26 C
Phnom Penh

រដ្ឋាភិបាល​ឲ្យ​សាលា​បិទ​ទ្វា​មួយ​រយៈ​ ដើម្បី​ជួយ​សម្រួល​ដល់​ចរាចរណ៍​របស់​ប្រតិភូ​អាស៊ាន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​ច្បាប់​ថត​ចម្លង​នៃ​បទ​បញ្ជា​របស់​ក្រសួង​អប់រំ​បាន​ឲ្យ​ដឹង​ថាក្រសួង​អប់រំយុវជននិងកីឡា​ បាន​ជូន​ដំណឹងឲ្យ​​​សាលានិង​សាកល​វិទ្យាល័យ​ចំនួន​១២​នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​​​បិទ​សាលា​របស់​ខ្លួន​រយៈពេល​បី​ថ្ងៃ ចាប់​​ពី​ថ្ងៃ​នេះ​ទៅ ​ដើម្បី​កាត់​បន្ថយ​ការ​កក​​ស្ទះ​ចរាចរណ៏​អំឡុង​​ពេល​កិច្ច​ប្រជុំ​កំពូល​អាស៊ានដែល​នឹង​ចាប់​ផ្តើម​​នៅ​ថ្ងៃ​អង្គារ។

លោកអឹុមសិទ្ធីរដ្ឋ​មន្ត្រី​ក្រសួង​អប់រំយុវជននិង​កីឡាបាន​​សរសេរ​​នៅ​ក្នុង​​សេចក្តី​ជូន​ដំ​ណឹង​ថា “ ខ្ញុំ​សូម​ជម្រាប​ដល់​សាកល​វិទ្យាធិការ​ឲ្យ​បាន​ជ្រាប​ថាដើម្បី​រក្សា​សណ្តាប់​ធ្នាប់​ចរាចរណ៏​សម្រាប់​កិច្ច​ប្រជុំ​អាស៊ាននៅ​​ពេល​ខាង​មុខ​នេះសាលា​​មួយ​ចំនួន​ត្រូវ​​បិទ​ទ្វារ​ជា​បណ្តោះ​អាសន្ន​ចាប់​ពី​ថ្ងៃ​ទី​២ដល់​ថ្ងៃ​ទី​៤​ខែ​មេសា”។

សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំ​ពេញអនុ​វិទ្យាល័យព្រះ​នរោត្តមសាលា​បឋម​សិក្សាហាំងងោ៉ស្រះ​ចកនិង​វិទ្យាល័យព្រះ​ស៊ីសុវត្ថិ ​ស្ថិត​ក្នុង​ចំណោម​សាលាទាំង​១២ដែល​ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​ជា​បណ្តោះ​អាសន្ន​សម្រាប់​កិច្ច​ប្រជុំ​នេះ។​

លោករ៉ុងឈុនប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​​ឯករាជ្យ​ បាន​មាន​ប្រសាសន៍​​ថាលោក​ជំទាស់​នឹង​បទបញ្ជា​របស់​ក្រសួង​​​ឲ្យ​បិទ​សាលា​ជា​បណ្តោះ​អាសន្ននេះ​ ហើយ​បាន​​​មាន​ប្រសាសន៍​ថាសាលា​មួយ​ចំនួន​ក្នុង​ចំណោមសាលាទាំង​នេះ​មិន​​ស្ថិត​នៅ​ជិត​ទី​កន្លែង​ប្រជុំ​កំពូល​អាស៊ាន​ទេ។​

លោក​បាន​មាន​ប្រសាសន៍​ថា “ ក្រសួង​អប់​រំ​មិន​បាន​ផ្តល់​ហេតុ​ផល​ឲ្យ​បាន​ច្បាស់​លាស​​​់​ចំពោះ​ការ​បិទ​ទ្វារ​សាលា​បណ្តោះ​អាសន្ន​នេះទេ។​ខ្ញុំ​មិន​គាំ​ទ្រ​​ទេ​​ ដែល​ក្រសួង​អនុញ្ញាតឲ្យ​សាលា​មួយ​ចំនួន​បិទ​ទ្វារ​បែបនេះ”។​

ទោះ​ជា​យ៉ាង​ណា​ សាលា​​ដែល​ប្រឈម​នឹង​ការ​បិទ​ទ្វារ​នេះ​បានលើក​ឡើង​​ថាការ​បិទ​​​​ទ្វារ​សាលា​រយៈពេល​បី​ថ្ងៃ​នេះ​មាន​ផល​ប៉ះ​ពាល់​តិច​តួច​​បំផុត។លោក មុី សុមុន្នី ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ ហ៊ុនសែន បុរី១០០​ខ្នងថ្លែងថា “យើងដែល​ជាប្រទេស​​ម្ចាស់​ផ្ទះ​នៃ​កិច្ច​ប្រជុំ​នេះ ត្រូវ​តែ​រក្សា​កិត្តិយស​ សន្តិសុខ និងសណ្តាប់​ធ្នាប់​​សម្រាប់​កិច្ច​ប្រជុំ​កំពូលអាស៊ាននេះ”។ លោក​បានថ្លែង​បន្ថែម​ថា “ សាលា​របស់ខ្ញុំ​ស្ថិត​នៅ​តាម​បណ្តោយ​មហា​វិថី​សហព័ន្ធ​រុស្សី​ ដែល​ជាផ្លូវ​​សំខាន់​សម្រាប់​​​ការធ្វើ​ដំណើរ​របស់​គណៈ​ប្រតិភូ​កិច្ច​ប្រជុំ​កំពូល​​​​អាស៊ាន​នេះ”៕

ប្រែសម្រួលដោយ​​​ ឌឿងសាវតា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស