TAG
មាជ សុវណ្ណារ៉ា
មន្ត្រីពន្ធនាគារមិនអនុញ្ញាតឱ្យលោក មាជ សុវណ្ណារ៉ា ចូលសួរសុខទុក្ខលោក ហ៊ុន កុសល និងលោក យឹម ស៊ីណន
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ត្រូវបានមន្ត្រីពន្ធនាគាររារាំងមិនអនុញ្ញាតឱ្យចូលទៅសួរសុខទុក្ខសកម្មជនគណបក្សសង្គ្រោះជាតិ លោក ហ៊ុន កុសល និងលោក យឹម ស៊ីណន ដែលកំពុងឃុំខ្លួននៅក្នុងពន្ធនាគារព្រៃសទេនៅថ្ងៃចន្ទ ទី២៧ មីនា នេះ។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២៧ មីនា នេះថា លោកមិនយល់ពីនីតិវិធីរបស់មន្ត្រីពន្ធនាគារ...
អ្នកឃ្លាំមើល៖ ពលរដ្ឋនឹងមិនអាចរស់នៅសុខសាន្តទេ ល្គឹកណាអ្នកនយោបាយចេះតែបង្កជម្លោះបុគ្គល
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ រិះគន់ថា បើនៅតែមានមេដឹកនាំនយោបាយដែលចេះតែត្រឹមបង្កជម្លោះដើម្បីដោះស្រាយគំនុំផ្ទាល់ខ្លួនដូចលោក សម រង្ស៊ី និងលោក ហ៊ុន សែន ឆ្លើយឆ្លងគ្នាទៅវិញទៅមក គឺនឹងមិនអាចផ្តល់ក្តីសុខដល់ពលរដ្ឋបានឡើយ។
លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៣ មីនា នេះថា ការដឹកនាំនយោបាយគឺដើម្បីរកភាពរីកចម្រើនឲ្យប្រទេសជាតិ និងរកសេចក្តីសុខជូនពលរដ្ឋ។ លោកបន្តថា អ្នកនយោបាយកំពូលៗគួរតែនាំគ្នាបញ្ចប់នូវវប្បធម៌សងសឹកគ្នាក្នុងការដោះស្រាយគំនុំផ្ទាល់ខ្លួន ដោយងាកមកធ្វើជាគំរូល្អដល់អ្នកនយោបាយជំនាន់ក្រោយ...
បុរសខ្លាំងលោក ហ៊ុន សែន បន្តគំរាមតាមកម្ទេចអ្នកដែលមានបំណងបំផ្លាញសន្តិភាព
បុរសខ្លាំងដែលចូលចិត្តអួតពីសន្តិភាពក្រោមអំណាចផ្ដាច់មុខ លោក ហ៊ុន សែន បន្តគំរាមតាមកម្ទេចអ្នកដែលមានបំណងបំផ្លាញសន្តិភាពរបស់ប្រទេសកម្ពុជាដោយមិនញញើត ទោះត្រូវប្រើវិធីបែបណា និងត្រូវលះបង់ក្នុងតម្លៃណាក៏ដោយ។
បុរសខ្លាំងក្តាប់អំណាចផ្ដាច់មុខនៅកម្ពុជា លោក ហ៊ុន សែន លើកឡើងក្នុងពិធីបុណ្យទន្លេនៅខេត្តកំពង់ធំ កាលពីថ្ងៃទី៩ មីនា ថា នរណាក៏ដោយដែលមានបំណង ឬធ្វើសកម្មភាពដើម្បីបំផ្លាញសន្តិភាពរបស់ប្រទេសកម្ពុជា លោកមិនញញើតក្នុងការប្រើគ្រប់មធ្យោបាយ និងគ្រប់វិធានការទាំងអស់ក្នុងការតបតជាមួយពួកគេឡើយ ដើម្បីរក្សានូវសន្តិភាព និងធានាដល់ការអភិវឌ្ឍប្រទេសកម្ពុជាទៅថ្ងៃមុខ។
មេដឹកនាំកម្ពុជាដែលសល់ពីរបបយង់ឃ្នង លោក ហ៊ុន សែន អះអាងថា...
លោក មាជ សុវណ្ណារ៉ា ច្រានចោលការចុះផ្សាយរបស់ Fresh News ដែលចោទលោកជាភ្នាក់ងារCIA
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ចេញវីដេអូច្រានចោលនូវការចុះផ្សាយរបស់អង្គភាពសារព័ត៌មាន Fresh News ដែលបម្រើនិន្នាការនយោបាយឱ្យបក្សកាន់អំណាច ថាលោកគ្មានគំនិត និងផែនការដូចការចោទប្រកាន់ដូចដែលបានចុះផ្សាយថាលោកជាភ្នាក់ងារសម្ងាត់ CIA នោះទេ។
នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ នេះ លោក មាជ សុវណ្ណារ៉ា ចេញវីដេអូច្រានចោលនូវការចុះផ្សាយរបស់អង្គភាពសារព័ត៌មានខាងលើថា ពិតជាហួសហេតុពេកហើយដែលអង្គភាពសារព័ត៌មាន FRESH NEWS ចុះផ្សាយពីរូបលោកដោយមិនផ្តល់ឱកាសឱ្យសាមីខ្លួនបានបកស្រាយជាមុន...
លោក សម រង្ស៊ី ថាទង្វើឃោរឃៅរបស់លោក ហ៊ុន សែន គឺដើម្បីបង្ក្រាបអ្នកប្រជាធិបតេយ្យនិងគំរាមផ្ទៃក្នុង
អតីតមេដឹកនាំបក្សប្រឆាំងលោក សម រង្ស៊ី អះអាងថា ទង្វើឃោរឃៅព្រៃផ្សៃរបស់មេដឹកនាំបក្សកាន់អំណាចលោក ហ៊ុន សែន មិនមែនគ្រាន់តែដើម្បីបង្ក្រាបអ្នកប្រជាធិបតេយ្យប៉ុណ្ណោះទេ តែមានបំណងគំរាមកំហែងដល់កម្លាំងផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជាខ្លួនឯងផងដែរចំពោះក្រុមដែលមិនគាំទ្រអំណាចផ្ដាច់ការរបស់គាត់។
លោក សម រង្ស៊ី សរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៦ កុម្ភៈ នេះថា កាលពី ២៦ឆ្នាំមុន គឺនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៩៧ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ក្នុងនាមគណបក្សហ៊្វុនស៊ិនប៉ិច សម្តេច សឺន...
មន្ត្រីបក្សប្រឆាំងថាអតីតក្រុមយុវជនសង្គមថ្លែងការណ៍គាំទ្របិទVODជាល្បិចនយោបាយបក្សកាន់អំណាច
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងអះអាងថា ការចេញសេចក្តីថ្លែងការណ៍ដែលបំពាននឹងការពិតពីអតីតក្រុមយុវជនសង្គម ដែលទើបនឹងចុះចូលជាមួយបក្សប្រជាជនកម្ពុជា ដោយការគាំទ្រលើការសម្រេចចិត្តរបស់ក្រសួងព័ត៌មាន ចំពោះការបិទវិទ្យុ VOD បង្ហាញពីទង្វើអាក្រក់របស់ពួកគេក្រោមល្បិចនយោបាយរបស់បក្សកាន់អំណាច។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី២០ កុម្ភៈ នេះថា ការសម្រេចចិត្តរបស់បុគ្គលណាមួយទៅចូលរួមជាមួយគណបក្សនយោបាយណាមួយ គឺជាសិទ្ធិបុគ្គលម្នាក់ៗ ប៉ុន្តែបើព្រោះតែដើម្បីផលប្រយោជន៍នយោបាយរបស់គណបក្សដែលខ្លួនបានចុះចូល ហើយបែរជាមកធ្វើរឿងមិនត្រឹមត្រូវ នោះពួកគេនឹងអស់គុណធម៌សម្រាប់ខ្លួនឯង និងគណបក្សដែលខ្លួនបានចុះចូលជាមួយផងដែរ។
លោកបន្ថែមថា...
មន្ត្រីបក្សប្រឆាំងថាការសម្រុះសម្រួលនយោបាយនឹងនាំមកនូវប្រយោជន៍ដ៏ច្រើនសម្រាប់ជាតិ
មន្ត្រីជាន់ខ្ពស់បក្សប្រឆាំងអះអាងថា ការសម្រុះសម្រួលនយោបាយរវាងមេដឹកនាំបក្សកាន់អំណាច លោក ហ៊ុន សែន និងមេដឹកនាំបក្សប្រឆាំង លោក កឹម សុខា គឺជាកម្លាំងចលករមួយនាំមកនូវភាពខ្លាំងក្លា និងរឹងមាំនៃនយោបាយការទូត និងសេដ្ឋកិច្ចនៅលើឆាកអន្តរជាតិទៅថ្ងៃអនាគតសម្រាប់ផលប្រយោជន៍របស់កម្ពុជា។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់បក្សប្រឆាំង លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៦ កុម្ភៈ នេះថា អតីតប្រធានគណបក្សសង្គ្រោះជាតិ...
អ្នកឃ្លាំមើលថារចនាបថមេដាយស៊ីហ្គេមបង្កប់ខ្លឹមសារលើកតម្កើងបុគ្គលជាជាងមុខមាត់ប្រទេសជាតិ
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង រិះគន់ថា រចនាបថមេដាយដែលជាពានរង្វាន់សម្រាប់ផ្តល់ជូនអត្តពលិកឆ្នើមក្នុងការប្រកួតស៊ីហ្គេម ក្នុងឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បង្កប់ខ្លឹមសារពីការលើកតម្កើងបុគ្គលជាមេដឹកនាំ ជាជាងការបង្ហាញពីការលើកតម្កើងកិត្តិយស និងមុខមាត់របស់ប្រទេសនៅលើឆាកអន្តរជាតិ។
អតីតអ្នកទោសនយោបាយ និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក មាជ សុវណ្ណារ៉ា ប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី១៤ កុម្ភៈ នេះថា មេដាយដែលផលិតឡើងសម្រាប់ការប្រកួតស៊ីហ្គេមក្នុងឆ្នាំ២០២៣ នេះ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ គួរតែឆ្លាក់ឱ្យមានរចនាបថប្រាសាទអង្គរវត្តដែលជាអត្តសញ្ញាណជាតិខ្មែរ ព្រោះរចនាបថនេះគឺបង្ហាញនូវមហាអាណាចក្រខ្មែរដ៏រុងរឿងនាសម័យអង្គរ...
អ្នកឃ្លាំមើល៖ អំពើអយុត្តិធម៌នឹងបន្តរីកដុះដាលកាន់តែធំនៅពេលសង្គមមួយដឹកនាំតាមបែបអត្តាធិបតេយ្យ
ក្រុមអ្នកឃ្លាំមើលសង្គម លើកឡើងថា សំណល់អយុត្តិធម៌ដ៏អាក្រក់នឹងបន្តរីកដុះដាលកាន់តែធំឡើងៗដូចជំងឺមហារីកនៅក្នុងសង្គម នៅពេលដែលប្រទេសជាតិមួយប្រកាន់យកការដឹកនាំតាមបែបអត្តាធិបតេយ្យ ឬយកបុគ្គលដែលជាមេដឹកនាំធំជាងនីតិរដ្ឋរបស់ប្រទេស។
អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ សរសេរលើគណនីហ្វេសប៊ុករបស់ខ្លួននៅថ្ងៃទី២ កុម្ភៈ នេះថា គ្មានបុគ្គលដែលដឹកនាំតាមបែបអត្តាធិបតេយ្យណាម្នាក់នៅលើពិភពលោកសុខចិត្តបោះបង់ចោលអំណាច និងផលប្រយោជន៍ផ្ទាល់ខ្លួន ផលប្រយោជន៍គ្រួសារ និងបក្ខពួករបស់គេ ដោយងាកមកលើកស្ទួយយុត្តិធម៌សង្គម នៅពេលដែលគេកំពុងសោយសុខ និងធ្វើមានធ្វើបានក្នុងប្រព័ន្ធដឹកនាំតាមបែបបុគ្គលនិយមនេះឡើយ។
លោក សេក សុជាតិ ថាសង្គមជាតិមួយនឹងវិនាសអន្តរាយសាបសូន្យនៅពេលដែលច្បាប់ប្រទេសជាតិបាត់បង់មូលដ្ឋានគ្រឹះយុត្តិធម៌ ហើយសង្គមទាំងមូលនឹងបាត់បង់យុត្តិធម៌នៅពេលដែលច្បាប់ស្ថិតនៅក្រោមឥទ្ធិពលរបស់អ្នកមានអំណាច។ ចុងក្រោយ...
លោក គង់ គាំ ប្រកាសបញ្ចប់ជីវិតនយោបាយចាប់ពីថ្ងៃនេះតទៅបន្ទាប់ពីទទួលកំហុស
លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន ប្រកាសបញ្ចប់ជីវិតនយោបាយរបស់ខ្លួន ដោយលាលែងចេញពីតំណែងចាប់ពីពេលនេះតទៅ បន្ទាប់ពីព្រមទទួលកំហុស និងសុំការអភ័យទោសពីមេដឹកនាំរបស់បក្សកាន់អំណាច លោក ហ៊ុន សែន ថាខ្លួនពិតជាបានធ្វើឱ្យប៉ះពាល់កិត្តិយសថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងភាពសុខសាន្តរបស់សង្គមជាតិមែន។
លោក គង់ គាំ បានផ្ញើលិខិតថ្លែងអំណរគុណលោក ហ៊ុន សែន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ដែលមេដឹកនាំបក្សកាន់អំណាចរូបនេះមិនបន្តប្តឹងរូបលោកទៅកាន់តុលាការ ពាក់ព័ន្ធនឹងករណីដីធ្លី និងផ្ទះមួយកន្លែងរបស់លោកនៅផ្លូវសុធារស...