30 C
Phnom Penh

TAG

កម្មករ

IDEA TALK៖ ស្ថានភាព​កម្មករ និង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ក្រោយ​ការ​បោះឆ្នោត

កម្មវិធី Idea TalK សម្រាប់​រាត្រី​ថ្ងៃទី​១៥ ខែ​សីហា ឆ្នាំ​២០២៣ ស្តីអំពី៖ «ស្ថានភាព​កម្មករ និង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​ក្រោយ​ការ​បោះឆ្នោត»។

សង្គម​ស៊ីវិល​អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ងាក​ទៅ​ដោះស្រាយ​វិវាទ​ការងារ​ណាហ្គា​វើលដ៍​ដើម្បី​កុំ​ឱ្យ​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ

មន្ត្រី​សង្គម​ស៊ីវិល​ទទួល​បន្ទុក​សិទ្ធិមនុស្ស អំពាវនាវ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ងាក​ទៅ​ដោះស្រាយ​វិវាទ​ការងារ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ដើម្បី​កុំ​ឱ្យ​បញ្ហា​នេះ​ក្លាយ​ជា​ជំងឺ​រ៉ាំរ៉ៃ​សម្រាប់​ប្រទេស​កម្ពុជា និង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ដែល​នឹង​កើតឡើង​នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (adhoc) លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​១ សីហា នេះ​ថា ការ​បណ្តែតបណ្តោយ​ឱ្យ​សង្គម​ដែល​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន​មាន​បញ្ហា​បន្ត​កន្ទុយ​គ្នា មិនមែន​ជា​រឿង​ល្អ​សម្រាប់​គណបក្ស​ឈ្នះ​ឆ្នោត​ដឹកនាំ​រដ្ឋាភិបាល​នោះ​ទេ ព្រោះ​ថា​ជំងឺ​សង្គម​ទាំងនោះ​នឹង​ក្លាយ​ជា​វិបត្តិ​ធ្ងន់ធ្ងរ​សម្រាប់​ប្រទេស​កម្ពុជា​ទៅ​ថ្ងៃ​ក្រោយ ខណៈ​ប្រជាពលរដ្ឋ​ក៏​នឹង​ត្រូវ​រង​នូវ​ឥទ្ធិពល​ដ៏​អាក្រក់​ពី​វិបត្តិ​សង្គម​ទាំងនេះ​ផង​ដែរ។ លោក ស៊ឹង សែនករុណា លើកឡើង​ថា វិវាទ​ការងារ​នៃ​ក្រុម​ណាហ្គា​វើលដ៍​នេះ បាន​ធ្វើ​ឱ្យ​កម្មករ​និយោជិត​ជាង...

សហជីព​សម្ដែង​ការ​ព្រួយបារម្ភ​នៅ​ពេល​រោងចក្រ​បញ្ចប់​កិច្ចសន្យា​និង​ព្យួរ​ការងារ​កម្មករ​ក្រោយ​ការ​បោះឆ្នោត

បណ្ដាញ​សហជីព​កម្ពុជា​ដែល​ការពារ​ផល​ប្រយោជន៍​របស់​កម្មករ សម្ដែង​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​អនាគត​កម្មករ​និយោជិត​កម្ពុជា​នៅ​ពេល​រោងចក្រ​ដែល​កំពុង​វិនិយោគ​នៅ​ក្នុង​ប្រទេស នាំគ្នា​ប្រកាស​បិទ​បញ្ចប់​កិច្ចសន្យា​ការងារ និង​ព្យួរ​ការងារ​កម្មករ​និយោជិត បន្ទាប់ពី​ដំណើរ​នៃ​ការ​បោះឆ្នោត​ឆ្នាំ​២០២៣ នេះ​កំពុង​រង​នូវ​ការ​ព្រមាន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច និង​ទណ្ឌកម្ម​បុគ្គល​ពី​សហគមន៍​អន្តរជាតិ។ សហព័ន្ធ​សហជីព​សេរី​កម្មករ​កម្ពុជា (FTUWKC) បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០២៣ នេះ​ថា ពួកគេ​មាន​ការ​ភ័យ​ព្រួយ​យ៉ាង​ខ្លាំង​ក្រោយ​ទទួល​បាន​ព័ត៌មាន​ពី​តំណាង​សហជីព​មូលដ្ឋាន​ដែល​ជា​សមាជិក​ថា នៅ​តាម​បណ្តា​ក្រុមហ៊ុន​នានា​នៅ​កម្ពុជា ថៅកែ​រោងចក្រ​បាន​បញ្ចប់​កិច្ចសន្យា​ការងារ និង​ព្យួរ​ការងារ​កម្មករ​និយោជិត​ជា​បន្តបន្ទាប់​ហើយ​នៅ​ពេលនេះ។ ការ​សម្រេច​បញ្ចប់​កិច្ចសន្យា​ការងារ និង​ព្យួរ​ការងារ​កម្មករ​និយោជិត​កម្ពុជា​នៅ​ពេលនេះ ត្រូវ​គេ​រិះគន់​ថា មូលហេតុ​ចម្បង​គឺ​បណ្តាល​មកពី​ការ​បោះឆ្នោត​ដែល​សហគមន៍​អន្តរជាតិ​មិន​អាច​ទទួលយក​បាន​នៅ​ពេល​នេះ។ អតីត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​២៧ កក្កដា...

កម្មករ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ចម្ការ​ចេក​វៀតណាម​១១​នាក់​ស្លាប់​ដោយសារ​ពុល​ថ្នាំ​គីមី​បាញ់​ស្មៅ​និង​ថ្នាំ​សម្លាប់​សត្វ​ល្អិត

យ៉ាងហោច​ណាស់​មាន​កម្មករ​ចំនួន ១១​នាក់​ដែល​ធ្វើការ​នៅ​ក្រុមហ៊ុន​វៀតណាម Hoang Anh Gia Lai (HAGL) ស្ថិត​នៅ​ក្នុង​ឃុំ​ស្រែអង្ក្រង ស្រុក​កូនមុំ ខេត្ត​រតនគិរី បាន​ស្លាប់​បណ្ដាល​មកពី​ពុល​ថ្នាំ​គីមី​ដែល​បាញ់​ស្មៅ ឬ​ថ្នាំ​សម្លាប់​សត្វ​ល្អិត។ បើ​តាម​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​រតនគិរី លោក អ៊ុង រតនា ដែល​បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​នា​ថ្ងៃទី​០៤ ខែ​កក្កដា នេះ​ថា គិត​ចាប់តាំងពី​ថ្ងៃទី​១៦ ខែ​មិថុនា រហូត​មក​ដល់​ថ្ងៃទី​២ ខែ​កក្កដា យ៉ាងហោច​ណាស់​មាន​កម្មករ​ចំនួន ១១​នាក់​បាន​ស្លាប់...

ក្រុម​ឃ្លាំមើល​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ផ្តល់​ដំណោះស្រាយ​ដល់​កូដករ​ណាហ្គា​ដើម្បី​បញ្ចប់​ការ​តវ៉ា

ក្រុម​អ្នក​ឃ្លាំមើល​សង្គម អំពាវនាវ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា​ជួយ​ផ្តល់​ដំណោះស្រាយ​សមរម្យ​ដល់​ក្រុម​កូដករ​ណាហ្គា​វើលដ៍ ដើម្បី​បញ្ចប់​នូវ​ការ​តវ៉ា​ទាមទារ​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង ២​ឆ្នាំ។ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការ​ស្រាវជ្រាវ លោក សេក សុជាតិ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២២ មិថុនា នេះ​ថា រហូត​មក​ដល់​ពេលនេះ វិវាទ​នៃ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​មាន​រយៈពេល​ប្រមាណ​ជា ២​ឆ្នាំ​ហើយ ខណៈ​ស្ថាប័ន​ពាក់ព័ន្ធ ដូចជា​ក្រសួង​ការងារ ជាដើម នៅតែ​មិន​អាច​ជួយ​រក​ដំណោះស្រាយ​លើ​វិវាទ​នេះ​បាន​នៅឡើយ។ ផ្ទុយទៅវិញ ក្រុម​កូដករ​បែរ​ជា​ត្រូវ​រង​នូវ​ការ​ចោទប្រកាន់​ថា​មាន​បំណង​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ទៅវិញ។ លោក...

កម្មករ​រោងចក្រ​ស្តារឡៃថ៍​រាប់​រយ​នាក់​ដង្ហែ​ក្បួន​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ​ដើម្បី​ស្នើ​ជួយ​ដោះស្រាយ​វិវាទ

កម្មករ​ក្រុមហ៊ុន ស្តារឡៃថ៍ (Star Light) រាប់​រយ​នាក់​នាំគ្នា​ចេញ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើម្បី​ស្នើ​ឲ្យ​ក្រសួង​កោះហៅ​ថៅកែ​ក្រុមហ៊ុន​របស់​ពួកគេ​ចេញ​មក​ដោះស្រាយ​វិវាទ​ជាមួយ​កម្មករ និង​ស្នើសុំ​កុំ​ឲ្យ​ក្រុមហ៊ុន​ព្យួរ​ការងារ​របស់​កម្មករ​បន្ត​ទៀត។ កម្មករ​ក្រុមហ៊ុន ស្តារឡៃថ៍ (Star Light) ប្រមាណ​ជាង ២០០​នាក់​កាលពី​ថ្ងៃទី​១៥ ខែ​មិថុនា ឆ្នាំ​២០២៣ បាន​ដង្ហែ​ក្បួន​តាម​ដងផ្លូវ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ​ដើម្បី​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប៉ុន្តែ​នៅ​ពេល​ដែល​កម្មករ​ទាំងនោះ​ធ្វើ​ដំណើរ​ដល់​ផ្លូវជាតិ​លេខ​៦A ស្ថិត​នៅ​ភូមិ​លើ ឃុំ​ព្រែកអញ្ចាញ ស្រុក​មុខកំពូល ក៏​ត្រូវ​បាន​អាជ្ញាធរ​ប្រមាណ​ជា ៥០​នាក់​ឃាត់​មិន​ឲ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត...

សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋសភា​ពិនិត្យ​និង​ដោះស្រាយ​បញ្ហា​ជូន​កម្មករ​និយោជិត​ដែល​កំពុង​ប្រឈម

ក្រុម​សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​រដ្ឋសភា​កម្ពុជា​ពិនិត្យ​ញត្តិ​របស់​កម្មករ​និយោជិត​ដែល​បាន​ស្នើសុំ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ពួកគេ ខណៈ​មាន​ការ​រឹតត្បិត និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ខ្លាំង​ពី​សំណាក់​ថៅកែ​រោងចក្រ​សម្រាប់​កម្មករ​និយោជិត​ដែល​ជា​សមាជិក និង​ជា​ថ្នាក់​ដឹកនាំ​សហជីព។ នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២ ឧសភា នេះ​ថា សង្គម​ស៊ីវិល​មើល​ឃើញ​ថា បច្ចុប្បន្ន​នេះ​ពិត​ជា​មាន​ការ​រឹតត្បិត និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​យ៉ាង​ខ្លាំង​ពី​សំណាក់​ថៅកែ​រោងចក្រ​សម្រាប់​កម្មករ​និយោជិត​ដែល​ជា​សមាជិក និង​ជា​ថ្នាក់​ដឹកនាំ​សហជីព ក្នុង​ការ​ធ្វើ​កិច្ច​ការងារ​ដើម្បី​ធានា​នូវ​សិទ្ធិ​ការងារ​ក្នុង​រោងចក្រ​ដែល​ពួកគេ​កំពុង​ធ្វើការ​បច្ចុប្បន្ន​នេះ។ លោក មឿន តុលា...

ក្រុម​សង្គម​ស៊ីវិល​នឹង​ប្រមូលផ្ដុំ​សមាជិក​៥០០​នាក់​ដាក់​ញត្តិ​រក​ដំណោះស្រាយ​ជូន​កម្មករ​នៅ​ទិវា​ពលកម្ម​អន្តរជាតិ

អង្គការ​សមាគម​ជាច្រើន​ស្ថាប័ន នឹង​ប្រមូលផ្ដុំ​សមាជិក​ចំនួន ៥០០​នាក់​ដែល​មកពី​វិស័យ​ផ្សេងៗ​នៅ​ថ្ងៃទី​១ ខែ​ឧសភា ខាងមុខ​នេះ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​១៣៧ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ឆ្នាំ​២០២៣ នៅ​សួនច្បារ​រូប​សំណាក​លោក ជា វិជ្ជា និង​ហែ​ក្បួន​ទៅ​កាន់​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ​ស្វែងរក​ដំណោះស្រាយ​ជូន​កម្មករ​និយោជិត​ដែល​កំពុង​ជួប​ឧបសគ្គ។ អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​វិស័យ​ការងារ​ជិត ១០​ស្ថាប័ន បាន​ចេញ​លិខិត​រួម​គ្នា​មួយ​ដែល​សារព័ត៌មាន The Cambodia Daily ទទួល​បាន​នៅ​ថ្ងៃទី​២៥ មេសា នេះ ដោយ​ជូនដំណឹង​ទៅ​កាន់​រដ្ឋបាល​រាជធានី​ភ្នំពេញ​អំពី​ការ​ជួបជុំ​របស់​ពួកគេ​ដែល​មាន​មនុស្ស​ចូលរួម​ចំនួន ៥០០​នាក់ ដើម្បី​រៀបចំ​ពិធី​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​ទី​១៣៧ ក្រោម​ប្រធានបទ...

ក្រសួង​ការងារ​ប្រកាស​ប្រារព្ធ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព​និង​សុខភាព​ការងារ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ប្រកាស​ពី​ការ​ប្រារព្ធ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ នៅ​ថ្ងៃទី​២៨ ខែ​មេសា ខាងមុខ ដើម្បី​លើក​កម្ពស់​សុវត្ថិភាព និង​សុខភាព​ការងារ​ដល់​កម្មករ​និយោជិត​នៅ​កម្ពុជា ក៏ដូចជា​កម្មករ​និយោជិត​នៅ​ទូទាំង​ពិភពលោក។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​១១ ខែ​មេសា ឆ្នាំ​២០២៣ នេះ​ថា ក្រសួង​នឹង​ប្រារព្ធ​ទិវា​ពិភពលោក​ដើម្បី​សុវត្ថិភាព និង​សុខភាព​ការងារ​ក្រោម​ប្រធានបទ «បរិយាកាស​ការងារ​ប្រកប​ដោយ​សុវត្ថិភាព និង​សុខភាព​ការងារ គឺជា​សិទ្ធិ និង​គោលការណ៍​គ្រឹះ​នៅ​កន្លែង​ធ្វើការ» ដែល​នឹង​ប្រារព្ធ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ដោយ​មាន​អ្នក​ចូលរួម​មកពី​តំណាង​និយោជក តំណាង​សហជីព...

រដ្ឋមន្ត្រី​​ការងារ៖ កម្ពុជា​ឈាន​មុខ​ក្នុង​ការ​អនុវត្ត​កម្មវិធី​ការងារ​សមរម្យ​និង​ផ្តល់​ការ​ការពារ​សិទ្ធិ​កម្មករ

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ អះអាង​ថា កម្ពុជា​ជា​ប្រទេស​ឈាន​មុខ​ក្នុង​ការ​អនុវត្ត​កម្មវិធី​ការងារ​សមរម្យ​ដែល​បាន​ផ្តល់​ការ​ការពារ​សិទ្ធិ អត្ថប្រយោជន៍ និង​កិច្ច​គាំពារ រួម​ទាំង​ការ​ផ្តល់​នូវ​សេវា​នានា​ជូន​កម្មករ​និយោជិត​ទាំង​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​ល្អ។ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង លើកឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ស្ដីពី​ការ​ត្រួតពិនិត្យ​ប្រចាំ​ឆ្នាំ​លើ​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​ប្រទេស​កម្ពុជា​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ នៅ​ថ្ងៃទី​២៩ ខែ​មីនា ឆ្នាំ​២០២៣ នេះ​ថា កម្ពុជា​ពិត​ជា​មាន​មោទកភាព​ដែល​ក្លាយ​ជា​ប្រទេស​ឈាន​មុខ​ក្នុង​ការ​អនុវត្ត​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​កម្មវិធី​ឆ្នាំ​២០១៩ ដល់​ឆ្នាំ​២០២៣ នេះ។ លោក អ៊ិត សំហេង បញ្ជាក់​ថា...

Latest news