TAG
លោក ទៀ បាញ់
កម្ពុជា-វៀតណាមប្ដេជ្ញាបន្តអនុវត្តផែនការសហប្រតិបត្តិការគ្រប់វិស័យអាទិភាពទាំងអស់
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ប្ដេជ្ញាធ្វើការឱ្យកាន់តែជិតស្និទ្ធថែមទៀតរវាងកម្ពុជា និងវៀតណាម ដោយបន្តរួមគ្នាអនុវត្តទៅតាមលទ្ធផលដែលមេដឹកនាំប្រទេសទាំងពីរបានឯកភាពគ្នាក្នុងអំឡុងពេលស្នាក់អាស្រ័យនៅសហរដ្ឋអាមេរិក ដើម្បីសម្រេចឱ្យបានជោគជ័យថែមទៀតលើគ្រប់វិស័យអាទិភាពទាំងអស់។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានឡើងក្នុងកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ហ្វាន វ៉ាន់ហ្សាង កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅខេត្តប៊ិញភឿក ប្រទេសវៀតណាម ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៣ ឧសភា នេះថា ការចុះអនុសារណៈយោគយល់ នឹងនាំមកនូវផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរក្នុងការរួមចំណែកដល់សន្តិភាព ស្ថិរភាព...
កងស្វ័យការពារជើងទឹកជប៉ុនទស្សនកិច្ចកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែមានភាពជិតស្និទ្ធ
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អះអាងថា ការបំពេញទស្សនកិច្ចរបស់កងស្វ័យការពារជើងទឹកជប៉ុន គឺបង្ហាញពីការពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកប្រទេសទាំងពីរឱ្យកាន់តែមានភាពជិតស្និទ្ធ និងរីកចម្រើនបន្ថែមទៀត។
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា លោក ទៀ បាញ់ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ថា ក្រសួងការពារជាតិកម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះកងស្វ័យការពារជើងទឹកជប៉ុន ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលនេះ ហើយក៏ជាការរួមអបអរសាទរខួបលើកទី៣០ ដែលកងស្វ័យការពារជប៉ុនបានមកបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅកម្ពុជាលើកដំបូងផងដែរ។
លោក ទៀ បាញ់ អះអាងថា កងស្វ័យការពារជើងទឹករបស់ជប៉ុន នឹងបង្កើនចំនួននាវាកងទ័ពស្វ័យការពារជើងទឹកចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុកាន់តែច្រើន ដើម្បីហ្វឹកហ្វឺនរួមគ្នាក្នុងការលើកកម្ពស់សមត្ថភាពលើជំនាញជួយសង្គ្រោះគ្រោះមហន្តរាយ ប្រយុទ្ធប្រឆាំងភេរវកម្ម និងវិស័យមនុស្សធម៌...
លោក ហ៊ុន សែន រិះគន់មន្ត្រីក្រសួងការពារជាតិប្រើប្រាស់អគ្គិសនីខ្ជះខ្ជាយជំពាក់លុយជាង២លានដុល្លារ
លោក ហ៊ុន សែន ចេញមុខអន្តរាគមន៍ឱ្យអគ្គិសនីកម្ពុជាលុបបំណុលជាង ២លានដុល្លារអាមេរិករបស់ក្រសួងការពារជាតិ ប៉ុន្តែលោក ហ៊ុន សែន ក៏បានរិះគន់ភាពខ្ជះខ្ជាយរបស់មន្ត្រីកងកម្លាំងប្រដាប់អាវុធតាមអង្គភាពក្នុងការប្រើប្រាស់អគ្គិសនីរបស់ក្រសួងការពារជាតិនេះដែរ។
លោក ហ៊ុន សែន អះអាងក្នុងពិធីសម្ពោធសាលប្រជុំក្រសួងការពារជាតិ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នេះ ដោយលោកសុំឱ្យអគ្គិសនីកម្ពុជាពិនិត្យលទ្ធភាពលុបបំណុលរបស់ក្រសួងការពារជាតិជាង ៩ពាន់លានរៀល ដែលស្មើនឹងជាង ២លានដុល្លារ ថាតើអាចលុបចោលទាំងស្រុង ឬលុបពាក់កណ្តាល ឬលុប ៧០%...
លោក ទៀ បាញ់ ថាអាវុធរបស់អាមេរិកចាស់ៗអស់ហើយមិនអាចឱ្យកងទ័ពប្រើបន្តទៀតទេ
រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា អះអាងថា អាវុធរបស់សហរដ្ឋអាមេរិកមួយចំនួនចាស់ៗអស់ហើយ ប្រសិនបើនៅតែបន្តប្រើអាវុធទាំងនោះទៀត មានតែបង្កមហន្តរាយសម្រាប់អ្នកប្រើប្រាស់ប៉ុណ្ណោះ ចំណែកអាវុធដែលអាចប្រើបាននៅសល់តិចតួចណាស់ ដូច្នេះក្រសួងការពារជាតិ កំពុងពិនិត្យមើលដើម្បីយកទៅរក្សាទុកក្នុងឃ្លាំង និងយកទៅកម្ទេចចោលនៅពេលនេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានប្រាប់អ្នកសារព័ត៌មានក្រោយពីបញ្ចប់កម្មវិធីបញ្ចុះបឋមសិលានៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៧ ខែធ្នូ នេះ ថា អាវុធរបស់សហរដ្ឋអាមេរិកដែលមាននៅកម្ពុជាសព្វថ្ងៃនេះ គឺជាអាវុធចាស់ៗដែលសេសសល់នៅបាតឃ្លាំងតាំងពីសម័យ លន់ នល់ មកម្ល៉េះ មិនអាចឱ្យកងទ័ពកម្ពុជាប្រើប្រាស់បន្តទៀតបានទេ។
លោក ទៀ...
លោក ទៀ បាញ់៖ មេបក្សកាន់អំណាចធ្វើឱ្យកម្ពុជាមានមោទកភាពខ្លាំងចូលរួមសាមគ្គីភាពពិភពលោក
រដ្ឋមន្ត្រីក្រសួងការពារជាតិ អះអាងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់មេដឹកនាំបក្សកាន់អំណាចដែលលើកបន្តុបដោយរដ្ឋាភិបាលវៀតណាម លោក ហ៊ុន សែន បានធ្វើឱ្យកម្ពុជាមានមោទកភាពយ៉ាងខ្លាំងក្នុងការចូលរួមកសាងសាមគ្គីភាពជាលក្ខណៈអន្តរជាតិ និងមនុស្សធម៌នៅលើពិភពលោក ខណៈអ្នកឃ្លាំមើលអះអាងថា ការនិយាយជារឿងងាយស្រួល ប៉ុន្តែសំខាន់គឺត្រូវពិនិត្យមើលលទ្ធផលជាក់ស្តែង។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានសរសេរលើគណនី Facebook របស់ខ្លួននៅថ្ងៃទី២ ខែវិច្ឆិកា ថ្មីៗនេះថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់បុរសខ្លាំងនៅកម្ពុជាក្នុងរយៈពេលជាង ១៥ឆ្នាំចុងក្រោយនេះ លោក ហ៊ុន សែន...
រដ្ឋមន្ត្រីការពារជាតិថាវ៉ាក់សាំងជាទំនិញយុទ្ធសាស្ត្រគន្លឹះក្នុងការប្រយុទ្ធនឹងជំងឺ Covid-19
មន្ត្រីជាន់ខ្ពស់នៃក្រសួងការពារជាតិ អះអាងថា វ៉ាក់សាំងជាទំនិញយុទ្ធសាស្ត្រគន្លឹះក្នុងការប្រយុទ្ធប្រឆាំងជំងឺ Covid-19 ជាពិសេសគឺការទប់ស្កាត់មេរោគដែលកំពុងបំប្លែងថ្មីនៅពេលនេះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានអះអាងក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងប្រភេទស៊ីណូហ្វាម ចំនួន ៥០ម៉ឺនដូសជាជំនួយរបស់ប្រទេសចិន នៅថ្ងៃទី២៣ ខែសីហា ថា បច្ចុប្បន្ននេះ កម្ពុជាកំពុងផ្ដោតលើការចាក់វ៉ាក់សាំងជូនពលរដ្ឋរបស់ខ្លួនដែលជាដំណោះស្រាយដ៏សមស្របបំផុតក្នុងការប្រយុទ្ធ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺ Covid-19 រួមទាំងមេរោគបំប្លែងថ្មីប្រភេទដែលតា (DELTA) ផងដែរ។
លោកអះអាងថា ដើម្បីយកឈ្នះលើរោគឆ្លងរាតត្បាតនេះ រដ្ឋាភិបាលកម្ពុជាបានស្វះស្វែងរកវ៉ាក់សាំងប្រឆាំងវីរុសសកលមួយនេះតាមរយៈទ្វេភាគី...
ចិនស្នើសុំបង្កើតចំណងមិត្តភាពជាមួយខេត្តចំនួនបីនៅកម្ពុជា
រដ្ឋាភិបាលចិន បានស្នើកម្ពុជាដើម្បីសុំបង្កើតខេត្តចំនួន៣ ដែលជាប់នឹងខេត្តហ៊ូប៉េប្រទេសចិន ដើម្បីបង្កើនចំណងមេត្រីភាពរវាងប្រទេសទាំងពីរ។
ក្នុងលិខិតរបស់ក្រសួងការបរទេសចុះថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ ដាក់ទៅក្រសួងមហាផ្ទៃ ដែលបានបែកធ្លាយ ឱ្យដឹងថា មន្ទីរការបរទេសខេត្តហ៊ូប៉េ ប្រទេសចិន ស្នើបង្កើតចំណងមេត្រីភាពរវាងខេត្តហ៊ូប៉េ ប្រទេសចិន ជាមួយនឹងខេត្តសៀមរាប កំពត និងក្រុងព្រះសីហនុ ក្នុងគោលបំណងបង្កើតភាពស្និទ្ធស្នាល និងបង្កើនកិច្ចសហប្រតិបត្តិការក្នុងកិច្ចការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីផលប្រយោជន៍នៃប្រជាជនរបស់ខេត្តខាងលើ។
បើតាមលិខិតបញ្ជាក់ថា ខេត្តហ៊ូប៉េ របស់ចិន ជាមជ្ឈមណ្ឌលភូមិសាស្ត្រសេដ្ឋកិច្ច និងដឹកជញ្ជូន និងជាខេត្តដែលស្ថិតនៅក្នុងផែនការអភិវឌ្ឍន៍ខ្សែក្រវាត់...
លោក ហ៊ុន សែន ប្រតិកម្មខ្លាំងៗលើក្រសួងសុខាភិបាលដែលមិនបញ្ចេញបរិក្ខារសុខាភិបាលទៅតាមបណ្តាខេត្ត
លោក ហ៊ុន សែន បានប្រតិកម្មខ្លាំងៗថា ក្រសួងសុខាភិបាលជាប់អារម្មណ៍អភិរក្សនិយម មិនព្រមបញ្ចេញឧបករណ៍តេស្ដរហ័សទៅតាមបណ្តាខេត្តដើម្បីទប់ស្កាត់ជំងឺ Covid-19 ខណៈជំងឺ Covid-19បំប្លែងខ្លួនប្រភេទថ្មី DELTA កំពុងឆ្លងចូលកម្ពុជាទៅហើយនោះ។
ការព្រមាននេះ ធ្វើឡើងក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេសដើម្បីដោះស្រាយបញ្ហាជំងឺ Covid-19 ដែលកំពុងរីករាលដាលនៅកម្ពុជា តាមប្រព័ន្ធវីដេអូនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ។
លោក ហ៊ុន សែន នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ នេះបានប្រតិកម្មខ្លាំងៗចំពោះរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម...
សំណង់មូលដ្ឋានទ័ពជើងទឹករាមស្ថាបនាយ៉ាងលឿន ខណៈអាមេរិកសង្ស័យថាអាចជាមូលដ្ឋានកងទ័ពចិន
រូបភាពផ្កាយរណបបានបង្ហាញអំពីការស្ថាបនាសំណង់កំពង់ផែជើងទឹករាមនៅខេត្តព្រះសីហនុ យ៉ាងលឿនបំផុត ដែលនៅទីនោះសហរដ្ឋអាមេរិកបារម្ភអំពីអនាគតអាចជាមូលដ្ឋានកងទ័ពនៃប្រទេសចិន។
អត្ថបទស្រាវជ្រាវរបស់សារព័ត៌មាន Business insider បានសរសេរយ៉ាងលម្អិតថា អគារថ្មីចំនួនពីរបានលេចជារូបរាងឡើងកាលពីពេលថ្មីៗនេះនៅលើមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ហើយសំណង់ថ្មីនោះធ្វើឡើងជំនួសអគារគាំទ្រដោយមូលនិធិសហរដ្ឋអាមេរិក នាំឱ្យមានការលើកឡើងអំពីវត្តមានកងទ័ពចិនអាចបោះទីតាំងនៅមូលដ្ឋាននោះ។
រូបភាពផ្កាយរណបនេះបោះពុម្ពផ្សាយដោយគេហទំព័ររបស់អង្គការគម្រោងតម្លាភាពសមុទ្រអាស៊ី ហៅកាត់ថា ATMI និងអង្គការ Maxar ដោយបង្ហាញពីការសម្អាតទីតាំងចាប់ផ្ដើមតាំងពីថ្ងៃទី១៧ មេសា ហើយសំណង់ថ្មីនោះចាប់ផ្ដើមធ្វើនៅដើមខែឧសភា ហើយឥឡូវនេះសំណង់នោះបានស្ថាបនាហើយកាលពីថ្ងៃទី២១ ខែឧសភា។
សំណង់អគារទាំងពីរនេះមានបណ្ដោយ ១១៥ហ្វីត និងទទឹង ២០ហ្វីត។ វាស្ថិតនៅក្បែរនឹងសំណង់ការដ្ឋានដែលស្ថាបនាដោយមូលនិធិសហរដ្ឋអាមេរិក ហើយត្រូវបានរដ្ឋាភិបាលកម្ពុជាបញ្ជាឱ្យវាយកម្ទេចអគារនេះកាលពីចុងឆ្នាំទៅមិញ។
កន្លងមក...
តើអ្វីជាខ្លឹមសារស៊ីជម្រៅនៅពីក្រោយនៃការបើកពិធីប្រគល់តំណក់ប្រេងនៅវិមានឈ្នះឈ្នះ?
បញ្ញវន្តខ្មែរនៅក្រៅស្រុកអះអាងថា ការបើកពិធីទទួលតំណក់ប្រេងនៅវិមានឈ្នះឈ្នះ គឺជាអត្ថន័យនយោបាយមួយសម្រាប់កម្ពុជា-វៀតណាម ផងដែរថា កម្ពុជា នៅតែអាចសម្បទានភោគទ្រព្យរបស់ខ្លួនបន្ថែមទៀតតាមរយៈរដ្ឋាភិបាលដែលដឹកនាំដោយក្រុមបក្ខសែស្រឡាយលោក ហ៊ុន សែន បើវៀតណាម នៅតែជួយជ្រោមជ្រែងឲ្យពួកគេបន្តកាន់កាប់អំណាចបន្ថែមទៀតនោះ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលនៃចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ លោក ម៉ែន ណាត បានប្រាប់សារព័ត៌មាន The Cambodia Daily នៅថ្ងៃទី៩ ខែមិថុនា នេះថា ការបើកពិធីទទួលតំណក់ប្រេងរបស់កម្ពុជា នៅវិមានឈ្នះឈ្នះ គឺធ្វើឡើងក្នុងន័យឃោសនានយោបាយរបស់បក្សកាន់អំណាច...