29.5 C
Phnom Penh

TAG

ទោស​ក្បត់​ជាតិ

លោក អ៊ុំ សំអាន ព្រមាន​ថា​បើ​រដ្ឋាភិបាល​កម្ពុជា​ហ៊ាន​ប្រគល់​កោះ​គុត​ទៅ​ថៃ នោះ​នឹង​ក្លាយ​ជា​ជន​ក្បត់​ជាតិ

តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ថា​បើ​រាជរដ្ឋាភិបាល​ប្រទេស​កម្ពុជា​ហ៊ាន​ប្រគល់​កោះ​គុត ទៅ​ឱ្យ​ប្រទេស​ថៃ ទាំងស្រុង​ដូច​នាយករដ្ឋមន្ត្រី​ថៃ អះអាង​មែន​នោះ គឺ​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ត្រកូល​ហ៊ុន​ជា​ជន​ក្បត់​ជាតិ​ខ្មែរ។ មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លោក អ៊ុំ សំអាន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​៧ វិច្ឆិកា នេះ​ថា មាន​ភស្តុតាង​ច្រើន​ណាស់​ដែល​បញ្ជាក់​ថា ២​ភាគ​៣ នៃ​ទឹកដី​កោះ​គុត គឺជា​របស់​ខ្មែរ។ លោក​ថា ការពិត​ជាក់ស្តែង សន្ធិសញ្ញា​បារាំង-សៀម ចុះ​ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​១៩០៧ ចែង​ថា «ព្រំប្រទល់​រវាង​ប្រទេស​ឥណ្ឌូចិន​បារាំង​សែស និង​ប្រទេស​សៀម...

រដ្ឋាភិបាល​បក្ស​ប្រជាជន​កម្ពុជា​លើក​ដៃ​សុំ​ជំនួយ​ពី​អាមេរិក ទាំង​ដែល​ចោទ​គេ​ថា​ជា​មេ​គំនិត​ផ្តួល​រំលំ​ខ្លួន

មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើង​ថា រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហ៊ាន​លើក​ដៃ​សុំ​ជំនួយ​ពី​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្តរជាតិ ដែល​ហៅ​កាត់​ថា USAID ទាំង​ខ្លួន​បាន​ចោទ USAID ថា​ជា​មេ​គំនិត​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​ខ្លួន។ អតីត​នាយក​ខុទ្ទកាល័យ​មេដឹកនាំ​បក្ស​ប្រឆាំង លោក មុត ចន្ថា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​កាលពី​យប់​ថ្ងៃទី​៣១ ខែ​តុលា ឆ្នាំ​២០២៤ នេះ​ថា តុលាការ​ក្រុង​ភ្នំពេញ​ក្រោម​កណ្ដាប់ដៃ​មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន បាន​កាត់ទោស​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា...

អ្នក​តស៊ូ​មតិ​ចាត់ទុក​ការ​ចោទប្រកាន់​និង​ឃុំ​ខ្លួន​អ្នក​សម្ដែង​មតិ​ប្រឆាំង CLV គឺជា​បទល្មើស​ឧក្រិដ្ឋ​ប្រឆាំង​មនុស្ស​ជាតិ

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ចាត់ទុក​ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន​អ្នក​សម្ដែង​មតិ​ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ ពី​បទ​រួម​គំនិត​ក្បត់ គឺជា​បទល្មើស​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ដែល​ប្រព្រឹត្ត​ជា​ប្រព័ន្ធ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា។ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​ដែល​ហៅ​កាត់​ថា CAT បាន​ចេញ​សេចក្តី​វិភាគ​ជុំវិញ​វិធានការ​ចាប់​ខ្លួន​អ្នក​សម្ដែង​មតិ​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​២៤ កញ្ញា នេះ​ថា ការ​ចាប់​ឃុំ​ខ្លួន​អ្នក​មាន​មតិ​ផ្ទុយ​ពី​សំណាក់​អាជ្ញាធរ​កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត និង​មាន​ការ​ចង្អុល​បង្ហាញ​ពី​លោក ហ៊ុន សែន គឺជា​ទង្វើ​ផ្ទុយ​នឹង​នីតិវិធី​ក្រមព្រហ្មទណ្ឌ ហើយ​ក៏​ជា​ទង្វើ​ផ្ទុយ​នឹង​ខ្លឹមសារ​រដ្ឋធម្មនុញ្ញ​យ៉ាង​ធ្ងន់ធ្ងរ​ដែរ។ ប្រភព​ដដែល​លើកឡើង​ថា ទាំង​មតិ​ផ្ទុយ និង​មតិ​ស្រប គឺ​សុទ្ធតែ​ជា​មតិ​ដែល​ស្រប​ច្បាប់​ដូច​គ្នា​ទាំងអស់ ព្រោះ​មិន​មាន​ច្បាប់​បញ្ញត្តិ​ណា​មួយ​ចែង​ថា មតិ​ផ្ទុយ​គឺជា​មតិ​ខុស​ច្បាប់​នោះ​ទេ ដូច្នេះ​ការ​ចោទប្រកាន់​លើ​អ្នក​ដែល​សម្ដែង​មតិ​ផ្ទុយ​ពី​បទ...

មន្ត្រី​បក្ស​ប្រឆាំង​ចោទ​លោក ហ៊ុន សែន ថា​ជា​អ្នក​ប្រឌិត​មួលបង្កាច់​លោក កឹម សុខា ពី​បទ​ក្បត់​ជាតិ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង ចោទ​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ថា​បាន​ប្រឌិត​មួលបង្កាច់​ដោយ​ទុច្ចរិត ដើម្បី​ចោទប្រកាន់​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា ពី​បទ​សន្ទិដ្ឋិភាព ឬ​អំពើ​ក្បត់​ជាតិ។ អតីត​នាយក​ខុទ្ទកាល័យ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក មុត ចន្ថា សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​យប់​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​ថា ការ​ចោទ​ប្រកាន់​លោក កឹម សុខា ពី​បទ​សន្ទិដ្ឋិភាព ឬ​អំពើ​ក្បត់​ជាតិ ដោយ​ចោទ​ភ្ជាប់​ជាមួយ​សហរដ្ឋ​អាមេរិក ថា​ជា​មេ​គំនិត​នៅ​ពីក្រោយ...

ឧទ្ធរណ៍​ប្រកាស​លើក​ពេល​បើក​សវនាការ​លើ​សំណុំរឿង​លោក កឹម សុខា ដោយ​មិន​កំណត់​ពេល

សាលា​ឧទ្ធរណ៍​ក្រុង​ភ្នំពេញ ប្រកាស​លើក​ពេល​បើក​សវនាការ​ដែល​គ្រោង​ធ្វើ​សេចក្តី​សន្និដ្ឋាន​លើ​សំណុំរឿង​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដោយ​មិន​កំណត់​ពេល។ កាលពី​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៤ សាលា​ឧទ្ធរណ៍​បាន​ចេញ​លិខិត​ជូនដំណឹង​មួយ​ស្ដីពី​ការ​លើក​ពេល​សវនាការ​លោក កឹម សុខា ទៅ​ពេល​ក្រោយ ខណៈ​សវនាការ​នេះ​គ្រោង​នឹង​បើក​នៅ​ថ្ងៃទី​១៩ ខែ​កញ្ញា នេះ។ សេចក្តី​ជូនដំណឹង​របស់​សាលា​ឧទ្ធរណ៍​នេះ ធ្វើឡើង​មិន​កំណត់​ពី​ពេលវេលា​សម្រាប់​សវនាការ​លើក​ក្រោយ​ទេ ហើយ​ក៏​មិន​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ប្រកាស​លើក​ពេល​សវនាការ​នេះ​ដែរ។ សហ​មេធាវី​ការពារ​ក្តី​ឱ្យ​មេដឹកនាំ​បក្ស​ប្រឆាំង​លោក ផែង ហេង បាន​សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃទី​១៨ កញ្ញា នេះ​ថា សវនាការ​ដែល​គ្រោង​ធ្វើ​ថ្ងៃទី​១៩ ខែ​កញ្ញា...

មន្ត្រី​ជាន់ខ្ពស់​បក្ស​អះអាង​ថា​លោក កឹម សុខា មិនមែន​ជា​ជន​ក្បត់​ជាតិ​ដូច​ការ​ចោទប្រកាន់​ឡើយ

មន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង លើកឡើង​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មិន​ដែល​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ខ្មែរ ឬ​បំផ្លាញ​ធនធាន​ធម្មជាតិ​ខ្មែរ​ទេ ដូច្នេះ​លោក កឹម សុខា មិនមែន​ជា​ជន​ក្បត់​ជាតិ​ដូច​ការ​ចោទប្រកាន់​ពី​មេដឹកនាំ​បក្ស​កាន់​អំណាច​លោក ហ៊ុន សែន ឡើយ។ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក ហ៊ីង សុខសាន្ត សរសេរ​លើ​គណនី​ហ្វេសប៊ុក​របស់​ខ្លួន​កាលពី​ថ្ងៃទី​២ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​ថា លោក កឹម...

ក្រុម​អ្នក​តស៊ូ​មតិ​ថា​ការ​សម្រេច​ដាក់​ខេត្ត​ខ្មែរ​ក្នុង​គម្រោង CLV ជា​អំពើ​ក្បត់​ជាតិ​ដែល​ត្រូវ​ដាក់​គុក​មួយ​ជីវិត

ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា លើកឡើង​ថា ការ​សម្រេច​ដាក់​ខេត្ត​ខ្មែរ​ទាំង​៤ ចូល​ក្នុង​គម្រោង​អភិវឌ្ឍន៍​ត្រីកោណ​កម្ពុជា ឡាវ និង​វៀតណាម របស់​លោក ហ៊ុន សែន គឺជា​អំពើ​ក្បត់​ជាតិ​ដែល​ត្រូវ​ផ្ដន្ទាទោស​ដាក់​គុក​មួយ​ជីវិត ព្រោះ​រដ្ឋាភិបាល​គ្មាន​សិទ្ធិ​ផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​អន្តរជាតិ​ដាច់ខាត។ ក្រុម​អ្នក​អ្នក​តស៊ូ​មតិ​កម្ពុជា ដែល​ហៅ​កាត់​ថា CAT ចេញ​សេចក្តី​ថ្លែងការណ៍​វិភាគ​ជុំវិញ​កិច្ចព្រមព្រៀង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នៅ​ថ្ងៃទី​២៦ សីហា នេះ​ថា ក្រោយ​ការ​ពិនិត្យ​លើ​ឯកសារ​ស្ដីពី​កិច្ចព្រមព្រៀង​គម្រោង CLV ដែល​រដ្ឋាភិបាល​បាន​ផ្សព្វផ្សាយ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​រក​ឃើញ​ថា កិច្ចព្រមព្រៀង​នេះ​គឺជា​សន្ធិសញ្ញា​អន្តរជាតិ​ដែល​ត្រូវ​ផ្តល់​សច្ចាប័ន ឬ​ចុះហត្ថលេខា​ដោយ​ព្រះមហាក្សត្រ​ផ្ទាល់ ព្រោះ​ព្រះអង្គ​ជា​ព្រះ​ប្រមុខ​រដ្ឋ។ ប្រភព​ដដែល​ថា យោង​តាម​រដ្ឋធម្មនុញ្ញ...

កងកម្លាំង​សន្តិសុខ​ប្រដាប់​អាវុធ​ចាប់​មនុស្ស​បញ្ជូន​ទៅ​តុលាការ ព្រោះ​ភ័យខ្លាច​រួម​ដៃ​ធ្វើ​បាតុកម្ម

អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ អះអាង​ថា មនុស្ស​ចំនួន ១៤​នាក់​ត្រូវ​បាន​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ ពាក់ព័ន្ធ​នឹង​ចលនា​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ (CLV) កម្ពុជា ឡាវ និង​វៀតណាម។ លោក ឆាយ គឹមខឿន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា គិត​ត្រឹម​រសៀល​ថ្ងៃទី​១៦ សីហា នេះ កម្លាំង​សមត្ថកិច្ច​បាន​ចាប់​ឃាត់​ខ្លួន​មនុស្ស ១៤​នាក់​ពាក់ព័ន្ធ​នឹង​ចលនា​បាតុកម្ម​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ (CLV) កម្ពុជា ឡាវ និង​វៀតណាម។ អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា សមត្ថកិច្ច​បាន​ចាប់​បញ្ជូន​ជនសង្ស័យ​ទាំងនោះ​ទៅ​តុលាការ​ភ្លាមៗ​តែម្តង...

លោក សម រង្ស៊ី ថា​គ្រួសារ​លោក ហ៊ុន សែន នឹង​ជាប់​ឈ្មោះ​ជា​វង្ស​ត្រកូល​បំផ្លាញ​ទ្រព្យសម្បត្តិ​ជាតិ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ

អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​លោក សម រង្ស៊ី ចោទ​ថា​ក្រុម​គ្រួសារ​លោក ហ៊ុន សែន នឹង​ជាប់​ឈ្មោះ​ជា​វង្ស​ត្រកូល​បំផ្លាញ​ជាតិ​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ត​ជំនាន់ ព្រោះ​បាន​គប់គិត​ជាមួយ​បរទេស​បំផ្លាញ​ទឹកដី និង​ភោគទ្រព្យ​របស់​ខ្មែរ​ឱ្យ​វិនាស​សាបសូន្យ​ក្នុង​របប​ដឹកនាំ​របស់​គាត់។ លោក សម រង្ស៊ី សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​២ សីហា នេះ​ថា ពលរដ្ឋ​បាត់បង់​ទឹកដី បាត់បង់​ឯករាជភាព​ជាតិ បាត់បង់​សេរីភាព បាត់បង់​លទ្ធិប្រជាធិបតេយ្យ បាត់បង់​ព្រៃឈើ និង​ធនធាន​ធម្មជាតិ បាត់បង់​អត្តសញ្ញាណ​របស់​ជាតិ បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប និង​អាមេរិក ជាដើម...

សាលា​ឧទ្ធរណ៍​ក្រោម​បញ្ជា​គ្រួសារ​ត្រកូល​ហ៊ុន សម្រេច​ឱ្យ​សកម្មជន​បក្ស​ប្រឆាំង​ជាប់​ពន្ធនាគារ ៥​ឆ្នាំ

ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលា​ឧទ្ធរណ៍​ភ្នំពេញ សម្រេច​តម្កល់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាត់ទោស​សកម្មជន​បក្ស​ប្រឆាំង លោក វឿង សំណាង និង​លោក ខាន់ ប៊ុនផេង ឲ្យ​ជាប់​ពន្ធនាគារ ៥​ឆ្នាំ ក្នុង​សំណុំរឿង «ញុះញង់ និង​រួម​គំនិត​ក្បត់» ទុក​ជា​បានការ​ដដែល។ ចៅក្រម​អះអាង​ថា ការ​សម្រេច​ដូច្នេះ ដោយ​សំអាង​ថា សេចក្ដី​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​គឺ​ត្រឹមត្រូវ។ ការ​សម្រេច​នេះ ធ្វើឡើង​បន្ទាប់ពី​ចៅក្រម​សាលា​ឧទ្ធរណ៍ នៅ​ថ្ងៃទី​៣០ ខែ​កក្កដា បាន​បើក​សវនាការ​បណ្ដឹង​សារទុក្ខ​របស់​លោក វឿង សំណាង...

Latest news

© 2021, ដេលី. All rights reserved.