33.3 C
Phnom Penh

សាលាដំបូង​រាជធានី​ភ្នំពេញ​​​ផ្តន្ទា​ទោសបុរស​ម្នាក់​ឲ្យ​ជាប់​ពន្ធនា​គារ​​​​​​​៧ឆ្នាំ​ពី​បទ​ចាប់រំលោភ​កូន​ចុង​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ម្នាក់​​ដែលត្រូវបាន​រក​ឃើញ​ពិរុទ្ធ​ភាព​​​​ពី​បទ​ចាប់រំលោភ​កូន​ចុង​អាយុ​១៣​ឆ្នាំ​របស់​ខ្លួននោះ​​ត្រូវ​បាន​ផ្ត​ន្ទាទោស​ឲ្យ​ជាប់​ពន្ធនា​គារ​​រយៈពេល​ប្រាំពីរឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន​២លាន​រៀល​។

លោក ម៉េង តូនី ចៅក្រម​នៅ​សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញបាន​សម្រេច​ផ្តន្ទា​ទោស​​​បុរស​ឈ្មោះ ធុច សុខា អាយុ​៣៣​ឆ្នាំ​កាល​ពី​ម្សិល​​មិញ។ ដំបូង​​បុរសឈ្មោះ  សុខា​ សារភាពថា គាត់​បាន​ប៉ះពាល់​ក្មេងស្រី​នេះ​តែប៉ុណ្ណោះ ប៉ុន្តែ​បាន​បដិសេធ​ថា គា​ត់មិន​បាន​ចាប់​រំលោភ​​នាង​ទេ។

ជីដូន​របស់ក្មេងស្រី​រូប​​​នេះបាន​ដាក់​ពាក្យ​​​​​​​​បណ្តឹង​ទៅ​តុលាការ​។ជីដូន​​​រូប​​​នេះ​​​ចង់​បាន​​ក្មេងស្រី​នេះ​មក​ចិញ្ចឹមបីបាច់​​​​​​បន្ទាប់ពី​កូន​ប្រុស​របស់​គាត់ដែលត្រូវ​ជា​ឪពុក​របស់​ក្មេង​ស្រី​​នេះ​បាន​​​​ស្លាប់​អស់​​​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។

ស្ត្រី​ជាម្តាយ​របស់ក្មេងស្រី​​ដែលនឹង​ទទួល​​ប្រាក់សំណង​ដោយសារ​ក្មេងស្រី​នេះ​ជា​អនីតិជន​នោះ បាន​ផ្ត​ល់​សក្ខីកម្ម​ប្រឆាំង​ប្តី​របស់គាត់នៅ​​តុលាការ​។

លោក នាង ហៃ មេធាវី​ការ​ពារ​ជន​រង​គ្រោះ​​​បាន​មាន​ប្រសាសន៍ថា ការ​ផ្ត​ន្ទា​ទោស​បែប​​​នេះ​គឺ​​​មិនទាន់ធ្ង​ន់ធ្ង​រ​គ្រប់គ្រាន់នោះ​​​ទេ ហើយ​​​​បុរស​​​ជា​​​ឪពុក​ចុង​​រូបនេះ​សម​នឹង​ទទួល​​​​​​​ទោស​​ធ្ង​ន់​បំផុត​។

លោក នាង ហៃ បាន​មាន​ប្រសា​សន៍ថា “ចំពោះ​ករណី​នេះ គាត់គួរ​​ត្រូវ​ផ្ត​ន្ទា​ទោស​ឲ្យ​ជាប់ពន្ធនាគារ​ពី​៧ ទៅ​១៥​ឆ្នាំ”។ លោក ម៉ន វិមាន​ចំប៉ា មេធាវី​ការ​ពារ​​ចុង​​ចោទ​ក៏បាន​មាន​ប្រសាសន៍ផងដែរ​ថា លោក​​​គិត​ថា សាលក្រម​នេះ​មិន​យុត្តិ​ធម៌ទេ ហើយ​លោក​នឹ​​ងប្តឹង​ឧទ្ធរណ៍៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស