28.4 C
Phnom Penh

លោក ហ៊ុន សែន ជួប​ពិភាក្សា​ជាមួយ​អនុរដ្ឋ​មន្ត្រីបក្ស​កុម្មុយនីស្ត​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​ជួបជាមួយ​លោក Chen Fengxiang អនុ​រដ្ឋ​មន្ត្រី​ទទួលបន្ទុក​កិច្ចការ​ទំនាក់ទំនង​​អន្ត​រ​​​ជាតិនៃគណៈ​កម្មាធិការ​កណ្តាល​បក្ស​កុម្មុយ​​នីស្ត​ចិន​ដើម្បី​ពិភាក្សា​រក​វិ​ធី​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។

លោក អៀង សុផាល្លែត​ ជំនួយការ​ផ្ទាល់​របស់លោក​ ហ៊ុន សែន បាន​មាន​ប្រសា​សន៍​ថា​ លោក​ទាំង​ពីរបាន​ពិភាក្សា​គ្នា​ពី​បញ្ហាទូទៅដូច​ជា​ការ​អភិវឌ្ឍ និង​ទំនាក់​ទំនង​នយោបាយ​រវាង​​កម្ពុជា​ និង​ចិនជាដើម។

លោក សុផាល្លែត បាន​មាន​ប្រសា​សន៍​បន្ថែម​​​ដោយ​មិនលើក​ឡើង​លម្អិត​​ថា “សម្តេច​ ហ៊ុន សែន បាន​មាន​ប្រសាសន៍ថា កិច្ច​​សហ​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ត្រូវ​​តែ​វិវឌ្ឍទៅមុខ ជាពិសេស​បញ្ហា​ដែល​មេ​ដឹក​នាំ​នៃប្រទេស​ទាំងពីរ​បាន​ព្រម​ព្រៀង​​គ្នា​រួច​ហើយ​នោះ”។

អំឡុង​ពេល​មក​បំពេញ​ទស្សនកិច្ចនៅ​ប្រទេស​កម្ពុជា​ លោក Chen ក៏បាន​ជួប​ពិ​ភា​ក្សា​​ការ​ងារ​ជាមួយ​លោក សាយ ឈុំ អនុប្រធាន​ព្រឹទ្ធសភាផងដែរ។

លោក​ សុផាល្លែត បាន​មាន​ប្រសា​សន៍​ថា លោក​ទាំងពីរ​បាន​ពិភាក្សា​​រិះ​រក​​វិធី​ “​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​​យោបល់​ឲ្យ​បាន​ច្រើន​​ដើម្បី​ធ្វើ​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា និងបក្ស​កុម្មុយនីស្ត​ចិន​មាន​ទំនាក់​ទំនង​​កាន់​តែ​ជិត​ស្និទ្ធ​ថែម​ទៀត​”​៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស