28.4 C
Phnom Penh

សាលា​ដំបូង​កំណត់អំពីកាល​បរិចេ្ឆទ​សាក​សួរ​ជន​រង​គ្រោះ​​ដោយសារ​ការ​បាញ់​ប្រហារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហ៊ឹង ប៊ុនជា ​ព្រះ​រាជ​​អា​​ជ្ញា​​អម​​សាលា​​ដំ​បូ​​​ង​​ខេត្ត​​ស្វាយ​រៀង​​ បានមា​នប្រ​សា​​សន៍​​កា​ល​ពី​​ម្សិល​ម​ិញ​​ថា​ លោក​បា​ន​កោះ​ហៅ​ស្រ្តី​ពី​​រនា​ក​់​ ក្នុង​​ចំ​ណោម​​ស្រ្តី​ទាំងបី​នាក់​​ដែ​ល​ត្រូវ​បា​ន​​បាញ​់​ប្រ​ហា​រ​​​នៅ​​តំ​បន់​​សេដ្ឋ​ក​ិច្ច​​ពិ​សេស​​មួ​យ​​នៅ​ក្នុង​ក្រុ​ង​បាវិត​​​ដើម្បីធ្វើ​កា​រ​សាក​​សួ​​រ​​នៅ​សប្តាហ៍ក្រោ​យ​នេះ​ ហើយ​​​​បា​ន​​បដិ​សេធ​​​​ចំពោះ​កា​រ​ចោទ​​ប្រ​កា​​ន់​​​ ដែល​ថា ក្រុ​ម​អ​្ន​ក​​ស៊ើប​អង្កេត​កំពុង​​​​ពន្យារ​ពេល​មិន​ចង់​់​ដោះ​​ស្រាយ​រឿង​ក្តី​​នេះ។

​អង​្គ​កា​រ​​សិ​ទ្ធិ​​មនុ​ស្ស​​​​​នៅ​​តែ​​រិះ​គ​ន់​​​ចំពោះ​​​អ្វី​​ដែ​ល​ខ្លួនគិត​​​ថា​ ជាដំណើរ​ការ​​ស៊ើប​អង្កេតយឺតយ៉ាវរបស់​តុ​លា​​កា​រ​​ និ​ង​​ការ​មិន​ចេញ​​​ដី​កា​​​​ចាប​់​ខ្លួន​​លោក​ បណ​្ឌិត អតី​​តអភិបា​ល​​​ក្រុ​ង​​​​បា​វិត​ដែល​​​សាក្សី​បា​ន​ប្រាប់​អត្ត​សញ្ញា​ណ​ថា​ ជា​អ្ន​ក​បាញ់​​ ហើយ​អាជ្ញាធរ​បា​​​ន​បញ្ជាក់​ប្រាប់​ថាជាជន​​សង្ស័យ​​តែ​ម្នាក់​គត់​ក្នុង​ការ​បាញ់​​ប្រ​ហា​រ​នេះ​។

​លោកប៊ុនជា ​​​បា​ន​មា​ន​​​ប្រ​សា​សន​៍ថា កា​ល​ពី​​​ថ្ងៃ​​សុក្រ លោក​​​​បា​ន​​​ចេញ​​​ដី​កា​​​កោះ​​​​​ហៅ​ជនរង​គ្រោះ​ពី​រ​នាក​់ គឺនាង ​ប៊ុន ​ចិន្តា​ អា​យុ​​២១​ឆ្នាំនិងនាងនុត ​សុ​ខន ​អា​យុ​​​២៣ឆ្នាំ ​​មក​​សាក​​សួរ​នៅ​ថ្ងៃ​ទី​​២៨​ខែ​​មី​នា​​។  លោក​បាន​មា​ន​​​ប្រសាស​ន៍ថា “វា​​មិន​យឺត​យ៉ាវ​ទេ ​ពី​ព្រោះ​យើង​​កំ​​ពុ​ង​​ខិត​ខំ​ប្រឹង​​ប្រែ​ង​​ដោះ​ស្រាយ​​រឿ​ង​​នេះ​”។

តុលា​ការ​​អា​ច​ចេញ​ដី​កា​​​ចា​ប​​់​ខ្លួ​ន​​លោក​ ​បណ្ឌិត បាន ប្រ​សិ​ន​​​បើ​​​ព្រះ​​រាជ​អា​ជ្ញា​​បញ្ជូន​​រឿ​​ង​ក​្តី​នេះ​​ទៅឲ្យ​ចៅ​ក្រម​​ស៊ើប​សួរ។​លោកប៊ុនជា ​ក៏​​បានប្រ​កា​ន​់​ខ្ជា​​ប​់​ផង​​ដែ​រចំពោះ​ការ​អះ​អាង​របស់​លោក កាល​ពី​ថ្ងៃសុក្រថា ​ អំឡុង​ពេល​សាកសួរ  កាល​ពី​ថ្ងៃ​ព្រហស្បតិ៍លោកបណ្ឌិតសារភាព​​​​ថានៅ​ថ្ងៃផ្ទុះអាវុធ​នោះ លោកគ្រាន់តែ​​ដក​កាំ​ភ្លើង​ខ្លី​របស់​​លោក​គ្រវី​ និងបញ្ចូល​​គ្រាប់​ប៉ុណ្ណោះ​​ ប៉ុន្តែ​មិន​បាន​ដឹងថា ​លោក​បាន​បាញ់​ឬអត់​នោះ​ទេ។      លោក​បាន​មាន​ប្រសាសន៍ថា “​​លោកបណ្ឌិត​ គ្រាន់​តែ​សារភាព​ថា លោក​ពិត​ជា​មា​ន​កាំភ្លើង​ខ្លី​មែន ហើយ​លោក​មិន​ដឹង​​ថា​តើ​លោក​បាន​បាញ់​ឬ​ក៏​អត់​ទេ”។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍លោកប៊ុនជាបាន​មាន​ប្រសាសន៍ថា អតីត​អភិបាលក្រុង​រូប​នេះ​បាន​សារភាពថា លោក​បាន​បាញ់​ឡើង​លើ​នៅ​ពេល​មាន​ការ​ប្រ​ឈម​មុខ​ជាមួយ​ក្រុម​​អ្នក​តវ៉ា​នោះ។ លោកមឿនតុលាប្រ​ធាន​កម្មវិធី​​ការងារ​នៅ​មជ្ឈ​​មណ្ឌល​អប់​រំ​ច្បាប់​សម្រាប់​សហ​គមន៍បាន​ចោទ​លោក ប៊ុន​ជា ថាបាន​​ “​សម្រប​សម្រួល” ការ​សើុប​អង្កេតនេះ​។

លោក​បាន​មាន​ប្រ​សាសន៍ថា “ យើង​មិន​យល់​ថា​ ហេតុអ្វី បាន​ជា​ចម្លើយ​របស់​គាត់​ផ្លាស់​​ប្តូរ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។ យើង​មិន​ដឹង​ថា​ តើព្រះ​រាជ​អា​ជ្ញា​រូប​នេះ​កំពុង​តែ​ព្យា​យាម​ធ្វើ​របាយ​ការណ៍​ក្លែង​ក្លាយដើម្បី​ធ្វើ​ឲ្យ​លោក​ បណ្ឌិតរួច​ផុតពី​​ពិរុទ្ធភាពឬយ៉ាងណានោះទេ”។

លោកតុលាបាន​មាន​ប្រសាសន៍ថា​ ដំបូងលោក​សង្ឃឹម​ថា អាជ្ញា​ធរ​នឹងចាប់​ខ្លួន​លោក​ បណ្ឌិត។ លោក​បាន​មាន​ប្រសាសន៍ថា “ ពេល​នេះខ្ញុំបាត់​បង់ក្តីសង្ឃឹម​ខ្លះហើយ ពីព្រោះ​តុលាការ​ព្យា​យាម​សម្រប​សម្រួល”។

កម្មវិធី​រោង​ចក្រ​កាន់តែប្រសើរ​នៅ​កម្ពុជា​(BFC)របស់​អង្គការ​ពលកម្ម​អន្តរ​ជាតិក៏​បាន​លើក​ឡើង​ពី “ការ​ព្រួ​យ​បារម្ភ​ចំពោះការសើុប​អង្កេតដ៏គួរឲ្យ​ភ្ញាក់​ផ្អើល​​អំ​ពី​​ការ​បាញ់​ប្រហារ​នេះផងដែរ​”។ កម្មវិធីនេះ​បាន​លើក​ឡើង​ក្នុង​សេចក្តី​ប្រកាស​ខ្លី​មួយ​ថា “ខ្លួន​ជំរុញ​ឲ្យ​រាជ​រដ្ឋា​ភិបាលកម្ពុជា​អនុវត្ត​ច្បាប់ឲ្យ​បាន​ពេញ​លេញ ​មាន​តម្លា​ភាព និង​មាន​សមភាព ព្រម​ទាំង​បន្ត​ស្វែង

​រក​យុត្តិធម៌​ក្នុង​រឿងក្តីនេះ”។

នាងចិន្តានិង​ នាងសុខនដែលទាំង​ពីរ​នាក់​ជា​កម្មការិនីនៅ​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ ម៉ាន់ហាតតាន់​​ ក្នុង​​ក្រុង​បាវិត បាន​ប្តឹង​លោក​ បណ្ឌិត កាល​ពី​សប្តាហ៍​មុនដោយ​​នាង​ ចិន្តា ​ទាមទារ​សំណង​៥០.០០០​ដុលា្លារ និង​នាង សុខនទាមទារ​៤៥​.០០០​ដុល្លារ​។ ជន​រង​គ្រោះ​ទី​បី​ឈ្មោះកែវនាអាយុ​​១៨​​ឆ្នាំ​ ​បាន​បញ្ជាក់​ថា ​នាង​ក៏​នឹង​ធ្វើ​ពាក្យ​ប្តឹង​នៅ​ថ្ងៃ​នេះ​ដែរ។

នាង​បាន​និយាយ​ថា “ខ្ញុំ​នឹង​ប្តឹង​ លោក ឈូកបណ្ឌិតអតីត​អភិ​បាលក្រុង​​ នៅ​សា​លា​ដំបូង​ខេត្ត​នៅថ្ងៃ​នេះ និង​ទារ​សំណង​៤០.០០០

ដុល្លារ​។ គាត់​គឺ​ជា​មន្ត្រី​រដ្ឋា​ភិបាល​អាក្រក់​ម្នាក់ ដែល​បាន​បាញ់​ប្រហារ​ទៅ​លើ​កម្មករ​ ធ្វើ​ឲ្យ​ពួក​គេ​រង​របួស​”។

អ្នក​ស្រី​ សំ សាម៉េត ជា​ម្តាយ​របស់​នាងកែវ នា បាន​មាន​ប្រសាសន៍​កាល​ពី​សប្តាហ៍​មុន​ថាកូន​ស្រី​របស់​អ្នក​ស្រីបាន​សម្រេចចិត្ត​ប្តឹង​ ពីព្រោះពីដំបូងអាជ្ញាធរ​មូល​ដ្ឋាន​បា​ន​ប្រាប់​កុំឲ្យ​នា​ងប្តឹង​៕

ប្រែ​សម្រួល​ដោយ ចេវប៊ុននី​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស