ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
27.5
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
កម្មករ
ព័ត៌មានជាតិ
សហជីពមកពីខេត្តពីរប្រកាសតវ៉ារួមគ្នានៅមុខក្រសួងការងារស្នើសុំវិញ្ញាបនបត្រចុះបញ្ជិកា
ឌឹ ខេមបូឌា ដេលី
-
March 4, 2023
ថ្នាក់ដឹកនាំសហជីព និងស្ថាបនិកសហជីពខាងវិស័យកាត់ដេរ ML INTIMATE APPAREL CAMBODIA និងរោងចក្រ យ័ន្ត ជា (Yuan Jia) នឹងចេញមុខតវ៉ាទាមទារនៅមុខក្រសួងការងារ នៅថ្ងៃអាទិត្យ ទី៥ មីនា ខាងមុខនេះ ដើម្បីឱ្យលោក អ៊ិត សំហេង ចេញវិញ្ញាបនបត្រចុះបញ្ជិកាសហជីពទទួលស្គាល់ភាពស្របច្បាប់របស់ពួកគេ។ ថ្នាក់ដឹកនាំសហជីព និងស្ថាបនិកសហជីពប្រចាំរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅតំបន់សេដ្ឋកិច្ចអូរនាង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...
ព័ត៌មានជាតិ
ក្រសួងការងារប្ដេជ្ញាពង្រឹងអនុវត្តច្បាប់ការងារនិងសហជីពដើម្បីធានាការពារសិទ្ធិកម្មករនិយោជិត
ឌឹ ខេមបូឌា ដេលី
-
February 25, 2023
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្ដេជ្ញាពង្រឹងអនុវត្តច្បាប់ស្ដីពីការងារ ច្បាប់ស្ដីពីសហជីព ច្បាប់ស្ដីពីប្រាក់ឈ្នួលអប្បបរមា ច្បាប់ស្ដីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងវិស័យការងារ ដើម្បីធានាការពារសិទ្ធិសេរីភាពកម្មករនិយោជិតទៅថ្ងៃមុខ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងបន្ទាប់ពីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា ក្រសួងនឹងពង្រឹងយន្តការអធិការកិច្ចការងារ និងពង្រឹងប្រសិទ្ធភាពការងាររបស់អធិការកិច្ចអន្តរស្ថាប័ន និងបន្តយកចិត្តទុកដាក់លើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សហគ្រិន និងកម្មករនិយោជិតនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបាននូវការការពារសិទ្ធិ ជំនាញវិជ្ជាជីវៈឲ្យខាងតែបាន។ ក្រសួងការងារលើកឡើងថា កន្លងមក តាមរយៈនៃការដោះស្រាយវិវាទការងាររបស់ក្រសួងបានធ្វើឱ្យអត្រាដោះស្រាយវិវាទការងារទាំងកម្រិតផ្សះផ្សា និងក្រុមប្រឹក្សាអាជ្ញាកណ្ដាលមានអត្រាខ្ពស់ប្រមាណជាង...
ព័ត៌មានជាតិ
កម្មកររោងចក្រសិនតៃបារម្ភខ្លាចថៅកែបញ្ឈប់ពីការងារដោយមិនទូទាត់អត្ថប្រយោជន៍ផ្សេងៗ
ឌឹ ខេមបូឌា ដេលី
-
February 8, 2023
កម្មកររោងចក្រកាត់ដេរនៃរោងចក្រ សិនតៃ ហ្គាមិន ស្ថិតក្នុងភូមិដំណាក់ សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ ជិត ១ពាន់នាក់ប្រមូលផ្ដុំគ្នានៅខាងមុខរោងចក្រសម្ដែងក្តីបារម្ភខ្លាចថៅកែបញ្ឈប់ពួកគេពីការងារ ដោយមិនទូទាត់អត្ថប្រយោជន៍ផ្សេងៗ ក្រោយពីថៅកែបានព្យួរការងាររបស់ពួកគេអស់រយៈពេល ២ខែមកហើយនោះ។ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែកុម្ភៈ ក្រុមកម្មករបាននាំគ្នាប្រមូលផ្ដុំគ្នានៅខាងមុខរោងចក្រ ក្រោយពីថៅកែបានព្យួរការងាររបស់ពួកគេរយៈពេល ២ខែ ដោយការព្យួរនេះ ថៅកែបើកប្រាក់ឲ្យតែម្នាក់ ៣០ដុល្លារប៉ុណ្ណោះ។ កម្មករម្នាក់ក្នុងចំណោមកម្មករផ្សេងទៀត បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ពួកគាត់ព្រួយបារម្ភខ្លាំងដោយខ្លាចថៅកែបញ្ឈប់ពីការងារមិនទូទាត់អត្ថប្រយោជន៍ផ្សេងៗ ខណៈពួកគាត់ម្នាក់ៗបានបម្រើការងារនៅក្នុងរោងចក្រ សិនតៃ អស់រយៈពេលច្រើនឆ្នាំ។ កម្មករទាំងនោះនិយាយថា...
ព័ត៌មានជាតិ
សង្គមស៊ីវិល៖ រដ្ឋាភិបាលមិនបានឆ្លើយតបនឹងវិបត្តិរបស់កម្មករទាំងសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ
ឌឹ ខេមបូឌា ដេលី
-
January 17, 2023
មន្ត្រីសង្គមស៊ីវិលទទួលបន្ទុកសិទ្ធិការងារ អះអាងថា បញ្ហារបស់កម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ កំពុងរងនូវវិបត្តិយ៉ាងធ្ងន់ធ្ងរដោយសារគោលនយោបាយរបស់រដ្ឋាភិបាលមិនទាន់ឆ្លើយតបទៅនឹងវិបត្តិទាំងនោះនៅឡើយ។ នាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) លោក មឿន តុលា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ មករា នេះថា សព្វថ្ងៃនេះប្រាក់ឈ្នួលគោលសម្រាប់ធានាជីវភាពរស់នៅរបស់កម្មករនិយោជិតនៅទូទាំងប្រទេស មិនទាន់ត្រូវបានអនុវត្តនៅឡើយទេ គឺមានតែខាងវិស័យកាត់ដេរ សម្លៀកបំពាក់ និងដេរស្បែកជើងប៉ុណ្ណោះ។ លោកបន្តថា ទោះបីជាវិស័យនេះមានប្រាក់ឈ្នួលគោលហើយក៏ដោយ ក៏នៅមិនទាន់អាចធានាការរស់នៅរបស់កម្មករនិយោជិតក្នុងជីវភាពសមរម្យបានដែរ...
ព័ត៌មានជាតិ
ក្រសួងវប្បធម៌ស្នើចាត់វិធានការអ្នកដែលយកបទឈាមបាតុករទៅផ្សព្វផ្សាយលើបណ្ដាញសង្គមឡើងវិញ
ឌឹ ខេមបូឌា ដេលី
-
January 9, 2023
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា បានសរសេរលិខិតជូនទៅអគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន សុំឲ្យចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកដែលយក «បទឈាមបាតុករ» ទៅផ្សព្វផ្សាយឡើងវិញលើបណ្ដាញសង្គម បន្ទាប់ពីក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានយកទៅបង្ហោះនៅថ្ងៃខួប ៩ឆ្នាំនៃព្រឹត្តិការណ៍បង្ក្រាបយ៉ាងហិង្សារវាងកងកម្លាំងរដ្ឋាភិបាលទៅលើក្រុមបាតុករដែលទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ។ យោងតាមរយៈលិខិតដែលចុះកាលបរិច្ឆេទនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងវប្បធម៌ជម្រាបលោកអគ្គស្នងការថា បទឈាមបាតុករមានខ្លឹមសារអុជអាល និងញុះញង់ ដែលអាចបង្កអសន្តិសុខដល់សង្គម។ អ្នកស្រីថា បទនេះធ្លាប់ត្រូវបានក្រសួងមហាផ្ទៃ បិទមិនឲ្យចាក់ផ្សាយម្តងរួចមកហើយ។ បទ...
ព័ត៌មានជាតិ
អាមេរិកស្នើឲ្យកម្ពុជាដោះលែងប្រធានសហជីពណាហ្គាកញ្ញា ឈឹម ស៊ីថរ និងកញ្ញា សេង ធារី
ឌឹ ខេមបូឌា ដេលី
-
November 30, 2022
សហរដ្ឋអាមេរិកស្នើឲ្យកម្ពុជាដោះលែងប្រធានសហជីពប្រចាំក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ព្រមទាំងសមាជិកសហជីពផ្សេងទៀតដែលកំពុងជាប់ឃុំ និងត្រូវទម្លាក់បទចោទប្រកាន់ពីពួកគេ ហើយដោះស្រាយវិវាទដោយសន្តិវិធី។ ក្រសួងការបរទេសអាមេរិក បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ ថា សហជីពរបស់កញ្ញា ឈឹម ស៊ីថរ ដែលកំពុងមានវិវាទការងារជាមួយក្រុមហ៊ុនណាហ្គាវើលដ៍អស់រយៈពេលជាងមួយឆ្នាំ ហើយកញ្ញាត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាថ្មីទៀតបន្ទាប់ពីត្រឡប់ចូលកម្ពុជាវិញកាលពីថ្ងៃទី២៦ ខែវិច្ឆិកា បន្ទាប់ពីបានទៅចូលរួមសន្និសីទការងារមួយនៅប្រទេសអូស្ត្រាលី។ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក ណែត ប្រាយ (Ned Price) ត្រូវបានស្រង់សម្ដីនៅក្នុងសេចក្តីថ្លែងការណ៍ថា...
ព័ត៌មានជាតិ
ក្រុមសហជីពមាននិន្នាការទៅបក្សកាន់អំណាចជិត២០០ស្ថាប័នចោទអង្គការសង់ត្រាល់ថាបំបែកបំបាក់សាមគ្គីកម្មករនិយោជិត
ឌឹ ខេមបូឌា ដេលី
-
November 30, 2022
ក្រុមសហជីពដែលមាននិន្នាការគាំទ្របក្សកាន់អំណាចជាង ១៨០ស្ថាប័ន បានចោទបុគ្គលិកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (CENTRAL) ថាកំពុងធ្វើសកម្មភាពបំបែកបំបាក់សាមគ្គីរបស់កម្មករនិយោជិតនៅកម្ពុជា។ ក្រុមសហជីពចំនួន ១៨២ស្ថាប័ន បានចេញលិខិតរួមគ្នាមួយដាក់ជូននាយកមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោក មឿន តុលា កាលពីថ្ងៃទី២៨ វិច្ឆិកា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៣០ វិច្ឆិកា នេះថា ពួកគេខកចិត្តជាខ្លាំងដែលមន្ត្រីរបស់អង្គការសង់ត្រាល់ ធ្វើចលនាលួចលាក់ក្នុងការញុះញង់អូសទាញតំណាងសហជីពមូលដ្ឋានដែលជាសមាជិករបស់ពួកគេ ឲ្យធ្វើការផ្តាច់ខ្លួនទៅបង្កើតសហជីពថ្មីតាមរយៈនៃការសន្យាផ្តល់ជំនួយទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ជាដើម។ ពួកគេក៏បានព្រមានចាត់វិធានការម៉ឺងម៉ាត់ ដើម្បីបញ្ឈប់រាល់កិច្ចសហការ និងការចូលរួមក្នុងគម្រោងនានារបស់អង្គការសង់ត្រាល់...
ព័ត៌មានជាតិ
ក្រសួងការងារអំពាវនាវឱ្យភាគីកម្មករនិងក្រុមហ៊ុនណាហ្គាវើលដ៍យោគយល់គ្នាបញ្ចប់វិវាទ
ខេមបូឌា ដេលី
-
October 9, 2022
ក្រសួងការងារ អំពាវនាវឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទការងារនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) ដែលបានអូសបន្លាយគ្មានដំណោះស្រាយអស់រយៈពេលជិត ១ឆ្នាំកន្លងមក។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹងស្ដីពីវឌ្ឍនភាពនៃការដោះស្រាយវិវាទការងាររួមនៅក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នេះថា ភាគីទាំងសងខាងនៅតែមិនទាន់រកឃើញដំណោះស្រាយដែលពួកគេអាចទទួលយកបាននៅឡើយ ព្រោះភាគីតំណាងកម្មករនិយោជិតនៅតែបន្តទាមទារឱ្យយកបុគ្គលិកដែលក្រុមហ៊ុនបានបញ្ឈប់ចូលធ្វើការវិញ ចំណែកភាគីតំណាងក្រុមហ៊ុននៅតែបដិសេធពីការទាមទារនេះ។ ក្រសួងការងារ អំពាវនាវឱ្យភាគីទាំងពីរមានការយោគយល់គ្នាខ្ពស់ក្នុងការចូលរួមដោះស្រាយបញ្ចប់វិវាទការងារនេះ ដោយបន្តសហការជិតស្និទ្ធជាមួយអាជ្ញាធរមានសមត្ថកិច្ច និងភាគីពាក់ព័ន្ធដោយសន្តិវិធី និងចូលរួមថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ព្រមទាំងត្រូវរក្សាភាពស្ងប់ស្ងាត់ផងដែរ។ ចំណែកបុគ្គលផ្សេងទៀតដែលមិនពាក់ព័ន្ធនឹងករណីនៃវិវាទនេះ មិនត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងការតវ៉ាឡើយ។ ប្រភពដដែលលើកឡើងថា យោងតាមនីតិវិធីច្បាប់ ប្រសិនបើវិវាទការងារនៃក្រុមហ៊ុនណាហ្គាវើលដ៍នេះមិនអាចស្វែងរកដំណោះស្រាយបានដោយការផ្សះផ្សាគ្នាទេ...
ព័ត៌មានជាតិ
មន្ត្រីបក្សប្រឆាំងរិះគន់ថាការមិនអើពើវិវាទការងារកម្មករណាហ្គានឹងធ្វើឱ្យកម្ពុជាខូចឈ្មោះលើឆាកអន្តរជាតិ
ឌឹ ខេមបូឌា ដេលី
-
October 4, 2022
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លើកឡើងថា ការមិនអើពើពីសំណាក់លោក ហ៊ុន សែន និងក្រសួងការងារលើបញ្ហាដែលកើតមានរវាងបុគ្គលិកនៃក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) នឹងធ្វើឱ្យខូចឈ្មោះកម្ពុជាធ្ងន់ធ្ងរនៅលើឆាកអន្តរជាតិ។ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៣ តុលា នេះថា ការបណ្តែតបណ្តោយឱ្យបញ្ហានេះបន្តកើតមាន និងអូសបន្លាយតទៅមុខទៀត មិនមែនជារឿងល្អសម្រាប់កម្ពុជានោះទេ។ ផ្ទុយទៅវិញ គ្រាន់តែបង្ហាញពីការគាបសង្កត់សិទ្ធិការងាររបស់កម្មករនិយោជិតដែលកំពុងទាមទាររកយុត្តិធម៌ប៉ុណ្ណោះ...
ព័ត៌មានជាតិ
អង្គការសមាគមជិត២០ស្ថាប័នទាមទារឱ្យមានដំណោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍
ឌឹ ខេមបូឌា ដេលី
-
September 30, 2022
អង្គការសមាគមជិត ២០ស្ថាប័នដែលធ្វើការលើកកម្ពស់សិទ្ធិការងារ និងសិទ្ធិមនុស្ស ទាមទារឱ្យមានដំណោះស្រាយលើវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ (NAGA World) បន្ទាប់ពីរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធនានានៅតែគ្មានចំណាត់ការណាមួយក្នុងការជួយរកដំណោះស្រាយ ដើម្បីផ្តល់យុត្តិធម៌ជូនកម្មករនិយោជិតដែលត្រូវបានថៅកែក្រុមហ៊ុនរំលោភសិទ្ធិការងារ។ សហព័ន្ធសហជីព សមាគម និងអង្គការសង្គមស៊ីវិលដែលធ្វើការលើកកម្ពស់សិទ្ធិការងារ និងសិទ្ធិមនុស្សចំនួន ១៧ស្ថាប័ន បានរៀបចំសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ នេះ ក្រោមប្រធានបទ «គាំទ្រសិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិតលើដំណោះស្រាយករណីវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍» ថា គោលបំណងនៃការធ្វើសន្និសីទនេះឡើង គឺដើម្បីចូលរួមតាមដាន និងទាមទារឱ្យមានដំណោះស្រាយវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានអូសបន្លាយអស់រយៈពេលជាង ៩ខែមកនេះ។ អង្គការសមាគមទាំងនោះលើកឡើងថា...
1
...
7
8
9
...
14
Page 8 of 14
Latest news
រដ្ឋាភិបាលបញ្ចូលសាច់ញាតិយុទ្ធជនពលី និងរបួសធ្ងន់ ៤១នាក់ក្នុងក្របខ័ណ្ឌកងទ័ព
June 4, 2026
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
© 2021,
ដេលី
. All rights reserved.