TAG
paywall
AusAid និង ADB រងសម្ពាធខ្លាំងជុំវិញគម្រោងផ្លូវដែកនៅកម្ពុជា
កាលពីថ្ងៃសុក្រ អង្គការក្រៅរដ្ឋាភិបាលមួយក្រុមបានស្នើឲ្យប្រទេសអូស្ត្រាលី និងធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB ផ្អាកការងារ និងការផ្តល់មូលនិធិសម្រាប់គម្រោងជួសជុលប្រព័ន្ធផ្លូវដែកកម្ពុជា ដែលដឹកនាំដោយរដ្ឋាភិបាល ប្រសិនបើអាជ្ញាធរក្រុងប៉ោយប៉ែត អនុវត្តតាមសេចក្តីជូនដំណឹងអំពីផែនការបណ្តេញប្រជាពលរដ្ឋចំនួន២២ គ្រួសារ កាលពីសប្តាហ៍មុន។
សេចក្តីថ្លែងការណ៍មួយចុះហត្ថលេខាដោយអង្គការស្ពានទៅកាន់សន្តិភាពកម្ពុជាអង្គការក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន សមាគមធាងត្នោត និងអង្គការលីកាដូ ក៏បានជំរុញឲ្យម្ចាស់ជំនួយទាំងពីរនេះ ស្នើសុំឲ្យរដ្ឋាភិបាលស៊ើបអង្កេតលើករណីប្រើអំពើហិង្សាកាលពីថ្ងៃសុក្រ ទៅលើប្រជាពលរដ្ឋដែលត្រូវបានបណ្តេញចេញរួចហើយដោយសារគម្រោងនេះ ហើយពេលនេះកំពុងរស់នៅកន្លែងតាំងលំនៅថ្មីមួយកន្លែងក្នុងរាជធានីភ្នំពេញ។ស្របពេលជាមួយគ្នានេះដែរ ប្រជាពលរដ្ឋនៅកន្លែងតាំងលំនៅថ្មីនោះ ក៏បានស្នើសុំឲ្យអាជ្ញាធរចាប់ខ្លួនអ្នកទទួលខុសត្រូវផងដែរ។
ធនាគារ ADB និងអង្គការ AusAid ដែលជាដៃគូផ្តល់ជំនួយបរទេសរបស់រដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី ផ្តល់ប្រាក់ចំនួន១៤២លានដុល្លារដល់គម្រោងនេះ ហើយបានរងការរិះគន់យ៉ាងខ្លាំងពីបណ្តាអង្គការសិទ្ធិមនុស្ស។
អង្គការទាំងនេះបានលើកឡើងថា គម្រោងនេះបានធ្វើឲ្យប្រជាពលរដ្ឋដែលត្រូវបានបណ្តេញចេញ មានស្ថានភាពកាន់តែធ្ងន់ធ្ងរទៅៗនៅកន្លែងតាំងលំនៅថ្មីដែលគ្មានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវហើយនេះជាការរំលោភគោលនយោបាយគាំពារសុវត្ថិភាពរបស់ម្ចាស់ជំនួយទាំងពីរនេះ។
មន្ត្រីនៅស្ថានទូតអូស្ត្រាលី និងធនាគារ ADB មិនអាចទាក់ទងបានទេ កាលពីម្សិលមិញ។ អង្គការក្រៅរដ្ឋាភិបាលទាំងនេះបាននិយាយថា ប្រសិនបើរដ្ឋាភិបាលបណ្តេញប្រជាពលរដ្ឋនៅប៉ោយប៉ែត ម្ចាស់ជំនួយទាំងពីរនេះគួរតែ“ ផ្អាកការងារនេះជាបណ្តោះអាសន្ននិងផ្អាកការផ្ទេរមូលនិធិទៅឲ្យគម្រោងនេះ រហូតទាល់តែមានកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលទាក់ទិននឹងការអនុវត្តតឹងរ៉ឹងចំពោះការគាំពារសុវត្ថិភាពដល់អ្នកតាំងលំនៅថ្មី និងសិទ្ធិមនុស្សជាមូលដ្ឋានសិន”។
អង្គការទាំងនេះបានស្នើឲ្យមានការលើកលែងចំពោះតែកិច្ចការ ឬមូលនិធិណាដែលបានជួយដោយផ្ទាល់ដល់ប្រជាពលរដ្ឋទាំងប៉ុន្មានគ្រួសារនេះប៉ុណ្ណោះ។ប្រជាពលរដ្ឋទាំងប៉ុន្មានគ្រួសារនេះបាននិយាយថា ខ្លួនបានទទួលសេចក្តីជូនដំណឹងអំពីការបណ្តេញចេញនេះមួយថ្ងៃមុនឱសានវាទថ្ងៃសុក្រសប្តាហ៍មុនប៉ុណ្ណោះ ហើយថាពាក្យបណ្តឹងរបស់ខ្លួនសុំឲ្យមានការផ្តល់សំណងនោះ មិនទាន់មានដំណោះស្រាយនៅឡើយទេ។អាជ្ញាធរមូលដ្ឋានបានច្រានចោលការអះអាងទាំងពីរនេះ។
កាលពីម្សិលមិញ លោក ង៉ោម៉េង ជ្រួនអភិបាលក្រុងប៉ោយប៉ែត បានប្រកាន់ជំហរតាមសេចក្តីជូនដំណឹងអំពីការបណ្តេញចេញនេះ។ លោកបានមានប្រសាសន៍ថា "ប្រសិនបើអ្នកភូមិទាំងនេះមិនគោរពតាមសេចក្តីជូនដំណឹងនេះទេ...
សារព័ត៌មានអន្ដរជាតិមិនធ្វើការកត់សម្គាល់ក្នុងសន្និសីទសារព័ត៌មានស្ដីពីជំនួបអាស៊ាន
ជាច្រើនថ្ងៃបន្ទាប់ពីជំនួបកំពូលអាស៊ានលើកទី២០ បានបញ្ចប់កាលពីថ្ងៃពុធរួចមក រឿងវ៉ាវជាច្រើននៅតែបន្តកើតមានដដែល។ប៉ុន្តែព័ត៌មានថ្មីៗភាគច្រើនមិននិយាយអំពីរឿងរ៉ាវ ដែលគេមិនបានលើកយកមកពិភាក្សានៅក្នុងជំនួបកំពូលអាស៊ាន ដូចជាការនិយាយអំពីបញ្ហាក្នុងដែនសមុទ្រចិនខាងត្បូង ឬក៏តួនាទីរបស់ចិននៅក្នុងជំនួបកំពូលអាស៊ាននេះ ប៉ុន្តែព័ត៌មានថ្មីៗទាំងនេះផ្តោតទៅលើសន្និសីទកាសែតរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឡើងនៅពេលចប់កិច្ចប្រជុំរយៈពេលបីថ្ងៃនេះ។
ក្រុមអ្នកសាព័ត៌មានក្នុងស្រុកមិនបានព្រិចភ្នែកទាល់តែសោះនៅពេលលោក ហ៊ុនសែន ចំណាយពេលវេលាយ៉ាងច្រើននៅក្នុងសន្និសីទ ដើម្បីនិយាយអំពីក្រុមបក្សប្រឆំាងនិងភាពខ្វះចន្លោះប្រហោងរបស់អ្នកវិភាគឯករាជ្យ “ ក្បាលទំពែក” ព្រមទាំងលើកសរសេើរពីតម្លៃរបស់ប្រទេសចិន ដែលជាម្ចាស់ជំនួយធំជាងគេបង្អស់។តែនេះជាទម្លាប់នៅក្នុងប្រទេសកម្ពុជាទៅហើយ ព្រោះសុន្ទរ
កថារបស់នាយករដ្ឋមន្ត្រី នៅក្នុងពិធីចែកសញ្ញាបត្រផ្សេងៗ លោកតែងតែនិយាយខោករដ្ឋាភិបាលបរទេស ចំណែកឯនៅក្នុងពិធីសម្ពោធផ្លូវនានាវិញ លោកតែងតែនិយាយរិះគន់យ៉ាងចាស់ដៃលើគណបក្សប្រឆាំង សម រង្ស៊ី។ ក៏ប៉ុន្តែអ្នកណា ដែលមិនធ្លាប់ដឹងវោហារសាស្ត្ររបស់លោកនាយករដ្ឋមន្ត្រីប្រាកដជាខ្លាចលែងហ៊ាននិយាយតទៅទៀតហើយ។
លោក ម៉ាទីន វូហ្គែន (Martin Vaughan) អ្នកកាសែតរបស់ វ៉លស្ត្រីតជឺណល (the Wall Street Journal) បានពិពណ៌នាហេតុការណ៍នេះនៅក្នុងអត្ថបទដែលបានបោះពុម្ពផ្សាយ កាលពីសប្តាហ៍មុនថា “ លោក ហ៊ុន សែន បានធ្វើឲ្យក្រុមអ្នកកាសែតអន្តរជាតិប្រមាណ២០០នាក់ដែលបានត្រៀមខ្លួន សម្រាប់ការនិយាយល្អអំពីភាពស្រុះស្រួលគ្នា នៅក្នុងតំបន់ និងសេចក្តីថ្លែងការណ៍ និយាយអំពីការរីកចម្រើន របស់អាស៊ានក្នុងការសហការគ្នាផ្នែកពន្ធគយ មានការភ្ញាក់ផ្អើលគ្រប់ៗគ្នា”។ លោក វូហ្គែនបានកត់សម្គាល់ថា “ នៅក្នុងសន្និសីទកាសែត កាលពីថ្ងៃពុធ លោក នាយករដ្ឋមន្ត្រី ហ៊ុ សែន ទំនងជាភ្លេចខ្លួនថា រូបលោកកំពុងតែនិយាយក្នុងនាមជាប្រធានរបស់សមាគមអាស៊ាន...
ភាពយន្ដឯកសារស្ដីពីការធ្វើឃាត ជា វិជ្ជា ទទួលរង្វាន់ធំនៅអាមេរិក តែហាមចាក់បញ្ចាំងក្នុងស្រុក
ភាពយន្ដឯកសារមួយស្ដីអំពីការធ្វើឃាតលោកជា វិជ្ជាប្រធានសហជីពសេរីកម្មករដ៏ល្បីឈ្មោះនោះ ត្រូវបានហាមមិនឲ្យចាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជាបុ៉ន្តែទទួលបានរង្វាន់ធំមួយពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក កាលពីយប់ថ្ងៃពុធដែលជាហេតុនាំឲ្យសមាជិកគ្រួសាររបស់គាត់អំពាវនាវឲ្យរដ្ឋាភិបាលបើកការស៊ើបអង្កេតជាថ្មីក្នុងអំពើឃាតកម្មនេះ។
ភាពយន្តឯកសាររឿង "នរណាសម្លាប់ ជាវិជ្ជា?" ដែលមានរយៈពេល៥៨នាទីបង្ហាញពីការស៊ើបអង្កេតរបស់នគរបាលក្នុងការធ្វើឃាតមេដឹកនាំសហជីពរូបនេះ ទទួលបានរង្វាន់George Foster Peabody ជារង្វាន់មួយក្នុងចំណោមរង្វាន់ប្រព័ន្ធផ្សព្វផ្សាយមានវ័យចំណាស់ជាងគេក្នុងសហរដ្ឋអាមេរិកមានការទទួលស្គាល់ជារៀងរាល់ឆ្នាំពីឧត្តមភាពនិងសេវាកម្មសាធារណៈតាមវិទ្យុទូរទស្សន៍និងប្រព័ន្ធផ្សព្វផ្សាយថ្មីៗ។
លោកប្រែតលីខកស៍ (Bradley Cox) ចាងហ្វាងភាពយន្ដឯកសារនេះបានមានប្រសាសន៍ថាលោកមានកិត្តយសនិងមានការភ្ញាក់ផ្អើលជាខ្លាំងដែលបានទទួលរង្វាន់នេះ។
លោកបានមានប្រសាសន៍ក្នុងកិច្ចសម្ភាសពីទីក្រុងបាងកកកាលពីម្សិលមិញថា"នៅពេលខ្ញុំធំដឹងក្ដីឡើង ខ្ញុំតែងតែបានឮអំពីរង្វាន់ Peabody នេះហើយខ្ញុំតែងតែគិតថាវាគឺជារង្វាន់ដ៏ធំនិងប្រកបដោយកិត្តនាមទៀតផង....ខ្ញុំក៏គិតដែរថា ខ្ញុំគ្មានឱកាសទទួលបានរង្វាន់សោះឡើយ"។
លោកខកស៍បានមានប្រសាសន៍ថាលោកសង្ឃឹមថាភាពល្បីល្បាញនៃរង្វាន់នេះនឹងមានការចាប់អារម្មណ៍ច្រើនចំពោះរឿងក្ដីបាញ់សម្លាប់លោកជា វិជ្ជាដែលមិនទាន់ដោះស្រាយនេះ។ លោកបានបន្ដថា"ស្ទើរតែចៀសមិនផុតឡើយនៅពេលទស្សនិកជនបានទស្សនាភាពយន្ដនេះពួកគេនឹងនិយាយថា 'ខ្ញុំដឹងថាវាអាក្រក់ណាស់នៅកម្ពុជាប៉ុន្តែខ្ញុំមិនមានគំនិតថាវាអាក្រក់ដល់ម្លឹងទេ'។រឿងនេះធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលចំពោះស្ថានភាពនៅទីនោះ"។
លោកបានបន្ថែមទៀតថា"នេះពិតជា អំពីស្ថានភាពអាក្រក់ដែលកំពុងបន្ដមានលើប្រជាពលរដ្ឋកម្ពុជាហើយបើមានការយកចិត្តទុកដាក់កាន់តែខ្លាំង កាន់តែប្រសើរ"។ លោកជាវិជ្ជាដែលបានការពារសិទ្ធិកម្មកររោងចក្រកាត់ដេររាប់ម៉ឺននាក់...
អំពើហិង្សាផ្ទុះឡើងនៅកន្លែងថ្មីរបស់គ្រួសារមកពីផ្លូវរថភ្លើង
អ្នកភូមិ និងសកម្មជនសិទ្ធិមនុស្សបាននិយាយថា អ្នកភូមិបីនាក់ ដែលត្រូវបានបណ្តេញចេញកាលពីឆ្នាំមុន ដោយសារគម្រោងជួសជុលផ្លូវដែកកម្ពុជាតម្លៃ១៤២
លានដុល្លារអាមេរិកឧបត្ថម្ភដោយធនាគារ អភិវឌ្ឍន៍អាសីុនិងអង្គការ AusAid នោះ បានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ កាលពីព្រឹកថ្ងៃសុក្របន្ទាប់ពីពួកគាត់ត្រូវបានគេគប់ដុំថ្មដាក់ ព្រមទាំងវាយនឹងដំបងនៅកន្លែងតាំងលំនៅថ្មីក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
អ្នកស្រី រស់ បុបា្ផ តំណាងឲ្យប្រជាជន១៦០គ្រួសារដែលត្រូវបានផ្លាស់ទីលំនៅនោះ បាននិយាយថា លោក ចាន់ សីុនណារ៉ាប្រធានភូមិត្រពាំងអញ្ចាញ៤ មិនសប្បាយចិត្តនឹងអ្នកភូមិទាំងនេះទេ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ បន្ទាប់ពីពួកគាត់បានស្វែងរកជំនួយថ្នាំពេទ្យពីអង្គការសិទ្ធិមនុស្សលីកាដូ ដោយគ្មានការអនុញ្ញាតពីគាត់។
បន្ទាប់ពីនោះបន្តិចមក អ្នកភូមិប្រហែល៣០នាក់ដែលរស់នៅក្នុងកន្លែងនោះយូរជាងគ្រួសារដែលទើបមកពីផ្លូវរថភ្លើងនេះ បានកាន់ដំុថ្មនិងដំបងមកឡោមព័ទ្ធគ្រួសារដែលមកពីផ្លូវដែកនេះ ហើយអំពើហិង្សាក៏ផ្ទុះឡើងដោយធ្វើឲ្យអ្នកភូមិទាំងពីរភាគីរងរបួស១១នាក់។
អ្នកស្រី បុបា្ផ បានមានប្រសាសន៍ថា “ គ្រួសារផ្សេងទៀតមកពីផ្លូវដែកនេះ ក៏មានជម្លោះពាក្យសំដីជាមួយប្រធានភូមិនេះ
ដែរ។ ដោយសារតែគាត់ខឹងទើបប្រធានភូមិនេះបានទូរស័ព្ទហៅមនុស្សរបស់គាត់មួយក្រុមពាក់អាវយឺតវាលក្លៀកឲ្យមកកាន់ទីនោះ ហើយបានគប់ដំុថ្មនិងវាយពួកយើងនឹងដំបងតែម្ដង”។
អ្នកស្រី បានបន្ថែមថា អ្នកភូមិនឹងដាក់ពាក្យបណ្តឹងពីសកម្មភាពរបស់លោក សីុនណារ៉ា ទៅធនាគារអភិវឌ្ឍន៍អាសុីនៅថ្ងៃសៅរ៍នេះ។នៅពេលទាក់ទងកាលពីម្សិលមិញ លោក សីុនណារ៉ា បានទទួលស្គាល់ថា លោកបានបដិសេធមិនឲ្យអ្នកភូមិសំុជំនួយថ្នាំពេទ្យពីអង្គការលីកាដូ មែន ប៉ុន្តែលោកមិនបានពាក់ព័ន្ធក្នុងជម្លោះនោះទេ។
យោងតាមលោក សីុនណារ៉ា បានឲ្យដឹងថា ជម្លោះនេះបានផ្ទុះឡើងរវាងអ្នកភូមិក្នុងមូលដ្ឋាននេះ ពីព្រោះពួកគាត់បានដឹងថាអ្នកស្រី បុប្ផា បានប្រមូលញត្តិពីអ្នកភូមិដោយកុហកថា ក្រុមហ៊ុនអគ្គិសនីកម្ពុជា ឈប់ផ្គត់ផ្គង់អគ្គិសនីឲ្យពួកគាត់ទៀតហើយ។លោកបានមានប្រសាសន៍ថា “ នៅពេលដែលអ្នកស្រីបុប្ផា ប្រមូលស្នាមមេដៃពីអ្នកភូមិទាំងនោះ អ្នកស្រីបានប្រាប់អ្នកភូមិថា ស្នាមមេដៃនេោះនឹងប្រើប្រាស់សម្រាប់សំុខ្ចីប្រាក់ពីអង្គការមិនមែនរដ្ឋាភិបាលនានា និងធនាគារអភិវឌ្ឍន៍អាសីុ យកមកសង់លំនៅដ្ឋាន និងបើករបរកសីុបន្តិចបន្តួច។ ប៉ុន្តែតាមពិតស្នាមមេដៃទាំងនោះត្រូវបានប្រើនៅលើញត្តិដាក់ទៅធនាគារអភិវឌ្ឍន៍អាសីុដោយចោទប្រកាន់ថា ក្រុមហ៊ុនអគ្គិសនីកម្ពុជាបានកាត់ផ្តាច់ចរន្តអគ្គិសនីពីប្រជាជនទាំងនេះទៅវិញ”។
លោក អំ សំអាត អ្នកគ្រប់គ្រងបច្ចេកទេសប្រចាំអង្គការលីកាដូ បានមានប្រសាសន៍ថា អំពើហិង្សាបានផ្ទុះឡើង ពីព្រោះលោកស៊ីនណារ៉ា ដែលមានតួនាទីជាប្រធានភូមិនោះបានខឹងយ៉ាងខ្លាំង បន្ទាប់ពីគ្រួសារដែលត្រូវបានផ្លាស់ទីលំនៅទាំងនេះបានប្តឹងទៅធនាគារពិភពលោក និងក្រុមហ៊ុនអគ្គិសនីកម្ពុជា អំពីស្ថានភាពនៅឯកន្លែងតាំងលំនៅថ្មី និងអំពីការដាច់ចរន្តអគ្គិសនីជាញឹកញាប់។
លោក សំអាត បានមានប្រសាសន៍ថា “យើងបារម្ភណាស់ដែលអតីតគ្រួសារនៅផ្លូវរថភ្លើងទាំងនេះបានជាប់ពាក់ព័ន្ធក្នុងអំពើហិង្សានេះ”។ ក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃសុក្រក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន(HRTF)បានថ្កោលទោសយ៉ាងខ្លាំង ចំពោះអំពើហិង្សានេះ”។
អង្គការនេះ បានលើកឡើងក្នុងសេចក្តីប្រកាសរបស់ខ្លួនថា “ ការបង្កអំពើហិង្សាដោយគ្មានហេតុផលបែបនេះ បង្ហាញពីបរិយាកាសប្រទូសរា៉យ ដែលអំពើបែបនេះធ្លាប់បានកើតឡើងចំពោះក្រុមគ្រួសារ ដែលត្រូវបានរុះរើចេញពីផ្លូវដែកនៅរាជធានី
ភ្នំពេញ។ ក្រុមគ្រួសារនៅកន្លែងនោះមិនមែនគ្រាន់តែប្រឈមនឹងបញ្ហាបំណុលកាន់តែច្រើន និងគ្មានឱកាសរកប្រាក់ចំណូលប៉ុណ្ណោះទេ គឺពេលនេះ ពួកគេក៏ខ្លាចអាជ្ញាធរទាំងនោះឆ្លៀតឱកាសរកផលប្រយោជន៍របស់ខ្លួនដែរ”៕
ប្រែសម្រួលដោយ ហម សុផាណ្ណា
តុលាការអាមេរិក នឹងបើកសវនាការលើរឿងក្ដីរូបចម្លាក់ ខ្មែរ មានអាយុកាល១.០០០ឆ្នាំ
តុលាការអាមេរិក នឹងបើកសវនាការលើរឿងក្ដីរូបចម្លាក់ខ្មែរ មានអាយុកាល១.០០០ឆ្នាំដើម្បីរឹបអូសរូបចម្លាក់នេះ ហើយថា ក្រសួងសន្តិសុខជាតិអាមេរិក ក៏បានត្រៀមខ្លួនរឹបអូសវត្ថុបុរាណនេះដែរ។
ទោះជាយ៉ាងណា ក្រុមហ៊ុនសុថេប៊ី បានវាយបកវិញ ដោយនិយាយថា រូបចម្លាក់នេះត្រូវបាននាំចូលសហរដ្ឋអាមេរិក ដោយស្របច្បាប់ ហើយបានប្តេជ្ញាការពារសិទ្ធិរបស់ខ្លួននៅក្នុងតុលាការ។
កាលពីថ្ងៃព្រហស្បតិ៍ ចៅក្រមសហព័ន្ធអាមេរិកមួយរូប បានអនុញ្ញាតឲ្យក្រុមហ៊ុនសុថេប៊ី រក្សាទុករូបចម្លាក់នេះជាបណ្តោះអាសន្នរហូតដល់ពេលបើកសវនាការ នៅថ្ងៃទី១២ខែមេសាខាងមុខនេះ។
កាសែត ឌឹ ញូវយ៉ក ថែមស៍ បានធ្វើសេចក្តីរាយការណ៍ថា ចៅក្រម ចច ប៊ី ដានីញែលស៍ បានបង្គាប់ឲ្យក្រុមហ៊ុនសុថេប៊ី ផ្អាកដំណើរការលក់ដេញថ្លៃរូបចម្លាក់នេះសិន និងអនុញ្ញាតឲ្យក្រសួងសន្តិសុខជាតិអាមេរិក ធ្វើការត្រួតពិនិត្យ។
លោកស្រី មីឆេល បេនណេត អ្នកនាំពាក្យរបស់ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំរាជធានីភ្នំពេញ បានមានប្រសាសន៍កាលពីថ្ងៃសុក្រថា “ កាលពីថ្ងៃទី៥ខែមេសាឆ្នាំ២០១២ ចៅក្រមតុលាការសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក បានចេញដីកាមួយ បង្គាប់ឲ្យក្រុមហ៊ុនសុថេប៊ី ផ្អាកសកម្មភាពលក់ ឬយករូបចម្លាក់នេះទៅរក្សាទុកនៅកន្លែងផ្សេង ហើយបានកំណត់បើកសវនាការនៅថ្ងៃទី១២ខែមេសា ឆ្នាំ២០១២ ខាងមុខនេះសម្រាប់គ្រប់ភាគីដែលមានចំណាប់អារម្មណ៍”។
ក្រុមហ៊ុនសុថេប៊ី ត្រូវបានស្នើសុំឲ្យជួយដាក់លក់វត្ថុបុរាណនេះ ដោយម្ចាស់វត្ថុបុរាណនេះ គឺស្រ្តីអ្នកប្រមូលទិញវត្ថុបុរាណមា្នក់ជាជនជាតិបែលហ្ស៊ិក ដែលឈ្មោះរបស់
គាត់ត្រូវបានការពារដោយក្រុមហ៊ុនដាក់ដេញថ្លៃ។ ក្រុមហ៊ុនដាក់ដេញថ្លៃបានកំណត់តម្លៃវត្ថុបុរាណនេះក្នុងតម្លៃចន្លោះពី ពីរលានដុល្លារ ទៅបីលានដុល្លារ។
ក្រោយពីក្រុមហ៊ុនសុថេប៊ីបានប្រកាសពីការលក់ដេញថ្លៃវត្ថុបុរាណនេះកាលពីឆ្នាំមុន រដ្ឋាភិបាលកម្ពុជាមានប្រតិកម្មតែម្តង។
លោកស្រី បេនណេត បានបន្តថា “ រដ្ឋាភិបាលកម្ពុជាបានបញ្ជូនសំណើមួយទៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ដើម្បីស្នើឲ្យជួយបញ្ជូនវត្ថុបុរាណនេះត្រឡប់មកប្រទេសកម្ពុជាវិញ។ ស្ថានទូតសហរដ្ឋអាមេរិក
បានបញ្ជូនសំណើនេះបន្តទៅការិយាល័យពង្រឹងច្បាប់គយ និងអន្តោប្រវេសន៍ របស់អាមេរិក នៅបុរីញូវយ៉ក”។
លោក...
អ្នកភូមិរាប់រយនាក់ នៅក្នុងស្រុកក្រគរ តវ៉ាចំពោះការរានដីដោយក្រុមហ៊ុន ភាពីមិុច
អ្នកភូមិបាននិយាយថា អ្នកភូមិប្រហែល៣០០នាក់នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃអង្គារបានតវ៉ាដើម្បីបញ្ឈប់ក្រុមហ៊ុនភាពីម៉ិចដ៏មានអំណាច មិនឲ្យរានដីស្រែចម្ការរបស់ខ្លួន បន្ទាប់ពីកងរាជអាវុធហត្ថប្រដាប់អាវុធ បានមកដល់តំបន់នេះ ដើម្បីការពារដីសម្បទាន ដែលរដ្ឋាភិបាលប្រគល់ឲ្យក្រុមហ៊ុននេះ។
អ្នកតវ៉ាម្នាក់ឈ្មោះ គុច វ៉េង បាននិយាយថាក្រុមហ៊ុននេះបានប្រើគ្រឿងចក្រកាយដីពីរគ្រឿងនិងម៉ាស៊ីនឈូសឆាយដី៩គ្រឿងដើម្បីរានដីស្រែចម្ការប្រហែល៥ហិកតា នៅក្នុងឃុំក្បាលត្រាចកាលពីថ្ងៃច័ន្ទ និងបានបញ្ជូនមន្ត្រីកងរាជអាវុធហត្ថឯកសណ្ឋានប្រមាណ១០នាក់ប្រដាប់ដោយកាំភ្លើងអាកា-47 ទៅទីនោះ។
លោក វ៉េងបាននិយាយថា “អ្នកភូមិកាន់ពូថៅ និងកាំបិតផ្គាក់ ពេលធ្វើការតវ៉ា ពីព្រោះយើងខ្លាចទាហានប្រដាប់ដោយអាវុធ ដែលការពារគ្រឿងចក្ររបស់ក្រុមហ៊ុន ប៉ុន្តែយើងមិនបានប្រើអំពើហិង្សាទេ នៅពេលតវ៉ានោះ”។ លោកបានបន្ថែមថាក្រុមហ៊ុនបានយកគ្រឿងចក្ររបស់ខ្លួនចេញ ហើយកងកម្លាំងបានបំបែកគ្នា បន្ទាប់ពីឃើញក្រុមអ្នកភូមិចូលមកជិត។
ក្រុមហ៊ុនភាពីមិុចរបស់ភរិយាលោកឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា បានកាន់កាប់ដីសម្បទានសេដ្ឋកិច្ចទំហំ៣១៦.០០០ហិកតា សម្រាប់ដាំដំឡូងមីនិងដើមអាកាស្យានៅក្នុងេខត្តពោធិ៍សាត់ ចាប់តាំងពីឆ្នាំ១៩៩៧មក។ ជន
ជាតិចិនប្រហែលជា១០០នាក់ គ្រប់គ្រងប្រតិបត្តិការកសិឧស្សាហកម្មនេះនិងត្រួតត្រាកម្មករកម្ពុជាប្រមាណ៤.០០០នាក់។ កាលពីដើមឆ្នាំនេះ មេក្រុមជនជាតិចិនម្នាក់ ធ្វើការនៅក្រុមហ៊ុនកសិឧស្សាហកម្មភាពីម៉ិចដ៏ធំនេះត្រូវបានគេបាញ់សម្លាប់ ប៉ុន្តែនគរបាលមិនទាន់រកឃើញពិរុទ្ធជនទេ។
ការដាក់ពង្រាយកម្លាំងសន្តិសុខរដ្ឋ ឲ្យការពារដីសម្បទានរបស់ក្រុមហ៊ុនឯកជន មិនមែនជារឿងថ្មីនោះេទ នៅកម្ពុជា។ប៉ុន្តែនៅពេលថ្មីៗនេះ បញ្ហានេះបានក្លាយទៅជារឿងរសើប ចាប់តាំងពីសន្តិសុខស្លៀកពាក់ឯកសណ្ឋានពីរនាក់ យាមដីសម្បទានរបស់ក្រុមហ៊ុនចម្ការកៅស៊ូ TTY នៅក្នុងខេត្តក្រចេះបានប្រើកាំភ្លើងអាកា-47 បាញ់ឲ្យមនុស្សបួននាក់រងរបួសកាលពីខែមករាកន្លងទៅនេះ។
លោក អូន សុខុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានមានប្រសាសន៍ថាមន្ត្រីកងរាជអាវុធហត្ថ មិនដែលត្រូវបានជួលឲ្យទៅការពារទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនភាពីម៉ិចនោះទេ។
លោកបានអះអាងថា “គ្មានកងរាជអាវុធហត្ថណាត្រូវបានក្រុមហ៊ុនជួលឲ្យការពារដីនោះទេ។ កងកម្លាំងរបស់យើង ប្រើដើម្បីការពារសន្តិសុខក្នុងសង្គម”។ លោកឌួងសារិនមេឃុំក្បាលត្រាច បានមានប្រសាសន៍ថា អាជ្ញាធរមូលដ្ឋានមិនអាចដោះស្រាយវិវាទនេះតែឯងបានទេ។
លោក ឌួង សារិន បានមានប្រសាសន៍ថា “អាជ្ញាធរឃុំ មិនអាចដោះស្រាយបញ្ហានេះបានទេ។យើងគ្រាន់តែជួយសម្រួលឲ្យសភាពការណ ៍រវាងក្រុមហ៊ុននិងអ្នកភូមិស្ងប់ស្ងាត់ប៉ុណ្ណោះ អំឡុងពេលតវ៉ា។ យើងកំពុងកត់ត្រាពីចំនួនគ្រួសារដែលរងផលប៉ះពាល់ ហើយខ្ញុំនឹងរាយការណ៍ទៅអាជ្ញាធរខេត្តឲ្យដោះស្រាយរឿងនេះ”។
លោកទីគីមតុកអ្នកតំណាងឲ្យក្រុមហ៊ុនភាពីម៉ិចមិនអាចទាក់ទងសុំការបំភ្លឺបានទេ។លោកភួងសុធាអ្នកសម្របសម្រួលនៅអង្គការសិទ្ធិមនុស្សអាដហុក ដែលបានតាមឃ្លាំមើលការតវ៉ានេះ បានមានប្រសាសន៍ថាត្តមានរបស់កងរាជអាវុធហត្ថ គឺដើម្បីបំភិតបំភ័យអ្នកភូមិ។
លោក សុធា បានមានប្រសាសន៍ថា “ខ្ញុំមិនដឹងថាតើកម្លាំងប្រដាប់អាវុធទាំងនេះត្រូវបានក្រុមហ៊ុនជួលឬអត់ទេ ប៉ុន្តែវាជាទង្វើខុសច្បាប់ក្នុងការឲ្យកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាល ការពារផលប្រយោជន៍របស់ក្រុមហ៊ុនឯកជន”៕
ប្រែសម្រួលដោយចេវប៊ុននី
សមាជិកអាស៊ានអំពាវនាវឲ្យភាគី នានាដកទណ្ឌកម្មចេញពីភូមា
ថ្លែងក្នុងឋាន:ជាប្រធានអាស៊ាន លោកនាយករដ្ឋមន្ត្រីហ៊ុនសែន កាលពីម្សិលមិញ បានអំពាវនាវសុំឲ្យរដ្ឋាភិបាលនៃប្រទេសនានាបញ្ចប់ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសភូមា។
លោកហ៊ុនសែនបានថ្លែងនៅក្នុងសន្និសីទកាសែតមួយ ដែលត្រូវបានធ្វើឡើងដើម្បីបិទកិច្ចប្រជុំកំពូលអាស៊ានថា “មេដឹកនាំអាស៊ានក៏បាននាំមកនូវការអំពាវនាវឲ្យប្រទេសនានា ដែលបានដាក់ទណ្ឌកម្មទៅលើមីយ៉ាន់ម៉ា ដកចេញនូវទណ្ឌកម្មទាំងនោះ”។
លោក ហ៊ុនសែនបានថ្លែងបន្តថា លោកណាជីបរ៉ាហ្សាក់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានថ្លែងថា លោកនឹងលើកយកបញ្ហានេះទៅពិភាក្សាជាមួយមន្ត្រីអស់គ្លេស អំឡុងពេលទៅបំពេញទស្សនកិច្ចក្នុងប្រទេសអង់គ្លេស នាពេលខាងមុខ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា “ មេដឹកនាំប្រទេសសមាជិកអាស៊ានមានការ ពេញចិត្តខ្លាំងណាស់ជាមួយនឹងការបោះឆ្នោតបំពេញបន្ថែមអាសនៈទំនេរនៅមីយ៉ាន់ម៉ា” ។ មេដឹកនាំបរទេសផ្សេងៗទៀត ក៏បានបន្ទរតាមអ្វីដែលលោក ហ៊ុនសែនបានលើកឡើងក្នុងកិច្ចប្រជុំកំពូលអាស៊ាន កាលពីម្សិលមិញដែរ។
ថ្លែងនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលោក ស៊ូរិន ពិតសុវ៉ាន់ អគ្គលេខាធិការអាស៊ានបានអំពាវនាវឲ្យមាន ការយោគយល់ទាក់ទិននឹងការដកទណ្ឌកម្មលើប្រទេសភូមា ។
លោក ម៉ាទី ណាតាឡេហ្គាវ៉ា នាយករដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ីបានមានប្រសាសន៍ថា លទ្ធផលមួយនៃកិច្ចប្រជុំកំពូលអាស៊ានបានអំពាវនាវឲ្យប្រទេស ដែលបានដាក់ទណ្ឌកម្មទៅលើភូមា ឲ្យដកទណ្ឌកម្មចេញជាបន្ទាន់ពីប្រទេសភូមា៕
ប្រែសម្រួលដោយ ស៊ាស៊ុយឈាង
កម្ពុជា ថៃនឹងពិភាក្សាគ្នាអំពីការបាញ់ពលរដ្ឋកម្ពុជា នៅព្រំដែន
មន្ត្រីកម្ពុជា បាននិយាយកាលពីម្សិលមិញថា ប្រទេសថៃ បានអញ្ជើញគណ:ប្រតិភូអន្តរក្រសួងកម្ពុជា ឲ្យចូលរួមក្នុងកិច្ចពិភាក្សានៅសប្តាហ៍ក្រោយជុំវិញការបាញ់ប្រហារដែលចេះតែបន្តកើតមានមកលើប្រជាជនកម្ពុជា ដែលឆ្លងដែនចូលទៅ កាប់ឈើប្រណីតដោយខុសច្បាប់នៅក្នុងប្រទេសថៃ។
លោកឧត្តមសេនីយ៍ឯកខៀវសុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រសួងរបស់លោកនិងក្រសួងការបរទេសកំពុងត្រៀមគណ:ប្រតិភូឲ្យចូលរួមក្នុងកិច្ចពិភាក្សានេះ។
លោកបានមានប្រសាសន៍ថា “ ក្រសួងមហាផ្ទៃនឹងបញ្ជូនមន្ត្រីជាន់ខ្ពស់មួយចំនួនពីខេត្តជាប់ព្រំដែនឲ្យចូលរួមជាមួយគណ:ប្រតិភូនេះដើម្បីពិភាក្សាអំពីបញ្ហានៃការបាញ់ប្រហារមកលើប្រជាពលរដ្ឋកម្ពុជា ដែលឆ្លងដែនខុសច្បាប់”។លោកបានមានប្រសាសន៍ទៀតថា លោក ឡុង វីសាលោ រដ្ឋលេខាធិការក្រសួងការបរទេស នឹងដឹកនាំគណ:ប្រតិភូនេះទៅជួបពិភាក្សាជាមួយមន្ត្រីថៃ។
រហូតមកទល់ពេលនេះក្នុងឆ្នាំនេះ ទាហានថៃ បានបាញ់សម្លាប់ប្រជាជនកម្ពុជា ចំនួន១២នាក់ ដែលបានឆ្លងដែនចូលក្នុងប្រទេសថៃ ដោយខុសច្បាប់ ដើម្បីទៅកាប់ឈើគ្រញូងជាឈើមានតម្លៃថ្លៃអាចលក់បានរាប់ពាន់ដុល្លារក្នុងមួយម៉ែត្រគូប។
លោក ប៊ិច រតនា អនុប្រធានរដ្ឋបាលសាលាខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា ក្រសួងការបរទេសបានផ្ញើលិខិតមួយច្បាប់ទៅលោក បិុចសុខិន អភិបាលខេត្ត ដោយកំណត់កាលបរិច្ឆេទសម្រាប់កិច្ចពិភាក្សានេះនៅថ្ងៃទី១០ខែមេសាក្នុងទីក្រុងបាងកក។លោកបានមានប្រសាសន៍ទៀតថា “លិខិតនេះបានស្នើឲ្យយើងបញ្ជូនមន្ត្រីមួយចំនួន ចូលរួមក្នុងកិច្ចពិភាក្សានេះ ដូច្នេះយើងនឹងបញ្ជូនលោកអភិបាលរងខេត្ត និងលោកស្នងការនគរបាលខេត្តឲ្យចូលរួម”។
កាលពីខែកុម្ភ: មន្ត្រីព្រំដែនកម្ពុជា បានជួបជាមួយសមភាគីថៃរបស់ខ្លួន ដើម្បីជំរុញឲ្យពួកគេឈប់បាញ់ប្រហារអ្នកកាប់ឈើជាជនជាតិកម្ពុជា នៅក្នុងទឹកដីថៃទៀត និងបានលើកឡើងថា ជនល្មើសទាំងនោះគួរតែត្រូវចាប់ខ្លួនបញ្ជូនមកឲ្យមន្ត្រីការពារព្រំដែនវិញ។
លោក អ៊ុក កែវរតន: អ្នកនាំពាក្យខុទ្ទកាល័យខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ខេត្តរបស់លោកក៏ទទួលបានសំណើឲ្យបញ្ជូនអ្នកតំណាងទៅចូលរួមក្នុងកិច្ចពិភាក្សានេះផងដែរ។
លោក កែវរតនៈ បានមានប្រសាសន៍ថា“លោកអភិបាលខេត្ត មេបញ្ជាការកងយោធពលខេមរភូមិន្ទខេត្ត ស្នងការនគរបាលខេត្ត និងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ត្រូវបានចុះឈ្មោះឲ្យចូលរួមក្នុងកិច្ចពិភាក្សាដ៏សំខាន់នេះ ដែលផ្តោតលើការបាញ់ប្រហារមកលើប្រជាជនកម្ពុជាឆ្លងដែនខុសច្បាប់”៕
ប្រែសម្រួលដោយតែមសុខុម
បញ្ហានៅសមុទ្រចិនខាងត្បូងទទួលបានការរួមមតិគ្នាតិចតួច
បន្ទាប់ពីកិច្ចពិភាក្សាប៉ុន្មានថ្ងៃមកនេះមានការរួមមតិតែមួយគត់ត្រូវលើឡើង ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ពាក់ព័ន្ធទៅនឹងសមុទ្រចិនខាងត្បូង ហើយនឹងទំនងជាមិនមានទទួលបានការសម្រេចណាមួយក្នុងពេលឆាប់ៗនោះទេ។
នៅពេលប្រទេសហ្វីលីពីនបានជំរុញឲ្យមានកិច្ចព្រមព្រៀង ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានឲ្យដាក់ប្រទេសចិននៅក្រៅកិច្ចពិភាក្សា ស្តីអំពីក្រមប្រតិបត្តិផ្នែកផ្លូវច្បាប់ពាក់ព័ន្ធទៅនឹងជម្លោះក្នុងសមុទ្រចិនខាងត្បូងនោះ វានៅមិនទាន់មានកិច្ចព្រមព្រៀងណាមួយត្រូវបានធ្វើឡើងនោះទេ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែនបានមានប្រសាសន៍ក្នុងសន្និសីទកាសែតមួយធ្វើឡើងបន្ទាប់ពីការបិទកិច្ចប្រជុំកំពូលអាស៊ានដែលមានរយៈពេលពីរថ្ងៃកាលពីម្សិលមិញថា “ យើងនៅមិនទាន់ទទួលបានចំណុចរួមមួយពាក់ព័ន្ធទៅនឹងក្រមប្រតិបត្តិសម្រាប់កិច្ចពិភាក្សាជាមួយប្រទេសចិននៅឡើយទេ”។
ការលើកឡើងរបស់ លោក ហ៊ុន សែនបានសំដៅទៅលើសំណុំឯកសារដែលគេទន្ទឹងរង់ចាំជាយូរមកហើយស្តីអំពីរបៀបដោះស្រាយជម្លោះក្នុងដែនសមុទ្រចិនខាងត្បូង។
នៅក្នុងសេចក្តីថ្លែងការណ៍របស់លោកហ៊ុន សែន ដើម្បីបិទកិច្ចប្រជុំកំពូលអាស៊ាន កាលពីថ្ងៃម្សិលមិញ លោកហ៊ុនសែនបានសង្កត់ធ្ងន់ថា ដំណើរការរៀបចំក្រមប្រតិបត្តិកំពុងតែដំណើរការទៅមុខ។
លោកហ៊ុនសែន បានបន្តថា “ យើ់ងបានបញ្ចាក់សាជាថ្មីអំពីសារៈសំខាន់នៃគោលការណ៍អនុវត្ត ហើយចង់បានការទទួលស្គាល់មួយនៃក្រមប្រតិបត្តិក្នុងតំបន់។យើងសង្កត់ធ្ងន់ទៅលើភាពចំបាច់នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីធានាឲ្យបាននូវការអនុវត្តដោយពេញលេញនិងមានប្រសិទ្ធភាពនៃគោលការណ៍អនុវត្តនេះ”។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏ទំនងជាបញ្ជាក់សាជាថ្មីពីជំហររបស់ប្រទេសកម្ពុជា ដែលត្រូវបានប្រទេសដទៃទៀតជំរុញតាំងពីដើមទី ឲ្យប្រទេសចិនមានការចូលរួមទៅក្នុងកិច្ចពិភាក្សាចំពោះក្រមប្រតិបត្តិនេះផងដែរ។ លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន បានមានប្រសាសន៍អំឡុងសន្និសីទថា “ យើ់ងមិនអាចព្រមព្រៀងជាមួយប្រទេសសមាជិកអាស៊ាន ដោយគ្មានកិច្ចព្រមព្រៀងពីប្រទេសដទៃនោះទេ”។
ប៉ុន្តែកិច្ចពិភាក្សាជាមួយបណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន នៅក្រៅកិច្ចប្រជុំកំពូល កាលពីម្សិលមិញ បានបង្ហាញឲ្យឃើញនូវជំហររួបរួមគ្នាតិចតួច ចំពោះការដាក់បញ្ចូលប្រទេសចិនទៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន។
លោកអាលបឺតដេលរ៉ូសារីយ៉ូ (Albert Del Rosario)រដ្ឋមន្ត្រីក្រសួងការបរទេសហ្វីលីពីនបានជំទាស់ថាប្រទេសជាសមាជិកអាស៊ាន ត្រូវតែធ្វើការទៅលើការចេញសេចក្តីព្រាងអំពីគោលជំហររបស់ខ្លួន ស្តីពីសមុទ្រចិនខាងត្បូងជាមុនសិន មុននឹងទៅដោះស្រាយជាមួយប្រទេសចិន។
លោកអាលប៊ឺតដេលរ៉ូសារីយ៉ូបានបន្តនៅក្រៅកិច្ចប្រជុំកំពូលថា"គោលជំហររបស់យើងនៅតែរក្សាដ៏ដែល ដោយទទូចថា បញ្ហានេះត្រូវតែដោះស្រាយដោយសន្តិវិធី ដោយអនុលោមទៅតាមច្បាប់ក្នុងតំបន់់"។
“ការព្រមព្រៀងថ្មី ដែលយើងបានបង្ហាញនោះគឺ សេចក្តីព្រាងក្រមប្រតិបត្តិ និងការដាក់បញ្ចូលបញ្ហាសំខាន់ៗ គួរតែត្រូវបានធ្វើឡើង តាមរយៈបណ្តាប្រទេសសមាជិកអាស៊ានជាមុនសិនមុននឹងអញ្ជើញប្រទេសចិនឲ្យចូលរួម"។
តាមរយៈកិច្ចប្រជុំកំពូលពីរថ្ងៃមកនេះ និងអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ពេលនោះប្រទេសហ្វីលីពីនបានជំរុញយ៉ាងខ្លាំងឲ្យមានមតិរួមក្នុងចំណោមប្រទេសជាសមាជិកអាស៊ានមុនពេលឲ្យមានការចូលរួមពីប្រទេសចិន។ ជាអ្នកទាមទារសិទ្ធិកាន់កាប់ខ្លាំងជាងគេនៅក្នុងជម្លោះដែនសមុទ្រចិនខាងត្បូងនេះគឺប្រទេសហ្វីលីពីន។
យោងតាមក្រសួងការបរទេសហ្វីលីពីន...
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បដិសេធចំពោះការអះអាងថា ចិនមានឥទ្ធិពលមកលើកម្ពុជា
កាលពីម្សិលមិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានវាយបកចំពោះការអះអាងថា ប្រទេសចិនមានឥទ្ធិពលលើសកម្មភាពរបស់កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន ដោយទទូចថា ការធ្វើទស្សនកិច្ចរបស់លោក ហ៊ូជីនថាវកាលពីចុងសប្តាហ៍មុននោះមិនទាក់ទងនឹងកិច្ចប្រជុំកំពូលអាស៊ាន នៅសប្តាហ៍នេះទេ។
មានប្រសាសន៍នៅឯពិធីបិទកិច្ចប្រជុំកំពូលនៅឯអគារខុទ្ទកាល័យរបស់លោកក្នុងរាជធានីភ្នំពេញ លោក ហ៊ុន សែន បានប្រើសន្និសីទកាសែតបែបសំណួរនិងចម្លើយជាមួយបណ្ដាញព័ត៌មានពិភពលោក និងអ្នកយកព័ត៌មានក្នុងស្រុក ដើម្បីរិះគន់អ្នកវិភាគនយោបាយក្នុងស្រុកម្នាក់ព្រមទាំងលោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងផងដែរ។
ខណៈដែលលើកសរសើរចំពោះការវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធរបស់ចិន នៅក្នុងបណ្ដាប្រទេសជាសមាជិកអាស៊ាន និងតួនាទីរបស់ខ្លួនក្នុងការស្រោចស្រង់វិបត្តិហិរញ្ញវត្ថុសាកលលោកឆ្នាំ២០០៨ ដែលប្រទេសចិន “ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសង្គ្រោះពិភពលោក” និងបានស្នើឲ្យបណ្ដាញព័ត៌មាន កុំផ្ដេកផ្ដួលតាម “ អ្នកវិភាគឡប់ៗ” ដែលគិតថា លោកកំពុងត្រូវបានប្រទេសចិនប្រើ។
លោកបានឆ្លើយតបទៅនឹងការអះអាងថា ជំហររបស់កម្ពុជាចំពោះជម្លោះក្នុងដែនសមុទ្រចិនខាងត្បូង ដែលជាកម្មវត្ថុចម្បងមួយក្នុងចំណោមកម្មវត្ថុចម្បងៗ ដែលត្រូវ ពិភាក្សានៅឯកិច្ចប្រជុំកំពូលនេះ បានស្ថិតនៅក្រោមឥទ្ធិពលរបស់ចិន។
លោកបានថ្លែងថា “ ខ្ញុំសូមបញ្ជាក់ថាមេដឹកនាំរបស់ចិនមិនបានតាំងខ្លួនជាអ្នកគាបសង្កត់ឬការបញ្ចុះបញ្ចូល ឬការអូសទាញនោះទេនៅក្នុងបញ្ហានេះ ឯកម្ពុជាក៏មិនមែនជាទំនិញ សម្រាប់ការទិញរបស់នរណាទាំងអស់ក្នុងឋានៈជារដ្ឋអធិបតេយ្យ និងជាសមាជិក ដែលមានការទទួលខុសត្រូវក្នុងក្របខណ្ឌអាស៊ាន”។
លោក ហ៊ូ ជីនថាវ បានមកបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជា កាលពីថ្ងៃសុក្រ និងជាការធ្វើទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំចិនរូបនេះ ចាប់តាំងពីឆ្នាំ២០០០មក ដែលមានការដាក់តាំងបង្ហាញរូបថតដ៏ធំរបស់លោក និងភរិយា គឺលោកស្រី លីវ យ៉ុងឈីង នៅអែបព្រះឆាយាល័ក្ខណ៍របស់ព្រះមហាក្សត្រកម្ពុជា។ លោកបានចាកចេញពីប្រទេសកម្ពុជា កាលពីថ្ងៃច័ន្ទ បន្ទាប់ពីសន្យាបង្កើនទំនាក់ទំនង និងបង្កើនពាណិជ្ជកម្មជាមួយកម្ពុជា មុនការមកដល់របស់មេដឹកនាំប្រទេសជាសមាជិកអាស៊ាន មួយថ្ងៃ ដើម្បីចូលរួមកិច្ចប្រជុំកំពូលក្នុងរាជធានីភ្នំពេញ។
“វាទាក់ទងទៅនឹងអាស៊ាន។ វាមិនមែនមានផែនការគាបសង្កត់នោះទេ។ ការវិភាគឡប់ៗខ្លះ បានលើកឡើងថា ការធ្វើទស្សនកិច្ចរបស់លោក ហ៊ូ ជីនថាវ គឺជាការធ្វើទស្សនកិច្ច ដើម្បីបញ្ចុះបញ្ចូល និងដើម្បីគាបសង្កត់”។
ប៉ុន្ដែលោកបានលើកឡើងថា ការធ្វើទស្សនកិច្ចនេះ “ គឺជាការធ្វើដំណើរដោយមានការរៀបចំរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនតែប៉ុណ្ណោះ។ គ្មានការពាក់ព័ន្ធនឹងការប្រជុំអាស៊ានទេ។បើគាត់មិនមកពេលហ្នឹង គាត់នឹងមកពេលក្រោយ”។
លោក ហ៊ុន...
Latest news
© 2021, ដេលី. All rights reserved.

