35.4 C
Phnom Penh

TAG

ទោស​ក្បត់​ជាតិ

លោក កឹម សុខា៖ រដ្ឋាភិបាល​ឱ្យ​បក្ស​ភ្លើង​ទៀន​ធ្វើ​សកម្មភាព​ទោះ​ដឹង​ថា​ពាក់ព័ន្ធ​លោក សម រង្ស៊ី

លោក កឹម សុខា បង្ហាញ​ការ​ងឿងឆ្ងល់​ដែល​រដ្ឋាភិបាល​បើក​ឲ្យ​បក្ស​ភ្លើង​ទៀន​ធ្វើ​សកម្មភាព​នយោបាយ បើ​ទោះជា​ដឹង​ថា​បក្ស​នេះ​មាន​លោក សម រង្ស៊ី នៅ​ពីក្រោយ ហើយ​ជា​អ្នក​ដែល​តែងតែ​វាយប្រហារ​រដ្ឋាភិបាល​ក៏ដោយ។ ការ​បង្ហាញ​ការ​ងឿងឆ្ងល់​នេះ ក្រោយពី​ចៅក្រម​ជំនុំជម្រះ​លោក អឹម វណ្ណៈ បាន​យក​សារ​លោក សម រង្ស៊ី ដែល​បង្ហោះ​លើ​ហ្វេសប៊ុក​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូលរួម​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ និង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ងើប​ឡើង​ដើម្បី​ផ្ដួល​រំលំ «ជន​ផ្ដាច់ការ» មក​ភ្ជាប់​ជាមួយ​ករណី​របស់​លោក កឹម សុខា។ នៅ​ខណៈ​មេធាវី​រដ្ឋាភិបាល​បើក​ការ​សួរ​ដេញដោល​ទៅ​លើ​លោក កឹម សុខា ថា​ហេតុ​អ្វី​លោក...

ក្រុម​អ្នក​ច្បាប់​ថា​សេរីភាព​ដើរហើរ​របស់​លោក កឹម សុខា តូច​ចង្អៀត​ប្រៀប​បាន​នឹង​គូទ​ម្ជុល

សហ​មេធាវី​ការពារ​ក្តី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ត្អូញត្អែរ​ថា សិទ្ធិ​សេរីភាព​ក្នុង​ការ​ដើរហើរ​របស់​មេដឹកនាំ​បក្ស​ប្រឆាំង ត្រូវ​បាន​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន រឹតត្បិត​ឱ្យ​រួម​តូច​ចង្អៀត​ប្រៀប​បាន​នឹង​គូថ​ម្ជុល ដោយសារ​មាន​មនុស្ស​បន្លំ​ខ្លួន​លួច​ថត​ពី​សកម្មភាព​របស់​លោក​គ្រប់​ទីកន្លែង។ សហ​មេធាវី​ការពារ​ក្តី​មេដឹកនាំ​បក្ស​ប្រឆាំង លោក ចាន់ ចេន បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា ប្រសិនបើ​កម្ពុជា​ពិតជា​មាន​សុខ​សន្តិភាព​ប្រាកដ​មែន ហេតុ​អ្វី​បាន​ជា​រាល់​ការ​ចូលរួម​ក្នុង​ពិធីបុណ្យ ជាពិសេស​ការ​ចូលរួម​កាន់​ពិធីបុណ្យ​កាន់បិណ្ឌ​របស់​លោក កឹម សុខា នៅ​ពេល​នេះ​មាន​មនុស្ស​បន្លំ​ខ្លួន​ស្លៀកពាក់​ឯកសណ្ឋាន​ស៊ីវិល...

លោក កឹម សុខា បដិសេធ​ករណី​តុលាការ​ព្យាយាម​ទាញ​ភ្ជាប់​បាតុកម្ម​ហិង្សា​នៅ​ស្ពាន​នាគ

មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា បដិសេធ​ការ​ចោទប្រកាន់​របស់​តំណាង​អយ្យការ​ក្រោយពី​តុលាការ​បាន​ព្យាយាម​ទាញ​ភ្ជាប់​រូបលោក​ទៅ​នឹង​បាតុកម្ម​ហិង្សា​នៅ​ស្ពាន​នាគ កាលពី​ឆ្នាំ​២០១៤។ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​បើក​សវនាការ​សួរ​ដេញដោល​លោក កឹម សុខា ជុំវិញ​បាតុកម្ម​នៅ​ស្ពាន​នាគ​កាលពី​ខែ​មករា ឆ្នាំ​២០១៤ ក្រោយពី​ចាក់​វីដេអូ​ឃ្លីប​ជាង ៤​នាទី។ ក្នុង​វីដេអូ​ជាង ៤​នាទី​នោះ​មាន​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី មូរ សុខហួរ លោក ហូរ វ៉ាន់ លោក មាជ សុវណ្ណារ៉ា...

ឧទ្ធរណ៍​សម្រេច​ឲ្យ​សកម្មជន​CNRP ១២​នាក់​និង​អតីត​មន្ត្រី​មហាផ្ទៃ​ម្នាក់​ជាប់​គុក​ម្នាក់ៗ​៣​ឆ្នាំ​៨​ខែ

សាលា​ឧទ្ធរណ៍​សម្រេច​តម្កល់​សាលក្រម​សាលាដំបូង ដោយ​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង ១២​នាក់ និង​អតីត​មន្ត្រី​ក្រសួង​មហាផ្ទៃ​ម្នាក់​ជាប់​ពន្ធនាគារ​ម្នាក់ៗ ៣​ឆ្នាំ ៨​ខែ​ដដែល។ ចៅក្រម​សាលា​ឧទ្ធរណ៍​រាជធានី​ភ្នំពេញ លោក យន់ ណារ៉ុង បាន​ប្រកាស​សាលដីកា​នៅ​ថ្ងៃ​អង្គារ ទី​១៣ កញ្ញា នេះ​ថា ត្បិត​ពេល​សវនាការ​នៅ​ថ្ងៃទី​១៦ ខែ​សីហា កន្លងទៅ ពួកគេ​បាន​បដិសេធ​ក្ដី ប៉ុន្តែ​បើ​តាម​ការ​សួរ​ដេញដោល និង​ភស្តុតាង​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ រក​ឃើញ​ថា​ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស​ប្រាកដ​មែន។ លោក​បញ្ជាក់​ថា តុលាការ​សម្រេច​តម្កល់​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ទុក​ជា​បាន​ការ​ដដែល និង​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ ១២​នាក់ និង​អតីត​មន្ត្រី​ក្រសួង​មហាផ្ទៃ​ម្នាក់​ជាប់​ពន្ធនាគារ​ម្នាក់ៗ...

មន្ត្រី CNRP៖ លោក កឹម សុខា ទទួល​ខុសត្រូវ​តែ​ការ​ធ្វើ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​តែប៉ុណ្ណោះ

លោក មុត ចន្ថា អះអាង​ថា មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា ទទួល​ខុសត្រូវ​តែ​ការ​ធ្វើ​បាតុកម្ម​ដែល​ស្ថិត​នៅ​ទីលាន​ប្រជាធិបតេយ្យ​តែប៉ុណ្ណោះ ចំពោះ​ការ​ធ្វើ​បាតុកម្ម​នៅ​កន្លែង​ផ្សេង​ដែល​ដឹកនាំ​ដោយ​អ្នក​ដទៃ លោក​មិន​ទទួល​ខុសត្រូវ​ឡើយ។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៨ កញ្ញា នេះ​ថា ទោះបីជា​ពុំ​មាន​ភស្តុតាង​ណា​មួយ​បញ្ជាក់​ថា​លោក កឹម សុខា ឬ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​បញ្ជា​ឱ្យ​រៀបចំ​ឱ្យ​មាន​បាតុកម្ម​នៅ​កន្លែង​ផ្សេង​ទៀត ដែល​ត្រូវ​បាន​រៀបចំ​ដោយ​បុគ្គល​ដទៃ​ក៏ដោយ ក៏​តំណាង​អយ្យការ​ខំ​គាស់​កកាយ​លើក​យក​បាតុកម្ម​នៅ​កន្លែង​ផ្សេងៗ ដូចជា​បាតុកម្ម​មុខ​វត្ត​ស្ទឹងមានជ័យ...

លោក កឹម សុខា ថា​លោក​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​៥​ឆ្នាំ​ដោយសារ​តុលាការ​កម្ពុជា

មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​មិន​ទាន់​មាន​សេរីភាព​ពេញលេញ​ឡើងវិញ លោក កឹម សុខា អះអាង​ថា លោក​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​អស់​រយៈពេល ៥​ឆ្នាំ បន្ទាប់ពី​តុលាការ​បាន​ចោទប្រកាន់ និង​ចាប់​ខ្លួន​លោក​យក​ទៅ​ឃុំ​ទុក​ក្នុង​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ កាលពី​ឆ្នាំ​២០១៧ កន្លងទៅ។ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​កំពុង​រង​នូវ​ការ​រឹតត្បិត​សេរីភាព លោក កឹម សុខា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា លោក​សូម​ថ្លែង​អំណរគុណ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស រួម​ទាំង​សហគមន៍​អន្តរជាតិ​ដែល​តែងតែ​តាមដាន និង​ទាមទារ​នូវ​សិទ្ធិ​សេរីភាព​ឲ្យ​រូបលោក​ដែល​ទទួល​រង​នូវ​ភាព​អយុត្តិធម៌​អស់​រយៈពេល​ជាង ៥​ឆ្នាំ​កន្លងមក។ មេដឹកនាំ​បក្ស​ប្រឆាំង​ដែល​កំពុង​តស៊ូ​ដើម្បី​សេរីភាព...

អ្នក​ឃ្លាំមើល៖ ការ​ទាមទារ​ឲ្យ​លោក កឹម សុខា សារភាព គឺ​មកពី​តុលាការ​រក​មិន​ឃើញ​កំហុស

សង្គម​ស៊ីវិល និង​អ្នកវិភាគ លើកឡើង​ថា ការ​ទាមទារ​ឲ្យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា សារភាព​ទទួល​កំហុស គឺ​ដោយសារ​តុលាការ​រក​មិន​ឃើញ​ទោស​កំហុស​របស់​លោក កឹម សុខា។ អ្នក​នាំពាក្យ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក ស៊ឹង សែនករុណា ប្រាប់​សារព័ត៌មាន The Cambodia Daily ថា បើ​តាម​ច្បាប់ មុន​ចាប់​ខ្លួន និង​ចោទប្រកាន់​លើ​បុគ្គល​ណា​ម្នាក់ តុលាការ​ត្រូវ​រក​ភស្តុតាង អង្គហេតុ...

ខួប​៥​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន ប៉ុន្តែ​លោក កឹម សុខា នៅតែ​បន្ត​ស្វែងរក​យុត្តិធម៌​យ៉ាង​ស្វិតស្វាញ​ដោយ​អហិង្សា

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​រូប បាន​រំឭក​ព្រឹត្តិការណ៍​ដ៏​តក់ស្លុត​កាលពី ៥​ឆ្នាំ​មុន​ថា ម៉ោង ១២​រំលង​អធ្រាត្រ​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ គឺ​ខួប ៥​ឆ្នាំ​នៃ​ការ​ចាប់​ខ្លួន​លោក កឹម សុខា ដែល​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ព្រឹត្តិការណ៍​នយោបាយ​ជាតិ និង​អន្តរជាតិ​ដ៏​ល្បី​រន្ទឺ​មួយ ខណៈ​លោក កឹម សុខា នៅ​បន្ត​ស្វែងរក​យុត្តិធម៌​យ៉ាង​ស្វិតស្វាញ​ដោយ​អហិង្សា។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ កញ្ញា នេះ​ថា...

មន្ត្រី CNRP ថា​លោក សយ សុភាព មាន​ចេតនា​បំបាក់​ស្មារតី​អ្នកគាំទ្រ​លោក កឹម សុខា

មន្ត្រី​ជាន់ខ្ពស់​របស់​គណបក្ស​ប្រឆាំង ប្រតិកម្ម​ទៅ​នឹង​ការ​ធ្វើ​អត្ថាធិប្បាយ​របស់​អគ្គនាយក​កាសែត​ដើម​អម្ពិល លោក សយ សុភាព ដែល​លើកឡើង​ថា មេដឹកនាំ​បក្ស​ប្រឆាំង លោក កឹម សុខា នឹង​មិន​អាច​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០២៣ ខាងមុខ​នេះ គ្រាន់តែ​ជា​ចេតនា​ដើម្បី​បំបាក់​ស្មារតី​អ្នកគាំទ្រ​លោក កឹម សុខា ប៉ុណ្ណោះ។ អតីត​អ្នកទោស​នយោបាយ និង​ជា​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក មាជ សុវណ្ណារ៉ា បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily...

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ស្នើ​លោក ស ខេង ជួយ​អន្តរាគមន៍​ផ្ទេរ​ស្វាមី​មក​ឃុំ​នៅ​ពន្ធនាគារ​ព្រៃស​វិញ

ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ដែល​ជា​ភរិយា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ឲ្យ​ជួយ​បញ្ជូន​ស្វាមី​មក​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃស​វិញ ដោយ​ថា​ប្ដី​របស់​ពួកគេ​ត្រូវ​បាន​អ្នកទោស​អ្នក​គ្រឿងញៀន​វាយដំ បន្ទាប់ពី​បញ្ជូន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ។ ភរិយា និង​សាច់ញាតិ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃទី​១ កញ្ញា នេះ បាន​នាំគ្នា​យក​ញត្តិ​ទៅ​ដាក់​នៅ​ក្រសួង​មហាផ្ទៃ ដើម្បី​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ជួយ​ដោះស្រាយ​បញ្ហា​ចំនួន ៧​ចំណុច​ដែល​ស្វាមី​ពួកគេ​កំពុង​ជួប។ បើ​តាម​ខ្លឹមសារ​ញត្តិ​របស់​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​ដែល​ដាក់​ទៅ​ក្រសួង​មហាផ្ទៃ បាន​រៀបរាប់​ថា ស្ថានភាព​រូប​រាងកាយ​ស្វាមី​ពួកគេ​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង ដោយសារ​កន្លែង​ចង្អៀត​ណែន ខ្វះខាត​ចំណី​អាហារ ខ្វះ​អនាម័យ ដោយសារ​ខ្វះខាត​ទឹក មាន​ការ​រឹតត្បិត​ការ​ចូល​សួរ​សុខទុក្ខ...

Latest news

© 2021, ដេលី. All rights reserved.