្ជាក់​ផង​ដែរ​ថា អាកាស​យាន​ដ្ឋាន​ទាំង​នេះ​សុទ្ធ​តែ​ស្ថិត​​​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន​អាកាស​យាន​ដ្ឋាន​កម្ពុជា​ ហើយ​គម្រោង​នេះ​មាន​សកម្មភាព​អភិវឌ្ឍន៍​ជាច្រើន​ ដូចជា ការ​បង្កើត​ផ្លូវ​យន្ត​ហោះ​ឡើង​ចុះ​វែង​ជាង​មុន​មួយ​ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ប្រតិបត្តិ​ការ​របស់​យន្ត​ហោះ​ដែល​មាន​ទំហំ​ធំ​ជាង​មុន​។ ប្រជាជន​ជាច្រើន​គ្រួសារ​ដែល​រស់​នៅ​ជុំ​វិញ​បរិវេណនៃ​​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​អះ​អាង​ថា អាជ្ញាធរ​មូលដ្ឋាន​ផ្តល់​ការ​អនុញ្ញាត​ផ្លូវ​ការ​ឲ្យ​ពួកគាត់​រស់​នៅ​ និង​សង់​លំនៅ​ដ្ឋាន​នៅ​លើ​ដី​នោះ ក៏​ប៉ុន្តែ ឥឡូវ​នេះ​សិទ្ធិ​ដី​ធ្លី​របស់​ពួកគាត់​ត្រូវ​បាន​គេ​បំពាន​ តាម​រយៈការ​ព្យាយាម​បង្ខំ​ឲ្យ​ពួកគាត់​ចាក​ចេញ​។ រដ្ឋាភិបាល​បាន​ចោទ​ប្រកាន់​ប្រ​ជា​ជន​ទាំង​នោះ​ថា បាន​​រស់​នៅ​ខុស​ច្បាប់​លើ​ដី​នោះ។ របាយការណ៍​របស់​មន្ត្រី​ទទួល​បន្ទុក​អង្កេត​បណ្តឹង​ប្រជាជន​របស់​សាជីវកម្ម​ IFC បាន​បង្ហាញ​មូល​ដ្ឋាន​នៃ​ជម្លោះ​នេះ​ និង​បាន​កត់​សម្គាល់​ថា ភាគីទាំង​អស់​​ដែលរួម​មាន​គ្រួសារ​ ប្រជាជន​ រដ្ឋាភិបាល ​និង​ក្រុម​ហ៊ុន​អាកាស​យាន​ដ្ឋាន​កម្ពុជា​ បាន​ឯកភាពគ្នា​អនុញ្ញាតឲ្យ​​មន្ត្រី​ទទួលបន្ទុក​អង្កេត​បណ្តឹងប្រជាជន​ ចូល​ខ្លួន​សម្របសម្រួល​ក្នុងកិច្ចចរចា​នានា​។ របាយការណ៍​នេះ​មាន​​ខ្លឹម​សារ​ថា “នៅ​ក្នុង​ដំណើរការ​នៃការ​ដោះ​ស្រាយ​​របស់​មន្ត្រី​ទទួល​បន្ទុក​អង្កេត​បណ្តឹង​ប្រជា​ជន​ ក្នុង​វិវាទ​នេះ​ មន្ត្រី​រូប​នោះ​ផ្តល់​នូវការ​សម្រប​សម្រួល​ដោយ​ប្រកាន់​ខ្ជាប់នៅ​ជំហរ​អព្យាក្រឹត​​ និង​រៀប​ចំ​កិច្ច​ប្រជុំ​ដាច់​ដោយ​ឡែក​ពី​គ្នា​ និង​កិច្ច​ប្រជុំ​រួម​គ្នា​ទៅ​តាម​ស្ថានភាព​ចាំ​បាច់​។ មន្ត្រី​ទទួល​បន្ទុក​អង្កេត​បណ្តឹង​ប្រជា​ជន​ នឹង​ធ្វើការ​ជាមួយ​ភាគី​ទាំង​អស់​ ដើម្បីជួយ​ពួកគេ​ឲ្យ​ឯក​ភាព​​គ្នា​លើ​រយៈពេល ដំណើរការ​ និង​គម្រោង​​​ពេល​វេលា​សម្រាប់​កិច្ច​ប្រជុំ​ទាំង​នោះ”។ អ្នក​សម្រប​សម្រួល​ជាតិ​របស់​មន្ត្រី​ទទួល​បន្ទុក​អង្កេត​បណ្តឹង​ប្រជាជន​ គឺ​លោកមេធាវី គង់ ផលលាក់​ មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណើ​សំុ​ធ្វើ​សេចក្តី​អត្ថាធិប្បាយ​ទេ​។ អ្នកស្រី ច្រាយ នីម ជា​ប្រជា​ជន​ម្នាក់​នៅ​ក្នុង​ចំណោម​ប្រជាជនដែលកំពុង​​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​​ បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​ថា  អ្នកស្រី​សង្ឃឹម​ថា មន្ត្រី​ទទួល​បន្ទុក​អង្កេត​បណ្តឹង​ប្រជាជន​នឹង​អាច​ជួយ​បាន​។ អ្នកស្រី​បាន​និយាយថា “រដ្ឋាភិបាល​បាន​សន្យា​ផ្តល់​ប្រាក់​សំណង​តាម​តម្លៃ​ទីផ្សារ​ អំឡុង​កិច្ច​ប្រជុំ​កាលពី​សប្តាហ៍​មុន ក៏​ប៉ុន្តែ យើង​មិន​ជឿ​ថា ពួកគេ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​​យើង​ទាំង​អស់​គ្នា​ទេ ដោយសារ​តែ​ប្រជា​ជន​រាប់​ពាន់​គ្រួសារ​បាន​បាត់​បង់​ដី​ធ្លី​របស់​ខ្លួន​  ដោយ​សារ​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​”។ លោក យិន គា ប្រធាន​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ឲ្យ​ដឹង​ថា ចំនួន​គ្រួសារ​ប្រជា​ជន​ដែល​នឹង​ត្រូវ​បណ្តេញ​ចេញ​ និង​ចំនួន​ប្រាក់​សំណង​ពិត​ប្រាកដ​​ដែល​ពួកគាត់​នឹង​ទទួល​បាន​ មិន​ត្រូវ​បាន​លើក​ទៅ​ពិភាក្សា​នៅ​ក្នុង​កិច្ច​ប្រជុំ​​កាលពី​សប្តាហ៍​មុន​ទេ ហើយ​បញ្ហាទាំង​នេះ​ប្រហែល​ជាមិន​អាច​មាន​ការ​សម្រេច​បាន​ទេ ដរាប​ណា​ដី​បន្ថែម​ទៀត​ដែល​ចាំ​បាច់​សម្រាប់​ពង្រីក​ផ្លូវ​យន្ត​ហោះ​ឡើង​ចុះ​ នឹង​ត្រូវ​បាន​បោះ​​បង្គោល​ព្រំ​ដែន​គ្រប់​ចំណុច​ទេ​នោះ។ លោកបាន​និយាយ​ថា “យើង​មិន​ទាន់​ដឹង​ថា ប្រតិបត្តិការ​បណ្តេញ​ចេញ​នឹង​ចាប់​ផ្តើម​នៅ​ពេល​ណា​ ឬក៏​ប្រាក់​សំណង​ប៉ុន្មាន​ដែល​យើង​នឹង​ផ្តល់​ឲ្យ​ទេ​ ក៏​ប៉ុន្តែ គម្រោង​នេះ​នឹង​ចាប់​ផ្តើម​នាពេល​ឆាប់​នេះ​។ យើង​នឹង​ចរចា​បន្ទាប់​ពី​យើង​កំណត់​ចំនួន​គ្រួសារ​ដែល​រង​ផល​ប៉ះពាល់​ដោយ​គម្រោង​នេះ​”។ លោក សាយ សុខាន់ អនុរដ្ឋលេខា​ធិការ​​លេខា​ធិការ​ដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល​ បាន​ឲ្យ​ដឹង​ថា មន្ត្រី​នានានឹង​ជួប​ប្រជុំ​គ្នា​នៅ​សប្តាហ៍​ក្រោយ​ ដើម្បី​កំណត់​កាលបរិច្ឆេទ​​សម្រាប់​ចាប់​ផ្តើម​បោះ​បង្គោល​លើ​ដី​ដែល​ចាំ​បាច់​​ក្នុង​ការ​ពង្រីក​ផ្លូវសម្រាប់​យន្ត​ហោះ​​ឡើង​ចុះ​។ លោក ខែក នរិនដា អ្នក​នាំ​ពាក្យ​ក្រុម​ហ៊ុន​អាកាសយាន​ដ្ឋាន​កម្ពុជា ​បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​របស់​លោក​ សង្ឃឹម​ថា ខ្លួន​អាច​ដោះ​ស្រាយ​វិវាទ​នេះ​ដោយ​សន្តិវិធី​ ពីព្រោះ​ក្រុម​ហ៊ុន​នេះ​បាន​ធ្វើការ​ជាមួយ​គ្រួសារ​ប្រជា​ជន​ដែល​ជាប់​ពាក់​ព័ន្ធនៅ​​ក្នុង​វិវាទ​ដី​ធ្លី​ប្រហាក់​ប្រហែល​គ្នា​មួយ​ នៅ​ជុំ​វិញ​អាកាស​យាន​ដ្ឋាន​ក្នុង​ខេត្ត​ព្រះ​សីហនុ ដែល​មន្ត្រី​ទទួល​បន្ទុក​អង្កេត​បណ្តឹង​ប្រជាជន​របស់​សាជីវកម្ម​ IFC បាន​ជួយ​ដោះ​ស្រាយ​ផ​ង​ដែរ។ លោក​បាន​មា​ន​ប្រសាសន៍​ថា “ដោយ​មាន​ការ​សម្រប​សម្រួល​របស់​មន្ត្រី​ទទួល​បន្ទុក​អង្កេត​បណ្តឹង​ប្រជា​ជន​ នឹង​មាន​ឱកាស​​ដោះ​ស្រាយ​ប្រកប​ដោយ​ផ្លែផ្កា​ ដូចគ្នា​នឹង​​លទ្ធផល​សម្រេច​បាន​នៅ​អាកាស​យាន​ដ្ឋាន​ខេត្ត​ព្រះ​សីហនុផង​ដែរ”៕ សុធា​

សាលាដំបូង​​​រាជ​​​ធានី​​​សម្រេច​ឲ្យស៊ើបអង្កេត​ឡើង​វិញ​​​​លើ​​​​​​រឿង​​​ក្តី​​​ជួញដូរ​ក្មេងស្រី​គថ្លង់​ទៅ​​ផ្ទះបន

កាល​ពីម្សិលមិញ សាលា​ដំបូង​រាជ​ធានី​​ភ្នំពេញ បាន​សម្រេច​បញ្ជូន​រឿង​ក្ដី​មនុស្ស​ពីរ​នាក់​ដែល​ជាប់​ចោទ​ពីបទ​ជួញ​ដូរ​​ក្មេងស្រី​គថ្លង់​ និង​មាន​ផ្ទុក​មេរោគ​អេដស៍​​អាយុ​១៣​ឆ្នាំ​ម្នាក់​ទៅ​ផ្ទះ​បន ទៅ​ឲ្យ​ចៅ​ក្រម​ស៊ើប​សួរ​​​វិញ ដើម្បី​ឲ្យ​​​​គាត់​​​ពិនិត្យ​មើល​រូ​ប​​ភាព​​វីដេអូ​ដែល​​ជន​​សង្ស័យ​ម្នាក់​អះអាង​ថា គាត់​មិន​​​នៅ​​​​កន្លែង​​​កើត​​​ហេតុ​​​ទេ ​ពេល​​បទឧ​ក្រិដ្ឋ​​​នោះ​​​កើត​ឡើង​។ ឯម សុភា អាយុ​៤៤​ឆ្នាំ និង​ ឡុញ ចាន់ អាយ​ុ​២៨​ឆ្នាំ​ ត្រូវ​បាន​ផ្ដន្ទា​ទោស​កាល​ពី​ដើម​ខែ​នេះ ហើយ​ដំបូង​តុលាការ​គ្រោង​​នឹង​ចេញ​សាល​​ក្រម​នៅ​ថ្ងៃ​ម្សិល​មិញនេះ​។ ប៉ុន្តែ​លោក តែ សំអាង ចៅក្រម​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បានព​ន្យារ​ពេល​​ចេញ​សាល​ក្រម​ ពីព្រោះ​ស្ត្រី​ឈ្មោះ សុភា បាន​អះ​អាង​ថា គាត់​បាន​និង​កំពុង​លេង​​ល្បែង​នៅ​ពេល​មាន​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ដូច​ដែល​បាន​​ចោទប្រកាន់នោះ។ លោកចៅក្រម​ តែ សំអាង បាន​លើក​ឡើង​​​​​នៅ​ក្នុង​តុលាការ​ថា “ តុលាការ​បា​ន​សម្រេច​បញ្ជូន​រឿង​ក្ដី​នេះ​ទៅ​ឲ្យចៅក្រម​ស៊ើប​សួរ​ធ្វើការ​ស៊ើប​អង្កេត​ឡើង​វិញ និង​ពិនិត្យ​មើល​កាមេរ៉ា​សុវត្ថិភាព​នៅ​កាស៊ីណូ ណា​ហ្គាវើល​”។ ស្ត្រីឈ្មោះ សុភា បាន​​​​បញ្ជាក់​​​​ថា គាត់​មិន​បាន​​​នៅ​ផ្ទះទេ​កាលពីខែ​មិថុនានោះ ដែល​​​នៅពេល​​​នោះ​​​ ​មាន​ការ​អះអាង​ថា ក្មេង​ស្រី​រង​គ្រោះ​​គឺ​​​ជា​កុមារ​កំព្រា​មាន​ផ្ទុក​មេរោគ​អេដស៏ ដែល​រស់​នៅ​អង្គការ​ក្ដី​សង្ឃឹម​ថ្មី​នៃ​​កុមារ​កម្ពុជា ជា​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នៅ​ក្នុង​​​ខេត្ត​កំពង់​ស្ពឺ បាន​ទៅ​​លេង​ជាមួយ​​កូន​ស្រី​​​របស់​ស្ត្រីឈ្មោះ សុភា ជាមិត្ត​ភក្ដិ​​រៀន​  ជា​មួយ​​គ្នា​នៅ​ផ្ទះ​របស់​គាត់​មុន​​​ពេល​នាង​បាត់​ខ្លួន​រយៈ​​ពេល​ពីរ​ថ្ងៃ​។ ពេលនាង​​​ត្រឡប់​មក​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាលវិញ ក្មេង​ស្រី​រូប​នេះ​បាន​​ប្រាប់​បុគ្គលិក​ថា នាង​ត្រូវ​បាន​គេ​នាំ​ទៅ​ផ្ទះ​បន​មួយ​​​​​​​កន្លែង​ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ រាជ​ធានី​ភ្នំពេញ​ ហើយ​ត្រូវ​បាន​គេ​រំលោភ​ ដែល​​ក្រោយ​​មក​មាន​ការបញ្ជាក់​តាម​រយៈ​ការ​​​ធ្វើ​កោសល្យ​វិច័យ​។ ស្ត្រី​ឈ្មោះ សុភា បាន​ប្រាប់​តុលាការ​ថា “ខ្ញុំ​មិ​ន​នៅ​ផ្ទះ​ទេ នៅ​ពេល​ក្មេង​ស្រី​រង​គ្រោះ​​​ត្រូវ​គេ​នាំទៅ​ទីនោះ។ ខ្ញុំ​កំពុង​លេង​ល្បែង​នៅ​កាស៊ីណូ​​ណាហ្គា​វើល”។ តាម​ច្បាប់ប្រទេស​​​កម្ពុជា​ វា​ជា​ការ​ខុសច្បាប​់​ការ​ ដែល​​​ពល​រដ្ឋ​ខ្មែរ​​​ទៅ​លេង​​ល្បែង​នៅ​កា​ស៊ី​ណូ​។ លោក សុខ​ ផល្លា...

លោក ឱម យ៉ិនទៀង​​​ ត្រូវ​​​ជន​​​អនាមិក​​​​​​ដាស់​​​តឿន​​​ឲ្យ​​​បន្ត​​​តាម​​​ដាន​​​រឿង​​​ក្ដីពុក​​​រលួយ​​​របស់​​​មន្ត្រី​​​ពន្ធដារ

លោក​​​ ឱម យ៉ិនទៀង ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយរបស់​​​រដ្ឋាភិបាល​​​​​​ត្រូវ​​​បាន​​​ជន​​​អនាមិក​​​រំឭក ដាស់​​​តឿន​​​នៅ​​​ក្នុង​​​លិខិត​​​​​​គ្មាន​​​កាល​​​បរិច្ឆេទ​​​មួយ​​ឲ្យ​​​បន្ត​​​តាម​​​ដាន​​​​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ពុករលួយ​​​​​​ប្រព្រឹត្ត​​​ដោយ​​​មន្ត្រី​​​ពន្ធដារ​​​ខណ្ឌ​​​មានជ័យ ​​​​​​រាជធានីភ្នំពេញ​​​ ដែល​​​បាន​​​បែក​​​ធ្លាយ​​​កាល​​​ពី​​​ឆ្នាំ​​​២០១២ ប៉ុន្តែ​​​រហូត​​​មក​​​ទល់ពេល​​​នេះ​​​មិន​​​ទាន់​​​មាន​​​​​​វិធាន​​​ការ​​​ដាក់​​​ទណ្ឌកម្ម​​​ណាមួយ​​​នៅ​​​ឡើយ​​​ទេ​​​។ ខណៈ​​​ពេល​​​ដែល​​​លិខិត​​​នេះ​​​ត្រូវ​​​បាន​​​​​​បង្ហោះ​​​​​​តាម​​​គេហទំព័រ​​​របស់​​​អង្គភាព​​​ប្រឆាំង​​​​​​អំពើពុករលួយ​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​ អង្គភាព​​​នេះ​​​​​​ក៏​​​បាន​​​បង្ហោះ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​អម​​​មួយ​​​​​​ព្រមាន​​​ស្ថាប័នប្រព័ន្ធ​​​​​​ផ្សព្វផ្សាយ​​​កុំ​​​ឲ្យ​​​ចុះ​​​ផ្សាយ​​​លិខិត​​​នេះ​​​ម្ដង​​​ទៀត​​​។ អង្គភាព​​​ប្រឆាំង​​​អំពើពុករលួយ​​​​​​បាន​​​សរសេរ​​​​​​​​​នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​ខ្លួន​​​​​​លើក​​​ឡើង​​​​​​ពី​​​អ្នក​​​សរសេរ​​​លិខិត​​​អនាមិក​​​នេះ​​​ថា “អង្គភាព​​​ប្រឆាំង​​​អំពើពុករលួយបាន​​​ទទួល​​​លិខិត​​​មួយដែល​​​​​​រិះគន់​​​ខ្ញុំ​​​ (ឱម យ៉ិន​​​ទៀង) ហើយ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​សុំ​​​​​​ជួយ​​​អ្នក​​​សរសេរ​​​​​​ផ្សព្វផ្សាយ​​​​​​លិខិត​​​នេះ​​​​​​ ដើម្បី​​​កុំ​​​ឲ្យ​​​អ្នក​​​ឯង​​​ រំខាន​​​យក​​​លិខិត​​​នេះ​​​ទៅ​​​ទូរទស្សន៍​​​ហង្ស​​​មាស​​​ ដែល​​​​​​អាច​​​បណ្ដាល​​​ឲ្យ​​​មាន​​​អ្នក​​​ដាក់​​​ពាក្យ​​​ប្ដឹង​​​អ្នក​​​ឯង​​​”។ អង្គភាព​​​ប្រឆាំង​​​អំពើពុករលួយ​​​បាន​​​លើក​​​ឡើង​​​នៅ​​​ចុង​​​​​​បញ្ចប់​​​​​​នៃ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​ខ្លួន​​​ថា “កុំ​​​ផ្សព្វផ្សាយ​​​វា​​​ឡើង​​​​​​វិញ​​​។ អ្នក​​​ដែល​​​ផ្សព្វផ្សាយ​​​វា​​​ឡើង​​​វិញ​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ដោយ​​​ខ្លួន​​​ឯង​​​”។ លិខិត​​​នេះដែល​​​​​​ចោទ​​​ប្រកាន់​​​​​​លោក​​​​​​ ឱម យ៉ិន​​​ទៀង​​​  ដឹង​​​ថា មន្ត្រី​​​នៅ​​​ការិយាល័យ​​​ពន្ធ​​​ដា​​​រ​​​ខណ្ឌ​​​មាន​​​ជ័យ​​​​​​ជាប់​​​ពាក់ព័ន្ធ​​​នឹង​​​អំពើ​​​ពុក​​​រលួយ​​​​​​នៅ​​​តាម​​​​​​ស្ថានីយ៍ប្រេង​​​ឥន្ទនៈ​​​នានា​​​ ប៉ុន្តែ​​​មិន​​​បាន​​​ចាត់​​​វិធាន​​​ការ​​​​​​តាម​​​ផ្លូវ​​​ច្បាប់​​​ទេ។ លិខិត​​​នេះ​​​ចោទ​​​ប្រកាន់​​​លោក​​​...

Latest news

© 2021, ដេលី. All rights reserved.