32.1 C
Phnom Penh

TAG

ប្រាក់ឈ្នួល​កម្មករ

អាជ្ញាធរ​រុះរើ​តង់​កម្មករ​ឃែនធើរេន​ដែល​ដេក​យាម​មុខ​ក្រុមហ៊ុន ខណៈ​វិវាទ​មិន​ទាន់​ដោះស្រាយ

កម្មករ​រោងចក្រ ឃែនធើរេន សម្ដែង​ការ​សោកស្ដាយ​ដែល​ក្រុម​អាជ្ញាធរ​សង្កាត់​ចោមចៅទី១ បាន​នាំគ្នា​ទៅ​រុះរើ​តង់ និង​យក​សម្ភារៈ​ផ្សេងៗ​ចេញ​ពី​មុខ​ក្រុមហ៊ុន ទោះបីជា​ថៅកែ​មិនទាន់​ដោះស្រាយ​វិវាទ​ការងារ​នេះ​ចប់​ក្ដី។ អាជ្ញាធរ​សង្កាត់​ចោមចៅទី១ ជិត ២០​នាក់ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ កញ្ញា នេះ បាន​ចុះ​ទៅ​រុះរើ​តង់ និង​យក​សម្ភារៈ​ផ្សេងៗ​ដែល​កម្មករ​បាន​នាំគ្នា​យក​ទៅ​ដេក​យាម​ខាង​មុខ​រោងចក្រ ឃែនធើរេន ក្រោម​ហេតុផល​ថា ដល់​ថ្ងៃ​ឱសានវាទ​ក្រោយពី​រដ្ឋបាល​សង្កាត់​បាន​ទុក​រយៈពេល ៧​ថ្ងៃ​ដើម្បី​ឲ្យ​កម្មករ​រុះរើ។ បើ​តាម​សេចក្ដី​ជូនដំណឹង​រដ្ឋបាល​សង្កាត់​ចោមចៅទី១ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៦ ខែ​កញ្ញា ឲ្យ​ដឹង​ថា ការ​បោះ​តង់​របស់​កម្មករ​នៅ​ខាង​មុខ​រោងចក្រ​នោះ...

ក្រសួង​ប្រកាស​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​កម្មករ​ចំនួន​២០០​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៣

ក្រសួង​ការងារ​កម្ពុជា បាន​កំណត់​ជា​ផ្លូវការ​ស្ដីពី​ការ​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិត​ស្បែកជើង និង​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប ចំនួន ២០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ​សម្រាប់​ឆ្នាំ​២០២៣ បន្ទាប់ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន បន្ថែម ២​ដុល្លារ។ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ចេញ​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃទី​២១ ខែ​កញ្ញា ឆ្នាំ​២០២២ នេះ​ថា ចាប់ពី​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៣ តទៅ កម្មករ​និយោជិត​ផ្នែក​វាយនភណ្ឌ...

ក្រុមប្រឹក្សា​ជាតិ​នឹង​បើក​កិច្ចប្រជុំ​ចុងក្រោយ​កំណត់​ប្រាក់ឈ្នួល​កម្មករ​អប្បបរមា​នៅ​សប្តាហ៍​ក្រោយ

ក្រសួង​ការងារ​ប្រកាស​ថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា​នឹង​បើក​កិច្ចប្រជុំ​សម្រេច​ចុងក្រោយ ដើម្បី​កំណត់​ប្រាក់ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ កាត់ដេរ ផលិតផល​ស្បែកជើង ផលិត​ផលិតផល​ធ្វើ​ដំណើរ និង​កាបូប​សម្រាប់​ឆ្នាំ​២០២៣ នៅ​សប្តាហ៍​ក្រោយ ស្រប​ពេល​ដែល​គណបក្ស​ភ្លើង​ទៀន បាន​បង្ហាញ​បំណង​របស់​ខ្លួន​ចង់​ឲ្យ​កម្មករ​ទទួល​បាន​ប្រាក់ខែ ២១៥​ដុល្លារ​យ៉ាងតិច​ក្នុង ១​ខែ​សម្រាប់​ឆ្នាំ​២០២៣។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០២២ ថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់ឈ្នួល​អប្បបរមា បាន​បើក​កិច្ចប្រជុំ​លើក​ទី​៤ ទទួល​បាន​គោល​ជំហរ​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៣ ពី ៣​ភាគី ក្នុង​នោះ​តំណាង​ភាគី​ថៅកែ​រោងចក្រ បាន​ឯកភាព​យក​តួលេខ...

IDEA TALK៖ តើ​ការ​ចរចា​អំពី​បញ្ហា​ប្រាក់ឈ្នួល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ណា​ដែរ?

កម្មវិធី Idea Talk សម្រាប់​រាត្រី​ថ្ងៃទី​០៧ ខែ​កញ្ញា ឆ្នាំ​២០២២ ស្តីអំពី៖ «តើ​ការ​ចរចា​អំពី​បញ្ហា​ប្រាក់ឈ្នួល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ណា​ដែរ?»។

ក្រសួង​ការងារ​ឱ្យ​កម្មករ​ក្រុមហ៊ុន​ឃែនធើរេន​ទៅ​បើក​ប្រាក់ឈ្នួល​បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ចេញ​បទបញ្ជា

ក្រសួង​ការងារ​កម្ពុជា បាន​ជូនដំណឹង​ឱ្យ​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន ឃែនធើរេន អឺភែរឹល (CANTERAN APPAREL Cambodia Co., Ltd.) ទៅ​បើក​ថវិកា​បុរេប្រទាន​ពី​រាជរដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃទី​១៩ ខែ​សីហា ឆ្នាំ​២០២២ នេះ​ជា​កំហិត​នៅ​ទីស្ដីការ​ក្រសួង​ការងារ។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ចេញ​សេចក្តី​ជូនដំណឹង​កាលពី​ថ្ងៃទី​១៨ ខែ​សីហា ឆ្នាំ​២០២២ នេះ​ស្ដីពី​ការ​បើក​ប្រាក់ឈ្នួល និង​អត្ថប្រយោជន៍​ដល់​កម្មករ​និយោជិត​នៃ​ក្រុមហ៊ុន ឃែនធើរេន ដោយ​តម្រូវ​ឱ្យ​កម្មករ​និយោជិត​ត្រូវ​យក​មក​ជាមួយ​នូវ​ឯកសារ​មួយ​ចំនួន ដូចជា​ប័ណ្ណ​សម្គាល់​ខ្លួន​កម្មករ​និយោជិត​ច្បាប់​ដើម ឬ​កិច្ចសន្យា​ការងារ...

កម្មករ​ប្រកាស​បន្ត​ដេក​យាម​មុខ​រោងចក្រ Canteran បើ​ថៅកែ​និង​រដ្ឋាភិបាល​មិន​ដោះស្រាយ​សំណង

កម្មករ​រោងចក្រ Canteran Apparel ជាង ២០០​នាក់ នៅ​ព្រឹក​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០២២ បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ចេញ​ដីកា​រក្សា​ការពារ​ទាំង​ទ្រព្យសម្បត្តិ​ក្នុង​រោងចក្រ អគារ​រោងចក្រ និង​ដី​រោងចក្រ ដោយ​ពួកគេ​ប្ដេជ្ញា​បន្ត​ដេក​យាម​មុខ​រោងចក្រ បើសិនជា​ថៅកែ​មិន​ចេញ​មក​ដោះស្រាយ​សំណង និង​អត្ថប្រយោជន៍​ជូន​កម្មករ។ ប្រធាន​សហជីព​ចលនា​កម្មករ​ប្រចាំ​រោងចក្រ ឃែនធើរេន អ្នកស្រី សាន់ សុផា ប្រាប់​ក្រុម​កម្មករ​បន្ទាប់ពី​ចូល​បំភ្លឺ​នៅ​តុលាការ​ថា ប្រសិនបើ​មិន​មាន​ដំណោះស្រាយ​ណា​មួយ​សម្រាប់​ពួកគាត់ នោះ​កម្មករ​នឹង​មិន​រុះរើ​តង់​ចេញ​ពី​មុខ​រោងចក្រ​ដែរ។ អ្នកស្រី​ថា រយៈពេល ៣​ខែ​ហើយ​ដែល​ពួកគាត់​នាំគ្នា​ដេក​យាម​មុខ​រោងចក្រ...

សង្គម​ស៊ីវិល​ខកចិត្ត​ដែល​អាជ្ញាធរ​បដិសេធ​សំណើ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​បុគ្គលិក​ណាហ្គា

អង្គការ​សមាគម​ដែល​ធ្វើការ​លើ​វិស័យ​ការពារ​សិទ្ធិមនុស្ស​ជាង ២០​ស្ថាប័ន សម្ដែង​នូវ​ការ​ខកចិត្ត​ចំពោះ​អាជ្ញាធរ​កម្ពុជា​ដែល​បដិសេធ​លើ​សំណើ​សុំ​អន្តរាគមន៍​ដំណោះស្រាយ​លើ​វិវាទ​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ ពួកគេ​ចាត់ទុក​ថា ការ​បដិសេធ​នេះ គឺជា​គំរូ​អាក្រក់​ជះ​ឥទ្ធិពល​អវិជ្ជមាន​ធ្ងន់ធ្ងរ​ដល់​ចលនា​សហជីព​ឯករាជ្យ។ សហភាព​សហជីព បណ្ដាញ​សហគមន៍ អង្គការ​សង្គម​ស៊ីវិល​ជាង ២០​ស្ថាប័ន បាន​ចេញ​លិខិត​ចំហ​នៅ​ថ្ងៃទី​១១ ខែ​កក្កដា ឆ្នាំ​២០២២ នេះ​ថា ករណី​វិវាទ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ ជា​គំរូ​អាក្រក់​មួយ​ដែល​នឹង​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ចលនា​សហជីព​ឯករាជ្យ ដែល​ធ្វើ​សកម្មភាព​ប្រកប​ដោយ​វិជ្ជាជីវៈ​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា​សព្វថ្ងៃ​នេះ។ អង្គការ​សមាគមន៍​ទាំងនោះ​អះអាង​ថា សិទ្ធិ​ក្នុង​ការ​ធ្វើ​កូដកម្ម គឺជា​ជម្រើស​ចុងក្រោយ​តែ​មួយ​គត់​សម្រាប់​កម្មករ​និយោជិត ក្នុង​ការ​ស្វែងរក​យុត្តិធម៌​ដែល​ត្រូវ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​រំលោភ​សិទ្ធិ​ការងារ​កន្លងមក ប៉ុន្តែ​សកម្មភាព​ទាំងនេះ​មិន​ត្រូវ​បាន​ដោះស្រាយ​ពី​អាជ្ញាធរ​រដ្ឋ​ស្រប​ទៅ​តាម​ច្បាប់​ស្ដីពី​ការងារ និង​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​នោះ​ទេ។ ប្រភព​ដដែល​អំពាវនាវ​ឱ្យ​អាជ្ញាធរ​រដ្ឋ និង​លោក ហ៊ុន...

សហជីព​ស្នើ GMAC ជំរុញ​ថៅកែ​រោងចក្រ​ខេន​ស្ព័ត​ស៊ូ​គោរព​ច្បាប់​ស្ដីពី​សហជីព​កម្ពុជា

សហព័ន្ធ​សហជីព​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សមាគម​កាត់ដេរ​នៅ​កម្ពុជា (GMAC) ដោយ​ស្នើសុំ​ទៅ​នាយក​រោងចក្រ​ផលិត​ស្បែកជើង ខេន ស្ព័ត ស៊ូ ខេមបូឌា (Can Sports Shoes Cambodia) នៅ​ខេត្ត​កំពង់ឆ្នាំង គោរព​ច្បាប់​ស្ដីពី​សហជីព​កម្ពុជា បន្ទាប់ពី​រដ្ឋបាល​រោងចក្រ​នេះ​បាន​បដិសេធ​ការ​ស្នើសុំ​កាត់​ប្រាក់​ភាគទាន​ឱ្យ​សមាជិក​សហជីព​ឯករាជ្យ។ ក្នុង​លិខិត​មួយ​របស់​ប្រធាន​សហព័ន្ធ​សហជីព លោក រី សិទ្ធីណែត ចុះ​ថ្ងៃទី​៥ ខែ​កក្កដា ឆ្នាំ​២០២២ បាន​ឱ្យ​ដឹង​ថា រហូត​មក​ដល់​បច្ចុប្បន្ន រោងចក្រ​ផលិត​ស្បែកជើង ខេន...

អាជ្ញាធរ​ព្រមាន​កូដករ​ណាហ្គា​វើលដ៍​ឈប់​ប្រើប្រាស់​ដងផ្លូវ​សម្រាប់​ធ្វើការ​ជួបជុំ​គ្នា

រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រមាន​ក្រុម​កូដករ​បុគ្គលិក​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (Naga World) ឱ្យ​ឈប់​ប្រើប្រាស់​ដងផ្លូវ​សាធារណៈ​សម្រាប់​ធ្វើការ​ជួបជុំ​គ្នា​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ និង​សន្តិសុខ​សណ្ដាប់ធ្នាប់​ទីក្រុង។ សាលា​ក្រុង​ភ្នំពេញ បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៧ ខែ​មិថុនា ឆ្នាំ​២០២២ ថា រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ធ្វើ​ការ​ណែនាំ​ដល់​ក្រុម​កូដករ​នៃ​ក្រុមហ៊ុន ណាហ្គា​វើលដ៍​សាជាថ្មី​ថា ក្នុង​ករណី​ក្រុម​កូដករ​ទាំងនោះ​មាន​បំណង​ធ្វើការ​សម្ដែង​មតិ​ជា​សាធារណៈ ត្រូវតែ​នាំគ្នា​អនុវត្ត​តាម​នីតិវិធី​ដែល​មាន​ចែង​ក្នុង​ច្បាប់​ស្ដីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី និង​ត្រូវ​ជូនដំណឹង​ជា​លាយលក្ខណ៍​អក្សរ​មក​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ត្រូវ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​តែ​មួយ​ប៉ុណ្ណោះ។ ប្រភព​ដដែល​អះអាង​ថា អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​នោះ គឺ​នៅ​ពេលនេះ ក្រុម​កូដករ​បាន​នាំគ្នា​ចង​ក្រណាត់​ពណ៌​ខៀវ​រុំ​ក្បាល​ភ្ជាប់​នូវ​ពាក្យស្លោក​ដូចៗ​គ្នា​ថា «កុំ​យក​លុយ​ទិញ​សិទ្ធិ» បង្ហាញ​ឲ្យ​ឃើញ​ថា ក្រុម​កូដករ​ទាំងនោះ​បាន​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ក្រោម​ការ​រៀបចំ​ផែនការ​ទុក​ជា​មុន​របស់​មនុស្ស​មួយ​ក្តាប់​តូច ដើម្បី​បង្កើត​ព្រឹត្តិការណ៍​មិន​ល្អ​មក​លើ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុង​ផែនការ​របស់​ពួកគេ។...

អាជ្ញាធរ​រារាំង និង​ប្រើ​អំពើ​ហិង្សា​លើ​ក្រុម​កូដករ​ណាហ្គា​វើលដ៍​ដែល​ព្យាយាម​ធ្វើ​កូដកម្ម​ជា​ថ្មី

ក្រុម​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជាច្រើន​នាក់ បាន​រារាំង និង​ប្រើប្រាស់​អំពើ​ហិង្សា​លើ​កូដករ ខណៈ​ពួកគេ​បាន​នាំគ្នា​ព្យាយាម​ទៅ​ប្រមូលផ្ដុំ​នៅ​ក្បែរ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍ (Naga World) ជា​ថ្មី​ទៀត ដើម្បី​ធ្វើ​កូដកម្ម​ទាមទារ​ការ​ដោះស្រាយ​វិវាទ​ការងារ។ កូដករ​ជាង ១០០​នាក់ នៅ​ថ្ងៃ​ចន្ទ ទី​២៧ មិថុនា នេះ បាន​នាំគ្នា​ចេញ​ធ្វើ​កូដកម្ម​ជា​ថ្មី ក្រោយពី​ដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​នៅតែ​បន្ត​អូស​បន្លាយ ប៉ុន្តែ​ចេញ​ធ្វើ​កូដកម្ម​នេះ ត្រូវ​បាន​ក្រុម​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ជាច្រើន​បាន​ដាក់​របាំង ហើយ​ស្រាក់​ដៃ​គ្នា​ដើម្បី​រារាំង​កុំ​ឱ្យ​កូដករ​ទៅ​ធ្វើ​កូដកម្ម​មុខ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។ ក្រៅពី​ដាក់​របាំង​រារាំង ក៏​មាន​ការ​រុញច្រាន និង​ប្រើប្រាស់​អំពើ​ហិង្សា​លើ​កូដករ រួម​ទាំង​ចាប់​ពួកគេ​ដាក់​រថយន្តក្រុង ខណៈ​ក្រុម​កូដករ​បាន​ព្យាយាម​ទៅ​ប្រមូលផ្ដុំ​នៅ​ក្បែរ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គា​វើលដ៍។ ក្រុម​កូដករ​ដែល​ចេញ​ធ្វើ​កូដកម្ម​នា​ថ្ងៃ​នេះ ពួកគេ​បាន​នាំគ្នា​ចង​ក្រណាត់​ខៀវ​នៅ​លើ​ក្បាល​ភ្ជាប់​ជាមួយ​ពាក្យ «កុំ​យក​លុយ​ទិញ​សិទ្ធិ»...

Latest news

© 2021, ដេលី. All rights reserved.