31 C
Phnom Penh

លោក ឱម យ៉ិនទៀង​​​ ត្រូវ​​​ជន​​​អនាមិក​​​​​​ដាស់​​​តឿន​​​ឲ្យ​​​បន្ត​​​តាម​​​ដាន​​​រឿង​​​ក្ដីពុក​​​រលួយ​​​របស់​​​មន្ត្រី​​​ពន្ធដារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​​​ ឱម យ៉ិនទៀង ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុករលួយរបស់​​​រដ្ឋាភិបាល​​​​​​ត្រូវ​​​បាន​​​ជន​​​អនាមិក​​​រំឭក ដាស់​​​តឿន​​​នៅ​​​ក្នុង​​​លិខិត​​​​​​គ្មាន​​​កាល​​​បរិច្ឆេទ​​​មួយ​​ឲ្យ​​​បន្ត​​​តាម​​​ដាន​​​​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ពុករលួយ​​​​​​ប្រព្រឹត្ត​​​ដោយ​​​មន្ត្រី​​​ពន្ធដារ​​​ខណ្ឌ​​​មានជ័យ ​​​​​​រាជធានីភ្នំពេញ​​​ ដែល​​​បាន​​​បែក​​​ធ្លាយ​​​កាល​​​ពី​​​ឆ្នាំ​​​២០១២ ប៉ុន្តែ​​​រហូត​​​មក​​​ទល់ពេល​​​នេះ​​​មិន​​​ទាន់​​​មាន​​​​​​វិធាន​​​ការ​​​ដាក់​​​ទណ្ឌកម្ម​​​ណាមួយ​​​នៅ​​​ឡើយ​​​ទេ​​​។

ខណៈ​​​ពេល​​​ដែល​​​លិខិត​​​នេះ​​​ត្រូវ​​​បាន​​​​​​បង្ហោះ​​​​​​តាម​​​គេហទំព័រ​​​របស់​​​អង្គភាព​​​ប្រឆាំង​​​​​​អំពើពុករលួយ​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​ អង្គភាព​​​នេះ​​​​​​ក៏​​​បាន​​​បង្ហោះ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​អម​​​មួយ​​​​​​ព្រមាន​​​ស្ថាប័នប្រព័ន្ធ​​​​​​ផ្សព្វផ្សាយ​​​កុំ​​​ឲ្យ​​​ចុះ​​​ផ្សាយ​​​លិខិត​​​នេះ​​​ម្ដង​​​ទៀត​​​។

អង្គភាព​​​ប្រឆាំង​​​អំពើពុករលួយ​​​​​​បាន​​​សរសេរ​​​​​​​​​នៅ​​​ក្នុង​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​ខ្លួន​​​​​​លើក​​​ឡើង​​​​​​ពី​​​អ្នក​​​សរសេរ​​​លិខិត​​​អនាមិក​​​នេះ​​​ថា “អង្គភាព​​​ប្រឆាំង​​​អំពើពុករលួយបាន​​​ទទួល​​​លិខិត​​​មួយដែល​​​​​​រិះគន់​​​ខ្ញុំ​​​ (ឱម យ៉ិន​​​ទៀង) ហើយ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​សុំ​​​​​​ជួយ​​​អ្នក​​​សរសេរ​​​​​​ផ្សព្វផ្សាយ​​​​​​លិខិត​​​នេះ​​​​​​ ដើម្បី​​​កុំ​​​ឲ្យ​​​អ្នក​​​ឯង​​​ [អ្នក សរ សេរ] រំខាន​​​យក​​​លិខិត​​​នេះ​​​ទៅ​​​ទូរទស្សន៍​​​ហង្ស​​​មាស​​​ ដែល​​​​​​អាច​​​បណ្ដាល​​​ឲ្យ​​​មាន​​​អ្នក​​​ដាក់​​​ពាក្យ​​​ប្ដឹង​​​អ្នក​​​ឯង​​​”។

អង្គភាព​​​ប្រឆាំង​​​អំពើពុករលួយ​​​បាន​​​លើក​​​ឡើង​​​នៅ​​​ចុង​​​​​​បញ្ចប់​​​​​​នៃ​​​សេចក្ដី​​​ថ្លែង​​​ការណ៍​​​របស់​​​ខ្លួន​​​ថា “កុំ​​​ផ្សព្វផ្សាយ​​​វា​​​ឡើង​​​​​​វិញ​​​។ អ្នក​​​ដែល​​​ផ្សព្វផ្សាយ​​​វា​​​ឡើង​​​វិញ​​​ត្រូវ​​​ទទួល​​​ខុស​​​ត្រូវ​​​ដោយ​​​ខ្លួន​​​ឯង​​​”។

លិខិត​​​នេះដែល​​​​​​ចោទ​​​ប្រកាន់​​​​​​លោក​​​​​​ ឱម យ៉ិន​​​ទៀង​​​  ដឹង​​​ថា មន្ត្រី​​​នៅ​​​ការិយាល័យ​​​ពន្ធ​​​ដា​​​រ​​​ខណ្ឌ​​​មាន​​​ជ័យ​​​​​​ជាប់​​​ពាក់ព័ន្ធ​​​នឹង​​​អំពើ​​​ពុក​​​រលួយ​​​​​​នៅ​​​តាម​​​​​​ស្ថានីយ៍ប្រេង​​​ឥន្ទនៈ​​​នានា​​​ ប៉ុន្តែ​​​មិន​​​បាន​​​ចាត់​​​វិធាន​​​ការ​​​​​​តាម​​​ផ្លូវ​​​ច្បាប់​​​ទេ។

លិខិត​​​នេះ​​​ចោទ​​​ប្រកាន់​​​លោក​​​ ឱម យ៉ិន​​​ទៀង​​​ ចំពោះ​​​ការ​​​​​​​​​មិន​​​ធ្វើ​​​ការ​​​ចោទប្រកាន់​​​ប្រឆាំង​​​លោក​​​ សាយ​​​ សុផល​​​ ប្រធាន​​​ទីស្នាក់​​​ការ​​​ពន្ធដារ​​​ខណ្ឌ​​​មានជ័យ​​​​​​​​​ និង​​​លោក​​​ លីវ ប៊ុន​​​ថន​​​ អនុប្រធាន​​​​​​របស់​​​លោក​​​ សាយ សុផល​​​ ដោយសារ​​​តែ​​​ពួក​​​គេ​​​​​​មាន​​​ទំនាក់​​​ទំនង​​​​​​នឹង​​​សមាជិក​​​ព្រឹទ្ធសភា​​​​​​មួយ​​​រូប​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​។

លិខិត​​​នេះ​​​មានខ្លឹមសារ​​​ដូច្នេះ​​​ថា “កាលពី​​​ថ្ងៃ​​​ទី​​​៨ ខែ​​​មីនា ឆ្នាំ​​​២០១២ លោក​​​​​​បាន​​​ដឹក​​​នាំ​​​​​​សហការី​​​​​​ប្រមាណ​​​២០​​​នាក់​​​​​​ចុះ​​​បង្ក្រាប​​​អំពើ​​​​​​ពុករលួយ​​​និង​​​​​​ចាប់​​​ខ្លួន​​​​​​មនុស្ស​​​១៦​​​នាក់​​​របស់​​​​​​លោក​​​ សាយ​​​ សុផល​​​។ ប្រធាន​​​​​​ពន្ធដារ​​​​​​ខណ្ឌ​​​មានជ័យ​​​រូប​​​នេះ​​​​​​បានប្រព្រឹត្ត​​​អំពើ​​​ពុករលួយ​​​នៅ​​​​​​ស្ថានីយ៍​​​ប្រេង​​​ចំនួន​​​៤៤​​​កន្លែង​​​​​​ក្នុង​​​ខណ្ឌ​​​មានជ័យ”។

លិខិត​​​នេះ​​​បន្ត​​​ចោទ​​​ប្រកាន់​​​​​​ទៀត​​​ថា លោក​​​ ឱម យ៉ិនទៀង​​​ មិន​​​អើពើ​​​នឹង​​​ករណី​​​នេះ​​​ទេ ដោយសារ​​​តែ​​​លោក​​​ សាយ​​​ សុផល​​​ មាន​​​ទំនាក់ទំនង​​​​​​ជាមួយ​​​​​​លោក​​​ ទេព​​​ ងន អនុ​​​ប្រធាន​​​ទី២​​​ព្រឹទ្ធសភា​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​។​​​

លិខិត​​​នេះ​​​លើកឡើ​​​ងបន្ត​​​ទៀត​​​ថា “នៅ​​​ពេល​​​លោក​​​ ទៀង​​​ ដឹង​​​ថា លោក​​​ ទេព​​​ ងន ជា​​​ឪពុក​​​ក្មេក​​​​​​របស់​​​ សាយ សុផល​​​ ភ្លាម​​​ លោក​​​ ទៀង ស្រក់​​​ទឹក​​​ភ្នែក​​​ ហើយ​​​ [គាត់​​​] មិន​​​ហ៊ាន​​​ធ្វើ​​​អ្វី​​​លោក សាយ សុផល​​​ ទេ។ ប្រសិន​​​បើ​​​លោក​​​មិន​​​បញ្ជាក់​​​ពី​​​​​​អំពើ​​​ពុក​​​រលួយ​​​របស់​​​​​​លោក​​​ សាយ សុផល និង​​​លោក​​​ លីវ ប៊ុនថន ហើយ​​​នាំខ្លួន​​​ពួក​​​គេ​​​ទៅ​​​តុលាការ​​​ដើម្បី​​​ផ្ដន្ទា​​​ទោស​​​ទេ​​​នោះ​​​ នឹង​​​គ្មាន​​​នរណា​​​ម្នាក់​​​​​​គោរព​​​អង្គ​​​ភាព​​​របស់​​​លោក​​​ឡើយ”។

លោក​​​ ឱម យ៉ិនទៀង មិន​​​អាច​​​ទាក់ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​។​​​ ចំណែក​​​ឯ​​​លោក​​​ ប៉ោ សុវណ្ណ​​​រិទ្ធ​​​ ប្រធាន​​​​​​ខុទ្ទកា ល័យ​​​របស់​​​លោក​​​ ទេព​​​ ងន បាន​​​​​​បង្វែរ​​​សំណួរ​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​​​​ចោទ​​​ប្រកាន់​​​នៅ​​​ក្នុង​​​លិខិត​​​នេះ​​​ទៅ​​​​​​លោក​​​ សាយ សុផល​​​ ដែល​​​មិន​​​អាច​​​ទាក់ទង​​​បាន​​​៕ សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស