35 C
Phnom Penh

វិនិយោគិនបរទេស​ចង់​ជ្រួត​ជ្រាប​ថែម​ទៀត​ អំពី​ឱកាស​ដាក់​ទុន​រក​ស៊ី​ក្នុង​ប្រទេស​ភូមា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្តា​វិនិយោគិន​បរទេស ​ដែល​មាន​ចំណាប់​​អារម្មណ៍​ខ្លាំង ​ចំពោះ​ប្រទេស​ភូមានៅ​ពេល​មានការ​សន្យាថា ​ធ្វើ​កំណែ​ទម្រង់​នយោបាយ និងសេដ្ឋកិច្ច​នោះ​ ប្រាកដ​ជា​កាន់​តែ​​មានចំណាប់​អារម្មណ៍​​​ កាល​ពីម្សិល​មិញបន្ទាប់ពី​មេដឹក​នាំ​គណបក្ស​គាំ​ទ្រលទ្ធិ​ប្រជា​ធិបតេយ្យ​ គឺលោកស្រី អ៊ុង សាន ស៊ូជី បាន​ទទួល​ជ័យ​ជម្នះក្នុង​ការ​បោះ​ឆ្នោត​បំពេញ​អាសនៈ​សភា​ និង​បន្ទាប់​ពី​មាន​ព័ត៌មាន​ថា​ធនាគារ​កណ្តាល​របស់​ប្រទេស​ភូមា​បាន​កែ​សម្រួល​ថ្លៃ​រូបិយប័ណ្ណ ចាត ធៀប​នឹង​រូបិយ​ប័ណ្ណដុល្លារ ជា​លើកដំបូង។

ប៉ុន្តែ​ចំណាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ឡើង​ៗរបស់​វិនិយោគិន​ចំពោះ​ប្រទេស​ភូមា ឬ​ហៅ​ម្យា៉ងទៀត​ថា​ មីយ៉ាន់ម៉ា ​ មាន​សន្ទុះ​ខ្លាំង​ពេក​​​ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​លំបាក​​ក្នុង​ការ​វាយ​តម្លៃ​ឲ្យ​​ប្រាកដ​និយម អំពី​ការ​ត្រៀម​ខ្លួន​របស់​ប្រទេស​នេះ​ ក្នុង​ការ​ផ្តល់​ឲ្យ​ម្ចាស់​អាជី​វ​កម្ម​នូវ​បរិយាកាស​សន្តិ​សុខ​ ដែល​​ពួក​គេ​ត្រូវ​ការ​ជា​ចាំ​បាច់​សម្រាប់​ការ​វិនិយោគ​។

ដើម្បី​ឲ្យ​មាន​ការ​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​បញ្ហា​នេះ ​និង​អំពីបរិយា​កាស​វិនិយោគ​នៅ​ក្នុង​ប្រទេស​​​មីយា៉ន់មា៉ ក្រុម​វិនិយោ​គិន​ឯក​ជន និង​​មន្ត្រីជាន់ខ្ពស់​​មក​ពី​ប្រទេស​ភូមាបាន​ជួប​ពិភាក្សា​​គ្នា ក្នុងរាជធានី​ភ្នំពេញ កាល​ពី​ម្សិលមិញ​​​ ក្នុង​​កិច្ច​ប្រជុំកំពូល​សហ​ភាព​អឺរ៉ុប-អាស៊ាន ស្តីពីវិស័យពាណិជ្ជកម្ម​។

តើកិច្ច​ពិភាក្សា​នេះ​បាន​បញ្ចប់​ទៅ ដោយ​ទទួល​បាន​​លទ្ធផល​បែប​ណា? តើ​ប្រទេស​ភូមា​ បាន​ត្រៀម​ខ្លួន​ហើយ​ឬ​នៅ​? ចម្លើយ​គឺហ្វីលីពីនជំទាស់​ដោយ​បាន​លើកឡើងថា“ខ្លួន​​​សង្ឃឹម​ថា ក្រមសីល ធម៌នេះនឹង​ត្រូវបាន​​បង្កើតឡើង ហើយមិន​មែនគ្រាន់​តែ​ជា​ទម្រង់​បែបបទ​មួយ​ទេ ប៉ុន្តែ​ត្រូវ​តែ​ជាឯកសារ​អាច​ផ្តល់សារៈសំខាន់ដល់ការអនុវត្ត”។

លោក​ កៅគឹមហួនរដ្ឋ​លេខា​ធិការ​ ក្រសួង​​ការ​បរទេស​ បាន​គូស​បញ្ជាក់​ថាសំណើ​មួយ​នេះមិន​ទទួល​បានការ​គាំទ្រនោះ​ទេ។ លោក​ គឹមហួនបាន​លើក​ឡើង​នៅក្រៅ​កិច្ច​ប្រជុំនោះថា “ ចំពោះអ្វី​ ដែល​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ហ្វី​លីពីន បាន​ស្នើ​សុំ គឺ​សម្រាប់បម្រើ​ផល​ប្រយោជន៍​ប្រទេស​ខ្លួន​ច្រើន​ជាង​ ប៉ុន្តែ​សម្រាប់អ្វី​ដែល​​បណ្តា​ប្រទេសជាសមាជិក​អាស៊ាន​​ចង់បាន​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​ គឺ​ជា​រឿង​មួយ​ផ្សេង”។ លោក​បាន​បន្តថា “ អ្វី​ដែល​យើង​ចង់​បាន​បំផុត​ គឺមិន​ត្រូវ​ធ្វើ​ឲ្យ​ជម្លោះ​នៅសមុទ្រ​ចិន​ខាង​ត្បូង ក្លាយ​ទៅ​ជា​រឿង​អន្តរ​ជាតិ​នោះ​ទេ”។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​របស់​​ចិន​ និង​កម្ពុជា ដែល​ចេញកាល​ពីម្សិល​មិញ​ បាន​លើកឡើងថា ប្រទេស​ទាំងពីរ​មិនបាន​និយាយ​​អំពី​ក្រម​សីលធម៌​ ដែលគេទន្ទឹងរង់ចំា​​ជា​យូរ​មក​ហើយនោះទេ។​ តែផ្ទុយមកវិញសេចក្តី​ថ្លែង​ការណ៍នោះ​បាន​លើក​ឡើង​ថា “ ភាគី​ទាំងពីរ​ បានព្រម​ព្រៀង​ថា ​ប្រទេស​ចិន​និង​បណ្តាប្រទេសជាសមាជិកអាស៊ាន និងបន្ត​អត់ធ្មត់ដើម្បីដោះស្រាយបញ្ហាឲ្យសម​ស្រម​តាម​គោលការណ៍ និងស្មារតីនៃ​សេចក្តីប្រកាស​អំពីក្រម​សីលធម៌នេះ។

លោកអែនទ្រូខ័ក (Andrew Cock) អ្នក​ស្រាវជ្រាវមកពីវិទ្យាស្ថាន​សម្រាប់​​ការ​សិក្សា​ជាន់​ខ្ពស់​ ស្តី​អំពី​តំបន់អាស៊ី​នៅ​មហា​វិទ្យា​ល័យ​​តូក្យូ បាន​និយាយ​ថា វា​គឺ​ជា​រឿង​ធម្មតាទេសម្រាប់​ប្រ​ធាន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន ក្នុង​ការកំណត់អំពី​របៀប​វារៈ​ទៅ​តាម​ការ​សម្រេច​ចិត្ត​របស់​ខ្លួន។

លោក ខ័ក បាន​បន្ត​ទៀតថា “ សម្រាប់​ប្រទេស​កម្ពុជា ការ​សម្រេច​ចិត្ត​ខ្លះ គឺម្យ៉ា​ង​សម្រាប់បណ្តា​ប្រទេស​ជាសមាជិកអាស៊ាន ​ដែលត្រូវមក​ចូលរួម​ក្នុងកិច្ច​ប្រជុំ​ និង​ម្យ៉ាង​ទៀតគឺ​សម្រាប់​រក្សាទំនាក់​ទំនង​ល្អរបស់​ខ្លួនជាមួយ​​នឹង​ប្រទេស​មហា​អំណាច”៕គិត​ថានយោ​បាយអាស៊ាននេះមិនអាច​ធ្វើ​ឲ្យ​ខូច​នូវ​ទំនាក់​ទំនង​ការទូត​ដ៏សំខាន់​បំផុត​របស់​ប្រទេស​កម្ពុជា​នោះទេ”៕

ប្រែ​សម្រួល​ដោយ​  ស៊ា ​ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស