32 C
Phnom Penh

TAG

គឹម សុខ

អ្នក​ឃ្លាំមើល៖ វៀតណាម​នៅតែ​ប្រកាន់​ជំហរ​រក្សា​អំណាច​បក្ស​ប្រជាជន​គ្រប់គ្រង​ទឹកដី​ខ្មែរ​បន្ត​ទៀត

អ្នក​ឃ្លាំមើល​និយាយ​ថា រដ្ឋាភិបាល​វៀតណាម​នៅតែ​ប្រកាន់​ជំហរ​រក្សា​អំណាច​របស់​គណបក្ស​ប្រជាជន​កម្ពុជា ឱ្យ​គ្រប់គ្រង​ទឹកដី​ខ្មែរ​បន្ត​ទៀត មិនមែន​រក្សា​អំណាច​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន» នោះ​ទេ។ លោក គឹម សុខ បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២៧ មករា នេះ​ថា ដោយសារ​ការ​ប្រើ​អំណាច​គាប​សង្កត់​ឃោរឃៅ​របស់​លោក ហ៊ុន សែន នៅ​ផ្ទៃក្នុង​របស់​ខ្លួន​ដើម្បី​បន្ត​អំណាច​ទៅ​ឱ្យ​កូនប្រុស​កាន់កាប់​ប្រទេស​កម្ពុជា​ផ្ដាច់មុខ​ដូច​ខ្លួន​បន្ត​ទៀត បាន​ធ្វើ​ឱ្យ​ផ្ទៃក្នុង​បក្ស​នេះ​កើត​ទុក្ខ​មិន​សុខចិត្ត ហើយ​ក៏​កំពុង​ត្រៀម​ខ្លួន​ដើម្បី​ផ្តួល​អំណាច​ត្រកូល «ហ៊ុន» ដែរ នៅ​ពេល​ដែល​លោក...

លោក ហ៊ុន សែន៖ កម្ពុជា​ធ្លាក់​ខ្លួន​ជា​ប្រទេស​ក្រីក្រ​ដោយសារ​មាន​កំហុស​ខាង​នយោបាយ

មេដឹកនាំ​ខ្មែរ​ដែល​ក្រាញ​អំណាច​ជិត ៤០​ឆ្នាំ​នៅ​កម្ពុជា អះអាង​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​ធនធាន​ធម្មជាតិ​គ្រប់​បែប​យ៉ាង ប៉ុន្តែ​ប្រទេស​នេះ​ធ្លាក់​ខ្លួន​ជា​ប្រទេស​ក្រីក្រ​ដោយសារតែ​មាន​កំហុស​ខាង​នយោបាយ តាមរយៈ​ការ​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​សម្តេច​ព្រះ នរោត្តម សីហនុ ចេញពី​ព្រះ​ប្រមុខ​រដ្ឋ។ លោក ហ៊ុន សែន បាន​និយាយ​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៃ​សាកលវិទ្យាល័យ​វេស្ទើន នៅ​ថ្ងៃទី​២៦ ខែ​មករា ឆ្នាំ​២០២៣ នេះ​ថា កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​ធនធាន​ធម្មជាតិ​សម្បូរ​បែប និង​មាន​ស្ថានភាព​អំណោយ​ផល ដោយ​គ្មាន​គ្រោះ​ធម្មជាតិ រញ្ជួយ​ផែនដី ផ្ទុះ​ភ្នំភ្លើង ខ្យល់​ព្យុះ​ដូច​ប្រទេស​ដទៃ​ឡើយ ប៉ុន្តែ​ដោយសារ​កំហុស​នយោបាយ​ដែល​មាន​រដ្ឋប្រហារ​ឆ្នាំ​១៩៧០ ទម្លាក់​សម្តេច...

លោក គឹម សុខ៖ បក្ស​ប្រជាជន​ពិត​ជា​បាន​ប្លន់​លទ្ធផល​បោះឆ្នោត​២០​ឆ្នាំ​ហើយ​ដើម្បី​ក្តាប់​អំណាច

ក្រុម​អ្នក​តស៊ូ​មតិ​នៅ​ក្រៅ​ស្រុក រិះគន់​ថា ចាប់តាំងពី​បោះឆ្នោត​ជាតិ​ឆ្នាំ​១៩៩៨ រហូត​ដល់​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ គឺ​មាន​រយៈពេល ២០​ឆ្នាំ​ហើយ​ដែល​បក្ស​ប្រជាជន​កម្ពុជា​របស់​លោក ហ៊ុន សែន មិន​ត្រឹមតែ​លួច​សន្លឹកឆ្នោត​ទេ ប៉ុន្តែ​ប្លន់​លទ្ធផល​បោះឆ្នោត​តែម្តង​ដើម្បី​កាន់​អំណាច។ អ្នក​វិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃទី​២០ មករា នេះ​ថា លោក ហ៊ុន សែន...

បុរស​ខ្លាំង​ព្រមាន​ប្រើ​ហិង្សា​និង​ច្បាប់​លើ​អ្នក​ហ៊ាន​ជីក​កកាយ​ប្រវត្តិ​ដើម​កំណើត​បក្ស​ប្រជាជន​កម្ពុជា

មេដឹកនាំ​ខ្មែរ​ដែល​វៀតណាម​លើក​បន្តុប លោក ហ៊ុន សែន ព្រមាន​ចាត់​វិធានការ​ច្បាប់ និង​ប្រើ​អំពើ​ហិង្សា​លើ​មជ្ឈដ្ឋាន​ទូទៅ និង​មេដឹកនាំ​នយោបាយ​ណា​ដែល​ហ៊ាន​ជីក​កកាយ​អំពី​ប្រវត្តិ​ដើមកំណើត​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​បក្ស​បង្កើត​ឡើង​ដោយ​វៀតណាម​រូប​នេះ បាន​លើកឡើង​ក្នុង​ពិធី​ពិនិត្យ​ដំណើរការ​នៃ​ការ​សាងសង់​មន្ទីរពេទ្យ​ថ្មី​ដែល​មាន​ទីតាំង​ស្ថិតនៅ​ខណ្ឌ​ព្រែកព្នៅ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៩ មករា នេះ​ថា ទោះបី​បក្ស​ប្រជាជន​កម្ពុជា​មាន​ប្រវត្តិ​មកពី​ណា​ក៏ដោយ អ្នក​នយោបាយ​នានា និង​មជ្ឈដ្ឋាន​ទូទៅ មិន​ត្រូវ​ប៉ះពាល់​កិត្តិយស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដាច់ខាត។ បុរស​ខ្លាំង លោក ហ៊ុន សែន លើកឡើង​ថា លោក​មិន​ដែល​និយាយ​ប៉ះពាល់​គណបក្ស​របស់​អ្នក​ដទៃ​នោះ​ទេ ដូច្នេះ​អ្នក​ទាំងនោះ​ក៏​មិន​ត្រូវ​និយាយ​រំលើក​បើក​កកាយ​ពី​ប្រវត្តិ​ដើមកំណើត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែរ ប៉ុន្តែ​បើ​ពួកគេ​នៅតែ​ព្រហើន​និយាយ​ប៉ះពាល់​កិត្តិយស​របស់​គណបក្ស​ដែល​លោក​កំពុង​ដឹកនាំ​ទៀត​នោះ...

តុលាការ​ផ្ដន្ទាទោស​លោក គឹម សុខ ឱ្យ​ជាប់​គុក​១៨​ខែ​និង​សង​ជំងឺចិត្ត​ជាង​១​ម៉ឺន​ដុល្លារ​ដល់​រដ្ឋាភិបាល

សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​អ្នកវិភាគ​នយោបាយ លោក គឹម សុខ ឱ្យ​ជាប់​ពន្ធនាគារ ១៨​ខែ និង​សង​ជំងឺចិត្ត​ចំនួន ៥០​លាន​រៀល ឬ​ស្មើ​នឹង ១២៥០០​ដុល្លារ​ទៅ​រដ្ឋាភិបាល ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អត្ថាធិប្បាយ​រឿង​ឃាតកម្ម​លើ​បណ្ឌិត កែម ឡី។ ក្នុង​ពាក្យ​បណ្ដឹង លោក គី តិច មេធាវី​ការពារ​ក្ដី​ឲ្យ​រដ្ឋាភិបាល​ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​ប្ដឹង​លោក គឹម សុខ កាលនោះ​ដោយ​ទាមទារ​សំណង​ជំងឺចិត្ត​ចំនួន ១០០​លាន​រៀល​ពី​បទ...

អ្នកវិភាគ៖ ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដូច​គ្នា​នឹង​ការ​ដឹកនាំ​របស់​មេដឹកនាំ​ខ្មែរក្រហម

អ្នក​ឃ្លាំមើល​ឯ​នាយ​សមុទ្រ​និយាយ​ថា ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ដូច​គ្នា​ទៅ​នឹង​ការ​ដឹកនាំ​របស់​មេ​ខ្មែរក្រហម លោក ប៉ុល ពត ដែល​ប្រើ​អំណាច​គ្រប់គ្រង​លើ​វាសនា​របស់​ពលរដ្ឋ និង​ទ្រព្យសម្បត្តិ​ជាតិ​ទាំងមូល ដែល​ញាំញី​ទៅ​ដោយ​អំពើ​ឃាតកម្ម​នីតិរដ្ឋ និង​ឃាតកម្ម​ប្រជាធិបតេយ្យ​យ៉ាង​ធ្ងន់ធ្ងរ។ អ្នកវិភាគ​ឯករាជ្យ និង​ជា​ប្រធាន​វេទិកា​ពលរដ្ឋ លោក គឹម សុខ លើកឡើង​ក្នុង​កម្មវិធី Idea Talk នៃ​សារព័ត៌មាន The Cambodia Daily កាលពី​រាត្រី​ថ្ងៃ​ចន្ទ...

លោក ហ៊ុន ម៉ាណែត៖ ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា-ចិន​គឺ​បង្ហាញ​ពី​មិត្តភាព​ដែកថែប​រឹងមាំ​ទៅ​ថ្ងៃ​មុខ

បេក្ខជន​អនាគត​នាយករដ្ឋមន្ត្រី​បក្ស​កាន់​អំណាច លោក ហ៊ុន ម៉ាណែត អះអាង​ថា ការ​បង្កើត​ឱ្យ​មាន​ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា-ចិន គឺ​បង្ហាញ​ពី​មិត្តភាព​ដែកថែប​រវាង​កម្ពុជា និង​ចិន ក្នុង​នាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​នៃ​សហគមន៍​ដែល​មាន​វាសនា​រួម​គ្នា​កាន់តែ​រឹងមាំ​ថែម​ទៀត​ទៅ​ថ្ងៃ​មុខ។ កូនប្រុស​ច្បង​បុរស​ខ្លាំង​ក្រាញ​អំណាច​ត​ត្រកូល លោក ហ៊ុន ម៉ាណែត លើកឡើង​ក្នុង​ពិធី​សម្ពោធ​ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា-ចិន ក្នុង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៣ នេះ​ថា ផ្ទះ​យុវជន​ដើម្បី​មិត្តភាព​កម្ពុជា-ចិន​នេះ នឹង​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​ការ​ផ្លាស់ប្ដូរ​បទពិសោធន៍​រវាង​យុវជន​នៃ​ប្រទេស​ទាំង​ពីរ ដែល​នឹង​ជំរុញ​បន្ថែម​ទៀត​នូវ​មិត្តភាព​ជា​ប្រពៃណី និង​ការ​កសាង​អនាគត​រួម​គ្នា​ស្រប​តាម​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​ផ្លូវ។ លោក ហ៊ុន...

លោក ហ៊ុន សែន ព្រមាន​កែ​រដ្ឋធម្មនុញ្ញ​កំណត់​ឱ្យ​អ្នក​នយោបាយ​និង​មន្ត្រី​រាជការ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ

មេដឹកនាំ​ខ្មែរ​ដែល​ក្តោប​ក្តាប់​អំណាច​ផ្ដាច់មុខ​នៅ​កម្ពុជា លោក ហ៊ុន សែន ព្រមាន​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​កំណត់​ឱ្យ​អ្នក​នយោបាយ​ខ្មែរ មន្ត្រី​រាជការ និង​កងកម្លាំង​ប្រដាប់​អាវុធ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ ដើម្បី​កុំ​ឱ្យ​បរទេស​មក​លូកលាន់​កិច្ចការ​នយោបាយ​របស់​កម្ពុជា។ បុរស​ខ្លាំង​ក្រាញ​អំណាច លោក ហ៊ុន សែន លើកឡើង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៧ ក្នុង​ខេត្ត​កំពង់ចាម នៅ​ថ្ងៃទី​៩ ខែ​មករា ឆ្នាំ​២០២៣ នេះ​ថា លោក​នឹង​ពិចារណា​កែ​រដ្ឋធម្មនុញ្ញ​ដោយ​តម្រូវ​ឱ្យ​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ និង​អ្នក​ធ្វើ​នយោបាយ​ត្រូវតែ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ ដើម្បី​កុំ​ឱ្យ​បរទេស​មួយ​ចំនួន​យក​បញ្ហា​សញ្ជាតិ​នេះ​មក​ស្នើសុំ​លើ​វិធានការ​ច្បាប់​របស់​កម្ពុជា ចំពោះ​អ្នក​ដែល​មាន​ទោស។ លោក ហ៊ុន សែន...

អ្នក​ឃ្លាំមើល​អំពាវនាវ​ឱ្យ​លោក ហ៊ុន សែន យក​ទិវា​ជ័យជម្នះ​៧​មករា​ដោះលែង​អ្នកទោស​មនសិការ​ឱ្យ​មាន​សេរីភាព​ឡើងវិញ

វេទិកា​ពលរដ្ឋ​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក អំពាវនាវ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន យក​ថ្ងៃ​ខួប​៤៤ នៃ​ទិវា​ជ័យជម្នះ ៧​មករា ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​បញ្ជាក់​ថា​ពិត​ជា​ថ្ងៃ​ជ័យជម្នះ​របស់​ប្រជាជន​កម្ពុជា​ពិតប្រាកដ។ វេទិកា​ពលរដ្ឋ ចេញ​សេចក្តី​ថ្លែងការណ៍​នៅ​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២៣ ដោយ​អំពាវនាវ​ឱ្យ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន យក​ថ្ងៃ​ខួប​៤៤ នៃ​ទិវា​ជ័យជម្នះ ៧​មករា នេះ​ដោះលែង​អ្នកទោស​មនសិការ​ទាំងអស់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ដើម្បី​បញ្ជាក់​ប្រាប់​ពលរដ្ឋ​ខ្មែរ​ថា​ពិត​ជា​ថ្ងៃ​ជ័យជម្នះ​របស់​ប្រជាជន​កម្ពុជា​ប្រាកដ​មែន។ សេចក្តី​ថ្លែងការណ៍​ដដែល​អះអាង​ថា បើ​យោង​តាម​ការ​អះអាង​របស់​លោក ហ៊ុន...

អ្នក​ឃ្លាំមើល៖ ការ​មិន​ដាក់​ទោស​អ្នក​តែងតាំង​សែស្រឡាយ​ក្នុង​ស្ថាប័ន​រដ្ឋ​បង្ក​ផល​ប៉ះពាល់​ដល់​សង្គម​ជាតិ​ធ្ងន់ធ្ងរ

អ្នក​ឃ្លាំមើល​លើកឡើង​ថា ភាព​ខ្វះ​ចន្លោះ​នៃ​ការ​មិន​ដាក់​បញ្ជូន​ទោសទណ្ឌ​ទៅ​លើ​អ្នក​តែងតាំង​សែស្រឡាយ និង​បក្ខពួក​ក្នុង​ស្ថាប័ន​រដ្ឋ​នូវ​ច្បាប់​ស្ដីពី​ការ​ប្រឆាំង​អំពើពុករលួយ បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​បាត់បង់​ផល​ប្រយោជន៍ និង​បង្ក​ផល​ប៉ះពាល់​ដល់​សង្គម​ជាតិ​ធ្ងន់ធ្ងរ។ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី កត់សម្គាល់​ថា ការ​ដាក់​សែស្រឡាយ និង​បក្សពួក​និយម​ក្នុង​ស្ថាប័ន​សាធារណៈ​របស់​រដ្ឋ ដោយសារ​អំពើពុករលួយ និង​ការ​ស៊ីសំណូក​សូកប៉ាន់។ ករណី​នេះ​បាន​ធ្វើ​ឲ្យ​មាន​ទំនាស់​ផល​ប្រយោជន៍​នៅ​ក្នុង​ការ​មុខតំណែង​សាធារណៈ និង​ការ​ដំឡើង​ឋានៈ​បែប​នេះ។ លោក​បន្ត​ថា បញ្ហា​នេះ​វា​បាន​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សង្គម​ជាតិ និង​នាំ​ឲ្យ​ស្ថាប័ន​សាធារណៈ​មិន​មាន​សុចរិតភាព ហើយ​គណនេយ្យភាព​ទាប​ដោយ​ឈាន​ទៅ​ដល់​ការ​សម្រេច​ចិត្ត​មិន​ត្រឹមត្រូវ​លើ​គោល​នយោបាយ​ផ្សេងៗ និង​កិច្ចការ​សាធារណៈ​ដែល​ជា​ប្រយោជន៍​ពលរដ្ឋ ដោយសារ​អ្នក​សម្រេច​ចិត្ត​ទាំងនោះ​មាន​ទំនាស់​ផល់​ប្រយោជន៍។ លោក​បន្ថែម​ថា មួយ​វិញ​ទៀត ការ​ដាក់​សែស្រឡាយ និង​បក្សពួក​និយម​នេះ​ក៏​បាន​ធ្វើ​ឲ្យ​បាត់បង់​ឱកាស និង​ភាព​ស្មើភាព​គ្នា​ក្នុង​ការ​ទទួល​បាន​ការងារ...

Latest news