34 C
Phnom Penh

សាកសព​ស្ត្រី​ជំនួយការមេ​ផ្ទះម្នាក់​ ត្រូវ​បាន​គេ​បញ្ជូន​ពី​ប្រទេស​មា៉ឡេស៊ីមក​​​កម្ពុជា​​​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមគ្រួសារ​  និងសកម្មជនសិទ្ធិ​មនុស្ស​បាននិយាយកាល​ពីម្សិលមិញ​ថាសាកសពស្រ្តី​​ជំនួយការមេផ្ទះ​មា្នាក់បាន​ស្លាប់​ដោយ​​​សារ​ជំងឺ​ បាន​​កំឡុង​ពេល​បំពេញ​ការងារ​នៅក្នុង​ប្រទេសម៉ាឡេស៊ីត្រូវបាន​គេ​​បញ្ជូន​មកប្រ​​​ទេស​​​កម្ពុជា​វិញ​ បន្ទាប់ពី​សាកសព​របស់​គាត់​ត្រូវបាន​អាជ្ញា​​ធរម៉ាឡេស៊ី​រក្សា​ទុក ​ដើម្បី​ធ្វើ​កោសល្យវិច័យអស់​​​​​​​រយៈ​​​ពេល៥ខែ​មកប៉ុន្តែ​​ពួក​​​គេ​​​នៅ​​​តែ​​​ឆ្ងល់​អំពី​​​​ការអះអាង​របស់​អាជ្ញាធរ​ ថា​ ស្ត្រីនោះ​​​​​​ស្លាប់​​​ដោយ​​​សារ​​​ជំងឺ។​​​​

នាង​ ស៊ុនសុខាអាយុ​២៤​ឆ្នាំបាន​និយាយ​​​ថា​ ម្តាយ​របស់​នាង​ឈ្មោះអូបសុកឃួន​ អាយុ​៤៧ឆ្នាំត្រូវបាន​ក្រុមហ៊ុន​ វីស៊ីមែនផៅវឺ(VC ​​​Manpower)​ ដែល​ជា​ភ្នាក់ងារ​ជ្រើសរើសពលករ​ទៅ​ធ្វើការក្រៅប្រទេសបញ្ជូន​ឲ្យ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ីកាលពី​ដើម​ខែ​​​តុលា​កន្លងទៅ​នេះក៏ប៉ុន្តែ​នាង​មិនបាន​ទទួល​ដំណឹង​រហូត​ដល់​ក្រុមហ៊ុន​បាន​ផ្តល់​ដំណឹង​ដល់​គ្រួសារ​របស់នាងកាល​ពី​ថ្ងៃទី​៦ខែ​​​វិច្ឆិកា​​​នេះថាម្តាយនាង​បាន​ស្លាប់ហើយ។

នាងសុខា ​បាន​ផ្តល់​បទសម្ភាសន៍​មួយនៅឯ​ព្រលាន​យន្តហេាះ​អន្តរជាតិ​ភ្នំពេញ ​នៅ​​​ពេល​​​​កំពុង​រង់ចាំទទួល​សាកសព​ម្តាយនាង​ថា“កាល​ពី​ពីរថ្ងៃមុនក្រុមហ៊ុន​បាន​ប្រាប់​យើង​ថា​ម្តាយ​របស់​ខ្ញុំ​បានស្លាប់​នៅប្រទេស​ម៉ាឡេសុី​ដោយសារ​ជំងឺក្រពះនិង​រលាក​​​ទងសួត”។

អ្នកស្រីជាមុនីមក​ពីស្រុក​គង​ពិសីខេត្ត​​​កំពង់ស្ពឺដែល​ជាបង​ប្អូនជីដូន​មួយ​របស់​អ្នក​ស្រីអូបសុកឃួនបាន​និយាយថា”យើង​មិន​​​ជឿលើ​ការ​អះ​អាង​របស់​ក្រុមហ៊ុនដែល​ថា​គាត់ស្លាប់​ដោយសារ​ជំងឺនោះទេ។រហូត​មក​ដល់​ពេលនេះ​យើង​ពុំទាន់​ទទួល​ បានសំណង​​​​​​​ណាមួយ​ពី​ក្រុម​ហ៊ុននៅឡើយទេហើយ​យើងនឹង​ដាក់ពាក្យ​ប្តឹង​ក្រុមហ៊ុន​នេះ”។

កាលពី​ខែ​តុលាលោក​នាយមន្ត្រីហ៊ុនសែនបាន​ប្រកាស​ផ្អាក​មិន​ឲ្យ​មានការ​បញ្ជូន​ពលករ​ជំនួយការ​មេ​ផ្ទះ​ទៅ​ប្រទេសម៉ាឡេស៊ី​​​​​​ទៀតទេបន្ទាប់ពី​មាន​របាយការណ៍​​ថាមានការ​រំលេាភ​បំពាន​និង​ការកេងប្រវ័ញ្ច​ យ៉ាងធ្ងន់ធ្ង​រ​​​ពីសំណាក់​ភ្នាក់ងារ​ជ្រើស​រើស​ពលករនិង​​​ម្ចាស់​​​​ផ្ទះនៅប្រទេស​ម៉ាឡេស៊ី។

យោងតាមមន្ត្រីសិទ្ធិ​មនុស្ស​ ​ឲ្យ​ដឹង​ថា ​​​តាំង​ពី​ឆ្នាំ​មុនមាន​ស្ត្រី​ជំនួយការមេផ្ទះ​ប្រាំបួន​នាក់ ​ហើយ​បាន​ស្លាប់តែមន្ត្រី​កម្ពុជានិង​មន្ត្រី​ម៉ាឡេស៊ីបាន​និយាយថាការ​ស្លាប់​ទាំង​អស់​នោះរួម​ទាំង​ការ​ស្លាប់​របស់​អ្នក​ស្រីសុកឃួនគឺ​ស្លាប់​ដោយសារ​ជំងឺ​ និង​ការ​ធ្វើ​អត្តឃាត។

លោកមឿនតុលាប្រ​ធាន​កម្ម​វិធី​ការ​ងារ​ របស់​មជ្ឈ​មណ្ឌល​អប់​រំ​ច្បាប់សម្រាប់​សហ​គមន៍បាន​និយាយថាសាក​សព​របស់​អ្នក​ស្រីសុកឃួនត្រូវ​បាន​គេ​រក្សា​ទុក​អស់រយៈ​ពេល​ប្រាំ​ខែដើម្បី​ឲ្យ​អាជ្ញា​ធរ​​ម៉ាឡេស៊ីធ្វើកោសល្យ​​​​វិច័យ​ពីរ​ដង​ ប៉ុន្តែ​គាត់​នៅ​តែ​សង្ស័យ​អំ​ពី​ការ​សន្និដ្ឋាន​របស់​ពួក​គេ។លោកបន្ថែម​ទៀត​ថា”យើង​នៅ​តែ​មាន​ការ​សង្ស័យ​ចំពោះ​ការ​សន្និដ្ឋាន​នោះ ​មិន​ទំនងទេដែល​ស្ត្រី​ជំនួយការ​​​​មេផ្ទះភាគច្រើន​ ដែល​ស្លាប់​នៅ​ប្រទេស​ម៉ាឡេស៊ីគឺស្លាប់​ ដោយ​សារ​ជំងឺនិង​ធ្វើ​អត្ត​​​ឃាត”។

លោកបន្ត​ថានៅ​កម្ពុជា​​​ គេ​មិន​​​អាច​ធ្វើ​កោសល្យវិច័យ​សាក​សព​របស់​អ្នក​ស្រីសុកឃួនដើម្បី​រក​ពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់អ្នក​​​ស្រីសុកឃួនបាន​ទៀត​ទេ៕

​ប្រែ​សម្រួលដោយហួងកុកទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស