ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
26.6
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin)
ព័ត៌មានអន្តរជាតិ
ទឹកមុខលោក ពូទីន ក្រៀមក្រំនៅមុខលោក ស៊ី ជីនពីង ករណីរុស្ស៊ីបាក់ទ័ពនៅសមរភូមិអ៊ុយក្រែន
ឌឹ ខេមបូឌា ដេលី
-
September 18, 2022
រយៈពេល ៧ខែនៃសង្គ្រាមវាយលុកប្រទេសអ៊ុយក្រែន ដើម្បីផ្ដួលរំលំរដ្ឋាភិបាលរបស់ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី គឺទីក្រុងមូស្គូ ជួបរឿងបរាជ័យដ៏អាម៉ាស់បំផុត ២លើកមកហើយ។ ជាញឹកញាប់ តែងតែមានការចុះផ្សាយថា ទ័ពរុស្ស៊ី ត្រូវបានទ័ពអ៊ុយក្រែនវាយរុញច្រានចេញពីទឹកដីដែលទ័ពរុស្ស៊ីវាយបាន។ មានន័យថា រុស្ស៊ីដែលជាប្រទេសមហាអំណាចលំដាប់ទី២ នៃពិភពលោក នៅមានចំណុចខ្សោយក្នុងការធ្វើសង្គ្រាម។ នៅដំណាក់កាលចុងក្រោយនេះ ស្រាប់តែរុស្ស៊ីបាក់ទ័ពអាម៉ាស់បំផុតនៅសមរភូមិភាគខាងត្បូង និងភាគខាងកើតប្រទេស ហើយមិនតែប៉ុណ្ណោះ ទ័ពរុស្ស៊ីស្លាប់គរជើងគ្នា និងរត់ចោលសព្វាវុធ រថក្រោះ រថពាសដែក កាំភ្លើងធំ ប្រព័ន្ធរ៉ុក្កែតសរុបចំនួន...
ព័ត៌មានអន្តរជាតិ
លោក ពូទីន រងសម្ពាធឱ្យចុះចេញពីតំណែង ក្រោយពីបាក់ទ័ពនៅសមរភូមិអ៊ុយក្រែនទ្រង់ទ្រាយធំជាលើកទី២
ឌឹ ខេមបូឌា ដេលី
-
September 14, 2022
កំពូលជនផ្ដាច់ការរុស្ស៊ីម្នាក់ដែលកំពុងរុញប្រទេសឲ្យធ្លាក់ក្នុងក្ដីវិនាស និងអាម៉ាស់បំផុត គឺលោក វ៉្លាឌីមៀរ ពូទីន (Vladimir Putin) ដែលបុរសរូបនេះកាន់អំណាចជាប្រធានាធិបតីរុស្ស៊ីជាង ២០ឆ្នាំមកហើយ។ បុរសនេះហើយដែលចាត់ទុកអ្នកនយោបាយប្រឆាំងថាជាសត្រូវរបស់ខ្លួន។ អ្នកនយោបាយប្រឆាំងជាច្រើននាក់ដែលបុរសនេះបញ្ជាឲ្យតុលាការចេញដីកាកាត់ទោស ក្រោមបទចោទថាក្បត់ជាតិសាសន៍ឯង និងមានគំនិតប្រឆាំងការដឹកនាំរបស់លោក។ ក្នុងនាមជាមេដឹកនាំប្រទេសមហាអំណាច បុរសនេះបានបញ្ជាទ័ពឲ្យទៅវាយយកទឹកដីនៃប្រទេសជិតខាងរបស់ខ្លួន។ នៅឆ្នាំ២០០៨ គាត់បានបញ្ជាទ័ពឱ្យលុកលុយប្រទេស Georgia ដោយវាយយកបានទឹកដីមួយផ្នែកពីប្រទេសនេះ។ បុរសរូបនេះក៏បានបញ្ជាទ័ពឲ្យលុកលុយប្រទេសអ៊ុយក្រែន ដែលនាំឲ្យមានសង្គ្រាមមកទល់នឹងសព្វថ្ងៃនេះ។ ប៉ុន្តែលើកនេះ គឺមិនដូចឆ្នាំ២០០៨ នោះទេ ដែលកងទ័ពរុស្ស៊ី ងាយវាយយកទឹកដីប្រទេស Georgia...
ព័ត៌មានអន្តរជាតិ
មេដឹកនាំបំផ្លាញលោកពីររូបជួបគ្នានិយាយអំពីការស្ដារសណ្ដាប់ធ្នាប់ពិភពលោក
ឌឹ ខេមបូឌា ដេលី
-
September 9, 2022
កាលពីថ្ងៃពុធ ទី៧ កញ្ញា ម្ចាស់សង្គ្រាមឈ្លានពានអ៊ុយក្រែន គឺប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងលោក Min Aung Hlaing មេរដ្ឋប្រហារនៅភូមា បានជួបគ្នា។ ជំនួបរបស់ពួកគេនៅក្រៅកិច្ចប្រជុំអន្តរជាតិមួយនៃវេទិកាសេដ្ឋកិច្ចបូព៌ា នៅក្នុងទីក្រុង Vladivostok នៅភាគខាងកើតនៃប្រទេសរុស្ស៊ី។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។ លោក Putin បាននិយាយនៅក្នុងអំឡុងពេលជំនួបជាមួយលោក Min Aung Hlaing...
ព័ត៌មានអន្តរជាតិ
ពិភពលោកនៅចងចាំថាលោក Mikhail Gorbachev ជាអ្នកធ្វើឱ្យពិភពលោកបិទបញ្ចប់សង្គ្រាមត្រជាក់
ឌឹ ខេមបូឌា ដេលី
-
September 1, 2022
សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន គឺជាការដើរផ្ទុយនឹងគោលនយោបាយសន្តិភាពនិយមរបស់អតីតមេដឹកនាំសហភាពសូវៀត Mikhail Gorbachev ដែលទទួលមរណភាពក្នុងជន្មាយុ ៩១ឆ្នាំកាលពីថ្ងៃអង្គារ ទី៣០ ខែសីហា នេះ។ នេះជាការលើកឡើងរបស់លោក Klaus Iohannis ប្រធានាធិបតីនៃប្រទេសរូម៉ានី។ លោក Klaus Iohannis បានបន្តទៀតថា សង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន មិនបានឆ្លើយតបនឹងចក្ខុវិស័យ និងកេរដំណែលរបស់លោក Gorbachev ដែលត្រូវបានពិភពលោកចាត់ទុកថាជាមេដឹកនាំធ្វើឲ្យពិភពលោកផ្លាស់ប្ដូរពីសង្គ្រាមត្រជាក់ទៅរកសន្តិភាពនិយមនោះឡើយ។ លោក Iohannis បានសរសេរនៅលើ Twitter...
ព័ត៌មានអន្តរជាតិ
អាមេរិកជំរុញឱ្យពលរដ្ឋខ្លួនឆាប់ចាកចេញពីអ៊ុយក្រែនដោយបារម្ភថារុស្ស៊ីអាចនឹងបង្កើនការវាយប្រហារ
ឌឹ ខេមបូឌា ដេលី
-
August 24, 2022
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងគៀវ នៃប្រទេសអ៊ុយក្រែន និងក្រសួងការបរទេសរបស់ប្រទេសមហាអំណាចមួយនេះ បានចេញសេចក្ដីប្រកាសព័ត៌មានដោយធ្វើការព្រមានអំពីការកើនឡើងដោយការវាយប្រហាររបស់កងទ័ពរុស្ស៊ី នៅអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានម៉ោងទៀតនេះ ដែលប្រទេសនេះត្រូវរៀបចំថ្ងៃបុណ្យឯករាជ្យរបស់ខ្លួននៅថ្ងៃទី២៤ សីហា។ ក្នុងសេចក្ដីប្រកាសព័ត៌មាននេះ ក្រសួងការបរទេសអាមេរិកបានជំរុញដល់ពលរដ្ឋរបស់ខ្លួនឲ្យចាកចេញពីប្រទេសនេះ ប្រសិនបើពួកគេអាចធ្វើបាន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែសីហា នេះ។ ស្ថានទូតអាមេរិកប្រចាំទីក្រុងគៀវ បានផ្ញើសារដាស់តឿនដល់ពលរដ្ឋរបស់ខ្លួនតាមរយៈគេហទំព័រផ្លូវការថា ក្រសួងការបរទេសបានទទួលព័ត៌មានថា ប្រទេសរុស្ស៊ីកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបើកការវាយប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធ និងអគាររដ្ឋាភិបាលអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានម៉ោងទៀតនេះ។ ស្ថានទូតប្រទេសមហាអំណាចនេះបានជំរុញឲ្យពលរដ្ឋអាមេរិកទាំងអស់ ចាកចេញពីអ៊ុយក្រែនចាប់ពីការជូនដំណឹងនេះ តាមមធ្យោបាយដឹកជញ្ជូនឯកជន ប្រសិនបើមានសុវត្ថិភាពក្នុងការធ្វើដំណើរ។ ជាមួយគ្នានេះ...
ព័ត៌មានអន្តរជាតិ
រុស្ស៊ីគំរាមថាបើតំបន់គ្រីមៀររងការវាយប្រហារ នោះជាថ្ងៃបញ្ចប់ពិភពលោកនិងអ៊ុយក្រែន
ឌឹ ខេមបូឌា ដេលី
-
July 19, 2022
អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev ដែលបច្ចុប្បន្នជានាយករងនៃក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី ព្រមានថា បើដែនដីគ្រីមៀរ ត្រូវរងការវាយប្រហារពីអ៊ុយក្រែន ឬពីប្រទេសណាមួយ គឺជាការត្រូវកំណត់ថា ជាថ្ងៃអវសាននៃពិភពលោក ហើយអ៊ុយក្រែននឹងរងការវាយប្រហារឲ្យក្លាយជាផេះតែម្ដង។ បើតាមសារព័ត៌មាន Newsweek លោក Dmitry Medvedev បានធ្វើការព្រមានដូចនេះខណៈលោកវាយប្រហារទៅលើអ៊ុយក្រែន និងលោកខាងលិចដែលនៅតែអះអាងថា ដែនដីគ្រីមៀរ គឺជាដែនដីអ៊ុយក្រែន។ លោកបញ្ជាក់ថា នេះជាការគំរាមកំហែងជាលក្ខណៈប្រព័ន្ធចំពោះរុស្ស៊ី ហើយរាល់ការវាយប្រហារពីខាងក្រៅណាមួយទៅលើតំបន់គ្រីមៀរ គឺមានន័យថាជាថ្ងៃអវសាននៃពិភពលោក...
បទវិភាគ
បទវិភាគ៖ តើបេឡារុសអាចទាញសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាន់តែរីករាលដាលដល់ភាគខាងជើងនិងខាងលិចឬទេ?
ឌឹ ខេមបូឌា ដេលី
-
July 6, 2022
សង្គ្រាមរុស្ស៊ី ឈ្លានពានអ៊ុយក្រែន បានឈានចូលដល់ ១៣១ថ្ងៃហើយបើគិតត្រឹមថ្ងៃទី៤ ខែកក្កដា នេះ។ ដំបូងឡើយ របបលោក ពូទីន បានអួតថា យ៉ាងយូរ ៧២ម៉ោងប៉ុណ្ណោះនឹងអាចផ្ដួលរំលំរដ្ឋាភិបាលរបស់លោក វូឡូឌីមៀរ ហ្សេឡេនស្គី បានហើយ។ ជាមួយនឹងការលើកទ័ពដល់ជាង ២០ម៉ឺននាក់អន្តរាគមន៍ដោយទ័ពអាកាស និងទ័ពមីស៊ីល ឃើញថារថក្រោះរថពាសដែករាប់រយគ្រឿងបើកយ៉ាងសង្ហាចូលទៅវាយលុកបាញ់ផ្លោងទៅលើទឹកដីអ៊ុយក្រែន។ នៅខណៈគ្រាប់មីស៊ីលធ្លាក់យ៉ាងច្រើននៅលើតំបន់រដ្ឋធានីគៀវ ដោយបាញ់កម្ទេចទីតាំងសំខាន់ៗរបស់រដ្ឋាភិបាលអ៊ុយក្រែន តាមរយៈការបាញ់ប្រហារដោយកងយន្តហោះចម្បាំងទៀតផង គឺកងទ័ពថ្មើរជើង ឬទ័ពរថក្រោះរបស់រុស្ស៊ី បានបើកលើដងផ្លូវរាប់រយគ្រឿងសំដៅវាយកាន់កាប់រដ្ឋធានីមួយនេះដើម្បីផ្ដួលរំលំរដ្ឋាភិបាលលោក ហ្សេឡេនស្គី។ តែមិនដូចការរំពឹងនោះទេ...
ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីឥណ្ឌូនេស៊ីសង្ឃឹមថារុស្ស៊ី និងអ៊ុយក្រែនវិលទៅរកការចរចាគ្នាឡើងវិញ
ឌឹ ខេមបូឌា ដេលី
-
July 4, 2022
ប្រធានាធិបតីឥណ្ឌូនេស៊ី បានបិទបញ្ចប់បេសកកម្មរបស់លោកហើយបន្ទាប់ពីលោកបានជួបទាំងសមភាគីអ៊ុយក្រែន នៅទីក្រុងគៀវ និងបានជួបសមភាគីរុស្ស៊ី នៅទីក្រុងមូស្គូ។ ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ ក៏បានជូនលិខិតរបស់លោក ហ្សេឡេនស្គី ដល់ដៃលោក ពូទីន ទៀតផងដែរ។ លោក ចូកូ បានថ្លែងក្នុងសន្និសីទកាសែតរួមគ្នាជាមួយលោកប្រធានាធិបតី ពូទីន ថា លិខិតរបស់លោក ហ្សេឡេនស្គី គឺលោកបានជូនទៅលោក ពូទីន រួចហើយ។ តាមសារព័ត៌មាន Coconuts...
ព័ត៌មានអន្តរជាតិ
មេដឹកនាំសហភាពអឺរ៉ុបផ្ដល់ឋានៈជាបេក្ខភាពឱ្យអ៊ុយក្រែននិងមូដាវី
ឌឹ ខេមបូឌា ដេលី
-
June 26, 2022
សហភាពអឺរ៉ុប កាលពីថ្ងៃទី២៣ ខែមិថុនា បានបើកទំព័រប្រវត្តិសាស្ត្រពិភពលោកដ៏ធំមួយដោយសម្រេចបន្ថែមសមាជិកពីរប្រទេសទៀតឲ្យក្លាយទៅជាសមាជិកទី២៨ និង២៩ របស់ខ្លួន។ ប៉ុន្តែការដែលមេដឹកនាំរបស់សហភាពអឺរ៉ុប សម្រេចផ្ដល់ឋានៈបេក្ខភាពទៅឲ្យប្រទេសអ៊ុយក្រែន និងមូដាវី ក្នុងកាលៈទេសៈនេះ គឺជាការចាំបាច់បំផុត ទោះជាប្រទេសពីរនេះនៅខ្វះលក្ខណៈសម្បត្តិដើម្បីក្លាយជាសមាជិកសហភាពអឺរ៉ុបផ្លូវការក៏ដោយ។ ការទទួលយកប្រទេសអ៊ុយក្រែន ក្នុងឋានៈជាបេក្ខភាពនៃសហភាពអឺរ៉ុបក្នុងកាលៈទេសៈនេះ គឺដើម្បីឲ្យប្រទេសដែលធ្លាក់ក្នុងសង្គ្រាមឈ្លានពានពីសំណាក់មហាអំណាចរុស្ស៊ី នេះ ចាប់ផ្ដើមមានខ្នងបង្អែកមួយដ៏ធំក្នុងការជួយប្រទេសនេះទាំងស្មារតី និងជំនួយផ្សេងៗ រួមទាំងអាវុធទៀតផង។ ដោយឡែកប្រទេសមូដាវី ក៏អាចដូចជាប្រទេសអ៊ុយក្រែនដែរ ព្រោះប្រទេសដែលជាប់នឹងអ៊ុយក្រែន កំពុងភ័យខ្លាចពីការវាយប្រហារពីសំណាក់រុស្ស៊ីទៅថ្ងៃខាងមុខនេះ។ អ្នកសង្កេតការណ៍មើលឃើញថា ការដែលមេដឹកនាំសហភាពអឺរ៉ុបសម្រេចផ្ដល់ឋានៈជាបេក្ខភាពរបស់អ៊ុយក្រែន និងមូដាវី ជាសមាជិកសហភាពអឺរ៉ុប...
ព័ត៌មានអន្តរជាតិ
ប្រធានាធិបតីឥណ្ឌូនេស៊ីស្វែងរកការកាត់បន្ថយជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន
ឌឹ ខេមបូឌា ដេលី
-
June 23, 2022
ក្នុងឋានៈជាប្រធានប្តូរវេននៃកិច្ចប្រជុំបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន G-២០ លោកប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ នឹងធ្វើដំណើរទៅប្រទេសអ៊ុយក្រែន និងរុស្ស៊ី នៅសប្ដាហ៍ក្រោយនេះ។ បើតាមរដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌូនេស៊ី Retno Marsudi បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក វីដូដូ ធ្វើដំណើរទៅកាន់ទីក្រុងគៀវ និងមូស្គូ ដើម្បីជជែកអំពីផលវិបាកសេដ្ឋកិច្ច និងមនុស្សធម៌ដែលបង្កឡើងដោយសង្គ្រាមរុស្ស៊ី នៅលើទឹកដីអ៊ុយក្រែន។ ការធ្វើដំណើររបស់មេដឹកនាំមួយនៃប្រទេសសមាគមអាស៊ានទៅទីក្រុងមូស្គូ និងក្រុងគៀវ គឺធ្វើឡើងក្រោយពីលោកចាកចេញពីប្រទេសអាល្លឺម៉ង់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី២២ មិថុនា...
1
...
15
16
17
...
22
Page 16 of 22
Latest news
លោក រ៉ុង ឈុន ស្នើតុលាការកំពូលស្ដារសិទ្ធិនយោបាយ ខណៈរង់ចាំសាលដីកាបណ្ដឹងសារទុក្ខ
June 15, 2026
ពលរដ្ឋថៃជិត ៣០០០នាក់ ចូលទស្សនាប្រាសាទតាក្របី និងភ្នំ៣៥០ មុនការបិទជាបណ្តោះអាសន្ន
June 15, 2026
អាជ្ញាធរកម្ពុជារកឃើញសាច់បង្កកនាំចូលពីថៃជាង ២២០ តោន ខណៈរដ្ឋាភិបាលបង្កើនការបង្ក្រាបការរត់ពន្ធទំនិញ
June 12, 2026
កម្ពុជាបណ្ដេញជនជាតិចិន ១៥៦ នាក់ពាក់ព័ន្ធឆបោកអនឡាញ ខណៈ Amnesty ចោទសួរប្រសិទ្ធភាពយុទ្ធនាការបង្ក្រាប
June 12, 2026
នាយករដ្ឋមន្រ្តីខ្មែរនិងនាយករដ្ឋមន្រ្តីថៃ គ្រាន់តែជួបចាប់ដៃក្នុងកិច្ចប្រជុំអាស៊ាននៅក្រុងហាណូយ
June 12, 2026
© 2021,
ដេលី
. All rights reserved.