28 C
Phnom Penh

អ្នក​ភូមិ​នាំ​គ្នា​បិទ​ផ្លូវ​ជា​តិ​លេខ​៧៦អា ដើម្បី​តវ៉ា​ក្រុម​ហ៊ុន​សម្បទាន​ចំនួន​បីនៅ​ក្នុង​ខេត្ត​ក្រចេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បា​ន​និយា​យ​កា​ល​​ពី​ម្សិល​​មិញ​ថា ​អ្នក​តវ៉ា​​​ប្រមាណ​​៥០០នាក់​​បា​ន​​ដាក់​របាំ​ង​​​បិទ​ផ្លូវ​​ជាតិ​លេខ​៧៦អាក្នុង​​ស្រុក​​ស្នួល​ ខេត្ត​ក្រចេះ ​កា​ល​ពី​​ថ្ងៃ​​​សៅរ៍​ដើម្បី​​តវ៉ា​​​​ចំ​ពោះ​កា​រ​​បា​ត់​​​បង់ដី​ស្រែ​​ចម្កា​រនិង​ផ្ទះ​របស់​ខ្លួន ​ដោយ​សារ​ក្រុម​ហ៊ុនកសិ-ឧស្សា​ហកម្ម​ចំ​នួន​​៣​ទន្ទ្រាន​​យក​ គឺ​ក្រុម​ហ៊​ុន​​ ​សុ​វណ្ណឫ​ទ្ធី​ ក្រុម​ហ៊ុន​សំណាងអង្គរ ​និង​ក្រុម​ហ៊ុន​ ដាយ ណាមកម្ពុជា (Dai Nam Cambodia)។

កា​រ​​តវ៉ា​ដោ​យ​សន្តិ​វិធីនេះបា​នរារាំង​មិន​ឲ្យ​មាន​ការ​ធ្វើ​​​ចរា​ចរណ៍ឆ្លង​កា​ត់ផ្លូវ​​ជាតិ​នេះ​ចាប់​ពី​​ថ្ងៃត្រង់​ រហូតដល់​ម៉ោង​​​៧និ​ង​​៣០នាទី​យប់​ ដែល​នៅពេល​នោះ​​ក្រុម​បាតុករ​បាន​បញ្ឈប់ការ​បិទ​ផ្លូវ​ បន្ទាប់ពី​​អា​ជ្ញាធរមូល​​ដ្ឋាន​សន្យា​ដោះ​ស្រាយ​បញ្ហា​កើត​ទុក្ខ​មិន​សុខ​ចិត្ត​របស់​ប្រជា​ក​សិ​ករ​។ ​លោក អ៊ុំ ភី ​ស្នង​កា​រ​រង​នគ​របា​ល​​ខេត្ត​​បា​ន​មា​ន​ប្រ​សាសន៍ថា ​ចរាចរណ៍​មា​ន​​កា​រ​រំ​ខា​ន​​តិចតួច​ប៉ុណ្ណោះ ​ពី​ព្រោះ​​នគរ​​បា​ល​បា​ន​​បើ​ក​ផ្លូ​វ​មួយ​​នៅ​កន្លែង​បិទនោះ​ ព្រោះ​ការ​បិទផ្លូវ​នេះ​ធ្វើ​ឲ្យ​ស្ទះ​ដល់​កា​រ​​ដឹក​ជញ្ជូន​។ “ គ្មា​ន​កា​រ​ស្ទះ​ចរាចរណ៍​​ច្រើន​ទេ​ នៅ​ពេល​​អ្នក​ភូមិ​បិទ​ផ្លូវនោះ​​ ពី​ព្រោះ ​យើង​​បា​ន​​​បើក​ផ្លូវ​​មួយ​ទៀត​ដើ​ម្បី​​សម្រួ​លចរាចរណ៍”។

អ្នក​តវ៉ា​ឈ្មោះ ​ហេងអូន ​អាយុ​៤៨ឆ្នាំ ​បា​ន​មា​ន​​​ប្រសាសន៍ថា ​អ្នក​ភូមិ​​សម្រេច​បិទ​ផ្លូវ​​ជាតិនេះ​ពី​ព្រោះមន្ត្រី​មូល​ដ្ឋាន​មិន​អើ​ពើ​ចំពោះ​​​​​កា​រ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ក្នុង​វ​ិវាទ​ដីរវាងប្រជា​កសិករ​រា​ប​់​រយ​​នា​ក់​​ និង​ក្រុ​ម​ហ៊ុនទាំង​បីនេះ ហើយ​ការ​បិទ​ផ្លូវ​កាល​ពី​ថ្ងៃ​សៅរ៍​នេះ​គឺជា​លើក​ទី​បួន​ហើយ​។ លោក​​​បាន​

​មា​ន​ប្រ​សាសន៍ថា “ យើង​បា​ន​តវ៉ា​ឲ្យ​ក្រុមហ៊ុនដែល​បាន​ចាប់​យក​ដី​របស់​យើង​ ​​ប្រគល់​​លំនៅ​ដ្ឋាន​ និងដី​​ឲ្យយើង​វិញ​”។ លោក​​បា​ន​បន្ថែម​ថា កា​រ​តវ៉ា​​ត្រូវ​បា​​​ន​​បញ្ឈប់ បន្ទាប់​ពីមន្ត្រី​ស្រុក​ស្នួល​​ បា​ន​សន្យា​រៀប​ចំ​កិច្ច​​ប្រជុំ​មួយ​ដើម្បីពិភាក្សា​អំពី​​កា​រ​បា​ត់​​បង់​ដីរបស់​អ្នក​ភូមិទាំង​នេះ​នៅ​ថ្ងៃអង្គារ។

ទោះជា​យ៉ាង​ណាលោកអុីវ ​សាភុំ អភិបា​ល​​ស្រុក​​ស្នួ​ល ​​បា​ន​​ថ្លែង​ថាកិច្ចប្រជុំនេះនឹង​​ត្រូ​វ​ធ្វើ​ឡើង​​ ដើម្បី​កំណត់​ថា​តើ​អ្នក​តវ៉ា​​ប៉ុន្មាន​​នា​ក់មាន​សិទ្ធិ​ស្របច្បាប់​ទា​ម​ទា​រ​​ដី​ ហើយ​លោក​អភិបា​ល​ជឿថា មាន​អ្នក​តវ៉ា​មួយ​ចំនួន​តូច​ប៉ុណ្ណោះ ​ដែល​មាន​សិទ្ធិទាមទារដី។

លោក​ សាភុំ ​បា​ន​​ថ្លែង​ថា “ ចំណោម​បាតុករ​ទាំង​នោះ មា​ន​តែ​​ប៉ុន្មាន​នា​ក់​ប៉ុណ្ណោះ ដែ​ល​​រង​ប៉ះ​ពាល់​​ដោ​យ​សារក្រុម​ហ៊ុន​​ទាំង​នេះ។ក្រុម​ហ៊ុន​​មា​ន​គោល​ការណ៍​មួ​យ​​ដើម្បី​​ដោះ​ស្រាយ​វិវាទដី​ធ្លីជាមួ​យ​ពួកគេ​”។ លោក​​បាន​ថ្លែ​ង​ថា “ វាជាទង្វើ​ខុស​ច្បាប់​ដែល​ពួកគេ​តវ៉ាដោ​យ​ការ​​បិទផ្លូវ​ជាតិ​លេខ​​៧៦អា​ និង​បណ្តាល​ឲ្យ​​ស្ទះ​​ចរាចរណ៍”។លោក បាន​បន្ថែ​ម​ថា មន្ត្រី​​ថ្នាក់​ស្រុកនិង​​ថ្នាក់​ខេត្ត​ នឹង​​ស៊ើប​​អង្កេត​​កា​រ​ទា​ម​ទា​រ​របស់​អ្នកភូមិ៕

ប្រែ​សម្រួលដោ​យ ​ចេវប៊ុននី​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស