34 C
Phnom Penh

បុរសជន​​ជាតិ​កាណា​​ដា​ម្នាក់​​ដែលត្រូ​វ​បា​ន​​​ចាប់​ខ្លួ​ន​​​​ពី​​​បទ​​រំ​លោភ​​ផ្លូ​វ​​​ភេទ​​​កុ​មា​រ​ ​​ប៉ុ​ន​​ប៉ង​ធ្វើ​​​​​អត្ត​​ឃាតក្នុ​ង​បន្ទប់​ផ្ទះ​​​ជួល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បា​ល​​​បា​ន​ឲ្យដឹង​​កា​ល​​ពី​ម្សិល​មិញ​​​ថាជ​ន​​​ជាតិ​កា​​ណា​​ដា​​​អា​យុ​​៧០ឆ្នាំ​ម្នាក់​ បានយកកាំ​បិតស្លាចាក់​​​ខ្លួ​ន​ឯង​ជា​ច្រើន​កន្លែ​ងកា​ល​​ពី​ថ្ងៃ​​​​អា​ទិត្យ​​នៅក្នុ​ង​បន្ទប់​ផ្ទះ​ជួ​ល​​​​មួ​យ​នៅ​​​​ក្នុង​​ក្រុង​​សៀ​ម​​រាប​ ​ខណៈ​​ដែល​នគរ​បាល​​​បា​ន​​ទៅ​ដល់​​ផ្ទះ​​សំ​ណាក់​​​របស់​​គាត់ដើម្បី​​​ចាប់​​ខ្លួ​ន​​គាត់​ ​​ដោយ​សារ​​បទ​​ល្មើស​​រួ​មភេទ​​ជា​​មួ​យ​​កុមារ។

​​នគរ​បា​ល​​បា​ន​ទ​ម្លាយ​​​ទ្វារ​ផ្ទះ និង​ដណ្តើម​​យក​​កាំ​​​បិត​​​ពី​​​ឈ្មោះ ​​ព្យ័រ ដេស្លូរីយ័រ (Pierre Deslauriers) មុ​ន​​ពេល​​បញ្ជូ​ន​​​គាត់​​ទៅ​មន្ទីរ​​​ពេទ្យ​​ខេត្ត​​ដើម្បី​​ព្យា​បាល​ ​​និ​ង​ចាប់​ខ្លួ​ន​​​​​គាត់​​​តា​ម​​​កា​រ​​ចោទ​​ប្រកាន់​​ពី​បទ​​រំ​លោភ​ផ្លូ​វ​​ភេទ​​​ក្មេង​​​ប្រុស​​​ចំ​នួ​​ន​​ប្រាំ​នាក់​​អា​យុ​ក្រោម​១៤ឆ្នាំ​ នេះ​បើយោងតា​មលោក ម៉ី​​វុឌ្ឍី នា​យ​រង​នគរ​​បា​ល​​ប្រឆាំ​​ង​កា​​រ​​ជួ​ញ​​ដូរ​មនុស្ស​ខេត្ត​​សៀ​ម​រា​ប។

លោកវរសេនីយ៍​​ត្រី ​​វុឌ្ឍី ​​​បានឲ្យដឹង​​ថា “ជន​សង្ស័​យ​ គឺលោក ​ ដេស្លូរីយ័រ ​​បា​ន​ដឹង​​ថា ​នគរបាល​​​ប្រឆាំ​ង​កា​រ​​​ជួ​ញ​​ដូរ​​មនុស្សរបស់​​​យើង​​​កំ​ពុ​ង​តា​ម​​​ចាប់​គាត់ ហើយ​​​ជន​នេះ​បា​ន​លាក់​​ខ្លួ​ន​ក្នុ​ង​​បន្ទប់​ផ្ទះ​ជួល​​​ដោយ​គ្មាន​សម្លៀក​បំ​ពាក់​ ​និ​ង​បា​ន​ព្យា​យាមធ្វើ​​​​អត្ត​​​​ឃា​ត”។

លោក​បា​ន​បន្ថែ​ម​​ថា ​​នគរ​​បា​ល​​បា​ន​ទទួល​​ពាក្យ​បណ្តឹង​​​ពី​ក្រុម​​គ្រួសារ​​​​ជ​ន​រង​គ្រោះ​ ​និ​ង​​​បា​ន​ចំ​​ណាយ​​​ពេល​​​​ពីរ​​ថ្ងៃ​ ​​តា​ម​​ដាន​​លោក ​ដេស្លូរី​​​យ័រ មុ​ន​ពេល​​ឈានទៅ​រក​ការចាប់​​​ខ្លួន​គាត់​។ ក្មេង​​ប្រុស​​ទាំ​ងនោះ​​​បា​ន​​អះ​អា​ង​​ថា ​​​ដេស្លូរី​​​យ័រ ​​បា​ន​ឲ្យ​ប្រាក់​​ពួ​ក​គេ​ម្នាក់​ៗ​២​ឬ​​​៣​​ដុល្លារ​​ដើម្បី​​​រួម​​ភេទ​​​ជាមួ​យ​​​ពួក​គេ។

លោកវរសេនីយ៍​ត្រី ម៉ី វុទ្ធី បាន​ឲ្យ​ដឹង​ទៀត​ថា ជន​សង្ស័យ​ឈ្មោះ ដេស្លូរីយ័រ បាន​ចាក់​ពោះ​ខ្លួន​ឯង​​ និង​កាត់​ដៃ​ និង​កដៃ​របស់​ខ្លួន​ ក៏​ប៉ុន្តែ របួស​របស់​ជន​សង្ស័យ​នេះ​មិន​បាន​គំរាម​កំហែង​អាយុ​ជីវិត​ទេ។

​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ ​អង្គការសកម្មភាព​ដើម្បី កុមារ​​បាន​លើក​ឡើង​ថា ខ្លួន​បាន​ទទួល​ដំណឹង​កាលពី​ថ្ងៃ​ទី​២០​ ខែកុម្ភៈ ពី​អង្គការ​ដៃគូ​របស់​ខ្លួន​មួយ​នៅ​ខេត្ត​​សៀមរាប​ ទាក់​ទង​ទៅ​នឹងបុរស​ម្នាក់​ត្រូវ​បាន​សង្ស័យ​ថា បាន​រំលោភ​បំពាន​លើ​កុមារា​ពីរនាក់​។ អង្គការ​នេះ​បាន​បញ្ជូ​នដំ​ណឹង​នេះ​បន្ត​ទៅ​នគរបាល​ខេត្ត​សៀមរាប​ និង​ស្នើ​ឲ្យ​នគរបាល​ធ្វើ​អន្តរាគមន៍​​ អំឡុង​ពេល​កំពុង​តាម​ដាន​ជន​សង្ស័យ​ឈ្មោះ ដេស្លូ​រីយ័រ គួរ​បញ្ជាក់​ថា អង្គការ​នេះ​បាន​ស៊ើប​អង្កេត​ និង​ជំរុញឲ្យ​មានការ​នាំ​ជន​សង្ស័យ​ទៅផ្តន្ទា​ទោស​​ពី​បទ​ល្មើស​ផ្លូវ​ភេទ​លើ​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

អង្គការ​សកម្មភាព​ដើម្បី កុមារ ​បាន​ឲ្យ​ដឹង​ទៀត​ថា ភ្នាក់​ងារ​របស់​ខ្លួន​បាន​ឃើញ​ជន​សង្ស័យ​នាំ​ក្មេង​ប្រុស​បួននាក់​ចូល​ទៅ​ក្នុង​ព្រៃ​ ហើយ​បន្ទាប់​មក​នគរបាល​បា​ន​សួរ​នាំ​ក្មេង​ប្រុស​ទាំង​នោះ​ ហើយពួកគេ និយាយ ថា ពួកគេ​ត្រូវ​បានគេ​រំលោភ​បំពាន​។ សេចក្តី​ប្រកាស​ព័ត៌មាន​នោះ​មាន​ខ្លឹម​សារ​ថា “ដោយ​មាន​ជំនួយ​ពី​អង្គការសកម្មភាព​ដើម្បី កុមារ​ បច្ចុប្បន្ន​ នគរបាល​កំពុង​កំណត់​អត្ត​សញ្ញាណ​ជន​រង​គ្រោះ​ច្រើន​នាក់​ទៀត​ ដើម្បី​នាំ​ពួកគេ​មក​សម្ភាស​”៕ ប៊ុននី

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស