31 C
Phnom Penh

TAG

កឹម សុខា

រដ្ឋមន្ត្រី​ក្រសួង​ការ​បរ​ទេស​ថា ​ករណី​អ្នក​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​មាន​តិច​ដោយ​សារ​តែ​លោក​សម រង្ស៊ី​

រដ្ឋ​មន្ត្រី​ក្រសួង​ការបរ​ទេស​កម្ពុជា​លោក​ប្រាក់ សុខុន​បាន​បង្ហាញ​ការ​ខកចិត្ត​ចំពោះ​សកម្ម​ភាព​របស់​មន្ត្រី​នយោបាយ​គណបក្ស​សង្រ្គោះ​ជាតិ​ជាប់​បម្រាម​​ ព្រោះ​ពួក​គេ​ចំនួន​តិចតួច​ប៉ុណ្ណោះ​មក​សុំ​សិទ្ធិ​ពី​លោក​ហ៊ុន សែន​ដើម្បី​ធ្វើ​នយោបាយ​ឡើង​វិញ។​មិន​តែ​ប៉ុណ្ណោះ ​លោក​ក៏​ខក​ចិត្ត​ផង​ដែរ​ចំពោះ​វិធាន​ការ​ឈាន​ទៅ​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​របស់​សហ​ភាព​អឺរ៉ុប​សម្រាប់​កម្ពុជា។​

លោក​ស ខេង​ណែនាំ​ឱ្យ​អាជ្ញាធរ​ខេត្ត​សហការ​ជាមួយ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ ខណៈ​ការ​ចុះ​បំពេញ​ការងារ​កន្លង​មក​មាន​ការ​រារាំង​

រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ​លោក​ស ខេង​បាន​ណែនាំ​ឲ្យ​អភិបាល​ខេត្ត​ រាជធានី​ទាំង​អស់​ ត្រូវ​ផ្ដល់​កិច្ច​សហ​ការ​ល្អ​ដល់​ការ​ចុះ​បំពេញ​បេសក​កម្ម​ការងារ​​របស់​សមាជិក​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ដែលជា​ស្ថាប័ន​មួយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​លោក​ហ៊ុន សែន​ជា​អ្នក​បង្កើត​ឡើង​សម្រាប់​បង្គ្រប់​កិច្ច​និង​លំអ​ឆាក​ប្រជា​ធិបតេយ្យ​ជំនួស​បក្ស​ប្រឆាំង​ប៉ុណ្ណោះ។​

អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាង​១០​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លោក​ហ៊ុន សែន​​បញ្ឈប់​ការ​រើស​អើង​លើ​ស្ត្រី​ភេទ​

ក្នុង​ឱកាស​អបអរ​ទិវា​នារី​អន្តរជាតិ​លើក​ទី​១០៨​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៨​ ខែមីនា​ខាង​មុខ​នេះ​ ក្រុម​សង្គម​ស៊ីវិល​ក្នុង​ចំនួន​១២​ស្ថាប័ន​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​ប្រើប្រាស់​អំពើ​ហិង្សា​និង​ការ​គំរាម​កំហែង​លើ​ស្ត្រី​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ពេល​ដែល​ពួក​គេ​ចុះ​អប់រំ​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន។​

មន្រ្តី​ជាន់ខ្ពស់​​អង្គការ​សហ​ប្រជាជាតិ​ជំរុញ​ឲ្យ​កម្ពុជា​លើក​ទឹក​អ្នក​មាន​គំនិត​ច្នៃ​ប្រតិដ្ឋ​

ភ្នាក់​ងារ​របស់​អង្គ​ការ​សហ​ប្រជាជាតិ​បាន​ជំរុញ​ឲ្យ​កម្ពុជា​ប្រើ​ប្រាស់​ប្រព័ន្ធ​បច្ចេក​វិទ្យា​បន្ថែម​ទៀត​ដើម្បី​ផ្តល់​សេវា​ដល់​ប្រជា​ពលរដ្ឋ​កាន់តែ​ប្រសើរ​ជាង​មុន។​

លោកហ៊ុន សែន​ប្រកាស​បិទ​ផ្លូវ​ចរចា​ដោះលែង​លោក​កឹម សុខា ​និង​បង្ខំឱ្យ​អ្នក​ជាប់​បម្រាម​ប្រញាប់​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ

លោក​ហ៊ុន សែន​បាន​ព្រមាន​សារ​ជាថ្មី​ថា​ លោក​នឹង​មិន​ចរចា​ដើម្បី​លើក​លែង​ទោស​ដល់​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​លោក​កឹម សុខា​នោះ​ឡើយ​ដោយ​ថា​ សំណុំ​រឿង​នេះ​មិនមែន​ជា​រឿង​នយោបាយ​ទេ​ប៉ុន្តែ​វា​ជា​រឿង​ច្បាប់​ដែល​តុលាការ​នឹង​បន្ត​ការ​កាត់​ក្តី​នៅ​ពេល​បញ្ចប់​ការ​ស៊ើប​អង្កេត។​

មន្រ្តី​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា​ យ៉ាងហោច​ណាស់​មាន​មន្រ្តី​បក្ស​សង្គ្រោះ​ជាតិ​៤នាក់​​កំពុង​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហា​ផ្ទៃ​មួយ​រូប​បាន​ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​ យ៉ាង​ហោច​ណាស់​មាន​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ​ប្រចាំ​ខេត្ត​កំពង់ចាម​ម្នាក់​ខេត្ត​រតនគិរី​ម្នាក់​ និង​មន្រ្តី​ថ្នាក់​ជាតិ​ពីរ​នាក់​ជា​ត្រកូល​អ៊ូ ​បាន​ដាក់​លិខិត​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​កាលពី​ពេល​ថ្មីៗ​នេះ។​ ទោះជា​យ៉ាងណា​ក៏​ដោយ​ប្រភព​ដដែល​នៅ​មិន​ទាន់​អាច​បញ្ជាក់​​ឱ្យ​បាន​ច្បាស់​នៅ​ឡើយ​ទេ​ថា ​តើ​មន្រ្តី​ទាំង​នោះ​ មាន​ឈ្មោះ​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ។​

កម្មវិធី ​Idea Talk៖ ​ការ​មិន​លើកលែង​ទោស​លោក​កឹម សុខា​និង​ការបង្ខំ​ឲ្យសុំ​ធ្វើ​នយោបាយ​ឡើង​វិញ​

កម្មវិធី ​Idea Talk ​តាម​បណ្តាញ ​Facebook Live ​របស់​ The Cambodia Daily​ ថ្ងៃ​ទី​៤មីនា​ឆ្នាំ​២០១៩។​

ក្រុម​សិទ្ធិ​មនុស្ស​ចង់​ឃើញ​រដ្ឋាភិបាល​ដាក់​ទោស​ទណ្ឌ​មន្រ្តី​ទាំង​ឡាយ​ណា​ដែល​ប្រើ​តួនាទី​រំលោភ​សិទ្ធិ​មនុស្ស​

ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​អះអាង​ថា​ រដ្ឋាភិបាល​នៅ​មិន​ទាន់​បញ្ជាក់​អំពី​កំហុស​ឆ្គង​អ្វី​ខ្លះ​ដែល​បញ្ជា​ឲ្យ​មាន​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ពលរដ្ឋ​ក្នុង​ខេត្ត​ចិន​ ករណី​ជម្លោះ​ដីធ្លី​មួយ​កន្លែង​រវាង​គ្រួសារ​របស់​លោក​ឧកញ៉ា​ស៊ីវ គង់ទ្រីវ​ ដែល​ឈាន​ទៅ​ដល់​ការ​ដក​អភិបាល​រង​ខេត្ត​ព្រះ​សីហនុ​ពីរ​នាក់​ចេញ​ពី​តំណែង​នោះ​នៅ​ឡើយ​ទេ។​

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា​ ទោះបី​ចិន​មិន​ចង់​ត្រួត​ខ្មែរ​ ប៉ុន្តែ​ចិន​ចង់​មាន​ឥទ្ធិពល​មក​លើ​ខ្មែរ​

ក្រុម​អ្នក​ឃ្លាំ​មើល​និយាយ​ថា ​ទោះបី​ជា​ប្រទេស​ចិន​មិន​ចង់​ត្រួត​ត្រា​កម្ពុជា​ក៏​ដោយ​ប៉ុន្តែ​ចិន​តែង​មាន​មហិច្ឆតា​ក្នុង​ការ​ក្តោប​កា្តប់​កម្ពុជា​ទៅ​វិញ។​

Latest news