25.9 C
Phnom Penh

TAG

វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin)

ឥណ្ឌូនេស៊ី​សង្ឃឹម​ថា​ជំនួប​កំពូល​នៃ​មេដឹកនាំ G-20 នឹង​ជួយ​បញ្ចប់​សង្គ្រាម​នៅ​អ៊ុយក្រែន

នៅ​មុន​ជំនួប​កំពូល​នៃ​មេដឹកនាំ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន G-20 ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ពាក់កណ្ដាល​ខែ​វិច្ឆិកា ខែ​ក្រោយ​នេះ ប្រធានាធិបតី​ឥណ្ឌូនេស៊ី សង្ឃឹម​ថា​តាមរយៈ​វេទិកា​នេះ អាច​រុញ​ឲ្យ​មេដឹកនាំ​នៃ​បណ្ដា​ប្រទេស G-20 ជួយ​សម្របសម្រួល​ឲ្យ​មាន​ជំនួប​រវាង​ប្រធានាធិបតី​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន និង​សមភាគី​អ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) ឬ​យ៉ាងហោច​ណាស់​ក៏​មាន​ជំនួប​រវាង​លោក ចូ បៃដិន និង​លោក ពូទីន ដែរ។ បើ​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន Aljazeera ឲ្យ​ដឹង​ថា...

លោក ពូទីន អនុម័ត​ច្បាប់​អាជ្ញាសឹក​លើ​តំបន់​៤​ដែល​យក​ពី​អ៊ុយក្រែន តើ​លោក​ធ្វើ​ដូចនេះ​ដើម្បី​អ្វី?

ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ លោក ពូទីន ប្រធានាធិបតី​រុស្ស៊ី​បាន​ប្រកាស​ផ្ដល់​អំណាច​បន្ទាន់​ឱ្យ​មេដឹកនាំ​តំបន់​ចំនួន​បួន​ដែល​ទើប​កាត់​យក​ចេញពី​អ៊ុយក្រែន តាម​ការ​បោះឆ្នោត​ប្រជាមតិ​ដែល​អង្គការ​សហប្រជាជាតិ​ថ្កោលទោស ថា​ជា​ទង្វើ​ខុស​ច្បាប់ និង​រំលោភ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​យ៉ាង​ធ្ងន់ធ្ងរ។ តាម​សារព័ត៌មាន Washington post តំបន់​ចំនួន​បួន​នេះ គឺ​តំបន់​ដូណេត តំបន់​លូហាន់ នៅ​ភាគ​ខាងកើត តំបន់​ខឺសុន និង​តំបន់​ហ្សាប៉ូរីហ្ស៊ីយ៉ា នៅ​ភាគ​ខាងត្បូង​ប្រទេស​អ៊ុយក្រែន ឱ្យ​ប្រើប្រាស់​ច្បាប់​អាជ្ញាសឹក។ នៅ​ក្នុង​ការ​ចាក់​ផ្សាយ​របស់​ទូរទស្សន៍​រុស្ស៊ី លោក ពូទីន បាន​និយាយ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​រុស្ស៊ី ថា ច្បាប់​នេះ​មាន​គោលដៅ​ការពារ​សុវត្ថិភាព​របស់​ប្រជាជន និង​ប្រឆាំង​ជន​ណា​ដែល​មក​បង្កប់​ខ្លួន​នៅ​ក្នុង​តំបន់​នោះ។ តែ​អ្នកវិភាគ​ចាត់ទុក​ក្រឹត្យ​ច្បាប់​អាជ្ញាសឹក​របស់​លោក ពូទីន...

រុស្ស៊ី​បាញ់​មីស៊ីល​កម្ទេច​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​របស់​អ៊ុយក្រែន

ក្នុង​មួយ​សប្ដាហ៍​មក​នេះ មហាអំណាច​រុស្ស៊ី​បាន​បើក​ប្រតិបត្តិ​ថ្មី​មួយ​ទៀត ដោយ​បាញ់​មីស៊ីល និង​ការ​វាយប្រហារ​ដោយ​យន្តហោះ​ដ្រូន (Drones) ទៅ​លើ​ទីក្រុង​ជាច្រើន​របស់​អ៊ុយក្រែន។ នៅ​ថ្ងៃ​អង្គារ ទី​១៨ តុលា នេះ បណ្ដាញ​ផ្សាយ​ព័ត៌មាន Newsweek បាន​ធ្វើ​សេចក្ដី​រាយការណ៍​ថា កងទ័ព​រុស្ស៊ី​បាន​បន្ត​បាញ់​ស្រោច​ពី​លើ​យន្តហោះ​ចម្បាំង និង​យន្តហោះ Drones ដោយ​បាញ់​កម្ទេច​ប្រព័ន្ធ​អគ្គិសនី និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​របស់​អ៊ុយក្រែន ដែល​មើល​ទៅ​រុស្ស៊ី​ដោះដូរ​យុទ្ធសាស្ត្រ​នៅ​ក្នុង​សង្គ្រាម​ដែល​ឈាន​ដល់​ជិត ២៤០​ថ្ងៃ​មក​នេះ។ អ្នក​សង្កេតការណ៍​គិត​ថា រុស្ស៊ី​មាន​ផែនការ​ចង់​បំផ្លាញ​ប្រព័ន្ធ​ផ្ដល់​កំដៅ​របស់​ប្រទេស​អ៊ុយក្រែន ដែល​ធ្វើ​ឲ្យ​អ៊ុយក្រែន​ជួប​ផលវិបាក​ដោយសារ​តែ​រដូវរងា​ចូល​មក​ដល់​នេះ គឺ​ចាំបាច់​ត្រូវការ​ថាមពល និង​អគ្គិសនី​កំដៅ។ អភិបាល​ក្រុង Zhytomyr...

មហាសន្និបាត UN បោះឆ្នោត​ប្រឆាំង​រុស្ស៊ី​កាត់​យក​ទឹកដី​អ៊ុយក្រែន​ជា​ការ​វាយ​សំពង​រុស្ស៊ី​យ៉ាង​អាម៉ាស់

នៅ​ឯ​កិច្ចប្រជុំ​ពិសេស​របស់​មហាសន្និបាត​អង្គការ​សហប្រជាជាតិ ដែល​បាន​ធ្វើឡើង​នៅ​បុរី​ញីវយ៉ក ដែនដី​សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃ​ពុធ ទី​១២ ខែ​តុលា អំពី​ករណី​រុស្ស៊ី ប្រកាស​កាត់​យក​ទឹកដី​អ៊ុយក្រែន ចំនួន​បួន​តំបន់​មក​ជា​របស់​ខ្លួន បាន​ឈាន​ដល់​ការ​បោះឆ្នោត​ដើម្បី​ស្វែងរក​សំឡេង​គាំទ្រ​រុស្ស៊ី និង​សំឡេង​ប្រឆាំង​មហាអំណាច​យោធា​ទី​២ នៃ​ពិភពលោក​នេះ។ នៅ​ទីបំផុត មាន​តែ ៤​ប្រទេស​ប៉ុណ្ណោះ​ដែល​គាំទ្រ​រុស្ស៊ី​ប្លន់​ទឹកដី​ប្រទេស​អ៊ុយក្រែន។ ប្រទេស​ទាំង​បួន​នោះ​រួម​មាន កូរ៉េ​ខាងជើង ស៊ីសេរី បេឡារ៉ុស និង​ប្រទេស​នីការីហ្គ័រ។ ចំណែក​ប្រទេស​ដែល​ប្រឆាំង​រុស្ស៊ី មាន​ដល់​ទៅ ១៤៣​ប្រទេស ហើយ​ប្រទេស​ដែល​បោះឆ្នោត​អនុប្បវាទ​មាន​ចំនួន ៣៥​ប្រទេស ប៉ុន្តែ​ប្រទេស​ដែល​បោះឆ្នោត​អនុប្បវាទ​នេះ...

រុស្ស៊ី​បាញ់​មីស៊ីល​ស្រោច​លើ​ទីក្រុង​គៀវ​ដែល​មើល​ទៅ​ជា​ការ​សងសឹក​ករណី​បំផ្ទុះ​គ្រាប់បែក​បំបាក់​ស្ពាន​គ្រីមៀ

នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែ​តុលា នេះ ហេតុការណ៍​ផ្ទុះ​បន្តបន្ទាប់​ដែល​ជា​ការ​វាយប្រហារ​ដោយ​គ្រាប់​មីស៊ីល បាន​កើតមាន​ឡើង​នៅ​រដ្ឋធានី​គៀវ រួម​ទាំង​ទីក្រុង​មួយ​ចំនួន​ទៀត​នៃ​ប្រទេស​អ៊ុយក្រែន បន្ទាប់ពី​ទីក្រុង​មូស្គូ ចោទ​អ៊ុយក្រែន ថា​ជា​អ្នក​នៅ​ពីក្រោយ​ហេតុការណ៍​វាយប្រហារ​បំផ្ទុះ​គ្រាប់បែក​បំបាក់​ស្ពាន​គ្រីមៀ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​កន្លងទៅ​នេះ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង AFP នៅ​ថ្ងៃ​ចន្ទ ទី​១០ ខែ​តុលា នេះ។ បញ្ជាការ​កណ្ដាល​កងទ័ព​អ៊ុយក្រែន បាន​ឱ្យ​ដឹង​ថា គិត​មក​ត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​នេះ រុស្ស៊ី​បាន​បាញ់​មីស៊ីល​យ៉ាងតិច​ណាស់ ៧៥​គ្រាប់​មក​លើ​ទឹកដី​អ៊ុយក្រែន រួម​ទាំង​រដ្ឋធានី​គៀវ។ លោក​ឧត្តមសេនីយ៍​អ៊ុយក្រែន Valeriy...

លោក បៃដិន ថា​អាមេរិក​ត្រូវ​បាន​រុស្ស៊ី​ទាញ​ចូល​ក្នុង​ការ​ប្រឈម​នឹង​សង្គ្រាម​នុយក្លេអ៊ែរ

ចលនា​នៃ​ការ​បង្ក​សង្គ្រាម​នុយក្លេអ៊ែរ​ពី​សំណាក់​មហាអំណាច​រុស្ស៊ី កំពុង​ធ្វើ​ឲ្យ​ពិភពលោក​មាន​ការ​បារម្ភ​ជា​ខ្លាំង។ ប្រទេស​មហាអំណាច​អាវុធ​នុយក្លេអ៊ែរ​មួយ​នេះ ត្រូវ​គេ​មើល​ឃើញ​ថា កំពុង​ដើរ​លើ​វិថី​នៃ​ការ​ទាញ​សហរដ្ឋ​អាមេរិក​ឲ្យ​ត្រៀម​ខ្លួន​ក្នុង​ការ​ធ្វើ​សង្គ្រាម​នុយក្លេអ៊ែរ។ សង្គ្រាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ដែល​អូស​បន្លាយ​ជិត ១៣០​ថ្ងៃ​មក​នេះ គឺ​ទ័ព​រុស្ស៊ី​បាន​ធ្លាក់​ដល់​ចំណុច​បរាជ័យ​ធ្ងន់ធ្ងរ ដោយ​ទ័ព​អ៊ុយក្រែន​វាយ​ឲ្យ​បាក់​ទ័ព​ក្នុង​ទ្រង់ទ្រាយ​ធំ ៣​លើក​មក​ហើយ។ ជាក់ស្ដែង​នៅ​ថ្ងៃទី​៧ តុលា នេះ សារព័ត៌មាន​អ៊ីស្រាអែល Jerusalem Post បាន​ចុះផ្សាយ​ថា កងទ័ព​រុស្ស៊ី​ជាង ២​ពាន់​នាក់ បាន​សុំ​ទម្លាក់​អាវុធ​ហើយ​ចុះចាញ់​នឹង​កងទ័ព​អ៊ុយក្រែន នៅ​លើ​សមរភូមិ​មួយ​នៃ​តំបន់ Kherson ភាគ​ខាងត្បូង​ប្រទេស​អ៊ុយក្រែន។ បើ​តាម​ប្រភព​ព័ត៌មាន​ដដែល​នេះ​ឲ្យ​ដឹង​ថា កងទ័ព​អ៊ុយក្រែន...

លោក ពូទីន ចុះហត្ថលេខា​លើ​ច្បាប់​កាត់​យក​ទឹកដី​អ៊ុយក្រែន​ជា​ផ្លូវការ​ខណៈ​ទ័ព​អ៊ុយក្រែន​សម្រុក​វាយបក

នៅ​ថ្ងៃ​ពុធ ទី​៥ តុលា នេះ ប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បាន​សម្រេច​ជា​ផ្លូវការ​នូវ​ការ​បញ្ចូល​ទឹកដី​ដែល​មាន​ទំហំ​ជិត ១៥% របស់​ប្រទេស​អ៊ុយក្រែន មក​ក្រោម​ដែន​អធិបតេយ្យ​របស់​ខ្លួន ស្រប​ពេល​ដែល​កងកម្លាំង​អ៊ុយក្រែន កំពុង​សម្រុក​វាយបក​យ៉ាង​ខ្លាំង​ទាំង​នៅ​ភាគ​ខាងត្បូង និង​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន។ ទីភ្នាក់ងារ​សារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​៥ ខែ​តុលា ឲ្យ​ដឹង​ថា លោក ពូទីន បាន​ចុះហត្ថលេខា​លើ​សេចក្តី​ព្រាងច្បាប់​ចំនួន​៤ ស្ដីពី​ការ​ទទួលយក​តំបន់ Donetsk...

មហាអំណាច​រុស្ស៊ី​និង​ចិន​បាក់​អំនួត​ដែល​អួត​ថា​ខ្លួនឯង​ជា​អ្នក​កសាង​សណ្ដាប់ធ្នាប់​ពិភពលោក

មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៧ ដែល​បាន​បិទ​បញ្ចប់​កាលពី​ថ្ងៃទី​២៧ កញ្ញា បាន​បន្សល់​ទុក​នូវ​រឿងរ៉ាវ​ជាច្រើន​ដែល​មិន​អាច​ដោះស្រាយ​បាន។ សំណុំរឿង​មហា​អំណាច​រុស្ស៊ី លើក​ទ័ព​ឈ្លានពាន​អ៊ុយក្រែន បាន​ក្លាយ​ជា​ផ្ទាំង​ស៊ីប​របស់​មេដឹកនាំ​បស្ចិម​ប្រទេស និង​មេដឹកនាំ​នៃ​ប្រទេស​ដែល​ប្រកាន់​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស។ មេដឹកនាំ​ប្រទេស​ទាំងនោះ​បាន​ឡើង​វាយប្រហារ​ប្រទេស​មហាអំណាច​រុស្ស៊ី និង​ចិន ជាពិសេស​ប្រទេស​រុស្ស៊ី ដែល​បង្ក​វិនាសកម្ម​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​ពលរដ្ឋ​អ៊ុយក្រែន។ គេ​នៅ​ចាំ​បាន​ថា នៅ​ពេល​មេដឹកនាំ​ចិន និង​រុស្ស៊ី​ជួប​គ្នា​នៅ​ក្នុង​ប្រទេស​អ៊ូបេគីស្ថាន នៅ​ក្រៅ​វេទិកា​នៃ​កិច្ច​សហប្រតិបត្តិការ​សៀងហៃ ពេល​នោះ លោក វ៉្លាឌីមៀរ ពូទីន និង​លោក ស៊ី ជីនពីង បាន​វាយប្រហារ​សហរដ្ឋ​អាមេរិក និង​ពួក​បស្ចិម​ប្រទេស...

ក្រុមប្រឹក្សា​សន្តិសុខ UN នឹង​បោះឆ្នោត​មិន​ទទួលស្គាល់​ការ​ធ្វើ​ប្រជាមតិ​របស់​រុស្ស៊ី​យក​ទឹកដី​អ៊ុយក្រែន

ទីក្រុង​ញីវយ៉ក នៅ​ថ្ងៃ​សុក្រ ទី​៣០ កញ្ញា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នឹង​បោះឆ្នោត​មិន​ទទួលស្គាល់​ការ​ធ្វើ​ប្រជាមតិ​របស់​រុស្ស៊ី យក​ទឹកដី​អ៊ុយក្រែន នោះ​ទេ។ សារព័ត៌មាន​អ៊ីស្រាអែល Jerusaleum Post បាន​ចុះផ្សាយ​នៅ​ថ្ងៃ​សុក្រ ទី​៣០ ខែ​កញ្ញា នេះ​បាន​ឱ្យ​ដឹង​ថា ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នឹង​ជួប​ប្រជុំ​គ្នា​ជាបន្ទាន់​តាម​សំណើ​របស់​សហរដ្ឋ​អាមេរិក និង​ប្រទេស​អាល់បានី ដើម្បី​បោះឆ្នោត​លើ​សេចក្ដី​សម្រេច​មួយ​ប្រកាស​មិន​ទទួលស្គាល់​ដែនដី​ទាំងឡាយ​ណា​ដែល​រុស្ស៊ី ដណ្ដើម​យក​ពី​អ៊ុយក្រែន តាមរយៈ​ការ​បោះឆ្នោត​ប្រជាមតិ​ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី​២៧ កញ្ញា។ ប្រភព​ដដែល​ឲ្យ​ដឹង​ថា ក្រុមប្រឹក្សា​សន្តិសុខ​ទាំង​សមាជិក​អចិន្ត្រៃយ៍ ៥​ប្រទេស និង​សមាជិក​មិន​អចិន្ត្រៃយ៍ ១០​ប្រទេស...

រុស្ស៊ី​ទំនង​មិន​ញញើត​ក្នុង​ការ​បញ្ឆេះ​សង្គ្រាម​នុយក្លេអ៊ែរ​នោះ​ទេ

រយៈពេល​ចុងក្រោយ​នេះ ប្រទេស​មហាអំណាច​ចំនួន​ពីរ​ប្រឈមមុខ​គ្នា​ជា​ខ្លាំង​អំពី​លទ្ធភាព​នៃ​ការ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ។ រុស្ស៊ី ដែល​ផុង​ខ្លួន​ក្នុង​សង្គ្រាម​ឈ្លានពាន​អ៊ុយក្រែន គឺ​ប្រទេស​មហាអំណាច​មួយ​នេះ​កំពុង​ស្ថិត​ក្នុង​ភាព​ទាល់ច្រក​យ៉ាង​ខ្លាំង។ ប្រទេស​ដែល​មាន​អាវុធ​នុយក្លេអ៊ែរ​នេះ បាន​គំរាម​ប្រើ​អាវុធ​ប្រល័យ​លោក​ដើម្បី​កម្ទេច​កងទ័ព​អ៊ុយក្រែន និង​កងទ័ព​ប្រទេស​ណា​ដែល​ចូល​ដល់​ដែនដី​នៃ​តំបន់​ស្វយ័ត​របស់​ខ្លួន។ តំបន់​ស្វយ័ត​នេះ​មាន​ខេត្ត Kherson និង Zaporizhzhia នៅ​ភាគ​ខាងត្បូង។ ចំណែក​តំបន់ Luhansk និង Donetsk Zaporizhzhia នៅ​ឯ​ភាគ​ខាងកើត គឺ​តំបន់​ទាំង ៤ នេះ ត្រូវ​បាន​កងទ័ព​រុស្ស៊ី វាយ​កាន់កាប់​ប្រហែល ១៥%...

Latest news

© 2021, ដេលី. All rights reserved.