TAG
បឹងទន្លេសាប
ពលរដ្ឋរស់នៅខេត្តប្រាំមួយជាប់បឹងទន្លេសាប ស្នើរាជរដ្ឋាភិបាលកុំដកហូតដីធ្លីនិងផ្ទះសម្បែងទៅវិញ
ប្រជាពលរដ្ឋក្នុងខេត្តទាំង ៦ ជាប់បឹងទន្លេសាប អំពាវនាវសុំរាជរដ្ឋាភិបាលកុំដកហូតដីលំនៅឋាន និងដីស្រែស្ថិតក្នុងតំបន់បឹងទន្លេសាប ដែលរដ្ឋាភិបាលបានកាត់ឆ្វៀលឱ្យកាន់កាប់ ត្រឡប់ទៅវិញ បន្ទាប់ពីពួកគាត់លេចឮដំណឹងថា ការវាស់វែងដីធ្លីក្នុងតំបន់បឹងទន្លេសាបនៅពេលនេះ នឹងត្រូវរដ្ឋាភិបាលដកហូតទុកជាសម្បត្តិរដ្ឋវិញ។
ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ ជាដើម ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី៩ កុម្ភៈ នេះថា ពួកគេមានការព្រួយបារម្ភយ៉ាងខ្លាំងខ្លាចរដ្ឋាភិបាលដកហូតដីលំនៅឋាន និងដីស្រែរបស់ពួកគេទុកជាសម្បត្តិរដ្ឋវិញ ទោះបីជាដីស្រែរបស់ប្រជាពលរដ្ឋទាំងនោះស្ថិតក្នុងតំបន់១ និងតំបន់២...
ពលរដ្ឋចោទរដ្ឋមន្ត្រីក្រសួងរ៉ែថារំលោភកាន់កាប់ដីអភិរក្សបឹងទន្លេសាបក្នុងតំបន់៣ ជាច្រើនរយហិកតារ
ពលរដ្ឋក្នុងឃុំកញ្ជរ ខេត្តពោធិ៍សាត់ ទម្លាយថា រដ្ឋមន្ត្រីថ្មីក្រសួងរ៉ែ និងថាមពល លោក កែវ រតនៈ កំពុងរំលោភទន្ទ្រាន និងកាន់កាប់ដែនដីអភិរក្សបឹងទន្លេសាបក្នុងតំបន់៣ អស់រាប់រយហិកតារសព្វថ្ងៃនេះ ដោយការគប់គិតគ្នាជាមួយអាជ្ញាធរខេត្តជាប្រព័ន្ធ។
ពលរដ្ឋជាច្រើនដែលរស់នៅក្នុងឃុំកញ្ជរ ខេត្តពោធិ៍សាត់ បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១ កុម្ភៈ នេះថា ដីអភិរក្សតំបន់បឹងទន្លេសាបតំបន់៣ គ្មានពលរដ្ឋសាមញ្ញណាម្នាក់ហ៊ានទន្ទ្រានកាន់កាប់ទេ គឺមានតែមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលប៉ុណ្ណោះ ព្រោះថាពួកគេដឹងពីផែនការរបស់នាយករដ្ឋមន្ត្រីច្បាស់លាស់...
បណ្ឌិត សុខ ទូច ចាត់ទុកអ្នកបំផ្លាញសម្បត្តិធម្មជាតិក្នុងបឹងទន្លេសាបគឺជាទង្វើបំផ្លាញទ្រព្យសម្បត្តិជាតិខ្មែរ
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច ចាត់ទុកអ្នកដែលបំផ្លាញតំបន់ព្រៃលិចទឹកជុំវិញបឹងទន្លេសាប ដែលជាកន្លែងជម្រកត្រីពង និងជាជង្រុកចំណីត្រី គឺជាមនុស្សដែលមានចិត្តអន្យតិរ្ថិយ និងជាទង្វើបំផ្លាញទ្រព្យសម្បត្តិជាតិខ្មែរ។
បណ្ឌិត សុខ ទូច សរសេរលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ នេះថា បឹងទន្លេសាបជាបឹងដ៏ធំដែលពោរពេញទៅហ្វូងមច្ឆជាតិគ្រប់ប្រភេទ ឬអាចប្រៀបធៀបបានថាជាបឹងដែលពោរពេញទៅដោយក្លិនឆ្អាបត្រីគ្រប់ទីកន្លែង ដោយសារតែបឹងទឹកសាបដ៏ធំសម្បើមមួយនេះ សម្បូរទៅដោយជីវចម្រុះរាប់លានជំពូក។
បណ្ឌិត សុខ ទូច លើកឡើងថា ប្រសិនបើរដ្ឋាភិបាល និងប្រជាពលរដ្ឋខ្មែរចេះថែរក្សាបឹងទន្លេសាបដោយការមិនបំផ្លាញត្រីក្នុងបឹងនេះ...
ប្រជានេសាទថាត្រីគ្រប់ប្រភេទក្នុងបឹងទន្លេសាបកំពុងប្រឈមនឹងការវិនាសផុតពូជដោយសារការនេសាទខុសច្បាប់
ប្រជានេសាទនៅតាមខេត្តជាប់បឹងទន្លេសាប លើកឡើងថា ត្រីគ្រប់ប្រភេទក្នុងបឹងទន្លេសាបកំពុងប្រឈមនឹងការវិនាសអន្តរាយផុតពូជ ដោយសារតែការនេសាទខុសច្បាប់ចាប់ត្រីគ្រប់ខ្នាត ទាំងកូនត្រី ត្រីជំទង់ និងត្រីធំ ដោយគ្មានការអន្តរាគមន៍ពីអាជ្ញាធរ។
អ្នកនេសាទខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តសៀមរាប បានប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី២១ វិច្ឆិកា នេះថា ការនេសាទខុសច្បាប់ក្នុងបឹងទន្លេសាបបច្ចុប្បន្ននេះ កំពុងបំផ្លាញកូនត្រីដែលទើបធំមានទំហំប៉ុនៗម្រាមដៃ ដូចជា កូនត្រីផ្ទក់ ខណៈកូនត្រីផ្សេងទៀតក៏ត្រូវបានចាប់យកអស់រាប់តោនក្នុង ១ថ្ងៃៗសម្រាប់ធ្វើជាចំណីត្រីឆ្ដោរ...
យុទ្ធនាការរបស់បណ្ឌិត សុខ ទូច នៅបឹងទន្លេសាបរងការខឹងសម្បាពីមន្ត្រីបក្សកាន់អំណាច
មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា បានទម្លាយឲ្យដឹងថា យុទ្ធនាការទប់ស្កាត់បទល្មើសបឹងទន្លេសាបរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច កន្លងមក និងការរិះគន់របស់គាត់ជុំវិញការលុបបឹងតាមោក បានរងនូវការខឹងសម្បា និងការស្ដីបន្ទោសយ៉ាងខ្លាំងពីមន្ត្រីបក្សកាន់អំណាចថ្នាក់លើមួយចំនួនដែលបានបាត់បង់ផលប្រយោជន៍។
ប្រភពគួរឱ្យទុកចិត្តបានពីផ្ទៃក្នុងបក្សកាន់អំណាច ប្រាប់សារព័ត៌មាន The Cambodia Daily ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃទី១០ មេសា នេះថា អ្នកដែលមានផលប្រយោជន៍មួយចំនួន ដូចជាមន្ត្រីបក្សកាន់អំណាច រួមទាំងឧកញ៉ាខ្លះទៀត សុទ្ធតែមិនពេញចិត្តនឹងផែនការការពារបឹងទន្លេសាប និងការរិះគន់របស់បណ្ឌិត សុខ ទូច...
លោក ហ៊ុន សែន បដិសេធសំណើដែលសុំឱ្យសាងសង់ទំនប់ទប់ទឹកបឹងទន្លេសាប
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន បដិសេធសំណើដែលសុំឲ្យលោកសាងសង់ទំនប់ទប់ទឹកបឹងទន្លេសាប ព្រោះវានឹងធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍នានាតាមផ្លូវទឹករបស់ប្រជាពលរដ្ឋ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ធំ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ថា គម្រោងធ្វើទំនប់ទប់ទឹកទន្លេសាបដើម្បីកុំឲ្យទឹកហូរធ្លាក់ទៅទន្លេមេគង្គនេះ នឹងធ្វើឲ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍នានាតាមផ្លូវទឹករបស់ប្រជាពលរដ្ឋយ៉ាងខ្លាំង។
មេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន លើកឡើងថា បឹងទន្លេសាប និងទន្លេសាបសព្វថ្ងៃនេះ កំពុងតែឈានទៅរកការគោករាក់បន្តិចម្តងៗ ប៉ុន្តែកម្ពុជានៅមិនទាន់មានធនធានហិរញ្ញវត្ថុក្នុងការស្ដារបឹងនេះឲ្យជ្រៅដូចកាលពីមុននៅឡើយទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន...
រដ្ឋាភិបាលប្ដេជ្ញាអភិវឌ្ឍតំបន់តាមដងទន្លេ ខណៈពលរដ្ឋក្នុងខេត្តជាប់បឹងទន្លេសាបទិញទឹកធ្វើស្រែ
មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ប្ដេជ្ញាអភិវឌ្ឍតំបន់តាមដងទន្លេ ជំរុញឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្ដេជ្ញាចិត្តច្បាស់លាស់ក្នុងការរក្សាតុល្យភាពរវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ទៅថ្ងៃអនាគត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ចេញលិខិតអបអរសាទរក្នុងពិធីបុណ្យទន្លេលើកទី៧ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន...
លោក ហ៊ុន សែន ថារដ្ឋាភិបាលមិនមានលទ្ធភាពស្ដារបឹងទន្លេសាបគោករាក់
លោក ហ៊ុន សែន អះអាងថា រដ្ឋាភិបាលកម្ពុជាមិនមានលទ្ធភាពស្ដារបឹងទន្លេសាបដែលកំពុងជួបភាពគោករាក់ ធ្វើឱ្យបាត់បង់ផលត្រីយ៉ាងច្រើនសន្ធឹកសន្ធាប់នោះទេ ក្រៅតែបំផុសឱ្យមានការលែងកូនត្រីចូលបឹងទន្លេសាប ដើម្បីឱ្យត្រីមានកំណើនកាន់តែច្រើនឡើងទៅថ្ងៃអនាគតតែប៉ុណ្ណោះ។
ប្រមុខរដ្ឋាភិបាលកម្ពុជា ហ៊ុន សែន បានលើកឡើងក្នុងពិធីលែងកូនត្រីក្នុងអាងត្រពាំងថ្ម ស្ថិតក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នេះថា បច្ចុប្បន្ននេះ លទ្ធភាពរបស់កម្ពុជាខ្ពស់បំផុតនោះ គឺបានត្រឹមតែអាចបូមស្ដារតម្រង់ចរន្តទឹក និងដោះស្រាយចរាចរណ៍ផ្លូវទឹកតែប៉ុណ្ណោះ ប៉ុន្តែការបូមដីបាតបឹងទន្លេសាប...
អាជ្ញាធរខេត្តកំពង់ធំព្រមានចាត់វិធានការអ្នកដែលលួចបង្ខិតបង្គោលព្រំសម្គាល់តំបន់អភិរក្សព្រៃលិចទឹក
អភិបាលរងខេត្តកំពង់ធំ ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះអ្នកដែលលួចបង្ខិតបង្គោលព្រំសម្គាល់តំបន់អភិរក្សព្រៃលិចទឹកបឹងទន្លេសាប ប្រសិនបើក្រុមការងារថ្នាក់ខេត្តពិនិត្យរកឃើញ។
អភិបាលរងខេត្តកំពង់ធំ លោក សុខ ហៃ បានលើកឡើងក្នុងពេលចុះពិនិត្យ និងបោះបង្គោលទីតាំងដីតំបន់៣ ក្នុងតំបន់ព្រៃលិចទឹកបឹងទន្លេសាបដែលលោក ហ៊ុន សែន ប្រកាសកាត់ឆ្វៀលជូនពលរដ្ឋ ស្ថិតនៅភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ នេះថា បើមានជនណាហ៊ានលួចទន្ទ្រានដីតំបន់៣ ដែលបានកាត់ឆ្វៀលនេះ សូមពលរដ្ឋនាំគ្នារាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ ដើម្បីអនុវត្តចំណាត់ការច្បាប់លើបុគ្គលដែលបានប្រព្រឹត្តល្មើសទាំងនោះ។
លោក...
តំបន់ព្រៃលិចទឹកបឹងទន្លេសាបធ្លាក់ចុះពីជាង ៦០ម៉ឺនហិកតារមកនៅត្រឹមតែជាង ៦ម៉ឺនហិកតារ
ក្រសួងបរិស្ថាន អំពាវនាវឱ្យអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងប្រជាសហគមន៍ រួមគ្នាថែរក្សាព្រៃលិចទឹកក្នុងតំបន់៣ នៃតំបន់បឹងទន្លេសាប បន្ទាប់ពីធ្លាក់ចុះពីជាង ៦០ម៉ឺនហិកតារមកនៅត្រឹមតែជាង ៦ម៉ឺនហិកតារ ក្រោយពីរដ្ឋាភិបាលប្រមូលដាក់ជាទ្រព្យសម្បត្តិរបស់រដ្ឋវិញ។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក សូខន ឬទ្ធិគុណ បានលើកឡើងក្នុងយុទ្ធនាការដាំគ្រាប់ត្នោតស្ដារឡើងវិញនូវព្រៃលិចទឹកក្នុងតំបន់៣ ជុំវិញបឹងទន្លេសាប ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នេះថា ការដាំដើមឈើស្ដារឡើងវិញក្នុងតំបន់ព្រៃលិចទឹកនៃតំបន់បឹងទន្លេសាបនេះ គឺជាការបំផុសគំនិតប្រជាពលរដ្ឋគ្រប់រូបឲ្យបញ្ឈប់នូវការកាប់ទន្ទ្រានដីព្រៃលិចទឹកដោយខុសច្បាស់បន្តទៀត។
លោក សូខន ឬទ្ធិគុណ...