TAG
ជា សុផារ៉ា
ក្រសួងដែនដីព្រមានពលរដ្ឋឱ្យរុះរើសំណង់ខុសច្បាប់ចេញពីតំបន់រមណីយដ្ឋានអង្គរចាប់ពីថ្ងៃព្រហស្បតិ៍នេះ
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមានពលរដ្ឋដែលសង់សំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យប្រញាប់រុះរើសំណង់ទាំងនោះដោយខ្លួនឯង ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នេះតទៅ ជាជាងការប្រើប្រាស់កម្លាំងអាជ្ញាធរចុះទៅរុះរើ។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានលើកឡើងក្នុងពិធីបើកយុទ្ធនាការចុះវាស់វែងកំណត់និយាមកាក្បាលដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នេះថា រដ្ឋាភិបាលកម្ពុជាបានត្រៀមរៀបចំដីនៅតំបន់ភូមិធម្មជាតិរុនតាឯក សម្រាប់ពលរដ្ឋដែលនឹងត្រូវរុះរើសំណង់ខុសច្បាប់ទាំងនោះ...
តំបន់ព្រៃលិចទឹកបឹងទន្លេសាបធ្លាក់ចុះពីជាង ៦០ម៉ឺនហិកតារមកនៅត្រឹមតែជាង ៦ម៉ឺនហិកតារ
ក្រសួងបរិស្ថាន អំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងប្រជាសហគមន៍ រួមគ្នាថែរក្សាព្រៃលិចទឹកក្នុងតំបន់៣ នៃតំបន់បឹងទន្លេសាប បន្ទាប់ពីធ្លាក់ចុះពីជាង ៦០ម៉ឺនហិកតារមកនៅត្រឹមតែជាង ៦ម៉ឺនហិកតារ ក្រោយពីរដ្ឋាភិបាលប្រមូលដាក់ជាទ្រព្យសម្បត្តិរបស់រដ្ឋវិញ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សូខន ឬទ្ធិគុណ បានលើកឡើងក្នុងយុទ្ធនាការដាំគ្រាប់ត្នោតស្ដារឡើងវិញនូវព្រៃលិចទឹកក្នុងតំបន់៣ ជុំវិញបឹងទន្លេសាប ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នេះថា ការដាំដើមឈើស្ដារឡើងវិញក្នុងតំបន់ព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបនេះ គឺជាការបំផុសគំនិតប្រជាពលរដ្ឋគ្រប់រូបឲ្យបញ្ឈប់នូវការកាប់ទន្ទ្រានដីព្រៃលិចទឹកដោយខុសច្បាស់បន្តទៀត។
លោក សូខន ឬទ្ធិគុណ...
លោក ជា សុផារ៉ា បញ្ជាឱ្យរដ្ឋបាលខេត្តជុំវិញបឹងទន្លេសាបបន្តជំរុញនីតិវិធីតុលាការលើសំណុំរឿងទន្ទ្រានដីរដ្ឋ
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ចេញបទបញ្ជាឱ្យរដ្ឋបាលខេត្តទាំង៦ ជុំវិញតំបន់បឹងទន្លេសាប បន្តជំរុញនីតិវិធីតុលាការលើករណីសំណុំរឿងបទល្មើសទន្ទ្រានកាន់កាប់ដីរដ្ឋក្នុងដែនព្រៃលិចទឹកឱ្យបានហ្មត់ចត់ និងអនុវត្តនីតិវិធីឱ្យបានឆាប់រហ័សក្រោយពេលទទួលបានបណ្ដឹង។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ ថា ដើម្បីធានានូវប្រសិទ្ធភាពក្នុងការអនុវត្ត អង្គភាពប្រឆាំងអំពើពុករលួយត្រូវបន្តចាត់វិធានការចំពោះមន្ត្រីស៊ីវិល និងកងកម្លាំងដែលបានចូលរួមប្រព្រឹត្តបទល្មើសទន្ទ្រានដែនព្រៃលិចទឹកនៃតំបន់ទន្លេសាបឱ្យបានដាច់ខាត។
រដ្ឋមន្ត្រីរូបនេះណែនាំឱ្យរដ្ឋបាលខេត្តទាំងអស់ បន្តផែនការបោះបង្គោលដែលនៅខ្វះចំនួន ១៤១បង្គោលបន្តទៀត ក្នុងនោះខេត្តបាត់ដំបង នៅខ្វះចំនួន...
ACU ឃាត់ខ្លួនស្នងការរងនិងនាយការិយាល័យអន្តរាគមន៍ខេត្តកំពង់ឆ្នាំងទាក់ទិននឹងការរំលោភដីព្រៃលិចទឹក
អង្គភាពប្រឆាំងអំពើពុករលួយ ដែលហៅកាត់ថា ACU បានសម្រេចឃាត់ខ្លួនស្នងការរងលោកឧត្តមសេនីយ៍ត្រី ស៊ុំ សុជាតិ និងនាយការិយាល័យអន្តរាគមន៍ លោកវរសេនីយ៍ឯក កែវ ណារុន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោយពីបានរកឃើញថា ពួកគេពិតជាបានពាក់ព័ន្ធនឹងការកាន់កាប់ និងលក់ដីព្រៃលិចទឹកក្នុងខេត្តកំពង់ឆ្នាំង ប្រាកដមែន។
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី១៦ ធ្នូ ថា ស្នងការរងខេត្តកំពង់ឆ្នាំង លោក ស៊ុំ សុជាតិ បានពាក់ព័ន្ធនឹងការកាន់កាប់...
សកម្មជនបក្សប្រឆាំងបង្ហាញការសង្ស័យពាក់ព័ន្ធការឆ្មក់ចាប់ខ្លួនអ្នករិះគន់លោក ជា សុផារ៉ា
សកម្មជនបក្សប្រឆាំងរិះគន់ការឆ្មក់ចាប់ខ្លួនលោក គង់ ឃៀង ទាំងស្រុងក្នុងករណីលោកចោទប្រកាន់លោក ជា សុផារ៉ា ព្រោះការធ្វើបែបនេះគឺជាការបង្កើននូវការសង្ស័យលើលោក ជា សុផារ៉ា កាន់តែខ្លាំងទៅវិញ ស្របពេលដែលតុលាការសម្រេចឃុំខ្លួនសមាជិកបក្សកាន់អំណាចរូបនេះទាំងមិនបានបើកការស៊ើបអង្កេតឱ្យបានច្បាស់លាស់ថែមទៀត។
សកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១ វិច្ឆិកា នេះថា ក្នុងសង្គមប្រជាធិបតេយ្យ ការអនុវត្តច្បាប់គ្មានការបែងចែកឋានៈបុណ្យស័ក្តិអ្វីនោះទេ ជាពិសេសក្នុងករណីលោក...
លោក ជា សុផារ៉ា រងការចោទប្រកាន់ថាប្រព្រឹត្តអំពើពុករលួយក្នុងជួរបក្សកាន់អំណាចរបស់ខ្លួន
សមាជិកគណបក្សប្រជាជនកម្ពុជា ចោទរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា ថាបានប្រព្រឹត្តអំពើពុករលួយក្នុងជួរគណបក្សកាន់អំណាចរបស់ខ្លួន ខណៈក្រុមអ្នកឃ្លាំមើលរកឃើញថា ការសម្ដែងយកមុខរបស់លោក ជា សុផារ៉ា កន្លងមក ធ្វើឲ្យប៉ះទង្គិចដល់ឥទ្ធិពល និងមុខមាត់គ្រួសារ «ហ៊ុន» យ៉ាងខ្លាំងក្នុងតួនាទីជាអ្នកគ្រប់គ្រងបញ្ហាដីធ្លីសព្វថ្ងៃនេះ។
សមាជិកគណបក្សកាន់អំណាច លោក គង់ ឃៀង បានបង្ហោះវីដេអូតាមបណ្ដាញសង្គម Facebook នៅថ្ងៃទី២៥ តុលា...
ពលរដ្ឋចោទមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃសង់រីស្សតរំលោភដីចំណីឆ្នេរ និងបង្ហូរទឹកស្អុយចូលសមុទ្រនៅកោះរ៉ុងសន្លឹម
ក្រុមអ្នកឃ្លាំមើលផែនការអភិវឌ្ឍន៍សង្គម និងសាធារណជន បានអះអាងថា សំណង់រឹងមាំត្រូវបានសាងសង់រំលោភលើដីចំណីឆ្នេរសមុទ្រ ចាក់ដីលុប និងការបង្ហូរទឹកកខ្វក់ចូលសមុទ្របានកើតឡើងជាច្រើនកន្លែងនៅលើឆ្នេរកោះរ៉ុងសន្លឹម ស្ថិតក្នុងក្រុងកោះរ៉ុង ដោយមានមិនមានហាមឃាត់ពីមន្ត្រីជំនាញ ឬអាជ្ញាធរដែនដីឡើយ។
ប្រភពពីមន្ត្រីរាជការនៃរដ្ឋបាលក្រុងកោះរ៉ុង ដែលមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា បច្ចុប្បន្ននេះមានសំណង់រឹងមាំ និងសំណង់សង់អត់ច្បាប់ជាច្រើនទីតាំង រួមមាន ផ្ទះលម្ហែ រីស្សត និងបឹងហ្គាឡូ ជាដើម បានសង់រំលោភនៅលើដីចំណីឆ្នេរសមុទ្រ មិនត្រឹមតែប៉ុណ្ណោះ ទីតាំងទាំងនោះបានបង្ហូរទឹកស្អុយចូលសមុទ្រ កាប់បំផ្លាញព្រៃឈើនៅលើកោះរ៉ុងសន្លឹមយ៉ាងអនាធិបតេយ្យ។
ប្រភពបន្តថា ម្ចាស់សំណង់ដែលបានសង់រំលោភលើដីចំណីឆ្នេរសមុទ្រកោះរ៉ុងសន្លឹម គឺម្ចាស់ទីតាំងខ្លះមានងារជាឧកញ៉ា...
បទវិភាគ៖ តើអ្នកណាជាមនុស្សគន្លឹះនាំឲ្យមានសេចក្ដីសម្រេចរំលាយគណបក្សសង្គ្រោះជាតិ?
គណបក្សសង្គ្រោះជាតិ ត្រូវបានព្រមព្រៀងបង្កើតឡើងនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ដោយការច្របាច់បញ្ចូលគ្នារវាងគណបក្ស សម រង្ស៊ី របស់លោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា ក្នុងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ប៉ុន្តែគណបក្សប្រឆាំងដែលទទួលបានការគាំទ្រពីពលរដ្ឋសឹងកន្លះនគរនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន រំលាយចោលកាលពីឆ្នាំ២០១៧។
តើអ្នកណាជាមនុស្សគន្លឹះនាំឲ្យមានសេចក្ដីសម្រេចរំលាយគណបក្សសង្គ្រោះជាតិ? ហើយថាតើមានអ្វីជាចំណុចសំខាន់បំផុតមុននឹងរំលាយគណបក្សសង្គ្រោះជាតិ?
នៅខែសីហា ឆ្នាំ២០១៧ លោក អូន...
ក្រសួងដែនដីរៀបចំគម្រោងបែងចែកដីសង្គមកិច្ច ៣ម៉ឺនហិកតារដល់ពលរដ្ឋក្រីក្រ
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំគម្រោងបែងចែកដីសង្គមកិច្ចចំនួន ៣ម៉ឺនហិកតារដល់ពលរដ្ឋក្រីក្រ ដែលគម្រោងនេះមានកញ្ចប់ថវិកា ១០៧លានដុល្លារអាមេរិក ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រជីវភាពពលរដ្ឋ។
នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៤ មិថុនា បានឲ្យដឹងទៀតថា ទីតាំងដីសង្គមកិច្ចនេះមាន ៧១កន្លែង ដោយក្នុងនោះមាន ២៦ទីតាំងសម្រាប់ការងារសម្បទានដីសង្គមកិច្ច និង ៤៥ទីតាំងទៀតសម្រាប់សហគមន៍ជនជាតិដើមភាគតិច។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា បានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងនោះថា...
ពលរដ្ឋរិះគន់លោក ជា សុផារ៉ា និងមន្ត្រីពីររូបទៀតថារួមគំនិតគ្នាបំផ្លាញធនធានធម្មជាតិខេត្តព្រះសីហនុ
ពលរដ្ឋខេត្តព្រះសីហនុ បង្ហាញការភ្ញាក់ផ្អើលនៅពេលពួកគាត់ទទួលព័ត៌មានមកថា លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តព្រះសីហនុ បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុមានទំហំផ្ទៃដីជាង ៣២ហិកតារ ទៅឱ្យឧកញ៉ាមានទ្រព្យដ៏ល្បីម្នាក់ឈ្មោះ លី ហាក់ ដែលនាំឱ្យអន្តរាយដល់ប្រភពទឹកស្អាតក្បាលឆាយក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលើផ្ទៃដីជាង ៣២ហិកតារ ទៅឱ្យឈ្មោះ លី ហាក់ គឺលោក ចេង ស្រុង បានចុះហត្ថលេខា...