30.4 C
Phnom Penh

មន្ត្រី​​​ស្រុក​​​​​​បដិសេធ​​​ចំពោះ​​​ការ​​​ចោទ​​​ប្រកាន់​​​ថា កិប​​​កេង​​​ប្រាក់ និង​​​ពុក​​​រលួយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​​​ចោទ​​​ប្រកាន់​​​អំពើ​​​ពុក​​​រលួយ​​​អនាមិក​​​មួយ​​​ចំនួន​​​ប្រឆាំង​​​នឹង​​​មន្ត្រី​​​ស្រុក​​​ពីរ​​​រូប​​​ដែល​​​ភ្ជាប់​​​មក​​​ជា​​​មួយ​​​ការ​​​បំភ្លឺ​​​បដិសេធ​​​ត្រូវ​​​បាន​​​បង្ហោះ​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​នៅ​​​លើ​​​វិប​​​សាយ​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ កាល​​​ពី​​​ថ្ងៃ​​​សុក្រ ដោយ​​​បន្ត​​​បង្ហាញ​​​កំណើន​​​នៃ​​​ការ​​​កិប​​​កេង​​​លុយ​​​កាក់​​​។

មាន​​​ពាក្យ​​​បណ្តឹង​​​ចំនួន​​​១២​​​ប្រឆាំង​​​ទៅ​​​នឹង​​​លោក ស៊ី សួន អភិបាលស្រុក​​​សៀមប៉ាង​​​ ក្នុង​​​ខេត្ត​​​ស្ទឹង​​​ត្រែង​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០១១​​​រៀប​​​រាប់​​​អំពី​​​ការ​​​ចោទ​​​ប្រកាន់​​​អំពី​​​ការ​​​ដក​​​ប្រាក់​​​ខែ​​​ ការ​​​លួច​​​កិប​​​កេង​​​ថវិកា​​​​​​រដ្ឋ​​​ និង​​​ជំរិត​​​ទារ​​​ប្រាក់​​​ពី​​​ឈ្មួញផ្សេង​​​ៗ​​​មាន​​​ទាំង​​​ស្រប​​​ច្បាប់​​​ ទាំង​​​ខុស​​​ច្បាប់​​​ដោយ​​​បាន​​​ប្រាក់​​​រាប់​​​ពាន់​​​ដុល្លារ​​​រៀង​​​រាល់​​​ឆ្នាំ​​​។

​​​នៅ​​​ក្នុង​​​ការប្តឹង​​​ដាច់​​​ដោយ​​​ឡែក​​​មួយ​​​ទៀត​​​ លោក ស៊ឹម វណ្ណា អភិបាល​​​ស្រុក​​​​​​សណ្តាន់​​​ក្នុង​​​ខេត្ត​​​កំពង់​​​ធំ​​​ពី​​​ឆ្នាំ​​​២០០៩ ដល់​​​២០១៤​​​ត្រូវ​​​បាន​​​ចោទ​​​ថា លក់​​​ព្រៃ​​​រដ្ឋ​​​ឲ្យ​​​ក្រុមហ៊ុន​​​ឯកជ​​​ន​​​មួយ​​​ប្រគល់​​​ដីរដ្ឋ​​​ឲ្យ​​​សាច់​​​ញាតិ​​​ ឃុបឃិត​​​ជាមួយ​​​ឈ្មួញ​​​ដើម្បី​​​​​​​​​លួច​​​ដី​​​ ហើយ​​​ចាយ​​​វាយ​​​លុយ​​​​​​រដ្ឋ​​​មិន​​​​​ត្រឹម​​​ត្រូវ​​​។

ទាក់ទង​​​តាម​​​ទូរស័ព្ទ កាល​​​ពីថ្ងៃ​​​សុក្រ លោក សួន បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​​​​ចំពោះ​​​ការ​​​ចោទ​​​ប្រកាន់​​​ទេ ព្រោះថា​​​វា​​​ជា​​​រឿង​​​ឯកជន​​​។ លោក វណ្ណា ដែល​​​ឥឡូវ​​​ជា​​​សមាជិក​​​ក្រុម​​​ប្រឹក្សា​​​ស្រុក​​​សណ្តាន់ បាន​​​បដិសេធ​​​ដាច់​​​អហង្ការ​​​ចំពោះ​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​អស់​​​នោះ​​​។

លោក​​​ វណ្ណា បាន​​​និយាយ​​​ថា ​​​”ខ្ញុំ​​​មិន​​​បាន​​​ធ្វើ​​​ដូច​​​គេ​​​ចោទ​​​ទេ​​​​​​។ វាមិន​​​ពិត​​​ឡើយ​​​”។

ក្នុង​​​សេចក្តី​​​បំភ្លឺ​​​របស់​​​លោក​​​ទៅ​​​កាន់​​​ អ.ប.ព. លោក សួន បាន​​​បដិសេធ​​​នូវ​​​រាល់​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នោះ​​​នៅ​​​ក្នុង​​​បណ្តឹង​​​ដែល​​​និយាយ​​​ថា លោក​​​បាន​​​ឃុប​​​ឃិត​​​ជាមួយ​​​ក្រុមហ៊ុន​​​រុក​​​រក​​​រ៉ែ​​​ចិន​​​មួយ​​​ អ្នក​​​នេសាទ​​​ខុសច​​​្បាប់​​​នៅ​​​តំបន់​​​នោះ​​​ ឈ្មួញ​​​ និង​​​មន្ត្រី​​​ដើម្បី ​​​ដឹក​​​ឈើ​​​ចេញ​​​ពី​​​ឧទ្យាន​​​ជាតិ​​​វីរជ័យ​​​។

លោក​​​ សួន បាន​​​សរសេរ​​​បំភ្លឺ​​​ថា “ទ្រី ភា​​​ព មាន​​​អាជ្ញាប័ណ្ណ​​​ពី​​​រាជ​​​រដ្ឋាភិបាល​​​ដើម្បី​​​ប្រមូល​​​ឈើ​​​….គឺ​​​ការ​​​ចោទ​​​ប្រកាន់​​​ថា​​​ឃុបឃិត​​​ជាមួយ​​​ឈ្មួញ​​​មិន​​​ពិត​​​ទេ​​​”។ចំពោះក្រុម​​​ហ៊ុន​​​រុក​​​រក​​​រ៉ែ​​​គឺ​​​ថា “មន្ត្រី​​​ស្រុក​​​ និង​​​ឃុំ​​​មិន​​​ដែល​​​សរសេរ​​​លិខិត​​​ជា​​​លាយ​​​លក្ខណ៍​​​អក្សរ​​​ផ្លូវ​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ក្រុមហ៊ុន​​​ធ្វើ​​​ប្រតិបត្តិការ​​​ទេ​​​”។

លោក សួន ក៏​​​បាន​​​បដិសេធ​​​ថា មិន​​​បាន​​​កិប​​​កេង​​​យក​​​​​​ប្រាក់​​​​​​១០.០០០ដុល្លារ​​​​​​សម្រាប់​​​ជួស​​​ជុល​​​ផ្លូវ​​​ និង​​​ជំរិត​​​ទារ​​​ប្រាក់​​​ពី​​​ទូក​​​ដ​​​ទន្លេ​​​សេកុង​​​ និង​​​ទី​​​សត្តឃាត​​​មួយ​​​ដែល​​​មាន​​​ប្រាក់​​​​​​ចំនួន​​​៦.០០០ដុល្លា​​​រ​​​ក្នុង​​​មួយ​​​ឆ្នាំ​​​ទេ​​​​​​​​​។

នៅ​​​ក្នុង​​​សេចក្តី​​​បំភ្លឺ​​​ លោក​​​ វណ្ណា បាន​​​បដិសេធ​​​រាល់​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​អស់​​​ ហើយ​​​បាន​​​ពន្យល់​​​ថា លោក​​​មិន​​​បាន​​​លួច​​​យក​​​ដី​​​រដ្ឋ​​​ដោយ​​​ខុស​​​ច្បាប់​​​ ហើយ​​​ប្រគល់​​​ឲ្យ​​​គ្រួសារ​​​លោក​​​ទេ​​​។ លោក​​​ វណ្ណា បាន​​​សរសេរ​​​ថា “[ខ្ញុំ​​​] មាន​​​កូន​​​បួន​​​នាក់​​​ បីនាក់​​​មាន​​​ប្តី​​​ប្រពន្ធ​​​ ហើយ​​​មាន​​​ដី​​​រៀង​​​ៗ​​​ខ្លួន​​​”។លោក​​​បាន​​​បំភ្លឺ​​​ថា កូន​​​ស្រី​​​ពៅ​​​​​​របស់​​​លោក​​​បាន​​​ទទួល​​​ដី​​​អំណោយ​​​រដ្ឋ​​​ចំនួន​​​៦០​​​,៣៤១​​​ម៉ែត្រ​​​ការ៉េ។

លោក​​​ វណ្ណា ក៏​​​បាន​​​បដិសេធ​​​ការ​​​អះអាង​​​ថា លោក​​​បាន​​​ទទួល​​​ប្រាក់​​​មួយ​​​ចំនួន​​​ និង​​​រថយន្ត​​​ហាយ​​​ឡិនឌ័រ​​​មួយ​​​គ្រឿង​​​ពីឈ្មួញ​​​ម្នាក់​​​ដើម្បី​​​ជា​​​ថ្នូរ​​​​​​នឹង​​​ការ​​​ទទួល​​​បាន​​​ដី​​​ព្រៃ​​​១០០ហិកតា​​​។

លោក​​​បាន​​​សរសេរ​​​ថា “រថយន្ត​​​ហាយឡិនឌ័រ​​​ត្រូវ​​​បាន​​​ទិញ​​​នៅថ្ងៃ​​​ទី​​​៣ ខែមីនា ឆ្នាំ​​​២០១១​​​ បន្ទាប់​​​ពី​​​លក់​​​រថយន្ត​​​តូយូ៉តាកាមរី ហើយ​​​ថែម​​​លុយ​​​”។

ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ​​​លោក ឱម យិុនទៀង ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​។ ប៉ុន្តែ ក្រោយ​​​ពី​​​ការ​​​ចេញ​​​ផ្សាយ​​​ការ​​​​​​ចោទ​​​ប្រកាន់​​​អំពើ​​​ពុក​​​រលួយ​​​អនាមិក​​​ប្រឆាំង​​​នឹង​​​ប្រធាន​​​សាលា​​​ហ្វឹក​​​ហ្វឺន​​​កងរាជអាវុធ​​​ហត្ថ​​​​​​កាល​​​ព​​​ី​​​ថ្ងៃ​​​ពុធ លោក​​​ យិុន​​​ទៀង បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ផ្សព្វ​​​ផ្សាយ​​​ជា​​​សាធារណៈ​​​ចំពោ​​​ះ​​​ករណីទាំង​​​នេះ​​​គឺ​​​ជា​​​ល្បិច​​​ទាញ​​​យក​​​ភ័ស្តុ​​​តាង​​​ពី​​​អ្នក​​​ប្តឹង​​​អនាមិក​​​ បន្ទាប់​​​ពី​​​មាន​​​ការ​​​បដិសេធ​​​ពី​​​អ្នក​​​ត្រូវ​​​គេ​​​ចោទ​​​។

លោក  ព្រាប កុល នាយក​​​ប្រតិបត្តិ​​​នៃ​​​អង្គការ​​​តម្លាភាព​​​កម្ពុជា​​​​​​បាន​​​​​កោត​​​សរសើរ​​​ល្បិច​​​របស់​​​ អ.ប.ព. ក្នុង​​​ការ​​​បង្ហោះ​​​ការ​​​​​​ចោទ​​​ប្រកាន់​​​ និង​​​ការ​​​បំភ្លឺ​​​ ដែល​​​លោក​​​បាន​​​និយាយ​​​ថា អាច​​​ទាក់​​​ទាញ​​​ឲ្យ​​​មាន​​​​​​អ្នក​​​ប្តឹង​​​អនាមិក​​​។

លោក ព្រាប​​​ កុល​​​ បាន​​​និយាយ​​​ថា “ពល​​​រដ្ឋ​​​តែង​​​តែខ្លាច​​​មិន​​​ហ៊ាន​​​ដាក់​​​ឈ្មោះ​​​របស់​​​ខ្លួន ដូច្នេះ​​​ការ​​​បង្ហោះ​​​របស់​​​ អ.ប.ព. ដើម្បី​​​តតាំង​​​នឹង​​​អ្នក​​​ប្តឹង​​​ក្នុង​​​ការ​​​ឆ្លើយ​​​តប​​​ដោយ​​​មាន​​​ភ័ស្តុ​​​តាង​​​”។ លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា វិធីសាស្ត្រ​​​បែប​​​នេះ​​​​​​ក៏អាច​​​ជំរុញ​​​ឲ្យ​​​អ្នក​​​ផ្សេង​​​ទៀត​​​ចូល​​​រួម​​​បន្ថែម​​​ទៅ​​​លើ​​​បញ្ជី​​​ប្តឹង​​​​​​ដែរ​​​។

នាយក​​​ប្រតិបត្តិ​​​នៃ​​​អង្គការ​​​តម្លាភាព​​​កម្ពុជា​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “ចំនួន​​​នៃការ​​​បង្ហោះ​​​កាន់​​​តែ​​​កើន​​​ឡើង​​​ ហើយ​​​យើង​​​នឹង​​​ឃើញ​​​ប្រសិទ្ធភាព​​​​​​​​​​​នៅប៉ុន្មាន​​​ខែ​​​ខាង​​​មុខ​​​នេះ​​​”។

លោក​​​ ព្រាប កុល​​​ បាន​​​និយាយ​​​បន្ថែម​​​ទៀត​​​ថា ប៉ុន្តែ ក្នុង​​​ពេល​​​ដែល​​​ការ​​​ចោទ​​​ប្រកាន់​​​ថា ប្រព្រឹត្ត​​​ខុស​​​នៃ​​​មន្ត្រី​​​ពុក​​​រលួយ​​​ពីរ​​​នាក់​​​បន្ថែម​​​ទៀត​​​ត្រូវ​​​បាន​​​ធ្វើ​​​ឲ្យ​​​ដឹង​​​ឮ​​​ជា​​​សាធារណៈ​​​នោះ​​​ការ​​​ជំរិត​​​ទារ​​​ប្រាក់​​​ និង​​​ការ​​​ប្រើ​​​មិន​​​ត្រឹម​​​ត្រូវ​​​នូវ​​​ថវិកា​​​រដ្ឋ​​​​​​ដោយ​​​មន្ត្រី​​​នៅ​​​តែ​​​បន្ត​​​កើត​​​មាន​​​។

លោក​​​ ព្រាប កុល​​​ បាន​​​និយាយ​​​ថា “វា​​​សាមញ្ញ​​ៗ​​​ណាស់​​​នៅ​​​កម្ពុជា​​​សម្រាប់​​​ចៅហ្វាយ​​​នាយ​​​ដែល​​​យក​​​ប្រាក់​​​ពី​​​រដ្ឋ​​​ដើម្បី​​​ហោប៉ៅ​​​ផ្ទាល់​​​ខ្លួន​​​”។ លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា នៅ​​​ក្នុង​​​ទី​​​ក្រុង​​​​​​ងាយ​​​នឹង​​​ទទួល​​​រង​​​ការ​​​ប្រព្រឹត្ត​​​បែ​​​ប​​​នោះ​​​។

លោក​​​បាន​​​និយាយ​​​បន្ថែម​​​ថា “នៅ​​​កន្លែង​​​ណា​​​ ដែល​​​មាន​​​តម្លៃ​​​ដី​​​ខ្ពស់​​​ ហើយ​​​មាន​​​​​​កម្រិត​​​ជំនួញ​​​ និង​​​ការ​​​សាង​​​សង់​​​ខ្ពស់​​​ ក៏​​​មាន​​​លុយ​​​ច្រើន​​​ដែរ​​​”៕រើន​​​(រាយការណ៍​​​បន្ថែម​​​ដោយ Matt Blomberg)​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស