26.6 C
Phnom Penh

TAG

paywall

សាលា​ដំបូង​រាជធានី​​បើក​សវនាការ​លើ​ករណី​ចោទ​ប្រកាន់​នាយក​ក្រុមហ៊ុន​ពី​បទ​រំលោភ​​​សេចក្តី​ទុក​ចិត្ត​

កាលពី​ម្សិលមិញ​ សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចាប់​ផ្តើម​បើក​សវនាការ​លើ​ករណី​ចោទ​ប្រកាន់​នាយក​ក្រុមហ៊ុន​មួយ​រូប​ពី​បទ​រំលោភ​សេចក្តី​ទុក​ចិត្ត​ បន្ទាប់​ពី​បាន​ប្រើ​ប្រាស់​ឈ្មោះ​របស់​ក្រុម​ហ៊ុ​ន​យក​ទៅ​ដក​ប្រាក់​​កម្ចី​ពី​ធនាគារ​​។ ជន​សង្ស័យ​ឈ្មោះ គឹម មុំហេង​ អាយុ​៤៨ឆ្នាំ​ត្រូវ​បា​ន​ចោទ​ប្រកាន់​ថា បាន​យក​ប្រាក​់​កម្ចី​ដោយ​ប្រើ​ឈ្មោះ​ក្រុម​ហ៊ុន​អាត្លង់​ទិក​ ត្រេឌីន ខូអិលធីឌី (Atlantic Trading Co., Ltd.) ដែល​ជា​ក្រុម​ហ៊ុន​មួយ​មាន​មូលដ្ឋាន​នៅ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម​​ និង​មាន​អាជីវ​កម្ម​លក់​ប្រេង​រំអិល​រថយន្ត​ ហើយ​ថែម​ទាំង​បាន​យក​ប្រាក់​ទាំង​នោះ​ទៅ​ទិញ​រថយន្ត​មួយ​គ្រឿង​ដែល​មាន​តម្លៃ​១៥.០០០ដុល្លារ​ ដោយ​មិន​បាន​ជូន​ដំណឹង​ដល់​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ដទៃ​ទៀត​ទេ​។  ជន​សង្ស័យ​ឈ្មោះ មុំ​ហេង បាន​និយាយ​ថា “ខ្ញុំ​សូម​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ ពី​ព្រោះ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​ទេ​”។ លោក ស វាសនា និង​លោក អឹុង វណ្ណា​រិទ្ធ អនុប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​នេះ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣ ខែមីនា។ លោក វាសនា បាន​ប្រាប់​តុលាការ​ថា លោក​​​ដឹង​ថា លោក​ មុំហេង បាន​បន្លំ​ប្រើ​ឈ្មោះ​របស់​ក្រុម​ហ៊ុន​ និង​ប្រើ​ឯកសារ​ក្រុម​ហ៊ុនដែល​ត្រូវ​បាន​គេ​លួច​យក​ចេញ​។ លោក​ វាសនា បាន​មាន​ប្រសាសន៍​ថា “យើង​ទាម​ទារ​សំណង​២៣០.០០០ដុល្លារ​ ហើយ​សូម​ឲ្យ​តុលាការ​ផ្តន្ទា​ទោ​ស​គាត់​...។ គាត់​បាន​ប្រើ​ក្រុម​ហ៊ុន​ដើម្បី​ទទួល​បាន​ប្រាក់​កម្ចី​ពី​ធនាគារ​ ដើម្បី​យក​ទៅ​ទិញ​រថយន្ត​ គឺ​វា​ជា​អំពើ​រំលោភ​បំពាន​លើ​គោលការណ៍​របស់​ក្រុម​ហ៊ុន​”។ ប្រសិន​បើ​រក​ឃើញ​ថា ឈ្មោះ​ មុំហេង ពិត​ជា​ជាប់​ពិរុទ្ធភាព​មែន​នោះ ជន​សង្ស័យ​​​រូប​នេះ​ត្រូវ​បាន​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរឆ្នាំ​ទៅ​ប្រាំ​ឆ្នាំ​។ សាល​ក្រម​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៦ ខែមីនា៕ សុធា​

លោក សម រង្ស៊ី ចុះទៅជួបសំណេះ​សំណាល​ជាមួយ​អាជីវ​ករ​និង​អ្នក​គាំទ្រ​​​បក្ស​នៅ​ផ្សារ​ទួល​ទំពូង

លោក សម រង្ស៊ី មេដឹកនាំគណបក្ស​សង្គ្រោះ ជាតិ​ បាន​ចុះ​ទៅ​ជួប​សំណេះ​សំណាល​​ ជា​មួយ​ អាជីវករ​នៅ​ផ្សារ​ទួល​ទំពូង​ស្ថិត​ក្នុង​ខណ្ឌ​ចំការ​មន រាជ​ធានី​ភ្នំពេញ​ដ៏គួរ​ឲ្យ​ភ្ញាក់​ផ្អើល​កាលពីម្សិលមិញ ដោយ​លោក​បាន​ទិញ​ត្រី​ និង​បាន​ផ្ដល់​ប្រាក់​ចំនួន​​២៥​ដុល្លារ​ដល់​ស្ត្រី​ចំណាស់​លក់​សណ្ដែក​ដីម្នាក់​ ដើម្បី​ជួយ​ដល់​មុខ​របរ​​តូច​តាច​​របស់​គាត់​។ លោក សម រង្ស៊ី បាន​មាន​ប្រសាសន៍​បន្ទាប់​ពីការ​ចុះ​ទៅ​ជួបសំណេះសំណាល​​​នោះ​​​​ថា “ ខ្ញុំចង់​ចុះ​ទៅ​ជួប​សំណេះ​សំណាល​​​​ ជា​មួយ​​អាជីវករ​ដើម្បី​ស្វែង​យល់​ពី​ស្ថាន​ភាព​សេដ្ឋ​កិច្ច​ និង​ជីវភាព​រស់​នៅ​របស់​ពួកគាត់​​ ពីព្រោះ​ពួកគាត់​គឺ​ជា​អ្នក​គាំទ្រគណបក្ស​សង្គ្រោះ​ជាតិ​”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា “ ខ្ញុំ​មិន​បាន​ប្រាប់​អាជ្ញាធ​រ​មូល​ដ្ឋាន​ថា​ ខ្ញុំ​មា​ន​គម្រោង​​ទៅ​ទេ​ ពីព្រោះ​ខ្ញុំ​បារម្ភ​ថា ពួកគេ​នឹង​ព្យាយាម​រារាំង​ខ្ញុំ​មិន​ឲ្យ​ជួប​ជាមួយ​អ្នក​គាំទ្រ​។ ជារឿយៗ​ពួកគេ​បាន​រំខានពួក​យើង​​នៅ​ពេល​ពួកយើង​​ព្យាយាម​ជួប​​ប្រជា​ពល​រដ្ឋ​”។ ទោះជា​យ៉ាង​ណា ​ថ្វីបើ​មាន​កង​​កម្លាំង​សន្តិសុខ​​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ច្រក​ចូល​ផ្សារ​ក៏ដោយ​​ ក៏លោក​ សម រង្ស៊ី បាន​ជួប​សំណេះ​​សំណាល​ជា​មួយ​អាជីវករ​ដោយ​គ្មាន​​បញ្ហា​អ្វីឡើយ​។ រូប​ភាព​វីដេអូ​ស្ដីពីការ​ចុះ​ទៅ​សំណេះ​សំណាល​ដែល​បាន​បង្ហោះ​នៅ​ក្នុង​ទំព័រ​ហ្វេស​​ប៊ុក​របស់​លោក សម រង្ស៊ី បង្ហាញ​ពី​មេដឹកនាំ​គណបក្ស​ប្រឆាំង​រូប​េនះ​ត្រូវ​អម ការ​ពារ​ដោយ​​អង្គ​រក្ស​មួយ​ចំនួន​ ឈរ​ថត​រូប​ជាមួយ អាជីវករ​​ដែល​មាន​ទឹក​មុខ​ញញឹម ​និយាយជាមួយ​ទារក ស្វាគមន៍​ភ្ញៀវ​ទេស​ចរ​ដែលមាន​ការ​​ភ្ញាក់​ផ្អើល​ ហើយ​បាន​សាក​សួរ​អំពី​តម្លៃ​​លក់​ត្រី​ទៀត​ផង​។ អ្នក​ស្រី តុល ភិន អាយុ៧៥​ឆ្នាំ ដែល​លក់​សណ្ដែក​ដីមួយ​កញ្ច្រែង​នៅ​ផ្សារ​ទួល​ទំពូង​បាន​និយាយ​ថា លោក​ សម រង្ស៊ី បាន​ឲ្យ​​ប្រាក់​ខ្ញុំ​២៥​ដុល្លារ​ដើម្បី​ពង្រីក​មុខ​របរ​របស់​ខ្ញុំ​។ អ្នកស្រី​បាន​និយាយ​ថា “ខ្ញុំ​បាន​ស្វាគមន៍​រូបលោកនៅ​​ពេល​លោក​ចុះ​មក​ទីនេះ ហើយ​ខ្ញុំ​បាន​ជូន​ពរ​ឲ្យ​លោក​មាន​អាយុ​វែង​ និង​សូម​ឲ្យ​លោក​ជួយ​ប្រជា​ពល​រដ្ឋ​ក្រីក្រ​ និង​សង្គ្រោះ​ប្រទេស​ជាតិ​”។ កាលពីសប្ដាហ៍មុន​ លោក...

អ្នកភូមិ​មួ​យ​ក្រុម​​​ព្រួត​​គ្នា​​​វា​យ​មន្ត្រី​បីនាក់​​​ដោយ​សារ​​ជម្លោះ​ដី​ធ្លី​​នៅក្នុង​ស្រុ​កថ្ម​​​ពួ​ក ខេត្ត​បន្ទាយ​មា​ន​​ជ័យ​

អ្នក​ភូមិ​មួយ​ក្រុម​មាន​គ្នា​៥០នាក់​ដែល​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​ដី​ធ្លី​មួយ​នៅ​ក្នុង​ស្រុក​ថ្ម​ពួក​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​យក​ដំបង​វាយ​មន្ត្រី​បី​នាក់​ និង​ហែក​អាវ​របស់​ពួក​គាត់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ពី​ព្រោះ​មន្ត្រី​ទាំង​នេះ​បាន​ធ្វើការ​រៀប​ចំ​សាង​សង់​ការិយាល័យ​មួយ​នៅ​លើ​ដី​មាន​ជម្លោះ​នេះ។ លោក ផ្លេក វ៉ារី អភិបាល​ស្រុក​បាន​មាន​ប្រសាសន៍​ថា អ្នក​ស្រុក​ទាំង​នេះ ស្ថិត​ក្នុង​ចំណោម​អ្នក​ស្រុក​១០០គ្រួសារ​ដែល​បាន​និង​កំពុង​តែ​មា​នជម្លោះ​ជាមួយ​និង​ក្រុម​ហ៊ុន​មួយ​ឈ្មោះ​ក្រុមហ៊ុន លាង ប៊ូ ដែល​ត្រូវ​បាន​ផ្តល់​ដី​សម្បទាន​១.៨០០ហិកតា​ក្នុង​ឆ្នាំ​២០០៦​ដើម្បី​ធ្វើ​ចម្ការ​ដំឡូង​មី​មួយ​កន្លែង​។ លោក​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​​ថ្មី​ៗនេះ​បាន​បង្កើត​ក្រុម​ការងារ​មួយ​ដើម្បី​ដោះ​ស្រាយ​ជម្លោះ​ និង​បាន​ចុះ​ទៅ​ដល់​តំបន់​នេះ​ ដើម្បី​សាង​សង់​ការិយាល័យ​មួយ​សម្រាប់​ខ្លួន​។ លោក វ៉ារី បាន​មា​នប្រសាសន៍​ថា “ នៅ​ពេល​យើង​ទៅ​រៀប​ចំ​ការិយាល័យ​មួយ​សម្រាប់​ក្រុម​ការងារ​ដើម្បី​ធ្វើការ​ជាមួយ​គ្រួសារ​អ្នក​ភូមិ​ដែល​រង​ប៉ះ​ពាល់​ អ្នក​ភូមិ​ព្រួយ​បារម្ភ​ ពីព្រោះ​គេគិត​ថា យើង​សាង​សង់​ការិយាល័យ​មួយ​សម្រាប់​ក្រុម​ហ៊ុន​”។ លោកឲ្យ​ដឹង​ថា ការ​ភាន់​ច្រឡំនេះ​ទី​បំផុត​​កើត​ឡើង​ ពី​ព្រោះ​មន្ត្រី​ទាំង​នេះ​ត្រូវ​បាន​ហែហម​ដោយ​បុគ្គលិក​ក្រុម​ហ៊ុន​។ លោក​បាន​ថ្លែង​ថា អ្នក​ភូមិ​៥០នាក់​បាន​ចាប់​ផ្តើម​ឈ្លោះ​ប្រកែក​ជាមួយ​មន្ត្រី​បី​រូប​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បន្ទាប់​មក​បាន​ចាប់​ផ្តើម​យក​ដំបង​វាយ​លើ​ពួកគេ​ និង​ហែក​អាវ​របស់​ពួកគេ​។ លោក​បាន​បន្ថែម​ថា “យើង​គ្រោង​នឹង​បង្កើត​ជំនួប​មួយ​នៅ​ថ្ងៃ​ស្អែក​រវាង​ប្រជាជន​ទាំង​នោះ និង​អភិបាល​ខេត្ត​ដើម្បី​ពន្យល់​ប្រាប់​ពួកគេ​កំុ​ឲ្យ​វាយ​អាជ្ញាធរ​ទៀត​”។ លោក កូ ស៊ុំ សារឿត អភិបាល​ខេត្ត​បាន​មាន​ប្រសាសន៍​ថា មន្ត្រី​បរិស្ថាន​ខេត្ត​ពី​ររូប​រង​របួស​ស្រាល​ បន្ទាប់​ពី​ត្រូវ​បាន​វាយ​នឹង​ដំបង​ និង​បាន​ដាក់​ពាក្យ​បណ្តឹង​ប្តឹង​អ្នក​ភូមិ​ទាំង​នោះ​​ទៅ​នគរបាល​រួច​រាល់​ហើយ​។ លោក​បាន​ឲ្យ​ដឹង​ថា “ខ្ញុំ​បាន​ស្នើ​នគរ​បាល​ខេត្ត​កុំ​អាលបញ្ជូនពាក្យ​បណ្តឹង​ទៅ​តុលាការ​អី ពីព្រោះ​យើង​នឹង​ត្រូវ​ចរចា​ជា​មួយ​អ្នក​ភូមិ​នៅ​ថ្ងៃ​ស្អែក​”។ លោក ស៊ុំ​ សារឿត បាន​បន្ថែម​ថា ក្រុម​ហ៊ុន ​លាង​ប៊ូ ថ្មី​ៗនេះ​បាន​លក់​ដី​សម្បទាន​ទៅ​ឲ្យ​ក្រុម​ហ៊ុន​មួយ​ទៀត ​ឈ្មោះ សិរី​សោ​ភ័ណ មានជ័យ​។ អ្នកស្រី​ ទិញ សុភា អាយុ​៤៤ឆ្នាំ​ ជា​អ្នក​ភូមិ​​​ម្នាក់​ក្នុង​ចំណោម​អ្នក​ភូមិ​ដែល​ពាក់​ព័ន្ធ​ក្នុង​ជម្លោ​ះ​នេះ​បាន​មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​កាន់​កាប់​ដី​ទទឹង​២០មែ៉ត្រ និង​បណ្តោយ​២៤០​ម៉ែត្រ​របស់​អ្នក​ស្រី​ចាប់​តាំង​ពី​ឆ្នាំ​១៩៩១មក​ ហើយ​ក្រោយ​មក​បាន​ចំណាយ​ប្រាក់​៣២៥ដុល្លារ​ដើម្បី​ឲ្យ​គេ​បោស​សម្អាត​គ្រាប់​មីន​។ អ្នក​ស្រី សុភា បាន​ឲ្យ​ដឹង​ថា អ្នក​ស្រុក​មា​ន​មន្ទិល​​ចំពោះ​ការ​អះ​អាង​​ថា ការសាង​សង់​ការិយាល័យ​នេះ​មាន​បំណង​សម្រាប់​ការ​ប្រើ​ប្រាស់​របស់​មន្ត្រី​រដ្ឋាភិបាល​។ អ្នកស្រី​  ទិញ សុភា  បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​​ថា “ នៅ​ពេល​នេះ​ក្រុម​ហ៊ុន​កំពុង​​តែប្រើ​អាជ្ញាធរ​ដើម្បី​ផ្តល់​សន្តិ​សុខ​ ដោយ​ឲ្យ​ពួកគេ​​​សាង​សង់​ការិ​យា​ល័យ​នៅ​លើ​ដី​មាន​ជម្លោះ​នេះ​ ក៏​ប៉ុន្តែ​ ​អ្នក​ស្រុក​​ផ្សេង​ទៀត​និងខ្ញុំ​បាន​ជំទាស់​នឹងការ​សាង​​សង់​នេះ​៕  ប៊ុននី​

​​​អាជ្ញាធរ​​​ចាប់ខ្លួន​បុរសម្នាក់​ពីបទព្យាយាម​​នាំ​ពលករ​​​​ខ្មែរ​​​១៥​​​នាក់​​​ទៅធ្វើការ​​ខុសច្បាប់នៅ​ប្រទេស​ថៃ

នគរ​​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញថា បុរស​អាយុ​៥០​ឆ្នាំម្នាក់ត្រូវ​បា​ន​ចាប់ខ្លួន​ក្នុង​រាជ​ធានី​​ភ្នំពេញ​កាល​ពីថ្ងៃសៅរ៍ បន្ទាប់​ពី​បុរស​រូប​នេះបាន​ព្យាយាមនាំ​មនុស្ស​១៥​នាក់​ឆ្លង​​ដែន​ទៅ​ធ្វើ​ការ​នៅក្នុង​ប្រទេស​ថៃ។ លោក កែវ ធា នាយ​នគរ​បាល​ប្រឆាំ​ង​ការ​​​ជួញ​ដូរ​មនុស្ស​រាជ​ធានី​​មាន​ប្រសា​​សន៍​ថា ហៃ សេង ត្រូវបាន​ចាប់ខ្លួន​នៅ​​ពេល​​​ធ្វើ​​​ដំណើរ​​​​តាមរថយន្ត​​វ៉ែនត្រង់​ចំណុច​​ផ្សារ​ដើម​គរ កន្លែង​​​ដែ​ល​គាត់​ហៀប​​​នឹង​បញ្ជូន​ជន​រង​គ្រោះ​​​​ទាំងនោះ​​​ពី​រាជ​​ធានី​ភ្នំពេញ​ទៅ​ក្រុង​​​​ប៉ោយ​ប៉ែត​ ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ មុន​ពេល​ពួកគេទៅ​ស្វែង​រក​ការងារ​ធ្វើ​ដោយ​​​ខុស​ច្បាប់​នៅ​ក្នុង​​​ទីក្រុង​បាងកក។ ជន​រងគ្រោះ​ទាំង​អស់​ដែលមកពី​ខេត្ត​កំពង់​ចាមនោះ បាន​ចំណាយ​ប្រាក់​ឲ្យ​បុរស​​ឈ្មោះ សេង​ នេះ​ចំនួន ១៥០ដុល្លារ​ដើម្បី​នាំ​ពួកគេ​ទៅធ្វើការ​នៅ​ក្រុមហ៊ុន​ស្ករ​ស​មួយ​។ លោក​ កែវ ធា បាន​មាន​ប្រសាសន៍ថា ​​​​​​ជន​​​រង​​​គ្រោះ​​​ទាំង​អស់​​​​នេះ​​​ត្រូវ​បាន​គេ​នាំ​ទៅ​ធ្វើ​ការ​ដោយ​ខុស​ច្បាប់ ពីព្រោះ​ពួកគេ​មិន​ឃើញ​មាន​​​​ឯកសារ​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​​ចូល​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ​​ឡើយ។ លោក កែវ ធា ​មាន​ប្រសាសន៍​ថា “នគរ​បាល​បាន​រក​ឃើញ​ថា ជន​រង​គ្រោះ​ទាំង​​នេះ​មិនមាន​សូម្បី​តែ​លិខិត​ឆ្លង​ដែន ឬ​ឯកសារ​ផ្សេង​ៗទៀត​​ឡើយ​”។ លោក​បាន​បន្ថែម​ថា “យើង​នឹង​បញ្ជូន​បុរស​ឈ្មោះ សេង នេះ​ទៅ​សាលា​ដំបូង​រាជ​ធានីភ្នំពេញនៅ​ថ្ងៃ​ច័ន្ទ ដើម្បី​ធ្វើ​ការ​សាក​សួរ...

ព្រឹត្តិកា​រ​​​ណ៍យុវ​ជនដោ​យ​ឡែក​ពី​គ្នា​​ពីរ​​​ ដែលស្វែង​រក​សន្តិ​ភាព​ ​ត្រូ​វ​​បា​នអាជ្ញា​​ធរ​មូ​ល​​ដ្ឋាន​​​​រារាំ​ង​​​​

កា​ល​​​ពី​ព្រឹក​​ថ្ងៃ​សៅរ៍ ក្រុ​ម​​​មន្ត្រី​​​មូ​ល​​ដ្ឋាន​​​នៅ​ក្នុ​ង​​ខណ្ឌ​៧មករា ​បា​ន​​​ឃាត់​​ខ្លួ​ន​​​យុវជ​ន​​មួ​យ​​ក្រុម​​មា​ន​​គ្នា​​​ប្រាំ​​ពីរ​នាក់​ ​​​ដែល​​​​ប៉ុន​​ប៉ងធ្វើ​​នូ​វ​​អ្វី​​​ដែល​​ពួ​ក​​គេ​​ហៅ​​​ថា “កា​រ​​​ដើរ​​​ក្បួ​ន​​ដើម្បី​សន្តិ​ភាព” មួ​យ​​​​នៅ​តា​ម​​ផ្លូ​វ​​ក្នុ​ង​​រាជ​​ធា​​នី​។ ស្ត្រីចំនួន​​​ពីរ​​នាក់​ និ​ង​​បុរស​ប្រាំ​នាក់​​ស្លៀក​​ពាក់ស ​​គឺ​​​ជា​​សមា​​ជិក​​​​របស់​​​អ​ង្គ​កា​រ​​មួ​យ​​​ឈ្មោះថា ក្លឹប​​​យុវ​​​ជ​ន​​​ខ្មែរ​ម​ហា​​នគរ ដែល​ផ្សព្វ​ផ្សាយអំ​​​ពី​កា​រគាំ​​​ទ្រ​​​យុ​វ​ជន​ ​និង​​យុត្តិធ​ម៌​សង្គម​។ ពួក​គេ​​ត្រូ​វ​បា​ន​​​ចាប់​​ខ្លួ​ន​ ខណៈដែល​​កំ​​ពុ​ង​​ដើរ​ក្បួ​ន​​​នៅ​ក្នុ​ង​​សង្កាត់​​​បឹង​ព្រលិត​ ​នេះ​​បើ​​យោង​​តាម​លោកស្រី ​តៅ ​មន្ថាចៅ​សង្កាត់​​បឹ​ង​ព្រលិត​ ​ដែល​​​បា​ន​ឲ្យដឹង​ថា​ ​ពួ​ក​គេ​​មិ​នបា​ន​​ស្វែ​ង​​​រកនិ​ង​​​​ទទួល​​បា​ន​​​កា​រ​​អ​នុញ្ញាត​ត្រឹម​ត្រូ​វ​​​ពី​អាជ្ញា​​​ធរ​​មុន​​​ពេល​ចាប់​ផ្តើមដង្ហែ​​ក្បួ​ន​។ លោក​ស្រី​​​​​ថ្លែ​ង​ថា “ពួ​ក​​​គេ​​​បា​ន​​និយាយ​​​ថា ពួ​ក​​​គេ​​​ចង់​​​ដើរ​​ក្បួ​ន​ដូច្នោះដើម្បី​​ស្វែ​ង​​រក​​​សន្តិ​​ភាព​ និ​ង​​​ទប់​ស្កាត់​​កា​រ​តវ៉ា​មិ​ន​​ឲ្យ​កើត​ឡើង”។ លោក​ស្រី​​​​​មា​ន​​​ប្រសាស​ន៍​ថា ពួ​ក​គេ​ត្រូ​វ​បា​ន​​​​ដោះ​ង​វិញ​​​នៅ​​ព្រឹក​​ថ្ងៃ​​សៅ​រ៍នោះ​ផង​​ដែរ​ បន្ទាប់​​ពី​​​អា​​ជ្ញា​​​ធរមូល​ដ្ឋាន​​​ធ្វើ​ការ​​​អប់រំ​ និង​ឲ្យ​​ពួ​ក​គេ​ចុ​ះ​​​ហត្ថលេខា​​លើ​​ឯកសារ ​​ដោ​យ​សន្យា​​​​ថា​​​​ឈ​ប់​ដើរ​​ក្បួ​ន​​​ដោយគ្មាន​កា​រ​​​អ​នុញ្ញាត​​​នៅ​​ពេល​​​អ​នា​គត។ លោក មឿន តុលា ​​ប្រ​ធា​ន​​​កម្មវិធី​​​ការ​​ងារ​​​​នៅ​មជ្ឈ​មណ្ឌល​​​​អប់​រំ​​ច្បាប់​សម្រាប់​​​សហ​​​គមន៍​​​បា​ន​លើកឡើ​ង​ថា ​​យុវ​ជ​ន​ទាំង​​នេះ​មិន​បាន​ធ្វើ​អ្វី​​​​ខុស​​​​ទេ​ ​ហើយ​ថា ​​អាជ្ញា​​​ធរ​​រំលោភ​​សិទ្ធិ​​​របស់​​ពួ​ក​គេ​​ក្នុ​ង​កា​រ​​ដើរ​​​ដោ​យ​សេរី​​​នៅ​ក្នុ​ង​រាជ​ធា​​នី​ និង​សម្តែង​មតិ​​​​​​​របស់​​ខ្លួ​ន​។ ក្នុង​ព្រឹត្តិ​​កា​រ​​​ណ៍​​​ដោ​យ​​ឡែក​មួ​យ​​​​កា​ល​ពី​ម្សិល​​មិញ ​យុវ​ជន​មួ​យ​ក្រុ​ម​មា​ន​​គ្នា​​​ប្រមាណ​​១៥០​នាក់​​​មក​ពី​អង្គ ការក្រៅ​​រដ្ឋា​​ភិ​បាល​ឈ្មោះ​ កម្មវិធី អភិវឌ្ឍ​ន៍​ធ​ន​ធាន​​​យុវ​ជន​​​​បា​ន​ធ្វើការ​​​ត​វ៉ា​​ដោយ​​មា​ន​​កា​រ​​រាំ​​ច្រៀង​​មួ​យ​​​នៅ​តា​មទី​តាំ​ង​​​បី​​កន្លែ​ង​​​ជុំ​​វិញ​​​រាជ​ធា​​​នី​ភ្នំ​​ពេញ​ ក៏​មា​ន​ឈ្មោះ​ សន្តិ​ភាព​ ​ដែរ​។ យុវ​​​ជ​ន​ ​​អ៊ឹន ហេង ​​អា​យុ២២ឆ្នាំ​ ​​បា​ន​រៀប​ចំ​​​​យុ​វ​ជ​ន​​​ចំ​នួន​​៥០​នាក់​​ដើម្បី​​​រាំ​​​​នៅ​ទល់​​មុខ​វត្ត​បទុម​។ ក្រុម​ផ្សេង​ទៀត​​ទៅ​វត្ត​ឧណ្ណា​លោម ​និ​ង ​ណា​​ហ្គា ប្រ៊ិច (Naga Bridge) ក្បែរទី​​​​​​លា​ន​​​ប្រជា​​​ធិប​តេយ្យ។ យុវ​ជ​ន​ ​អ៊ឹន​​ហេង ​​ដែល​មិ​ន​ព្រម​​​ប្រាប់​ឈ្មោះ​​ត្រកូល ដោ​យ​សារ​​​ខ្លាច​មា​ន​កា​រ​​សង​សឹក ​ឲ្យ​ដឹង​ថា ​​ដំ​បូ​ង​នគរបាល​​​និ​ង​សន្តិសុខ​​​​​បា​ន​ព្យាយាម​​បញ្ឈ​ប់​​​ក្រុ​ម​​នេះមិន​ឲ្យ​រាំ​ ក៏ប៉ុន្តែ​ត្រូ​វ​​​បា​ន​​​បញ្ចុះ​​​បញ្ចូ​ល​​អនុញ្ញាត​ឲ្យ​​ពួ​ក​គេ​​បន្ត​កា​រ​​រាំ​ទៀត​។ យុវ​ជ​ន​​រូ​ប​នេះ​​បា​ន​​ឲ្យ​​ដឹង​ថា “ពួ​ក​​គេ​​មិ​ន​អនុញ្ញាត​ឲ្យ​​យើង​​រាំ​​​​​​​​នៅ​ទី​​នេះ​ទេ ពី​​ព្រោះ​​​ពួ​ក​គេ​​​​និយា​យ​​ថា ​​​ប៉ះ​​​ពាល់​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ​ ​​ប៉ុន្តែ​​​យើង​ព្យា​យា​ម​​​បញ្ចុះ​​​បញ្ចូល​​ពួ​ក​គេ​​ថា យើង​នឹង​មិន​ធ្វើ​​ឲ្យ​ប៉ះ​​ពាល់​​​ដល់​​សណ្តាប់​​ធ្នាប់​​សាធារណៈ​​​ទេ ហើយយើង​គ្រាន់​​​​​តែ​​ចង់​ធ្វើ​លំ​ហា​ត់​​ប្រាណ​​​ប៉ុណ្ណោះ​ហើយ​​ពួ​ក​​គេ​​ក៏​​អនុញ្ញា​ត”។​ ក្រុ​ម​​​ដែល​ព្យា​យាម​​រ៉ា​​​​នៅ​​ណា​​ហ្គាប្រ៊ីច មិន​មា​ន​សំ​​ណា​ង​ដូច្នេះ​ឡើ​យ​។ លោក លី ប៊ុន​​ធា ​​​អា​យុ​៣១ឆ្នាំ ​​ដែល​​​បា​ន​រៀប​ចំ​​​ក្រុម​​រាំ​នៅ​​ទី​នោះ​​​ឲ្យដឹង​ថា ​​អា​ជ្ញា​​ធរ​​បា​ន​​ប្រាប់​​ពួ​ក​​ គេ​​ថា ​ពួ​ក​​គេ​​កំ​​​ពុ​ង​​រំ​លោភ​​​ការ​​​ហា​មប្រាម​​របស់​​រដ្ឋា​​ភិ​បាល​មិ​ន​ឲ្យ​មា​ន​កា​រ​​ប្រ​មូ​ល​​ផ្តុំគ្នា​។ លោក​​ ​ប៊ុន​ធា ​​បា​ន​បន្ត​ថា “ពួ​ក​​គេ​និ​យា​យ​​ថា ប្រសិន​​​បើ​​​ពួក​​យើង​នៅ​តែ​​បន្ត​​រាំ​ទៀតពួ​ក​​​គេ​​​នឹ​ង​​ចាប់​​ពួ​ក​យើង​​​ដាក់​​ក្នុង​រថ​យន្ត​​​របស់​​ពួ​ក​គេ​”៕ ប៊ុននី​​​

សហជីពគ្រោង​នឹង​ចាប់​ផ្តើម​អនុវត្ត​ដំណាក់​កាល​ដំបូង​នៃ​កូដកម្ម​​ទូទាំង​ប្រទេស​នៅ​ក្នុង​​ថ្ងៃ​នេះ​

យោង​តាម​មេដឹក​នាំ​សហជីព​ បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​នេះ សម្ព័ន្ធ​សហជីព​ និង​សមាគម​សរុប​ចំនួន​១៨​ គ្រោង​នឹង​ចាប់​ផ្តើម​ដំណាក់​កាល​ដំបូង​នៃ​កូដកម្ម​ទូទាំង​ប្រទេស​ នៅ​ក្នុង​វិស័យ​កាត់​ដេរ​ ដោយ​បាន​អំពាវ​នាវ​ឲ្យ​កម្ម​ករ​នៅ​រោង​ចក្រ​ប្រហែល​១០០​ឲ្យ​ធ្វើ​ពហិ​ការ​មិន​ធ្វើការ​ងារ​បន្ថែម​ម៉ោង​។ ទោះ​បី​ជា​មា​ន​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​រដ្ឋាភិបាល​ក្នុងការ​ទប់​ស្កាត់​កូដកម្ម​ក៏​ដោយ​ មេដឹក​នាំ​សហជីព​នានា​ដែល​អះ​អាង​ថា ខ្លួន​តំណាង​ឲ្យ​កម្មករ​ជាង​៣០០.០០០នាក់​នៅ​ក្នុង​វិស័យ​កាត់​ដេរ​ បាន​លើក​ឡើង​ថា ខ្លួន​នឹង​បន្ត​ចែក​ចាយ​ខិត​ប័ណ្ណ​ដើម្បី​ជូន​ដំណឹង​ដល់​កម្មករ​​ថា ​កូដកម្ម​ដែល​រង​ការ​គំរាម​កំហែង​​នេះ​នឹង​ត្រូវ​បាន​ធ្វើឡើង​នៅ​ពាក់​កណ្តាល​ខែ​មីនាឆ្នាំ​នេះ។ លោក អាត់ ធន ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិប​តេយ្យ​កម្មករ​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា “យើង​រំពឹង​ថា នឹង​មានរោង​ចក្រ​ប្រហែល​១០០ នឹង​ចូល​រួម​ធ្វើ​កូដកម្ម​នៅ​ថ្ងៃ​ស្អែក ដោយ​មិន​ធ្វើការ​ងារ​បន្ថែម​ម៉ោង​ ខណៈ​ដែល​យើង​កំពុង​ចែក​ចាយ​ខិត​ប័ណ្ណ​”។ លោក អាត់ ធន បាន​លើក​ឡើង​បន្ត​ទៀត​ថា ទោះ​បី​ជា​អាជ្ញាធរ​មូលដ្ឋាន​ បាន​ប៉ុន​ប៉ង​ទប់​ស្កាត់​សកម្ម ភាព​ចែក​ចាយ​ខិត​ប័ណ្ណ​នៅ​ក្រៅ​រោង​ចក្រ​មួយ​ចំនួន​ក៏​ដោយ ក៏សារ​នេះ​នៅ​តែ​ត្រូវ​បាន​ដឹង​ឮ​យ៉ាង​ច្រើន​ដែរ​។ លោក​បានមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ទោះ​បី​ជាយើង​ប្រឈម​នឹង​បញ្ហា​មួយ​ចំនួន​ និង​ការ​រំខាន​ពី​អាជ្ញាធរ​ក្នុង​ពេល​កំពុង​ចែក​ចាយ​ខិត​ប័ណ្ណ​ក៏​ដោយ ខិត​ប័ណ្ណ​ទាំង​នោះ​ត្រូវ​បាន​ចែក​ដល់​ដៃ​កម្មករ​ដោយ​ជោគ​ជ័យ​”។ លោក​បាន​បន្ត​ថា “កម្មករ​មួយ​ចំនួន​បាន​ទទួល​សារ​របស់​យើង​តាម​រយៈ​ហ្វេសប៊ុក​ វិទ្យុ​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផ្សេង​ៗទៀត​”។ កូដកម្ម​ធ្វើ​ឡើង​ដោយ​កម្មករ​រោង​ចក្រ​កាត់​ដេរ​នៅ​លើក​ចុង​ក្រោយ​ ដែល​បាន​ចាប់​ផ្តើម​កាលពី​ខែ​ធ្នូ និង​បាន​ចូល​រួម​ជាមួយ​សកម្មភាព​ដើរ​ហែ​ក្បួន​តវ៉ា​ និង​បាតុកម្ម​នៅ​ខាង​ក្រៅ​រោង​​ចក្រ​នានា​នោះ​ ត្រូវ​បាន​បង្ក្រាប​ដោយ​ហិង្សា​ពី​សំណាក់​កង​កម្លាំង​សន្តិសុខ​ជាតិ​ កាលពី​ខែ​មករា​ឆ្នាំ​នេះ។ កម្លាំង​កង​រាជអាវុធ​ហត្ថ​បាន​បាញ់​អ្នក​តវ៉ា​ប្រាំ​នាក់​ឲ្យ​បាត់​បង់​ជីវិត​កាលពី​ថ្ងៃ​ទី​៣ ខែ​មករា ហើយ​អ្នក​តវ៉ា​២១នាក់​ផ្សេង​ទៀត​នៅ​តែ​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ដែល​មាន​ការ​រឹត​បន្តឹង​សន្តិសុខ​ នៅ​ខេត្ត​កំពង់​ចាម​។ មេដឹក​នាំ​សហជីព​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ខ្លួន​ចង់​បញ្ចប់​សកម្មភាព​ចែក​ខិត​ប័ណ្ណ​យ៉ាង​តិច​២០០.០០០ សន្លឹក​ដល់​កម្មករនៅ​ទូទាំង​ប្រទេស​នៅ​ថ្ងៃ​ស្អែក​។ កាលពី​សប្តាហ៍​មុន​ សហជីព​ត្រូវ​បាន​ពន្យារ​ពេល​ បន្ទាប់​ពី​ពួកគេ​ជួប​ការ​លំបាក​ក្នុង​ការ​ស្វែង​រក​រោង​ពុម្ព​ដែល​ចង់​បោះ​ខិតប័ណ្ណ​ទាំង​នេះ​។ ចំណុច​ទាម​ទារ​ដែល​ត្រូវ​បាន​បញ្ជាក់​នៅ​ក្នុង​ញត្តិ​របស់​សហជីព​ រួម​មាន​ការ​ដោះ​លែង​ទណ្ឌិត​២១នាក់​ ប្រាក់​ឈ្នួល​អប្បបរមា​១៦០​ដុល្លារ ការចាប់​ខ្លួន​កម្លាំង​សន្តិសុខ​របស់​រដ្ឋ​ដែល​បាន​បាញ់​សម្លាប់​កូដករ​ទាំង​ប្រាំ​នាក់​ និង​​ការ​លែង​ឲ្យ​មាន​បម្រាប​រដ្ឋាភិបាល​មិន​ឲ្យ​ធ្វើ​បាតុកម្ម​។ លោក វណ្ណ ស៊ូអៀង ប្រធាន​សមាគម​រោង​​ចក្រកាត់​ដេរ​នៅ​កម្ពុជា​ ហៅកាត់​ថា GMAC ត្រូវ​បាន​ដក​ស្រង់​សម្តី​ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​កាលពី​ថ្ងៃ​សុក្រ​ថា កូដកម្ម​ដែល​ត្រូវបាន​គ្រោង​នឹង​ធ្វើ​នៅ​ខែ​ក្រោយ​អាច​បណ្តាល​ឲ្យ​រោង​ចក្រ​៨០​ភាគរយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បិទ​ទ្វា​រ ឬក៏​ផ្លាស់​ទីតាំង​ទៅ​ក្រៅ​ប្រទេស​។ លោក វណ្ណ ស៊ូអៀង ត្រូវ​បាន​ដក​ស្រង់​សម្តី​​ផ្ទាល់​ដោយ​គេហទំព័រ​សារព័ត៌មាន​ ខេម​បូឌា ហើរ៉ាល់ (Cambodia Herald) ដែល​បាន​លើក​ឡើង​ថា “​ប្រសិន​បើ​ក្រុម​សហជីព​នៅ​តែ​ដឹក​នាំ​សកម្មភាព​តវ៉ា​ ដើម្បី​ទាម​ទារ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន១៦០​ដុល្លារ​ក្នុង​មួយ​ខែ​ សម្រាប់​កម្មករ​... រោង​ចក្រ​៨០ភាគ​រយ​ នឹង​បិទ​ទ្វារ​ ហើយ​រោង​ចក្រ​មួយ​ចំនួន​ទៀត​នឹង​ផ្លាស់​ទីតាំង​ទៅ​ប្រទេស​ផ្សេងៗទៀត​”។ លោក កែន លូ អគ្គលេខា​ធិការ​សមាគម​ GMAC បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការ​ព្យាករ​របស់​លោក វណ្ណ ស៊ូអៀង ក៏​ប៉ុន្តែ លោក​បាន​លើក​ឡើង​ថា កូដកម្ម​នៅ​ខែមីនា នឹង​ជាការ​ពិសោធន៍​មួយទៅ​​លើ​ស្មារតី​ប្តេជ្ញា​របស់​ពួកគេ​ ក្នុង​ការ​ចូល​រួម​ក្នុង​សកម្មភាព​សមូ ហភាព​​ដើម្បី​ទាម​ទារ​ឲ្យ​មានការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​។ គួរ​បញ្ជាក់ថា ក្នុង​កូដកម្ម​ កម្មករ​ត្រូវ​បាន​គេ​ប្រាប់​ឲ្យ​នៅ​ផ្ទះ​។ លោក កែន លូ បាន​មាន​ប្រសាសន៍​ដូច្នេះ​ថា “សហជីព​អះ​អាង​ថា កម្មករ​ទាំង​អស់​មិន​សប្បាយ​ចិត្ត​ និង​គាំទ្រសហជីពឲ្យទាម​ទារ​ប្រាក់​​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​មុន​។ យើង​អះអាង​ថា ភាគ​ច្រើន​នៃ​កម្មករ​ពេញ​ចិត្ត​នឹង​អ្វី​ដែល​ពួកគេ​មាន​នា​ពេល​បច្ចុប្បន្ន​”។ លោក​បន្ថែម​ទៀត​ថា “ដូច្នេះ ការ​នៅ​ផ្ទះ​នឹង​ជា​ការ​ពិសោធន៍​ពិត​ប្រាកដ​មួយ​។ វា​នឹង​ពិត​ជា​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​ឃើញ​ច្បាស់​នៅ​អ្វី​ដែល​កម្មករ​ភាគ​ច្រើន​ចង់​បាន​។ ហើយ​យើង​ក៏​ព្រួយ​បារម្ភ​​ដែរ​ ប៉ុន្តែ នេះ​ក៏​ជា​ការ​ពិសោធន៍​​ដ៏​ល្អ​មួយ​ដែល​នឹង​បញ្ជាក់​ឲ្យ​ឃើញ​ថា ការពិត ​នរណាជាអ្នក​ទាម​ទារ​រឿង​ទាំង​នេះ​”។ អ្នកស្រី អ៊ុក សុខម៉ាលី  អាយុ​៤៣ឆ្នាំ​ជាកម្ម​ករ​រោង​ចក្រ​កាត់​ដេរ​មក​ពី​ខេត្ត​ស្វាយ​រៀង បាន​លើក​ឡើង​អំឡុង​ពេល​សម្រាក​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​ខាង​ក្រៅ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ក្នុង​រាជធានី​ភ្នំពេញកាលពី​ម្សិល​មិញ​ថា កម្មករ​ពិត​ជា​ត្រូវការ​ប្រាក់​ខែ​ខ្ពស់​ជាង​មុន​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​បញ្ហា​​អតិផរណា​ដែល​ចេះ​តែ​កើន​ឡើង​។ អ្នកស្រី​បាន​និយាយ​ថា “យើង​អាច​ធ្វើ​កូដ​កម្ម​រយៈពេល​បី​ខែ​ដោយ​​មិនចាំ​បាច់​​ទៅ​ធ្វើ​ការ​ ពី​ព្រោះ​យើង​មិន​អាច​រស់​​ក្នុង​ស្ថានភាព​ដែល​តម្លៃ​ទំនិញ​ និង​ថ្លៃ​ជួល​ផ្ទះ​កើន​ឡើង​យ៉ាង​លឿន​បែប​នេះ​បាន​ទេ​”។ អ្នកស្រី​ សុខម៉ាលី បាន​និយាយ​បន្ត​ទៀត​ថា “ទោះ​​​ជា​អាជ្ញាធរ​គំរាម​ធ្វើបាប​យើង​ក៏​ដោយ​​ក៏​ពួកគេ​មិន​អាច​មក​បាញ់​យើង​នៅ​ផ្ទះ​របស់​យើង​បាន​ឡើយ​”៕ សុធា (រាយការ​ណ៍​បន្ថែម​ដោយ​ ឃី សុវុឌ្ឍី និង Colin Meyn)

អ្នកស្រី ជា ខេង យល់​ព្រម​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​វិវាទ​ដីធ្លី​

យោង​​​តាម​​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​អាដ​ហុក​ បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី ជា ខេង ភរិ​យា​របស់លោក ស៊ុយ សែម រដ្ឋ​មន្ត្រី​​ក្រសួង​រ៉ែ និង​ថាម​ពល បាន​យល់​ព្រម​​​លើ​​​ការ​​​​​​​បង្កើត​គណៈ​កម្មការ​មួយ​ដើម្បី​ស៊ើប​អង្កេត​​​អំពី​​​កម្មសិទ្ធិ​ដីទំហំ១៤៥​ហិកតា​នៅ​ក្នុងខេត្ត​កំពង់​ឆ្នាំង ដែល​មាន​វិវាទ​ចាប់​តាំង​ពីឆ្នាំ​២០០៧​មក​។ យោងតាម​លោក សំ ចាន់គា អ្នកសម្រប​សម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ប្រចាំ​ខេត្ត​កំពង់​ឆ្នាំង បាន​ឲ្យ​ដឹង​ថា អំឡុង​កិច្ច​ប្រជុំ​ជាមួយ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​ កាល​ពី​ថ្ងៃ​ទី​៧ ខែ​កុម្ភៈ អ្នកស្រី ជា ខេង បាន​ផ្ដល់​ឯក​សារជាច្រើន​​​​ដោយ​បង្ហាញ​ថា ក្រុម​ហ៊ុន KDC International ជាក្រុម​ហ៊ុន​កសិពា​ណិជ្ជ​កម្ម​ដែល​អ្នកស្រី​បានកាន់​កាប់​នោះ​បា​ន​ចំណាយ​​​ប្រាក់​​​៧០.០០០​ដុល្លារ​កាលពីឆ្នាំ​២០០៧ សម្រាប់​ដីទំហំជាង​៦០០​ហិកតា នៅ​ក្នុង​ឃុំ​​​តាជេស ស្រុក​កំពង់​ត្រឡាច ដែល​រួមទាំង​តំបន់​​​​ដែល​មាន​វិវាទ​នេះផង​។ លោក សំ ចាន់គា បាន​មាន​ប្រសាសន៍​ថា “អំឡុង​កិច្ច​ប្រជុំ​ដែល​សម្រប​សម្រួល​ដោយ លោក​មេឃុំ​ អ្នកស្រី​ ជា ខេង បាន​បង្ហាញ​ឯក​សារ​​ទាំង​អស់​ដល់ពួក​យើង​ដើម្បី​បញ្ជាក់​ពី​កម្ម​​​​សិទ្ធិ​ស្រប​ច្បាប់​របស់​អ្នក​ស្រីលើ​ដីដែល​មាន​​​​វិវាទ​នេះ។ លោក​ សំ ចាន់គា ​បាន​មាន​​ប្រសាសន៍​បន្ថែម​ទៀត​​​​ថា អ្នកស្រី ជា ខេង ​អះអា​ង​ថា អ្នកស្រី ​​បាន​បរិច្ចាគ​ដីទំហំ១០០​ហិកតាដល់​គ្រួសារ​ក្រីក្រ​​​រួច​ហើយ​។ លោកបានមាន​ប្រសាសន៍​ថា “ប៉ុន្តែ​អ្នក​ស្រីមិន​យល់​ថា តើ​ហេតុអ្វី​បានជាដីនេះនៅ​តែ​​​​មាន​វិវាទ​”។ លោក​បាន​បន្ថែម​ថា អ្នកស្រី ជា ខេង បាន​យល់​ព្រម​ជា​គោល​ការណ៍​ចំពោះ​​ការ​​​​បង្កើត​គណៈកម្មការ​ពិសេស​ដើម្បី​កំណត់​​ថា អ្នក​ណា​មាន​សិទ្ធិ​ស្រប​ច្បាប់​លើដី​ដែល​មាន​វិវាទ​នេះ។ គេ​មិន​អាច​ទាក់​ទង​អ្នកស្រី ជា ខេង ដើម្បី​​សុំ​​​ការ​​​អត្ថាធិប្បាយ​បានទេ​។ លោក សួស ស៊ីផៃ មេឃុំតាជេស បាន​សម្ដែង​សុទិដ្ឋិ​និយម​ថា គណៈកម្មការ​ថ្មីនេះ​ប្រហែលជា​អាច​ដោះ​ស្រាយ​វិវាទ​ដែល​មាន​​​រយៈ​ពេលប្រាំពីរ​ឆ្នាំ​មក​ហើយនេះ​​​រវាង​ក្រុម​​​ហ៊ុន​ KDC International និង​អ្នកភូមិ​៥២​​​គ្រួសារ​ដែល​រស់​នៅ​ក្នុង​ភូមិ​ឡពាង។ លោក សួស ស៊ីផៃ បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​សង្ឃឹម​ថា ​កិច្ច​ព្រម​ព្រៀង​នេះ​នឹង​ឈាន​​​​​​​ដល់​ចំណុច​រួម​។​​​​​​ក្រុម​ហ៊ុន​នេះ​​​​មាន​ឯក​សារ​រឹង​មាំ​ផ្នែក​ច្បាប់​​​​​​​ ​​​ប៉ុន្តែ​​​ក្រុម​អ្នក​ភូមិ​បាន​រស់​នៅ​ និង​ធ្វើ​ស្រែ​ចម្ការ​នៅលើ​ដី​នេះ​​​ ដូច្នេះ​​​ហើយ​​​​​​​​​បាន​​​ជា​​​បង្កើត​​​​គណៈ​កម្មការ​រួម​មួយ​​​ដើម្បី​​​ស៊ើប​​​អង្កេត”។ លោក សួស ស៊ីផៃ បាន​មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​មិនទាន់​បាន​​​យល់​​​ព្រម​​​លើ​​​ការ​បង្កើត​គណៈកម្មការ ដែល​រួម​មាន​តំណាង​​​​​មកពី​ក្រុម​ហ៊ុន​ KDC អ្នក​ភូមិ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ អាជ្ញា​ធរ​​​មូល​ដ្ឋាន​ និង​អង្គការ​អាដ​ហុក​​​​នេះនៅ​​​ឡើយ​​​ទេ​​​។ វិវាទ​រវាង​អ្នក​ស្រី ជា ខេង និង​ក្រុម​អ្នក​ភូមិ​​ឡពាង បាន​​​តាន​​​តឹង​​​ខ្លាំង​​​​កាលពី​ខែ​មីនា ឆ្នាំ​មុន​ ដែល​​​នៅ​​​ពេល​នោះ​អ្នក​ភូមិ​បាន​ដុ​ត​ជម្រក​​​​សង់​អំពី​ឈើ​នៅ​លើ​ដីដែល​មាន​វិវាទ​នេះ​ដែល​ពួកគាត់​អះអាង​ថា សាង​សង់​សម្រាប់​​​​​​​​ទាហាន​​បីនាក់​​ដែល​ក្រុម​ហ៊ុន​ KDC Interna-tional បាន​ដាក់ឲ្យ​​​យា​​​ម​​​ដី​​​នោះ​​​។​ មន្ត្រី​យោធា​នៅពេល​នោះ បាន​បដិសេធ​​​ថា មិន​បានបញ្ជូន​ទាហាន​ទៅ​តំបន់​ដែល​មាន​​វិវាទ​​​​នោះទេ​។ អ្នក​ស្រី​ ណាក់ កេន អាយុ​២៩​ឆ្នាំ​ដែល​បាន​បាត់​បង់​ដីស្រែ​ទំហំជាង​១ហិកតា​ទៅ​​​លើ​​​​ក្រុម​ហ៊ុន KDC នេះ​បាន​និយាយ​ថា ក្រុម​អ្នក​ភូមិ​បាន​ជ្រើស​រើស​តំណាង​ឲ្យចូល​រួម​នៅ​ក្នុង​គណៈកម្មការ​ស៊ើបអង្កេត​នោះហើយ​។ អ្នកស្រី​​និយាយ​ថា “ប្រសិន​បើ​វិវាទ​ដី​ធ្លី​នេះត្រូវ​បាន​ដោះ​ស្រាយ​ក្រៅ​ប្រព័ន្ធ​តុលា​ការ​ដោយ​សន្តិវិធី​ វាជា​ការ​ល្អ​ប្រសើ​រ​បំផុត​”។ សាលា​ដំបូង​ខេត្ត​កំពង់​ឆ្នាំង បាន​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​មិនធ្វើការ​​​​ស៊ើប​អង្កេត​ពាក្យបណ្ដឹង​ដែល​អ្នក​ភូមិរង​ការ​បណ្ដេញ​ចេញ​​​​បាន​​ប្ដឹង​នោះទេ​។ កាលពីឆ្នាំ​២០១២ ​សាលាដំបូង​ខេត្ត​បាន​បង្គាប់​ឲ្យលោក ចាត បាត អាយុ​៧០​ឆ្នាំ​បង់​សំណង​ចំនួន​២.៥០០​ដុល្លារ​ទៅ​ឲ្យ​ក្រុម​ហ៊ុន​KDC ចំពោះ​ការ​មិន​បាន​ឈប់ធ្វើ​ស្រែ​ចម្ការ​លើ​ដីដែលមាន​វិវាទ​នេះ​៕ សារុន

គ្រួសារ​ជាច្រើន​​សុំ​ជំនួយឲ្យ​នាំ​កូនស្រី​របស់​ខ្លួន​ពីប្រទេស​ចិន​មក​វិញ​

សាច់ញាតិ​របស់​ស្ត្រី​ខ្មែរ​វ័យ​ក្មេង​ចំនួន​បី​នាក់​ ដែល​ត្រូវ​គេ​ជួញ​​ដូរ​ក្នុង​រូប​ភាព​រៀប   ​អា​ពាហ៍​ពិពាហ៍​ទៅ​ប្រទេស​ចិន​  បាន​ទាក់ទង​មក​​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​កាល​ពី​ថ្ងៃ​សុក្រ​ ដើម្បីសុំ​ឲ្យ​ជួយ​នាំ​កូន​ស្រី​របស់​ពួកគាត់​ដែល​​គេរំលោភ​បំពាន​មក​វិញ​ នេះបើ​តាម​ការ​ឲ្យ​ដឹង​ពី​អង្គការ​សិទ្ធិមនុស្ស​អាដ​ហុក​ និង​ក្រុម​​គ្រួសារ​ស្ត្រី​រងគ្រោះ​។ ស្ត្រី​វ័យ​ក្មេង​ទាំង​បី​នាក់​ដែល​សុទ្ធ​តែ​មក ​ពី​ស្រុក​ត្រាំកក់​ ខេត្ត​តាកែវ​ ហើយ​ក្នុង​នោះ​មាន​​ពីរ​នាក់​​ជា​បង​ប្អូន​បង្កើត​នឹង​គ្នា​ បាន​ធ្វើ​ការ​នៅក្នុង​រោង​ចក្រ​កាត់​ដេរ​ក្នុង​រាជធានី​ភ្នំពេញ​​ នៅពេល​ជន​ជួញ​ដូរ​មនុស្ស​បាន​មក​ទាក់​ទង​​ពួកគេ​ ដោយ​សន្យា​ថា នឹង​ផ្តល់​លក្ខ​ខណ្ឌ​ការងារ​ល្អ​​ និង​ប្រាក់​ខែ​ខ្ពស់​នៅ​រោង​ចក្រ​មួយ​ក្នុង​ប្រទេស​ចិន​ ឬ​ក៏​​​រៀប​ការ​ជាមួយ​បុរ​ស​ជន​ជាតិ​ចិន​។ លោក ម៉ក់​ ដុប ឪពុក​របស់​ស្ត្រី​រង​គ្រោះ​ម្នាក់​​ដែល​មាន​ឈ្មោះថា ជី រំដួល អាយុ​២២ឆ្នាំ​ក្នុង​ចំណោម​​ស្ត្រី​រង​គ្រោះទាំង​បី​បាន​ឲ្យ​ដឹង​ថា គាត់​ធ្លាប់​ជំទាស់​នឹង​គម្រោង​របស់​កូន​ស្រី​គាត់​ដែល​មាន​បំណង​ទៅ​ប្រទេស​ចិន​កាល​ពីខែ​តុលា ដែរ​ ប៉ុន្តែ គាត់​មិន​នឹក​​ស្មាន​ថា នាង​ត្រូវ​ទទួល​រង​ការ​រំលោភ​បំពាន​​ដោយ​សារ​​ប្តី​ជន​ជាតិ​ចិន​របស់​នាង​សោះ។ លោក ម៉ក់ ដុប បាន​និយាយថា “នាង​បាន​​និយាយថា ​នាង​ត្រូវគេ​រំលោភ​បំពាន​ ដូច​ជា​មិន​​អនុញ្ញាត​ឲ្យ​ចេ​ញក្រៅ ហើយ​ត្រូវ​គេ​ចាត់​ទុក​​ដូច​ជា​អ្នក​បម្រើ​អ៊ីចឹង​”។ លោក ម៉ក់ ដុប បាន​លើក​ឡើង​ថា នៅ​ពេល​ រំដួល ចាក​ចេ​ញ​ទៅ​ប្រទេស​ចិន​កាល​ពីខែ​តុលា នាងបាន​ធ្វើ​ដំណើ​រតាម​​យន្ត​​ហោះ​ជា​​មួយ​ស្ត្រី​បួន​នាក់​ផ្សេងទៀត​។ ហើយ​ក្រោយ​​ មក​នាង​បាន​ហៅ​ទូរស័ព្ទ​ពី​ប្រទេស​ចិន​មក​គាត់​ដោយ​ប្រាប់​ថា នាង​ត្រូ​វគេ​ធ្វើ​បាប​។ ​លោក​បាន​និយាយ​ថា “នាង​យំ​ហើយ​ប្រាប់​ខ្ញុំ​ថា មេខ្លោង​បាន​នាំ​ពួកនាង​​ទៅ​កាន់​ផ្ទះ​មួយ​ក្នុង​ប្រទេស​ចិន​ ជា​ទីដែល​​បុរស​ៗ​ជន​ជាតិ​ចិន​បាន​​ឈាង​ចូល​​មើល​ ហើយនាំ​ស្ត្រី​ម្នាក់​ក្នុង​ចំណោម​ស្ត្រី​ទាំង​អស់​ទៅ​”។​លោក​បាន​បន្ថែមថា លោក​មិន​ដឹង​ថា កូន​ស្រី​របស់​គាត់​រស់​នៅ​ទីណា​ទេ​ក្នុង​ប្រទេស​ចិន​ ហើយ​ក៏​មិន​ដឹង​ថា វាសនា​ស្ត្រី​ជន​រង​គ្រោះ​​បួននាក់​ផ្សេងទៀត​ទៅ​ជា​យ៉ាង​ណាដែរ​។ លោក​​ ម៉ក់ ដុប ក៏បាន​និយាយ​ដែរ​ថា ​គាត់​ជឿ​ជាក់​ថា កូនស្រី​របស់​គាត់​​អាច​ត្រូវ​គេ​រំលោភ​បំពាន​លើស​ពីនេះ​ទៅ​ទៀត​។ លោក​បាន​និយាយ​ថា “ នាង​បាន​​អង្វរ​ខ្ញុំ​ឲ្យ​ជួយ​នាំ​​នាង​មក​វិញ​ជាង​មួយខែ​ហើយ​​។​ខ្ញុំ​គិតថា នាង​ត្រូវ​គេវាយ​ដំ​ ឬក៏​ត្រូវ​គេ​ធ្វើ​បាប​លើល​ពីនេះ​ទៅ​ទៀត​ បើ​មិន​អ៊ីចឹង​នាង​មិន​អង្វរ​ឲ្យខ្ញុំ​ជួយ​នាំនាង​មក​វិញ​ឡើយ​”។ នៅពេល​​ដែល​លោក ម៉ក់ ដុប បាន​ទៅ​ជូន​ដំណើ​រ កូនស្រី​របស់​គាត់​នៅ​ឯអាកាស​យាន​ដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ​នាង​បាន​យក​​ប្រាក​់​៥០០​ដុល្លារ​ពី​មេខ្លោង​ដែល​ជា​ស្ត្រី​ខ្មែរ​ឲ្យ​ទៅ​គាត់​។  នៅក្នុង​ករណីដាច់​ដោយ​ឡែក​មួយ​ទៀត​ឪពុក​ម្តាយ​របស់​បង​​ប្អូនស្រី​ពីរនាក់​ ក្នុង​នោះ​មាន​ម្នាក់​ឈ្មោះ ចន ស្រី​អូន អាយុ​២៥ឆ្នាំ​ និង​ម្នាក់​ទៀត​ឈ្មោះ ចន សុខុម អាយុ​២១​ក៏​បាន​មក​សុំ​ជំនួយ​ពី​អង្គការ​អាដ​ហុក​​ដែរ​ដើម្បី​ឲ្យ​ជួយ​នាំ​កូន​ស្រី​ដែល​រៀប​ការ​ជាមួយ​ប្តី​ជ​ន ជាតិចិន​​មក​ពី​ប្រទេស​ចិន​វិញ​​។ ​ដំណើរ​រឿង​​របស់​ជន​រងគ្រោះ​ទាំង​នេះ​គឺ​វា​ស្រដៀង​គ្នា​។ ស្ត្រីជន​រង​គ្រោះ​ទាំង​ពីរ​នាក់​នេះ​ត្រូវ​បាន​គេ​មក​ទាក់​ទង​នៅពេល​កំពុង​ធ្វើ​ការ​ក្នុង​រោង​ចក្រ​កាត់​ដេរ​ក្នុង​រាជធា​នី​ភ្នំពេញ​ ហើយ​ស្ត្រី​រង​គ្រោះ​ទាំង​ពីរនាក់​នេះ​បាន​ឲ្យ​ប្រាក់​ចំនួន​៥០០ដុល្លារ​ក្នុង​​ម្នាក់​ទៅ​ឲ្យ​ឪពុក​ម្តាយ​របស់ពួកគេ​ពេល​​ឡើង​យន្ត​ហោះ​ទៅ​ប្រ ទេស​ចិន​។ អ្នកស្រី​​ សែន ហៀង​ ម្តាយរបស់​ជន​រង​គ្រោះ​ទាំង​ពីរ​បាន​និយាយ​កាល​ពីថ្ងៃ​សុក្រ​ថា “កូនស្រី​របស់​ខ្ញុំ​ត្រូវ​អ្នក​រួមការ​ងារ​ក្នុង​រោង​ចក្រ​​​ នៅ​រាជធានី​ភ្នំពេញ​លួង​លោម​ឲ្យ​ទៅ​ប្រទេសចិន​ ព្រោះ​គេ​​គេ​ប្រាប់​ថា នៅទី​នោះ​​នឹ​ងមាន​ការងារ​ល្អ”។​ អ្្នក​ស្រី ហៀង បាន​និយាយ​បន្ថែមថា “ពួក គេ​ទាំង​ពីរ​នាក់​ចង់​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​​។ កូនស្រីបង​ត្រូវ​គេ​ចាក់​​សោ​ជាប់​ក្នុង​ផ្ទះ​ ហើយ​កូន​ស្រី​ប្អូន​ត្រូវ​ប្តី​របស់​នាង​យក​ប្រាក់​ខែ​ទាំង​អស់​ ហើយ​ចាត់ទុ​ក​នាង​ដូច​ទាសក​រ​អ៊ីចឹង​”។ គ្រួសារ​​របស់​ជន​រងគ្រោះ​ទាំង​ពី​រ​​បាន​ទាក់​​ទង​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក​​នៅ​ក្នុង​ខេត្ត​រតនគិរី​ បន្ទាប់ពី​បាន​ឃើញ​សេចក្តី​រាយ​ការណ៍​របស់​កាសែត​ក្នុង​ស្រុក​ ដែល​ចុះ​ផ្សាយ​អំពីស្ត្រី​ម្នាក់​ដែលត្រូវ​គេ​ជួញ​ដូរ​ឲ្យ​ទៅ​រៀប​ការ​ជាមួយ​ប្តី​ជន​ជាតិ​ចិន​។ លោក អំ សំអាត​ អ្នក​គ្រប់​គ្រង​បច្ចេក​ទេស​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុងស្រុក​លីកា​ដូ​បាន​ឲ្យដឹង​ថា អង្គការ​របស់​លោក​ក៏​រក​ឃើញ ថា ការ​ជួញ​​ដូ​រមនុស្ស​ទៅ​ប្រទេស​ចិន​មាន​ចំនួន​កើន​ឡើង​​ដែរ​។ លោក អំ សំអាត​ បាន​មាន​ប្រសាសន៍​ថា “ យើង​បាន​​រក​ឃើ​ញថា ការ​ជួញ​ដូរ​ស្ត្រី​ខ្មែរ​ឲ្យ​ទៅ​រៀបការ​ជាមួយ​ប្តី​ជន​ជាតិ​ចិន​មា​ន​ការ​កើន​ឡើយ​ខ្លាំង​នៅក្នុង​រយៈពេល​ពីរ​ខែ​ចុង​ក្រោយ​នេះ”។ លោក អំ សំអាត​ បាន​លើក​ឡើង​ថា ស្ត្រី​ខ្មែរវ័យ​ក្មេង​មក​ពី​គ្រួសារ​​អ្នក​ក្រីក្រ​ជាធម្មតា​តែ​ងតែ​ត្រូវ​​​គេ​លួង​លោម​​ឲ្យ​ទៅ​ប្រទេស​​ ចិន​ ព្រោះគេ​សន្យា​ថា នឹង​ផ្តល់​ការ​ងារ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​នៅក្នុង​វិស័យ​កាត់​ដេរ​ ឬ​ក៏​ត្រូវ​រៀប​ការ​ជាមួយ​បុរស​ជន​ជាតិ​ចិន​ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​ ​អាច​ជួយ​ពួក​គេ​ឲ្យ​មាន​លទ្ធ​ភាពចិញ្ចឹម​គ្រួសារ​ទាំង​មូល​​របស់​ពួក​គេ​នៅក្នុង​ប្រទេស​កម្ពុជា​។ លោកបាន​មាន​ប្រសាសន៍ថា “បន្ទាប់​ពី​រៀបការ​រួច ​ជន​រងគ្រោះ​ភាគច្រើន​តែង​តែ​រង​ទារុណកម្ម និង​ត្រូ​វ​ប្តី​ជន​ជាតិ​ចិន​របស់​ពួក​​គេ​រំលោភ​បំពាន​ផ្លូវ​ភេ​ទ​ ហើយ​នៅក្នុង​ករណី​ខ្លះ​ស្ត្រី​ជន​រងគ្រោះ​ត្រូវ​បាន​គេ​ជួញ​ដូរឲ្យ​​​ធ្វើ​ជា​ស្ត្រី​បម្រើ​ផ្លូវ​ភេទទៀត​ផង​”។ ក្រសួង​មហាផ្ទៃ​បានចាប់ខ្លួន​ជន​ជួញ​ដូរ​មនុស្ស​​២០នាក់​ ហើយ​បាន​ជួយ​សង្គ្រោះ ​​ជន​រង​គ្រោះដែល​គេ​ជួញ​ដូរ​ទៅប្រទេស​ចិន​បាន ​៣៥​នាក់​ កាល​ពីឆ្នាំ​២០១៣​ ៕ ស៊ុយ​ឈាង

ផ្ទុះ​​​គ្រាប់កាំភ្លើង​​​ត្បាល់មួយ​​​គ្រាប់នៅក្នុងស្រុក​​​បវេល​​​ខេត្ត​​​បាត់ដំបងបណ្តាលឲ្យកុមារ​ពីរ​នាក់​ស្លាប់

នគរ​​​​បាល​បាន​និយាយ​កាលពីម្សិលមិញ​ថា កុមារពីរ​នាក់​បាន​ស្លាប់​នៅ​ក្នុង​ស្រុក​បវេល ​ខេត្ត​បាត់​ដំបង កាលពីថ្ងៃ​សុក្រ នៅ​​​ពេល​គ្រាប់​​កាំភ្លើង​ត្បាល់​មួយគ្រាប់​​ដែល​ពួក​​​គេ​​​​កំពុង​​​​លេង​នោះបាន​ផ្ទុះ​។ លោក ម៉ី គឹម​សាន នាយ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ស្រុក​បវេល បាន​មាន​ប្រសាសន៍​ថា ក្មេង​​​ប្រុស​ឈ្មោះ រឿន រិទ្ធ និង​ក្មេង​ស្រីឈ្មោះ​ ហ៊ុន ណារិន ដែល​មាន​អាយុ​៧​ឆ្នាំ​ដូច​គ្នា បាន​ឃើញ​​​​​​​គ្រាប់​កាំភ្លើង​ត្បាល់កប់​ក្នុង​ដី​នៅ​​ក្នុង​ឃុំ​ខ្នាច​​​​​​​រមាស​ ហើយ​បាន​ស្លាប់​ភ្លាមៗ​នៅពេល​គ្រាប់​នេះផ្ទុះ​ឡើង​។ លោក​បាន​បន្ថែម​ថា “សាក​សព​របស់​ជន​រង​គ្រោះត្រូវ​បាន​ឆេះរោល​ពេញខ្លួន​”។ លោក​បាន​មាន​ប្រសាសន៍​ថា ជារឿយៗក្មេង​ៗ​តែង​តែ​រត់​លេង​នៅ​ក្នុង​តំបន់​នោះ ដែល​​​​គេ​មាន​គម្រោង​អភិវឌ្ឍជាច្រើន​ឆ្នាំ​​​មក​​​ហើយ ប៉ុន្តែ​បន្ទាប់​មក​តំបន់​នោះ​ត្រូវ​ទុក​ឲ្យ​នៅទំនេរ​។ លោក គឹមសាន បាន​មាន​ប្រសាសន៍​ថា “យើង​កំពុង​ព្យាយាម​ស្វែង​រក​ថា តើ​គ្រាប់កំា​ភ្លើង​ត្បាល់​នេះមានប្រភព​មក​ពីណា​”។ យោង​តាម​មេឃុំ​អូរ​អណ្ដូង បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ករណីដាច់​ដោយ​ឡែក​មួយទៀត​​នៅ​ក្នុង​ខេត្ត​ប៉ៃលិន កសិករ​ម្នាក់​បាន​រង​របួស​នៅ​ក្នុង​ការ​ផ្ទុះមីន​ប្រឆាំង​រថក្រោះ​នៅ​ក្នុង​ស្រុក​សាលា​ក្រៅ​កាលពីថ្ងៃ​សុក្រ។ លោកមេឃុំ​ ហ៊ឹង ក្លឿ បានមាន​ប្រសាសន៍​​​​ថា “ ជុំ សុខលី អាយុ​២៩​ឆ្នាំ​កំពុង​​​​ភ្ជួរ​ស្រែ​របស់​គាត់​នៅម៉ោង​ប្រហែល​១០​និង​៣០​នាទី​ព្រឹក​​ថ្ងៃ​សុក្រ ស្រាប់​តែ​គាត់បាន​ប៉ះ​មីន​ប្រឆាំង​រថក្រោះ”។ លោក ហុឹង ក្លឿ បាន មាន​ប្រសា​​​​​​សន៍​ថា “អំបែង​គ្រាប់​បាន​ត្រូវ​គាត់​ចំ​កញ្ចឹង​ក​និង​​​ដៃផ្នែកខាងក្រោយ​”។ លោក​បាន​បន្ថែម​ថា កសិករ​រូប​នេះ​ត្រូវ​​​បាន​​​បញ្ជូនទៅ​ព្យាបាល​នៅ​​​​មន្ទីរ​​​​ពេទ្យ​បង្អែក​​ខេត្ត​។ លោក កែវ ពូ អ្នកសម្រប​សម្រួល​មជ្ឈ​មណ្ឌល​​សកម្មភាព​កំចាត់មីនកម្ពុជា​​ប្រចាំ​ខេត្ត​ប៉ៃលិន​បាន​មាន​ប្រសាសន៍ថា បន្ទាប់ពី​លោក​​ឮហេតុការ​​​ណ៍​នេះ​លោក​បាន​បញ្ជូន​​​​​​បុគ្គលិក​មួយក្រុម​ឲ្យទៅពិនិត្យ​មើលតំបន់​ដែល​មាន​ឧបទ្ទវហេតុកើត​ឡើងនោះ​។​ លោក​បានមាន​ប្រសាសន៍​ថា “​មន្ត្រី​របស់​​យើង​បាន​រក​ឃើញ​យុទ្ធភណ្ឌ​មិនទាន់ផ្ទុះ​ប្រាំ​គ្រាប់ទៀត​​”។ លោ ក​បាន​បន្ថែម​ថា រហូត​មក​ទល់ពេល​​នេះនៅ​ឆ្នាំ​នេះ​ មនុស្ស​ប្រាំបី​នាក់​ហើយ​​​បាន​រង​​​​របួស​ដោយសារ​យុទ្ធ​​​ភណ្ឌ​​​មិនទាន់ផ្ទុះនៅ​ក្នុង​ខេត្ត​នេះ​។ យោង​តាម​តួលេខ​របស់មជ្ឈមណ្ឌល​​សកម្មភាព​កំចាត់មីនកម្ពុជា​បង្ហាញ​​​ថា មនុស្ស​​២២​នាក់​បាន​ស្លាប់និង​១១១​នាក់​រង​របួស​ដោយសារគ្រាប់​​​​មីន​ និង​យុទ្​ធភណ្ឌ​មិន​ទាន់​ផ្ទុះ​កាលពីឆ្នាំមុន​ ។ ចាប់​តាំង​ពី​ការ​ដួល​រលំ​របប​ខ្មែរ​ក្រហម​ក្នុង​ឆ្នាំ​១៩៧៩មក​ គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​សម្លាប់ប្រជា​ជន​ខ្មែរ​ជាង​១៩.០០០​នាក់​ និង​របួស​ប្រហែល​៤៥.០០០​​​​​​នាក់​”៕ សារុន

ក្រឡា​បញ្ជី​​​តុលាការ​ខេត្ត​ស្វាយ​​រៀង​ ត្រូ​វ​​បានចាប់​ខ្លួន​និង​ចោទ​​​ប្រកាន់

ព្រះ​រាជ​​អា​​​ជ្ញា​​​ឲ្យ​ដឹង​​​កា​ល​​ពី​ម្សិល​មិញ​ថា​សាលា​​​ដំ​បូ​ង​ខេត្ត​ស្វាយ​រៀង​​បា​ន​ចោទ​ប្រកាន់​​​​​និយោ​ជិត​មា្នក់​​ក្នុ​ង​ចំ​ណោម​​និ​យោជិត​​​​​​របស់​​ខ្លួន​​​ពី​បទ​ប្រព្រឹត្តអំ​ពើ​​ពុ​ក​​រលួ​យ​ បន្ទាប់​​ពី​​​ការ​​ស៊ើ​ប​អង្កេត​​ក្រឡា​​​បញ្ជី​​​តុ​លា​​​​កា​រ​​ម្នាក់​ ដោ​យ​​​អង្គ​ភាព​​ប្រឆាំ​ង​​​អំ​ពើ​​ពុក​​រលួ​យរបស់​​​​រដ្ឋា​ភិ​បាល​​។ លោក ​ហ៊ឹង ​ប៊ុន​​ជា ព្រះ​​​រាជ​អា​​​ជ្ញាអ​ម​សាលា​ដំ​បូ​ង​​ខេត្ត​​បា​ន​មា​ន​​ប្រ​សាសន៍ថា ឈ្មោះ​​ម៉ុញ ​សា​រ៉ែន ​​អា​យុ​​៤៨​ឆ្នាំ​ ​ត្រូ​វ​​​បា​​​ន​​​អ​ង្គភាព​ប្រឆាំ​ង​​​អំ​ពើ​ពុក​​រលួ​យ​​​ចាប់​​ខ្លួន​​​កា​ល​​ពី​​ថ្ងៃ​​ទី១៨ ខែ​​ កុម្ភៈ​ ​និ​ង​​ត្រូ​វ​បា​ន​​​ចោទ​ប្រកាន់​​ពី​បទ​​ទទួល​សំ​ណូក​​​​ជិ​ត​​២.០០០ដុល្លារ​​​ពី​អ្នក​​​ជួ​ញ​​ដូរគ្រឿ​ង​ញៀន​ម្នាក់ ​​ជា​ថ្នូរ​​នឹ​ង​​​កា​រ​​​ដោះ​លែ​ង​ ​​រូ​ប​​​ខ្លួ​ន​។ លោក ប៊ុនជា បា​ន​​ឲ្យ​ដឹង​ថា “​​យើង​បា​ន​ចោទប្រកាន់​​​គាត់​​ពី​​បទ​​ប្រព្រឹត្ត​​អំ​​​ពើ​​ពុ​ក​រលួ​យ​​​ពី​ព្រោះ​​គាត់​បា​ន​​ទទួល​​ប្រាក់​សំ​ណូក​​​ចំ​នួន​​១.៩០០​​ដុល្លារ​​​ពី​​អ្នក​​​​​ជួ​ញ​​ដូរ​គ្រឿង​​​ញៀន​ម្នាក់​ និ​ង​បា​ន​​ដោះ​លែង​​​ជន​ល្មើស​​​”។ លោកមិន​​​អា​ច​ផ្តល់​សេចក្តីលម្អិត​​​​​អំ​ពី​អ្នក​​ជួញ​​​ដូរគ្រឿង​​ញៀន​ ​ឬ​​​ករណីរបស់​​ជ​ន​នេះឡើយ​។ លោក សួស សាក់​​ហូ នា​យ​​នគរ​បាលពន្ធ​នា​គារ​​​ខេត្ត​​​​បញ្ជាក់​​ថា លោក​ សារ៉ែន ​ពេល​នេះ​​កំ​ពុ​ង​​ត្រូ​​វ​​​ឃុំ​​ខ្លួ​ន​​ជា​​​បណ្តោះ​​អាសន្ន​​​រង់​​ចាំ​កា​​រ​កាត់​ក្តី​។ យើង​បា​ន​​ទទួល​​​គាត់​​កា​ល​​ពី​ថ្ងៃសុក្រ ​ម៉ោង​ប្រហែល​៥​ល្ងាច ​​ជា​មួ​យ​​នឹងឯក​​សារ​ចោទ​​ប្រកាន់​​​​គាត់​​ពី​បទ​​​ទទួល​សំ​​​ណូក​”។ ​​កា​ល​​​​ពី​​ខែ​​​តុ​លា​ ​លោក ឱម ​យ៉ិន​ទៀង ប្រធា​ន​​​អង្គ​ភាព​ប្រឆាំ​​ង​អំ​​ពើ​​ពុ​ក​រលួ​យ​​​បា​ន​ត្អូញ​ត្អែ​​រថា ​​អ​ង្គភាព​​ប្រ​ឆាំ​ង​​​អំ​ពើ​​ពុ​ក​រលួ​យ​​ត្រូ​វ​​បា​ន​​​​រិះ​​គន់​ជានិច្ច​​​ថា​មិ​ន​បា​ន​​​ពិ​និត្យ​មើល​​​​រឿង​ក្តី​​ឲ្យ​​បា​ន​ហ្មត់​​​ចត់​ ​​ដោ​យលើក​ឡើង​​​ថា ​​វា​ស្រេច​​តែ​តុ​លា​ការ​ទេ ជាអ្នកចា​ត់​កា​រ​​​៕​ ​​ប៊ុននី​

Latest news

© 2021, ដេលី. All rights reserved.