ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
Search
Sign in
Welcome! Log into your account
your username
your password
Forgot your password? Get help
Password recovery
Recover your password
your email
A password will be e-mailed to you.
អំណោយ
Sign in / Join
28.8
C
Phnom Penh
Facebook
Telegram
Twitter
Youtube
type here...
Search
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
ទំព័រដើម
ព័ត៌មានជាតិ
ជំងឺកូវីដ ១៩
ច្បាប់
នយោបាយ
សិទ្ធិមនុស្ស
ព្រំដែន
អប់រំ
ព្រៃឈើ
បរិស្ថាន
ជម្លោះដីធ្លី
អំពើពុករលួយ
សេដ្ឋកិច្ច
សង្គម
ពាណិជ្ជកម្ម
វប្បធម៌
ទេសចរណ៍
ទស្សនៈ
ព័ត៌មានអន្តរជាតិ
IDEA TALK
បទសម្ភាសន៍
បទវិភាគ
សេចក្ដីរាយការណ៍ពិសេស
វិភាគទាន
ENGLISH
TAG
ថាក់ស៊ីន ស៊ីណាវ៉ាត្រា
ព័ត៌មានអន្តរជាតិ
លោក ប្រាយុទ្ធ ធ្វើពិធីចាកចេញពីវិមានរដ្ឋាភិបាល ខណៈលោក ថាក់ស៊ីន ធ្វើលិខិតសុំលើកលែងទោសពីព្រះមហាក្សត្រ
ឌឹ ខេមបូឌា ដេលី
-
September 1, 2023
នៅថ្ងៃទី៣១ សីហា នេះ ព្រឹត្តិការណ៍នយោបាយដ៏សំខាន់ពីរកំពុងវិវឌ្ឍនៅក្នុងរាជាណាចក្រថៃ ជាប្រទេសជិតខាងនៃរាជាណាចក្រកម្ពុជា។ គេថាព្រឹត្តិការណ៍ពីរដ៏សំខាន់ដែលស្ថិតក្នុងក្រសែភ្នែករបស់ប្រជាជនថៃ រាប់លាននាក់ និងអ្នកនយោបាយក្នុងតំបន់ គឺអតីតមេរដ្ឋប្រហារឆ្នាំ២០១៤ ដែលតោងអំណាចជានាយករដ្ឋមន្ត្រីដល់ខែសីហា ឆ្នាំ២០២៣ នេះ លោក ប្រាយុទ្ធ ចាន់អូចា បានប្រមូលគណៈរដ្ឋមន្ត្រីរបស់លោកធ្វើពិធីលាលែងពីតំណែង ហើយសម្រាប់លោក ប្រាយុទ្ធ ខ្លួនលោកផ្ទាល់ ត្រូវចាកចេញពីវិមានរដ្ឋាភិបាល។ ចំណែកព្រឹត្តិការណ៍មួយទៀត លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានកាសែតបាងកកប៉ុស្តិ៍ ចុះផ្សាយថា...
ព័ត៌មានអន្តរជាតិ
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន អាចនឹងទទួលការលើកលែងទោសពីព្រះមហាក្សត្រ
ឌឹ ខេមបូឌា ដេលី
-
August 30, 2023
អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត់ កូនស្រីអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត់ ជាអ្នកនយោបាយដ៏មានឥទ្ធិពលនៃគណបក្សភឿថៃ ជាបក្សដឹកនាំរដ្ឋាភិបាលចម្រុះជាមួយបក្សខាងពួកយោធា បានបង្ហើបសេចក្ដីដំបូងថា ការលើកលែងទោសលោក ថាក់ស៊ីន អាចធ្វើបានតាមរយៈអន្តរាគមន៍ទៅព្រះមហាក្សត្រ។ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ជានាយករដ្ឋមន្ត្រីថៃដែលត្រូវបានពួកយោធាផ្ដួលលោកពីអំណាចនៅក្នុងព្រឹត្តិការណ៍រដ្ឋប្រហារកាលពីខែកញ្ញា ឆ្នាំ២០០៦។ រដ្ឋប្រហារនៅពេលនោះ ដោយសារក្រុងបាងកក ធ្លាក់ក្នុងចលាចលនយោបាយយ៉ាងធ្ងន់ធ្ងរ ព្រោះក្រុមអាវលឿងចេញបះបោរឱ្យមានការបញ្ចប់អំណាចលោក ថាក់ស៊ីន ក្រោមហេតុផលថា លោក ថាក់ស៊ីន...
ព័ត៌មានអន្តរជាតិ
លោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃត្រូវបញ្ជូនទៅមន្ទីរពេទ្យបន្ទាប់ពីចូលពន្ធនាគារបានមួយយប់
ឌឹ ខេមបូឌា ដេលី
-
August 24, 2023
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានដឹកចូលទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីលោកស្ថិតក្នុងពន្ធនាគារបានមួយយប់នៅយប់ថ្ងៃទី២២ ខែសីហា ជាថ្ងៃដែលលោកវិលចូលប្រទេសថៃវិញក្រោយពីនិរទេសខ្លួននៅក្រៅប្រទេសរយៈពេលជិត ១៧ឆ្នាំ។ បើតាមមន្ត្រីពន្ធនាគារឲ្យដឹងថា លោក ថាក់ស៊ីន មានជំងឺសម្ពាធឈាម និងបេះដូង ដែលក្នុងហេតុផលនេះបាននាំឱ្យគ្រូពេទ្យយល់ព្រមឱ្យអតីតនាយករដ្ឋមន្ត្រីវ័យ ៧៤ឆ្នាំរូបនេះសម្រាកព្យាបាលនៅមន្ទីរពេទ្យរហូតស្ថានភាពនៃសុខភាពរបស់លោកប្រក្រតីវិញ។ ទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី២៣ ខែសីហា នេះថា លោក ថាក់ស៊ីន ត្រូវបានដឹកទៅព្យាបាលនៅមន្ទីរពេទ្យរបស់ប៉ូលិសក្រុងបាងកក នៅម៉ោងទៀបភ្លឺថ្ងៃទី២៣ ខែសីហា។ វេជ្ជបណ្ឌិត...
ព័ត៌មានអន្តរជាតិ
លោក ថាក់ស៊ីន ត្រូវបានឃុំខ្លួនភ្លាមៗបន្ទាប់ពីវិលចូលស្រុក ខណៈប្រទេសថៃមាននាយករដ្ឋមន្ត្រីថ្មី
ឌឹ ខេមបូឌា ដេលី
-
August 22, 2023
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ ត្រូវបានប៉ូលិសឃាត់ខ្លួនភ្លាមៗ ហើយបញ្ជូនទៅកាន់តុលាការ បន្ទាប់ពីរូបលោកវិលត្រឡប់ចូលប្រទេសថៃវិញក្រោយរស់នៅនិរទេសខ្លួននៅឯបរទេសអស់រយៈពេល ១៧ឆ្នាំ។ លោក ថាក់ស៊ីន បានធ្វើដំណើរមកដល់អាកាសយានដ្ឋាន Don Mueang នៅទីក្រុងបាងកក នៅម៉ោង ៩ព្រឹកនេះ តាមរយៈយន្តហោះឯកជនមួយដែលបានចេញដំណើរពីប្រទេសសិង្ហបុរី។ ក្នុងព្រឹត្តិការណ៍នេះ ក្រុមអ្នកគាំទ្រលោក ថាក់ស៊ីន ជាច្រើនពាន់នាក់ដែលស្លៀកពាក់អាវពណ៌ក្រហម បានប្រមូលផ្ដុំគ្នានៅក្បែរព្រលានយន្តហោះ Don Mueang ដើម្បីរង់ចាំទទួលស្វាគមន៍អតីតនាយករដ្ឋមន្ត្រីថៃដែលមានពិរុទ្ធភាពរូបនេះ។ នៅពេលមកដល់ទឹកដីថៃ លោក...
ព័ត៌មានអន្តរជាតិ
ក្រុមអាវក្រហមថៃត្រៀមទទួលលោក ថាក់ស៊ីន ត្រឡប់ចូលប្រទេសនៅថ្ងៃទី២២សីហា ខណៈប៉ូលិសត្រៀមចាប់ខ្លួន
ឌឹ ខេមបូឌា ដេលី
-
August 22, 2023
ប្រជាជនថៃ ដែលគាំទ្រលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីថៃដែលជាប់ពិរុទ្ធភាព បានប្រកូកប្រកាសប្រមូលផ្ដុំគ្នានៅខាងមុខព្រលានយន្តហោះដងមឿង នៃទីក្រុងបាងកក ដើម្បីចាំទទួលលោក ថាក់ស៊ីន។ កូនស្រីរបស់លោក ថាក់ស៊ីន អ្នកស្រី ផៃថោថាន បានឲ្យដឹងថា លោក ថាក់ស៊ីន កំណត់វិលចូលប្រទេសថៃវិញនៅព្រឹកថ្ងៃទី២២ តាមរយៈជើងហោះហើរមួយដែលត្រូវមកដល់ព្រលានយន្តហោះដងមឿង។ ការប្រកាសរបស់អ្នកស្រី ផៃថោថាន បាននាំឲ្យក្រុមគាំទ្រលោក ថាក់ស៊ីន និងគណបក្សភឿថៃ ដែលភាគច្រើនគេហៅថាក្រុមអាវក្រហម បានប្រកូកប្រកាសប្រមូលផ្ដុំគ្នាតាមបណ្ដាញសង្គមហ្វេសប៊ុកដោយប្រាប់ថា ចាប់ពីរសៀលថ្ងៃចន្ទ...
នយោបាយ
មន្ត្រីបក្សប្រឆាំងថាមិនឃើញរដ្ឋាភិបាលថៃគំរាមប្រើគ្រាប់ BM-២១ បាញ់លោក ថាក់ស៊ីន ពេលមានវត្តមានកម្ពុជា
ឌឹ ខេមបូឌា ដេលី
-
August 7, 2023
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លើកឡើងថា រដ្ឋាភិបាលថៃ និងមេដឹកនាំថៃ មិនបានគំរាមប្រើគ្រាប់ BM-២១ បាញ់លើអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងអ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នោះទេ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីទាំងពីរនាក់បងប្អូននេះមានវត្តមាននៅលើទឹកដីកម្ពុជា ដែលផ្ទុយពីលោក ហ៊ុន សែន បានគំរាមប្រើគ្រាប់ BM-២១ បាញ់លោក សម រង្ស៊ី បើអតីតមេដឹកនាំបក្សប្រឆាំងរូបនេះប្រើប្រាស់ទឹកដីថៃជាឈ្នាន់ដើម្បីឈានជើងចូលទឹកដីខ្មែរវិញ។ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ...
ព័ត៌មានអន្តរជាតិ
លោក ថាក់ស៊ីន ប្រកាសវិលចូលប្រទេសថៃវិញនៅថ្ងៃទី១០សីហា ខណៈសមត្ថកិច្ចត្រៀមចាប់ខ្លួន
ឌឹ ខេមបូឌា ដេលី
-
July 28, 2023
កូនស្រីរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ គឺអ្នកស្រី ផែថោងថាន និយាយថា ឪពុករបស់អ្នកស្រីនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិ ដនមឿង នៅថ្ងៃទី១០ ខែសីហា។ បើយោងតាមសារព័ត៌មាន The Nation ដែលស្រង់សម្ដីអ្នកស្រី ផែថោងថាន អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ មានគម្រោងវិលត្រឡប់ចូលប្រទេសថៃវិញនៅថ្ងៃទី១០ ខែសីហា នៅវេលាម៉ោង ៩ និង ៣០នាទី។ លោក...
ព័ត៌មានអន្តរជាតិ
អ្នកនយោបាយល្បីពីររូបនៅអាស៊ីអាគ្នេយ៍ប្រកាសចូលប្រទេសវិញទោះជាប្រឈមការចាប់ខ្លួនក៏ដោយ
ឌឹ ខេមបូឌា ដេលី
-
June 18, 2023
នៅតំបន់អាស៊ីអាគ្នេយ៍ អ្នកនយោបាយល្បីៗជាច្រើនកំពុងតែស្ថិតនៅក្នុងការបិទសេរីភាពក្នុងកំហុសដែលអ្នកសង្កេតការណ៍ និងអ្នកវិភាគមើលឃើញថា ជារឿងនយោបាយដែលបក្សកាន់អំណាចព្យាយាមកម្ចាត់គូប្រកួត។ យ៉ាងតិចណាស់អ្នកនយោបាយល្បី ៤រូបនាពេលបច្ចុប្បន្ននេះត្រូវបានបក្សកាន់អំណាចបិទសេរីភាព ក្រោមសាលក្រមរបស់តុលាការ។ អ្នកស្រី អ៊ុងសាន ស៊ូជី អ្នកនយោបាយជើងចាស់ និងជាជើងឯកប្រជាធិបតេយ្យនៅអាស៊ីកំពុងស្ថិតនៅក្នុងរនាំងគុកនៅឡើយ។ អ្នកស្រីជាប់ទោសក្រោមសាលក្រមរបស់តុលាការស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពួកយោធា ដែលធ្វើរដ្ឋប្រហារផ្ដួលរំលំអ្នកស្រី និងរដ្ឋាភិបាលប្រជាធិបតេយ្យរបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ ពួកយោធាភូមា ធ្វើរដ្ឋប្រហារនេះត្រូវបានអ្នកសង្កេតការណ៍ហៅថាជាព្រឹត្តិការណ៍បញ្ចប់ប្រជាធិបតេយ្យនៅប្រទេសមួយដែលធ្លាប់នៅក្រោមការដឹកនាំរបស់ពួកយោធាជាង ៦០ឆ្នាំទៅហើយនោះ។ ឥឡូវនេះ អ្នកនយោបាយម្នាក់ទៀតនៅក្នុងប្រទេសកម្ពុជា គឺលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ក៏កំពុងត្រូវបានតុលាការចេញសាលក្រមផ្ដន្ទាទោសឲ្យមានទោសរហូតដល់ទៅ ២៧ឆ្នាំពីបទសន្ទិដ្ឋភាព...
ព័ត៌មានអន្តរជាតិ
បក្សប្រឆាំងធំពីរនៅថៃសន្យារួមគ្នាផ្ដួលបក្សយោធាក្នុងថ្ងៃបោះឆ្នោតសភាថ្ងៃទី១៤ខែឧសភា
ឌឹ ខេមបូឌា ដេលី
-
April 25, 2023
នៅសល់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ រាជាណាចក្រថៃ នឹងចាប់ផ្ដើមបោះឆ្នោតសភាអាណត្តិថ្មី។ ការបោះឆ្នោតនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែឧសភា។ ព្រឹត្តិការណ៍នោះនឹងជាការវិវឌ្ឍមួយដ៏សំខាន់នៃចលនាប្រជាធិបតេយ្យក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអ្នកសង្កេតការណ៍ថា បើក្រុមអ្នកប្រជាធិបតេយ្យឈ្នះបានដឹកនាំរដ្ឋាភិបាល មានន័យថានៅក្នុងសមាគមអាស៊ាននេះ ដង្ហើមប្រជាធិបតេយ្យចាប់រស់ឡើងវិញហើយ។ ក្រុមអ្នកសង្កេតការណ៍និយាយថា ការបោះឆ្នោតសភាក្នុងប្រទេសថៃ នៅខែក្រោយនេះ ក៏អាចជាការត្រួសត្រាយផ្លូវសម្រាប់ប្រជាធិបតេយ្យនៅប្រទេសផ្សេងទៀតដែលកំពុងដើរថយក្រោយ មានដូចជាប្រទេសកម្ពុជា ជាដើម តែគេមិនបាននិយាយដល់ប្រទេសភូមា ដែលធ្លាក់ក្នុងរបបសឹកទៅហើយនោះទេ។ នៅក្នុងប្រទេសថៃ ការឃោសនាបោះឆ្នោតកំពុងប្រព្រឹត្តយ៉ាងសកម្ម។ គណបក្សនយោបាយ ទាំងបក្សមាននិន្នាការទៅរកពួកយោធា និងគណបក្សនៃកម្លាំងអ្នកប្រជាធិបតេយ្យ កំពុងបង្ហាញគោលនយោបាយដឹកនាំរដ្ឋាភិបាល ដោយមានរបៀបវារៈជាច្រើន ដែលក្នុងនោះមានទាំងការធ្វើឱ្យមានកំណើនសេដ្ឋកិច្ចឡើងវិញ...
ព័ត៌មានអន្តរជាតិ
បើបក្សភឿថៃដឹកនាំរដ្ឋាភិបាល នោះលោក ថាក់ស៊ីន នឹងវិលចូលប្រទេសថៃវិញទោះជាលោកត្រូវចាប់ខ្លួនក៏ដោយ
ឌឹ ខេមបូឌា ដេលី
-
April 5, 2023
ប្រទេសថៃ នឹងបោះឆ្នោតសភាអាណត្តិថ្មីរបស់ខ្លួននៅថ្ងៃទី១៤ ឧសភា ដែលខណៈនេះ សភានេះត្រូវបានរំលាយហើយ។ គណបក្សនយោបាយជាច្រើនបានកំពុងធ្វើសកម្មភាពនយោបាយរបស់ខ្លួនជាបណ្ដើរៗហើយ។ មានគណបក្សចំនួន១១ ដែលមានឈ្មោះបោះឆ្នោតក្នុងបេះដូងរបស់មហាជនថៃ ប៉ុន្តែមានតែបក្សចំនួន៣ ប៉ុណ្ណោះដែលស្ថិតក្នុងក្រសែភ្នែករបស់អ្នកបោះឆ្នោតខ្លាំងជាងគេ។ គណបក្ស៣ នេះ រួមមាន៖ ទី១ គណបក្សភឿថៃ របស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវាត្រា ដែលកូនស្រីរបស់លោក គឺអ្នកស្រី ប៉ាងទុងតាន ស៊ីណាវាត្រា ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ។ ទី២ គឺគណបក្សចលនាឆ្ពោះទៅមុខ ដឹកនាំដោយលោក ភីតា...
1
2
3
4
Page 3 of 4
Latest news
អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក សារភាពទទួលប្រាក់ជិត១០០លានដុល្លារ ពីគម្រោងឆបោក
May 29, 2026
សហរដ្ឋអាមេរិក ថា ការអះអាងអំពីការចូលរួមរបស់សហរដ្ឋអាមេរិកក្នុងសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជាក្នុងសំណុំរឿងលោក កឹម សុខា គឺគ្មានមូលដ្ឋាន
May 29, 2026
មន្រ្តីបក្សកាន់អំណាចថា ការងារស្វែងរកការដោះលែង លោក កឹម សុខា បានចំណាយពេលអស់ជិត៣ឆ្នាំ
May 26, 2026
ប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន លើកលែងទោស អតីតមេបក្សប្រឆាំង លោក កឹម សុខា ប៉ុន្តែចាក់សោនយោបាយ
May 26, 2026
ថៃព្រមានថា ការលើកយកទំនាស់ព្រំដែនទៅឆាកអន្តរជាតិ អាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយកម្ពុជា
May 25, 2026
© 2021,
ដេលី
. All rights reserved.