26.2 C
Phnom Penh

TAG

paywall

អាស៊ានបាន​និយាយថា ​ដល់​ពេល​សហគមន៍អឺរ៉ុបដក​​ទណ្ឌកម្មសេដ្ឋ​កិច្ច​ពី​ប្រ​ទេស​ភូមា​ហើយ

នៅ​ឯ​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន​នៅ​ក្នុង​រាជ​​​ធានី​ភ្នំពេញកាល​ពី​ម្សិលមិញមេ​ដឹក​នាំ​អា​ស៊ាន​បាន​ជំរុញ​ឲ្យ​មាន​ការ​ដក​ទណ្ឌ​កម្ម​សេដ្ឋ​កិច្ចមកលើ​ប្រ​ទេស​ភូមា​ ខណៈពេល​ដែល​ប្រ​ធានា​ធិបតី​ភូមា ​បាន​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​ជា​សាធារណៈអំពី​ការបោះ​ឆ្នោត​បំពេញ​បន្ថែមថ្នាក់​ជាតិ ​របស់​ខ្លួន​​នា​ពេល​ថ្មីៗ​​នេះដោយចាត់​ទុក​ការ​​បោះ​ឆ្នោត​នេះថាជា“ជោគ​ជ័យ​ដ៏ធំធេង”​។ លោកម៉ាទីណាតាឡេហ្គាវ៉ារដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូណេសុី​ បាន​មាន​ប្រ​សាសន៍​ថា“អាស៊ាន​បាន​ទាមទារដដែល​ៗអំពី​​ការ​ដក​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ បុ៉ន្តែ​ពេល​នេះល្មមដល់​ពេល​ដកហើយ។ប្រ​សិន​បើ​មិន​ដក​​ពេល​នេះ​​​ទេតើ​ពេលណា​? ពេល​ខ្លះ​​វា​បាន​ក្លាយ​ជា​វិធី​​​ ​​ដើម្បី​ធ្វើ​ការ​​​តវ៉ាទៅ​ហើយ​។ខ្ញុំ​គិតថា​នេះ​ជាវិធី​មួយ ​ដើម្បី​ព្យាយាម​​ធ្វើ​ឲ្យមាន​ឥទ្ធិពល​ដល់​ព្រឹត្តិ​ការណ៍​នានា។​ការ​ដកទណ្ឌ​កម្ម​សេដ្ឋ​កិច្ច​នេះនឹងបង្ហាញ​ឲ្យឃើញ​សញ្ញា​យា៉ង​ច្បាស់​ថាបញ្ហានានា ​កំពុង​តែ​​​ផ្លាស់​​ប្ដូរហើយ”។ ​ខណៈ​ពេល​​អាស៊ាន​បាន​គាំ​ទ្រ​ជាយូរ​មក​ហើយ​ឲ្យ​មាន​ការ​បញ្ចប់​ការ​ដាក់​ទណ្ឌ​កម្ម​សេដ្ឋកិច្ច​មកលើ​ប្រ​ទេស​ភូមា​នោះ ​ការ​ផា្លស់​ប្ដូរ​មិន​ច្បាស់​លាស់ ​ពី​សំណាក់​អតីត​រដ្ឋា​ភិបាល​យោ​ធា​ កាលពី​ឆ្នាំ​មុននោះបាន​ធ្វើ​ឲ្យ​ភូមា​​សម្រេច​បានជោគជ័យ​​ជាង​ពេល​​ណាៗទាំង​អស់។​​​ ទោះបី​ជាសហរដ្ឋ​អា​មេរិក​និយាយថាខ្លួន​មិន​អាច​ធ្វើ​ការ​សន្យា​បែប​នេះភ្លាមៗ​ក៏​ដោយ​ ក៏​សហភាព​អឺរ៉ុប ​និង​អូស្ត្រា​លី​បាន​លើក​ឡើង​នា​ពេល​ថ្មីៗ​នេះ​ ដោយ​ព្រលយ​ពាក្យ​ឲ្យ​ដឹងថា ​ខ្លួន​សុខ​​ចិត្ត​ដក​​ទណ្ឌកម្ម​ទាំង​នេះ​បន្ទាប់​ពី​មាន​ការ​បោះ​ឆ្នោតជា​ប្រ​វត្តិ​សាស្ត្រ​ កាល​ពី​ថ្ងៃ​អាទិត្យ។ លោកកៅគឹម​ហួនរដ្ឋ​លេខា​ធិការ​​ក្រសួងការ​បរទេស​បានថ្លែងថា“យើង​​​ជឿជាក់​ថាកា​រ​ដក​ទណ្ឌ​កម្មនេះនឹង​រួម​ចំណែក​ដល់​​​ដំណើរ​​​​ការ​លទ្ធិប្រ​ជា​ធិបតេយ្យ ​​និង​ការ​​​លូតលាស់​ផ្នែកសេដ្ឋ​កិច្ច។មេ​ដឹកនាំ​អាស៊ាន​ក៏បាន​យល់​ព្រមឲ្យ​មាន​ការ​ដក​ទណ្ឌកម្មលើ​ប្រទេសភូមាទាំងអស់ផង​ដែរ”។ មាន​ប្រ​សាសន៍​យ៉ាង​ខ្លី​ទៅកាន់អ្នក​យក​ព័ត៌មាន​ នៅ​ខាង​ក្រៅ​កិច្ច​ប្រ​ជុំ​កំពូល​នេះលោកថេនសេនប្រ​ធានាធិបតី​ភូមាបាន​ថ្លែងថា ​ ការ​បោះ​ឆ្នោត​​ ដែល​គណបក្ស​គាំ​ទ្រ​លទ្ធិ​ប្រជា​ធិបតេយ្យ​បានដណ្ដើ​ម​អាសនៈ​​​ស្ទើរតែ​ទាំងអស់​នេះគឺជា​ជោគជ័យ​មួយ។ នៅ​ពេល​សួរថា ​តើការ​បោះ​ឆ្នោត​នេះ​មាន​លក្ខណៈសេរី​...

លោក ​ហ៊ុន សែន​ ជំ​រុញក្នុងកិច្ច​ប្រ​ជុំ​កំពូល​​ឲ្យអាស៊ាន​​​​សាមគ្គីគ្នា 

នាឱកាសបើក​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន​​លើក​ទី​២០​ក្នុង​រាជ​ធានី​​ភ្នំ​ពេញ កាល​ពី​ម្សិល​មិញ​​ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ​សែន ​​​បាន​អំពាវ​នាវឲ្យ​បណ្តា​មេដឹក​នាំ​​ក្នុង​​តំបន់​អាស៊ី​អាគ្នេយ៍​ ​កាត់​បន្ថយ​​​គម្លាត​រវាង​ប្រទេស​​អ្នក​មាន​ និង​ប្រទេស​​ក្រី​​​ក្រ​នៅ​ក្នុង​តំបន់​ តាម​រយ:​ការ​ដក​​របាំង​​ពាណិជ្ជ​​កម្ម​​ ដោយ​ធ្វើ​ការ​​​វិនិ​យោគ​​បន្ថែម​ទៀត​​ទៅ​លើ​ហេដ្ឋា​រច​នា​សម្ព័ន្ធ​​ និង​បង្កើន​​រំហូរ​​​ការ​ងារដោយ​​សេរី​។ ប៉ុន្តែ​ចំណុច​​គួរ​ឲ្យ​កត់​សម្គាល់​ ដែល​លោក​ ហ៊ុន សែន​​ ​​មិន​បាន​លើក​ឡើង​នោះ​ គឺ​បញ្ហា​​វិវាទ​​ទឹក​ដី​​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ រវាង​ប្រទេសមួយ​ចំនួន​ដែល​ជា​សមា​ជិកអាស៊ាន​ និង​ប្រទេសចិនជា​ប្រ​ធាន​បទ​មួយ ​ដែល​ត្រូវ​បាន​លើក​មក​ពិភាក្សា​យ៉ាង​ក្តៅ​គគុក​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​កំពូល​នេះ​ និង​នៅ​ក្នុង​​កិច្ច​ប្រ​ជុំ​លើក​មុនៗ។ ទោះ​បី​ជា​ប្រទេស​ហ្វីលីពីន ​បាន​បង្ហាញ​ពី​បំណង​​របស់​ខ្លួន ​​ចង់​ពិភាក្សា​ពី​បញ្ហា​​​​សមុទ្រ​ចិន​ខាង​ត្បូង​​​​ក្នុង​កិច្ច​ប្រ​ជុំ​កំពូល​​នេះ​​​ក្តី​ ​​ក៏​​កម្ពុជា​​​ឈរ​លើ​​គោល​​ជំហរ​របស់​ខ្លួន​ជា​ប្រ​​​​ធាន​អាស៊ាន​​​ ​បាន​និយាយ​ថា ​បញ្ហា​នេះ​មិន​ស្ថិត​​ក្នុង​របៀប​វារៈ​នៃ​កិច្ច​ប្រជុំ​ឆ្នាំ​នេះ​ទេ។ លោក​ ហ៊ុន សែន​​ បាន​​លើក​ឡើង​ក្នុង​សុន្ទរ​កថា​​​បើក​​កិច្ច​ប្រ​ជុំ​កំពូល​អាស៊ាន​នៅឯ​ការិយា​ល័យ​របស់​លោក​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​ថា “ យើង​ត្រូវ​​តែ​​ផ្តោតការ​​​​យក​ចិត្ត​ទុក​ដាក់​ជា​ពិសេស​​លើ​ការ​កាត់​បន្ថយ​គម្លាត​ការ​អភិវឌ្្ឍក្នុង​ចំណោម​​​ប្រទេស​​ជា​សមាជិក​អាស៊ានទាំង​អស់​”។ លោក​បាន​មាន​ប្រ​សាសន៍​ទៅ​​កាន់​​​ឥស្សរ​ជន​ ​​និង​​គណ:ប្រតិ​ភូ​​រាប់​រយ​​រូប​​មក​ពី​ទូទាំង​តំបន់​ថា “ ​យើង​គួរ​តែ​ដាក់​អាទិភាព​ទៅលើ​ការ​បង្កើត​​​​​សហ​គមន៍​​សេដ្ឋ​កិច្ច​​អាស៊ានឲ្យ​បាន​ត្រឹម​ឆ្នាំ​២០១៥​​ ដើម្បី​ប្រែក្លាយ​អាស៊ាន​ឲ្យ​ទៅ​ជា​​ទី​ផ្សារ ​និង​មូលដ្ឋា​ន​ផលិត​កម្ម​​តែ​មួយ​ ​ដែល​មាន​រំហូរ​​​​សេរី​ផ្នែក​សេវា​កម្ម​ ទំនិញការ​វិនិយោគ​​និង​ការ​ងារជំនាញ”។ បញ្ហា​មួ​យ​ក្នុង​ចំណោម​បញ្ហា​ធំ​ៗ​បំផុត​សម្រាប់​តំបន់​អាស៊ាន​ គឺ​ត្រូវ​បិទ​គម្លាត​​ការ​អភិវឌ្ឍ​​​​​រវាង​ប្រទេស​អ្នក​មាន​ដូច​ជា​​​សិង្ហ​បុរីនិង​​ថៃ​ ​​និង​ប្រទេស​​​​ក្រី​ក្រ​ ដូចជា​​​កម្ពុជា ​​ភូមានិង​​​​លាវ​​ជាដើម។ ​អាស៊ាន​បាន​កំណត់​គោល​ដៅ​​ឆ្នាំ​២០១៥​​​ដើម្បី​​អនុវត្ត​​វិ​ធាន​ការ​​នានា​ដែលធ្វើ​ឲ្យ​មាន​រំហូរ​សេរីនៃ​ទំនិញ​ ការ​វិនិយោគ​ ប្រ​ជាជ​ន​ និង​​មូលធន។ ​ប៉ុន្តែ​​សេដ្ឋ​វិទូ​នានា​​និយាយ​ថា ប្រទេស​ក្រី​​ក្រ​​​អាច​នឹង​ត្រូវ​គេ​មិនអើ​ពើ​​​ប្រ​សិន​បើ​​ឧស្សាហ​កម្ម​របស់​ប្រទេស​ទាំង​នោះ ​​មិន​អាច​ប្រ​កួត​ប្រជែងជាមួយ​ឧស្សា​ហ​កម្ម​​នៅក្នុង​ប្រទេស​​អភិវឌ្ឍន៍ជា​ច្រើន​ទៀតទេ​នោះ​។ លោក​ ហ៊ុន​ សែន ​​​បាន​មាន​ប្រ​សាស​ន៍​ថា ​​ដើម្បី​ឈាន​ឲ្យ​ដល់​គោល​ដៅឆ្នាំ​​២០១៥​​ដែល​អាស៊ានបាន​កំណត់​​​​​​នោះ ​បណ្តា​​​​រដ្ឋ​មន្ត្រី​​ក្រសួង​ហិរញ្ញ​វត្ថុ​គួរ​តែ​ធ្វើ​ការ​ជិត​ស្និទ្ធ​​​ជា​មួយ​វិទ្យា​ស្ថាន​ស្រាវ​​ជ្រាវ​សេដ្ឋ​កិច្ច​សម្រាប់​​​អាស៊ាន​និង​អាស៊ី​ខាង​កើត​ ហៅ​កាត់​ថា ERIA ​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ទីក្រុង​ហ្សាការតា។ លោក​បាន​មាន​ប្រ​សា​សន៍​ថា “ នៅ​​ក្នុង​​តំបន់​​ ទោះ​បី​ជា​​មាន​គម្លាត​​ការអភិវឌ្ឍ​​ក្នុង​ចំណោម​​ប្រទេស​ជា​សមា​ជិក​​​អាស៊ាន​​ត្រូវ​បាន​​កាត់​​បន្ថយ​​គួរឲ្យ​កត់​​សម្គាល់​​ក្តី​ ​​​ក៏​វា​នៅតែ​​ធំ​នៅ​ឡើយ។ បញ្ហា​នេះ​​តម្រូវ​ឲ្យ​​យើង​បង្កើន​កិច្ច​ខំប្រឹង​ប្រែង​​​ទ្វេ​ដង​​ ដើម្បី​ជំរុញឲ្យ​មាន​​កំណើន​បន្ថែម​ទៀត​”។ ឯកសា​រ​មួយ​រៀប​រៀង​ដោយវិទ្យា​ស្ថាន​ស្រាវ​​ជ្រាវ​សេដ្ឋ​កិច្ច​សម្រាប់​​​អាស៊ាន​ និង​អាស៊ី​ខាង​កើត​ ដែល​ត្រូវ​បាន​ធ្វើ​បទ​បង្ហាញ​ក្នុង​កិច្ច​ប្រ​ជុំ​​​ស្តីពី​សហ​គមន៍សេដ្ឋកិច្ច​អាស៊ាន​​​កាល​ពី​ថ្ងៃ​ច័ន្ទ បង្ហាញ​ថា​ ប្រ​សិន​បើ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​​​លើក​លែង​ការ​យក​ពន្ធ​ កាត់​បន្ថយ​​ពន្ធ​​ និង​​កាត់​​បន្ថយ​ការ​ពន្យារ​ពេល​ក្នុង​ការ​នាំ​ចូល​នាំ​ចេញ​ទំនិញ​​​​នោះ ប្រទេស​នានា​នឹងមាន​កំណើន​ផលិត​ផល​ក្នុង​ស្រុកសរុបច្រើន។ យោង​តាម​របាយ​ការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​​អនុវត្ត​​វិធាន​ការ​ទាំង​នោះ ​​កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុបរបស់​កម្ពុជា​​នឹង​កើន​ឡើង​​​៤,៤​ភាគ​រយបន្ថែម​ទៀត​​ ចន្លោះ​​ពីឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១៥។​ប្រ​ទេសវៀត​ណាម នឹង​ទទួល​បាន​កំណើន​បន្ថែម​ចំនួន​៣,៥​ភាគ​រយ​ ហើយ​លាវ...

របាយការណ៍​​បាន​បង្ហាញ​ថា អង្គ​ការ​ក្រៅ​រដ្ឋាភិបាល​​ជាង​៦៥ ភាគរយ​គ្មានសកម្ម​ភាព​

យោង​តាម​របាយ​ការ​ណ៍​មួយ​េចញ​ផ្សាយ​ កាលពី​ម្សិល​មិញ​ ដោយ​គណៈកម្មា​ធិការ​សហប្រតិបត្តិ​ការដើម្បីកម្ពុជា​ ដែល​ជាបណ្ដាញ​​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​បាន​ឲ្យ​ដឹង​ថាអង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ និង​អន្ដរ​ជាតិ​ប្រមាណជា​៦៥ភាគរយ ដែល​បាន​ចុះ​ឈ្មោះ​រួច​ចំនួន​៣.៤៩២ គ្មាន​សកម្មភាព​ឡើយ ដោយ​មាន​តែ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ប្រមាណ​១.៣៥០ប៉ុណ្ណោះ ដែល​មា​ន​សកម្ម​ភាព​នៅ​ក្នុង​ប្រទេស​នេះ។ របាយការណ៍​ស្ដី​ពី​ការ​ជួយ​អភិវឌ្ឍ​​ប្រទេស​​កម្ពុជា​ឆ្នាំ​២០១១តាមរយៈ​អង្គការ​សង្គម​ស៊ីវិល ក៏លើក​ឡើង​ផង​ដែរ​ថា ទឹកប្រាក់​ប្រមាណ​៥៥០លាន​ដុល្លារ ​ត្រូវ​បានប្រើ​ប្រាស់​​ក្នុង​គម្រោង​អភិវឌ្ឍ​ប្រទេស ​តាម​រយៈ​សកម្ម​ភាព របស់អង្គ​ការ​ក្រៅរដ្ឋាភិបាល​ ដែល​មាន​ពល​រដ្ឋ​កម្ពុជា​ប្រមាណ​​៥២.០០០​នាក​់​ ទទួលបាន​ការងារ​ធ្វើ​​។ របាយការណ៍​នេះ​លើក​ឡើង​ថា “ ចាប់​តាំង​ពី​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ​១៩៩០មក ចំនួន​អង្គការ​សង្គម​ស៊ីវិល ក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ឡើងយ៉ាង​ខ្លាំង​។ បច្ចុប្បន្ន​មាន​អង្គការ​អន្ដរជាតិ​ និង​ក្នុង​ស្រុក​ចំនួន​៣.៤៩២ បាន​ចុះ​បញ្ជី ​ដោយ​ធ្វើ​ឲ្យ​អ្នក​សង្កេត​​ការណ៍​ខ្លះ​និយាយ​ថា​ មាន​ច្រើនហួស​ហេតុ​​ពេក ​ហើយមិន​សម​រម​្យឡើយ​”។ ទោះជាយ៉ាង​ណា របាយ​ការណ៍​នេះ​បន្ដ​លើក​ឡើង​ថា តួ​​លេខ​របស់​រដ្ឋា​ភិបាល​​ស្ដី​ពី​ចំនួន​អង្គការ​ក្រៅ​រដ្ឋាភិបាល​នោះ “មិន​​ស្របគ្នា​​នឹង​តួលេខ​បច្ចុប្បន្ន​នេះ​ទេ”។ យោងតាម​របាយការណ៍នេះ​បាន​ឲ្យ​ដឹង​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​ក្នុង​ស្រុក​ចំនួន​ ៧០ភាគ​រយដែលបាន​ចុះ​បញ្ជីជាមួយ​ក្រសួង​មហាផ្ទៃ​ និង​ក្រសួង​ការ​បរទេស​ គ្មា​នសកម្ម​ភាពឬ​  “ ឈប់ធ្វើ​សកម្ម​ភាព​”តែម្តង។អង្គការ​ក្រៅ​រដ្ឋាភិបាល​អន្ដរជាតិ​ ដែល​ចុះ​បញ្ជីរួច​ហើយ ​មានចំនួន​ប្រមាណ​៣៧ភាគរយ ក៏​គ្មាន​សកម្ម​ភាព​ដែរ​។ លោក​​ លន់ បូរិទ្ធី នាយក​ប្រតិបត្តិ​របស់​គណៈកម្មា​ធិការ​សហ​ប្រតិបត្តិ​ការ​ដើម្បី​កម្ពុជា​ បាន​លើក​ឡើង​អំឡុង​ការ​ប្រកាស​របាយការណ៍​ក្នុង​រាជ​ធានីភ្នំពេញ​ថា “ យើង​មិនជំទាស់​ចំពោះ​តួលេខ​របស់​រដ្ឋាភិបាល​ទេ។ អ្វី​ដែល​យើង​កំពុង​និយាយ​នោះគឺ​យើង​ ​ចង់បាន​ចំនួន​អង្គ​ការ​ក្រៅរដ្ឋាភិបាល ​ដែល​មាន​សកម្ម​ភាព​ពិត​ប្រាកដ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បីបម្រើ​ដល់ការ​អភិ​វឌ្ឍ​”។ លោក​ បូរិទ្ធីបាន​មាន​ប្រសាសន៍​បន្ថែម​ថាវាមាន​សារៈ​សំខាន់​ណាស់​ ដែល​ក្រុម​ឯក​រាជ្យ​​ពីរដ្ឋាភិបាល​អាចពិនិត្យ​តាម​ដាន​មើលសកម្ម​ភាពរបស់អង្គការ​ក្រៅ​រដ្ឋាភិបាល​។ លោក​ បូរិទ្ធីបាន​លើក​ឡើង​ថា “ វា​បង្ហាញ​ថាយើង​យក​ចិត្ត​ទុក​ដាក់​អំពី​ផ្នែក​នេះ​ ហើយ​យើង​មាន​ឯក​សារ​ដើម្បី​បំភ្លឺ​នូវ​អ្វី​ដែល​យើង​បាន​​ធ្វើ​”។​ លោកបាន​ថ្លែង​ថា “ ពេល​នេះ​យើងមា​ន​ចំណុច​ត្រូវលើកឡើងមួយនៃចំនួន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​បាន​ចុះ​បញ្ជីរួចហើយ​ ដើម្បីប្រៀបធៀប​​ទៅ​នឹង​​​សកម្ម​ភាព​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​សកម្មភាព​ដែលយើង​កំពុង​ធ្វើវាជាការ​ប៉ាន់​ប្រមាណ​មិន​ត្រឹម​ត្រូវ​មកលើ​យើង​”។ លោក កែវ​ ផល្លា អ្នក​សម្រប​សម្រួល​ផ្នែក​សេវា​កម្មនៅឯ​​​គណៈកម្មា​ធិការ​សហ​ប្រតិ​បត្តិ​ការដើម្បីកម្ពុជា​ បាន​ថ្លែង​ថា ការ​រក​ឃើញចំនួនប្រែ​ប្រួលក្នុងចំណោមអង្គការ​ក្រៅ​រដ្ឋាភិបាល ​ដែលមាន​សកម្ម​ភាព​នៅ​ក្នុងប្រទេស អាច​ជួយ​ធ្វើ​ឲ្យសហ​គមន៍​អង្គការ​ក្រៅ​រដ្ឋាភិបាល​​អាចប្រកែកទៅនឹង​ការ​អនុវត្ត​សេចក្ដី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស មួយ​ ដែល​នឹង​ដាក់កម្រិត​លើ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​នៅ​ក្នុង​ប្រទេស​នេះ​។ លោក ផល្លា បាន​ថ្លែងថា “ ពេល​នេះ​ប្រសិន​បើ​យើង​ប្រៀប​ធៀប​ចំនួន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​គាំ​ទ្រ​ការជំទាស់​របស់​យើងទៅនឹង​សេចក្តីព្រាង​ច្បាប់​ស្ដី​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ កាលពី​ឆ្នាំទៅ​ អាចបង្ហាញ​ឲ្យ​ឃើញថា ពេល​នេះ​មាន​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ជាង​៥០ភាគរយ”។ លោក​បាន​ថ្លែង​ថាសេច​ក្ដី​ប្រកាសនេះឲ្យ​ដឹងថាមាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​៧០០បានចុះ​​ឈ្មោះ​ជា​ហត្ថលេខី។ លោកឈិត​ សំអាតនាយក​ប្រតិបត្តិ​នៃ​វេទិកានៃ​អង្គការ​មិនមែនរដ្ឋាភិបាល​(NGO Forum)បាន​ថ្លែង​ថា របាយការណ៍នេះល្អ​ទាំង​អស់​ ប៉ុន្ដែ​ខ្វះ​សេចក្ដី​លម្អិត​ អំពី​ប្រភព​ផ្ដល់​មូល​និធិរបស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​។ លោក​ សំអាតបាន​ថ្លែង​ថា“វាសំខាន​់​ណាស់​ក្នុង​ការ​បង្ហាញ​ប្រាប់​រដ្ឋាភិបាល​ថា អង្គការ​សង្គម​ស៊ីវិល កំពុងដើរ​តួនាទី​យ៉ាងសំខាន់​បំផុត​ក្នុង​ការ​​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា។ យើង​នឹង​គាំទ្រ​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​ផ្នែក​ផ្សេងៗ”។ លោក​ ផៃ​ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្ដី​ការ​​គណៈ​រដ្ឋ​មន្ត្រី​បាន​ថ្លែងថាបើទោះ​ជា​លោក​មិន​បាន​អាន​របាយ​ការណ​៍នេះ​ក៏ដោយ ក៏​គួ​រ​តែ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​សិន ​មុន​ពេល​ជឿ​លើ​តួលេខ​។ លោក​ ស៊ីផាន​ បាន​បដិសេធ​ចំពោះ​​តួលេខ​នៃ​ចំនួន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​​របាយការណ៍​នេះអះ​អាង​ថា កំពុង​តែ​ប្រតិបត្តិ​​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លោក​បាន​ថ្លែង​ថា “ ពួក​គេ​គួរ​តែ​ពិនិត្យ​មើល​ចំនួន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​ចុះ​បញ្ជីនៅ​ឯ​ទី​ស្ដីការ​​គណៈ​រដ្ឋ​មន្ត្រីផង​ដែរ​។ ចំនួន​ទាំង​នេះ​មិន​ផ្លូវការ​ទេ”៕ប្រែ​សម្រួល​​ដោយ​  ចេវប៊ុននី

សម្ពន្ធ​សហ​ជីពកម្ពុជា​​សំណូមពរ​ឲ្យថៅ​កែ​​​រោង​ចក្រ​បើក​​ប្រាក់​ខែឲ្យ​​កម្ម​ករ​ឲ្យបាន​មុន​ចូលឆ្នាំ​​ខ្មែរ​

សម្ពន្ធ​សហ​ជីព​កម្ពុជា​ បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​ជូនក្រ​សួង​ការ​ងារ ​កាល​ពី​ម្សិល​មិញ​ ដើម្បី​ស្នើ​សុំ​ឲ្យ​ម្ចាស់​រោង​ចក្រ​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា ​​បើក​ប្រាក់​ខែ​ឲ្យ​កម្ម​ករ ​កម្ម​ការិនី​​ឲ្យ​បា​ន​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ។ ​ជា​ធម្ម​តា ថៅកែរោងចក្រតែងតែបើក​ប្រាក់​ខែឲ្យកម្ម​​ករ ​កម្ម​ការិនី​​ក្នុងរង្វង់ពីថ្ងៃ​​​ទី​៥ ដល់​ថ្ងៃ​ទី​១០​នៃ​ខែ​នីមួយៗ ​សម្រាប់​ការ​ងារ​ដែល​ខ្លួន​បាន​ធ្វើពេញ​​​​មួយ​ខែមុន។​ប៉ុន្តែសម្ពន្ធ​សហ​ជីព​កម្ពុជា ​កំពុង​តែ​ស្នើ​សុំ​ឲ្យ​​​កម្ម​ករ កម្ម​ការិនី​អាចទទួលបាន​​ប្រាក់​បន្ថែម ​សម្រាប់​រយ:​ពេល​១៣​ថ្ងៃ​ ដែល​ពួកគេ​ធ្វើ​​​​ការ​រហូត​ដល់​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ​ប្រពៃណី​ជាតិដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី​១៣​ ទី​១៤​​ និង​ទី​១៥​​ខែ​មេសា។​ លោក​ស្រី​ យ៉ាំងសោភ័ណ​ នាយិកា​​សម្ពន្ធ​សហ​ជីព​កម្ពុជា ​បាន​មាន​ប្រ​សាសន៍​ថា “ ខ្ញុំ​ស្នើ​សុំ​ឲ្យ​និយោជក​ទាំង​អស់​ មេត្តា​បើក​ប្រាក់​ខែឲ្យ​កម្មករ កម្ម​ការិនី ​សម្រាប់​រយ:​ពេល​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​១៣​ខែ​មេសា​ បន្ថែម​ពី​លើ​ប្រាក់​ខែ​ក្នុង​ខែ​មីនា ​ដើម្បី​ឲ្យ​​​ពួក​គេ​មាន​ប្រាក់​វិល​ទៅ​​លេងស្រុកកំណើត”។ ដោយ​សារ​តែ​រថ​យន្ត​ក្រុង​ រថ​​​យន្ត​តួរីស​និងរថយន្ដ​​តាក់​ស៊ី ​តែងតែ​ឡើង​ថ្លៃ​ អំឡុង​​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រ​ពៃ​ណី​ជាតិ​​​​​​​​​ លោក​ស្រី​បាន​​មាន​ប្រ​​សាសន៍​ថា “ កម្ម​ករ​ កម្ម​ការិនី​​​​មួយ​ចំនួន​​មាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​តែសោ​ហ៊ុយ​​​ធ្វើ​ដំណើរ​ទៅ​ស្រុក​ប៉ុណ្ណោះ ​​ហើយ​គ្មាន​ប្រាក់​​ចា​យ​វាយ​សម្រាប់​ពិធី​បុណ្យ​​​​នេះ​ទេ ដោយសារ​​តែ​អ្វីៗ​សុទ្ធ​តែ​ឡើងថ្លៃទាំងអស់​​”។ លោក អ៊ុំ​ មាន​ ​រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ងារ​ បាន​មាន​ប្រ​សាសន៍​ថា ក្រសួង​​​​​មិន​អាចតម្រូវ​ឲ្យ​​រោង​ចក្រ​ ​បើក​ប្រាក់​ខែ​ឲ្យ​កម្ម​ករ​ កម្ម​ការិនី​មុន​ពេល​បានទេ​​។លោក​បាន​មាន​ប្រ​សាសន៍​ថា “ ​​នៅ​ក្នុងច្បាប់​​ការ​ងារ​មិន​តម្រូវ​ឲ្យ​​និ​យោជក បើក​ប្រាក់​ខែ​ឲ្យ​កម្ម​ករ ​កម្ម​ការិនី​ សម្រាប់​ការ​ងារ​ ដែល​ពួក​គេ​ធ្វើ​មិន​​បាន​​​មួយ​​ខែ​នោះ​​ឡើយ។​​ប៉ុន្តែ​ប្រ​សិន​បើ​ពួក​គេ​ចង់ពួកគេ​អាច​ធ្វើ​បាន​”។ លោក វ៉ាន់ ​ ស៊ូអៀង ​ប្រ​ធាន​សមា​គម​រោង​ចក្រ​កាត់​​ដេរ​នៅ​កម្ពុជា ​​ក៏​បាន​មានប្រ​សា​សន៍​ដែរ​ថា ​​​ការបើក​​ប្រាក់​ខែ​មុន​ពេល​​កំណត់ឲ្យ​កម្មករ ​កម្ម​ការិនី​​សម្រាប់​ប្រាក់​​ខែ​​​ក្នុង​ខែ​​មេសា​ អាចធ្វើទៅរួចឬ​ក៏​អត់​នោះវា​ស្ថិត​នៅ​លើ​ការ​​សម្រេច​ចិត្ត​របស់​រោង​ចក្រ​​​នីមួយ​ៗ។លោក​បាន​មាន​ប្រ​សាសន៍​ថា “ រោង​ចក្រ​នីមួយ​ៗ​​​មាន​រំហូរ​សាច់​ប្រាក់​ផ្ទាល់​ខ្លួន។​ប្រ​សិន​​បើ​ពួកគេ​អាច​លៃ​លក​បើក​ប្រាក់​​​ខែ​មុន​ពេល​កំណត់​បាន​​​នោះ គួរធ្វើ​​ទៅ​ចុះ ប៉ុន្តែ​​បើ​គ្មាន​លទ្ធ​ភាព​ទេ ​មិនចាំ​បាច់​ធ្វើ​ទេ ព្រោះគ្មាន​ច្បាប់​​ណា​ចែង​ថា ​ពួកគេ​ត្រូវ​តែ​បើក​ប្រាក់​ខែ​ឲ្យ​មុន​​ពេល​កំណត់​ឡើយ”។ លោកយ៉ិនណាក់ ​ប្រធាន​រដ្ឋ​បាល​នៅ​ក្រុម​ហ៊ុន​​រោង​ចក្រ​កាត់​ដេរ​ អិមអេនវីអន្តរ​ជាតិ ​ បាន​លើក​ឡើង​ថា ​រោង​ចក្រ​របស់​លោក​​នឹង​បើក​ប្រាក់​ខែ​​ឲ្យ​កម្មក​រ ​កម្ម​ការិនី​នៅ​ថ្ងៃទី​១០​ខែ​មេសា ​សម្រាប់​ប្រាក់​​ខែ​ក្នុងខែ​មីនា ប៉ុន្តែ​ការ​បើ​ក​ប្រាក់​ខែ​មុនពេល​កំណត់​ គឺ​មិន​អាច​ទៅ​រួច​ឡើយ។ លោក​បាន​​និយាយ​ថា “ យើង​មិន​អាច​​បើក​ប្រាក់​ខែ​​សម្រាប់​ខែ​​មេសា​ ឲ្យ​មុន​បាន​ទេ ពីព្រោះ​កម្មករ​ កម្ម​ការិនី​មិន​ទាន់​បាន​ធ្វើ​ការ​​ពេញ​មួយខែ​នៅឡើយ​ទេ”៕ ​(រាយការណ៍​បន្ថែម​ដោយ Claire Luke) ​​ ប្រែ​សម្រួល​ដោយតែមសុខុម​​​​​

គ្រួសាររងគ្រោះដោយគម្រោងស្តារផ្លូវដែក​​ ដាក់ញត្តិដល់ធនាគារអភិវឌ្ឍន៍អាស៊ី

អ្នកភូមិជា​ង​១៥០នាក់​ ដែ​លត្រូវ​បា​ន​បណ្តេញ​​ពី​ខណ្ឌ​ឫស្សីកែវ​ រាជ​ធានី​ភ្នំពេញ​ ដើម្បីទុក​ផ្លូវ​ឲ្យ​គម្រោង​​ស្តារ​ផ្លូវ​រថ​ភ្លើងឡើងវិញ បា​នធ្វើ​ពាក្យបណ្តឹង​​មួ​យ​កា​លពីម​​្សិល​មិញ​ ដាក់ជូនទៅ​ធនា​គា​រអភិវឌ្ឍន៍អា​ស៊ី​ ដែលជាស្ថាប័ន​ហិរញ្ញវត្ថុ​មួ​យ​ ក្នុងចំ​ណោមស្ថាប័នបានផ្តល់ហិរញ្ញវត្ថុច្រើនជាងគេចំនួន​ពីរសម្រាប់គម្រោងនេះ ដោយ​លើក​ឡើង​ថា ​ទីតាំ​ង​លំនៅ​ថ្មីរបស់​ពួ​ក​គេ​​ មិន​សមរម្យទេហើយ​នាំឲ្យពួកគេ​​ជំពាក់​បំណុលទៀតផង។ អ្នកស្រីអឿនសា​រ៉នជាអ្នក​ភូមិ​មា្នក់​ក្នុង​ចំណោ​ម​អ្ន​កភូមិ​​១៦៦នាក់​​ ដែ​ល​​បា​ន​ប្តឹង​ទៅ​​ធនាគារនេះបា​ន​លើក​ឡើង​ថា ​សំណង​ជាប្រាក់ចំនួន​​៤០០​ដុល្លារ​​ ដែ​ល​អ្ន​ក​ស្រី​​បាន​ទទួ​ល​​សម្រាប​់​ការ​​រើទៅ​នៅ​កន្លែ​ង​ថ្មី​ ក្នុង​​​សង្កាត់​ត្រពាំង​ក្រសាំ​ង​​ ខណ្ឌ​ពោធិ៍សែ​ន​​ជ័យ​ មិន​គ្រប​់​គ្រាន់សម្រាប់ចំណាយលើការសាង​សង​់​ផ្ទះ​​ថ្មី​​មួយ​​ខ្នង​ឡើយ ​​តែថែមទាំងបាន​ធ្វើ​ឲ្យ​អ្នកស្រី​ពិបាក​​សងបំណុល ដែល​ចេះតែ​កើន​ឡើងមិនឈប់ឈរ។ អ្នកស្រី សារ៉ន ​អាយុ​​​៣០ឆ្នាំ​ ដែ​ល​បាន​ទៅ​​រស់នៅលើ​ទីតាំង​​ថ្មីកាលពី​​​​ខែ​កញ្ញាឆ្នាំ​២០១១​ បានជំពាក់បំណុលអ្នកចងការ​​​ប្រាក់​ចំនួន​​​៤៥០ដុល្លារ​ ​រួចទៅហើយនោះបា​នមា​ន​ប្រ​សា​សន៍ថា “ យើង​​ចង់បា​ន​សំណង៣.០០០​ដុល្លារសម្រាប់​គ្រួ​​សារ​នីមួយៗ​ ពីព្រោះ​យើង​​គ្មា​ន​ប្រាក់គ្រប់គ្រាន់ ​​ដើម្បី​​សង​កា​រ​ប្រាក់​​ទេហើយ​យើង​បារម្ភ​​ថា ​អ្នកចងការប្រាក់នឹង​រឹបអូស​យក​ដី​របស់​យើង​​”។ កា​ល​ពី​សប្តាហ៍មុន ធនាគារអភិវឌ្ឍន៍អាស៊ីបា​នចេញផ្សាយ​លទ្ធផល នៃកា​រ​​សិក្សា​មួយ​ ដែ​ល​បង្ហាញ​ថា អត្រា​​សំណង​​ត្រូ​វ​ផ្តល់​ឲ្យ​​ប្រជា​​ពល​រដ្ឋ​​បាត់បង់​ទីជម្រក​​​ ដោ​យ​គម្រោង​ស្តារផ្លូវដែក ដែល​ផ្តល់​មូល​និធិ​​ដោ​យ​​ធនាគារអភិវឌ្ឍន៍អាស៊ី សហការជា​មួយទីភ្នាក់ងារអូស្ត្រាលី សម្រាប់ការអភិវឌ្ឍអន្តរជាតិ គឺផ្អែក​ទាំងស្រុងលើ​តម្លៃ​ក្នុងឆ្នាំ​​២០០៦ ​ហើយ​វា​មិនស្រប​ជា​មួ​យ​​តម្លៃអតិ​ផរណា​ឡើយ។ យោងតា​ម​​​អង្គការ​​ស្ពាន​ទៅកាន់សន្តិ​ភាព ដែល​បានរិះ​គន់​​ចំពោះកញ្ចប់​ថវិកា​សម្រាប់ ចំណាយលើសំណ​ង​នោះ ​បា​ន​ឲ្យ​ដឹង​​ថាសំ​ណង​​ផ្តល់​ឲ្យ​គ្រួសារ​ទាំ​ង​នោះ​ ជា​មធ្យម​គឺត្រឹម​​៧៥៦ដុល្លា​រ​ ប៉ុន្តែតម្លៃ​សាង​សង់​​ផ្ទះ​ឈើ​​ទំហំ៤គុណ​៤ម៉ែត្រ​ នា​ពេល​បច្ចុប្បន្ននេះ គឺកើនឡើងដល់ចំនួន​​១.៩២៥​ដុល្លារ។​លោក អៀង វុទ្ធី​ ប្រធាន​កម្ម​វីធី​ត្រួត​ពិនិត្យ​​​​​កា​រ​​អភិវឌ្ឍ របស់អង្គការ​​ស្ពាន​ទៅ​កាន់សន្តិភាព បា​ន​មា​ន​ប្រ​សាសន៍​ថា “ផែន​​កា​រ​​នេះ​​មិន​ស្រប​តា​ម​តម្លៃ​ទី​ផ្សារ​បច្ចុ​ប្បន្ន​ ទេ​​ ហើយ​ពេ​ល​នេះ ​អ្ន​ក​គ្មាន​កា​រ​​ងារ​ធ្វើ​​ និងអ្នកគ្មាន​ប្រាក់ចំណូល ​ត្រូ​វ​ខ្ចី​ប្រាក​់គេ​​ដើ​ម្បី​​សង់​​ផ្ទ​ះ​​របស់​ខ្លួ​ន​ឡើងវិញ​។ រដ្ឋាភិបា​ល និងធនាគារអភិវឌ្ឍន៍អាស៊ីធ្លាប់បានធា​នា​ថា ​នៅទីនោះ មា​ន​ឱកា​សកា​រ​ងារ​គ្រប់គ្រាន់ ក៏ប៉ុន្តែតាម​ពិត វា​មិន​ដូចការ​សន្យានោះ​ទេ​”។ នៅក្នុង​សេចក្តីប្រកាស​មួយ ធនាគារអភិវឌ្ឍន៍អាស៊ី បា​ន​​លើក​ឡើ​ង​ថា ​ខ្លួន​​​កំពុង​ពិនិត្យ​​​លើបញ្ហា​​ ដែល​បានលើក​ឡើង​នៅក្នុង​កា​រ​​ត​វ៉ា​​នេះ​ ​ដោ​យ​បន្ថែម​ថា ​កម្មវិធី​សម្រាប់​បង្កើតឱកា​ស​រក​ប្រាក់​ចំណូល​​​សម្រាប់​​អ្ន​ក​ភូមិកំ​ពុង​តែ​ដំណើរ​កា​រ​​ហើយ​។ ​​សេចក្្តី​ប្រ​កាស​នេះ ​បា​នលើក​ឡើ​ង​ថា“​ប្រជា​ពល​​រដ្ឋ​ទាំ​ង​នេះនឹង​ទទួលបាន​​កា​រ​​​បណ្តុះបណ្តាល​​​ផ្នែ​ក​ជំនាញ​ និង​​ទទួល​បាន​ទុនសម្រាប់ចាប់ផ្តើមមុខរបរ​  ព្រមទាំង​ទទួល​បានការធានាពីបេឡាមូលនិធិ​សុវត្ថិ​ភាព​​សង្គម សម្រាប់ពេលមានវិបត្តិនេះ​ និង​​មានអាសន្នផង​ដែរ។ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ កំ​ពុង​តែ​​ពង្រឹង​យន្តកា​រ​​​ ដើម្បី​ជួយ​ដោះ​ស្រាយបញ្ហាដែលប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ”។ ​លោកវុទ្ធី​​ បា​ន​លើកឡើងថាក្នុងចំ​ណោម​​ប្រជា​ពល​រដ្ឋ​ ដែលរងផល​​ប៉ះពា​ល់​ដោ​យ​​​សារ​​គម្រោ​ង​​ស្តារ​ផ្លូវ​ដែក ជុំវិញរាជធានី​ភ្នំពេញ មានប្រជា​ពល​រដ្ឋ​​ចំ​នួន​​៤.០០០នាក់​​ បា​ន​​រើ​ទៅ​កាន់ទី​កន្លែ​ងតា​ំង​​លំនៅ​​ថ្មី​​រួច​ហើយ៕ ប្រែសម្រួលដោយ ចេវប៊ុននី​​​​​​​​​​  

ប្រជា​​​ពល​​​រដ្ឋ​​​សហគមន៍បឹង​​​កក់​​​សំុ​​​អន្តរាគមន៍ពី​លោក ហ៊ូ ជីនថាវ

កាលពី​​​ម្សិល​​​មិញ នៅ​​​ឯ​​​ស្ថាន​​​ទូត​​​ចិន​​​ក្នុង​​​រាជធានី​​​ភ្នំពេញ មាន​​​អ្នក​​​តំណាង​​​ប្រជាពល​​​រដ្ឋ​​​ប្រាំនាក់​មក​​​ពី​​​សហគមន៍​​​បឹង​​​កក់​​​​បាន​​​ប៉ុនប៉ង​​​ដាក់​​​ញត្តិ​​​មួយ​ជូន​​​ប្រ​​​ធានាធិបតី ហ៊ូ ជីនថាវ  ដែល​​​កំពុង​​​បំ​​​ពេញ​​​ទស្សនកិច្ច​​​នៅ​​​កម្ពុជាពាក់​ព័ន្ធ​នឹង​​​​គម្រោង​​​អភិវឌ្ឍន៍​​​អចលនទ្រព្យ និង​​​ការ​​​បណ្ដេញ​​​ពួក​​​គាត់​​​ចេញ​​​ពី​​​តំបន់​​​បឹងកក់ ។ ​​​ស្ត្រី​​​ទាំង​​​ប្រាំ​​​នាក់​​​ដែល​​​ត្រូវបាន​​​គេណែនាំ​​​ឲ្យ​​​ត្រឡប់​​ទៅ​​​លំ​​នៅ​ដ្ឋាន​​​វិញ​​​នោះ បាន​​​ឲ្យ​​​ដឹង​​​ថា នៅ​​​ឯ​​​ស្ថាន​​​ទូត ពួក​​​គាត់​​​បាន​​​ជួប​​​​​មន្ត្រី​​​នគរបាល​​​១០​​​នាក់​​ ដែល​បាន​​​​ប្រាប់ពួកគាត់​​​ថា​​​ស្ថាន​​​ទូត​​​បិទទ្វារ​មិន​ធ្វើ​ការ​ទេ​ថ្ងៃ​នេះហើយបាន​ប្រាប់​ឲ្យ​ពួក​គាត់​មើល​សេចក្តីប្រកាសមួយដាក់​នៅ​​​​ទ្វារចូល ដែ​​​ល​សេចក្តី​ប្រកាស​នោះ​សរសេរ​​​ថា ស្ថាន​​​ទូត​​​​​​នឹង​​ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​​​ទី​​​៥​​​ខែ​​​មេសា​​​។ ចេង ឡេ លេខាទី​​​៣ ប្រ​​​ចាំ​​​ស្ថាន​​​ទូត​​​ចិនបាន​​​បញ្ជាក់​​​ថា ស្ថានទូ​​ត​​​មិន​ធ្វើ​ការ​​​​ទេ ពីព្រោះក្រុម​​​មន្ត្រី​​​កំពុង​​​ជាប់រវល់​​​ជា​​​មួយ​​​នឹង​​​ដំណើរ​ទស្សនកិច្ច​​​របស់​​​លោក ហ៊ូ ជីន​​​ថាវ ប៉ុន្តែ​​​បាន​បដិសេធ​​​ថា មិន​​​មែនបិទ​​​ដើម្បី​​​រារាំង​​​​អ្នក​​​តវ៉ា​​​មិន​​​ឲ្យ​​​បង្ហាញពី​កង្វល់​​​​របស់​​​ពួក​​គាត់​​​នោះ​​​ទេ។ លោក ហ៊ូ ជីន​​​ថាវ បាន​​​ចាក​​​ចេញ​​​ពី​​​ប្រទេស​​​កម្ពុជា​​​កាលពី​​​ម្សិល​​​មិញ។ បន្ទាប់​ពី​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែនបាន​​​លៃ​​​ទុកដី​​​១២,៤៤​​​ហិកតា​​​សម្រាប់​​​គ្រួសារ​​​ដែល​​​ត្រូវ​​​បាន​​​បណ្ដេញ​​​ចេញ​​​ពី​​​បឹង​​​កក់ដោយ​សារ​គម្រោង​របស់​​​ក្រុម​​​ហ៊ុន ស៊ូកាគុ អុីនដែល​​​មាន​​​លោក ឡៅ  ម៉េង​​​ឃិន សមាជិក​ព្រឹទ្ធ​សភាមក​​​ពី​​​គណបក្ស​​​ប្រ​​​ជាជន ​​​ជា​​​ប្រធាន​​​​និង​ឧបត្ថម្ភ​ដោយ​ក្រុមហុ៊នវិនិយោគ​ទុន​ចិន​នោះ​តំណាង​​​សហគមន៍​​​ទាំង​​​ប្រាំ​​​រូប​​​នេះ ​​​ថ្លែង​​​ថា​​​​​​មាន​​​បញ្ហា​​​ជា​​​ច្រើន​​​មិន​​​ទាន់បាន​​​ដោះ​​​ស្រាយ។ ញតិ​​​្តដែល​​​មាន​ស្នាម​មេដៃ​​​​អ្នក​​​ភូមិ​​​ចំនួន​​​២៩​​​នាក់​​​នេះ​ បាន​​​ជំ​​​រុញ​​​ឲ្យ​​​លោក ហ៊ូ ជិនថាវធ្វើ​យ៉ាង​ណាឲ្យ​ប្រជាពលរដ្ឋ​​​៩៤​​​គ្រួសារ​​​ដែលត្រូវ​​​បា​​​​​​ន​បណ្តេញ​​​​ចេញ​​​ពី​​​ដី​​​ទំហំ​​​១២, ៤៤ហិកតា​​​នេះ ទទួល​បានប័ណ្ណ​កម្ម​សិទ្ធិ​​​​​ដី​​​ និងឲ្យ​មាន​ការ​កំណត់​ព្រំ​​​ប្រទល់ដី​​១២,៤៤ហិកតា​​​នេះឲ្យ​បាន​​​​ច្បាស់​លាស់​។​​​ អ្នក​​​ស្រី ទេព វន្នី តំណាងអ្នកភូមិសហគមន៍​​​បឹង​​​កក់​​​​​​និ​​​យាយ​​​ថា “យើង​​​ចង់​​​ឲ្យ​​​លោក ហ៊ូ ជីន​​​ថាវ ប្រធានា​​​ធិបតី​​​នៃ​​​សាធារណរដ្ឋ​​​ចិន​​​ ជួយ​​​ជំ​​​រុញ​​​រដ្ឋាភិបាល ​​​​​ក្រុម​​​ហ៊ុន​ចិន​នេះនិង​​​ក្រុម​​​ហ៊ុន​​​ ស៊ូកាគុ អុីនឲ្យ​​​ដោះ​​​ស្រាយ​​បញ្ហា​​​ដែល​​​មិន​​​ទាន់​​​ចប់​​​នេះ"៕ ប្រែ​​​សម្រួល​​​ដោយហម​​​ សុផាណ្ណា  

វិនិយោគិនបរទេស​ចង់​ជ្រួត​ជ្រាប​ថែម​ទៀត​ អំពី​ឱកាស​ដាក់​ទុន​រក​ស៊ី​ក្នុង​ប្រទេស​ភូមា

បណ្តា​វិនិយោគិន​បរទេស ​ដែល​មាន​ចំណាប់​​អារម្មណ៍​ខ្លាំង ​ចំពោះ​ប្រទេស​ភូមានៅ​ពេល​មានការ​សន្យាថា ​ធ្វើ​កំណែ​ទម្រង់​នយោបាយ និងសេដ្ឋកិច្ច​នោះ​ ប្រាកដ​ជា​កាន់​តែ​​មានចំណាប់​អារម្មណ៍​​​ កាល​ពីម្សិល​មិញបន្ទាប់ពី​មេដឹក​នាំ​គណបក្ស​គាំ​ទ្រលទ្ធិ​ប្រជា​ធិបតេយ្យ​ គឺលោកស្រី អ៊ុង សាន ស៊ូជី បាន​ទទួល​ជ័យ​ជម្នះក្នុង​ការ​បោះ​ឆ្នោត​បំពេញ​អាសនៈ​សភា​ និង​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា​ធនាគារ​កណ្តាល​របស់​ប្រទេស​ភូមា​បាន​កែ​សម្រួល​ថ្លៃ​រូបិយប័ណ្ណ ចាត ធៀប​នឹង​រូបិយ​ប័ណ្ណដុល្លារ ជា​លើកដំបូង។ ប៉ុន្តែ​ចំណាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង​ៗរបស់​វិនិយោគិន​ចំពោះ​ប្រទេស​ភូមា ឬ​ហៅ​ម្យា៉ងទៀត​ថា​ មីយ៉ាន់ម៉ា ​ មាន​សន្ទុះ​ខ្លាំង​ពេក​​​ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​​ក្នុង​ការ​វាយ​តម្លៃ​ឲ្យ​​ប្រាកដ​និយម អំពី​ការ​ត្រៀម​ខ្លួន​របស់​ប្រទេស​នេះ​ ក្នុង​ការ​ផ្តល់​ឲ្យ​ម្ចាស់​អាជី​វ​កម្ម​នូវ​បរិយាកាស​សន្តិ​សុខ​ ដែល​​ពួក​គេ​ត្រូវ​ការ​ជា​ចាំ​បាច់​សម្រាប់​ការ​វិនិយោគ​។ ដើម្បី​ឲ្យ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​បញ្ហា​នេះ ​និង​អំពីបរិយា​កាស​វិនិយោគ​នៅ​ក្នុង​ប្រទេស​​​មីយា៉ន់មា៉ ក្រុម​វិនិយោ​គិន​ឯក​ជន និង​​មន្ត្រីជាន់ខ្ពស់​​មក​ពី​ប្រទេស​ភូមាបាន​ជួប​ពិភាក្សា​​គ្នា ក្នុងរាជធានី​ភ្នំពេញ កាល​ពី​ម្សិលមិញ​​​ ក្នុង​​កិច្ច​ប្រជុំកំពូល​សហ​ភាព​អឺរ៉ុប-អាស៊ាន ស្តីពីវិស័យពាណិជ្ជកម្ម​។ តើកិច្ច​ពិភាក្សា​នេះ​បាន​បញ្ចប់​ទៅ ដោយ​ទទួល​បាន​​លទ្ធផល​បែប​ណា? តើ​ប្រទេស​ភូមា​ បាន​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​? ចម្លើយ​គឺហ្វីលីពីនជំទាស់​ដោយ​បាន​លើកឡើងថា“ខ្លួន​​​សង្ឃឹម​ថា ក្រមសីល ធម៌នេះនឹង​ត្រូវបាន​​បង្កើតឡើង ហើយមិន​មែនគ្រាន់​តែ​ជា​ទម្រង់​បែបបទ​មួយ​ទេ ប៉ុន្តែ​ត្រូវ​តែ​ជាឯកសារ​អាច​ផ្តល់សារៈសំខាន់ដល់ការអនុវត្ត”។ លោក​ កៅគឹមហួនរដ្ឋ​លេខា​ធិការ​ ក្រសួង​​ការ​បរទេស​ បាន​គូស​បញ្ជាក់​ថាសំណើ​មួយ​នេះមិន​ទទួល​បានការ​គាំទ្រនោះ​ទេ។ លោក​ គឹមហួនបាន​លើក​ឡើង​នៅក្រៅ​កិច្ច​ប្រជុំនោះថា “ ចំពោះអ្វី​ ដែល​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ហ្វី​លីពីន បាន​ស្នើ​សុំ គឺ​សម្រាប់បម្រើ​ផល​ប្រយោជន៍​ប្រទេស​ខ្លួន​ច្រើន​ជាង​ ប៉ុន្តែ​សម្រាប់អ្វី​ដែល​​បណ្តា​ប្រទេសជាសមាជិក​អាស៊ាន​​ចង់បាន​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ គឺ​ជា​រឿង​មួយ​ផ្សេង”។ លោក​បាន​បន្តថា “ អ្វី​ដែល​យើង​ចង់​បាន​បំផុត​ គឺមិន​ត្រូវ​ធ្វើ​ឲ្យ​ជម្លោះ​នៅសមុទ្រ​ចិន​ខាង​ត្បូង ក្លាយ​ទៅ​ជា​រឿង​អន្តរ​ជាតិ​នោះ​ទេ”។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​​ចិន​ និង​កម្ពុជា ដែល​ចេញកាល​ពីម្សិល​មិញ​ បាន​លើកឡើងថា ប្រទេស​ទាំងពីរ​មិនបាន​និយាយ​​អំពី​ក្រម​សីលធម៌​ ដែលគេទន្ទឹងរង់ចំា​​ជា​យូរ​មក​ហើយនោះទេ។​ តែផ្ទុយមកវិញសេចក្តី​ថ្លែង​ការណ៍នោះ​បាន​លើក​ឡើង​ថា “ ភាគី​ទាំងពីរ​ បានព្រម​ព្រៀង​ថា ​ប្រទេស​ចិន​និង​បណ្តាប្រទេសជាសមាជិកអាស៊ាន និងបន្ត​អត់ធ្មត់ដើម្បីដោះស្រាយបញ្ហាឲ្យសម​ស្រម​តាម​គោលការណ៍ និងស្មារតីនៃ​សេចក្តីប្រកាស​អំពីក្រម​សីលធម៌នេះ។ លោកអែនទ្រូខ័ក (Andrew Cock) អ្នក​ស្រាវជ្រាវមកពីវិទ្យាស្ថាន​សម្រាប់​​ការ​សិក្សា​ជាន់​ខ្ពស់​ ស្តី​អំពី​តំបន់អាស៊ី​នៅ​មហា​វិទ្យា​ល័យ​​តូក្យូ បាន​និយាយ​ថា វា​គឺ​ជា​រឿង​ធម្មតាទេសម្រាប់​ប្រ​ធាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ក្នុង​ការកំណត់អំពី​របៀប​វារៈ​ទៅ​តាម​ការ​សម្រេច​ចិត្ត​របស់​ខ្លួន។ លោក ខ័ក បាន​បន្ត​ទៀតថា “ សម្រាប់​ប្រទេស​កម្ពុជា ការ​សម្រេច​ចិត្ត​ខ្លះ គឺម្យ៉ា​ង​សម្រាប់បណ្តា​ប្រទេស​ជាសមាជិកអាស៊ាន ​ដែលត្រូវមក​ចូលរួម​ក្នុងកិច្ច​ប្រជុំ​ និង​ម្យ៉ាង​ទៀតគឺ​សម្រាប់​រក្សាទំនាក់​ទំនង​ល្អរបស់​ខ្លួនជាមួយ​​នឹង​ប្រទេស​មហា​អំណាច”៕គិត​ថានយោ​បាយអាស៊ាននេះមិនអាច​ធ្វើ​ឲ្យ​ខូច​នូវ​ទំនាក់​ទំនង​ការទូត​ដ៏សំខាន់​បំផុត​របស់​ប្រទេស​កម្ពុជា​នោះទេ”៕ ប្រែ​សម្រួល​ដោយ​  ស៊ា ​ស៊ុយឈាង

រដ្ឋាភិបាល​ឲ្យ​សាលា​បិទ​ទ្វា​មួយ​រយៈ​ ដើម្បី​ជួយ​សម្រួល​ដល់​ចរាចរណ៍​របស់​ប្រតិភូ​អាស៊ាន​

យោង​តាម​ច្បាប់​ថត​ចម្លង​នៃ​បទ​បញ្ជា​របស់​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​ថាក្រសួង​អប់រំយុវជននិងកីឡា​ បាន​ជូន​ដំណឹងឲ្យ​​​សាលានិង​សាកល​វិទ្យាល័យ​ចំនួន​១២​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​​បិទ​សាលា​របស់​ខ្លួន​រយៈពេល​បី​ថ្ងៃ ចាប់​​ពី​ថ្ងៃ​នេះ​ទៅ ​ដើម្បី​កាត់​បន្ថយ​ការ​កក​​ស្ទះ​ចរាចរណ៏​អំឡុង​​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ានដែល​នឹង​ចាប់​ផ្តើម​​នៅ​ថ្ងៃ​អង្គារ។ លោកអឹុមសិទ្ធីរដ្ឋ​មន្ត្រី​ក្រសួង​អប់រំយុវជននិង​កីឡាបាន​​សរសេរ​​នៅ​ក្នុង​​សេចក្តី​ជូន​ដំ​ណឹង​ថា “ ខ្ញុំ​សូម​ជម្រាប​ដល់​សាកល​វិទ្យាធិការ​ឲ្យ​បាន​ជ្រាប​ថាដើម្បី​រក្សា​សណ្តាប់​ធ្នាប់​ចរាចរណ៏​សម្រាប់​កិច្ច​ប្រជុំ​អាស៊ាននៅ​​ពេល​ខាង​មុខ​នេះសាលា​​មួយ​ចំនួន​ត្រូវ​​បិទ​ទ្វារ​ជា​បណ្តោះ​អាសន្ន​ចាប់​ពី​ថ្ងៃ​ទី​២ដល់​ថ្ងៃ​ទី​៤​ខែ​មេសា”។ សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញអនុ​វិទ្យាល័យព្រះ​នរោត្តមសាលា​បឋម​សិក្សាហាំងងោ៉ស្រះ​ចកនិង​វិទ្យាល័យព្រះ​ស៊ីសុវត្ថិ ​ស្ថិត​ក្នុង​ចំណោម​សាលាទាំង​១២ដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​ជា​បណ្តោះ​អាសន្ន​សម្រាប់​កិច្ច​ប្រជុំ​នេះ។​ លោករ៉ុងឈុនប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​​ឯករាជ្យ​ បាន​មាន​ប្រសាសន៍​​ថាលោក​ជំទាស់​នឹង​បទបញ្ជា​របស់​ក្រសួង​​​ឲ្យ​បិទ​សាលា​ជា​បណ្តោះ​អាសន្ននេះ​ ហើយ​បាន​​​មាន​ប្រសាសន៍​ថាសាលា​មួយ​ចំនួន​ក្នុង​ចំណោមសាលាទាំង​នេះ​មិន​​ស្ថិត​នៅ​ជិត​ទី​កន្លែង​ប្រជុំ​កំពូល​អាស៊ាន​ទេ។​ លោក​បាន​មាន​ប្រសាសន៍​ថា “ ក្រសួង​អប់​រំ​មិន​បាន​ផ្តល់​ហេតុ​ផល​ឲ្យ​បាន​ច្បាស់​លាស​​​់​ចំពោះ​ការ​បិទ​ទ្វារ​សាលា​បណ្តោះ​អាសន្ន​នេះទេ។​ខ្ញុំ​មិន​គាំ​ទ្រ​​ទេ​​ ដែល​ក្រសួង​អនុញ្ញាតឲ្យ​សាលា​មួយ​ចំនួន​បិទ​ទ្វារ​បែបនេះ”។​ ទោះ​ជា​យ៉ាង​ណា​ សាលា​​ដែល​ប្រឈម​នឹង​ការ​បិទ​ទ្វារ​នេះ​បានលើក​ឡើង​​ថាការ​បិទ​​​​ទ្វារ​សាលា​រយៈពេល​បី​ថ្ងៃ​នេះ​មាន​ផល​ប៉ះ​ពាល់​តិច​តួច​​បំផុត។លោក មុី សុមុន្នី ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ ហ៊ុនសែន បុរី១០០​ខ្នងថ្លែងថា “យើងដែល​ជាប្រទេស​​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​នេះ ត្រូវ​តែ​រក្សា​កិត្តិយស​ សន្តិសុខ និងសណ្តាប់​ធ្នាប់​​សម្រាប់​កិច្ច​ប្រជុំ​កំពូលអាស៊ាននេះ”។ លោក​បានថ្លែង​បន្ថែម​ថា “ សាលា​របស់ខ្ញុំ​ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​សហព័ន្ធ​រុស្សី​ ដែល​ជាផ្លូវ​​សំខាន់​សម្រាប់​​​ការធ្វើ​ដំណើរ​របស់​គណៈ​ប្រតិភូ​កិច្ច​ប្រជុំ​កំពូល​​​​អាស៊ាន​នេះ”៕ ប្រែសម្រួលដោយ​​​ ឌឿងសាវតា

អង្គការ​ក្រៅរដ្ឋាភិបាល​នៃបណ្តាប្រទេស​អាស៊ានអះអាងថា សិទ្ធិរបស់​ខ្លួន​ត្រូវបាន​រំលោភ

សមាជិកនៃវេទិកា​ប្រជាពល​រដ្ឋ​អាស៊ានជា​សម្ពន្ធអង្គការ​ក្រៅរដ្ឋាភិបាលដែល​បាន​មកជួបជុំគ្នា​ក្នុង​រាជ​ធានីភ្នំពេញ​កាល​ពីសប្តាហ៍មុននោះ បាន​ប្រកាស​កាល​ពីម្សិលមិញថា សិទ្ធិរបស់​ពួកគាត់​ត្រូវបាន​រំលោភបំពាន​បន្ទាប់ពី​សិក្ខាសាលាចំនួន​បួន​លើក​ស្តីអំពី​បញ្ហារសើប​នោះត្រូវបាន​លុបចោល​ដោយសារតែគ្មាន​ទីកន្លែងប្រជុំ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់តំណាង​ឲ្យគណៈប្រតិភូ​ជាង១.២០០នាក់​មកពីបណ្តា​ប្រទេស​ជា​សមាជិកអាស៊ាន អង្គការ​នេះបាន​លើកឡើងថា រដ្ឋាភិបាល​អាស៊ាន​បានរំលោភសិទ្ធិរបស់​ខ្លួន​ពាក់​ព័ន្ធសេរីភាព​នៃ​ការបញ្ចេញ​​មតិ​​ និង​សេរីភាពនៃការ​ជួប​ជុំ​គ្នា​ ដោយការ​បដិសេធ​មិន​ព្រមអនុញ្ញាត​ឲ្យ​រៀប​ចំ​សិក្ខា​សាលាចំនួន​បួនលើក​ ​ផ្តោត​លើ​បញ្ហា​សិទ្ធិ​មនុស្ស  ការ​បណ្តេញ​ចេញ​ជាទ្រង់​ទ្រាយ​ធំ បញ្ហា​បរិស្ថាន និង​បញ្ហានៅក្នុងប្រទេស​ភូមា​​ ព្រម​ទាំងបាន​រារាំង​គណៈប្រតិភូ​មកពីប្រទេស​​​លាវ​មិន​ឲ្យ​ចូលរួម​វេទិកា​នេះ​ទៀត​ផង។ សេចក្តីថ្លែងការណ៍នេះ​បាន​ឲ្យដឹង​ថា"យើង​កត់សម្គាល់​ឃើញថា មាន​ការ​ខ្វែង​គំនិត​​គ្នា​យ៉ាងខ្លាំង ​ដែល​កើត​ឡើង​អំឡុង​ ​​​ ប្រជុំតាមរយៈការ​ដាក់​កំហិត​ហួស​ហេតុ​មកលើ​សិទ្ធិ​សេរីភាព​នៃការ​បញ្ចេញ​មតិ ​និង​ការ​ជួបជុំ​របស់​អ្នក​ចូល​រួម​ជាដើម"។ សេចក្តីថ្លែងការណ៍នេះ​បាន​បន្តទៀត​ថា"យើង​ជំរុញឲ្យ​រដ្ឋាភិបាល​នៃ​បណ្តាប្រទេស​ជា​សមាជិក​អាស៊ាន សូម​គោរព​ឯករាជភាព​របស់​អាស៊ាន​ ជាជាង​ព្យាយាម​ប្រើ​អំណាច​ផ្តាច់ការ​មកលើ​ការ​ងារ​ តួនាទី និងអ្នកតំណាង​​​របស់​ខ្លួន"។ សិក្ខាទាំងបួន​នេះ​ត្រូវ​បាន​លុបចោល​កាលពីថ្ងៃសុក្រ​បន្ទាប់ពី​ម្ចាស់​សណ្ឋាគារ​ ឡាក់​គី ស្តារ​ស្ថិត​ក្នុង​ខណ្ឌទួលគោក បាន​ប្រាប់​អ្នករៀប​ចំ​សិក្ខាសាលាថាបញ្ហាដែល​គ្រោង​នឹង​លើក​យកពិភាក្សានោះ​ គឺ​ជា​បញ្ហា​រសើប​ពាក់​ព័ន្ធនឹង​នយោបាយ។ បុគ្គលិក​នៅសណ្ឋាគារ​នេះ​ក៏បាន​ប្រាប់​វេទិកា​ប្រជាពលរដ្ឋ​អាស៊ាន​ឲ្យដឹង​ផងដែរ​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​គាប​សង្កត់​ពួកគេ​កុំអនុញ្ញាត​ឲ្យ​រៀប​ចំ​វេទិកា​នេះ​ឲ្យ​សោះ។ វេទិកានេះ​មិនត្រូវបាន​រៀប​ចំដោយ​រដ្ឋា​ភិបាល​កម្ពុជាទេ​ ដែល​ផ្ទុយទៅវិញ​បាន​រៀបចំឡើង​ស្ទើរតែដូចគ្នាបេះបិទ​ឈ្មោះ "វេទិកា​ប្រជាពលរដ្ឋអាស៊ាន" នៅ​សាល​សន្និសីទ​ចតុមុខ ដែល​ត្រូវបាន​ឧបត្ថម្ភ និង​ចូល​រួម​ដោយ​មន្ត្រី​រដ្ឋាភិបាល​នៅ​មុន​កិច្ច​ប្រជុំ​​កំពូ​ល​អាស៊ាន​នៅ​សប្តាហ៍​ក្រោយនេះ។ រដ្ឋាភិបាល​លាវ​បាន​រារាំង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​នានា​មិន​ឲ្យ​ចូលរួម​វេទិកា​ឯករាជ្យសម្រាប់ពលរដ្ឋអាស៊ាន​​ ដោយបាន​បង្ខំ​ពួក​គេ​​ឲ្យ​ទៅ​ចូល​រួម​វេទិកា​ ដែល​ឧបត្ថម្ភដោយ​រដ្ឋាភិបាល​វិញ។ មាន​តែ​អ្នកតំណាង​មកពី​វេទិកាដែល​រៀប​ចំដោយ​រដ្ឋាភិបាល​ប៉ុណ្ណោះ​ នឹង​ត្រូវ​អញ្ជើញ​ឲ្យទៅចូលរួមកិច្ច​ប្រជុំ​ប្រចាំឆ្នាំ​រវាង​ថ្នាក់​ដឹកនាំ​អាស៊ាននិង​អង្គការ​សង្គមស៊ីវិល​ ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃអង្គារ។ លោកស្រីធីតាឃិះនាយិកា​អង្គការក្រៅ​​រដ្ឋាភិបាល​ក្នុង​ស្រុកឈ្មោះ​ សីលការ​ និង​ជា​នាយិកា​នៃ​គណៈកម្មាធិការ​រៀប​ច​ផែនការ​សម្រាប់​​វេទិកានេះ​បាន​មាន​ប្រសាសន៍ថា"រដ្ឋា​ភិបាល​នៃ​បណ្តាប្រទេស​អាស៊ាន​ទាំងនេះ​​គួរទទួល​ខុស​ត្រូវ​ចំពោះ ​ ដោយការ​ជ្រើស​តាំង​អ្នកតំណាង​ពីរនាក់​ ហើយ​លូកដៃ​ក្នុង​ដំណើរ​ការ​របស់​សង្គម​ស៊ីវិលទៀត។ នេះឆ្លុះបញ្ចាំង​ឲ្យឃើញ​ពី​ភាព​គ្មាន​ហេតុផល​ និង​អសន្តិសុខ​ វាជា​ការ​​ជួបជុំ​គ្នា​ដ៏ធំ ហើយ​ព័ត៌មាន​​ត្រូវ​ផ្សាយ​ចេញ​ពីវេទិកា គឺ​ជាបញ្ហាដែល​ថ្នាក់​ដឹកនាំ​អាស៊ាន​អាច​ត្រូវ​ប្រឈម"។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ កាលពីម្សិលមិញ​បាន​បដិ​សេធ​ជាថ្មីម្តងទៀត​ចំពោះការ​លើកឡើងថា រដ្ឋា​ភិបាល​ជាអ្នកទទួលខុសត្រូវក្នុង​ការ​បិទ​សិក្ខា​សាលាទាំងនេះ ហើយ​បាន​បន្ទោស​លោក​ស្រី ​ធីតាឃិះ​ ថា​ជា ​"អ្នកបង្កបញ្ហា"ដែល​បាន​ប្រមូល​អង្គការ​សង្គមស៊ីវិល​ក្នុង​តំបន់​​ឲ្យ​មានការប្រឆាំង​គ្នាទៅវិញទៅមក។ លោកផៃស៊ីផានបានមាន​ប្រសាសន៍ថា"ប្រសិនបើ​ពួកគេ​គិត​ថារដ្ឋា​ភិបាល​ជាសត្រូវរបស់​ពួកគេ​នោះអ៊ីចឹង​ពួកគេ​មិនគួរ​រស់​នៅទីនេះទេ។ពួគគេ​គ្មាន​សិទ្ធិ​ធ្វើពហិការអ្វីទាំងអស់​ ​ពួកគេ​មិនគួរ​ធ្វើដើម្បី​តែ​ផល​ប្រយោជន៍​សង្គម​ស៊ីវិល​សោះឡើយ"។ លោកស្រីពង្សឈីវហ្គិចនាយិកា​អង្គការ​សិទ្ធិមនុស្ស​លីកាដូដែល​បាន​ចូលរួម​វេទិកា​របស់​លោកស្រីធីតាឃិះដែរនោះបាន​មាន​ប្រសាសន៍ថាការ​បដិសេធមិន​ព្រម​ចូលរួម​របស់​រដ្ឋាភិបាល​ក្នុង​បំណង​បង្អាក់​វេទិកានេះគឺ​ "ជាការគិត​ដោយគ្មានសម​ហេតុ​សមផលឡើយ"។ លោកស្រីធីតាឃិះបាន​មាន​ប្រសា​សន៍ថាលោកស្រីនឹង​បញ្ជូន​អនុ​សាសន៍​របស់​ក្រុម​អង្គ​ការ​ក្រៅរដ្ឋាភិបាល​របស់​លោក​ស្រីព្រមទាំងខិតខំ​ជំរុញឲ្យ​បាន​ខ្លាំង​ក្លា​ជាង​នេះ​ថែមទៀត​ ដើម្បី​ការ​ពារ​សិទ្ធិ​ពលករ​​ចំណាកស្រុកលុបបំបាត់ការ​ទន្ទ្រាន​យកដីធ្លីនិង​ការ​បណ្តេញចេញ​ដោយបង្ខំហើយ​​បើក​ដំណើរ​ការ​ព្រាង​សេចក្តី​ថ្លែងការ​ណ៍ស្តីពីសិទ្ធិសមនុស្សនៅក្នុងសមាគមន៍អាស៊ានផ្ញើទៅ​លេខា​ធិការ​ដ្ឋាន​អាស៊ាននិង​ស្ថានទូត​នានា​ក្នុង​រាជ​ធានីភ្នំពេញនៅថ្ងៃនេះ។   “ខ្ញុំមិនយល់​ថាតើ​នឹង​មាន​បញ្ហាឬទេ។យើង​នឹង​ចាំមើល​ថា​ តើនឹងមាន​អ្វីកើតឡើង"៕                  ប្រែសម្រួលដោយសោមសារុន ​

អ្នក​ភូមិ​នាំ​គ្នា​បិទ​ផ្លូវ​ជា​តិ​លេខ​៧៦អា ដើម្បី​តវ៉ា​ក្រុម​ហ៊ុន​សម្បទាន​ចំនួន​បីនៅ​ក្នុង​ខេត្ត​ក្រចេះ

ក្រុម​មន្ត្រី​បា​ន​និយា​យ​កា​ល​​ពី​ម្សិល​​មិញ​ថា ​អ្នក​តវ៉ា​​​ប្រមាណ​​៥០០នាក់​​បា​ន​​ដាក់​របាំ​ង​​​បិទ​ផ្លូវ​​ជាតិ​លេខ​៧៦អាក្នុង​​ស្រុក​​ស្នួល​ ខេត្ត​ក្រចេះ ​កា​ល​ពី​​ថ្ងៃ​​​សៅរ៍​ដើម្បី​​តវ៉ា​​​​ចំ​ពោះ​កា​រ​​បា​ត់​​​បង់ដី​ស្រែ​​ចម្កា​រនិង​ផ្ទះ​របស់​ខ្លួន ​ដោយ​សារ​ក្រុម​ហ៊ុនកសិ-ឧស្សា​ហកម្ម​ចំ​នួន​​៣​ទន្ទ្រាន​​យក​ គឺ​ក្រុម​ហ៊​ុន​​ ​សុ​វណ្ណឫ​ទ្ធី​ ក្រុម​ហ៊ុន​សំណាងអង្គរ ​និង​ក្រុម​ហ៊ុន​ ដាយ ណាមកម្ពុជា (Dai Nam Cambodia)។ កា​រ​​តវ៉ា​ដោ​យ​សន្តិ​វិធីនេះបា​នរារាំង​មិន​ឲ្យ​មាន​ការ​ធ្វើ​​​ចរា​ចរណ៍ឆ្លង​កា​ត់ផ្លូវ​​ជាតិ​នេះ​ចាប់​ពី​​ថ្ងៃត្រង់​ រហូតដល់​ម៉ោង​​​៧និ​ង​​៣០នាទី​យប់​ ដែល​នៅពេល​នោះ​​ក្រុម​បាតុករ​បាន​បញ្ឈប់ការ​បិទ​ផ្លូវ​ បន្ទាប់ពី​​អា​ជ្ញាធរមូល​​ដ្ឋាន​សន្យា​ដោះ​ស្រាយ​បញ្ហា​កើត​ទុក្ខ​មិន​សុខ​ចិត្ត​របស់​ប្រជា​ក​សិ​ករ​។ ​លោក អ៊ុំ ភី ​ស្នង​កា​រ​រង​នគ​របា​ល​​ខេត្ត​​បា​ន​មា​ន​ប្រ​សាសន៍ថា ​ចរាចរណ៍​មា​ន​​កា​រ​រំ​ខា​ន​​តិចតួច​ប៉ុណ្ណោះ ​ពី​ព្រោះ​​នគរ​​បា​ល​បា​ន​​បើ​ក​ផ្លូ​វ​មួយ​​នៅ​កន្លែង​បិទនោះ​ ព្រោះ​ការ​បិទផ្លូវ​នេះ​ធ្វើ​ឲ្យ​ស្ទះ​ដល់​កា​រ​​ដឹក​ជញ្ជូន​។ “ គ្មា​ន​កា​រ​ស្ទះ​ចរាចរណ៍​​ច្រើន​ទេ​ នៅ​ពេល​​អ្នក​ភូមិ​បិទ​ផ្លូវនោះ​​ ពី​ព្រោះ ​យើង​​បា​ន​​​បើក​ផ្លូវ​​មួយ​ទៀត​ដើ​ម្បី​​សម្រួ​លចរាចរណ៍”។ អ្នក​តវ៉ា​ឈ្មោះ ​ហេងអូន ​អាយុ​៤៨ឆ្នាំ ​បា​ន​មា​ន​​​ប្រសាសន៍ថា ​អ្នក​ភូមិ​​សម្រេច​បិទ​ផ្លូវ​​ជាតិនេះ​ពី​ព្រោះមន្ត្រី​មូល​ដ្ឋាន​មិន​អើ​ពើ​ចំពោះ​​​​​កា​រ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ក្នុង​វ​ិវាទ​ដីរវាងប្រជា​កសិករ​រា​ប​់​រយ​​នា​ក់​​ និង​ក្រុ​ម​ហ៊ុនទាំង​បីនេះ ហើយ​ការ​បិទ​ផ្លូវ​កាល​ពី​ថ្ងៃ​សៅរ៍​នេះ​គឺជា​លើក​ទី​បួន​ហើយ​។ លោក​​​បាន​ ​មា​ន​ប្រ​សាសន៍ថា “ យើង​បា​ន​តវ៉ា​ឲ្យ​ក្រុមហ៊ុនដែល​បាន​ចាប់​យក​ដី​របស់​យើង​ ​​ប្រគល់​​លំនៅ​ដ្ឋាន​ និងដី​​ឲ្យយើង​វិញ​”។ លោក​​បា​ន​បន្ថែម​ថា កា​រ​តវ៉ា​​ត្រូវ​បា​​​ន​​បញ្ឈប់ បន្ទាប់​ពីមន្ត្រី​ស្រុក​ស្នួល​​ បា​ន​សន្យា​រៀប​ចំ​កិច្ច​​ប្រជុំ​មួយ​ដើម្បីពិភាក្សា​អំពី​​កា​រ​បា​ត់​​បង់​ដីរបស់​អ្នក​ភូមិទាំង​នេះ​នៅ​ថ្ងៃអង្គារ។ ទោះជា​យ៉ាង​ណាលោកអុីវ ​សាភុំ អភិបា​ល​​ស្រុក​​ស្នួ​ល ​​បា​ន​​ថ្លែង​ថាកិច្ចប្រជុំនេះនឹង​​ត្រូ​វ​ធ្វើ​ឡើង​​ ដើម្បី​កំណត់​ថា​តើ​អ្នក​តវ៉ា​​ប៉ុន្មាន​​នា​ក់មាន​សិទ្ធិ​ស្របច្បាប់​ទា​ម​ទា​រ​​ដី​ ហើយ​លោក​អភិបា​ល​ជឿថា មាន​អ្នក​តវ៉ា​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ​ដែល​មាន​សិទ្ធិទាមទារដី។ លោក​ សាភុំ ​បា​ន​​ថ្លែង​ថា “ ចំណោម​បាតុករ​ទាំង​នោះ មា​ន​តែ​​ប៉ុន្មាន​នា​ក់​ប៉ុណ្ណោះ ដែ​ល​​រង​ប៉ះ​ពាល់​​ដោ​យ​សារក្រុម​ហ៊ុន​​ទាំង​នេះ។ក្រុម​ហ៊ុន​​មា​ន​គោល​ការណ៍​មួ​យ​​ដើម្បី​​ដោះ​ស្រាយ​វិវាទដី​ធ្លីជាមួ​យ​ពួកគេ​”។ លោក​​បាន​ថ្លែ​ង​ថា “ វាជាទង្វើ​ខុស​ច្បាប់​ដែល​ពួកគេ​តវ៉ាដោ​យ​ការ​​បិទផ្លូវ​ជាតិ​លេខ​​៧៦អា​ និង​បណ្តាល​ឲ្យ​​ស្ទះ​​ចរាចរណ៍”។លោក បាន​បន្ថែ​ម​ថា មន្ត្រី​​ថ្នាក់​ស្រុកនិង​​ថ្នាក់​ខេត្ត​ នឹង​​ស៊ើប​​អង្កេត​​កា​រ​ទា​ម​ទា​រ​របស់​អ្នកភូមិ៕ ​ប្រែ​សម្រួលដោ​យ...

Latest news

© 2021, ដេលី. All rights reserved.