TAG
គឹម សុខ
អ្នកឃ្លាំមើលថាការស្នើរបស់ជប៉ុនឱ្យកម្ពុជាទប់ស្កាត់បទល្មើសឆបោកឱ្យខ្លាំងក្លា ជាការព្យាយាមរំឭករដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត
អ្នកឃ្លាំមើលចាត់ទុកការស្នើរបស់ភាគីជប៉ុន ដែលឲ្យកម្ពុជាចូលរួមទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញឲ្យសកម្ម និងខ្លាំងក្លាជាងមុន ថាជាការព្យាយាមរំឭករដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត ដែលកំពុងធ្វើឲ្យកម្ពុជារអិលធ្លាក់ទៅក្នុងវិបត្តិឆបោកទ្រង់ទ្រាយធំបែបម៉ាហ្វីយ៉ានៅកម្ពុជា។
ការលើកឡើងរបស់អ្នកឃ្លាំមើលរូបនេះ ធ្វើឡើងបន្ទាប់ពីនគរបាលជាតិជប៉ុន កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ បានស្នើមកកាន់នគរបាលជាតិកម្ពុជាឲ្យចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញឲ្យបានកាន់តែខ្លាំងក្លា និងសកម្មថែមទៀត។
ក្នុងជំនួបពិភាក្សាការងារទ្វេភាគីរវាងអគ្គស្នងការនគរបាលជាតិកម្ពុជាលោក ស ថេត និងលោក Yoshimi Ogata អគ្គនាយករងទទួលបន្ទុកកិច្ចការបរទេសនៃទីភ្នាក់ងារជាតិនគរបាលជប៉ុន និយាយថា បច្ចុប្បន្ន ពលរដ្ឋជប៉ុនកំពុងរងគ្រោះខ្លាំងពីបទល្មើសនេះ ដែលខាតបង់ទឹកប្រាក់រាប់ពាន់លានដុល្លារ។
ជុំវិញរឿងនេះ...
លោក ហ៊ុន ម៉ាណែត ថារដ្ឋាភិបាលរបស់លោកបានចេញគោលនយោបាយតាំងពីថ្ងៃដំបូងនៅសភា ខណៈរដ្ឋាភិបាលខ្លះមានតែទ្រឹស្ដី
នាយករដ្ឋមន្ត្រីតពូជថ្មី លោក ហ៊ុន ម៉ាណែត អះអាងថា រដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយរូបលោក បានដាក់ចេញនូវគោលនយោបាយតាំងពីថ្ងៃទី១ នៅក្នុងសភា ខណៈរដ្ឋាភិបាលខ្លះរង់ចាំរយៈពេល ១០០ថ្ងៃក្រោយបោះឆ្នោត ទើបមានគោលនយោបាយដាក់ចេញ។
ការអះអាងរបស់នាយករដ្ឋមន្ត្រីថ្មី ធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ» នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នេះ។
លោក ហ៊ុន ម៉ាណែត បានអួតថា...
លោក ហ៊ុន ម៉ាណែត ប្រកាសត្រៀមអនុវត្តពេញទំហឹងនូវផែនការខ្សែក្រវាត់និងផ្លូវរបស់មេដឹកនាំចិន
នាយករដ្ឋមន្ត្រីតពូជថ្មីលោក ហ៊ុន ម៉ាណែត ប្រកាសជំហរគាំទ្រ និងត្រៀមខ្លួនពេញទំហឹងក្នុងការសហការ និងអនុវត្តនូវគោលការណ៍មួយចំនួនដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រកាសក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ ដែលទើបនឹងបញ្ចប់កាលពីថ្ងៃពុធ ទី១៨ តុលា។
ក្រសួងការបរទេសកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នេះថា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងច្បាស់ក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ ជាមួយនឹងនាយករដ្ឋមន្ត្រីចិន...
អ្នកវិភាគ៖ មេដឹកនាំវៀតណាម-ចិន សុទ្ធតែសង្ស័យអំពីភាពស្មោះត្រង់របស់លោក ហ៊ុន ម៉ាណែត
អ្នកវិភាគលើកឡើងថា ទាំងមេដឹកនាំវៀតណាម ទាំងមេដឹកនាំចិន សុទ្ធតែកំពុងសង្ស័យអំពីភាពស្មោះត្រង់របស់លោក ហ៊ុន ម៉ាណែត ចំពោះពួកគេដូចគ្នា ព្រោះថាទំនាក់ទំនងនយោបាយរវាងកម្ពុជា-វៀតណាម និងកម្ពុជា-ចិន លោក ហ៊ុន ម៉ាណែត ត្រូវតែបិទបាំងទាំងសងខាង ត្បិតរដ្ឋាភិបាលកុម្មុយនីស្តចិន និងរដ្ឋាភិបាលកុម្មុយនីស្តវៀតណាម បានប្រកាន់គោលជំហរនយោបាយបញ្ច្រាសទិសគ្នាទាំងស្រុង។
អ្នកវិភាគនយោបាយ និងជាប្រធានវេទិកាពលរដ្ឋលោក គឹម សុខ ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៨...
អ្នកឃ្លាំមើល៖ តាំងពីឪពុកដល់កូនដឹកនាំ សុទ្ធតែប្ដេជ្ញាកម្ចាត់គ្រឿងញៀន តែក្រុមឧក្រិដ្ឋជនរកស៊ីគ្រឿងញៀនកាន់តែកើនឡើង
អ្នកឃ្លាំមើលមិនមានជំនឿទៅលើវិធានការទប់ស្កាត់គ្រឿងញៀនរបស់លោក នេត សាវឿន ដោយថាតាំងពីលោក ហ៊ុន សែន រហូតដល់លោក ហ៊ុន ម៉ាណែត សុទ្ធតែបានប្ដូរផ្ដាច់កម្ចាត់គ្រឿងញៀន តែពួកមេឈ្មួញគ្រឿងញៀនកាន់តែរីកមុខមាត់មានឥទ្ធិពលហូរហៀរទៅវិញ។
ការលើកឡើងរបស់អ្នកវិភាគនេះ បន្ទាប់ពីក្មួយថ្លៃរបស់លោក ហ៊ុន សែន គឺលោក នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ចេញគោលការណ៍មួយដោយឲ្យមន្ត្រីតាមក្រសួងស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិទាំងអស់ រួមគ្នាទប់ស្កាត់គ្រឿងញៀន ជាពិសេសការនាំចូលសារធាតុគីមី។
លោកបង្ហាញការព្រួយបារម្ភចំពោះពលរដ្ឋតាមមូលដ្ឋាន និងសង្គម...
អ្នកវិភាគចាត់ទុកការចងសម្ពន្ធភាពរបស់បក្សក្រៅរដ្ឋាភិបាលថាជាការដំណើរត្រឹមត្រូវទាំងការពង្រឹងកម្លាំងប្រជាធិបតេយ្យ និងការពង្រីកកម្លាំង
អ្នកឃ្លាំមើលចាត់ទុកការចងសម្ពន្ធភាពរវាងគណបក្សក្រៅរដ្ឋាភិបាលចំនួន ៤ ថាជាដំណើរត្រឹមត្រូវទាំងការពង្រឹងកម្លាំងប្រជាធិបតេយ្យ និងការពង្រីកកម្លាំងប្រកួតនយោបាយជាក់ស្ដែង ដើម្បីតទល់នឹងគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ដែលមានអំណាចហូរហៀរហួសព្រំដែននៃខ្លឹមសាររដ្ឋធម្មនុញ្ញទៅទៀត។
ការលើកឡើងរបស់អ្នកវិភាគនយោបាយ លោក គឹម សុខ បន្ទាប់ពីគណបក្សក្រៅរដ្ឋាភិបាលចំនួន ៤ បានប្រកាសចងសម្ពន្ធភាពឆ្ពោះទៅអនាគតជាមួយគ្នា។ គណបក្សក្រៅរដ្ឋាភិបាលទាំង ៤ នោះរួមមានគណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ របស់គណបក្សភ្លើងទៀន...
អ្នកឃ្លាំមើល៖ លោក ជីវ កេង ក្លាយជាប្រធានតុលាការកំពូលដោយសារគាត់ធ្លាប់មានស្នាដៃរំលាយបក្សសង្គ្រោះជាតិ
ក្រុមអ្នកឃ្លាំមើលលើកឡើងថា ការតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូលសម្រាប់រដ្ឋាភិបាលថ្មីនេះ គ្រាន់តែជាការរៀបចំរបស់លោក ហ៊ុន សែន ដែលគាត់ធ្លាប់មានស្នាដៃក្នុងការចូលរួមរំលាយគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ២០១៧ ប៉ុណ្ណោះ មិនមែនដោយសារលោក ជីវ កេង ជាមនុស្សដែលមានសមត្ថភាពធ្វើឱ្យប្រព័ន្ធអនុវត្តច្បាប់របស់កម្ពុជាធានានូវភាពយុត្តិធម៌នោះទេ។
អនុប្រធានវេទិកាពលរដ្ឋលោក ម៉ែន ណាត ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១០ តុលា នេះថា ស្ថាប័នជាតិទាំង៣...
អ.គ.ល.ក ព្រមានចាត់វិធានការទីតាំងល្បែងផ្សងសំណាងដែលបង្កប់សកម្មភាពល្បែងស៊ីសងខុសច្បាប់
អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក) ព្រមានចាត់វិធានការទីតាំងល្បែងផ្សងសំណាងដែលបានបង្កប់សកម្មភាពល្បែងស៊ីសងខុសច្បាប់ផ្សេងៗ ដូចជាល្បែងឆ្នោតកន្ទុយលេខ និងល្បែងខេនណូ ជាដើម។
គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីណែនាំមួយស្ដីពីការធ្វើប្រតិបត្តិការល្បែងផ្សងសំណាងនៅកម្ពុជា ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី៦ តុលា នេះថាមានភ្នាក់ងារលក់ឆ្នោតរបស់ក្រុមហ៊ុនល្បែងផ្សងសំណាង និងក្រុមជនខិលខូចមួយចំនួន បានធ្វើសកម្មភាពលួចលាក់បង្កប់លេងល្បែងស៊ីសង ដូចជា ឆ្នោតកន្ទុយលេខ ល្បែងខេនណូ (Keno) ខុសច្បាប់ និងប្រភេទល្បែងដទៃទៀតដែលកំពុងជ្រកក្រោមអាជ្ញាប័ណ្ណល្បែងផ្សងសំណាងសព្វថ្ងៃនេះ ដែលធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។
គណៈកម្មាធិការខាងលើលើកឡើងថា សេចក្តីណែនាំនេះមានគោលបំណងជំរុញឱ្យក្រុមហ៊ុនល្បែងផ្សងសំណាងទាំងអស់ ត្រូវធ្វើប្រតិបត្តិការអាជីវកម្មនៅទីតាំងដែលមានបញ្ជាក់នៅលើអាជ្ញាប័ណ្ណរបស់ពួកគេ។...
ក្រុមអ្នកវិភាគថាសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៣ធ្លាក់ចុះធ្ងន់ធ្ងរ ដោយសារតែរដ្ឋាភិបាលខ្វះលុយទ្រទ្រង់ការចំណាយរបស់ខ្លួន
ក្រុមអ្នកវិភាគព្រមានថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣ នេះ កំពុងប្រឈមនឹងការធ្លាក់ចុះធ្ងន់ធ្ងរ ព្រោះឆ្នាំ២០២៣ នេះ រដ្ឋាភិបាលកម្ពុជានៅខ្វះថវិការាប់ពាន់លានដុល្លារអាមេរិកទៀតដើម្បីបង្គ្រប់ផែនការចំណាយរបស់ខ្លួន ដូច្នេះហើយបានជានៅចុងឆ្នាំនេះ រដ្ឋាភិបាលដាក់ផែនការរឹតបន្តឹងការប្រមូលពន្ធពីប្រជាពលរដ្ឋយ៉ាងតក់ក្រហល់បែបនេះ។
អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម បណ្ឌិត មាស នី បានលើកឡើងក្នុងកម្មវិធី Idea Talk នៃសារព័ត៌មាន The Cambodia Daily កាលពីរាត្រីថ្ងៃទី៤ តុលា នេះថា រដ្ឋាភិបាលកម្ពុជាបានអនុម័តផែនការចំណាយរបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ ចំនួន...
លោក ហ៊ុន ម៉ាណែត ព្រមានមន្ត្រីជំនាញដែលមិនចេញបកស្រាយដើម្បីឆ្លើយតបនឹងបញ្ហាភ្លាមៗ
នាយករដ្ឋមន្ត្រីតពូជលោក ហ៊ុន ម៉ាណែត បានព្រមានចាត់វិធានការលើមន្ត្រីជំនាញទាំងឡាយណាដែលមិនចេញបកស្រាយ ដើម្បីឆ្លើយតបឲ្យបញ្ហាភ្លាមៗដោយរង់ចាំតែនាយករដ្ឋមន្ត្រីនោះ។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតតាមបណ្តារោងចក្រសហគ្រាសដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ នាថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត បានលើកជាសំណួរថា តើចង់ឲ្យលោកជានាយករដ្ឋមន្ត្រីក្លាយទៅជាអ្នកនាំពាក្យឲ្យគ្រប់អង្គភាពស្ថាប័នទាំងអស់ ឬយ៉ាងណា ទើបមន្ត្រីជំនាញទាំងនោះមិនព្រមចេញបកស្រាយចំពោះបញ្ហាដែលកើតឡើង។
លោកចាត់ទុកការមិនចេញបកស្រាយដោយរង់ចាំតែនាយករដ្ឋមន្ត្រីមានចំណាត់ការនេះ ថានឹងធ្វើឲ្យបញ្ហានោះផ្ទុះឡើងកាន់តែធំ ដូច្នេះដើម្បីទប់ស្កាត់បញ្ហា លោកចង់ឲ្យមន្ត្រីទាំងនោះទទួលខុសត្រូវខ្ពស់លើភារកិច្ចរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាប្រឈមជាមួយពលរដ្ឋ ជាជាងរង់ចាំលោកចេញបកស្រាយ និងចាត់វិធានការ។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីតពូជលោក ហ៊ុន ម៉ាណែត...